Breaking

Saturday, February 29, 2020

រឿង សមុទ្រ ភាគទី៩ (ភាគបញ្ចប់)


រឿង សមុទ្រ
ភាគទី៩ (ភាគបញ្ចប់)
និពន្ធដោយ Narong Sok



សន្សើមចាំផ្តើមធ្លាក់ចុះមកម្តងបន្តិចៗ ប៉ះចំកាយារបស់ពួកគេទាំង2នាក់ ធ្វើអោយភ្នែករបស់ពួកគេទាំង2នាក់ចាប់ផ្តើមស្រទន់ម្តងបន្តិចៗទៅតាមអាកាសធាតុដែលត្រជាក់ៗគួរអោយចង់គេង. ពេលនេះពួកគេចាប់ផ្តើមមានអារម្មណ៏ថារងារ ហើយក៏នាំគ្នាត្រលប់មកផ្ទះវិញព្រោះយប់ក៏កាន់តែជ្រៅ ហើយណាមួយខ្លាចផ្តាសាយទៀតផង. មកដល់ផ្ទះពួកគេនាំគ្នាងូតទឹកសំអាតកាយអោយគ្នាទៅវិញទៅមកតាមទម្លាប់ដែលធ្លាប់បានធ្វើជាមួយគ្នាកន្លងមក.ទំនាក់ទំនងរបស់ពួកគេទាំង2នាក់ កាន់តែផ្អែមល្ហែម និងកាន់តែយល់ពីគ្នាពីមួយថ្ងៃទៅមួយថ្ងៃដែលមើលទៅពិតជាគួរអោយច្រណែនដល់ហើយ😘😘! ងាកទៅមើលកំលោះសង្ហារវេហាវិញ ថ្វីត្បិតតែបានទទួលសារនៅក្នុងline ពីជីវ័ន្តក៏ពិតមែន តែ70របស់គេនៅតែនឹកគិតដល់ជីវ័ន្តគ្រប់ដង្ហើមចេញចូល. ជាធម្មតាក្រោយពេលអាហារពេលល្ហាចរួចរាល់ហើយវេហាតែងតែមកគេងលើឆ្នេរហើយសំលឹងមើលទៅតារា និងច័ន្ទដែលរះនៅលើវេហាហើយនឹកគិតដល់ម្ចាស់ស្នេហ៏វបស់គេជានិច្ច. "ជីវ័ន្តពេលនេះបងកំពុងធ្វើអ្វី?? តើបងនឹកអូនដូចដែលអូនកំពុងតែនឹកបងទេ😔😔?? រឺមួយពេលនេះបងបានជួបគ្រួសារហើយបោះបង់ចោលអូនហើយ?? អូននឹកបងខ្លាំងណាស់ ពេលណាទើបបងត្រលប់មករកអូនវិញ?? 😭😭" ជាអារម្មណ៏រវើរវាយដែលផុសចេញក្នុងខួរក្បាលរបស់វេហាដែលពិបាកបញ្ជាមិនអោយគិតមិនបាន.
ពេលវេលាពិតជាដើរលឿនណាស់ នេះមួយអាទិត្យហើយដែលជីវ័ន្តមិនបានទាក់ទងមកកាន់វេហាគឺថាបាត់ដំណឹងសូន្យឈឹងតែម្តង. វេហាព្យាយាមទាក់ទងទៅជីវ័ន្តតាមគ្រប់វិធីទាំងអស់ តាមទូរស័ព្ទ បណ្តាញសង្គមនានាដែលធ្លាប់ទាក់ទងគ្នាកន្លងមក តែនៅតែគ្មានលទ្ធផលអ្វីបន្តិចសំរាប់វេហា. ទូរស័ព្ទដែលជីវ័ន្តធ្លាប់ប្រើខលមិនចូល ផ្ញើរសារទៅគ្រប់បណ្តាញសង្គមក៏គ្មានអ្នកមើល គ្មានអ្នកឆ្លើយតប.
វេហាពិតជាចង់ទៅតាមរកជីវ័ន្តនៅសៀមរាបខ្លាំងណាស់ តែមិនដឹងតាមរកនៅកន្លែងណានោះទេ (សៀមរាបមិនមែនតូចណាលោកព្រះ
ហើយក៏មិនសូវស្គាល់ទីតាំងភូមិសាស្រ្តច្បាស់លាស់) ណាមួយនៅផ្ទះមានការងារដែលត្រូវរៀបចំច្រើនណាស់ចឹងគ្មានវិធីផ្សេងក្រៅពីបណ្តោយទៅតាមពេលវេលាទៅចុះ. រៀងរាល់យប់ក្រោយពីអាហារពេលល្ងាចនិងរៀបចំទុកដាក់រួចរាល់ហើយ វេហាតែងតែទៅគេងលេងលើឆ្នេរសមុទ្រក្រោមពន្លឺព្រះច័ន្ទ និងតារាយ៉ាងស្រទន់ភ្នែកសំលឹងមើលទៅជ្រុងម្ខាងនៃកោះហាក់ដូចជាកំពុងតែទន្ទឹងរង់ចាំផ្លូវនរណាម្នាក់ដូចច្នេះឯង.សមុទ្រតែងតែលួចមើលបងប្រុសរបស់ខ្លួន រាល់ពេលដែលឃើញបងប្រុសរបស់ខ្លួនចេញមកខាងក្រៅ.ឃើញសភាពបងប្រុសរបស់ខ្លួនបែបនេះ សមុទ្រទ្រាំឈរអោបដៃមើលតទៅទៀតមិនបានក៏ចូលទៅគេងក្បែរបងប្រុសរបស់ខ្លួន:
-
Sea: ហ៊ឹមៗៗ (សំលេងសមុទ្រគ្រហឹមឡើង)?
-
Veha: (កំពុងតែលង់ជាមួយសម្រស់ច័ន្ទ មិនដឹងថា
សមុទ្រចូលមកតាំងពីពេលណានោះទេ)
🙄🙄ហើយមកដល់ពីកាលអាប្អូន?? លេងមកស្ងាត់ៗចឹងហ្មង អត់ដឹងថាបងភ័យអីអត់ទេ.
-
Sea: យីស អណ្តែងអណ្តូងដល់ណាដល់ណីហើយលោកបងបានជាមិនដឹងថាប្អូនមក?? មិនបានមកស្ងាត់ៗទេ មកទាំងរូបភាពនិងសម្លេងឡើងច្បាស់កាឡែត!
-
Veha: ហ៊ឺម រវល់តែឈ្លក់វង្វេងនឹងសម្រស់ច័ន្ទបានមិនដឹងថាឯងមកហ្នឹងណា.
- Sea: ឈ្លក់វង្វេងនឹងច័ន្ទ រឺក៏កំពុងតែនឹកដល់បងជីវ័ន្ត?? មិនបាវ់មកកុហកទេ ខ្ញុំដឹងច្បាស់ណាស់បងប្រុស!
-
Veha: 😔😔😔! បងនឹកគាត់ខ្លាំងណាស់,រឹតតែនឹកនៅពេលដែលបងបាត់ដំណឹងគាត់បែបនេះ. ប្រហែលជាគាត់ភ្លេចបងហើយ បានជាមិនទាក់ទងមកសោះ ហើយបងព្យាយាមទាក់ទងទៅគាត់ក៏មិនបានផលអីដែរ. គិតទៅមនុស្សសម័យនេះរកជឿមិនត្រូវសោះ មិនបានប៉ុន្មានផងអ្វីៗប្រែប្រួល90ដឺក្រេ ពិតជាពិបាកយល់ខ្លាំងណាស់😕😕😕😑😑😑!!
- Sea: បងនិយាយត្រូវណាស់ មនុស្សសម័យនេះពិតជាគួរអោយខ្លាចណាស់
តែខ្ញុំនៅតែជឿថាបងជីវ័ន្តមិនមែនជាមនុស្សចឹងនោះទេខ្ញុំធ្លាប់នៅជាមួយគាត់មួយរយះ ខ្ញុំដឹងខ្លះៗពីគាត់ហើយ ខ្ញុំនៅតែជឿថាគាត់មិនមែនជាមនុស្សបែបនេះទេ.
-
Mesa: មែនហើយបងក៏ជឿថាជីវ័ន្តមិនមែនជាមនុស្សយ៉ាងនេះដែរ. ប្រហែលជាគាត់មានបញ្ហាដែលត្រូវដោះស្រាយ ចឹងទុកពេលអោយគាត់មួយរយះទៀតទៅបងជឿថាគាត់នឹងត្រលប់មកវិញឆាប់ៗនេះមិនខាន.
-
Sea: 🙄🙄🙄ចុមហើយមកដល់តាំងពីកាល??? ហើយមកចេះចេញយោបល់អីដែររឿងបងប្អូនគេតា.
-
Mesa: មកដល់មួយសន្ទុះហើយ ហើយក៏អង្គុយស្តាប់បងប្អូនគេនិយាយគ្នាបានមួយសន្ទុះដែរ😂😂🤣🤣! បើរឿងអ្នកដទៃបងមិនចេះដឹងនោះទេ តែនេះជារឿងបងប្រុសរបស់អូន ចឹងបងត្រូវតែចេះដឹង!
-
Sea: ️! មកអង្គុយស្តាប់គេយាយគ្នា អត់សុជីវធ៍មសោះបងឯងនេះ.
-
Mesa: អចេតនាទេបាទ ដើរមកដល់លឺអូននឹងបងប្រុសអូននិយាយគ្នាក៏ស្តាប់ដែរទៅ😜😜😜!
- Veha: អរគុណប្អូនទាំង2បារម្ភពីបង! វាគ្រាន់តែជាអារម្មណ៏ពេលខ្លះរបស់បងតែប៉ុណ្ណោះ. បងក៏សង្ឃឹមថាជីវ័ន្តនឹងត្រលប់មកវិញក្នុងពេលឆាប់ៗដើម្បីបំពេញតាមការសន្យារបស់គាត់ជាមួយបងផងដែរ (ភ្នែកសំលឹង ដៃអង្អែលចិញ្ចៀនដែលពាក់ជាប់នៅនឹងដៃរបស់ខ្លួន).
-
Sea&Mesa: ញញឹមហើយរឹងមាំឡើងបង ខ្ញុំជឿថាមិនយូរទេគាត់នឹងត្រលប់មកវិញជាក់ជាមិនខាន! ស៊ូៗបងប្រុសដ៏ល្អរបស់ខ្ញុំ😘😘😘!
- Veha: អរគុណសំរាប់កំលាំង70របស់ប្អូនទាំង2! បងនឹងព្យាយាមធ្វើវាអោយបាន.
មេសាបងសង្ឃឹមថា បងនឹងមើលថែប្អូនប្រុសសមុទ្រជំនួសពួកបងអោយបានល្អបំផុត. ឃើញប្អូនទាំង2ចេះស្រលាញ់ យោគយល់ អធ្យាស្រ័យ អត់អោនអោយគ្នាដូចនេះបងពិតជាសប្បាយ70ខ្លាំងណាស់. Last long forever my beloved bro😘😘😘!
- Mesa: បាទ
ខ្ញុំនៅតែបញ្ជាក់ដដែលថា ខ្ញុំស្រលាញ់សមុទ្រលើសពីជីវិតរបស់ខ្ញុំទៅទៀត😘😘😘😘! ខ្ញុំនឹងមើលថែរក្សាបីបាច់គេយ៉ាងយក70ទុកដាក់បំផុត. LOVE YOU FROM MY HEART MR. SEA🥰🥰😍😍😘😘😘🥰!
- Sea: 
😊😊😊😊😊😊😘😘😘🥰🥰🥰!
- Veha: តោះចឹង នាំគ្នាត្រលប់ទៅផ្ទះវិញខ្លាចប៉ាម៉ាក់រកពួកយើងមិនឃើញ.
ឆាប់នាំគ្នាទៅសំរាកយកកំលាំងទៅស្អែកដល់ថ្ងៃទៅភ្នំពេញហើយ.
សមុទ្រ 19
ក្រោយពីធ្វើដំនើរយ៉ាងយូរដោយកប៉ាល់ផង ឡានក្រុងផង ទីបំផុត សមុទ្រនិងគ្រួសាររបស់គាត់បានមកដល់ផ្ទះរបស់មេសានៅម្តុំទួលទំពូងដោយសុវត្ថិភាពនៅម៉ោងប្រហែល4ល្ងាចនៅថ្ងៃទី9 ខែតុលាឆ្នាំ2019. បន្ទប់សំរាប់ភ្ញៀវសំរាកត្រូវបានរៀបចំយ៉ាងស្អាតដោយគ្រួសាររបស់មេសា. ពេលទៅដល់ផ្ទះមេសាហើយ ដោយសារតែអស់កំលាំងផងនោះ ពួកគាត់បានទៅសំរាកនៅតាមបន្ទប់រៀងៗខ្លួនដែលបានរៀបចំទុករួចជាស្រេច. ក្រោយពីបានសំរាកមួយស្របក់រួចមក មេសាបាននាំក្រុមគ្រួសាររបស់គេ និងគ្រួសាររបស់សមុទ្រទៅញ៉ាំបាយជុំគ្នានៅក្នុងហាងស៊ុបប៊ូហ្វេមួយកន្លែងដែលស្ថិតនៅក្នុងផ្សារទំនើបអ៊ីអន1. (Shaburiយើងហ្នឹង អ្នកនិពន្ធចូល70នៅហ្នឹងដែរ😋😋😋) អាហារពេលល្ងាចជួបជុំគ្រួសារទាំងសងខាងមានភាពសប្បាយរីករាយជាមួយនិងសំណើចក្អាកក្អាយពីសំណាក់ចាស់ទុំទាំងសងខាងរួមជាមួយស្នាមញញឹមបិទមាត់មិនជិតពីកំលោះចាស់មេសានិងសមុទ្រ រួមផ្សំជាមួយស៊ុប និងអាហារសំរន់ដ៏មានឨជារសឈ្ងុយឆ្ងាញ់ទៀតនោះរឹតតែធ្វើអោយបរិយាកាសមួយនេះពោរពេញទៅដោយភាពសប្បាយរីករាយ.យូរៗម្តងយើងសង្កេតឃើញមុខវេហាប្រែជាស្រងូតស្រងាត់ដោយសារតែនឹកដល់ជីវ័ន្ត តែវេហាព្យាយាមលាក់អារម្មណ៏របស់ខ្លួនបានយ៉ាងល្អ ដើម្បីកុំអោយខូចបរិយាកាសនៅល្ងាចនេះ. មិនយូរប៉ុន្មានការទទួលទានអាហារពេលល្ងាចត្រូវបានបញ្ចប់ ហើយពួកគាត់ទាំងអស់គ្នាបាននាំគ្នាដើរទិញអីវ៉ាន់មួយចំនួននៅក្នុងផ្សារទំនើបអ៊ីអន1. គ្រប់គ្នាដើររកមើលអីវ៉ាន់ដែលខ្លួនត្រូវការដែលខុសពីវេហាគឺដើរមើលនេះតិចនោះតិចដែលមិនដឹងថាគួរទិញអ្វីនោះទេ. កំពុងតែដើរមើលនេះ មើលនោះសុខៗស្រាប់តែវេហាចោលភ្នែកទៅឃើញមនុស្សមួយក្រុមដែលខ្លួនស្គាល់យ៉ាងច្បាស់ថាជាគ្រួសាររបស់ជីវ័ន្ត តែមានមនុស្សស្រីម្នាក់ទៀតដែលខ្លួនមិនដែលឃើញបានដើរជាមួយក្រុមគ្រួសារនោះ. ឃើញបែបនេះវេហាបំរុងនឹងរត់ទៅមើលអោយជាក់ច្បាស់ថាជាគ្រួសាររបស់ជីវ័ន្តពិតមែនរឺអត់ទៅហើយស្រាប់តែមានអ្នករុញរទេះអីវ៉ាន់មកប៉ះជើងវេហា ធ្វើអោយគេងាកមកមើលជើងគេដែលឈឺបន្តិច រួចហើយងាកត្រលប់ទៅវិញស្រាប់តែបាត់គ្រួសាររបស់ជីវ័ន្តមួយរំពេច. ដោយមិនអស់70វេហាបានរត់ទៅតាមមើលដល់មាត់ទ្វារចេញប៉ុន្តែនៅតែមិនឃើញស្រមោលរបស់ពួកគាត់ដដែល ហើយគិតថាខ្លួនប្រហែលជាស្រវាំងភ្នែកហើយព្រោះគ្រួសាររបស់ជីវ័ន្តគឺនៅសៀមរាបមិនមែននៅភ្នំពេញនោះទេ. វេហាបានត្រលប់ចូលមកក្នុងផ្សារទំនើបអ៊ីអនវិញដើម្បីជួបជុំជាមួយក្រុមគ្រួសារដើម្បីកុំអោយពិបាកតាមរកគ្នា.ក្រោយពីទិញអីវ៉ាន់រួចរាល់អស់ហើយពួកគាត់ក៏បាននាំគ្នាត្រលប់ទៅផ្ទះវិញដោយមានមេសាជាអ្នកនាំបើកឡានជូន. ពេលដាក់ចាស់ៗដល់ផ្ទះរួចហើយ មេសានិងសមុទ្រនាំគ្នាចូលបន្ទប់ដើម្បីរៀបចំវ៉ាលីខោអាវរបស់ខ្លួនអោយរួចរាល់សំរាប់ដំនើរចាកចេញរបស់ពួកគេនៅថ្ងៃស្អែកនេះ.ចំនែកវេហាវិញ ក្រោយពេលទៅដល់បន្ទប់ហើយ គេមានអារម្មណ៏ដូចជារសាប់រសល់នៅមិនសុខមិនអស់70ដោយសារតែរូបភាពដែលខ្លួនបានឃើញកាលពីប៉ុន្មានម៉ោងមុននេះ. ដោយសារតែគេងមិនលក់ វេហាបានដើរចេញពីបន្ទប់មករានហាលគេងនភលើប៉ៅអ៊ីរួចភ្នែកសំលឹងមើលច័ន្ទសែលកំពុងតែរះបញ្ចេញរក្សីតែឯងឯកាហាក់ដូចជាខ្លួនដែលកំពុងតែឯកានៅពេលនេះផងដែរ️! កំពុងតែស្លុង និងបណ្តែតអារម្មណ៏ជាមួយនិងច័ន្ទស្រាប់តែ មានអ្នកមកគោះស្មា:
-
សមុទ្រ: អណ្តែតអណ្តូងដល់ណាណីហើយបងប្រុស??
-
Veha: ល្បល់យនេះ មកស្ងាត់ៗតែម្តងទាំង2នាក់ ខំតែភ័យ. ហើយយប់ហើយមិនព្រមនាំគ្នាទៅគេង ស្អែកត្រូវធ្វើដំនើរផ្លូវឆ្ងាយផង.
-
Mesa: ពួកខ្ញុំទាំង2 ទើបតែរៀបចំវ៉ាលីហើយ ហើយនាំគ្នាទៅរកបងនៅបន្ទប់ តែឃើញបន្ទប់បងចាក់សោរក៏នាំគ្នាដើរមករកបងទៅ. ស្អែកនេះពួកខ្ញុំចាកចេញទៅហើយ មិនដឹងថាថ្ងៃណាបានត្រលប់មកវិញនោះទេ ចឹងចង់ហៅបងទៅញ៉ាំអីជុំគ្នាតិច មុនពេលដែលពួកយើងចេញទៅ (ជប់លៀងលាគ្នា️).
- Veha: បងក៏គិតចឹងដែរ តែគិតថាប្អូនៗរវល់រៀបចំវ៉ាលីចឹងក៏មិនបានបបួលទៅ. ចឹងតោះយើងនាំគ្នាទៅ មេសាមិនបាច់បើកឡានទៅទេ ហៅGrabមកជិះបានហើយព្រោះនេះយប់ហើយ.
-
Mesa: បាទបង ចុះបងចង់ទៅញ៉ាំអីនៅណា???
- Veha: ញ៉ាំអីចូលទៀត បើមិញដាក់ឡើងពេញពោះហើយហ្នឹង យើងនាំគ្នាទៅផឹកតិចតួចទៅបានហើយ. ចឹងនាំគ្នាទៅ V-friend កោះពេជ្រហ្មងទៅ ផឹកហើយអាចអង្គុយលេងយកខ្យល់អាកាសបានផង.
-
Sea: មែនហើយបងមេសា ខ្ញុំចង់មើលច័ន្ទជាមួយបងវេហាមុនពេលដែលខ្ញុំចាកចេញទៅ.
-
Mesa: OK ចឹង. ទៅហ្នឹងក៏បានដែរ! ចឹងបងហៅGrab ហើយ.
-
Veha: បាទបង ចឹងខ្ញុំទៅហៅរិទ្ធិសិន.
បន្ទាប់ពីឡានដែលពួកគេហៅតាមGrabបានមកដល់ ពួកគេនាំគ្នាឡើងឡានដើម្បីឆ្ពោះទៅកាន់គោលដៅដែលពួកគេបានកក់រួចជាស្រេច.
ប្រហែល15នាទីក្រោយមក ពួកគេបានមកដល់ហាងV-friend ហើយនាំគ្នាហៅគ្រឿងក្លែមនិងស្រាបៀរមកផឹកដើម្បីជប់លៀងអោយមេសានិងសមុទ្រ. ញ៉ាំបណ្តើរ ផឹកបណ្តើរ ហើយបណ្តែតអារម្មណ៏ទៅតាមការប្រគំតន្រ្តីរបស់bandបណ្តើរ វាពិតជាបរិយាកាសមួយដ៏រីករាយ ហើយវាពិតជាសាកសមសំរាប់មនុស្សដែលមិនសប្បាយ70ដូចជាវេហាផងដែរ.
-
Veha: ជូនពរប្អូនទាំង2 ជោគជ័យក្នុងដំនើរជីវិតគូនៅលើទឹកដីថ្មីឆាប់ៗខាងមុខនេះ.
-
Rith: បងក៏ដូចគ្នា ជូនពរស្រលាញ់គ្នាដល់ចាស់កោងខ្នង! LASTLONG LOVE!
- Mesa & Sea: អរគុណបងទាំង2
😘😘😘! ជូនពរបងទាំង2 ឆាប់ដល់គូដូចគ្នា🤣🤣😂😂!
កំពុងតែនិយាយគ្នាសុខៗ ស្រាប់តែវេហាក្រលេកឃើញមនុស្សម្នាក់ដែលនៅខាងក្រៅមានរូបរាងដូចជាជីវ័ន្តបេះដាក់.ភ្លាមនោះ
វេហាបានក្រោកហើយចេញមកក្រៅហាងយ៉ាងទាន់ហន់ហាក់ដូចមានរឿងអីកើតឡើង.ឃើញដូចនេះសមុទ្រនិងមេសាក៏បាននាំគ្នាចេញមកតាម:
-
Sea: មានរឿងអីមែនបង?
-
Veha: (ព្យាយាមសម្រួលអារម្មណ៏ហើយនិយាយ) មិនអីទេ ប្រហែលជាបងស្រវ៉ាំងភ្នែកទៀតហើយមើលទៅ. តោះចូលទៅក្នុងវិញទៅ រិទ្ធិកំពុងតែចាំពួកយើងនៅខាងក្នុង.
-
Sea: បាទបងតោះចឹងចូលទៅខាងក្នុងវិញ.
និយាយរួចពួកគេក៏បាននាំគ្នាចូលទៅផឹកនិងស្តាប់ភ្លេងបន្តទៀត.
-
RITH: មិញនេះមានរឿងអីវេហាបានជាស្ទុះទៅក្រៅភ្លាមៗចឹង???
- Veha: អត់មានអីទេបងរិទ្ធិ ប្រហែលស្រវឹងធ្លាក់ភ្នែកច្រលំមនុស្សហើយបង.
កុំនិយាយពីវាទៀតអី តោះបងយើងនាំគ្នាផឹកបន្តទៀត.
ពួកគេក៏នាំគ្នាបន្តផឹករហូតថល់ម៉ោង11យប់ ទើបវេហានិងសមុទ្រនាំគ្នាចេញពីហាងហើយឈរនៅកោះពេជ្រ គយគន់មើលច័ន្ទដែលកំពុងតែបញ្ចេញសំរស់យ៉ាងស្រទន់លំអរស្បៃរាត្រីយ៉ាងស្ងាត់ជ្រងំដែលមើលទៅហាក់កណ្តោចកណ្តែងលហអាកាសា.
-
Sea: ខ្ញុំទៅលើកនេះ មិនដឹងថាពេលណាបានត្រលប់មកលេងផ្ទះវិញទេ សង្ឃឹមថាបងនឹងជួយបីបាច់ថែរក្សាពុកម៉ែបានល្អ. បងក៏ដូចគ្នាត្រូវចេះថែរក្សាខ្លួនផងណាបងប្រុស😭😭😭😭😭.
- Veha: កុំព្រួយអីណាប្អូនប្រុស
មិនបាច់បារម្ភរឿងម៉ាក់ប៉ានោះទេ បងនឹងមើលថែពួកគាត់អោយអស់ពីលទ្ធភាពរបស់បង. កុំបារម្ភពីបងអីណា មនុស្សម្នាក់នេះរឹងមាំខ្លាំងណាស់ គិតតែខ្លួនឯងទៅ លើកនេះទៅនៅឆ្ងាយពីម៉ាក់ប៉ានឹងបងត្រូវចេះថែរក្សាខ្លួនឯងអោយបានល្អផង. មានការអីខលមកប្រាប់បងភ្លាមៗ កុំលាក់ទុកតែម្នាក់ឯងអោយសោះ. បងជឿថាមេសានឹងមើលថែរប្អូនបានល្អ.
-
Sea: អរគុណបងប្រុស😭😭😭ពិតជា70មិនដាច់ពីអ្នកទាំងអស់គ្នានោះទេ. ក្រោយពីនាំគ្នាគយគន់ច័ន្ទនិងផ្តាំផ្ញើរគ្នាអស់70អស់ចង់ហើយ ពួកគេបាននាំគ្នាកក់Grab ដើម្បីត្រលប់ទៅផ្ទះវិញព្រោះនេះយប់កាន់តែជ្រៅហើយ.
សមុទ្រ 20 ចប់
ថ្ងៃទី10 ខែតុលា ឆ្នាំ2019នៅវេលាម៉ោង10ព្រឹក នៅព្រលានយន្តហោះអន្តរជាតិពោធិចិនតុង គ្រួសាររបស់មេសា និងសមុទ្ររួមទាំងរិទ្ធិផងដែរ បានមកជួបជុំគ្នាដើម្បីជូនដំនើរកូនទាំង2របស់ពួកគាត់ (មេសា និងសមុទ្រ)ឡើងយន្តហោះទៅកាន់ប្រទេសបារាំងដើម្បីទៅរស់នៅទីនោះជាមួយគ្នា. ក្រោយពីធ្វើការ check in រៀបចំវ៉ាលីទុកដាក់រួចរាល់ស្រេចបាច់ហើយ ពួកគេបានឆ្លៀតទៅញ៉ាំអីជុំគ្នានៅភោជនីយដ្ឋាន Park Cafe ដែលឋិតនៅក្នុងព្រលានយន្តហោះនោះ. ញ៉ាំបណ្តើរជជែកគ្នាលេងពីនេះពីនោះបណ្តើរ ធ្វើអោយបរិយាកាសមុនពេលបែកគ្នារបស់ពួកគេពោរពេញដោយភាពសប្បាយរីករាយ. កាន់តែជិតដល់ពេលដែលចាកចេញ ក្នុង70សមុទ្រកាន់តែមានអារម្មណ៏ថានឹក និងបារម្ភពីគ្រប់គ្នាដែលរស់នៅទីនេះ.
-
SEA: ម៉ាក់ប៉ាបងវេហា ថែរក្សាសុខភាពផង កូនពិតជានឹកអ្នកទាំងអស់គ្នាណាស់😭😭😭😭😭!
- VEHA: មិនបាច់បារម្ភទេ ពួកបងនៅទីនេះមិនអីនោះទេ. រឿងប៉ាម៉ាក់ទុក70លើបងចុះ បងនឹងមើលថែរពួកគាត់អោយបានល្អ.
-
Mom & dad: មែនហើយ កូនសំឡាញ់! ប៉ាម៉ាក់មិនអីនោះទេ ប៉ាម៉ាក់ក៏នឹកកូនដូចគ្នា! ថែរក្សាខ្លួនអោយបានល្អណាកូន😭😭. មេសាម៉ាក់ផ្ញើរប្អូនផងណា ហើយកុំភ្លេចអ្វីដែលកូនបានសន្យាជាមួយម៉ាក់នឹងប៉ាណា.
-
MESA: បាទ ម៉ាក់ប៉ា កូននឹងបំពេញតាមសន្យារបស់កូនមិនអោយលោកទាំង2ព្រួយបារម្ភនោះទេ.
ផ្តែផ្តាំគ្នារួចរាល់អស់ហើយក៏ល្មមដល់ពេលដែលសមុទ្រ និង
មេសាចាកចេញទៅដែរ. កំពុងតែចាំគេគិតលុយ ស្រាប់តែលេចវត្តមានក្រុមគ្រួសាររបស់ជីវ័ន្តនៅចំពោះមុខពួកគេយ៉ាងភ្ញាក់ផ្អើល(ដូចមិនចៃដន្យដល់ម្លឹងពេកទេអី🙄🙄).
- DOC: ជំរាបសួរលោកពូអ្នកមីងទាំងអស់គ្នា! ចៃដន្យមែនទែនដែលបានជួបគ្នានៅទីនេះ! ខានជួបគ្នាយូរហើយ សុខសប្បាយទេពូមីងទាំងអស់គ្នា??
-
Mom & dad & Sea&other: ពួកយើងសុខសប្បាយធម្មតាទេ ចុះខាងក្មួយវិញ???
- DOC: បាទ
សុខសប្បាយធម្មតា អរគុណច្រើន. ហើយថ្ងៃនេះមានកម្មវិធីអីមែនបានមកជួបជុំគ្នាបានល្អម៉េះ?
-
SEA: ថ្ងៃនេះជាថ្ងៃដែលខ្ញុំនិងបងមេសាត្រូវចាកចេញទៅប្រទេសបារាំង. ជិតដល់ម៉ោងពួកយើងត្រូវហោះហើយបង.ចុះបងវិញនោះ??? មកភ្នំពេញពីកាល? ហើយចុះគាត់ជាអ្នកណាដែរបង??
-
Doc's Mom: គាត់ជាគូដណ្តឹងរបស់កូនជីវ័ន្តណាក្មួយ!
-
SEA&MESA: គូដណ្តឹង😱😱😱😱???
- DOC: មែនហើយ
ធីតាជាគូដណ្តឹងរបស់បង( និយាយបណ្តើរលួចដៀងមើលវេហាបណ្តើរ)
-
VEHA: (គ្រាន់តែលឺពាក្យនេះចេញពីមាត់ជីវ័ន្ត បេះដូងរបស់គេដូចមានកាំបិតយ៉ាងមុតស្រួចកំពុងតែចាក់ជាប់ចំបេះដូងហើយវាកំពុងតែឈឺចាប់ពើតផ្សារយ៉ាងរងំពេញក្នុងបេះដូង😢😢😢 ហើយក៏បានបញ្ជាក់យ៉ាងច្បាស់ថារូបភាពដែលគេបានឃើញថ្ងៃមុននោះ មិនមែនជាការស្រវាំងភ្នែកនោះទេ តែវាជាការពិត.ទោះជាឈឺពេញក្នុងឲរ៉ាយ៉ាងណាក៏ដោយ ក៏វេហាព្យាយាមទប់70 ទប់អារម្មណ៏នៅចំពោះមុខជីវ័ន្ត និងអ្នកគ្រប់គ្នាហើយព្យាយាមធ្វើធម្មតា)អបអរសាទរផងបង(ជាពាក្យយ៉ាងខ្លីដែលវេហាបន្លឺទៅកាន់ជីវ័ន្ត)
-
DOC: (ពាក្យមួយឃ្លាដែលជីវ័ន្តស្តាប់ហើយ ធ្វើអោយគេមិនស្រណុកក្នុង70ទាល់តែសោះ តែក៏ខំព្យាយាមសម្រួលអារម្មណ៏និងទឹកមុខធម្មតា)អរគុណប្អូនប្រុស.
-
Sea&Mesa: ចូលរួមអបអរសាទរផងបងទាំងពីរ! ចឹងពួកខ្ញុំសុំលាទៅមុនសិនហើយ ព្រោះដល់ម៉ោងដែលពួកខ្ញុំឡើងយន្តហោះហើយបង.
-
DOC: បាទជូនពរសំណាងល្អប្អូនទាំង2!
និយាយរួចពួកគេក៏បានបំបែកគ្នាទៅតាមគោលដៅរបស់ពួកគេរៀងៗខ្លួន. ក្រុមគ្រួសាររបស់សមុទ្រតម្រង់ទៅកាន់ស្ថានីយ៏ចេញដំនើរដើម្បីជូនដំនើរសមុទ្រនិងមេសាជាលើកចុងក្រោយ ចំនែកឯគ្រួសាររបស់ជីវ័ន្តបានចូលអង្គុយញ៉ាំគុយទាវនៅpark cafe. ក្រោយពីសមុទ្រនិងមេសាឡើងទៅខាងលើបាត់ ក្រុមគ្រួសាររបស់អ្នកទាំង2ក៏បានចាកចេញពីព្រលានយន្តហោះដើម្បីឆ្ពោះទៅកាន់ផ្ទះរបស់មេសាវិញ. គ្រាន់តែទៅដល់ផ្ទះមេសាភ្លាម វេហា
និងប៉ាម៉ាក់របស់គេនាំគ្នារៀបចំបង្វេចខោអាវបំរុងត្រលប់ទៅកោះរ៉ុងវិញភ្លាមៗដែរ តែត្រូវគ្រួសាររបស់មេសាឃាត់អោយនៅស្នាក់នៅលេងទីនេះមួយយប់ទៀត. ដោយសារតែគ្មានជំរើសហើយប្រកែកមិនបានផងនោះ ពួកគាត់ក៏សម្រេច70យល់ព្រមតាមការស្នើសុំរបស់គ្រួសារមេសាតែម្តងទៅ. វេហាពិតជាមិនចង់ស្នាក់នៅក្រុងភ្នំពេញទៀតទេ គេចង់ទៅផ្ទះនៅលើកោះវិញកាន់តែលឿនកាន់តែល្អព្រោះពេលនេះគេកំពុងតែច្របូកច្របល់ខ្លាំងណាស់️. កំពុងតែមិនសប្បាយ70 ហើយគិតច្រើនសំលេងគោះទ្វារបន្ទប់បានបន្លឺឡើង:
-
Rith: វេហាគឺបង នៅក្នុងបន្ទប់អត់ហ្នឹង???
- Veha: បាទបង នៅតា! ចូលក្នុងសិនមក. ហើយបងមានការអីមែន??
-
Rith: បងចង់បបួលទៅក្រៅហ្នឹងណា! បងដឹងថាអូនមិនសប្បាយ70. ចង់ទៅណាអត់បងជូនទៅណា!
-
Veha: ហ៊ឹម! បាទបងខ្ញុំចង់ទៅសួនច្បារវិមានឯករាជ្យដើរលេងយកខ្យល់អាកាសតិច! ចឹងសុំរៀបចំខ្លួនតិចសិនណា បងចាំខ្ញុំនៅខាងក្រោមសិនទៅ 15នាទីទៀតជួបគ្នាបង
-
Rith: OK ចឹងបងចាំនៅក្រោមណា.
ក្រោយពីរៀបចំខ្លួនរួចរាល់ហើយ
វេហាបានទៅប្រាប់ម៉ាក់ប៉ាខ្លួន និងម៉ាក់ប៉ារបស់មេសា " ម៉ាក់ប៉ាពូមីង មិនបាច់ចាំបាយពួកខ្ញុំទេ ខ្ញុំនឹងបងរិទ្ធិចេញទៅដើរលេងខាងក្រៅ យប់តិចទើបត្រលប់មកវិញ."ប្រយ័ត្នប្រយែងផង ហើយនាំគ្នាឆាប់ត្រលប់មកផ្ទះវិញណា" ជាសម្តីចាស់ៗផ្តាំទៅពួកគេទាំង2.
ប្រហែលម៉ោង6យប់ពួកគេបានទៅដល់សួនច្បារវិមានឯករាជ្យតាមបំណងរបស់ពួកគេ. នៅទីនោះពួកគេនាំគ្នាដើរហាត់ប្រាណបណ្តើរ និយាយគ្នាលេងពីនេះពីនោះបណ្តើរដែលធ្វើអោយវេហាហាក់ដូចជាមានអារម្មណ៏ថាបានធូរស្បើយខ្លះ. ក្រោយពីនាំគ្នាដើរហាត់ប្រាណ យកខ្យល់អាកាសរួចហើយ ពួកគេបាននាំគ្នាទៅញ៉ាំអី និងផឹកតិចតួចនៅក្នុងហាងមួយកន្លែងដែលនៅជិតវត្តលង្កា.
-
Rith: នឹកគេខ្លាំងណាស់មែនទេ?? ឈឺចាប់ខ្លាំងណាស់មែនទេដែលឃើញគេបណ្តើរអ្នកថ្មី ហើយត្រូវជាគូដណ្តឹងទៀតនោះ??
-
Veha: 😭😭😭😭បាទបង នឹកគាត់ខ្លាំងណាស់! កំពុងតែឈឺចុកចាប់ពេញបេះដូងណាបង😓😓😓.
- Rith: ចុះបើបងសុំថែរ ស្អំបេះដូងដែលឈឺមួយនេះ តើវេហាព្រមអត់?
-
Veha: និយាយលេងច្រើនណាស់បងឯងនេះ
-
Rith: បងមិនបាននិយាយលេងទេ តែអ្វីដែលបងនិយាយគឺជាការពិត. បងស្រលាញ់វេហាជាយូរមកហើយ!
-
Veha:😱😱😱😱អរគុណបងដែលស្រលាញ់ខ្ញុំ តែបេះដូងមួយនេះខ្ញុំបានប្រគល់អោយបងជីវ័ន្តអស់ហើយ សំរាប់បងខ្ញុំស្រលាញ់និងគោរពដូចបងប្រុសម្នាក់របស់ខ្ញុំចឹង. ខ្ញុំមិនអាចយកបងមកពាក់ព័ន្ធបានទេ ទោះបីពេលនេះខ្ញុំកំពុងតែឈឺចាប់ក៏ដោយ. ស្រលាញ់មនុស្សម្នាក់កើតចេញពី70 បេះដូងអារម្មណ៏និងខួរក្បាលណាបង.
-
Rith: បងក៏ដឹងច្បាស់ថាអ្នកដែលវេហាស្រលាញ់គឺជីវ័ន្ត តែបងពិតជាមិនចង់ឃើញវេហានៅក្នុងស្ថានភាពបែបនេះនោះទេ. បងដឹងហើយបងក៏បានត្រៀម70ទទួលយកវាហើយដែរ. ស្នេហាគឺជាអារម្មណ៏របស់មនុស្ស2នាក់វាមិនអាចកើតឡើងតែម្ខាងបាននោះទេ.
-
Veha: អរគុណដែលបងគិតយល់ពីបញ្ហានេះ ហើយអរគុណដែលបងតែងតែបារម្ភពីប្អូនគ្រប់ពេល. សង្ឃឹមថាបងនឹងជួបមនុស្សល្អដែលសាកសមនឹងបងក្នុងពេលឆាប់ៗនេះ.ហើយសង្ឃឹមថា បងនៅតែជាបងប្រុសដ៏ល្អម្នាក់សំរាប់ខ្ញុំ👌👌👌.
- Rith: បងយល់ហើយ
តែសន្យានឹងបងមួយថាទោះជាមានរឿងអីក៏ដោយក៏ប្អូនមិនខឹងនឹងបង អូខេ??????
- Veha: មានរឿងអីលាក់ជាមួយខ្ញុំមែនបងរិទ្ធិ????
- Rith: អត់ទេ
តែសន្យាសិនមកថាមិនខឹងនឹងបង ណាណា???
- Veha: OK ok ok ព្រមក៏ព្រម.
ក្រោយពីជជែកគ្នា អស់70អស់ចង់ហើយ ពួកគេក៏បាននាំគ្នាត្រលប់មកផ្ទះវិញដើម្បីកុំអោយចាស់ៗបារម្ភ ហើយណាមួយវេហាត្រូវក្រោកពីព្រលឹមដើម្បីធ្វើដំនើរត្រលប់ទៅផ្ទះនៅកោះរ៉ុងផង. " ឆាប់គេងទៅ អ្វីៗនឹងល្អប្រសើរក្នុងពេលឆាប់ៗនេះ កុំគិតច្រើនពេកណាប្អូនប្រុសល្អរបស់បង"
ជាសម្តីដែលរិទ្ធិនិយាយទៅកសន់វេហាមុនពេលពួកគេបំបែកគ្នាទៅកាន់បន្ទប់ដើម្បីសំរាករៀងៗខ្លួន.
ក្រលេកទៅមើលជីវ័ន្តវិញ នៅតែនឹកឃើញពីទឹកមុខយ៉ាងមុតមាំរបស់វេហា
ជាមួយពាក្យថា "អបអរសាទរ"ដែលវេហាបានពោលមកកាន់ខ្លួនយ៉ាងជាក់ច្បាស់. អារម្មណ៏ជីវ័ន្តពេលនេះពិតជាមិននៅក្នុងខ្លួននោះទេ មិនដឹងថាពេលនេះអូនវេហាកំពុងតែឈឺចាប់កំរិតណានោះទេ😭😭 ដឹងអត់ថាបងនឹកអូនប៉ុណ្ណា?? ដឹងអត់ថាបងឈឺចាប់ប៉ុណ្ណាដែលធ្វើបែបនេះដាក់អូន😓😓😢😢? អោយបងសុំទោសផង!គ្មានអ្នកណាជំនួសអូនបានឡើយវេហា!បងស្រលាញ់តែអូនម្នាក់គត់វេហា!
ព្រលឹមស្រាងៗព្រះអាទិត្យចាប់ផ្តើមរះបញ្ចេញរស្មីម្តងបន្តិចៗជាសញ្ញាណបញ្ជាក់ថាថ្ងៃថ្មីនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ. ក្រុមគ្រួសាររបស់សមុទ្របាននាំគ្នាចាកចេញពីផ្ទះរបស់មេសា
ឆ្ពោះទៅកាន់បេនឡានក្រុងដើម្បៅបន្តដំនើរទៅកាន់ផ្ទះរបស់ខ្លួននៅឯកោះរ៉ុងវិញ. ម៉ោងប្រហែលជា3រសៀលពួកគេទាំងអស់គ្នាក៏បានធ្វើដំនើរមកដល់ផ្ទះដោយសុវត្ថិភាព ហើយបន្តនាំគ្នាសំរាករហូតដល់ម៉ោង6ល្ងាចសមុទ្រក៏បានខលមក:
-
Sea: ជំរាបសួរម៉ាក់! កូនមកដល់ដោយសុវត្ថិភាព និងសំលេងហើយ😁😁😁😁! ម៉ាក់មុនបាច់បារម្ភទេ. ចុះពេលនេះម៉ាក់នៅណា ហើយហូបបាយល្ងាចហើយនៅ??
-
Mom: ម៉ាក់ នៅផ្ទះទើបមកដល់ប្រហែលម៉ោង3ហ្នឹង. អស់កំលាំងពេក ទើបតែក្រោកហ្នឹង មិនទាន់បានរៀបចំម្ហូបអាហារអីទេ. ចុះកូនវិញនោះ?
-
Sea: ទើបញ៉ាំរួចមិញហ្នឹង! ចឹងម៉ាក់ទៅរៀបចំបាយម្ហូបទៅខ្ញុំសុំទៅរៀបចំហើយសំរាកហើយ.
-
Mom: សំណាងល្អកូន.
ពេលវេលាពិតជាដើរទៅមុខមិនឈប់មិនឈរ ធ្មេចបើកៗកន្លងទៅកន្លះខែហើយដែលសមុទ្រចេញទៅរស់នៅប្រទេសបារាំងជាមួយមេសា.នៅទីនោះពួកគេទាំង2នាក់បានបើកហាងលក់នំប័ុងមួយសំរាប់ចិញ្ចឹមជីវិតរបស់ពួកគេ ហើយការរស់នៅរបស់គេពីមួយថ្ងៃទៅមួយថ្ងៃកាន់តែចុះសំរុងនឹងគ្នា
ពិតជាមានសេចក្តីសុខខ្លាំងណាស់😍😍😍. ចំនែកវេហាវិញចាប់តាំងពីថ្ងៃនោះមកក៏មិនដែលទាក់ទងទៅជីវ័ន្តនោះទេតែ70របស់វេហាមិនបានប្រែប្រួលនោះទេគឺនៅតែចាំជីវ័ន្តត្រលប់មកវិញតាមសន្យារបស់គេ.
ថ្ងៃទី
1 ខែ11ឆ្នាំ2019 ក្រោយពេលញ៉ាំបាយល្ងាចរួចហើយ ដោយសារតែមានអារម្មណ៏ថានឹកជីវ័ន្តខ្លាំងពេកវេហាក៏ចេញទៅមើលច័ន្ទនៅកន្លែងដែលខ្លួនធ្លាប់ទៅមើលជាមួយជីវ័ន្ត.
-
Veha: "បងដឹងអត់ថា អូននឹកបងខ្លាំងណាស់😢😢! អូនមិនដឹងថាបេះដូងដ៏រឹងមាំរបស់អូនមួយនេះ ទ្រាំនឹងសភាពបែបនេះបានដល់ពេលណាទេ😔😔😔!"
- DOC: ចុះអូនមានដែលដឹងថាបងនឹកអូនខ្លាំងដល់កំរិតណាអត់?? (និយាយដោយអោបក្រសោបកាយវេហាពីក្រោយយ៉ាងណែនទៅតាមក្តីនឹករលឹករបស់ខ្លួន). បងមិនដែលសប្បាយ70នោះទេតាំងពីថ្ងៃដែលពួកយើងបែកគ្នានៅសៀមរាបមកម្ល៉េះ.
អូនដឹងទេថាបងនឹកអូនគ្រប់នាទីទាំងអស់.
-
Veha: នេះបងមកបានយ៉ាងម៉េចហ្នឹង🙄🙄? ខ្ញុំយល់សប្តិទេដឹង??
-
Doc: អូនមិនបានយល់សប្តិទេ វាជាការពិត! បងមិនទៅណាចោលអូនទៀតទេម្ចាស់ជីវិតបង.
-
Veha:បានហើយ ឈប់កុហកខ្ញុំទៀតទៅ! បងមានគូដណ្តឹងហើយ មិនយូរមិនឆាប់បងនឹងរៀបការ! ឈប់យកខ្ញុំលេងសើចទៀតទៅ!
-
Doc: តាំងពីដើមរហូតដល់ពេលនេះ 70បងមិនដែលប្រែឡើយ. ក្នុងបេះដូងបងគឺមានតែរូបអូនម្នាក់គត់.តាំងពីដើមរហូតមកដល់ពេលនេះហើយទៅថ្ងៃអនាគតគ្មានថ្ងៃប្រែឡើយដរាបណាអូននៅតែស្រលាញ់បង.
-
Veha: អូនមិនជឿទេ ចុះគូដណ្តឹងបងនោះបងយកគេទុកនៅឯណា??
-
Rith: ម្នាក់នោះមិនមែនជាគូដណ្តឹងរបស់បងជីវ័ន្តនោះទេ ម្នាក់នោះគាត់ជាមិត្តភក្កិរបស់បងទេ.អ្វីៗគ្រប់យ៉ាងគឺជាការសម្តែងទាំងអស់ ដើម្បីពិសោធន៏អោយប៉ាម៉ាក់បងជីវ័ន្តគាត់អស់70តែប៉ុណ្ណោះ.
-
Veha: នេះបងរិទ្ធិលាក់បាំងខ្ញុំរហូតមកមែនទេ??? ចូលដៃគ្នាធ្វើបាបខ្ញុំ😓😓😓😓!
- Rith: សុំទោសដែលបងធ្វើចឹង តែបើបងប្រាប់ខ្លាចបែកការណ៏. អូនកុំភ្លេចថាអូនបានសន្យានឹងបងហើយថាអូនមិនខឹងបងនោះទេ.
-
Veha: លែងខ្ញុំទៅ ខ្ញុំសុំទៅវ៉ៃបងរិទ្ធិចេញម្តង! លេងខូចគេណាស់ពួកបងឯង.
-
Doc: ចាប់ពីថ្ងៃនេះទៅ បងមិនលែងអូនដាច់ខាត. តោះទៅផ្ទះប៉ាម៉ាក់កំពុងចាំ.
-
Veha: ប៉ាម៉ាក់បងមកដែរ????
- Doc: កុំសួរច្រើនពេក ទៅមើលទៅដឹងហើយ.
ក្រោយពីបានឃើញវត្តមានប៉ាម៉ាក់ជីវ័ន្តនៅផ្ទះរបស់ខ្លួន
វេហាមានអារម្មណ៏ហាក់ដូចជាស្រឡាំងកាំងរកពាក្យអ្វីមកនិយាយមិនត្រូវនោះទេ.
-
Veha:ជំរាបសួរលោកពូអ្នកមីង!លោកពូអ្នកមីងមានការអីជាមួយគ្រួសារខ្ញុំដែរ???
-
Doc mom & dad: លើកដៃថ្វាយព្រះក្មួយ! ពូមីងមកនេះគឺថាចង់អរគុណក្មួយដែលបានជួយជីវិតពូមីងកន្លងមក ហើយក៏យកជីវ័ន្តមកផ្ញើរនឹងគ្រួសារក្មួយដែរ.
-
Veha's mom: និយាយអោយស្រួលស្តាប់គឺគាត់មកដណ្តឹងកូនអោយជីវ័ន្ត. ម៉ាក់ទុកអោយកូនអ្នកសំរេច70ដោយខ្លួនឯង.
-
Veha:😊😊😊😊😊! វាជាថ្ងៃដែលខ្ញុំទន្ទឹងចាំជាយូរណាស់មកហើយ. អរគុុណលោកពូអ្នកមីងដែលយល់ព្រមចំពោះស្នេហាពួកយើង.
-
Doc's mom: មីងពូពិតជាមិនចង់ឃើញកូនខ្លួនឯងគ្មានក្តីសុខនោះទេ,ហើយមីងពូក៏ព្រមចុះចាញ់លើ70កូនទាំង2ដែលស្រលាញ់គ្នាមិនអាចកាត់ថ្លៃបាននោះដែរ. ក្តីស្រលាញ់របស់កូនទាំង2ជាអាវុធយ៉ាងមុតស្រួចទម្លុះចំបេះដូងដែលមានះរបស់មីងនិងពូហើយ. នេះជាកាដូសំរាប់កូនទាំង2!
-
Veha & Doc: Elephant resort???? 😱😱😱😱😱😱
- Doc: ម៉ាក់???? កូនពិតជាអរគុណលោកទាំង2ខ្លាំងណាស់.
-
Doc's mom: ម៉ាក់ប្រគល់វាអោយកូនទាំង2ហើយ សង្ឃឹមថាកូននឹងមើលថែវាអោយបានល្អ.ចឹងម៉ាក់ប៉ាត្រលប់ទៅវិញហើយ,ជំរាបលាអ្នកដន្លង🤣🤣🤣🤣!
ក្រោយពីទទួលបានការយល់ព្រមពីចាស់ទុំទាំងសងខាង ហើយបានទទួលបានរីសតពីប៉ាម៉ាក់ក្មេករួចហើយ វេហាជាអ្នកមើលការខុសត្រូវក្នុងរីសត ជីវ័ន្តជាអ្នកគ្រប់គ្រងគ្លីនិកតូចមួយរបស់ខ្លួននៅទីនោះ ហើយប៉ាម៉ាក់វេហាជាអ្នកជួយសំរួលការងារខ្លះៗរបស់ពួកគេ.
ពីមួយថ្ងៃទៅមួយថ្ងៃការរស់នៅរបស់ពួកគេកាន់តែល្អូល្អឺនហើយយល់ពីគ្នាកាន់តែច្រើនឡើងៗដែលធ្វើអោយជីវិតរបស់ពួកគេពោរពេញដោយក្តីសុខ.
ទំរាំបងនិងអូនមានថ្ងៃនេះ
ពួកយើងបានឆ្លងកាត់ច្រើនណាស់អូនសំលាញ់! បងនិងថែស្នេហ៏មួយនេះរហូតដល់អវសាននៃជីវិតបង! អរគុណអូនដែលចូលមកបំពេញចំនុចខ្វះខាតក្នុងជីវិតបង ហើយអរគុណអូនដែលជ្រើសរើសនិងថែរចិត្តដ៏ផូរផង់របស់អូនចាំបង!
អរគុណហ្វ្រេនទាំងអស់ដែលបានគាំទ្ររឿងសមុទ្រតាំងពីដើមដល់ចប់.

No comments:

Post a Comment