Breaking

Tuesday, October 6, 2020

រឿង អ្នកជម្ងឺទី1 (ភាគ4)

រឿង អ្នកជម្ងឺទី1

(ភាគ4)

និពន្ធដោយ Wong Nau

#Khmer_Novel69



នៅសប្តាហ៍បន្ទាប់ខ្ញុំសំរេចចិត្តនិយាយរឿងធ្វើចិត្តអោយសប្បាយៗ ខ្វល់តិច អោយគាត់ស្តាប់ ព្រោះ​គិតថា​រឿងនោះវាសុីទៅនឹងស្ថានភាពរបស់គាត់​។
🧔សួស្តី​ធារិត
🧒 បាទសួស្តីលោកគ្រូ
🧔មើលទៅដូចជារីករាយជាងមុន
🧒 ធម្មតាតើលោកគ្រូ
🧔ធម្មតាមានន័យថា រាល់ថ្ងៃគឺសប្បាយចិត្តចឹងហ៎?
ធារិតគេធ្វើអៀនៗញឹមៗរួចតបវិញ
🧒 អត់ដឹងដែរលោកគ្រូ ខ្ញុំគិតថាខ្ញុំធម្មតា
🧔ប្អូនខ្លួនឯងមើលមិនដឹងទេ​ តែមនុស្សជុំវិញក្មួយគេ មានអារម្មណ៍ដឹងបាន តាមទឹកមុខការសម្តែងរបស់ប្អូន។
ធារិតគេញក់ចិញ្ចើម... ដូចលួចគិតអីម្យ៉ាង
🧒 បែបមានតែលោកគ្រូដឹងដែលគិតចឹង...​(គាត់និយាយតិចៗ)
🧔បើប្អូនអត់ជឿប្អូនមានបានសង្កេត អត់ថាមនុស្សជុំវិញប្អូនភាគច្រើន គេបង្ហាញភាពរួសរាយ ឬ ស្វាគមន៍​ប្អូនច្រើនជាងពីមុន?
🧒 ដូចធម្មតាលោកគ្រូអត់មានប្លែកអីផង
🧔 អើ ឥលូវបើប្អូនចេះតែនិយាយពីរឿងធម្មតាៗចឹងប្អូនដឹងអត់ថា​ អាភាពធម្មតានឹងហើយ គឺរឿងល្អ ប្អូនដឹងអត់ថា មនុស្សច្រើនតែមើលរំលងក្តីសុខ នៃភាពធម្មតានេះណា
🧒 លោកគ្រូនិយាយមកខ្ញុំអត់សូវយល់ទេ
🧔 ប្អូនធ្លាប់លឺគេនិយាយថា ជីវិតកាន់តែសាមញ្ញក្តីបារម្ភខ្វល់ខ្វាយកាន់តែតិចទេ?
ធារិតងក់ក្បាលយឺត អ៎
🧔 គេថាមនុស្សកាន់តែក្បូរក្បាច់ច្រើន គឺកាន់តែបង្ហាញថា គាត់គ្មានក្តីសុខក្នុងជីវិត។
🧒 មេចចឹងវិញ🤔
🧔 ងាយយល់ទេ! ឧទាហរណ៍​ រឿងញាំមួយចុះ បើគាត់រអ៊ូថា ញាំតែសម្លម្ជូរ គាត់ទ្រលាន់ញាំមិនចូល ចឹងគាត់កុម្មង់ ស្តេកលើជ្រុញ,​ កុម្មង់ស្រាក្រហមថ្លៃៗ,​ចង់ទៅអង្គុយក្នុងហាងស្អាតៗ មានតន្ត្រីអីៗជាដើម។ នោះគឺមកពីគាត់មិនមានក្តីសុខនូវអ្វីដែលគាត់មាន​ ទើបគាត់ខំចំណាយលុយបន្ថែម ដើម្បីស្វែងរកក្តីសុខ អោយបានពេញចិត្តរបស់គាត់។ អាការ​ថែមនេះថែមនោះ គឺគេហៅថា ក្បាច់ក្បូរ ចង់បានសុខស្រួលផង ចង់អោយបង្អួតភ្នែកគេឯងផង ចង់អោយជីវិតសុីវិល័យ ស្គាល់រស់ជាតិជីវិតបែបហាយសូ...។ ដែលទាំងអស់ណឹងសុទ្ធតែជារបស់ក្រៅខ្លួន សួរថា វាពិតជាក្តីសុខ​ ឬក៏​ ជាសម្ពាធ? នៅពេលណាដែលយើងមិនមានរបស់ទាំងនោះ យើងនឹងមានអារម្មណ៍ថា ជីវិតយើងហាក់គ្មានន័យ លែងមានក្តីសុខ​។ ហេតុអ្វីទៅ? ព្រោះ​យើងធុញនឹងសម្លម្ជូ ទៅហើយ ចង់មិនចង់ត្រូវបង្ខំខ្លួនឯងអោយប្រឹងប្រែងរកលុយដើម្បី ដូរកក្តីសុខ។ អាបែបណឹងហើយគេហៅថា សម្ពាធ​មិនមែនក្តីសុខទេ។
🧒 តែ​ teacher Ton បង្រៀនពួកខ្ញុំ អោយ​ shoot the Moon! គាត់ថាមនុស្សប្រាថ្នាទាប មិនអាចធ្វើខ្លួនអោយបានខ្ពស់ទេ​។
ខ្ញុំញញឹមតិចៗទៅកាន់ធារិត ព្រោះ​ខ្ញុំ​ពីមុន​ក៏យល់ច្រលំនឹងពាក្យនេះដូចគ្នា។ ខ្ញុំ​គិតថា​មនុស្សបើគ្មានគំនិតចង់មានបាន ថ្កុំថ្កើងជាងគេទេ​នឹងរស់នៅអន់ជាងគេរហូតហើយ។ ការយល់នេះវាអត់ខុសទេ តែវាខុសនូវវិធីដែលធ្វើ។
🧔ធារិត លោកគ្រូ​ស្តាប់ឯងលើកយកទ្រឹស្តី shoot the moon មក​ ធ្វើអោយលោកគ្រូនឹកដល់អតីតកាលរបស់លោកគ្រូកាលពីមុន។ ប្អូនដឹងទេ នៅពេលលោកគ្រូលឺពាក្យនេះ កាលពីនៅរៀនថ្នាក់ត្រៀមចូលមហាវិទ្យាល័យ (ភាសាបរទេសលោកគ្រូអន់ពេក)​ លោកគ្រូបែរជាយល់ច្រលំដូចប្អូនពេលនេះចឹង គឺ​គិតធំ គិតខ្ពស់ មិនធ្លាប់គិតថា នឹងធ្វើអ្វីអន់ៗទេ។ លោកគ្រូបែជាធ្វើខ្លួនអោយខ្ពស់ ដើម្បីឈោងអោយដល់ព្រះចន្ទ។ វាជាការខុសឆ្គងផ្លូវគំនិតក្នុងជីវិតលោកគ្រូ ហើយសូម្បីឥលូវនេះពេលខ្លះគ្រូក៏ទទួលរងឥទ្ធិពលវានៅឡើយ​ ។ គឺអោយតែលោកគ្រូធ្លាក់ខ្លួនក្នុងស្ថានភាពលំបាក លោកគ្រូពិបាក ដាក់ខ្លួនទទួលយកវាណាស់។
🧒 វាយល់ខុសមេចទៅលោកគ្រូ?
🧔គឺមនុស្សយើងគេអោយសម្លឹងខ្ពស់ តែត្រូវចាប់ផ្តើមពីតូចពីទាបទៅ មិនមែនសម្លឹងខ្ពស់ហើយតម្កើនឬកពារ ខ្ពស់ដូចច្បាប់ស្រូបទាញបច្ចុប្បន្នណឹងទេ​។ សម្លឹងខ្ពស់ ក៏មិនមែន អោយគិតថា​ទាល់តែ​របស់ល្អ (ប្រេនបានសមនឹងខ្លួន)​ មិត្តភត្តិទាល់តែអ្នកជាន់ខ្ពស់បានសមនឹងរាប់ទេ ការងារបើមិនបានមុខមាត់ មានឱកាសធំដុំមិនខ្ចីធ្វើមិនខ្ចីពាល់ទេ។ សម្លឹងខ្ពស់មិនមែនធ្វើខ្លួនអ្នកអោយខ្ពស់លើសគេនោះទេ។ យើងសម្លឹងខ្ពស់ រំពឹងខ្ពស់ ក្នុងការកសាងសម្ថភាពយើង សាងខ្លួនឯងតើ​ មិនមែនសាងរូបភាពអោយអ្នកផងមើលមកយើងថាខ្ពស់ទេ។ អ្វីដែលអ្នកដទៃមើលមកយើងគឺអាចកែរបានគ្រប់ពេល​ នៅពេលណាយើងអាចកែរប្រែខ្លួនឯងបាន។ យល់ឬនៅ ធារិត?
🧒 ចឹងមានន័យថា ព្រះចន្ទគឺជាគោលដៅសំរាប់យើង​មិនមែនសំរាប់អោយអ្នកដទៃមើលមកយើងថាខ្ពស់ស្មើព្រះចន្ទទេ។
🧔 
👍👍👍ត្រឹមត្រូវហើយប្អូន...។ នៅពេលយើងមានសម្ថភាព ក្នុងខ្លួន យើងមិនចាំបាច់ខ្វល់ថាអ្នកសើចចំអកយើងទៀតទេ គេចង់គិតមេចស្រេចតែគេ យើងដឹងច្បាស់ថា យើងល្អជាងខ្ពស់ជាងម្នាក់នោះ។ ឥលូវយើងងាកមករឿងអត្ថប្រយោជន៍ នៃការរស់នៅបែបសាមញ្ញៗបន្តវិញ។ ការរស់នៅសាមញ្ញ គឺការធ្វើអោយជីវិតងាយស្រួលក្នុងការចាប់យកភាពរីករាយ ខ្វល់ខ្វាយតិច។ ស្គាល់ពីភាពខុសគ្នារបៀប ពាក្យថាតម្រូវចាំបាច់ និង​ ការចង់បាន។
ដូចប្អូនចឹង...ប្អូនចង់បានម៉ូតូ ព្រោះមានតម្រូវការ ចាំបាច់ទៅរៀន... តែសួរថា កង់អាចបំពេញភាពចាំបាច់បានឬទេ? បើបានគួរតែរីករាយប្រើប្រាស់កង់ ដែលយើងមានលទ្ធភាពទិញបាន។ ជាជាងទោម្នេញ ចង់បានម៉ូតូដែលតម្រូវអោយប្អូន ជំពាក់គេជំពាក់ឯង ទិញហើយ ចំណាយលើសាំង​ ចំណាយថែរទាំជួសជុលលាងសំអាត ទៅណាត្រូវផ្ញើខ្លាចបាត់...។ សួរថាប្អូនចង់បានម៉ូតូ តើវាចាំបាច់ទេ បើកង់ក៏ប្រើបាន?
🧒 យល់តើលោកគ្រូ លោកគ្រូចង់កុំអោយខ្ញុំ សម្ភារៈ​និយមពេកមែន?
🧔មែនហើយប្អូន បងបារម្ភថា ប្អូនឃើញគេមានរបស់ល្អៗប្រើ ហើយប្អូនគ្មាន វាធ្វើអោយប្អូន កើតទុក្ខទោម្នេញ។ ដែលតាមពិតទៅ របស់ថោកៗល្មមៗក៏អាចប្រើបានដូចគ្នា ហើយរបស់ណាដែលមិនចាំបាច់ តើយើងប្រឹងយកមកទុកដាក់នាំខ្វល់រក្សាច្រើនធ្វើអ្វី។ ប្អូនអាចប្រាប់បងបានអត់ថា រាល់ថ្ងៃចង់បានអ្វី ហើយមិនបានដូចចិត្ត?
🧒 អត់មានចង់បានអីទេ ព្រោះ​គ្មានលុយទិញដដែល
🧔ល្អណាស់ប្អូនដែលចេះគិត ពេលប្អូនគិតចឹង ប្អូនក៏អត់សូវស្ត្រេស ហើយអាចមានអារម្មណ៍រីករាយក្នុងការងារប្រចាំថ្ងៃ។ បងបារម្ភខ្លាចប្អូន ពិបាកចិត្តព្រោះគ្រួសារក្រ ខ្មាស់គេ​ ខ្លាចសង្គម...។ ទើបបងខំពន្យល់ប្អូនអោយយល់ពីចំនុចណឹង។ យើងក្រហើយ មានអីដែលត្រូវខ្មាស់ការងារអីក៏យើងធ្វើបាន,​ ស្លៀកពាក់អោយតែសមភ្នែកទៅ មិនបាច់ហុឺហាអីទេ យើងជាសិស្សតើ កុំខ្លាចអ្នកមាន ខ្លាចសង្គម អោយតែយើងរស់នៅដោយសេចក្តីថ្លៃថ្នូ មានសុជីវធម៌ ចេះគោរពគេឯង ដាក់ខ្លួន​ នោះសង្គមមនុស្សជាន់ខ្ពស់(អ្នកចេះដឹង)​គេអោយតម្លៃហើយ។ តែបើក្រុមមនុស្សដែលប្អូនស្គាល់គេ មើលងាយប្អូន ដៀលអារហាម អាសំរាមអីទាំងដែលយើងអត់សុំលុយគេចាយ អត់ប៉ះពាល់គេផង ក្រុមមនុស្សទាំងនោះទៅវិញទេដែលថោកទាប មិនសមប្អូនទៅរាប់រកទៀតឡើយ។
🧒 បងអោយខ្ញុំកាត់ចិត្តនឹងរបស់ល្អៗចឹង វាអាចធ្វើអោយខ្ញុំ លែងគិតធំ លែងចង់មានបានបាត់ហើយលោកគ្រូ?
🧔 ម្តងទៀតជាថ្មី។ ប្អូនចង់លោភចង់មានបាន លុះត្រាតែប្អូនមានសម្ថភាព ឥលូវនេះប្អូនផ្តោតលើការកសាងសម្ថភាព មិនមែនផ្តោតលើសម្ភារៈនិយមទេ។ ថ្ងៃក្រោយពេលប្អូន មានលទ្ធភាព​រកសុីធ្វើការមានលុយច្រើន ប្អូនចង់ស្វែងរកក្តីសុខផ្សេងៗដែលប្អូនធ្លាប់គិតបានហើយ។ តែពេលនេះគិតទៅបានតែពិបាកចិត្ត ព្រោះ​នៅមិនទាន់មានសម្ថភាពនៅឡើយ។ បងជឿថាពេលប្អូនទម្លាប់ក្នុងការរស់នៅសាមញ្ញហើយថ្ងៃក្រោយទោះប្អូនក្លាយជាអ្នកមាន ក៏ប្អូន មិនភ្លេចកំណើតខ្លួនដែរ ឬដែលគេហៅថា ឈ្លក់ទឹកម៉ាសុីន។
ក្រោយពីនិយាយគ្នាចប់ ខ្ញុំមើលទៅធារិត ដូចជា​ រាងពិបាកចិត្តទៅវិញ។ ឬមួយការដែលខ្ញុំរំលឹកគាត់ថា គាត់ក្រ គាត់គួរជិះត្រឹមតែកង់ និងប្រើប្រាស់របស់របរចេះគិត កុំខ្ជះខ្ជាយ វាដូចជាខ្ញុំ វាយតម្លៃគាត់? ខ្ញុំ​ហាក់ទាក់ទើរក្នុងចិត្តដូចអត់ច្បាស់ខ្លួនឯងថា តើធារិតគេពិតជាយល់ចេតនាខ្ញុំឬអត់? ឬខ្ញុំឆ្កឹះដំបៅអន់ចិត្តរបស់គាត់អោយរបកក្រហាយឡើងវិញ? ហុឺខ្ញុំអើយខ្ញុំ ចង់និយាយអោយក្មេងរឹងមាំ បែរជានិយាយអោយគ្នាគិតច្រើនទៅវិញ... អាមេចចេះ អា​counselor បរាជ័យអើយ! អាយ៉ាប់! ចូលចិត្តសាំញាំណាស់.....!
ថ្ងៃនោះមានកម្មវីធីនៅអង្គការ គឺជប់លៀងអោយអ្នកសហគមន៍ ធ្វើរាល់ខែ។ ខ្ញុំ​នៅបន្តគិតពីរឿងធារិត បណ្តើរ​លេង​ FB​ បណ្តើរ​ ក្នុងបរិយាកាស ដ៏ថ្លង់ នៃសម្លេងបាស សម្លេងពិធីករ និង​ សម្លេងហ៊ោកញ្ជ្រៀវរបស់ក្មេងៗ។ បុគ្គលិកដែលជាអតិថិជន (គាត់ជាអ្នកសហគមន៍ដែលអង្គការហៅអោយជួយការងារ)​ គាត់តែងយកចំណែកអាហារមកចែកខ្ញុំនិងម៉ាក់ខុម អោយតែដល់ថ្ងៃណឹង ព្រោះ​ពួកគាត់ស្រលាញ់ម៉ាក់ខុម ដែលជួយដោះស្រាយរឿងរ៉ាវ វិបត្តិ​អោយឯខ្ញុំវិញ បានសុីចុក តោងបងខុមណឹងឯង បើយកតែមួយអោយបងខុម ដូចមិនទំនងព្រោះមាន2នាក់
😜 ក្រោយពីញាំនំ ញាំសម្លគេ (នំបុ័ងការី)​គេហើយ ខ្ញុំ​នៅរហូតដល់ម៉ោង 7 យប់​ ទើបចេញពី office។ ចៃដន្យអី ខ្ញុំជួបធារិតនៅចំណតម៉ូតូ​។
🧔 ធារិតហើយទើបនឹងទៅផ្ទះមែនណឹង?
🧒 បាទ​លោកគ្រូ​ ខ្ញុំនៅជួយគេទៅបានអាហារមួយថង់ដែរ 
😜 ចុះលោកគ្រូថ្ងៃណឹងនៅយប់មេស?
🧔 បែបដូចប្អូនដែរហើយ ចាំញាំអាហារ ស្នាដៃបងសំណាង (ចុងភៅប្រចាំអង្គការ)។ និយាយចឹងធារិត ថ្ងៃនេះ​ ប្អូនមានអន់ចិត្តនឹងបងអត់?
🧒 អន់ចិត្តរឿងអីបង?
🧔សួរថាមានឬអត់? រឿងអីក៏ដោយ?
ធារិតគ្រវីក្បាល
🧔ថ្ងៃនេះ​បងរំលឹកពីភាពក្រីក្រ របស់ប្អូន បងខ្លាចប្អូនមិនយល់ចេតនាបង ហើយគិតរឿងទាំងនោះដាក់ក្នុងចិត្ត។ ថ្ងៃនេះយើងក្រតែមិនមែនក្ររហូតឯណាប្អូន វាសនា​មើលមិនឃើញ​ទេ។ ដើម្បីបានល្អទាល់តែយើងសប្បាយចិត្ត រាល់ថ្ងៃៗ ថ្ងៃណាក៏ជាថ្ងៃល្អអោយតែយើងសប្បាយចិត្ត... ដើម្បីសប្បាយចិត្តទាល់តែយើងរៀនពេញចិត្តនូវអ្វីៗសាមញ្ញៗក្បែរៗខ្លួន។
🧒 លោកគ្រូ​ ពេលលោកគ្រូសួរថាខ្ញុំចង់បានអ្វី? ពេលណឹងខ្ញុំនឹកអត់ឃើញទេ​តែពេលខ្ញុំនឹកឃើញ ទើបដឹងថាវាធ្វើអោយខ្ញុំអត់សប្បាយចិត្ត វាដូចរនាំងឃាំងមិនអោយសប្បាយ។
🧔វាជាអ្វីទៅប្អូន?
🧒 លោកគ្រូ​ចង់ដឹងទាល់តែសន្យាជាមួយខ្ញុំសិនថា បើខ្ញុំនិយាយទៅ ទោះពេញចិត្តឬមិនពេញចិត្ត លោកគ្រូ​ហាមខឹងខ្ញុំ ហើយហាមប្រាប់អ្នកណា ដឹងតែលោកគ្រូនិងខ្ញុំបានហើយ។
ខ្ញុំ​ញាក់ស្មា​ ងាកក​ ជាសញ្ញាថា វាគ្មានបញ្ហាអ្វីទេ
🧒 សុំថ្ពក់ដៃសិនបានខ្ញុំនិយាយ
🧔អូខេ​បាន
🧒 តែឥលូវយប់ហើយ កុំរំខានលោកគ្រូ ចាំស្អែកខ្ញុំប្រាប់លោកគ្រូចុះ
🧔មេចចឹង ស្មានតែឥលូវ? រឿងច្រើនមែន?
🧒 បាទបើនិយាយទៅវាយូដែរ ចឹងចាំស្អែកបានអត់លោកគ្រូ?
🧔ណឹងហើយ ស្រេចតែចិត្តប្អូនទេ​ ពេលណាប្អូនគិតថា ស័ក្តិសម​ចាំប្អូននិយាយចុះ។ គ្រូទៅផ្ទះហើយ បាយ​
🧒 បើកបរប្រយត្នផងលោកគ្រូ ភ្នែកម្ញ៉ូបផង!
🧔យើ... ចេះឌឺទៀត! គ្រូភ្នែកមិនពូកែរ តែចិត្តគ្រូភ្លឺជាងប្អូន មើលឃើញឆ្ងាយជាងប្អូន... ទៅហើយ។
យប់ណឹងខ្ញុំគេងយល់សប្តិឡើងចង់ធ្លាក់គ្រេ... យល់សប្តិថា មានកូនពស់វាចូលមុង ហើយចូលក្នុងខោ ទៀត​ ថាភ្ញាក់ស្ទុះរលាស់ខ្លួន ក្នុងយល់សប្តិ តែការពិត បំរាស់ ប៊ិះធ្លាក់គ្រែ... ចង់គាំងស្លាប់។
ព្រឹកថ្ងៃចន្ទ ក្រោយពីបង្រៀនក្មេងៗចប់ ខ្ញុំឆ្លៀតចូល office អង្គុយជជែកនឹងបងខុម បន្តិច​ហើយក៏ឆ្លៀតឆែក​ mail មើលផងដែរ។ ក្នុងប្រអប់សាររបស់ខ្ញុំមាន 3សារ មិនទាន់អាន។ 2 មកពីខាងអប់រុំ និយាយពី agenda ប្រជុំគ្រូៗ Part time មួយទៀត​ និយាយពី កាលវិភាគនិងម៉ោងបង្រៀនថ្មី។ ចំណែកឯមួយទៀតនោះគឺ មកពីធារិត ដោយ2ខាងលើចាំមើលពេលក្រោយក៏បាន ខ្ញុំចូលមើលសារ របស់ធារិតមុនគេ។ ហើយសំណេររបស់គាត់គឺមានដូចខាងក្រោមនេះ

អរុណសួស្ដី​លោកគ្រូ....​
កាលពីយប់មុិញខ្ញុំថាមានរឿងចង់ប្រាប់លោកគ្រូ តែខ្ញុំគិតយូណាស់​ ហើយគិតថា សរសេរជា​សារគឺវាងាយស្រួលជាង និយាយប្រាប់ផ្ទាល់។ មុននឹងសរសេរបន្តខ្ញុំសូមរំលឹក ពីការសន្យារបស់លោកគ្រូនិងខ្ញុំថា មិនប្រាប់ដល់បុគ្គល់ទី3ទេ ដឹងតែយើងពីរនាក់ទេ។ ខ្ញុំ​ដាច់ចិត្តនិយាយក៏ព្រោះតែខ្ញុំជឿថា លោកគ្រូជាមនុស្សគោរព វិជ្ជាជីវៈ​ជា​ counselor។ ហើយវាគឺជាក្តីកង្វល់ក្នុងចិត្តខ្ញុំពិតមែន។ នៅពេលលោកគ្រូនិយាយពីបញ្ហាជីវភាព ខ្ញុំពិតជាមិនបានខឯងអន់ចិត្តអីនឹងលោកគ្រូទេ តែមានរឿងមួយពេលដែលខ្ញុំគិតដល់គឺ តូចចិត្តតែម្តង។ ខ្ញុំ​ដឹងថាខ្ញុំកូនអ្នកក្រ ខ្ញុំមិនសមណាទៅស្រលាញ់អ្នកដឺលខ្ញុំឈោងមិនដល់ទេ។ តែខ្ញុំគិតហើយគិតទៀតថា ខ្ញុំចង់ប្រាប់គេអោយអស់ចិត្តគេគិតយ៉ាងណាក៏ដោយចុះក៏មិនអីដែរខ្ញុំព្រមទទួលគ្រប់យ៉ាង។ ខ្ញុំ​មិនដឹងថា ហេតុអ្វី​បានជាខ្ញុំនៅតែមិនអាចគេចផុតពីរឿងស្នេហា?​ តាំងពីថ្ងៃដែលខ្ញុំបាននិយាយរឿងរ៉ាវទាំងអស់ប្រាប់លោកគ្រូ នៅឯមាត់ទន្លេ នោះ​ ហើយលោកគ្រូពន្យល់ខ្ញុំអោយ ជ្រះស្រលះពី ពូមកពីស្រុកបារាំងនោះមក។ ខ្ញុំ​ហាក់មានអារម្មណ៍ថា ខ្ញុំបានធូស្រាលក្នុងចិត្តយ៉ាងច្រើន (បាត់ពិបាកចិត្តអស់ពាក់កណ្តាល)​ ក្តីសៅហ្មង បានចេញបាត់ពាក់កណ្តាល ជំនួសមកវិញនូវអារម្មណ៍ថ្មី ដែលខ្ញុំក៏មិនដឹងថាវាជាអ្វីអោយប្រាកដដែរ។ តែក្រោយៗមកទៀត លោកគ្រូនិងម៉ាក់ខុមបានបន្តជួយណែរនាំខ្ញុំ ធ្វើអោយអារម្មណ៍ប្លែកថ្មីនោះវាកាន់តែរីកធំ ហើយក្តីកង្វល់ពីមុនកាន់តែរួមតូចជាលំដាប់។ អារម្មណ៍​ចម្លែកនោះវាស្តែងចេញមកយ៉ាងច្បាស់នៅពេលដែលលោកគ្រូ បង្រៀនខ្ញុំអោយស្គាល់ពីឋានៈខ្លួនឯង ស្គាល់ថាគួជ្រើសរើសអ្វីអោយសមនឹងស្ថានភាពខ្លួន កុំអោយពិបាកចិត្ត។ របស់របរ​វាលែងសំខាន់ដល់ចិត្តខ្ញុំទៀតហើយ តែសេចក្តីស្រលាញ់ដែលខ្ញុំមានចំពោះលោកគ្រូ ទើបវាសំខាន់សំរាប់ខ្ញុំ....​(ចប់ប៉ាដោយហើយ អញ... កាំបិតចិតដងឯងហើយអញ-ខ្ញុំនិយាយអោយខ្លួនឯងពេលអានដល់ចំនុចនេះ)។ ខ្ញុំ​តូចចិត្តគិតថា ការប្រាថ្នាចង់បានក្តីស្រលាញ់ពីលោកគ្រូ គឺជារឿងពិបាកណាស់មែនទេសំរាប់ខ្ញុំ? តើលោកគ្រូស្អប់ខ្ញុំទេ បើលោកគ្រូដឹងហើយ? ខ្ញុំ​តែងលួចសប្បាយចិត្តពេលបានជជែក បានជួបមុខលោកគ្រូ ព្រោះ​លោកគ្រូធ្វើអោយខ្ញុំមានអារម្មណ៍ ស្ងប់​ស្រាលក្នុងខ្លួន គ្មានក្តីភ័យខ្លាច។ លោកគ្រូ​សុភាពរាបសារ និយាយស្តីល្អៗ ធ្វើអោយខ្ញុំចូលចិត្តទាំងមិនដឹងខ្លួន។ ខ្ញុំ​មិនចង់បានអ្វីច្រើនទេ សុំត្រឹមតែសេចក្តីស្រលាញ់តិចតួចក៏បាន អោយតែលោកគ្រូព្រមផ្តល់អោយ។ មួយរយៈមុននេះខ្ញុំពិតជាមានក្តីសុខ ខ្ញុំពេញចិត្តនឹងការស់នៅ​ ខ្ញុំមានសង្ឃឹម មានទឹកចិត្តខំបន្ត ក៏ព្រោះតែខ្ញុំទទួលបានកម្លាំងចិត្តពីលោកគ្រូ... លោកគ្រូសំខាន់ចំពោះខ្ញុំ រហូតធ្វើអោយខ្ញុំមិនចង់បាត់បង់អារម្មណ៍បែបនេះទេ...។ អោយខ្ញុំសុំទោស បើខ្ញុំនិយាយប៉ះពាល់អារម្មណ៍លោកគ្រូ... ខុសត្រូវយ៉ាងណា សូមលោកគ្រូ មេត្តា​កុំប្រកាន់ខ្ញុំអី
🙏🙏🙏🙏🙏🙏🙏 ដោយខ្លាចលោកគ្រូប្រកាន់ទើបខ្ញុំមិនហ៊ាននិយាយផ្ទាល់។

អរគុណ​ណាស់សំរាប់ពេលវេលាកន្លងមក
ធារិត.
(នៅមានត)

No comments:

Post a Comment