Breaking

Saturday, February 22, 2020

រឿង សមុទ្រ ភាគទី៨


រឿង សមុទ្រ
ភាគទី៨
និពន្ធដោយ Narong Sok



- veha: ម៉ាក់........ នេះបានន័យថាម៉ាក់ដឹងរឿងយើង2នាក់អស់ហើយ???
-Doc: មែនហើយ
មីងពូពិតជាដឹងរឿងយើងទាំង2ពិតប្រាកដមែនហើយដឹងយ៉ាងម៉េចកើតបើពួកយើងមិនដែលនិយាយអីផងហ្នឹង???
-veha: សង្ស័យមានរនុកក្នុងហើយមើលទៅ
😏😏😏(និយាយដោយដៀងភ្នែកមើលទៅសមុទ្រ).
-veha par: រឿងខ្លះវាមិនចាំបាច់ទាល់តែមានអ្នកនិយាយប្រាប់បានដឹងនោះទេ រាល់សកម្មភាព ក្រសែភ្នែកដែលកូនទាំង2សំលឹងគ្នាទៅវិញទៅមក វាបានបញ្ជាក់យ៉ាងច្បាស់ណាស់ទៅហើយ.
សមុទ្របានប្រាប់ម៉ាក់អស់ហើយពីទំហំ70របស់ជីវ័ន្តដែលមានលើកូនវេហា.ម៉ាក់ប៉ាពិតជារំភើប70ខ្លាំងណាស់ចំពោះក្តីស្រលាញ់របស់កូនជីវ័ន្ត. ដូចច្នេះហើយម៉ាក់ប៉ាបានរៀបចំចិញ្ចៀនមួយគូនេះសំរាប់កូនទាំង2ក្នុងថ្ងៃពិសេសរបស់ជីវ័ន្ត.ចិញ្ចៀនគ្រាន់តែជាវត្ថុតំណាងតែប៉ុណ្ណោះ កាដូដែលម៉ាក់ប៉ាជូនជីវ័ន្តពិតប្រាកដនោះគឺវេហា.ចាប់ពីថ្ងៃនេះតទៅម៉ាក់ប្រគល់កូនវេហាអោយទៅលោកគ្រូពេទ្យជីវ័ន្តហើយ សង្ឃឹមថាជីវ័ន្តនឹងមិនលែងដៃវេហាទោះក្នុងកាលៈទេសៈណាក៏ដោយ. ហើយម៉ាក់ប៉ាក៏សង្ឃឹមដែរថាក្តីស្រលាញ់ដែលជីវ័ន្តធ្លាប់មានមកលើវេហានឹងនៅថិតថេរជានិរន្តគ្មានថ្ងៃកែប្រែឡើយ.
-ជីវ័ន្ត:
😱😱😭😭😭😭ពិតជាអរគុណអ្នកមីងលោកពូខ្លាំងណាស់ដែលមិនរារាំងស្នេហារបស់យើងទាំង2. ខ្ញុំជីវ័ន្តសូមសន្យាចំពោះមុខលោកពូអ្នកមីង និងអ្នករាល់គ្នា ទោះបីជាមានរឿងអីក៏ដោយខ្ញុំនឹងកាន់ដៃវេហាឆ្ពោះទៅមុខជានិច្ចដរាបណាវេហានៅតែព្រមកាន់ដៃឆ្ពោះទៅមុខជាមួយខ្ញុំ.ខ្ញុំពិតជាច្រណែនមេសាខ្លាំងណាស់ដែលម៉ាក់ប៉ាគាត់យល់ព្រមទទួលយកក្តីស្នេហានេះដោយមិនជំទាស់ដែលខុសពីគ្រួសាររបស់ខ្ញុំតែខ្ញុំនឹងព្យាយាមកាន់ដៃមនុស្សជាទីស្រលាញ់របស់ខ្ញុំឆ្ពោះទៅមុខដោយមិនរាថយឡើយ.
-veha:ខ្ញុំក៏ដូចគ្នា មិនថាមានរឿងអីនោះទេ ខ្ញុំនឹងមិនព្រមលែងដៃបងជីវ័ន្តនោះទេ.
-veha
par: មកនេះមកកូនទាំង2 ហុចដៃមកម៉ាក់ប៉ាពាក់ចិញ្ចៀនអោយ.ចាប់ពីថ្ងៃនេះទៅ កូនទាំង2ជាកម្មសិទ្ធិលើគ្នាពេញលេញហើយ ត្រូវចេះអត់អោន យោគយល់អធ្យាស្រ័យអោយគ្នាទៅវិញទៅមកនោះជីវិតគូ របស់ពួកកូននឹងទទួលបានជោគជ័យ.មេសា នឹងសមុទ្រក៏ដូចគ្នា ពេលដែលទៅដល់ទឹកដីថ្មី កូនទាំង2ត្រូវចេះមើលថែគ្នាអោយបានល្អណា ម៉ាក់ប៉ានៅឆ្ងាយណាស់ជួយអ្វីមិនបានទេក្រៅពីកំលាំង70.សង្ឃឹមថាមេសានឹងមើលប្អូនអោយបានល្អដូចដើលម៉ាក់ប៉ាមើលថែប្អូនដូចគ្នា.
-Mesa: ខ្ញុំក៏សន្យាដូចគ្នាថានឹងមើលថែសមុទ្រលើសពីជីវិតរបស់ខ្ញុំ.
មុនពេលពួកខ្ញុំចាកចេញទៅ ខ្ញុំចង់នាំម៉ាក់ប៉ា ឹងទាំងអស់គ្នាទៅកំសាន្តនៅខេត្តសៀមរាបព្រោះលឺថាវេហា និងសមុទ្រមិនដែលបានទៅលេងនោះទេ. ម៉ាក់ប៉ាគិតយ៉ាងម៉េចដែរ???
-Mesa par: គំនិតល្អ
ម៉ាក់ប៉ាក៏ចង់ទៅដើរលេងនៅទីនោះដែរ. ចឹងយើងទៅលេងឋនៅទីនោះទាំងអស់គ្នាទៅ ទុកថាជាដំនើរកំសាន្តសំរាប់អបអរសាទរពួកគេក៏ដូចជាជូនដំនើរកូនសមុទ្រ និងមេសាទៅចុះ.
-veha par: ក៏ល្អដែរម៉ាក់ប៉ាក៏មិនដែលស្គាល់ទីនោះដែរ ហើយកូនសមុទ្រនិងវេហាក៏មិនធ្លាប់ទៅលេងនៅទីនោះដែរ. គ្រួសារយើងក៏សមល្មមដល់ពេលដើរលេងជុំគ្នាហើយដែរ.
-Mesa
par: ចឹងសម្រេចថាទៅថ្ងៃស្អែកតែម្តងទៅ ព្រោះពួកយើងក៏មិនសូវមានពេលច្រើនដែរ. ចឹងសុំត្រឡប់ទៅផ្ទះសំណាក់វិញហើយ នេះយប់ហើយល្មមនាំគ្នាទៅសំរាកហើយ.ចឹងលាសុំលាទាំងអស់គ្នាសិនហើយ!
និយាយរួចទាំងអស់គ្នានាំគ្នាក្រោកឡើងហើយជូនដំណើរម៉ាក់ប៉ារបស់មេសាទៅដល់របងផ្ទះ.មេសា
សមុទ្រនិងរិទ្ធិបានរួមដំនើរជាមួយម៉ាក់ប៉ាមេសាសំដៅទៅកាន់ផ្ទះសំណាក់ដែលបានគេងដូចរាល់ដង. ក្រោយពីជូនពួកគាត់ដល់ផ្ទះសំណាក់រួចរាល់ហើយ សមុទ្រក៏បានលាពួកគាត់ទាំងពីរដើម្បីត្រលប់មកផ្ទះវិញ.
-sea: ជម្រាបលាលោកពូអ្នកមីង!
-mesa: មិនមែនទេគឺលោកប៉ាអ្នកម៉ាក់បានត្រូវ
😁😁!
-sea: 
😜😜😜🤔🤔🤔🤔
-mesa par: មែនហើយកូនរៀនហៅអោយហើយទៅហើយចាំមាត់
😍😍😍!!
-sea: បាទ
ម៉ាក់😘😘! កូននឹងរៀនហៅដើម្បីអោយចាំមាត់! ចឹងកូនសុំត្រឡប់ទៅវិញហើយ.
-mesa: ឈប់ៗណាគេអោយអូនទៅវិញម្នាក់ឯងនោះ!
រិទ្ធិជួយមើលម៉ាក់ប៉ាគ្នាផង ថ្ងៃនេះសុំទៅគេងជាមួយអូនសមុទ្រហើយ.ម៉ាក់ប៉ាកូនទៅសិនហើយ! តោះអូនសម្លាញ់ចាំបងជូនទៅផ្ទះ😂😂😂😂!
ក្រោយពីលាម៉ាក់ប៉ាមេសារួចហើយពួកគេទាំង2បានដើរសំដៅទៅផ្ទះវិញជាមួយគ្នាយ៉ាងផ្អែមល្ហែម.
មុនពេលទៅផ្ទះមេសាបាននាំសមុទ្រទៅកាន់កន្លែងអនុស្សាវរីយ៏ដែលពួកគេផ្តើមស្នេហ៏ដំបូង😘😘😘😘.
-mesa: បងមិនដែលភ្លេចទីនេះទេ កន្លែងនេះហើយជាកន្លែងដែលពួកយើងសាងស្នេហ៏គ្រាដំបូង
គ្មានថ្ងៃដែលបងភ្លេចបានឡើយ.
-sea: បងដឹងអត់ថារាល់ពេលដែលអូននឹកបង អូនតែងតែមកទីនេះដើម្បីមើលច័ន្ទតែម្នាក់ឯង.
-mesa: (យកដៃក្រសោបអោបរាងកាយសមុទ្រពីក្រោយហើយភ្នែកទាំងគូរបស់ពួកគេកំពុងតែសម្លឹងមើលទៅកាន់សម្រស់យ៉ាងស្រស់ស្អាតរបស់ច័ន្ទ)
ចាប់ពីពេលនេះទៅបងលែងទៅណាចោលអូនទៀតហើយ. បងនឹងកំដរអូនមើលច័ន្ទជាមួយគ្នារាល់ពេលដែលអូនចង់មើល.អូនឃើញអត់ច័ន្ទយប់នេះពិតជាស្អាត ស្អាតខ្លាំងណាស់ ស្អាតដូចជាទឹកចិត្តអូនចឹង.
-sea:មែនហើយ
ច័ន្ទយប់នេះស្អាតណាស់ វសប្រៀបដូចជាកំពុងតែរះដូចជាស្នេហារបស់ពួកយើងចឹង️! បងដឹងអត់ពន្លឺច័ន្ទពិតជាស្រទន់ដែលអាចឆាបឆក់យក70អូនអោយលង់នឹងសម្រស់របស់វាដោយមិនដឹងខ្លួន. រាល់ពេលដែលអូនមើលទៅច័ន្ទ ស្នាមញញឹមតែងតែបញ្ចេញមកលើផ្ទៃមុខរបស់អូនដោយមិនដឹងខ្លួន😊😊😊😊😊!
-mesa:ចឹងអូនឯងស្រលាញ់ច័ន្ទជាងបងមែន???? 🤔🤔🤔🤔
-sea: ដឹងអីថា
ច័ន្ទតែងផ្តល់ស្នាមញញឹមអោយអូនជានិច្ច រាល់ពេលដែលអូនមិនសប្បាយ70. ចុះបងវិញនោះ?
-mesa: ហ៊ានស្រលាញ់ច័ន្ទជាងបងផង🤔🤔? នេះនែពិន័យមួយសិន (ថើបថ្ពាល់សមុទ្រយ៉ាងខ្លាំង). បងនិយាយលេងទេ
បងមិនចង់និយាយអ្វីទាំងអស់ តែបងនឹងបង្ហាញអូនអោយឃើញដោយទង្វើរបស់បងផ្ទាល់ណាអូនសម្លាញ់😘😘😘😍😍😍!
-sea: អូនមិនចង់បានសន្យាពីបងទេ តែអ្វីដែលអូនចង់បានគឺទង្វើរបស់បងហ្មឹងឯង.
សំរាប់អូន ទង្វើវាបង្ហាញច្បាស់ជាងសំដី.អ្វីដែលសំខាន់អូនស្រលាញ់អ្វីដែលបងមាន ការយក70ទុកដាក់ ភាពក្លាហាន អ្វីដែលពិសេសគឺការផ្តល់តម្លៃមកលើអូន និងគ្រួសារអូន😍😍😍😘😘😘!!
-mesa: សំរាប់អូន បងសុខ70លះបង់គ្រប់បែបយ៉ាងអោយតែបាននៅក្បែរអូនគឺគ្រប់គ្រាន់ហើយ.
-sea: តោះល្មមដល់ពេលដែលពួកយើងត្រលប់ទៅផ្ទះវិញហើយ អូនក៏បានត្រៀមជាកាដូមួយសំរាប់បងជីវ័ន្តដែរក្នុងថ្ងៃនេះ បើសិនជាគ្មានគាត់ទេ អូនមិនដឹងរសាត់អណ្តែតទៅដល់ណាហើយទេ.
-mesa: តោះចឹងឆាប់ទៅ វីវរពួកគាត់គេងបាត់ផងដឹង.
និយាយរួចពួកគេក៏បានកាន់ដៃបណ្តើរគ្នាយ៉ាងត្រសងសំដៅទៅកាន់ផ្ទះរបស់សមុទ្រ.
ទៅដល់ផ្ទះសមុទ្របានយកកាដូដែលខ្លួនបានរៀបចំទុកជាស្រេចសំរាប់ជីវ័ន្តប៉ុន្តែដើររកជីវ័ន្តនិងវេហាពេញផ្ទះតែនៅតែរកមិនឃើញសោះ. នាំគ្នាទៅសាសងគ្នាទៀតហើយមើលទៅ ទៅរកសិនចឹង😁😁!
-sea: ថាមែនៗនាំគ្នាមកសាសងនៅទីនេះសោះ ខំដើរកឡើងម៉ង៉ៃហើយ
😔😔😔😔!!
-veha: ហើយចុះមានការអីអាក្បាលខូចបានដើររកពួកបងទាំងយប់ហ្នឹង??
-sea: ហៅគេសុទ្ធតែអាក្បាលខូច🤨🤨🤨 ! គឺខ្ញុំមានកាដូសំរាប់បងជីវ័ន្តហ្នឹងណា!!
-Doc: 
😲😲😲មានកាដូសំរាប់បងទៀត????
-sea: បាទ
នេះកាដូសំរាប់បង អរគុណគ្រប់យ៉ាងដែលបងបានជួយខ្ញុំកន្លងមក.
-Doc: 
😍😍😍😍អរគុណណាស់ប្អូនប្រុស ពិតជាស្រលាញ់ណាស់ (ពែងមួយគូដែលឆ្លាក់ឈ្មោះវេហា និងជីវ័ន្តនៅលើនោះ).
-veha:អរគុណហើយណាអាក្បាលខូច
😁😁😁😂😂!
-sea: ចឹងខ្ញុំទៅវិញមុនហើយ ឆាប់ទៅគេងផង
កុំនៅសាសងគ្នាយូរពេក😜😜😜 ប្រយ័ត្នស្អែកងើបមិនទាន់! រាត្រីសួស្តីអាបងជើងល្អ🤣🤣🤣🤣!
និយាយរួចសមុទ្រនិងមេសាក៏បាននាំគ្នាត្រលប់មកផ្ទះមុនដោយទុកពេលអោយវេហានិងជីវ័ន្តសាសងគ្នាបន្តទៀត.
-Doc: ឆ្នាំនេះបងពិតជាសំណាងណាស់ បានកាដូដ៏វិសេសវិសាលបំផុតនៅក្នុងជីវិតរបស់បង. បងពិតជាអរគុណខ្លាំងណាស់ដល់គ្រួសារអូនដែលមាន70មេត្តា យោគយល់អធ្យាស្រ័យដល់បង. បងពិតជារំភើបខ្លាំងណាស់
😱😱😱!
-veha:អូនក៏ភ្ញាក់ផ្អើលដូចគ្នា នៅពេលដែលប៉ាម៉ាក់រៀបចំកាដូុមួយនេះសំរាបយើងទាំង2. សង្ឃឹមថា70បងមួយនេះនឹងដាក់តែរូបអូនម្នាក់តាំងពីដើមរហូតដល់អនាគត.
-doc: បងសន្យាហើយបងនឹងបង្ហាញអោយឃើញថា បងមិនចោលអូននោះទេ! ស្រលាញ់អូនស្មើនឹងជីវិតរបស់បង
😘😘😘😍😍(អោនថើបថ្ងាសវេហាថ្នមៗស្រាលៗពេញដោយក្តីស្រលាញ់😚😚😚)
-Veha:អូនក៏ស្រលាញ់បងដូចគ្នា ម្ចាស់ជីវិតអូន
😙😙😘😘😘! តោះល្មមទៅវិញហើយ យប់ហើយត្រូវរៀបចំអីវ៉ាន់ផង!
-doc: តោះចឹងនឹងអាលឆាប់បានគេង!!
ក្រោយពេលសាសងគ្នាអស់70ហើយ ពួកគេទាំង2នាំគ្នាបណ្តើរគ្នាយ៉ាងត្រសងមកផ្ទះវិញដើម្បីរៀបចំសំលៀកបំពាក់និងរបស់របរផ្សេេងៗសំរាប់ដំនើរកំសាន្តរបស់ពួកគេនៅថ្ងៃស្អែក.ដោយសារតែយប់រាងជ្រេបន្តិចទៅហើយ ផ្ទះមានសភាពស្ងាត់ជ្រងំព្រោះសមាជិកផ្សេងទៀតបានរៀបចំអីវ៉ាន់ និងនាំគ្នាគេងអស់ហើយ នៅសល់តែកំលោះវេហា និងលោកគ្រូពេទ្យជីវ័ន្តតែប៉ុណ្ណោះ.
-
Doc: រៀបចំអីវ៉ាន់អោយលឿនទៅ ឆាប់បានគេងណាអូនសំលាញ់!
-
Veha: គិតតែមកថាអោយគេ ខ្លួនឯងមិនព្រមទៅរៀបចំអីវ៉ាន់អោយហើយទៅ🙄🙄🙄!
- Doc: អីវ៉ាន់បងនៅក្នុងកាតាបស្រាប់ មានអីត្រូវរៀបចំទៀតទេ. តោះទៅយកខោអាវមកចាំបងជួយរៀបចំឆាប់ហើយ អាងបានអាដែងណេ
😂😂🤣🤣!!
- Veha: អាដែងណែអី
🙄🙄😲😲🤔🤔???
- Doc: រៀបខោអាវហើយគង់តែដឹងទេ
😂😂🤣🤣! ទៅយកខោអាវមកលឿនៗមក ឃ្លាន🤣🤣😂😂!!
- Veha: ឃ្លានអីទៀតហើយ មិញហ្នឹងញ៉ាំឡើងដូចជ្រូក មកឃ្លានអីលឿនម៉េះ??
- Doc: មែនឃ្លានម្ហូបទេ ឃ្លានអីផ្សេងហ្នឹងហ្អាស
😂😂🤣🤣
- Veha: ចឹងឃ្លានអី?? មានណាគេលក់អីកណ្តាលអាធ្រាតហើយហ្នឹង???
- Doc: ឃ្លានអូនឯងហ្នឹងណា
😂😂🤣🤣!
- Veha: 
🙄🙄😲😲 ឡប់️!
- Doc: បងនិយាយលេងទេ ទៅយកខោអាវមក
បងជួយរៀបចំអាលបានទៅគេងទាំងអស់គ្នា!
-
Veha: បាទ ទទួលបញ្ជាលោកគ្រូពេទ្យ😂😂🤣🤣.
និយាយរួចវេហាក៏បានទៅយកខោអាវ និងរបស់របរប្រើប្រាស់របស់ខ្លួន
មករៀបចំដាក់ក្នុងសាក់កាដូជាមួយវេហា.ទម្រាំតែរៀបចំទុកដាក់ហើយប្រហែលកន្លះម៉ោង ហើយម្នាក់ៗបើកញើសពេញទាំងខ្លួន.
-
Veha: ប្រើតិចតួចសោះ ធ្វើឯងបែកញើសអីណា😂😂🤣🤣😁😁
- Doc: យីសហ៊ី មើលយាយ តិចតួចទៀតលោកព្រះ?? ដាក់អីវ៉ាន់ឡើងចង់អស់ពីផ្ទះហើយនៅថាតិចទៀត??
-
Veha: កុំចេះតែថានោះ ដាក់មិនដល់ពាក់កណ្តាលផងបាទ😁😁😁!
- Doc:បាទ
ចឹងក៏ចឹងទៅ! តែលូវស្អុយខ្លួនណាស់ តោះទៅងូតទឹក!
-
Veha:ហើយមិនទៅៗ ជើងមានជាប់គ្នាណា😂😂🤣🤣😁😁
- Doc:ជើងមិនជាប់គ្នាមែនតែបេះដូងវាជាប់គ្នាណាបាទ.
និយាយរួចជីវ័ន្តចាប់បីវេហាដើរចូលក្នុងបន្ទប់វេហា ហើយពួកគេក៏បានចូលងូតទឹកជាមួយគ្នាដូចសព្វដង
😊😊😊. ក្រោយពីលាងជំរះកាយអោយគ្នារួចរាល់អស់ហើយពួកគេនាំគ្នាគេងដើម្បីយកកំលាំងសំរាប់ដំនើរកំសាន្តរបស់ពួកគេនៅថ្ងៃស្អែក.
-
Doc: រាត្រីសួស្តីអូនសំលាញ់ ជាពាក្យដែលជីវ័ន្តមិនដែលភ្លេចខ្សិបដាក់ត្រចៀកវេហាមុនពេលចូលគេងរៀងរាល់យប់ព្រមជាមួយដៃទាំងគូក្រសោបអោបកាយវេហា បបូរមាត់ថើបថ្ងាសវេហាថ្មមៗប្រកបដោយភាពកក់ក្តៅ.
-
Veha: បងក៏ដូចគ្នា ជាពាក្យដែលវេហាឆ្លើយតបជាមួយជីវ័ន្តរៀងរាល់យប់មុនពេលគេងព្រមជាមួយដៃទាំង2របស់គេដាក់ពីលើដៃជីវ័ន្តថ្នមៗ ហើយក្បាលរបស់គេផ្តេកលើទ្រូងជីវ័ន្តដែលបញ្ជាក់ថាគេពិតជាកក់ក្តៅខ្លាំងណាស់😘😘😍😍☺️.
ព្រលឹមស្រាងៗពួកគេទាំងអស់គ្នាបានជួបជុំគ្នាដើម្បីស្រស់ស្រូបអាហារពេលព្រឹកមុនពេលចាកចេញពីលើកោះដើម្បីបន្តដំនើរទៅលេងក្រុងសៀមរាបដែលជាគោលដៅរបស់ពួកគេ.បន្ទាប់ពីចំណាយពេលពេញ1ថ្ងៃ ជិះទូកផង ជិះឡានផង ពួកគេទាំងអស់គ្នាបានមកដល់ខេត្តសៀមរាបដោយសុវត្ថិភាពហើយបាននាំគ្នាទៅសំរាកនៅក្នុងអូតែលមួយដែលមេសាបានកក់ទុករួចជាស្រេចសំរាប់ដំនើរកំសាន្តមួយនេះ. ដោយសារតែភាពនឿយហត់ អស់កំលាំង ហើយយប់ផងនោះ ពួកគេទាំងអស់គ្នាបានទៅសំរាកនៅតាមបន្ទប់រៀងៗខ្លួនដោយមិនបានទៅដើរលេងនៅទីណានោះទេ.
-
Mesa: សមុទ្រនេះអូនកើតអីអត់ហ្នឹង?? មុខដូចស្លេកៗ មិនស្រួលខ្លួនមែនហ្នឹង??
- Sea: អូនអត់អីទេ តែប្រហែលមកពីជិះឡានយូរពេកមើលទៅ.
-
Mesa:ប្រាកដហើយថាមិនអីនោះ?? ប្រយ័ត្នស្អែកទៅដើរមើលប្រាសាទមិនកើតណា
-
Sea: បាទ អូនពិតជាមិនអីមែនណា! អូនទៅងូតទឹកហើយណា អាងឆាប់បានគេងអោយមានកំលាំងទុកដើរលេងស្អែក.
-
Mesa: ចាំបងផង បងសុំទៅងូតទឹកដែរ😊😊.
និយាយរួចមេសាក៏បានដើរតាមពីក្រោយសមុទ្រសំដៅទៅបន្ទប់ទឹកដើម្បីលាងជំរះកាយរបស់ខ្លួន. ពេលចូលដល់ក្នុងបន្ទប់ទឹក
មេសាឃើញមានអាងត្រាំទឹកគេក៏បានបើកទឹកដាក់ក្នុងអាងនោះហើយចាប់បីសមុទ្រឡើង.
-
Sea: បងចង់ធ្វើអីហ្នឹង?? នៅសុខៗមកចាប់បីគេចឹង😊😊😊??
- Mesa: បង
ចង់អោយអូនសំរាកអោយស្រួលខ្លួនហ្នឹងណា.
-
Sea: ហើយមកសំរាកអីក្នុងបន្ទប់ទឹកហ្នឹង??? មានកន្លែងណាដែលអាចសំរាកបាននោះ🤔🤔??
- Mesa:ម៉េចក៏ថាគ្មាន?? ចាំបងនាំអូនទៅសំរាក
😜😜.
និយាយរួចមេសាបានបីសមុទ្រចូលទៅក្នុងអាងទឹកដើម្បីត្រាំខ្លួនជាមួយគ្នាដោយដៃទាំង2របស់មេសាកំពុងតែអោបកាយសមុទ្រយ៉ាងជាប់ ហើយសមុទ្រវិញកំពុងតែបិទភ្នែកដោយកើយស្មាររបស់មេសាយ៉ាងមានក្តីសុខ
😘😘!
- Mesa: យ៉ាងម៉េចដែរអូន?? មានអារម្មណ៏ថាស្រស់ស្រាយហើយបាត់អស់ភាពនឿយហត់ពេញ1ថ្ងៃអត់???
- Sea: បាទ
បងមានអារម្មណ៏ថាស្រស់ស្រាយណាស់ ហើយរឹតតែមានអារម្មណ៏ថាកក់ក្តៅពេលមានបង😘😘.អរគុណណាស់ម្ចាស់70ដែលតែងតែបារម្ភពីអូន (អោនថើបថ្ពាល់របស់មេសាថ្មមៗ)
- Mesa: 
😊😊😊😊😊😚😚😚😚!
ក្រោយពីត្រាំទឹកអស់70ហើយពួកគេទាំង2ក៏បាននាំគ្នារៀបចំខ្លួនហើយបាននាំគ្នាគេងលង់លក់យ៉ាងស្កប់ស្កល់ទៅតាមភាពនឿយហត់របស់ពួកគេ.
ថ្ងៃទីមួយនៃដំនើរកំសាន្តរបស់ពួកគេបានចាប់ផ្តើម ឃើញថាម្នាក់ៗមានទឹកមុខស្រស់ថ្លាគ្រប់ៗគ្នាដោយសារតែពួកគេបានសំរសកគ្រប់គ្រាន់កាលពីយប់មិញ.
មិនបង្អង់យូរ ក្រោយពេលជុំគ្នាហើយពួកគេទាំងអស់គ្នាចេញដំនើរទៅស្រស់ស្រូបអាហារពេលព្រឹកនៅភោជនីយដ្ឋានមួយនៅតាមបណ្តោយមាត់ស្ទឹងសៀមរាបដែលគេល្បីថាឆ្ងាញ់នៅក្នុងខេត្តនេះ. ស្រស់ស្រូបអាហាររួចរាល់អស់ហើយ ពួកគេបាននាំគ្នាចេញដំនើរទៅកាន់ប្រាសាទអង្គរវត្តមុនគេបង្អស់បន្ទាប់មកទៅទស្សនាប្រាសាទផ្សេងៗទៀតដែលស្ថិតនៅក្នុងវង់តូចវង់ធំយ៉ាងជក់70ដិតអារម្មណ៏ព្រោះវាជាលើកទី1សំរាប់ពួកគេ(ភាគច្រើន). បន្ទាប់ពីគយគន់ប្រាសាទពេញមួយថ្ងៃហើយនោះ ម៉ោងប្រហែល 6ល្ងាចពួកគេបាននាំគ្នាមកស្រស់ស្រូបអាហារពេលល្ងាចនៅមុខប្រាសាទអង្គរវត្តប្រកបដោយខ្យល់ត្រជាក់ អាហារឈ្ងុយឆ្ងាញ់ (ឃ្លានមាត់ដុតហ្អាស) និងបរិយាកាសសប្បាយរីករាយក្រៃលែង. ក្រោយពីអាហារពេលល្ងាចរួចរាល់ហើយ ពួកគេទាំងអស់គ្នាបាននាំគ្នាទៅលេងនៅផ្លូវ60ម៉ែត្រ(ណាមិនស្គាល់នោះ) មុនពេលត្រឡប់មកសណ្ឋាគារវិញ.សំរាកបានបន្តិចពួកគេក៏បាននាំចាស់ៗដើរមើលpub Street (ទៅសៀមរាបអត់ទៅផាប់ស្រ្ទីតម៉េចស្ទាវ) ហើយនាំពួកគាត់ទៅរកញ៉ាំទឹក្រលុក ពងទាកូននៅជិតនោះ (ឃ្លានប៉ារោយ😋😋😋) មុនពេលដែលត្រលប់ទៅសណ្ឋាគារវិញ.
ថ្ងៃទី2
ម៉ោងប្រហែល8 ពួកគេបានចេញដំនើរទៅលេងភ្នំគូលែនដែលជាសម្បត្តិធម្មជាតិរបស់ខ្មែរយើង. ទម្រាំតែឡើងដល់លើភ្នំម៉ោងប្រហែល11ទៅហើយ ពួកគេរូតរះរកកន្លែងអង្គុយហើយរៀបចំបាយទឹកមុនពេលនាំពួកគាត់ដើរលេងបន្តនៅលើភ្នំនោះ.បន្ទាប់ពីនាយថ្ងៃត្រង់ហើយសំរាកបានបន្តិចហើយនោះ មេសាបាននាំពួកគាត់ទៅកាន់ព្រះអង្គធំដើម្បីអុជធូបសុំសេចក្តីសុខសប្បាយតាមទំនៀមទំលាប់ពីបុរាណបន្សល់ទុកមក.បន្ទាប់មកទៀតមេសាបាននាំពួកគាត់ទៅលេងទឹកធ្លាក់ភ្នំគូលេន(ត្រជាក់ដល់បេះដូង)យ៉ាងសប្បាយរីករាយឥតឧបមា.ម៉ោងប្រហែលជា3 ពួកគេបាននាំគ្នាចុះពីភ្នំគូលែនវិញហើយឆ្ពោះទៅលេងប្រាសាទបន្ទាយស្រីដែលនៅជិតនោះ.ចេញពីនោះពួកគេបាននាំគ្នាទៅមើលថ្ងៃលិចនៅលើប្រាសាទភ្នំបាក់ខែង (អ្នកមានសំណាងទើបបានឃើញថ្ងៃលិចនៅលើនោះ អ្នកនិពន្ធឡើង3ដង ឃើញបានតែម្តងទេ). បន្ទាប់ពីចុះមកវិញ ពួកគេនាំគ្នាត្រលប់ទៅសណ្ឋាគារដើម្បីងូតទឹក លាងជំរះខ្លួនអោយស្អាតបាតមុនពេលដែលទៅញ៉ាំសាច់អាំងនៅភោជនីយដ្ឋានដ៏ល្បីមួយឈ្មោះថាតេប៉ាក់(ឆ្ងាញ់ណាស់ ស្រក់ទឹកមាត់😂😂🤣🤣). ក្រោយពីញ៉ាំអាហារពេលល្ងាចរួចហើយ ពួកគេបាននាំចាស់ៗត្រលប់ទៅសំរាកមុនព្រោះស្អែកដល់ថ្ងៃត្រលប់ទៅវិញហើយ.ដោយឡែកមេសា វេហា សមុទ្រ ជីវ័ន្ត និងរិទ្ធិ នាំគ្នាទៅtemple club (ណាមិនស្គាល់នោះ🤣🤣😂😂) ដើម្បីដើរលេងតាមបែបយុវវ័យ.ក្រោយពីផឹកស្រាអស់តិចតួច ហើយនាំគ្នារាំលេងអស់70ហើយនោះ ពួកគេបាននាំគ្នាចេញពីក្លឹបដើម្បីត្រលប់ទៅសណ្ឋាគារវិញ. ដោយសារតែវេហាមិនចេះផឹក ឥទ្ធិពលសុរាបានធ្វើអោយវេហាមានអារម្មណ៏ក្តៅភាយៗហើយគេបានដើរទៅជិតម៉ាតមួយដែលនៅជិតនោះដើម្បីទិញទឹក. ចូលដល់ក្នុងម៉ាតមិនទាន់បានទាំងទិញទឹកផង ស្រសប់តែមានបុរសវ័យចំនាស់គួរសមម្នាក់ឈរៗស្រាប់តែដួលសន្លប់ស្តូកស្តឹងមុខវេហា.ឃើញដូចនោះវេហាបានស្ទុះស្ទារចូលទៅជួយលើកគ្រាគាត់ គក់ច្របាច់អោយគាត់ ហើយហៅគេឯងអោយជួយគាត់ផងដែរ. ងាកទៅមើលជីវ័ន្តវិញដោយសារបាត់វេហាយូរពេក ក៏បាននាំគ្នាទៅមើលនៅក្នុងម៉ាតខ្លាចមានរឿងអីកើតឡើង. គ្រាន់តែដើរចូលដល់ក្នុងម៉ាតឃើញមានមនុស្សចោមរោមអ៊ូរអរ ជីវ័ន្តចាប់ផ្តើមមានអារម្មណ៏មិនស្រួល70ហើយចាប់ផ្តើមរុលទៅមុខព្រោះខ្លាចវេហាមានរឿងអីកើតឡើង. ក្រោយពីឃើញវេហាអង្គុយ ហើយកំពុងគក់ច្របាច់អោយមនុស្សម្នាក់ដែលកំពុងតែសន្លប់បាត់ស្មារតីនោះ(ដោយសារតែមនុស្សចោមរោមច្រើន ជីវ័ន្តមិនបានចសប់អារម្មណ៏មើលអ្នកដែលសន្លប់នោះទេ) ជីវ័ន្តមានអារម្មណ៏ធូរ70យ៉ាងខ្លាំង ហើយខ្លួនបានចូលទៅជួយគាត់តាមវិជ្ជាជីវះរបស់ខ្លួន. គ្រាន់តែឃើញអ្នកសន្លប់ភ្លាម 😭😭😭😭😭😭😭
សមុទ្រ
(17)
គ្រាន់តែឃើញអ្នកសន្លប់ភ្លាមទឹកភ្នែករបស់លោកគ្រូពេទ្យជីវ័ន្តបានដណ្តើមគ្នារមៀលស្រក់ចុះមកយ៉ាងជោគជាំជាមួយពាក្យថា " ប៉ាៗឆាប់ដឹងខ្លួនឡើង😭😭😭". ដោយសារតែជីវ័ន្តជាគ្រូពេទ្យស្រាប់ គាត់បានប្រើវិធីសង្គ្រោះបឋមទៅកាន់ប៉ារបស់គេ តែគាត់នៅតែមិនដឹងខ្លួនដដែល. ឃើញដូចនេះជីវ័ន្តបានបញ្ជូនប៉ារបស់ខ្លួនទៅព្យាបាលនៅគ្លីនិកឯកជនមួយដែលនៅក្បែរនោះ. ក្រោយពេលបញ្ជូនប៉ារបស់គេដល់គ្លីនិក ដើម្បីព្យាបាលរួចហើយ ជីវ័ន្តក៏មិនភ្លេចយកទូរស័ព្ទខលទៅប្រាប់ដំនឹងនេះដល់ម៉ាក់របស់គេផងដែរដើម្បីកុំអោយគាត់មានការព្រួយបារម្ភ. មួយសន្ទុះក្រោយមក ម្តាយរបស់ជីវ័ន្តបានមកដល់គ្លីនិកដើម្បីមើលថែរប្តីរបស់គាត់ដែលកំពុងតែព្យាបាលនៅក្នុងគ្លីនិក.គ្រាន់តែមកដល់គ្លីនិកភ្លាម គាត់មសនអារម្មណ៏សប្បាយ70យ៉ាងខ្លាំងដោយបានជួបកូនរបស់គាត់ម្តងទៀត:
-
Doc Mom: នេះជីវ័ន្តមែនទេ?? ម៉ាក់មិនមែនយល់សប្តិទេមែនទេ???
- Doc: 
😭😭😭😭ម៉ាក់មិនបានយល់សប្តិទេ គឺកូនពិតមែន. កូននឹកម៉ាក់ខ្លាំងណាស់ (និយាយដោយអោបម្តាយរបស់ខ្លួនដោយក្តីនឹករលឹក)
-
Mom: បើនឹក ហេតុអីក៏កូនមិនដែលទាក់ទងរឺផ្តល់ដំណឹងមកអោយពួកយើង?? អូគឺមកពីឯង (សំដៅលើវេហាដែលឈរក្បែរនោះ). មកពីឯងដែលធ្វើអោយកូនយើងធ្វើបែបនេះ?? មកពីឯងតែម្នាក់គត់.
និយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែសមុទ្រ មេសា
រិទ្ធិដើរចូលមកដល់ល្មម.
-
MOM: នេះពួកឯងជាអ្នកណា??? ហើយត្រូវជាអីហ្នឹងគ្នា?? ឆាប់ចេញពីទីនេះទាំងអស់គ្នាទៅ ព្រោះតែពួកឯងទើបគ្រួសារយើងបែកបាក់គ្នាយ៉ាងនេះ. ចេញទៅៗ😠😠...
- DOC: ម៉ាក់ៗសម្រួលអារម្មណ៏សិនទៅ! រឿងរ៉ាវទាំងអស់មិនដូចជាការស្មានរបស់ម៉ាក់នោះទេ. ចាំមានឲកាសកូននឹងបកស្រាយប្រាប់ម៉ាក់. អ្នករាល់គ្នាត្រលប់ទៅសំរាកសិនទៅ ទីនេះទុកអោយខ្ញុំចាត់ចែង.
-
VEHA: 😭😭😭😭តែ....
-
DOC: មិនបាច់តែអីទេ. សមុទ្រនាំបងវេហាទៅកាន់កន្លែងសំរាកសិនទៅ.
-
SEA: បាទបង,តោះបងយើងត្រឡប់ទៅវិញសិនទៅ អ្វីៗទុកអោយបងជីវ័ន្តគាត់ដោះស្រាយសិនចុះ.
និយាយរួចហើយ សមុទ្រ
មេសា រិទ្ធិបាននាំវេហាទៅផ្ទះសំណាក់ដែលខ្លួនសំរាកទាំងដែលវេហាមិនចង់ទៅព្រោះនៅបារម្ភពីជីវ័ន្ត.
ក្រោមការយក70ទុកដាក់ព្យាបាលយ៉ាងសស្រាក់សស្រាំពីក្រុមគ្រូពេទ្យប្រចាំនៅគ្លីនិក ប៉ារបស់ជីវ័ន្តបានដឹងខ្លួនប្រកបដោយសុវត្ថិភាព តែគាត់នៅខ្សោយត្រូវសំរាកនៅគ្លីនិកមួយយប់ទៀតទើបអាចចេញទៅផ្ទះវិញ.
ក្រលេកទៅមើលវេហាវិញ ពេលទៅដល់ផ្ទះសំណាក់វិញគឺគេងមិនលក់នោះទេ រសាប់រសល់ រមៀលចុះរមៀលឡើងរហូតដល់គេងលក់ដោយមិនដឹងខ្លួនថាគេងតាំងពីពេលណា. ទើបតែបិទភ្នែកបានមួយភ្លែត លឺដូចជាមានសំលេងអ្នកណាគោះទ្វារ ធ្វើអោយវេហាដឹងខ្លួនហើយក្រោកទៅបើកទ្វារទាំងមមីមមើរ:
-
Veha: នេះឯងទេអីប្អូនប្រុស?? ហើយមានការអីទាំងព្រឹកហ្នឹង???
- Sea: ព្រឹក??? អត់មើលម៉ោងទេអីលោកព្រះ ដល់ម៉ោងដែលត្រូវទៅផ្ទះវិញហើយ រៀបចំខ្លួនអោយលឿនទៅ គ្រប់គ្នាគេរៀបចំរួចរាល់អស់ហើយ នៅសល់តែបងម្នាក់ទេ.
-
Veha: ចឹងចាំតិច បងទៅងូតទឹកសិន រៀបចំអីវ៉ាន់អោយបង និង បងជីវ័ន្តផង.
-
Sea:ឆ្លៀតប្រើទៀតលោកបង! រៀបអោយក៏បានដែរ.
និយាយរួចសមុទ្របានប្រមូលអីវ៉ាន់របស់វេហា និង
ជីវ័ន្តដាក់ក្នុងកាតាបយ៉ាងរៀបរយហើយពួកគេបានចាកចេញពីផ្ទះសំណាក់ក្រោយពីវេហារៀបចំខ្លួនហើយ. មុនពេលទៅភ្នំពេញពួកគេទាំងអស់គ្នាក៏មិនភ្លេចឈាងចូលសួរសុខទុក្ខប៉ារបស់ជីវ័ន្តដែលកំពុងតែសំរាកព្យាបាលនៅក្នុងគ្លីនិកផងដែរ.ទោះបីជាដឹងថាមិនទទួលបានការស្វាគមន៏ពីគ្រួសារជីវ័ន្តក៏ដោយ ក៏ពួកគាត់មិនរុញរាក្នុងការចូលសួរសុខទុក្ខប៉ារបស់ជីវ័ន្តដែរព្រោះជីវ័ន្តជាអ្នកមានគុណដែលបានជីវិតរបស់សមុទ្រ. ចូលដល់ក្នុងបន្ទប់សំរាកព្យាបាលរបស់ប៉ាជីវ័ន្តភ្លាម គ្រប់គ្នាបានលើកដៃជម្រាបសួរជាការគួរសម តែមើលទៅប៉ាម៉ាក់របស់ជីវ័ន្តហាក់ដូចជាមិនអើពើ ហើយបង្ហាញអាកប្បកិរិយាមិនចង់ស្វាគមន៏អ្នកដែលមកសួរសុខទុក្ខនោះទេ. ដោយសារតែយល់សភាពច្បាស់ ពួកគាត់ទាំងអស់គ្នាក៏មិនចង់រំខានពេលប៉ាម៉ាក់ជីវ័ន្តយូរនោះដែរ ពួកគាត់បានលាហើយចាកចេញពីបន្ទប់អ្នកជំងឺយ៉ាងឆាប់រហ័សដើម្បីបន្តដំនើរទៅកាន់ផ្ទះនៅឯកោះរ៉ុងវិញ. វេហាបានចេញមកជូនដំនើរពួកគាត់ទាំងអស់គ្នា ហើយក៏បានសុំទោសជំនួសប៉ាម៉ាក់របស់គេផងដែរ.
-Veha: ជូនពរការធ្វើដំនើរប្រកបដោយសុវត្ថិភាព! សុំទោសដែលមិនអាចរួមដំនើរត្រលប់ទៅវិញជាមួយគ្នាបាន!
និយាយរួចវេហាក៏បានយកកាតាបខោអាវហើយចូលទៅក្នុងគ្លីនិកបាត់ដោយមិនមើលមុខ និងលាវេហានោះទេ
តែនៅក្នុង70របស់ជីវ័ន្តស្ទើរតែបែកប្រេះទៅហើយ "សុំទោសដែលបងមិនលាអូនដោយផ្ទាល់មាត់បាន បងពិតជាមិនអាចឈរមើលអូនស្រក់ទឹកភ្នែកមុខបងបានទេ😭😭😭! សុំទោសម្ចាស់បេះដូងបង😭😭.
ងាកទៅមើលម្តាយមេសាវិញ
មុនពេលចាកចេញពីគ្លីនិក គាត់បានទៅបន្ទប់ទឹក ហើយពេលចេញមកវិញគាប់ជួនបានជួបម្តាយជីវ័ន្តដោយចៃដន្យហើយគាត់បានពោលពាក្យមួយឃ្លាទៅកាន់ម្តាយជីវ័ន្តថា" ក្តីសុខរបស់មនុស្សម្នាក់ៗមិនដូចគ្នានោះទេ" រួចហើយគាត់ក៏ចេញទៅបាត់ទៅ. តាមផ្លូវធ្វើដំនើរត្រលប់ទៅផ្ទះវិញ ដោយសារតែមិនសប្បាយ70 ហើយអស់កំលាំងពីយប់ផងនោះ វេហាគិតតែពីសំងំដេកដោយទឹកមុខស្រងូតស្រងាត់មិនហាស្តីអ្វីទាំងអស់. ក្រោយពីធ្វើដំនើរពេញមួយថ្ងៃ ម៉ោងប្រហែលជា5ល្ងាចពួកគាត់បានមកដល់ទីក្រុងភ្នំពេញដោយសុវត្តិភាព.យប់នេះពួកគាត់ទាំងអស់គ្នាសំរាកនៅភ្នំពេញមួយយប់មុនពេលដែលត្រលប់ទៅកោះរ៉ុងវិញនៅថ្ងៃស្អែក. មេសាបានរៀបចំបន្ទប់យ៉ាងស្អាតសំរាប់ប៉ាម៉ាក់ក្មេក😂😂របស់ខ្លួន បន្ទប់សំរាប់រិទ្ធិផងដែរ. ល្ងាចបន្តិចមេសាបាននាំពួកគាត់ទៅដើរកំសាន្ត និងអាហារពេលល្ងាចនៅផ្សារទំនើបAeon1 ដែលនៅជិតផ្ទះរបស់មេសាស្រាប់. ក្រោយពីshopping និងញ៉ាំអាហារប្រេនៗហើយ😜😂🤣 មេសាបានរៀបចំចាត់ចែងអោយចាស់ៗទៅផ្ទះដោយអោយGrab car ជាអ្នកជូនពួកគាត់ទៅមុន ចំនែកក្មេងៗគឺនៅមើលកុនបន្តនៅMajor cineplex ហើយបន្តទៅផឹកនិងរាំលេងនៅ DOS(កំដរវេហាសេដ😂😂). ក្រោយពីសប្បាយអស់70ហើយពួកគេទាំងអស់គ្នាបានត្រលប់មកផ្ទះវិញ ហើយចូលទៅកាន់បន្ទប់រៀងៗខ្លួន.ឥទ្ធិពលសុរាបានធ្វើអោយវេហាស្រវឹងហើយគេងលក់ដោយមិនគិតរឿងអីទាំងអស់ (ចឹងតាបានអ្នកសេដគេចូល70ទៅផឹក មិនដែលដឹងសោះ🤣🤣😂😂).
ម៉ោង8ព្រឹក មេសា
វេហា សមុទ្រ រិទ្ធិនិងប៉ាម៉ាក់របស់វេហានាំគ្នាចេញដំនើរពីភ្នំពេញដើម្បីឆ្ពោះទៅកាន់ផ្ទះរបស់ពួកគាត់វិញនៅឯកោះរ៉ុង. ចំនាយពេលជិះឡានផង ជិះទូកផង ប្រហែលម៉ោង4ល្ងាច ពួកគេទាំងអស់គ្នាបានមកដល់ផ្ទះនៅឯកោះរ៉ុងដោយសុវត្ថិភាព. ដោយសារតែធ្វើដំនើរផ្លូវឆ្ងាយសំរាកមិនបានគ្រប់គ្រាន់ផងនោះ គ្រាន់តែដល់ផ្ទះភ្លាមម្នាក់ៗដេកលក់យ៉ាងស្កប់ស្កល់ដោយអំណាចនៃភាពនឿយហត់អស់កំលាំង. ម៉ោងប្រហែលជា6ល្ងាច ម្តាយរបស់សមុទ្របានរៀបចំដាំបាយ ហើយទៅរកបង្គារ ក្តាមថ្មីៗស្រស់ៗដើម្បីធ្វើម្ហូបសំរាប់កូនៗនៅល្ងាចនេះ. ពួកគេទាំងអស់គ្នាបានជួយរៀបចំម្ហូបម្នាក់ម៉ាដៃម៉ាជើង ដើម្បីអោយបានឆាប់ញ៉ាំទាំងអស់គ្នា.គ្រឿងសមុទ្រថ្មីៗស្រស់ៗ ពិតជាឆ្ងាញ់ណាស់សម្រាប់អាហារពេលល្ងាចយប់នេះ😋😋😋😋. ក្រោយពីអាហារពេលល្ងាចរួចរាល់ហើយ លាងចានក្បានទុកដាក់សព្វគ្រប់ហើយ ពួកគេទាំង4នាក់នាំគ្នាចេញដើរលេងតាមឆ្នេរកោះរ៉ុងដែលជាចំនូល70របស់ពួកគេផ្ទាល់. ដោយសារមិនចង់រំខានពេលវេលារបស់ មេសានិងសមុទ្រ រិទ្ធិនិងវេហាបាននាំគ្នាដើរលេងតែ2នាក់ ទុកអោយ2នាក់ទៀតគេសាសងគ្នាតាមបែបគូស្នេហ៏🤣🤣😜😜. ដើរបណ្តើរ រិទ្ធិនាំវេហានិយាយបណ្តើរដើម្បីបន្លប់សេដរបស់វេហា:
-
Rith: កុំគិតច្រើនពេកអីណាវេហា ទុកពេលអោយគាត់តិចទៅ បងជឿថាគាត់នឹងដោះស្រាយបានណា.
-
Veha: បាទបង ខ្ញុំមិនអីទេ! គ្រាន់តែមិនសប្បាយ70តិចតួចតែប៉ុណ្ណោះ តែតិចទៀតទៅលេងអីហើយបង! អរគុណបងដែលតែងតែកំដរ លើកទឹក70 ផ្តល់យោបល់ដល់ខ្ញុំរហូតមក.
-
Rith: មិនអីទេ បងស្រលាញ់រាប់អានវេហាដូចប្អូនប្រុសរបស់បងចឹង. មានការអីចង់អោយបងជួយប្រាប់មកណា កុំខ្លាច70 ខ្លាចថ្លើមអីណា សុទ្ធតែគ្នាឯងទេ.
-
Veha: បាទបង! អរគុណបងណាស់សំរាប់កម្លាំង70មួយនេះ.
-
Rith: បាទចឹងបងរកទៅសំរាកមុនហើយណា! កុំនៅយប់ពេក ប្រយ័ត្នឈឺណា ម៉ាក់ប៉ាគាត់បារម្ភ!
-
Veha: បាទបងខ្ញុំទៅដែរលូវហ្នឹងហើយបងបងទៅមុនចុះបង!
ក្រោយពីរិទ្ធិចាកចេញទៅ វេហាបានគេងលើឆ្នេរខ្សាច់ ហើយសំលឹងទៅច័ន្ទដែលកំពុងតែបញ្ចេញរស្មីយ៉ាងស្រទន់ពេញដោយមន្តស្នេហ៏.
" ជីវ័ន្តដឹងទេថា ពេលនេះអូននឹកបងខ្លាំងណាស់" គ្រាន់តែនិយាយពាក្យនេះចប់ភ្លាម នៅក្នុងទូរស័ព្ទរបស់វេហាបានលោតLineរបស់ជីវ័ន្តជាមួយពាក្យថា " I miss you babe"និង Link ចំរៀងមួយបទដែលមានចំនងជើងថា " អ្នកខាងនេះនឹកអ្នកខាងនោះ". គ្រាន់តែទទួលបានសារពីជីវ័ន្តអារម្មណ៏របស់វេហាហាក់ដូចជាធូរស្រាលបាត់អស់ភាពកង្វល់ទាំងពួង. ងាកទៅមើលគូស្នេហ៏មួយគូទៀតវិញគឺថាល្អូកល្អើននឹងគ្នាខ្លាំងណាស់ បេះពីគ្នាមិនចេញទេលោកព្រះ😘😘😘!
- SEA: ពេលដែលចាកចេញគឺកាន់តែជិតមកដល់ហើយ អូនមិនដឹងថាទៅថ្ងៃមុខជីវិតពួកយើងវាទៅជាយ៉ាងណានោះទេ តែសុំត្រឹមតែមានបងនៅក្បែរអូនគឺគ្រប់គ្រាន់ហើយ.
-
Mesa: ដូចដែលបងធ្លាប់សន្យា ស្រលាញ់អូនដល់ចាស់កោងខ្នង.យើងនឹងចាប់ផ្តើមជីវិតជាមួយគ្នាក្នុងទឹកដីថ្មីនាពេលឆាប់ៗនេះ. បងមិនទៅណាចោលអូនទេ😘😘 ម្ចាស់ជីវិតបង!
-
SEA: 😚😚😚😚💞💕សង្ឃឹមថាបងនឹងគោរពពាក្យសន្យាមួយនេះដល់ថ្ងៃស្លាប់. ស្រលាញ់បងដូចគ្នា😘😘😘!!
សូមរងចាំតាមដានភាគបញ្ចប់

No comments:

Post a Comment