រឿង អ្នកជម្ងឺទី1
From : Future bold man
គ្រាន់តែអានចប់ខ្ញុំ ប្រញ៉ាប់បិត mail
ហើយលុបចោលតែម្តង ព្រោះខ្លាចខាង IT គេចាប់បាន។
ខ្ញុំគេងគិតថា តើគួរឆ្លើយតបបែបណាទៅធារិត បើកាំបិតចិតដងឯងបែបនេះ។
🧔មានតែដាក់ថ្នាំខ្លាំងហើយ ទើបបាន...
រំលងទៅ2ថ្ងៃខ្ញុំមិនឆ្លើយតប mail ទៅគាត់ទេ គឺខ្ញុំទុកចាំជួបគាត់ក្នុងថ្ងៃណាត់តែម្តង ចាំនិយាយ។
ម្យ៉ាងទុកអោយគាត់ដឹងដោយខ្លួនឯងថា វាជារឿងដែលមិនអាចទៅរួច
ដើម្បីអោយគាត់ធ្វើចិត្តបណ្តើរៗ។ នៅថ្ងៃពុធ
ពេលល្ងាចខ្ញុំដើរជ្រួសផ្លូវជាមួយគាត់នៅកន្លែងផ្ញើរម៉ូតូ។ ជាការពិតខ្ញុំបានឃើញធារិត
ឯធារិតក៏ឃើញខ្ញុំដូចគ្នា។ តែខ្ញុំធ្វើជាសម្លឹងទៅលើ មើលមិនឃើញគាត់
ដើរដោយមិននិយាយអ្វីជាមួយគាត់ទាល់តែសោះ (ធ្វើពើយ មុខមាំ)។ ចំណែកធារិត ក៏មិនហ៊ានហៅ
និយាយរកខ្ញុំដូចគ្នា បែបគិតថាខ្ញុំខឹងឬស្អប់គាត់ ។ ទុកអោយគាត់បែបណឹងសិនចុះ
ព្រោះការលួងលោម វាមិនអាចជួយអោយមនុស្សចាស់ទុំនោះទេ។ នៅពេលល្ងាចខ្ញុំឆ្លៀតខលសួរ
មេរបស់គាត់ អ្នកគ្រូពេទ្យសេរី។ ដើម្បីដឹងមើលថា ធារិតគាត់មានតុកសិចអ្វីខ្លះ?
🧔សួស្តីអ្នកគ្រូសេរី
👩⚕️ចា
មេចចង់ដឹងរឿងគេទៀតហើយមែន?
🧔លាក់អ្នកគ្រូមិនបានទេ ហិហិ😅😅 ចុះឥលូវនិយាយបានអត់?
👩⚕️បានតើ
គាត់ទៅក្រៅហើយ
🧔ថ្ងៃណឹងគាត់ធ្វើការងារបានល្អទេ ឬក៏មានប្លែកអីអត់?
👩⚕️ថ្ងៃណឹង
ដូចមិនអីដែរទេ ប្រើអីធ្វើបានតែទាំងអស់ណឹង គ្រាន់តែរៀងភ្លឹកៗបន្តិចពេលទំនេរ។
តែចែមិនបានចាប់អារម្មណ៍អីដែរ ជារួមចែថាដូចជាធម្មតាទេ។
🧔 ល្អហើយចឹង អរគុណចែរហើយ ជួយប្រាប់
👩⚕️អើយមិនដឹងគុណស្រ័យស្អីទេ
តែដូចខានបានញាំកាហ្វេរហ្វ្រីៗយូហើយ😊
🧔ងាប់ហើយចែរឯង ប្រាក់ខែច្រើនជាងខ្ញុំផង...
ចង់ញាំកាហ្វេហ្វ្រីទៀត។ ស្អែក... ទិញអោយ
👩⚕️ ស្អែកកុំវែងពេក...
ដឹងតែស្អែកហើយណាចែចាំ
🧔 OK, បាយចែ(តាមពិតទៅ មិនមែនកាហ្វេប្រេនអីទេ
គឺកាហ្វេរទេះ😜។)
ខ្ញុំក៏បានផ្តាំផ្ញើមីងស្រីពៅ(ម្តាយធារិត)ដោយយកឈ្មោះបងខុម
ថាម៉ាក់ខុមផ្តាំអោយសង្កេតមើលធារិតផង មួយរយៈណឹង។
មុនថ្ងៃណាត់មួយថ្ងៃ ធារិតគាត់ដាច់ចិត្តខលមកខ្ញុំ
🧔 Hello
🧒 ជំរាបសួរលោកគ្រូ ខ្ញុំស្មានតែលោកគ្រូ
មិនលើកទូរសព្ទខ្ញុំទេ?
🧔 ក្នុងនាមខ្ញុំជាអ្នកប្រឹក្សាយោបល់ខ្ញុំត្រូវតែគោរពតួនាទីរបស់ខ្លួន
មិនអាចយកអារម្មណ៍ផ្ទាល់ខ្លួនមកលាយឡំនឹងការងាទេ។ លោកគ្រូគិតថាមានរឿងច្រើនចង់និយាយ
ពួកយើងរកកន្លែងជជែកគ្នាទៅស្រួលជាងគិតយ៉ាងមេចដែរ?
🧒 ចឹងក៏បាន យើងទៅនិយាយឯណាវិញ?
🧔Lucky ស្ទឹងមានជ័យក៏បាន លោកគ្រូចង់ទិញតែផង តែអើ...
នៅទីសាធារណៈចឹង លោកគ្រូចង់អោយ ធារិតចេះរបៀបនិយាយ។ គឺយើងនិយាយគ្នាបែប និយាយពីបុគ្គល់ទី៣
មិនមែនបែបរឿងរបស់ពួកយើង ទេ។ យល់អត់?
🧒 អូនិយាយថាគេៗ ចឹងមែនទេ?
🧔ណឹងហើយគឺបែបណឹងឯង កុំអោយអ្នកស្តាប់គេគិតថាជារឿងពួកយើង។ OK
កន្លះម៉ោងទៀតខ្ញុំចេញពីកន្លែងទៅហើយជួបគ្នាទីនោះ។
ខ្ញុំបានឃើញធារិតឈរចាំនៅមាត់ច្រកចូលផ្សារ។
ខ្ញុំញាក់មុខជាសញ្ញាអោយគេចូលទៅ មិនបាច់គួសមស្អីទេ។
🧔 ប្អូនដឹងទេថា ហេតុអ្វីបានជាធារិតស្រលាញ់គ្រូគាត់?
🧒 ខ្ញុំគិតថា មកពីលោកគ្រូ
ជាមនុស្សដែលធ្វើអោយគាត់សប្បាយចិត្តបាត់ក្តីបារម្ភ
គាត់ចាស់ទុំទើបធ្វើអោយធារិតស្រលាញ់។
🧔 ខ្ញុំគិតថា អារម្មណ៍ធារិត គឺមិនស្រលាញ់
គ្រូគាត់ក្នុងនាមជា សង្សារទេ តែជាការស្រលាញ់បែបគ្រួសារ ជាបងប្រុសឬជាឪពុក។
មកពីធារិតគាត់កំព្រាឪពុក ចឹងហើយគាត់ ខ្វះជំហរពឹងផ្អែក
នៅពេលគាត់បានស្គាល់លោកគ្រូដែលជួយឈឺឆ្អាល ផ្តល់ភាពសំខាន់អោយគាត់ទើបគាត់កើតអារម្មណ៍
បែបនេះចំពោះគ្រូគាត់។ ហើយអ្វីដែលសំខាន់ទៀតនោះគឺ
ដោយសារគាត់ទើបយែទទួលបានការបដិសេធស្នេហ៍ថ្មីជាមួយ ពូបារាំង។ វាធ្វើអោយគាត់បាក់
គ្មានទំនុកចិត្ត ដល់តែលោកគាត់ និយាយល្អ យល់ចិត្ត គាត់ក៏ផ្តើមយកអារម្មណ៍ឈឺ
អារម្មណ៍មិនទុកចិត្ត មកផ្ញើបឹងគ្រូម្នាក់នោះទៅវិញ។ បើខ្ញុំនៅក្បែរធារិត
ខ្ញុំចង់អោយគាត់ ស្តាប់លឺហើយយកទៅដេកគិតថា គាត់ពិតជាស្រលាញ់គ្រូគាត់ ឬ គ្រាន់តែចង់តបស្នងអារម្មណ៍
បាត់ទំនុកចិត្ត លើស្នេហា ដោយការរកស្នេហ៍ថ្មីមកជំនួស? ប្អូនយល់ថាចឹងអត់?
🧒 ខ្ញុំ... ខ្ញុំ...
🧔 រយៈពេលប៉ុន្មានថ្ងៃដែលលោកគ្រូគេ
មិនឆ្លើយតបព្រងើយកន្តើយ បែបធារិតគេ អាចទទួលអារម្មណ៍ ខកចិត្តឈឺចិត្តខ្លះៗហើយ។
ខ្ញុំគិតថាធារិតគេនឹងដឹងថា ស្នេហាវាមិនមែនចេះតែល្អ ដូចក្តីស្រម៉ៃរបស់យើងទេ។
ជាពិសេសពេលអ្នកដែលយើងស្រលាញ់គេ មិនអើពើ តបមកវិញ។ កាលដែលលោកគ្រូគាត់ មិនឆ្លើយតប
និងធ្វើព្រងើយកន្តើយនោះ ខ្ញុំគិតថាមកពីគាត់ចង់អោយធារិតដឹងថា ស្នេហាគឺឈឺចាប់
ហើយកុំអោយបង់ចិត្តលង់នឹងក្តីស្រម៉ៃ លឿនពេក ប៉ុណ្ណោះ។ គាត់គ្មានចិត្តមើលងាយសិស្សគាត់ទេ
គាត់គ្រាន់តែចង់ផ្តល់អោយសិស្សគាត់ បានមើលឃើញភាពគ្រោតគ្រាតម្ខាងទៀតនៃស្នេហា។
🧒 ចុះលោកគ្រូនោះគាត់អត់គិតថាធ្វើចឹងប៉ះពាល់អារម្មណ៍សិស្សទេឬ?
មិនស្រលាញ់ឆ្លើយថាមិនស្រលាញ់ទៅ
ហេតុអ្វីដើរផ្តល់មេរៀនចុកចាប់អោយគេចឹង?
🧔 ប្អូនគិតថា ការឆ្លើយបដិសេធបែបណាដែលធ្វើអោយគេ
មិនពិបាកចិត្ត អាចកាត់ចិត្តដោយមិនស្អប់ នៅតែអាចរាប់អានគ្នាបាន? ទោះបីលោកគ្រូគេ ឆ្លើយភ្លាមៗថាមិនស្រលាញ់ ក៏ខ្ញុំគិតថា គេនឹងខ្មាស់
បើចិត្តស្រាលគេនឹងលែងចង់រាប់អានលោកគ្រូគេទៀតហើយ បើចិត្តរឹងមាំគេនឹងបន្តរកហេតុផល
ហើយព្យាយាមបំពេញចំនុចខ្វះខាត ដើម្បីបានការចាប់អារម្មណ៍ពីលោកគ្រូគេទៀត
ស្នេហាវាអាត្មានិយមណាស់ ខ្ញុំធ្លាប់ឆ្លងកាត់ហើយ ។ មានតែធ្វើអោយគេ ខកចិត្តពីដំបូង
(ឈឺ បើគេនៅតែស្រលាញ់គេនឹងនៅតែឈឺ) ហើយដើម្បីផ្សះដំបៅឈឺ
គឺលោកគ្រូត្រូវតែបង្កើតឱកាសអោយមានការបកស្រាយអោយគេយល់ពីបំណងល្អរបស់លោកគ្រូគេ។
ធារិតបែបគេមិនដឹងទេថា បើរឿងស្នេហាគ្រូសិស្សរបស់គេ បែកធ្លាយដល់មេធំៗ នោះលោកគ្រូគេ
នឹងមានបញ្ហាធំមិនខាន។ អាចត្រូវគេដេញចោល ឬជាប់ឈ្មោះមិនល្អ ពិបាករកការងារថ្មីធ្វើ។
លោកគ្រូគេ ក៏គ្មានជម្រើសច្រើនប៉ុន្មានដែរក្នុងការដោះស្រាយបញ្ហានេះ។ លឺថា
លោកគ្រូគេខំសាកសួរមនុស្សជុំវិញធារិតដើម្បីដឹងពី ស្ថានភាពគាត់ព្រោះលោកគ្រូ
បារម្ភធារិត ខ្លាចតូចចិត្តធ្ងន់ធ្ងរ។ លោកគ្រូគេបានព្យាយាម
ទាំងធ្វើអាក្រក់ពីមុខតាមដានបារម្ភពីក្រោយ។
ខ្ញុំសង្ឃឹមថាធារិតគេនឹងអាចដឹងយ៉ាងច្បាស់ហើយថា គ្រូគេ ស្រលាញ់គេ
បែបបងប្អូនបែប សាច់ញាតិបារម្ភគ្នា តែមិនមែនស្នេហា គូជីវិតទេ។
🧒 ខ្ញុំនៅតែមិនអស់ចិត្តថា ហេតុអ្វីបានជាលោកគ្រូ
គាត់មិនស្រលាញ់គាត់? គាត់គិតថាធារិត... អើ.. មិន....
🧔 ម្តងទៀត ខ្ញុំបញ្ជាក់ឡើងវិញ
បើគេមិនស្រលាញ់យើង មិនជ្រើសរើសយកយើង តើមានប្រយោជន៍អ្វី
ទៅចង់ដឹងហេតុផលនោះ? បានដឹងហើយតើវាយ៉ាងមេច? យើងកែប្រែដើម្បីគេ? ខ្ញុំគិតថាមានតែរស់នៅជាខ្លួនឯងទេ
ទើបមានសុភមង្គល បើយើងកែប្រែខ្លួនដើម្បីនរណាម្នាក់ យើងនឹងមិនមានសុភមង្គលទេ
ហើយម្ខាងទៀតក៏ទទួលបានអារម្មណ៍មិនសប្បាយដូចគ្នា។
ចឹងហើយទើបស្នេហាគេថាមិនអាចបង្ខំបានទេ។
ប្អូនថាស្នេហាមានហេតុផលឬអត់?
🧒 ខ្ញុំថាស្នេហាគ្មានហេតុផលទេ...
ពេលខ្លះយើងស្រលាញ់គេដោយមិនដឹងខ្លួន និងតាំងពីពេលណាផង។
🧔ស្នេហាគឺមានហេតុផល ទោះមនុស្សជាច្រើននិយាយថា
ស្នេហាគ្មានហេតុផល (ពួកណឹងកុហកខ្លួនឯង ហើយកុហកសំណព្វចិត្តគាត់ទៀត)។
ខ្ញុំជឿនិងប្រាកដណាស់ថា ស្នេហាមានហេតុផល
ព្រោះមុននឹងយើងស្រលាញ់នរណាម្នាក់ព្រមទទួលនរណា
អនុញាតិអោយគេមានភាពសំខាន់ក្នុងជីវិតយើង គឺយើងដឹងយ៉ាងច្បាស់ថាម្នាក់ណឹងមានអ្វីខ្លះដែលធ្វើអោយយើងស្រលាញ់។
ចំណែកផ្នែកដែលយើងស្អប់គឺអាចមើលមិនឃើញអស់ (ស្នេហាបាំងមុខ)។ សួរមកប្អូនវិញ
បើស្នេហាគ្មានហេតុផល ម្តេចអ្នកស្អាតអ្នកមានឆ្លាតមានចេះដឹងមានគុណធម៌ថ្លៃថ្នូ
ម្តេចមិនព្រមទៅស្រលាញ់មនុស្សអាក្រក់ ចិត្តអាក្រក់ ថោកទាប ប៉ោឡែ បាតផ្សា
ញៀនថ្នាំ ទៅ? មូលហេតុមកពីគាត់មើលដឹងថាម្នាក់ណឹងមានអ្វីធ្វើអោយគាត់ចាប់ចិត្ត
ម្នាក់ណឹងគ្មានស្អីល្អអោយគាត់ស្រលាញ់។ អាណឹងហើយគេហៅថាហេតុផល មិនមែនសុខៗស្រលាញ់ទេ។ okay
ទេចំនុចណឹង?
ធារិតហាក់ស្ងប់ស្ងៀមជាថ្មី ពេលលឺខ្ញុំនិយាយថាស្នេហាគឺមានហេតុផល
មិនមែនស្រលាញ់គឺស្រលាញ់ ដែលសូម្បីអ្នកនិពន្ធបទចម្រៀងក៏ជឿថាចឹងដែរនោះទេ។
🧒 បាទ បង (ដូចខ្សោយ)
🧔 ចឹងហើយ ទើបខ្ញុំចង់អោយធារិតគិតហើយគិតទៀតថា
ហេតុផលអ្វីដែលធ្វើអោយគេស្រលាញ់ លោកគ្រូគេ? កុំអោយធ្លាក់ជាទាសករនៃអារម្មណ៍
ដោយមិនច្បាស់ប្រាកដក្នុងខ្លួន។ ចំណែកហេតុផលធំដែលលោកគ្រូគាត់មិនស្រលាញ់គាត់
ខ្ញុំគិតថា
មានតែមួយគត់ គឺធារិតមិនមែនជា Mr right ។
របស់គាត់ ។
🧒 ចុះ Mr right របស់លោកគ្រូធារិតយ៉ាងមេចទៅ?
🧔 ទៀតហើយ ខ្ញុំទើបនិយាយមិញណឹងថា
បើយើងដឹងហើយតើបានប្រយោជន៍អ្វី? ស្នេហាមិនអាចបង្ខំទេ។
យើងគួយកចិត្តទុកដាក់នឹងមនុស្សដែលគេអាចទទួលយកយើង មិនគួរយកចិត្តខ្វល់ជាមួយមនុស្សដែលគេ
ហ៊ាននិយាយថា មិនស្រលាញ់យើងទេ។ តោះធារិតទៅញាំអីនៅជាន់ទី3
ដើម្បីបន្តនិយាយគ្នា ព្រោះខ្ញុំមានរឿងពិតមួយអោយប្អូនស្តាប់។
សង្ឃឹមថាប្អូននឹងបានយល់ដឹងខ្លះតាមរយៈរឿងមួយនេះ។
ពួកយើងបាន ហៅប្រហិតមកញាំ និង
រកកន្លែងឆ្ងាយពីគេបន្តិចដើម្បីស្រួលនិយាយគ្នា។
ហើយខ្ញុំក៏ផ្តើមនិយាយរឿងបែបខ្លីៗកាត់ៗរបស់អ្នកស្គាល់គ្នាម្នាក់អោយធារិតស្តាប់។
🧔 ធារិត បងមានរឿងរបស់មិត្តម្នាក់អោយប្អូនស្តាប់។
មានមិត្តបងម្នាក់ សុំមិនបញ្ចេញឈ្មោះ គាត់ជាអ្នកខេត្តកំពុងស្ពឺ
គាត់បានស្គាល់គ្នាជាមួយបុរសម្នាក់ តាមរយៈក្រុមអ្នករកសុីដីធ្លី។
ស្គាល់គ្នាបានមួយរយៈ មិត្តភត្តិបង ចាប់ចិត្តស្រលាញ់គាត់ណឹង ដោយឃើញគេ រូបរាងជា bear
(កាម៉ាប់ស្មើ- ហាត់ប្រាណ) ហើយអាគាត់ណឹងគាត់ឆ្លាត មានទិចនិចនិយាយ
ចំណាប់ចំនួនខាងគក់ជេ លក់ដី លក់ផ្ទះ ដាច់ហូរហែរ ប៉ាទី បនភឿនក៏ច្រើន និយាយទៅគេ
វាចូលកាលីបអ្នកគក់ជេ ពិតៗ មិនមែនគក់ជេ សឹកកង់ឡានកង់ម៉ូតូ ថ្ងូអត់សល់លុយទេ។
សូមបើករង្វង់ក្រចកបន្តិច (មិនមានចេតនា ថាអោយអ្នកគក់ជេដែលមិនពូកែរទេ តែអាបុិកណឹង
គាត់ខុសពីអ្នកគក់ជេទូទៅត្រង់ គាត់មានរបរប្រចាំមួយ គឺលក់គ្រឿងសំណង់
ហើយគាត់ក៏ធ្វើការនៅក្រសួងដែរ (យកតែឈ្មោះ)។ គាត់មានរថយន្ត ល្អគួសមជិះ ហើយគាត់
ក៏ចូលចិត្តជិះម៉ូតូធំទៀត។ គាត់មិនធ្វើការអោយក្រុមហ៊ុនអចលនទ្រព្យទេ គឺគក់ជេ
តាមគេពឹងពាក់ ដោយសារគាត់ស្គាល់គេច្រើន ទាំងម៉ូយសំណង់ ទាំងគក់ជេ អ្នកតូចអ្នកធំ
និង អ្នករកសុីផ្សេងៗច្រើនទៀតនិយាយអោយខ្លី សំបូរញាតិមិត្ត ។ គាត់និយម
ស្លៀកពាក់របស់ប្រេន (បើមិនស្អាតគឺមិនស្លៀក) ពាក់នាឡិការដាំពេជ្រ ចិញ្ចៀនពេជ្រ
ជិះម៉ូតូធំ រាងគាត់ក៏ហំ ចឹងនរណាៗ ក៏គេចង់រាប់អានដែរ។ បើប៉ូលីស ទាហ៊ានអី
និយាយគ្នាជាមួយគាត់បន្តិចក៏ត្រូវរ៉ូវគ្នា រាប់អានគ្នាបាត់ ដោយសារគាត់ ចេះអោនលំទោន
ទោះសម្ថកិច្ចនោះ ខោមិនខោអាវមិនអាវ មេចក៏ដោយ។ រូបភាពហុឺហាសង្ហាខាងក្រៅជួយអោយគេមើលមកគាត់មានតម្លៃ
ហើយគាត់ចេះនិយាយសុភាពរាបសារទៀតទៅណាគេស្គាល់ណឹង ចឹងហើយទើបគាត់
រកសុីខាងគួជេណឹងបានជោគជ័យ។ សូមបិតវង់ក្រចកមកវិញ។
ហើយពួកម៉ាក់បងនិងអាគាត់ណឹង មានឱកាសស្និតស្នាលក៏ដោយសារ
គាត់មានដីនៅកំពុងស្ពឺ ហើយបងប្អូនគាត់គេពឹងអាបុិកពង្សណឹងជួយរកម៉ូយអោយ។ វានិយាយប្រាប់ខ្ញុំថា
ថ្ងៃដែលនាំអាបុិកណឹងទៅមើលទីតាំងដី ពេលត្រឡប់មកវិញ មេឃភ្លៀងតាមផ្លូវ ហើយយប់ទៀត
ដោយសារជាប់ផឹកសុីសប្បាយ (បងថ្លៃវាបុិនផឹក)។ វាបានឱកាសអង្គុយជិតគេ
ហើយដោយស្រវឹងស្រាបៀផង វាបានលេះ បន្លំប៉ះខ្លួនគេ ហើយអាបុិកណឹងក៏មិនថាអី
ដោយគិតថាវាស្រវឹង។ វាថា អាបុិកណឹងសាច់ស្អាតណាស់ ប៉ះហើយមានអារម្មណ៍ហ្មង។
ក្រោយៗមកទៀតពួកគេកាន់តែស្និតស្នាលខលទាក់ទងគ្នាពេលត្រូវការរត់ការឯកសារ និង
ពេលត្រូវនិយាយបញ្ចុះបញ្ចូល អោយតម្លៃត្រូវរ៉ូវគ្នាជាដើម។ គាត់នាំម៉ូយម្តងជា2ដងរហូតត្រូវរ៉ូវគ្នាលក់បានសំរេច ដល់ហើយគេនាំគ្នាផឹកសុីម្តងទៀត តែដងណឹងគេផឹកនៅផ្ទះមិត្តបង។
អាបុិកណឹងត្រូវបងថ្លៃវាឃាត់ រហូតដាច់យប់នៅផ្ទះវា។
យប់ណឹងមិត្តបងវានិយាយត្រង់ៗប្រាប់បងថា វាបន្លំអោបអ្នក តាបុិកពង្សណឹង
ហើយអាបុិកណឹងគាត់និយាយបែបលេងសើចថា ចង់បានប្រពន្ធហើយយ៉ាងបានចេះតែច្រលំអោបចឹង។
ដល់តែមិត្តបងអត់ឆ្លើយ គាត់សួរទៀតថា តិចស្រលាញ់ប្រុសចុះ? ដងនេះមិត្តបងដាច់ចិត្តឆ្លើយ
ថាស្រលាញ់ប្រុសមុខដូចគាត់។ អាបុិកណឹងថា គាត់មិនស្រលាញ់ប្រុសទេ
តែក៏អត់ស្អប់ខ្ពើមអីដែរ។ គាត់ថាចង់អោបអីអោបទៅ តែជួយចាប់ខ្នងធ្វើសរសៃអោយផង។
មិត្តបងណឹងជួយចាប់អោយម៉ាស្សាអោយ គាត់ថាស្រួលខ្លួនណាស់ដល់តែវាថើបខ្នងគាត់
គាត់រុញចេញហើយថា យប់ជ្រៅហើយចង់គេង។ អានោះដេកកូពោះដូចឆ្កែអត់បានបាយល្ងាច
រសាប់រសល់ខឹងគេតែឯងពេញមួយយប់😜 ។ ក្រោយមកទៀត
បងថ្លៃមិត្តបងណឹងគេពឹងអាបុិកណឹងដដែលអោយជួយទិញរថយន្តថ្មី(គេលក់ដីបានលុយនោះ)។
តាមផ្លូវគេឃើញស្រីម្នាក់ជិះម៉ូតូចាស់ អោបចង្កេះប្រុសជាប្តីឬសង្សាក៏មិនដឹង។
មិត្តបងឃើញហើយក៏និយាយថា
- ស្នេហាពិត មិនគិតមានក្រ ល្អអាក្រក់ទេ
អាបុិកពង្សលឺចឹងថាមកវិញ
+ វាគ្មានទេ បើមានប្រុស2នាក់មួយជិះម៉ូតូចាស់
មួយមានរថយន្តទំនើប ច្បាស់ជានាងយកអ្នកមានរថយន្តហើយ។ មិត្តបងគេតបវិញ
- ខ្ញុំគិតថា មនុស្សយើង ក្តីសុខកើតបានដោយសារការពេញចិត្ត
វាមិនអាស្រ័យលើរបស់របរលុយកាក់ពេកទេ។
+ វាមិនខ្មេះទេ, ទ្រឹស្ដីពួកមនុស្សអន់ៗទេដែលយល់ថាចឹងនោះ។
ស្អាតសង្ហា ហុឺហារប្រហែលខ្ញុំ វាមិនដែលញ៉ែចាញ់ពួកជិះម៉ូតូចាស់ៗណឹងទេ។
អើយនិយាយលាក់បាំងអីសព្វថ្ងៃខ្វះអីស្រីស្រលាញ់ស្អាតៗជាងណឹងម៉ាគំនរ។
បងថ្លៃវា និយាយម្តង
* តាមអី ពង្ស ឯងមនុស្ស រាងរៅហំ ឆ្លាតក៏ឆ្លាត បុិនសម្តីចឹង
រឿងអីស្រីៗគេមិនចោម?
- មនុស្ស បើថា ស្អាតដូចហូលីវូដអីទៅ
បែបគេលង់ខ្លាំងមើលរំលងអ្វីផ្សេងៗ តែបើល្មមៗហើយអួតអាងក៏គេមិនយកដែរ
ព្រោះគិតថាពិបាកចុះសម្រុង!
នាងពង្សលឺហើយតបវិញ ប៉ូង
+ មិនបាច់ចាំដល់តារាហូលីវូដអីទេ តែប៉ុនខ្ញុំនឹង អ្នកខ្លះ (សំដៅដល់មិត្តបង)
តោងមិនបានផង។ បើស្អាតដូចហូលីវូដទៀត ប៉ះលែងបានតែហ្មង។ មនុស្សណ៎ា...បើខ្លួនឯង
ម៉ារៀលៗទេ កុំនិយាយអីដល់តារាហូលីវូដ ខ្មាសគេ
ឈោងចាប់តែមនុស្សប្រហែលខ្ញុំមិនទាំងបានផង។
មិត្តបងវាថា តាំងពីថ្ងៃណឹងមក វាមិនដែលនិយាយទាក់ទងអី នឹងអាបុិកគួកជេ
នឹងទៀតទេ។ វាថា វាឆ្អែតនឹងពាក្យថា <មនុស្សម៉ារៀលៗណឹងហ្មង>
ចុកចាប់ដល់ឋានឥសូ!!!
🧒 ខ្ញុំក៏ទទួលយកអត់បានដែរលោកគ្រូ សម្តីសាហាវ
🧔ត្រូវមនុស្សណាក៏ទទួលយកអត់បានដែរ...
មនុស្សគ្រប់រូបគឺមានតម្លៃ ដែលយើងច្រើនហៅថា កិត្តិយសនោះឯង។ បើគេធ្វើអ្វីមួយ
បំផ្លាញកិត្តិយសយើង គឺស្មើនឹងគេបំបាក់ភាពជឿជាក់របស់យើង។ ដូចករណីមិត្តបងចឹង
ដោយសារតែវាអន់ វាស្រលាញ់គេ បន្លំលូកលាន់គេ ដល់តែគេថាអោយ ជាមនុស្សម៉ារៀលៗ
វាខ្មាស់គេខ្លាំងលែងហ៊ានជួបមុខគេតែម្តង។ ធារិតគ្រូចង់អោយប្អូន ដឹងថា
មនុស្សយើងមិនថាស្រីមិនថាប្រុសទេ មានតម្លៃបានលុះត្រាតែគេស្រលាញ់យើង។
បើគេមិនស្រលាញ់យើង គេអាចប្រមាថយើងថា អាមនុស្សម៉ារៀលៗបានគ្រប់ពេល
ព្រោះក្នុងចិត្តគេយើងវាគ្មានតម្លៃ។
ចឹងបើប្អូនត្រូវបានគេប្រាប់ថាគេមិនស្រលាញ់ប្អូនហើយ
ប្អូនកុំបន្តចង់ដឹងហេតុផលអ្វីច្រើន កុំតាមគេ រហូតក្លាយខ្លួនជាមនុស្ស គេដៀលបានថា
ម៉ារៀលៗ។ ម្តាយឪពុកបង្កើតយើងមកអោយសាច់អោយឈាម មានធាតុទាំង4(ទឹកដីភ្លើងខ្យល់)ដូចគេដូចឯង
ពន្លឺព្រះអាទិត្យដែលយើងទទួល ខ្យល់O2 ដែលយើងស្រូប
គឺស្ថិតក្នុងផែនដីនេះតែមួយជាមួយគេទេ ចឹងគេគ្មានស្អីល្អអស្ចារ្យ ជាងយើងទេ
រឿងអីយើងព្រមធ្វើខ្លួនអន់ៗអោយគេដៀលបាន។
🧒 លោកគ្រូខ្ញុំយល់ហើយ ហើយក៏អស់ចិត្តដែរ
អរគុណលោកគ្រូណាស់ ដែលមិនដៀលខ្ញុំ មនុស្សម៉ារៀលៗដូចក្នុងរឿង
🧔 ហុឺ...
ខ្ញុំស្រលាញ់រាប់អានធារិតក្នុងនាមជាប្អូនជាក្មួយ
រឿងអីខ្ញុំទៅនិយាយបំផ្លាញដួងព្រលឹង ភាពជឿជាក់របស់ប្អូន។ ពេលខ្លះខ្ញុំមានអារម្មណ៍ថា
ការងារខ្ញុំគឺដូចគ្នាទៅនឹងការងារកសិកម្មចឹង គឺបណ្តុះគ្រាប់ពូជ តម្លៃនៃព្រលឹង
អោយដល់អ្នកជម្ងឺ ដែលមកជួបខ្ញុំ។ ខ្ញុំរង់ចាំមើលថា ប្អូននឹងចាក់ឬស ដុះពន្លក
រហូតមានភាពរឹងមាំខាងផ្លូវចិត្ត។ មិនងាយធ្លាក់ក្នុងវិបត្តិផ្សេងៗ
នៅពេលប្អូនផ្តល់តម្លៃ ដល់ខ្លួនឯង និង គោរពដួងវិញាណខ្លួនឯង មិនអោយវាឈឺចាប់
ដោយសារទង្វើរបស់ប្អូន៕
រឿងអ្នកជម្ងឺទី1
សន្មត់ថាចប់ ត្រឹមតែប៉ុននេះ សុំអភ័យទោស សំរាប់ការយឺតយ៉ាវ ក្នុងការសរសេរ និង
ពាក្យពេចន៍ប៉ះពាល់សតិអារម្មណ៍ ដល់អ្នកអានណា
ដែលមានរឿងខ្មាស់អៀនស្រដៀងនឹងអ្វីដែលខ្ញុំសរសេរ។
អរគុណចំពោះការតាមដានតាំងពីដើមដល់ចប់៕
No comments:
Post a Comment