Breaking

Saturday, February 15, 2020

រឿង សមុទ្រ ភាគទី៧


រឿង សមុទ្រ
ភាគទី៧
និពន្ធដោយ Narong Sok



គ្រាន់តែចូលដល់ក្នុងផ្ទះភ្លាមពួកគេទាំង២មានអារម្មណ៏ចម្លែកដោយសារតែនៅក្នុងផ្ទះបាត់មនុស្សអស់រលីងពីផ្ទះទាំងព្រឹកព្រលឹមអុល។
-វេហា: ចុះនាំគ្នាទៅណាអស់ទាំងព្រឹកហ្នឹង???
នៅក្នុងចង្ក្រានក៏មិនឃើញ នៅក្នុងបន្ទប់ក៏មិនឃើញ នៅខាងមុខក៏មិនឃើញ នាំគ្នាទៅណាអស់ចេះ?
-ជីវ័ន្ត:ថ្ងៃនេះដូចជាស្ងាត់ខុសពីរាល់ដង នេះបាត់ទាំងសមុទ្រទៀត។ បើពួកគាត់ទៅក្រៅ ហេតុអីមិនចាក់សោរផ្ទះចឹង?? នេះគាត់នាំគ្នាទៅណាទៅ??
-វេហា: កំពុងតែឆ្ងល់ដែរហ្នឹង នេះរកសឹងគ្រប់កន្លែងហើយនៅតែមិនឃើញ ស្ងាត់ជ្រៀបដូចចោរលួចសេះចឹង។ប្រហែលពួកគាត់នាំគ្នាទៅក្រៅអស់ហើយ ហើយភ្លេចបិទទ្វារហ្នឹងណា ព្រោះគិតថាយើងនៅក្នុងបន្ទប់។ ចឹងបងទៅងូតទឹកទៅ ខ្ញុំចូលបន្ទប់ខ្ញុំងូតទឹកហើយ បែកញើសពេញខ្លួនហើយស្អុយហ្អាស។
-ជីវ័ន្ត: អត់ទេ ទៅងូតជាមួយគ្នាណា សុំទៅងូតដែរ។
-វេហា: អត់ទេ ខ្លាចម៉ាក់ប៉ាមកទាន់។
-ជីវ័ន្ត: ទាន់ក៏ទាន់ទៅ ស្រួលប្រាប់គាត់តាហ្មង។
-វេហា: ក្បាលខូចណាស់បងឯងនេះ តាមចិត្តទៅចឹង (ចូលស៊ងហើយប៉ុណ្ណេះ)
និយាយរួចវេហានិងជីវ័ន្តបានដើរសំដៅទៅកាន់បន្ទប់របស់វេហាដើម្បីងូតទឹកសំអាតខ្លួន។គ្រាន់តែបើកទ្វារបន្ទប់ភ្លាមនំខួបកំនើតដែលកាន់ដោយសមុទ្រ និង សំលេងចំរៀង
Happy birthday Happy birthday Happy birthday to you បានលាន់ចេញពីមាត់គ្រប់គ្នាដែលនៅបានត្រៀមខ្លួនរួចជាស្រេចរំភើបជាខ្លាំង។ អារម្មណ៏សប្បាយរីករាយដែលនឹកស្មានមិនដល់បានធ្វើអោយជីវ័ន្តមានអារម្មណ៏រឹតតែកក់ក្តៅក្នុងការស្នាក់នៅទីនេះ។ ​“ឆ្នាំនេះវាពិតជាអស្ចារ្យណាស់សំរាប់ខ្ញុំ ខ្ញុំសឹងតែភ្លេចថាថ្ងៃនេះជាថ្ងៃកំនើតរបស់ខ្លួនឯងទៅហើយ។ ខ្ញុំខានធ្វើវាអស់ពេលជាយូរណាស់មកហើយ។ អរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់ ខ្ញុំពិតជាមិនអាចភ្លេចថ្ងៃនេះបានទេ វាចារអួលដើមកររបស់ជីវ័ន្តដែលថ្លែងទៅកាន់អ្នកទាំងអស់គ្នា។
-SEA: រវល់តែអរគុណហ្នឹងហើយបង បួងសួងហើយផ្លុំទៀនទៅ។
-Veha: មែនហើយបង បួងសួងហើយផ្លុំទៀនទៅអាលឆាប់បានញ៉ាំនំ កំពុងតែឃ្លានស្រាប់ផង។
-Mom & Dad: មែនហើយក្មួយ សុទ្ធតែគ្នាឯងទេ មិនបាច់អរគុណអីទេ។ ឆាប់បួងសួងហើយផ្លុំទៀនទៅណា ទៀនឆេះជិតអស់ហើយ។
-Doc: បាទ ចឹងខ្ញុំបួងសួងហើយ។
…………………………………………………………….
ក្រោយពីបួងសួងរួច ជីវ័ន្តបានផ្លុំទៀនពន្លត់ ហើយជីវ័ន្តបានកាត់នំជូនប៉ាម៉ាក់របស់វេហាមុនគេ:
-Mom & Dad: រីករាយថ្ងៃកំនើតក្មួយប្រុស! ជូនពរបំណងប្រាថ្នារបស់ក្មួយបានសំរេច។ មីង
និងពូបានត្រៀមកាដូយ៉ាងពិសេសមួយសំរាប់ក្មួយប្រុសរួចហើយ ល្ងាចនេះមីងនឹងពូនិងប្រគល់វាដល់ក្មួយ។
-Sea & Veha: មានកាដូទៀត???? ពិសេសជាងពួកកូនទៀត??
-Mom & Dad: ជាការថ្លែងអំណរគុណដល់ក្មួយប្រុសដែលបានជួយជីវិតរបស់សមុទ្រកូនប្រុសមីង។
-Doc: ពិតជាអរគុណពូមីងខ្លាំងណាស់។ ចង់ដឹងដល់ហើយថាកាដូនោះជាអ្វី Can not wait to see it. និយាយរួចជីវ័ន្តក៏បានហុចនំបន្តអោយទៅវេហា
និង សមុទ្របន្ត
-Sea & Veha: រីករាយថ្ងៃកំណើតបង ជូនពរជោគជ័យគ្រប់ភារកិច្ចទាំងអស់។
ក្រោយពីញ៉ាំនំខួបកំនើតជុំគ្នាយ៉ាងសប្បាយរីករាយរួចរាល់ហើយ សមុទ្រ និងប៉ាម៉ាក់បាននាំគ្នាចេញទៅក្រៅបន្ទប់ដើម្បីធ្វើការរៀងៗខ្លួន នៅសល់តែវេហានិង ជីវ័ន្តប៉ុណ្ណោះដែលនៅក្នុងបន្ទប់។ ស្របពេលដែលវេហាកំពុងតែរៀបចំខ្លួនចូលងូតទឹក
ស្រាប់តែជីវ័ន្តបានយកដៃទាំងគូរបស់គេ ក្រសោបអោបខ្លួនរបស់វេហាពីក្រោយរួចអោនថើបកញ្ចឹងក និងខ្សឹបដាក់ត្រចៀករបស់វេហាតិចៗ:
-Doc: ចេះsurprise ទៀត គួរអោយស្រលាញ់ណាស់។ អរគុណអូនសំលាញ់ដែលបានចងចាំថ្ងៃកំណើតរបស់បង។ អរគុណគ្រប់យ៉ាងដែលអូនបានផ្តល់អោយបងសំរាប់ថ្ងៃនេះ។ ពិតជាពូកែសម្តែងណាស់អូនឯង បងពិតជាភ្ញាក់ផ្អើលមែនទែន មិនដឹងថានឹងរកពាក្យអ្វីមកនិយាយនោះទេ។
-Veha: មិនមែនអូនអ្នករៀបចំទេ គឺប្អូនសមុទ្រអ្នករៀបចំទាំងអស់ហ្នឹង។ អោយរៀបចំអីកើតបើបងឯងតាមអូនស្អិតដូចតុកកែចឹងនោះ។
-Doc: ស្អិតចឹងហើយ ព្រោះបងមិនចង់បាត់បងអូនហ្នឹងណា ម្ចាស់ចិត្តបង។ ចុះរឿងម៉ាក់ថាមានកាដូសំរាប់បងនោះ មានបានចូលដៃចូលជើងជាមួយពួកគាត់ទៀតអត់?
-Veha: រឿងនេះអូនមិនដឹងដូចគ្នា។ អូនក៏ភ្ញាក់ដែរនៅពេលដែលពួកគាត់ថាមានកាដូសំរាប់បង។ពួកគាត់ដូចជាមានអាថ៍កំបាំងដល់ហើយ សូម្បីតែសមុទ្រក៏មិនដឹងរឿងហ្នឹងដែរ។ មានតែចាំមើលទាំងអស់គ្នាទៅ អូនពិតជាមិនដឹងមែនណា។ ហើយចង់នៅអោបអូនដល់កាលហ្នឹង អត់អោយអូនចូលងូតទឹកទេអី???
-Doc: ចង់អោបពេញមួយជីវិតបង មិនចង់លេងសូម្បីតែមួយនាទី។
-Veha: សម្តីផ្អែមណាស់បងឯងនេះ! បានហើយលែងអូនទៅ អូនស្អិតខ្លួនណាស់ ល្មមអោយអូនងូតទឹកហើយ។
-Doc: បាទ លែងក៏លែង។ ចឹងតោះចូលងូតទឹកទាំងអស់គ្នា ចាំបងដុសក្អែលអោយសំណប់ចិត្ត។
ក្រោយពីប្រលែងគ្នាលេងអស់ចិត្តហើយ ពួកគេក៏បានរៀបចំខ្លួនចេញមកក្រៅដើម្បីជួយការងាររបស់ប៉ាម៉ាក់សមុទ្រ។ក្រោយពីរៀបចំជួយការងារផ្ទះរួចរាល់អស់ហើយ សមុទ្រ វេហា ជីវ័ន្តបានបណ្តើរគ្នាទៅផ្សារទិញម្ហូបសំរាប់អាហារពេលល្ងាចនេះ ដោយវេហាជាអ្នកបញ្ចេញស្នាដៃផ្ទាល់ល្ងាចនេះព្រោះវាជាថ្ងៃពិសេសរបស់ជីវ័ន្ត។កំពុងតែដើរផ្សារទិញម្ហូបស្រាប់តែមេសា
និងរិទ្ធិតាមមកដល់ផ្សារដែរ:
-Mesa: បណ្តើរគ្នានៅទីនេះសោះ ចឹងតាបាននៅផ្ទះគ្មានឃើញស្រមោលអ្នកណាសោះ។
-Sea: បើមិនបណ្តើរគ្នាមកទីនេះទេ ច្បាស់ជាល្ងាចនេះគ្មានអីញ៉ាំហើយ។ បណ្តើរគ្នាមកទិញម្ហូបដើម្បីរៀបចំសំរាប់កម្មវិធីល្ងាចនេះ។
-Mesa & Rith: កម្មវីធីអីគេ ម៉េចមិនប្រាប់ពួកបងផងចឹង???
-Veha: គិតថាចាំល្ងាចតិចចាំប្រាប់ហ្នឹងណា។គឺថាថ្ងៃនេះជាថ្ងៃកំណើតរបស់បងជីវ័ន្ត ចឹងមានកម្មវីធីតិចតួចនៅផ្ទះហ្នឹងណាបង។ កុំភ្លេចចូលរួមណាបងសំរាប់កម្មវិធីល្ងាចនេះ ហើយជ្រុលជាមកហើយតោះជួយដើរទិញម្ហូបគ្នាឆាប់បានត្រលប់ទៅផ្ទះវិញ។
ពួកគេទាំង៥នាក់ដើរទិញម្ហូបបណ្តើរ ជជែកគ្នាលេងពីនេះពីនោះបណ្តើរធ្វើអោយបរិយាកាសសប្បាយរីករាយក្រៃលែង។
បន្ទាប់ពីជួយគ្នាមួយដៃមួយជើងរួចហើយ ពួកគេក៏បានទិញម្ហូបសំរាប់អារហារពេលល្ងាចរបស់ពួកគេរួចរាល់ ហើយបាននាំគ្នាត្រលប់ទៅផ្ទះវិញដើម្បីជួយរៀបចំទាំងអស់គ្នា។ អ្នកខ្លះហាន់សាច់ អ្នកខ្លះលាងបន្លែ ខ្លះបកខ្ទឹម បុកទឹកត្រី ជាមួយនិងការជជែកគ្នាយ៉ាងសប្បាយក្អាកក្អាយដែលមើលទៅគួរអោយចង់ចូលរួមជាមួយ។ ក្រោយពីរៀបចំរួចរាល់អស់ហើយ មេសា និងរិទ្ធិបានត្រលប់ទៅកាន់ផ្ទះសំណាក់របស់ពួកគេវិញ រីឯវេហា សមុទ្រ និង ជីវ័ន្តកំពុងតែវីវក់នៅក្នុងចង្រ្កានធ្វើម្ហូបសំរាប់ពេលល្ងាច។
-Veha: បងជីវ័ន្ត បងទៅសំរាកទៅ ទីនេះទុកអោយខ្ញុំនិងសមុទ្ររៀបចំចាត់ចែងបានហើយណាបង។
-Doc: អោយបងទៅណាកើត បើម្ចាស់ចិត្តបងនៅទីនេះហ្នឹង (និយាយដោយអោបវេហាពីក្រោយ)
-Sea: អូយយូយ!!!! ផ្អែមល្ហែមដល់ហើយលោកព្រះដូចចង់លើសជាតិស្ករ! ហាហាហហាហហាហហា
-Veha: លែងអូនទៅ អត់ខ្មាសសមុទ្រទេអី!!! យីសហី!!!!
-Sea: ខ្មាសអីបង សុទ្ធតែគ្នាឯងហ្នឹង!
ហាហហាហាហ
-Veha: យីសអាប្អូនជើងល្អនេះ ចំមែនហ្មងហើយ! កុំរត់ៗនៅអោយស្ងៀមដាក់ម៉ាកាញ៉សិន! (ប្រលែងគ្នាដូចក្មេង តែមើលទៅសប្បាយណាស់)
-Sea: អត់ទេ សុំចេញទៅក្រៅសិនហើយ! ខ្ញុំធ្វើរួចរាល់អស់ហើយមិននៅធ្វើឆ្អឹងទទឹងកបងទេ! ទៅសិនហើយបងប្រុស!
បាយ បាយ
-Veha: ខិលមែនអាប្អូនមួយនេះ! មិនដឹងកាត់ទៅរកអ្នកណាទេលោកអើយ!!
-Doc: មានកាត់តាមណាគេទៀតក្រៅពីអូនហ្នឹងហើយ!!
-Veha: ត្រូវដងត្រូវណាស់ហ្ន!! ហ៊ឺស
-Doc: និយាយលេងទេ សំណព្វ៧០! មើលហូរញើសពេញថ្ងាសហើយ មោះបងជូតអោយសំណព្វ៧០!
និយាយរួចហើយវេហាបានយកកូនកន្សែងទៅជ្រលក់ក្នុងទឹកត្រជាក់ហើយពូតយកមកជូតញើសអោយវេហាដែលកំពុងតែធ្វើម្ហូបយ៉ាងញាប់ដៃញាប់ជើង។
-Doc: ត្រជាក់ទេអូនសំលាញ់???
-Veha: បាទ ត្រជាក់ស្រួលណាស់បងសំលាញ់! អរគុណហើយសំណព្វ ៧០!
ក្រោយពីរៀបចំចម្អិនម្ហូបរួចរាល់ហើយ វេហា
និងជីវ័ន្តបាននាំគ្នាទៅងូតទឹកដើម្បីជំរះកាយ កុំអោយសាយភាយខ្លិនញើសដាក់គេឯង។ ក្រោយពីងូតទឹករួចហើយពួកគេបានចេញមករៀបចំលើកម្ហូបអាហារដាក់នៅលើតុសំរាប់ញ៉ាំជុំគ្នា។ រៀបចំហើយមិនទាន់ស្រួលបួលផងវត្តមានរិទ្ធិ មេសា និងភ្ញៀវពិសេស២នាក់ទៀតបានមកដល់។ភ្ញៀវពិសេស២នាក់នោះគឺជា……………………………
កំពុងតែញាប់ដៃញាប់ជើងរៀបចំអាហារពេលល្ងាចមិនទាន់ហើយស្រួលបួលផង ស្រាប់តែមេសា រិទ្ធិនិងមនុស្សចាស់2នាក់ទៀតដែលមកជាមួយពួកគេបានចូលមកដល់ក្រោមក្រសែភ្នែកងឿងឆ្ងល់
🙄🙄🙄🙄.
-
sea: មេសានេះពួកគាត់ជាអ្នកណាគេហ្នឹង?? ហើយម៉េចបានជាបងនាំពួកគាត់មកផ្ទះខ្ញុំធ្វើអី???
- Mesa: ពួកគាត់ទាំង2ជាអ្នកមានប៉ាម៉ាក់បង. បងនាំពួកគាត់មកចូលដណ្តឹងអូនហ្នឹងណា
😜😘😍!!
- sea: 
😲😲😲 ចឹងផង?? កុំពូកែឡប់ពេកបងឯង មកលេងអីពេលនេះនោះ🙄🙄🙄!
- Mesa: ចាំមើលទៅថាបងនិយាយលេងអីធ្វើមែនទែន តិចទៀតអូននឹងដឹងហើយ!
-
sea: ឈប់និយាយមួយបងឯងហើយ! ជំរាបសួរលោកអ៊ុំទាំង2! អញ្ជើញអង្គុយលេងនៅទីនេះសិនទៅអ៊ុំ ខ្ញុំសុំទៅជួយរៀបចំបាយទឹកតិចសិន ឆាប់បានញ៉ាំជុំគ្នា!
-
Mesa Parents: លើកដៃថ្វាយព្រះក្មួយ! មិនអីទេអរគុណក្មួយ !
-
Mesa: ជំរាបសួរលោកពូអ្នកមីង! នេះប៉ាម៉ាក់របស់ខ្ញុំ!
-
Sea parents: ជំរាបសួរ! សូមស្វាគមន៏ដែលបានមកលេងផ្ទះខ្ញុំ.
-
Sea Mesa: អរគុណចំពោះការស្វាគមន៏យ៉ាងរាក់ទាក់! លឺមេសានិយាយប្រាប់យូហើយតែមិនដែលមានឲកាសមកលេង ទើបតែពេលនេះបានមកឃើញផ្ទាល់ភ្នែក ពិតជាមានអារម្មណ៏ថាគួរអោយចង់រស់នៅណាស់!!
-
Sea parents: ផ្ទះនេះរីករាយស្វាគមន៏គ្រប់ពេលចំពោះវត្តមានរបស់អ្នកទាំង2 ក៏ដូចជាក្មួយមេសា និងរិទ្ធិ អាចមកសំរាកពេលណាក៏បានសុទ្ធតែគ្នាឯងទេ.
......................
...........
អាហារបានរៀបចំឡើងយ៉ាងច្រើនព្រោងព្រាតពាសពេញលើតុដើម្បីរង់ចាំទទួលភ្ញៀវកិត្តិយសនៅពេលបន្តិចទៀតនេះ.
-
Veha: សមុទ្រឯងទៅអញ្ចើញម៉ាក់ ប៉ា និងភ្ញៀវទាំងអស់គ្នាមក អាហាររៀបចំរួចរាល់អស់ហើយ.
- Sea: ទទួលបញ្ជាម្ចាស់បង
😂😂(ចរិតរបស់បងប្អូនពួកគេចឹង).
និយាយរួចសមុទ្រក៏បានដើរទៅហៅពួកគាត់ដែលកំពុងតែជជែកគ្នាលេងនៅខាងមុខ. មើលទៅដូចត្រូវគ្នាដល់ហើយ មិនដឹងយាយអីខ្លះទេ សង្ស័យតែមានលួចនិយាយដើមខ្ញុំហ្មងមើលទៅ
🙄🙄.
-sea: សុំអញ្ជើញអ្នកទាំងអស់គ្នាទៅញ៉ាំបាយ! ម្ហូបអាហារបានរៀបចំរួចរាល់អស់ហើយ.
-
Sea parent: តោះចឹង សុំអញ្ជើញទៅបាយទាំងអស់គ្នាព្រោះថ្ងៃនេះមានកម្មវិធីពិសេសតិចតួចនៅទីនេះ.
និយាយរួចពួកគាត់បាននាំគ្នាដើរទៅផ្ទះបាយដើម្បីទទួលទានអាហារជុំគ្នាដែលបានរៀបចំឡើងដោយវេហានិងជីវ័ន្ត. ដើរបណ្តើរសមុទ្រជជីកសួរមេសាបណ្តើរ:
-
sea: មិញហ្នឹងយាយអីគេខ្លះ?? ឃើញយាយសើចៗដូចសប្បាយចិត្តដល់ហើយ.
-
Mesa: គឺយាយគ្នាពីនេះពីនោះហ្នឹងណា. និយាយលេងអោយតែបានសើចទៅហ្នឹងណា.
-
Sea: ពីនេះពីនោះហ្នឹងអីគេខ្លះ?? ប្រាប់តិចមើល.
-Mesa: ពីនេះពីនោះហ្នឹងគឺពីនេះពីនោះហ្នឹងឯង
😂😁🤣!រឿងចាស់ៗក្មេងៗកុំចង់ដឹង អត់ល្អទេណា😂🤣😜!
-sea:🤔🤔! ក៏បានចឹងឈប់សួរហើយ លែងចង់ដឹងចង់លឺហើយ
😔😔😔!
- Mesa: និយាយលេងតាស ប្រញាប់តែខឹង! ខឹងចឹងឆាប់ចាស់ ខូចសម្រស់អស់ហើយ!
-sea: សម្រស់របស់ខ្ញុំតាស មានពាក់ព័ន្ធអីជាមួយបងឯងហ្អ??
- Mesa:អ្នកណាថាមិនពាក់ព័ន្ធនោះ??? អូនត្រូវតែពាក់ព័ន្ធជាមួយបង!
-sea: ពាក់ព័ន្ធពីកាល?? ហើយអ្នកណាថាចង់ពាក់ព័ន្ធជាមួយបងឯងនោះ??
-Mesa: គឺត្រង់នេះបញ្ជាក់ថាយើងទាំង2ពិតជាពាក់ព័ន្ធគ្នា! (មេសាយកដៃរបស់ខ្លួនចាប់ដៃសមុទ្រមកដាក់លើទ្រូងចំបេះដូងរបស់ខ្លួនដែលកំពុងតែលោត
ហើយយកដៃរបស់គេដាក់លើបេះដូងរបស់សមុទ្រដែលកំពិងតែលោតយ៉ាងញាប់ដូចគ្នា ហើយបន្លឺវាចារដាក់ត្រចៀកសមុទ្រតិចៗ)បេះដូងមួយនេះមិនអាចខ្វះអូនបានទេ ហើយបងក៏ដឹងថាបេះដូងអូនក៏ដូចគ្នា. កែវភ្នែករបស់អូន បេះដូងរបស់អូនបញ្ជាក់យ៉ាងច្បាស់ជំនួសពាក្យថាស្រលាញ់បង.
-
Sea:😊😊😊😊! អៀនណាស់លោកព្រះ! ហើយមុននេះមាននិយាយដើមអូនអត់😂😂🤣🤣???
-Mesa: សំបូរដើមអផយគេយាយមែន
បានសួរចឹង😜😜???
-sea:ឈប់លេងចូលហើយទៅញ៉ាំបាយវិញ
🙄🙄🙄!
ពេលនេះគ្រប់គ្នាបានមកដល់តុបាយហើយចាប់ផ្តើមស្រស់ស្រូបអាហារដែលរៀបចំឡើងដោយកំលោះសង្ហារវេហាក្រោមការជួយយ៉ាងយកចិត្តទុមដាក់ពីជីវ័ន្ត.
បរិយាកាសនៅពេលនេះគឺពិតជាសប្បាយរីករាយក្រៃលែងក្រោមការជជែកគ្នាបណ្តើរសើចសប្បាយបណ្តើរពីសំណាក់ម្ចាស់ផ្ទះនិងភ្ញៀវដែលបានចូលរួមនៅថ្ងៃនេះ.
-
Mesaparents: ម្ហូបថ្ងៃនេះពិតជាឆ្ងាញ់ខ្លាំងណាស់ មានឱជារសខុសប្លែកពីម្ហូបរបស់អ្នកភ្នំពេញ😍😍 ជាប់70ពូមីងខ្លាំងណាស់.មែនហើយមិននឹកស្មានថាវេហាពូកែធ្វើម្ហូបដល់ថ្នាក់នេះសោះ ថ្វីដៃមិនណយទេនេះ. មេសាបន្ទរ!
-
Rith: ស្គាល់គ្នាយូរឆ្នាំហើយ មិនដែលបានភ្លក់ម្ហូបរបស់វេហាសោះហើយក៏មុនដែលដឹងថាវេហាចេះធ្វើម្ហូបយ៉ាងមានឱជារសបែបនេះសោះ! ហៃឡើងsupriseហ្មង!! ហើយថ្ងៃនេះខ្យល់អីបានបក់ឯងចូលធ្វើម្ហូបខ្លួនឯងហ្អា??
- Veha: អរគុណពូមីងនិងបងមេសាដែលបានបញ្ជោរ
😊😊! វិជ្ជាគុននៅស្ទើរណាស់ បើប្ះូនសមុទ្រធ្វើដឹងតែឆ្ងាញ់ជាងនេះទៀតហ្ន😄😄😄!
- Sea:
🙄🙄🙄🙄 អត់ដឹងអីហង🤣🤣😂😂!!
- Veha:ខ្ញុំនិយាយមែន ចាំថ្ងៃណាមួយមកភ្លក់ស្នាដៃគាត់ទៅដឹងហើយ. ថ្ងៃនេះខួបកំនើតបងជីវ័ន្តហកនឹងណាបងរិទ្ធិ!
-
rith: អូ ចឹងតាសបានជាវេហាចូលធ្វើម្ហូបខ្លួនឯង! ផ្អែមល្ហែមគួរអោយច្រណែនដល់ហើយ!
- Veha&Doc:

និយាយគ្នាបណ្តើរញ៉ាំបណ្តើររហូតដល់ម្នាក់ៗឆ្អែតរៀងៗខ្លួន.ចាស់ៗបាននាំគ្នាទៅបន្ទប់ទទួលភ្ញៀវដើម្បីអង្គុយជជែកគ្នាលេង ចំនែកឯក្មេងៗនាំគ្នានៅជួយគ្នាមួយដៃមួយជើងសំអាតចានក្បានដើម្បីអោយឆាប់ហើយ. ក្រោយពីរៀបចំទុកដាក់រួចរាល់អស់ហើយពួកគេទាំងអស់គ្នាបាននាំគ្នាទៅបន្ទប់ទទួលភ្ញៀវទាំងអស់គ្នាដើម្បីជជែកគ្នាលេងបន្ត.
-
Mesa parents: អរគុណទាំងអស់គ្នាសំរាប់ការទទួស្វាគមន៏យ៉ាងកក់ក្តៅ ហើយក៏អរគុណសំរាប់អាហារមួយពេលដ៏មានឱជារសឈ្ងុយឆ្ងាញ់! ពិតជាអរគុណខ្លាំងណាស់😘😘! ថ្ងៃនេះពួកខ្ញុំមកទីនេះមានគោលបំណងសំខាន់មួយគឺថាពួកខ្ញុំទាំង2សុំស្តីដណ្តឹងសមុទ្រអោយមេសាកូនប្រុសរបស់ខ្ញុំ!
-
Sea Veha doc &rith:🙄🙄🙄🙄🙄🙄🙄🤔🤔🤔🤔🤔🤔🤔!
- sea: (និយាយខ្សិបៗតិចៗដាក់ត្រចៀកមេសា)
នេះបងកំពុងតែធ្វើអីហ្នឹង???
- Mesa: បងប្រាប់អូនរួចហើយតាស ថាបងនាំប៉ាម៉ាក់បងមកចូលដណ្តឹងអូន!!
-
sea: លោកព្រះ ស្មានតែនិយាយលេង ណាដឹងធ្វើមែនទែនលោកម្ចាស់ថ្លើមថ្លៃ🙄🙄🙄!ប្រាកដជាស្លាប់ហើយពេលនេះ មិនដឹងថារត់ទៅខាងណាទេលោកព្រះ!
-
Sea parents: ចុះអ្នកទាំង2មិនខ្លាចអាប់ឱនមុខមាត់កិត្តិយសទេដែលកូនស្រលាញ់ភេទដូចគ្នាបែបនេះ??
-
Mesa parents: រឿងអីដែលថាមិនខ្លាចនោះ! តែអ្វីដែលសំខាន់ ពួកយើងរឹតតែខ្លាចបាត់បង់ក្តីសុខរបស់កូនជាជាងកិត្តិយសមុខមាត់របស់ពួកយើងទៅទៀត. ចុះអ្នកទាំង2គិតយ៉ាងម៉េចដែរ???
- Sea parents: ខ្ញុំបានដឹងរឿងពួកគេទាំង2ជាយូរមកហើយ!
-
Sea:🤔🤔🤔🤔🤔🤔!
- Sea parents: ការយកចិត្តទុកដាក់ ក្តីបារម្ភ ទង្វើរបស់មេសាមកលើសមុទ្រអាចបញ្ជាក់បានយ៉ាងច្បាស់.
ហើយវារឹតតែច្បាស់ដោយមានការបញ្ចាក់ពីវេហា!!
- Veha:
🙄🙄🤔🤔🤔អត់ដឹងអីហង!!
-
sea: 👿👿😈😈😈ចាំមើលទៅដឹងគ្នាហើយអាបងជើងល្អ! (និយាយខ្សឹបៗ ហើយភ្នែកសម្លក់ទៅកាន់វេហាដូចជាខ្លាចង់ស៊ីសាច់មនុស្ស😬😬😬)
-
Veha: ងាប់ហើយពេលនេះ!! ម៉ាក់អើយជួយកូនផង!!!!
- Sea parents:ពួកយើងមិនដែលជំទាស់រឿងនេះតាំងពីដំបូងមកម្ល៉េះ! គ្រាន់តែមិននឹកស្មានថាក្មួយមេសាមានចិត្តក្លាហាននាំប៉ាម៉ាក់មកដណ្តឹងសមុទ្រដល់ផ្ទះនោះទេ. ពួកយើងចិញ្ចឹមកូនបានតែខ្លួនប៉ុណ្ណោះ រឿងចិត្តរបស់ពួកគេគឺពួកយើងមិនបង្ខំនោះទេ. សមុទ្រកូនគិតយ៉ាងម៉េចដែរ??ទុកអោយគេសំរេចចិត្តដោយខ្លួនឯងចុះ!
-
Sea: ️(អៀនណាស់លោកអើយ ឆ្លើយម៉េចទេ😂😂🤣🤣) បាទកូនយ...... យល់ព្រម.
-
Mesa parents: បើសិនជាក្មួយយល់ព្រមហើយ មេសាកូននៅចាំអីទៀត? យកវាចេញមកនៅក្នុងកាបូបរបស់ម៉ាក់.
-
Mesa: ដើម្បីជាសក្ខីភាពនៃក្តីស្នេហានេះ បងសូមបំពាក់ចិញ្ចៀនជូនអូននៅចំពោះមុខចាស់ទុំទាំងសងខាងរួមទាំងមិត្តភក្កិទាំងអស់គ្នា. មេសាអោនថើបដៃរបស់សមុទ្រថ្នមៗក្រោមការចូលរួមអបអរសាទរពីពួកគេទាំងអស់គ្នា.
-
Doc&rith: អបអរសាទេដល់អ្នកទាំង2ផង! ពិតជាច្រណែនណាស់លោកអើយ!
-
Veha: ចូលរួមអបអរសាទេផងណាប្អូនប្រុសបងពិតជារំភើបចំពោះឯងខ្លាំងណាស់️! សូមអោយស្រលាញ់គ្នាដល់ចាស់កោងខ្នង!
-
both parents: ម៉ាក់ប៉ាទាំងសងខាង សូមជូនពរកូនអោយស្រលាញ់គ្នារហូតណា! មានរឿងអីក៏ដោយត្រូវចេះអត់អោនអោយគ្នាទៅវិញទៅមក! មេសាមីងពូផ្ញើរសមុទ្រផងណា សង្ឃឹមថាក្មួយនឹងមើលថែគេអោយបានល្អ!
-
Mesa: ខ្ញុំសូមសន្យានៅចំពោះមុខអ្នកទាំងអស់គ្នា ខ្ញុំនឹងមើលថែអូនសមុទ្រអោយបានល្អបំផុត! ស្រលាញ់អូនលើសពីជីវិតបង ម្ចាស់ជីវិតបង😍😍❤️🥰🥰😘😘!
-Sea:
អូនក៏ដូចគ្នា ស្រលាញ់បងណាស់ម្ចាស់ជីវិតអូន💕💕😍😍🥰🥰😘😘!! អូម៉ាក់
និយាយចឹងម៉ាក់ថាមានកាដូសំរាប់បងជីវ័ន្តក្នុងថ្ងៃនេះនោះ??
-
Sea parents: អូប៊ិះភ្លេចបាត់ទៅហើយនេះ!!! ចាំតិចទាំងអស់គ្នា មីងទៅយកមកមួយភ្លែតសិនណា.
-
Veha: ម៉ាក់មានកាដូសំរាប់បងជីវ័ន្តទៀត??? អីគេទៅហ្ន ចង់ដឹងដល់ហើយ🤔🤔🤔🤔!
- Sea: ដល់វេនខ្ញុំម្តងហើយ ចាំមើលទៅបងប្រុស🤓🤓🤓
😂😂🤣🤣🤣
- Sea parents: ជីវ័ន្តចូលមកនេះមក មៅងបានរៀបចំកាដូតិចតួចមួយសំរាប់ក្មួយក្នុងថ្ងៃកំណើត!
បើកវាលមើលទៅក្មួយពេញចិត្តអត់???
-
Doc: អរគុណអ្នកមីងលោកពូ! ចឹងក្មួយសុំបើកមើលហើយណា! (ជីវ័ន្តបើកកាដូមើលយ៉ាងយកចិត្តទុកដាក់ក្រោមការចង់ឃើញពីអ្នកទាំងអស់គ្នាជាពិសេសគឺវេហាតែម្តង). 😳😳😲😱😱😱😱😱😱អ្នកមីង..............😳😭😭😭!!!
- Veha:ម៉ាក់............................ 
😳😭😭😭😭
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment