Breaking

Saturday, September 19, 2020

រឿង អ្នកជម្ងឺទី1 (ភាគ2)

រឿង អ្នកជម្ងឺទី1

(ភាគ2)

និពន្ធដោយ Wong Nau

#Khmer_Novel69



From Future bold man man
មិត្តបង អាកល្យាណ ទៅផ្ទះគាត់នៅទួលស្វាយព្រៃ។ ចូលដល់ផ្ទះ គាត់ចុះមកចាក់សោទ្វា ។ មិត្តបង វាសួរហ្មងថា ថីចាំបាច់ចាក់សោ។ ពូណឹងថា ចេះតែចាក់ការពារៗទៅបើយើងចូលក្នុងផ្ទះបាត់ណឹង។ ហើយគាត់ងាកមកមើលមុខវាដោយខ្សែភ្នែកស្រែកឃ្លាន។ អានោះគ្រាន់តែ វាឃើញគេចាក់សោ ហើយមុខពូណឹងសម្លឹងវាភ្លាក់ៗចឹងទៀត វាភ័យបុកពោះហ្មង។ វាដឹងថាច្បាស់ជាមិនស្រួលហើយ ច្បាស់ជាមានអីមិនល្អហើយ។ ដូចវាថាមែន ចូលដល់ក្នុងផ្ទះ ចង់ចាក់សោមួយជាន់ទៀត អានោះអត់ព្រមរត់ចេញមកក្រៅ ហើយអត់អោយពូណឹងចាប់ដៃចាប់ជើងទៀត!
👦 ច៉ុមពូណឹងដូចសាហាវ ឆៅមេស បង?
🧔 ចឹងហើយបានបង និយាយប្រាប់ប្អូន ថាមនុស្សមានល្បិច ថោកទាប ជាច្រើនដែលយើងមិនអាចដឹងអស់។ ពេលខ្លះណា យើងជាមនុស្សថាមិនសុីសាច់ខ្លាទេ តែខ្លាវាអត់គិតដូចយើងទេ គឺតែវាអាចហែកយើងសុីបាន វាហែកសុីហើយ។ ចាំបងនិយាយបន្តទៅទៀត។ ដល់តែមិត្តបង វាខែងរែងមិនអោយប៉ះសាច់វា ដឹងពូណឹងធ្វើមេចទៀតអត់? លែងគេ ម៉ួម៉ៅហ្មង! វាដូចសត្វដាច់ចំណីអត់ខុសទេ។ គាត់ថា ស្អីក៏កាច់រាងមេសហា៎ ក្តិ*ណឹងស្រោបមាសមែន? ងាប់ហើយ... ធ្វើមើលតែឯងណឹងតារា ខំតាមលួងខំចំណាយពេលជាមួយប៉ុននឹងហើយ ចង់មេចទៀតណឹង? មិត្តបងវាក្មេងដែរ វាចង់ភាំងដល់គេសម្លុតចឹងតែវាខ្ពើមចរិតពូណឹងពេក ។ វាថា បើកសោខ្ញុំទៅផ្ទះវិញ? និយាយម្តងធ្វើស្តាប់អត់លឺ អានោះស្រែកសម្លុតទៅវិញ ខ្លាំងៗ ថាអោយបើកសោភ្លាម។ មានណា អាបុិកណឹងគេធ្វើអត់ដឹង ហើយគេគំរាមវិញថា ពូលីសម្តុំៗនេះមួយណាក៏គេស្គាល់ដែរ គេចោទថាលួចអីវ៉ាន់គេ ក៏បានដែរ កុំចង់ខ្លាំងជាមួយគេនោះ។ មិត្តបងវាថា វាស្អប់អាមុខងាប់ណឹងដល់ឥលូវ វាខឹងពេកវាថាហ្មង ក្តអញអីទេ តែចោទអញ អញថាហែងខ្ទើយ ហែងចង់បោកអញសុី ផ្ទះអញនៅខេត្តអញគ្មានខ្មាស់អ្នកណាទេ ហែងមុខមាត់ប៉ុននឹងហែងអត់ចេះខ្មាស់អ្នកជិតខាងទេឬ? សាកអោយប៉ូលីសធ្វើសុីអញមើល សារស្អីៗមានទាំងអស់ណឹង(ភស្តុតាង)​! ថាហើយអានោះ ផ្លោះរបងជិះម៉ូតូក្រសួងមកផ្ទះវាវិញ។
👦 ពួកម៉ាក់បងអែង ខ្លាំងដែរណឹង!
🧔 មនុស្សយើង ណា... គេជាន់បានលុះត្រាតែយើងព្រមអោនអោយគេ បានគេជាន់បាន។ វាជាក្មេងមកពីខេត្តមែន តែវាកូនច្បង ហើយអាណឹងវាឆ្លាតដែរណឹង។ បងឃើញប្អូនឯងនៅក្មេង ចឹងវាងាយរងគ្រោះ ពួកណឹងវារកតែក្មេងៗចឹង អាទើបតែធំណឹងដែលនៅឆោតៗ នៅអែម (ខ្ញុំ សើច)​ ចំណែកធារិត ក៏ហាក់ញឹមៗអៀនៗ។ បងដឹងរឿងរ៉ាវច្រើនពីមិត្តបង ព្រោះ​បងមានមិត្តបែបនេះ 2-3ក្រុមឯណោះ។ កាលដែលបងនិយាយប្រាប់ប្អូនក៏ព្រោះបងចង់ចែករំលែក ក៏ចង់អោយប្អូនមានទំនុកចិត្តថាបងសមជាមនុស្សដែលប្អូនអាចនិយាយប្រាប់បាន
😊 យ៉ាងមេចដែរ ទាន់នៅទីនេះស្ងាត់អាចនិយាយគ្នាបាន។
ធារិតក្រោយពីស្តាប់រឿងខ្ញុំហើយគ្នាដូចជាមានសេចក្តីក្លាហាន ជាងមុន ទឹកមុខហាក់ស្រស់ថ្លា រួចក៏ព្រលែងវាចារបែបក្មេងៗស្ទង់ទឹកចិត្តមកខ្ញុំថា
👦 បងឯងកុំយកទៅនិយាយប្រាប់អ្នកផ្សេងទៀតណា! ខ្ញុំ​ខ្មាស់គេណាស់បង បើម៉ាក់ដឹងហើយអ្នកសហគមន៍ដឹង
🧔តោះថ្ពក់ដៃ បើបងនិយាយប្រាប់អ្នកផ្សេងក្រៅពីម៉ាក់ខុម សូមអោយបងលែងបានធ្វើការងារជា Counselor ជារៀងរហូត
😉 ទុកចិត្តបាននូវ ហុឺម?
👦 សម្តីមនុស្សចាស់ ប្រៃខ្ញុំទុកចិត្តបងឯងសិនចុះ
🧔 យី! ឥលូវចេះលេងពាក្យទៀត 
😉
👦 រឿងខ្ញុំវាបែបនេះបង... ដំបូងឡើយខ្ញុំដើរលេងជាមួយអាចរណៃ ដើរៗទៅក៏ស្គាល់តៗគ្នា ដូចមិត្តភត្តិបងឯងចឹង។ ដំបូងៗពួកយើងមិនដែរចេះដើរដាច់យប់ទេ តែថ្ងៃមួយអារឿងណឹងក៏បានកើតឡើង។ ថ្ងៃណឹងខ្ញុំមានតែ5$ទេ ខ្ញុំ​ប្រាប់អាចរណៃថា អត់ដើរទេ តែវាថាចាំវាប៉ាវ ចាំខ្ញុំបើកប្រាក់ឧប្ថម្ភចាំប៉ាវវាវិញទៅ ទាន់ឥលូវមានគេបបួលទៅ វាចង់ទៅ។ ខ្ញុំ​លួចទៅជាមួយវា ស្គាល់គេមួយក្រុម 4-5នាក់ទៀត គេនាំដើរចូលក្លឹបដាច់យប់ដល់ជិតភ្លឺ បាននាំគ្នាមកដេកផ្ទះជួលអាចរណៃវិញ។ ក្នុងចំណោមអ្នកដើរយប់ជាមួយគ្នា ណឹង មានម្នាក់ក្រោយមកគេត្រូវរ៉ូវគ្នាជាមួយអាចរណៃ គេសង្សានឹងគ្នា។ ហើយមួយរយៈណឹងខ្ញុំវ៉ក់ដើរជាមួយពួកណឹងណាស់ មានលុយមាណចាយអស់ៗគ្មានសល់ទេ...តែមែនចាយហុឺហារអីទេ ដើរៗតាមសួន តាមផ្សារាត្រី កោះពេជ្រអីណឹង... ។ ក្រោយមកទៀតបានមាណខែ សង្សារអាចរណៃ គេថា មិត្តភក្តិ​គេស្គាល់ ពូម្នាក់ គាត់មានលុុយ គាត់ចង់បានក្មេងទៅរស់នៅជាមួយ លក្ខណៈ​ដេកនៅជាមួយគ្នា តែទទួលនាមជាកូនធម៌។ វាថា គាត់ចូលចិត្តរាងស្តើងៗដូចខ្ញុំចឹងបែបត្រូវ ព្រោះពូណឹងគាត់មកពីបារាំង មករស់នៅស្រុុកខ្មែរ។ ខ្ញុំ លឺចឹងក៏មានចិត្តចង់ទៅឃើញពូណឹងដែរ ក៏ព្រមទៅជាមួយគេ។ ថ្ងៃណឹងពួកយើងនាំគ្នាទៅញាំអីនៅហាងក្រោយផ្សាសុវណ្ណា... ពូណឹងអ្នកប៉ាវ ទាំងអស់។ និយាយត្រង់លោកគ្រូ ខ្ញុំ​គ្រាន់តែឃើញគាត់ ខ្ញុំ​អត់ស្រលាញ់គាត់សោះហ្មង!
🧔គាត់យ៉ាងមេចដែរ?
👦គាត់ចាស់ជាងឪខ្ញុំទៀត! ហើយរូបរាងអត់ហំហានសោះ
🧔ហើយចុះយ៉ាងមេចទៀត?
👦 ក្រោយពីញាំអីហើយបាន2-3ថ្ងៃ សង្សាអាចរណៃ គេតេមកខ្ញុំថា ពូណឹងចង់ជួបខ្ញុំ ។ខ្ញុំប្រាប់អាចរណៃនិងសង្សាវាថា ខ្ញុំ​អត់ពេញចិត្តគាត់ទេ។ គាត់ចាស់ ហើយសាច់វិញខ្មៅឡើងប្រផេះ ក្បាលវិញក៏ទំពែកទៀត។ ពួកនោះវាបញ្ចុះបញ្ចូលខ្ញុំថា គេមាន បើខ្ញុំព្រមធ្វើកូនធម៌គេ គេជួយ​ផ្គត់ផ្គង់​ឧបត្ថម្ភ​អីៗ វាថាកុំអោយខ្ញុំគិតលើរូបរាង វាសុីអត់កើតអីណា។ ខ្ញុំ ដេកគិតអរតិច ខ្លាចតិច
🧔ខ្លាចរឿងអី?
👦 ខ្លាចថាថ្ងៃក្រោយ គេទាត់ក្បាលចោល ខ្លាចថាត្រូវរស់នៅយកចិត្តយកថ្លើមគេ ទាំងដែលយើងអត់ស្រលាញ់គេ ពិបាកធ្វើខ្លួន...
🧔បានហើយធារិត បងយល់ហើយចឹងដំណើរ​រឿងវាមេចទៀត?
👦 ខ្ញុំ​ដេកម៉ាយប់ គិតថាទៅជួបគាត់ម្តងទៀតទៅមានខាតអីទេ ព្រោះ​វាអាចជាសំណាងមែនឬក៏អត់? ស្អែកសង្សាអាចរណៃគេនាំខ្ញុំទៅផ្ទះ ពូណឹង ម្តុំ បឹងកេងកង ជាផ្ទះចាស់ដែរមើលទៅ តែដាច់ដោយឡែក។ ផ្ទះគាត់មានអ្នកចាំទ្វាទៀត។ ខ្ញុំ ចូលទៅតែម្នាក់ឯងទេ ព្រោះ​ពូណឹងប្រាប់អ្នកចាំទ្វាថាចឹង ។ ខ្ញុំ មើលទៅគាត់ដូចរើសអុើងមនុស្សមេចទេ តែមកដល់ហើយក៏ចូលទៅ។ ខាងក្នុងផ្ទះឃើញមានរៀបចំស្អាតបាត។ ក្មេងគាត់បាននាំខ្ញុំទៅជួបនៅបន្ទប់ទទួលភ្ញៀវ មានរៀបតុឈើទាប 4ជ្រុង និងខ្នើយ អង្គុយជជែកគ្នា។ ខ្ញុំ​មិនបានជំរាបសួរគាត់ទេ គ្រាន់តែញញឹម។ គាត់សួរថាផ្ទះគាត់គួរអោយចង់រស់នៅទេ? ខ្ញុំ​មើលឆ្វេងស្តាំ ហើយនិយាយថា ស្អាតណាស់ពូ ខ្ញុំ​នៅតែខ្ទម មិនធ្លាប់មានផ្ទះស្អាតចឹងទេ។ គាត់សើច តែខ្ញុំ មើលមេចក៏អត់ឃើញកន្លែងស្អាតគាត់សោះ។ គាត់សួរនាំខ្ញុំពីស្ថានភាពគ្រួសារ រស់នៅឯណា? រៀនសូត្រដល់ណា? បងប្អូនប្រវត្តិហូហែរ ខ្ញុំក៏ឆ្លើយត្រង់ៗតាមណឹងគ្រប់សំនួរ។ ក្រោយមកគាត់សួរខ្ញុំទៀតថា ខ្ញុំ​ធ្លាប់មានសង្សាឬនៅ? ហើយគាត់សុំទោសខ្ញុំទៀត គាត់សួរថាខូចខ្លួនឬនៅ? (ធារិតហាក់អៀនៗនិយាយតិចៗ ចំណែកឯខ្ញុំខំធ្វើមុខស្មើកុំអោយគាត់អៀនខ្ញុំឈប់និយាយ) ខ្ញុំ​ប្រាប់គាត់ថា មិនទាន់មានសង្សាទេ ហើយក៏អត់ទាន់ខូចជាមួយអ្នកណាដែរ។ គាត់ញ៉ោះខ្ញុំមកចាក់ចង្កេះ ខ្ញុំភ្ញាក់ ហើយគាត់សើចថា អាចជឿបាន👍។ រួចគាត់បន្តសួរថា ចុះស្រលាញ់មនុស្សបែបមេច? ខ្ញុំ​អត់ដឹងឆ្លើយថាមេច ខ្ញុំក៏ឆ្លើយថា មនុស្សសមរម្យ។ គាត់ថាចុះមនុស្សមេចសមរម្យ ដូចពូសមរម្យអត់? ខ្ញុំទម្លាក់ទឹកមុខចុះ ព្រោះ​មិនហ៊ាននិយាយ ក្នុងចិត្តគិតថា បើនិយាយថាសមរម្យគឺមានន័យថា ព្រមយកគាត់ហើយ។ ដល់ខ្ញុំអត់ព្រមនិយាយគាត់ក៏និយាយថា ទាល់តែស្អាតមែនអត់? ខ្ញុំ​ក៏ឆ្លើយតិចៗថា ធម្មតាទេ មនុស្សស្អាតនិងអាក្រក់គេស្រលាញ់មនុស្សស្អាតជាងហើយពូ។ ខ្ញុំ បានសម្លឹងមើលមុខគាត់ តែដោយក្តីគោរព ប៉ុន្តែគាត់ហាក់ដូចជាអន់ចិត្តនឹងសម្តីខ្ញុំ ត្រង់ណឹង។ ខ្ញុំ​ឈ្ងោកមុខ ក្តោបដៃកេះគ្នាទៅមក បានបន្តិចទើបគាត់ ផ្តើមនិយាយសួរខ្ញុំថា ចង់ស្គាល់អ្វីពីគាត់ទេ? ខ្ញុំ​ងក់ក្បាលតិចៗ គាត់ផ្តើមនិយាយថា គាត់ជាខ្មែរនៅបារាំង នៅទីនោះគាត់ជា designer គាត់មានប្រពន្ធកូនហើយ។ ប្រពន្ធនិងកូនគាត់ក៏ដឹងដែរថាគាត់ មកស្រុកខ្មែរគឺចង់មករស់នៅសាងគ្រួសារថ្មី ជាមួយមនុស្សប្រុស។ ពួកគេនៅទីនោះមិនថាអីទេ ប្រពន្ធគាត់ចង់មានប្រុសថ្មីក៏គាត់មិនខ្វល់ដែរ ចំណែកកូនៗក៏ធំ មានសេរីភាពអស់ដែរ។ គាត់មកស្រុកខ្មែរ ចង់រកសុីតូចតាច ព្រោះ​មានទុនសល់ខ្លះហើយ។
🧔គាត់ជា designer សមតែពូកែរតែងខ្លួន មេចក៏ប្អូនថាគាត់មិនស្អាត?
👦 មិនដឹងគាត់ Designer អីដែរបង តែគាត់អត់សូវស្អាតពិតមែន បើគាត់ស្អាតសមរម្យខ្ញុំ ឆ្លើយយកគាត់តាំងពីដំបូងបាត់ហើយបង។
សូមបើករង្វង់ក្រចកបន្តិចមិត្តអ្នកអាន ខ្ញុំសួរធារិតចឹងព្រោះគិតថាចង់សាងយកខ្លួនឯងតើ
😜 ព្រោះ​គិតថាអ្នក Designer ភាគច្រើនជាមនុស្សផ្ចិតផ្ចង់ គួរដឹងថាមេចស្អាត មេចមិនស្អាត សមតែចេះរៀបចំខ្លួន អោយបានស្អាត។ និយាយលេងទេ កុំអោយអានយូរទៅអត់កន្លែងសើច🤣🤣🤣 អត់ឃើញ។ ជា counselor ណាឯណាទៅដាច់ដាប មកកាត់ចង្វាក់សាច់រឿងដែលក្មេងកំពុងតែនិយាយហូរដូចទឹកអោយស្តាប់បែបនេះកើត។
👦 ក្រោយពីនិយាយពីខ្លួនគាត់ចប់ គាត់សួរខ្ញុំថាចង់ដឹងអីទៀតពីគាត់អត់? ខ្ញុំឆ្លើយថាអត់អីទេ ។ គាត់បបួលខ្ញុំដើរមើលជុំវិញផ្ទះគាត់ គាត់ថាចង់អួតខ្ញុំពីការរៀបចំផ្ទះរបស់គាត់។ គាត់នាំខ្ញុំទៅមើលដំណាំ ក្រោយផ្ទះគាត់ ដែលមានដាំក្នុងឡាំងស្នោ មានជី មានបន្លែ ល្មមញាំប្រចាំថ្ងៃ។ គាត់ថាបើខ្ញុំមករស់នៅជាមួយគាត់ គាត់ប្រើអោយស្រោចទឹកដំណាំ និង បង្រៀនអោយចេះដាំស្ល។ តាមសំយ៉ាបផ្ទះ គាត់មានដាំផ្កា អ័កគីដេរ រណែងរណោង។ បន្ទប់ជាប់នឹងផ្ទះបាយ ជាបន្ទប់ តូចមួយ មានគ្រែពីជាន់ និងតុ សៀវភៅព្រមទាំង Labtop ផង គាត់ថា ជាបន្ទប់របស់ពូយាមទ្វា និង កូនប្រុសគាត់។ គាត់អាណិតហៅកូនអោយមកនៅជាមួយព្រមទាំងជួយអោយរៀនសូត្រផង ជួយៗគ្នាទៅ។ រីឯបន្ទប់ទទួលភ្ញៀវវិញឃើញមានតាំងរូប គំនូរ ប្រាសាទ អប្សារា និង មានចំលាក់ឈើក្បាលតាព្រហ្មផងដែរ។ ក្រោយពីគាត់ណែរនាំត្រួសៗ និយាយលេងសើចខ្លះ ពួកយើងត្រឡប់មកអង្គុយតុទទួលភ្ញៀវដដែលវិញ្ តែដងនេះគាត់មកអង្គុយកៀកជិតខ្ញុំ។ គាត់ចាប់ដៃខ្ញុំហើយសួរថា ចង់មានស្នេហាពិតដែរឬទេ? ខ្ញុំ​មិនហ៊ានមើលមុខគាត់ទេ តែឆ្លើយត្រង់ៗថា អ្នកណាក៏ចង់មានស្នេហាពិតដែរ។ ចុះឥលូវរកឃើញឬនៅ? គាសួរបន្ត។ ខ្ញុំ ឆ្លើយថានៅទេ... គាត់លែងដៃខ្ញុំ យកម្រាមដៃគោះតុ តិចតុកៗ ហើយសួរខ្ញុំថា ធ្លាប់គិតថាស្នេហាពិតរបស់ខ្ញុំវាយ៉ាងមេចទេ? ខ្ញុំ​ដល់គាត់សួរចឹង មិនដឹងឆ្លើយថាមេច... ទៅនឹកឃើញរឿងទុំទាវ ឯណាឆ្កុយ ហើយឆ្លើយថា ស្នេហាពិតទាល់តែដូចទុំទាវ។ គាត់លឺហើយសើច😂😂😂 រួចនិយាយថា ហើយចង់ងាប់ដូចទុំទាវឬអី? ខ្ញុំ​ក៏សើចតាម... តែមិនដឹងឆ្លើយថាមេចទេ។ គាត់បន្តថា ទុំទាវស្នេហាភ្លើងចម្បើង ជួបភ្លាមស្រលាញ់ភ្លែតហើយក៏ស្លាប់ភ្លាមៗតាមគ្នា។ ខ្ញុំ នៅតែគ្មានអីតប ចេះតែឈ្ងោកមុខ... ។គាត់ដង្ហើមធំវែងៗ រួចគាត់បបួលខ្ញុំទៅញាំបាយក្រៅ។ តែខ្ញុំ នឹកដល់សង្សាអាចរណៃ ដែលចាំទទួលខ្ញុំនៅក្រៅ ម្យ៉ាង​មិនសូវមានលុយផង ក្រែងគាត់នាំទៅញាំអីកន្លែងថ្លៃអត់លុយអោយគេ។ ខ្ញុំ​ក៏ប្រាប់ទៅគាត់វិញថា មិនបានទៅទេ គ្រួសារបងប្អូនគាត់ចាំបាយនៅផ្ទះ ព្រោះ​ប្រាប់ថាមកតែ1ព្រឹកទេ។ ពួកយើងក៏បែកគ្នាមកផ្ទះរៀងៗខ្លួន ។ តែមុននឹងចេញមកគាត់សួរខ្ញុំម្តងទៀតថា ខ្ញុំនៅបន្តតាមរកស្នេហ៍ពិតទៀតដែរឬទេ? ខ្ញុំ​អត់ឆ្លើយទេ តែងក់ក្បាលតិចៗ។ ផុតពីណឹងបាន2-3ថ្ងៃ ខ្ញុំ​និងគាត់មិនបានទាក់ទងគ្នាអ្វីទេ។ ចំណែកអាចរណៃ វានិយាយថាអោយខ្ញុំព្រមទៅ គេល្អប៉ុននឹងហើយ នៅអេះអុញរកល្បល់កាច់អីទេ។ ខ្ញុំ ក៏ថាអោយវាវិញទៅ ចុះហែងមិនយកខ្លួនឯងទៅ ហែងចេះយកសង្សាក្មេងធ្វើអីចុះ។ វាថាបើគាត់ចង់បានវា វាយកហើយ វាមិនល្ងង់ដូចខ្ញុំទេ ក្រហើយល្ងង់ទៀត មានឱកាសមិនចេះយក នៅរហាមចឹងទៅ... វាដៀលខ្ញុំច្រើនណាស់ រហូតខ្ញុំគិតថាវាសុីកុមីស្យុងគេទេដឹង បានជាវារុញច្រានខ្ញុំអីដល់ម្លឹង។ តាំងពីថ្ងៃវានិយាយមើលងាយខ្ញុំខ្លាំងៗមកខ្ញុំឈប់និយាយផ្តាច់ទំនាក់ទំនងជាមួយវាទៅ... ។ ចុះលោកគ្រូគិតថា ខ្ញុំសំរេចចិត្តមិនយកគាត់ត្រូវឬខុស? (គាត់ម្តងហៅខ្ញុំបង ម្តងហៅគ្រូ)​
🧔 បងគិតថាបងមិនអាចឆ្លើយបាន 100%ត្រូវឬខុសទេ ព្រោះ​បងមិនបានស្ថិតក្នុងសភាពជាក់ស្តែង មិនដឹងថា គាត់និយាយពិតឬអត់? បើបងបាននិយាយជាមួយបានអាច មើលភ្នែក មើលទឹកមុខ កាយវិការ ផ្សំ ចរិតឬកពារអីទៅទើបអាចថាបាន។ តែបើបងជាប្អូន បងចង់អូសក្រឡាមើលបន្តិចទៀត កុំនិយាយអោយដាច់ផឹងៗ ដូចជាប្រាប់គាត់ថា ក្រៅពីរូបសំរស់ វានៅមានកត្តា អារម្មណ៍ភាពចុះសម្រុង ចំណេះដឹង បើស្អាតហើយគេអោយយើងទ្រ អោយយើងហត់ពេក យកមកធ្វើអី? ឬអាចនិយាយ សរសើរ គាត់ពីភាព ចាស់ទុំ និង របៀបសុំស្នេហ៍របស់គាត់ សុភាពរាបសារ សម្តីមានសុជីវធម៌...។
👦 ខ្ញុំ​ក្រោយពីបែកពីអាចរណៃ មួយរយៈក៏តាំងមានចិត្តរសាប់រសល់អត់មានអ្នកពិិភាគ្សារឿង ជីវិតឯកជន (gay)​ជាមួយ។ ពេលលឺម៉ែរអ៊ូ អត់លុយ ប្អូនៗចង់បាននេះនោះ... ក៏គិតឡើងវិញដល់ ពូបារាំងនោះ។ ពេលខ្លះភ្ញាក់ឡើង សម្លឹងមើលដំបូលសង្ក័សី ធ្លុះដំៗ លិចសើម បើមានភ្លៀងខ្យល់ខ្លាំង។ ពេលទៅកន្លែងអង្គការឃើញភ្ញៀវគេមាន របស់ស្អាតស្លៀកពាក់ មានឧបករណ៍ទាន់សម័យប្រើប្រាស់... ខ្ញុំ ក៏នឹកស្តាយថា បើខ្ញុំ ព្រមទទួលយកគាត់ដូចអាចរណៃប្រាប់ ខ្ញុំ​ប្រហែលជាអាច មានរបស់ទាំងនោះប្រើប្រាស់ ហើយក៏អាចជួយគ្រួសារបានដែរ... ម៉ែប្រហែលមិនត្រូវរស់នៅលំបាកចឹងតទៅទៀតទេ។ ខ្ញុំ ក៏សំរេចចិត្តតេនិយាយនឹងសង្សាអាចរណៃ ប្រាប់ថា ចង់ផ្លាស់ប្តូចិត្ត ព្រមទទួលយក ពូបារាំងនោះ។ ខ្ញុំ ប្រាប់វាហើយវាក៏អោយខ្ញុំសាកល្បងឆាតទៅគាត់។ ខ្ញុំ ក៏ធ្វើតាមវា។ តែខ្ញុំខកចិត្តជាទម្ងន់ហ្មងលោកគ្រូ។ និិយាយពេលនេះ... ក៏ខ្ញុំនៅតែប្រហោងពោះ។
🧔វាយ៉ាងមេច? គាត់បដិសេធមែនអត់?
ធារិតងក់ក្បាល ហើយបន្តទាំងមុខស្ងួតស្អុយប៉ែថា
👦 គាត់មិនត្រឹមតែបដិសេធទេ គាត់នៅផ្តាំផ្ញើតាមមិត្តសង្សាអាចរណៃទៀត ហើយអានោះវាប្រាប់ខ្ញុំ។ ដំបូងខ្ញុំឆាតទៅគាត់ តែគាត់អត់តបទេ..... 2-3ថ្ងៃបានគាត់តប Hi មកវិញ។ ខ្ញុំ​ក៏បានឆ្លើយទៅវិញយ៉ាងរហ័សថា តើខ្ញុំនៅមានឱកាសនៅជាមួយគាត់ដែរឬទេ? គាត់ថា ខ្ញុំ​គ្មានឱកាសតាំងពីថ្ងៃដំបូងម្ល៉េះ។ ខ្ញុំ សួរថាខ្ញុំមិនល្អត្រង់ណា? គាត់អត់តប។ ខ្ញុំខលតាម Messenger ហ្មងទៅ គាត់លើករួចខ្ញុំសួរទៅគាត់ដដែលថា ខ្ញុំមិិនល្អត្រង់ណា? គាត់សើច ហើយនិយាយថា គិតមើលខ្លួនឯងទៅ។ គាត់ថា ខ្ញុំរូបរាងធម្មតាៗ គាត់ចូលចិត្តខ្ញុំតែម្យ៉ាងគត់គឺនិយាយត្រង់ ក្រៅពីណឹងគឺគាត់មិនចូលចិត្តទេ។ ខ្ញុំ លឺគាត់និយាយដូច្នេះ ខ្ញុំ​ក៏ដឹងខ្លួនដែរថា គាត់មានលុយ ខ្វះអីអ្នកចង់បានគាត់ឧបត្ថម្ភ ខ្វះអីក្មេងៗដែលគេបោកចង់បានលុយ...
🧔 ប្អូនស្តាយគាត់?​
👦 ដំបូងៗគ្រាន់តែខកចិត្ត តែពេលគិិតយូរៗទៅ កាន់តែខូចចិត្ត ព្រោះ​គិតថា ខ្ញុំ​អីក៏អន់មេស មនុស្សចាស់ ជាងឪពុក មិនស្អាតទៀត ក៏គេមិនជ្រើសយកខ្ញុំដែរ... តើសង្ឃឹមអីថានឹងមានមនុស្សល្អមកស្រលាញ់។ ស្តាយដែរបង មិនដឹងថាឱកាសចឹងមានទៀតអត់?
ខ្ញុំ គោះស្មាធារិតតិចៗហើយនិយាយថា ធារិត បងមិនធានាទេថាសម្តីបងត្រូវ100% តែបងចង់អោយប្អូនពិចារណា ខ្លះៗលើទង្វើគាត់ ថាប្អូនគួរស្តាយឬអត់? ហើយតើប្អូនសមនឹងខូចចិត្តឬអត់? ធារិតបើតាមប្អូននិយាយបងស្តាប់ទៅគិតថា គាត់មិនគួរអោយទុកចិត្តបានទាំងស្រុងទេ។ ទីមួយគាត់មានបណ្តាញ អោយជួយរកក្មេងប្រុសដូចប្អូន។ ទី2 គាត់ចំណាស់ 50ជាង គួតែស្គាល់ចរិតស្លូតត្រង់របស់ក្មេងច្បាស់... បងស្តាប់មើលទៅប្អូននិយាយត្រង់គ្រប់យ៉ាងទេ... មិនសមខឹងអន់ចិត្តនឹងប្អូនទេ។ បើគាត់ចង់អោយគេនិយាយផ្អែមលួងគឺមានតែបោក បងគិតថាមិនងាយបោកគាត់ទេ ព្រោះ​គាត់ចាស់ ម្ល៉ោះហើយ គឺមានតែគាត់ទេ ចង់បោកប្អូន។ ទី3 បើគាត់ចាប់ចិត្តប្រតិព័ទ្ធប្អូន បែបស្នេហាពិត ពិតមែន គាត់គួរតែផ្តល់ឱកាសអោយប្អូន អោយបានច្រើនជាងនេះ... មិិនមែនស្គាល់គ្នានិយាយគ្នាតែម្តងហើយក៏ឈប់រវល់ស្ងាត់បែបនេះទេ។ ទី4 អ្វីដែលគាត់និយាយប្រាប់ប្អូន ស្តាប់ទៅដូចជាបញ្ចុះបញ្ចូល ព្រោះ​ដឹងថាគ្រួសារប្អូន ទាល់ក្រ... គឺត្រង់គាត់នាំបង្ហាញផ្ទះ... ប្រាប់ថាជួយឧបត្ថម្ភ កូនពូយាមទ្វា ជាដើម...សំរាប់មនុស្សចង់បានស្នេហាពិត គេមិនយកនុយមកស្ទូចទេ គឺគេរង់ចាំត្រីសុីសន្ទូចទាំងគ្មាននុយ។
👦 វាអាចទៅរួចដែរឬលោកគ្រូ ស្ទូចបានត្រីដោយមិនអស់នុយ?
🧔 បានតើប្អូន
👦 ស្ទូចយ៉ាងមេចទៅ?
សូមរង់ចាំអានភាគបន្ត

 

No comments:

Post a Comment