💃បងដឹងថាហេតុអីខ្ញុំនិង
ពេជ្រឈ្លោះគ្នា ដល់ត្រូវបែកគ្នាទេ... តាមពិតទៅ
ខ្ញុំដឹងថាពេជ្រគេតែងតែចង់បានអ្នកជួយឧប្ថម្ភគេ។
គ្រប់មនុស្សដែលគេជួបគេតែងតែព្យាយាមចង់ស្គាល់ចង់ដឹង ថាម្នាក់ណឹង មានស្ថានភាព បែបណា
មានលុយឬអត់?
ខ្ញុំជ្រួញចិញ្ចើម...
ព្រោះ គិតថាខ្ញុំធ្វើការចឹងមេចទៅអាចអោយពេជ្រមកគិតអីជាមួយខ្ញុំកើត
💃ក្រោយពីស្គាល់បងមក
ពេជ្រគាត់សួរនាំខ្ញុំពីបង ហើយខ្ញុំក៏ប្រាប់គាត់តាមត្រង់ថា
បងមកធ្វើការគឺដើម្បីចង់រៀន ហើយទៅរកសុីខ្លួនឯង។
🧔ហើយកូលាបយល់ថាពេជ្រព្យាយាមទាក់ទងខ្ញុំឬ?
💃ខ្ញុំប្រាប់បងហើយថា
ពេជ្រគាត់ពូកែរកុហកណាស់។ តាំងពីស្គាល់បងមក គាត់ចេះទិញចំណីមកអោយខ្ញុំ
ហើយតែងនិយាយលេងជាមួយបងរឿយៗ។ បងមិនចាប់ភ្លឹក តែខ្ញុំដឹងគំនិតគាត់...
គឺគាត់ជាមនុស្សគិតក្បត់គ្រប់ពេល អោយតែគាត់អាចធ្វើបាន។
ខ្ញុំសម្រួលដង្ហើម
ហុឺម....
💃បងដឹងអត់ថា
ខ្ញុំលួចស្អប់ច្រណែនបង ដោយសារប្រចន្ឌ ហួងហែង។ ពេលដែលបងមកប្រាប់ថា បងជួបជាមួយពេជ្រថ្ងៃអាទិត្យ
ខ្ញុំចាប់ផ្តើមអន់ចិត្ត កាន់តែខ្លាំង ព្រោះពេជ្រគេ ប្រាប់ថា
ទៅញាំការមិត្តគេឯស្រុក និយាយទៅគេកុហកខ្ញុំឡើងឈ្ងុយ។ គេធ្វើអោយខ្ញុំយល់ថា
ខ្ញុំអស់តម្លៃ ខ្ញុំនឹងត្រូវគេបោះបង់ពេលណាគេ រកបានអ្នកថ្មី។
🧔តាមពិតខ្ញុំដឹងតាំងពីដំបូងម្ល៉េះថា ពេជ្រគេយកកូលាប
ដើម្បីប្រយោជន៍ តែខ្ញុំឃើញកូលាប យល់ថាជាសុភមង្គល់
ហើយបើខ្ញុំនិយាយនាំតែថាខ្ញុំបំបែកបំបាក់។ រឿងខ្លះនិយាយក្នុងបំណងល្អ សំរាប់យើង
តែអ្នកស្តាប់គេអាចគិតថាជាបំណងអាក្រក់ ថាយើងមិនគាំទ្រគេទៅវិញ។
💃ខ្ញុំទទួលថា
បើបងប្រាប់តាំងពីពេលណឹងក៏ខ្ញុំមិនស្តាប់ដែរ ព្រោះខ្ញុំចង់មានគេ
បានគេនៅគ្រាន់កក់ក្តៅ ទោះដឹងថាគេមិនល្អជាមួយយើងច្រើន
បានត្រឹមចេះរស់នៅជាមួយគ្នាក៏គ្រប់គ្រាន់ដែរ ដូចបងដឹងស្រាប់ថាខ្ញុំ កំព្រា
សាច់ញាតិក៏គេមិនសូវរាប់រកដែរ ។ ពេជ្រហ្អា ធ្លាប់ធ្វើចឹងដាក់ខ្ញុំ2លើកហើយ ដល់អស់ផ្លូវក៏មករកជានាគ្នាវិញ។ ហើយខ្ញុំនៅល្ងង់មិនឈប់ នៅតែចិត្តទន់ព្រោះគិតថា
មនុស្សនេះគេត្រូវការលុយ គេមិនសាហាវឃោឃៅទេ ចាត់ថាយើងបង់ថ្លៃឈ្នួល អោយបានជាគ្នាចុះ។
តែដល់ពេលគេបែកចិត្តតាំង ព្រីកព្រាក គ្រាំចិត្តរាល់លើក។
គិតថាហេតុអីកើតមកអភព្វទាំងញាតិ ទាំងប្រាក់កាក់ និងទាំងស្នេហា...
ហេតុអ្វីជីវិតនេះមិនបានល្អដូចគេសោះ...ខ្ញុំអត់ប្រាថ្នា ប្រុសល្អ
អីទេគ្រាន់តែចង់អោយគាត់ទុកខ្ញុំជាញាតិម្នាក់ មិនមែនបានថ្មី
ក៏ធ្វើខ្លួនលែងស្គាល់គ្នាទៅបាត់ៗចឹងទេ។
🧔កូលាប ឥលូវយប់ហើយ អត់ចូលទៅធ្វើការវិញទេអី? បើអាចខ្ញុំគិតថាពួកយើងរកកន្លែងនិយាយគ្នាទៅ ល្អជាងបើមិនចូលធ្វើការវិញ។
💃បងចាំខ្ញុំម៉ាភ្លែតខ្ញុំទៅប្រាប់
អាឌីបន្តិចអោយវា ជួយធ្វើជំនួសខ្ញុំ។
ក្រោយពីតេប្រាប់អ្នកផ្ទះថាទៅផ្ទះយឺតរួច
ពួកយើងបានឌុបគ្នាទៅ អង្គុយជជែកគ្នា នៅហាងសេនវិច (ភ្លេចឈ្មោះ)ជាប់ Fish
&Chip។
ម្ចាស់ហាងសេនវិច 2នាក់បងប្អូន
ជាខ្មែរអនិកជន។ គាត់ចាំមុខខ្ញុំបាន ព្រោះខ្ញុំធ្លាប់និយាយលេងជាមួយគាត់ម្តងជា2ដងដែរ (គាត់មិនសូវត្រូវគ្នាជាមួយមេខ្ញុំចឹងគាត់ចង់ដឹងរឿងពីខ្ញុំ
ទើបធ្វើលេសស្និតស្នាល និយាយដើមមេខ្ញុំតិចតួចអោយខ្ញុំស្តាប់
ខ្ញុំក៏និយាយខ្លះអត់ខ្លះតាមការគួ ព្រោះយ៉ាងណាៗ ធ្វើមនុស្សត្រូវមានគោលការណ៍
កុំមាត់វែងរឿងរបស់មេ)។ 2នាក់បងប្អូនគាត់ណឹងមានមួយស មួយខ្មៅ
សក់រួញមាឌធំដូច ហ្វីលីពីន (មិនដឹងបងប្អញនបង្កើតឬយ៉ាងមេច មិនហ៊ានសួរ)។
តែខ្ញុំចូលចិត្តនិយាយជាមួយបងមួយស ទំពែកជាង ព្រោះគាត់ចាស់ទុំ
រូបរាងក៏ស្អាតជាងអ្នកខ្មៅ (ខ្មៅធាត់ស្រម៉ូមក្រញាញ់)😜។
បងណឹងគាត់ងក់ក្បាលញាក់មុខ ព្រោះឃើញកូនកាលីគេដូចជាខ្ញុំ ចិត្តធំចូលហាងគាត់ញាំអី😆😆😆 ។ មិចអូនថ្ងៃនេះនឹកចង់សេនវិច? គាត់សួរ <
ធ្វើការយូរដែរបង នៅសល់លុយខ្លះចង់មកញាំសេនវិចបងម្តង កុំអោយថា
ស្គាល់តែក្លិនមិនបានខ្លួន😁> ខ្ញុំអោយតែជួបប្រុស
រាងបែបហុីបហប ស្ទីលអុឺរ៉ុប ចេះតែភ្លេចខ្លួន បានសម្តីតែម្តង។ អើមានអីអូន
ញាំអោយស្គាល់ជាតិ រស់មួយជាតិធាតុមួយចានតើ។ បាទបង
ខ្ញុំរកសុំកន្លែងស្ងាត់តិចគៀនៗស្រួលនិយាយគ្នាជាមួយគាត់នេះ (ខ្ញុំចង្អុរទៅកូលាប)
មិត្តភត្តិហ៎? បាទបង អ្នកជិតខាងយើង បុគ្គលិកនៅ Duplex.
ណឹងហើយចឹង តោះទៅគៀននោះហ្មងទៅចឹង។
កូលាបនិងខ្ញុំហៅសេនវិចម្នាក់មួយនិងកូកា មួយដប ទឹកកក2កែវ
ព្រោះខ្ញុំមិនសូវញាំច្រើនទេ។
ហៅអីរួចរាល់អស់ កូលាបគាត់សម្លឹងមកខ្ញុំ ហើយនិយាយថា
💃ខ្ញុំមើលទៅបងដូចជា
រួសរាយមានក្តីសុខ អ្នកណាៗក៏បងត្រូវជាមួយ (គាត់សំដៅថៅកែរហាង សេនវិច)
🧔 អូនឯងជឿអត់ថា បងជាមនុស្សពូកែរអៀន? តែបានសម្តី ដល់រឿងមែនទែន មិនសូវចាណាប់ទេ។
💃 ហាស់ ហាស់ ហាស់ ខ្ញុំមិនជឿទេបងអើយ មនុស្សប្រុស មនុស្សខ្ទើយ តែបានសម្តី
ហើយដឹងតែអូសក្រឡាបានច្រើនហើយ។ បើគេមិនហ៊ានគេក៏មិនបានសម្តីដែរ ញ៉ែធ្វើអី
បើចុងក្រោយមិនហ៊ានអាដែល?
🧔អុញបងនិយាយមែនទែនបែរអត់ជឿ!
តាមពិតបងម្ចាស់ហាងណឹងគាត់អោយតម្រុយបងទេ... បងមើលដឹងថាគាត់អាចនិយាយលេងបាន
ទើបហ៊ានលេងជាមួយគាត់នោះ។ បើគេចេញមកខែងរ៉ែងហ្មងបងមិនហ៊ានលេងទេ។
💃អោយតម្រុយមេចបង?
(ជ្រួញចិញ្ចើម)
🧔កាលបងមកធ្វើការនៅ Fish &Chip ក្បែរ
នេះបង មើលទៅគាត់ហើយគាត់មើលមកបង ទាំងញញឹមរាក់ទាក់ផង។
បងគិតថាយើងជាក្មេងបំរើតាមហាងចឹងគេថៅកែររឿងអីគេមកយកចិត្តទុកដាក់សម្លឹងមើលយើងនោះ
ច្បាស់ជាមានបំណងអីហើយ។ មានម្តងមិត្តរួមការងារ គាត់អ្នកខេត្ត
គាត់អត់ញាំអីពេលល្ងាចពីផ្ទះមក គាត់ឃ្លាន ហៅប្រហិតញាំ បងមើលទៅគាត់ខំសន្សំសំចៃណាស់
អាណិតក៏ទិញមួយចំណែកធំ ចែកគាត់ញាំ ហើយបងម្ចាស់ហាងណឹងគាត់ក៏ទិញ ស្លាបមាន់អាំង
ថ្លើមអាំង យកទៅក្លែមដែរ គាត់ឃើញបងទើបនឹងចូលធ្វើការ តែមានទឹកចិត្តចែករំលែកចំណីជាមួយមិត្តរួមការងារ
ទើបគាត់ចូលចិត្តបង។ ហើយបងធ្លាប់ យក Hammus (អាហារប្រចាំហាងថៅកែរបង
វាជំនួយកម្លាំង) អោយគាត់។ គាត់ឃើញបងយកមកអោយគាត់ឡើងភ្ញាក់ ព្រោះគាត់ស្មានតែបងឈប់
ពីហាង Fish & Chip ទៅរកបានការងារឯណាឯណីហើយ។ គាត់សួរ
បងត្រង់ៗថា ចាប់អារម្មណ៍ចង់ធ្វើការកន្លែងគាត់អត់? គាត់ថាគាត់ចូលចិត្តបង
តែបងប្រាប់ថា ថៅកែរក្បែរគ្នាឈប់ពីណឹងមកនេះវាមិនសម។ គាត់ថាមានអីមិនសម
វាជាការសំរេចចិត្តរបស់យើងតើ ចង់ធ្វើការនៅទីណាសិទ្ធិយើង។ បងចេះតែញញឹមៗទៅ។
គាត់សួរម្តងហើយម្តងទៀត បងប្រាប់ថា មិនហ៊ានទេ ចុងក្រោយគាត់ថា ណឹងហើយ បងអត់បង្ខំទេ
ពេលណាអូនចង់មកធ្វើ អូនមករកបងមក។
💃អូរចឹងទេស្មានតែ
គាត់គិតអីនែរ...
🧔 មិនចឹងទេ... គាត់ឃើញបងអាចនិយាយភាសាបាន
ហើយម្តុំណឹងមានភ្ញៀវបរទេសច្រើន ចឹងបើបងធ្វើការកន្លែងគាត់ អាចហៅភ្ញៀវបានច្រើន។
មានម្តងនោះ មេបងគាត់ទិញអំបោស បងឃើញអ៊ំណឹងគាត់ចាស់
លើកអីវ៉ាន់ដាក់ស្មារមិនចង់រួចក៏ជួយទប់គាត់ ពេលងាកក្រោយមកវិញ បងមួយខ្មៅ(ជាប្អូន
បងមួយស ទំពែកជាបង)គាត់លើកមេដៃអោយ បងសើចអៀនគាត់ដើរចូលក្នុងទៅ។
បែបមកពីចឹងទើបគាត់ចូលចិត្តបង។
💃ចុះបងថីបានអៀនគាត់?
🧔 ជំរឿនមែនកូលាប? (ខ្ញុំគេចមិនចង់ឆ្លើយនឹងសំណួរ
តែខ្ញុំអាចប្រាប់អ្នកអានថា ខ្ញុំចូលចិត្តភាពសាមញ្ញ ឬ សមភាព មិនបញ្ជោ មិនបន្ទោស
ធម្មតាៗគឺអារម្មណ៍ខ្ញុំនឹងន៎បំផុត បើគេបញ្ជោគឺនៅមិនសុខ
អាចគេចអៀនឬខឹងបើបញ្ជោបែបគិតថាខ្ញុំភ្លីភ្លើសុីជោរ បើបង្អាប់ក៏ខឹងដូចគ្នា
ដែលចាត់ខ្ញុំមិនស្មើនឹងគេ)
🧔ទៅបានហើយ និយាយរឿងកូលាបវិញ ថា មានរឿងអីចង់ប្រាប់បងនោះ?
កូលាបសម្លឹងខ្ញុំបែបចំអន់ដែលខ្ញុំគេចឆ្លើយសំនួរគាត់រួចបន្ត
💃រឿងនោះគឺ
វាស្រដៀងរឿងដែលបងនិយាយប្រាប់ខ្ញុំនេះដែរ។ បងមានចាំ អ៊ំម្នាក់ជាជនបរទេស
ដែលធ្វើការអោយក្រុមហ៊ុន Bitcoinទេ?
🧔អូរតាណឹង គាត់ស្គមដូចជាមកពី រដ្ឋស្អីទេ ដឹងតែអាមេរិក
អាយុប្រហែល60ជាងណឹងមែន?
💃ណឹង!
គាត់មកហាងខ្ញុំ និយាយសួរនាំខ្ញុំពីបង គាត់ចាប់អារម្មណ៍បងឯងហិហិហិ
ព្រោះគាត់មកស្រុកខ្មែរ បំណងមកចូលនិវត្តន៍ លែងទៅវិញហើយ គាត់ចង់បាន ដៃគូ
🧔ជួយមិនបានទេ គាត់ចំណាស់ម្តាយខ្ញុំហើយ ហើយខ្ញុំកូនពៅទៀត!
ខ្ញុំចាំគាត់មិនមែនខ្ញុំចាប់អារម្មណ៍លើគាត់ទេ តែមកពី
ខ្ញុំដឹងថាគាត់គិតអ្វីជាមួយខ្ញុំ។ យប់ណឹង គាត់មកទិញ wrape គាត់សួរនាំខ្ញុំហើយ
គាត់ថា ចង់អោយខ្ញុំសំរេចចិត្តអោយគាត់ញាំអាមួយណា។ ខ្ញុំឃើញគាត់ចាស់និងស្គមផង
ខ្ញុំហៅសាច់ចៀមអោយគាត់យកអាខ្នាតធំ Megar Wrape និងទឹក Dasani
មួយដប។ ពេលអេវីនកំពុងចំអិន អ៊ំណឹងគាត់មកនិយាយលេងនឹងខ្ញុំ
ហើយប្រាប់ពីរឿងគាត់ធ្វើអី មកខ្មែរដើម្បីអី... ខ្ញុំចាប់អារម្មណ៍លើការងារគាត់ Bitcoin
ដែលជាប្រពន្ធ័ទូទាត់លុយសម័យទំនើប អាចទិញលក់ស្តុក លឺថា
មានអ្នកក្លាយជាសេដ្ឋី ដោយសាBitcoinផងទើបសួរនាំគាត់
សរសើរគាត់ ថាមានការងារល្អ... ឆ្លាតពូកែរ ទាន់សម័យបច្ចេកវិទ្យា។ ហើយគាត់និយាយខ្សឹបៗ
ខ្ញុំភាសារ ហិរញ្ញវត្ថុខ្លះ សេដ្ឋកិច្ចខ្លះមិនសូវចេះ ទើបប្រឹងស្តាប់ អោនទៅរកគាត់
សន្ទាយូរៗទៅ កាន់តែចូលមកជិត គ្នានិយាយសឹងតែខ្សឹបគ្នាទៅហើយ។
គាត់ហាក់សប្បាយចិត្តដែលខ្ញុំចាប់អារម្មណ៍ស្តាប់គាត់។
ហើយខ្ញុំសង្ស័យថាគាត់ជាហ្គេយ...
💃គាត់ជាហ្គេយ
ហើយបែបចូលចិត្តបង ចង់ច្បាស់លាស់ ខ្ញុំធ្វើការនៅក្លឹបស្គាល់មនុស្សប្រុសច្រើនយ៉ាងណាស់។
ភាគតិចណាស់ដែលចេះសួរនាំព្រោះចង់ដឹងរឿងគេ តែសឹងតែ100%គឺសួរព្រោះចាប់អារម្មណ៍
ហើយចង់បែបមែនទែនផងទើបចំនាយពេលដល់ម្លឹង។
🧔អូហ៍ ចឹងផង!
💃បងមិនមានបញ្ហាជីវិតដូចខ្ញុំ
សំរាប់ខ្ញុំទោះចាស់ប៉ុនអ៊ំណឹងក៏យកដែរ អោយតែគាត់ ពិតជាស្រលាញ់អាណិតខ្ញុំ
ចង់រស់នៅជាមួយខ្ញុំ... ធ្វើមេចខ្ញុំ...
វាគ្មានផ្លូវនឹងរកបានមនុស្សល្អឯណាមកស្រលាញ់ទេ។ មានតែមនុស្សបោកប្រាស់ ចំអកឡកលើយ។
ខ្ញុំព្យាយាមយល់ពីដួងចិត្ត
កូលាប តើនាងនិយាយពិតឬ មានចេតនាផ្សេង
🧔ចុះកូលាបមេចក៏មិនសាកណែរនាំខ្លួនឯង អោយគាត់
បានដឹងទៅក្រែងបានឱកាស
💃ធ្វើហើយបង...
តែធម្មតាទេ របស់ដែលគេមិនចាប់អារម្មណ៍ទោះយើងខំទៅក្បែរគេមិនសូវខ្វល់អោយតម្លៃ។
ខ្ញុំចេះតែមានចិត្តមួយគិតថា
តើកូលាបកំពុងបញ្ជោខ្ញុំដើម្បីអោយខ្ញុំយកអ៊ំនោះឬយ៉ាងមេច
ព្រោះខ្ញុំនឹកដល់សុបិន្តរបស់ខ្ញុំនៅឡើយ
ហើយមានការប្រុងប្រយត្នថាតើនាងនឹងបញ្ឆោតខ្ញុំដូចក្នុងសុបិន្តទេ។
ខ្ញុំញាំបង្ហើយសេនវិចយឺតៗ ផឹកកូកា ក្នុងចេតនា រង់ចាំអោយកូលាបនិយាយបន្តទៀត
ព្រោះចង់ដឹងពីបំណងគាត់។..
💃បងនៅចាំបរទេស
2នាក់ ខ្មៅនិងស បានទេ? នៅយប់នោះខ្ញុំបានទៅជាមួយបរទេស ២នាក់ណឹងតើ។ ពួកគេជាមិត្តអ៊ំណឹង។
ហើយបែបអ៊ំណឹងគាត់និយាយរឿងបងឯង បានជា2នាក់ណឹងមក ល បងអែង
មើល ក្រែងបានសុីចុក ហើយយកទៅអួត អ៊ំណឹង។
🧔 តែបែរជាបានកូលាបទៅវិញ 🤣 ខ្ញុំនិយាយសើចព្រោះមិនចង់អោយព្រួញបាញ់មកខ្ញុំ ចង់អោយកូលាបនិយាយបន្ត
💃បងយ៉ូ...
ខ្ញុំសារភាពថា យប់ណឹង ខ្ញុំចង់អោយបងឯង ទៅជាមួយបរទេស2នាក់ណឹងតើ
អោយបងឯង ក៏ដូចខ្ញុំ ព្រោះខ្ញុំ មានអារម្មណ៍ថាអន់ អន់ជាងបងឯង។
ខ្ញុំភ្ញាក់នឹងសម្តីកូលាប
🧔ហើយថីបានចង់ឈ្នះចាញ់នឹងខ្ញុំ?
💃បងឯងខឹង?
🧔កូលាបដាច់ចិត្តនិយាយសារភាពមានន័យថា
កូលាបដឹងខ្លួនថាមិនត្រូវហើយ ខ្ញុំមិនខឹងទេ
💃គឺពេជ្រ!
ពេជ្រគេធ្វើអោយខ្ញុំគិតចឹង កំឡុងពេលពេជ្រព្យាយាមទាក់ទងបង
ពេលដែលគេខឹងខ្ញុំប្រចណ្ឌគេ គេតែងថា អោយខ្ញុំ <ខ្លួនឯងទៅរកម៉ូយ
សប្បាយជាមួយអ្នកណាខ្លះ គេមិនប្រកាន់ផង ហេតុអី មកហួងហែងគេខ្លាំងម្ល៉េះ
តឹងតែម្ខាងៗចឹងមិនកើតទេ> ខ្ញុំអន់ចិត្ត
ខ្លាំងហ្មងពេលលឺសម្តីណឹង... ដំបូងៗគេនិយាយថាមិនប្រកាន់ទេ
ហើយខ្ញុំក៏អត់មានលាក់បាំងអីដែរ ប្រវត្តិមេចប្រាប់គេចឹង ខំសប្បាយចិត្តដែរគេមិនប្រកាន់...
តែ
🧔 សំរាប់មនុស្សទូទៅគេមិនបានដឹងថា
កូលាបមានប្រវត្តិឆ្លងកាត់មកយ៉ាងមេចគេអាចគិតថា មិនល្អ តែខ្ញុំដឹងថាកូលាប
មិនមានជីវិតជោគជ័យ មិនមានគ្រួសារជួយគាំពារ ទំនុកបំរុង ប្រឹងរស់ដោយខ្លួនឯង...
ចឹងការងារអីក៏ដោយ កុំតែតែលួចគេ សម្លាប់គេ... ដើម្បីជីវិតតើ មិនមែនមានលុយហើយ
ដើរទាក់ប្រុសឯណា។ មែនណា ខ្ញុំយល់ថា ស្រីលក់ខ្លួនគាត់គ្រាន់បើត្រង់ណឹង
ព្រោះគាត់ធ្វើបានលុយ តែអ្នកខ្លះមានមុខមានមាត់មានលុយ បែរជាដើរអោយខ្លួនគេទទេៗ
ហើយអោយលុយគេថែមទៀត ហិហិហិ...
💃តែបងត្រូវដឹងថាអ្នកមានលុយគេមានជម្រើស
គេយកអ្នកស្អាតៗល្អពេញចិត្តគេលែងហើយគេទាត់ចោល រកថ្មី។ ខុសពីអ្នកលក់ខ្លួន
សឹងតែគ្រប់ធុនគ្រប់ធឺ ក្មេងចាស់ ខ្មៅស...ល្អអាក្រក់
🧔 ចុះកូលាបដែរបដិសេធភ្ញៀវទេ?
💃ធ្លាប់តើ
ពេលភ្ញៀវខ្លះគាត់មើលទៅទំនង កាច ដូចពួកបរទេសខ្លះ ញៀនថ្នាំអី ខ្ញុំមិនហ៊ានទៅទេ
ពួកណឹង វៃសាហាវណាស់... 🤪🤪🤪
🧔 ណឹងហើយ ជាអ្នកលក់ខ្លួនក៏អាចរើសមនុស្សដែរ
មិនមែនគ្រប់ធុនទេ😀😃😃 កូលាប ខ្ញុំចង់អរគុណកូលាបវិញចំពោះការបើកចិត្ត និយាយគ្នាត្រង់ៗអស់ពីពោះ...
ខ្ញុំជាមនុស្សពូកែរនិយាយលុះត្រាតែមានដៃគូ ដែលបើកចិត្តដូចកូលាបចឹង...
បើនិយាយជាមួយមនុស្សលាក់បាំង... មើលទៅល្បិចច្រើន ខ្ញុំលែងដឹងនិយាយអ្វីតែម្តង។
💃ណឹងហើយបង
និយាយជាមួយបង ខ្ញុំក៏សប្បាយចិត្ត មិនដែលបាននិយាយគ្នាជាមួយអ្នកណា អស់ពីពោះចឹងទេ
មានអារម្មណ៍ថា ដូចនិយាយជាមួយមិត្តស្គាល់គ្នា100ឆ្នាំចឹង។
ហើយចុះអ៊ំណឹងបងឯងគិតមេច?
🧔ប្រាប់ហើយថា មិនអាចទេ។ បើខ្ញុំយកគាត់
ខ្ញុំយកលោកគ្រូបង្រៀននៅមហាវិទ្យាល័យខ្ញុំវិញ។
💃បងឯងដឹងអត់ថា
ខ្ញុំចង់ធ្វើជាបងឯងពេលនេះណាស់
លឺគាត់និយាយចឹង
ខ្ញុំនឹកដល់បទពិសោធន៍ខ្លះនឯង
🧔 កូលាប ខ្ញុំធ្លាប់ដូចប្អូនចឹងពីមុនមក គឺចេះតែគិតថា
បើខ្ញុំជាគេ ខ្ញុំនឹងធ្វើបែបនេះបែបនោះ មិនធ្វើដូចម្នាក់ណឹងទេ។
តែការយល់បែបណឹងវាជារឿងដែលមិនត្រឹមត្រូវសោះឡើយ។ ខ្ញុំជឿថាបើសិនប្អូនជាខ្ញុំវិញប្អូននឹងមិនយកអ៊ំនោះដូចគ្នា
ព្រោះខ្ញុំមានមនុស្សក្នុងចិត្តហើយ។ អ្នកដែលខ្ញុំ ជួបតែម្តង ដេកជាមួយគ្នាតែម្តង
តែខ្ញុំនៅតែសរសើរសំណាងខ្លួនឯង ដែលបានគាត់ ជាមនុស្ស ដំបូង។ ទោះបីក្រោយៗមកខ្ញុំ
មានទំនាក់ទំនងជាមួយអ្នកណា ខ្ញុំមិនដែលលេង លក្ខណៈសុីជំរៅទេ បើមានគឺ ខ្ញុំថបគេតែប៉ុននោះ។
ខ្ញុំអត់អាចទៅស្រលាញ់អ្នកណា ដែលអន់ជាង គាត់... និយាយទៅបើចង់រកថ្មី
ចង់បំភ្លេចអ្នកចាស់ លុះត្រាតែអ្នកថ្មីល្អជាងអ្នកចាស់... បើអន់ជាងដដែល
គឺមិនមានចិត្តស្រឡាញ់ ទៅមិនរួច។
💃ស្តាប់ទៅរវៀងខ្ញុំនិងបងដូចទឹកនឹងប្រេងចឹង!
បងទាល់តែអ្នកថ្មីល្អជាង ខ្ញុំអោយតែអាចរស់នៅជាមួយគ្នាបាន គឺល្អហើយ។
ខ្ញុំ
ចាប់ផ្តើមអារម្មណ៍មិនល្អជាមួយកូលាប ព្រោះនាងដូចជាមិនយល់អ្វីដែលខ្ញុំចង់អោយនាងទៅ
បែរជាទៅផ្លូវឆ្កុយផ្សេងមួយទៀតទៅវិញ។ អ្វីដែលសំខាន់នាងចង់យកអ្នកណាជារឿងរបស់នាង
ខ្ញុំមិនចង់គឺមានហេតុផលភិនខ្ញុំ។
🧔កូលាប ទ្រឹស្តីជាច្រើនគេប្រដៅមនុស្សកុំអោយ
យកខ្លួនទៅប្រៀបធៀបនឹងអ្នកដទៃ។ បើយើងល្អជាងគេ យើងអាចមើលងាយគេ
ឬធ្វើឬកពារជាធំជាងគេនាំអោយគេស្អប់ ច្រណែន។ បើយើងអន់ជាងគេ គឺយើងមិនសប្បាយចិត្ត
កើតទុក្ខ តូចចិត្ត ខ្វះភាពជឿជាក់...។ ចឹង ជារួម ខ្ញុំយល់
ខ្ញុំគ្រាន់តែបានកើតមកមានគ្រួសារ ដែលជួយទំនុកបំរុង ទើបខ្ញុំមានឱកាស មានជម្រើស
ច្រើនជាងអ្នកដែលគ្មានគ្រួសារនៅចាំជួយជ្រុំជ្រែង ដូចជាកូលាប។
ខ្ញុំពុំមានអ្វីពូកែរជាងកូលាបទេ។ អ៊ំណឹងគាត់ចូលចិត្តខ្ញុំ ក៏ព្រោះ
គាត់គិតថាខ្ញុំជាក្មេងបំរើ តាមហាង ក្រីក្រងាយនឹងគាត់អូសទាញ
ឬស្តាប់បង្គាប់គាត់។ តែបើខ្ញុំជាអ៊ំណឹងវិញ ខ្ញុំនឹងយកកូលាប
ព្រោះកូលាបទើបនឹងនិយាយមុិញណឹងថា អោយតែរស់ចុះសម្រុងបានសុខគឺយកហើយ។
ខ្ញុំជឿថាកូលាបគិតចឹង ហើយបើកូលាបអាចអោយអ៊ំណឹងគិតដូចខ្ញុំបាន
នោះគាត់នឹងរើសយកកូលាបមិនខាន។
ខ្ញុំចាប់ទូរសព្ទឃើញម៉ោង 10:35នាទី
គិតថាល្មមសមរម្យនឹងបញ្ចប់កិច្ចសន្ទនា ល្វីញៗបែបនេះហើយ កុំអោយខូចអារម្មណ៍។
ខ្ញុំប្រាប់លាកូលាប ពួកយើងមកផ្ទះរៀងៗខ្លួន ហើយ2ថ្ងៃក្រោយខ្ញុំឈប់ទៅធ្វើការ
និងលែងទាក់ទងជួបមុខកូលាបរហូតដល់ឥលូវ។
###
កូលាបខ្មៅ
ខ្មៅព្រោះនាងមានចិត្តខ្មៅលាក់ក្នុងទំនាក់ទំនងដ៏ស្រស់ស្អាតពីខាងក្រៅខ្លួនរបស់នាង។
អរគុណចំពោះការអានរហូតដល់ចប់
រឿងនេះជារឿងប្រឌិត គ្មានតួអង្គកូលាបពិតទេ ខ្ញុំគ្រាន់តែច្បិចយក
ចំនុចខ្លះៗពីមនុស្សខ្ញុំស្គាល់មកសរសេរប៉ុននោះ៕
No comments:
Post a Comment