Breaking

Friday, February 7, 2020

រឿង សមុទ្រ ភាគទី៦


រឿង សមុទ្រ
ភាគទី៦
និពន្ធដោយ Narong Sok



ដើម្បីគេចវះពីជីវ័ន្ត វេហាបានដើរចេញពីតុបាយយ៉ាងលឿនសំដៅទៅកាន់បន្ទប់របស់ខ្លួនដោយមិនបានងាកមើលក្រោយថាមានអ្នកតាមមកនោះទេ។ កំពុងតែទាញទ្វារបន្ទប់បិទដោយមិនបានប្រយ័ត្ន ទ្វារក៏ត្រូវចំដៃកំលោះជីវ័ន្តមួយទំហឹង ធ្វើអោយជីវ័ន្តស្រែកឡើងដោយអត់ទ្រាំមិនបាន:
-ជីវ័ន្ត: អូយ
……..អូយ ឈឺ………! នេះចង់សំលាប់បងមែន😞😞😖😖????
-វេហា: សុំទោសបងខ្ញុំគ្មានចេតនាទេ
😟😟🙁🙁 តែអ្នកណាប្រើអោយបងយកដៃមករាំងទ្វារធ្វើអី??
-ជីវ័ន្ត: មកពីមានអ្នកខ្លះចិត្តខ្មៅ😔😔 ចង់រត់គេចពីបង ហើយចង់បិទទ្វារចោលបងទៀត ទើបបងយកដៃទៅពាំងទ្វារមិនអោយបិទហ្នឹងណា។
-វេហា: អ្នកណាចង់គេចនោះ ចេះតែថាហ្មង😛😛។ មើលអោយខ្ញុំមើលតិចមើលដៃបងម៉េចហើយ?? ត្រូវខ្លាំងអត់? ឈឺខ្លាំងអត់?
-ជីវ័ន្ត: ឈឺខ្លាំងហ្អាស😉😉!! ជួយមើលថែយកចិត្តទុកដាក់ផងព្រោះពេលនេះកំពុងតែឈឺ..។ អូយ………….អូយ……….(វេហាវាយដៃរបស់ជីវ័ន្ត)
-វេហា: ឈឺតិចតួចធ្វើឯងរំអួយអីណា សមមុខហើយ😜😝😝
-ជីវ័ន្ត: តែបងឈឺមែនណា
🙁🙁។ ពេលនេះមិនត្រឹមតែឈឺដៃទេ ថែមទាំងឈឺចិត្តទៀតផង😢😢😢 បើអូនមិនជឿស្តាប់មើលទៅ (និយាយដោយយកដៃវេហាដាក់នៅលើទ្រូងចំបេះដូងរបស់ខ្លួន ដើម្បីបញ្ជាក់)។ បេះដូងមួយនេះឈឺយូរណាស់មកហើយដែលខំតាមរកម្ចាស់របស់វាមិនឃើញ ហើយក៏មិនដឹងថាម្ចាស់របស់វាទៅដល់ទីណាដែរ។ មួយថ្ងៃៗបន់ស្រន់សុំអោយជួបម្ចាស់វាឆាប់ៗទេ តែពេលនេះបានជួបហើយម្ចាស់វាបែរជាចង់រត់គេចទៀត បើមិនឈឺទើបចម្លែក😢😔😔😔😔🙁🙁
-វេហា: លែងដៃខ្ញុំទៅលោកគ្រូពេទ្យ បើចាប់ដៃខ្ញុំជាប់ចឹងធ្វើម៉េចខ្ញុំលាបរបួសអោយបងបាន??? ចង់ចាប់ដៃខ្ញុំជាប់ចឹងរហូតមែន?
-ជីវ័ន្ត: បាទ ចង់ចាប់ជាប់បែបនេះរហូត😊😊 មិនចង់អោយរបូតចេញពីដៃបងនោះទេ ហើយក៏រឹតតែមិនចង់អោយអូនចាកចេញទៅណាឆ្ងាយពីបងម្តងទៀតដែរ។ អូនដឹងទេថាមួយថ្ងៃដែលគ្មានអូន បងពិតជាពិបាករស់ប៉ុណ្ណា?? បងពិតជាស្រលាញ់អូនខ្លាំងណាស់🥰🥰😘😘😍😍វេហា គ្មានអ្នកណាចូលមកជំនួសដំណែងរបស់អូនក្នុងបេះដូងបងបាននោះទេ។
-វេហា: លែងដៃខ្ញុំសិនទៅ ខ្ញុំត្រូវការលាងរបួសដៃអោយបងសិន។ មើលដៃបងចុះរលាត់ចេញឈាមហើយ។ បើមិនលែងទេ ឈប់លេងចូលហើយណា😁😁😂😂🤣
-ជីវ័ន្ត: បាទ បាទ លែងក៏លែង តែអូនត្រូវសន្យាថាមិនព្យាយាមរត់គេចពីបងដូចអម្បាញ់មិញនេះទៀតណា។ បើហ៊ានតែគេចពីបងទៀត បងនឹងដាក់ពិន័យអូនហើយ។
-វេហា: បាទ បាទ (ឆ្លើយយកតែរួចខ្លួនសិនទៅ😜😜😝😝😛😛)។ មើលដៃឡើងដាច់រលាត់អស់ហើយមានឈាមហូរចេញមកតិចៗទៀត។ សុំទោស😢😢😭😭
-ជីវ័ន្ត: មិនមែនជាកំហុសរបស់អូននោះទេ មកពីបងយកដៃទៅរាំងខ្លួនឯងទេ។ កុំគិតច្រើនពេកណាក្មេងល្ងង់របស់បង😘😘🥰🥰
វេហាចាប់ផ្តើមយកថ្នាំមកលាងរបួសអោយជីវ័ន្តដោយថ្នមៗនិងយកចិត្តទុកដាក់បំផុត។កំពុងតែលាងរបួសស្រាប់តែ:
-ជីវ័ន្ត: អូយ
………..អូយ………..ឈឺណាស់!!!
-វេហា: កើតអីនឹងបងបានស្រែកខ្លាំងម៉េះ????
-ជីវ័ន្ត: ថ្នមដៃតិចទៅលោកព្រះ ដៃធ្ងន់ចឹងអ្នកណាមិនស្រែកនោះ????
-វេហា:យីស ខំថ្នមប៉ុណ្ណឹងហើយ នៅស្រែកថាឈឺទៀត???ហ៊ឺស លាងខ្លួនឯងទៅ🙄🙄😠😠!!
-ជីវ័ន្ត: (និយាយដោយចាប់ដៃវេហាជាប់) ប្រុងទៅណាចោលបងទៀតហើយ??? នេះមនុស្សកំពុងតែឈឺណា? មិញហ្នឹងបងនិយាយលេងតាស!!
-វេហា: ក្បាលខូចណាស់បងឯង បានតែទុកអោយលាងខ្លួនឯងតាស!!
-ជីវ័ន្ត: ជួយតិចទៅណា ទុកថាធ្វើបុណ្យទៅចុះណាអូន
😛😛!
វេហាចាប់ផ្តើមលាងរបួសអោយជីវ័ន្តម្តងទៀតដោយថ្នមដៃបំផុតព្រោះខ្លាចជីវ័ន្តឈឺ។ ចំនែកឯជីវ័ន្តវិញកំពុងតែមើលគ្រប់សកម្មភាពរបស់វេហាដែលកំពុងតែលាងរបួសអោយខ្លួនយ៉ាងយកចិត្តទុកដាក់បំផុត។ គ្រប់សកម្មភាព កាយវិការ និង ការយកចិត្តទុកដាក់របស់វេហាមកលើជីវ័ន្តអាចបញ្ជាក់បានថា វេហានៅតែមានអារម្មណ៏ស្រលាញ់ជីវ័ន្តដូចដើម។
-វេហា: របួសលាងរួចហើយ បងឆាប់ទៅសំរាកទៅ។
-ជីវ័ន្ត:ទៅសំរាកនៅណាទៅ??? សំរាកនៅទីនេះហើយ!!
-វេហា: គឺទៅបន្ទប់បងហ្នឹងហើយ។ ម៉ាក់រៀបចំបន្ទប់សំរាប់បងហើយ ចឹងទៅសំរាកនៅហ្នឹងទៅ។
-ជីវ័ន្ត:អត់ទេ បងមិនទៅទេ បងចង់សំរាកនៅទីនេះ គឺបងចង់នៅក្បែរអូន មិនចង់ឃ្លាតសូម្បីតែមួយនាទី។
-វេហា: (ស្នាមញញឹមបង្ហាញលើផ្ទៃមុខដោយមិនដឹងខ្លួន
😊😊☺️) អត់ទេ (ចម្លើយខុសពីចិត្ត😂😂🤣🤣)
-ជីវ័ន្ត:មិនបាច់កុហកបងទេ ហើយកុំកុហកខ្លួនឯងអី។ បងដឹងថាអូនក៏គិតដូចបងដែរ។ កុំមាត់រឹងពេកអូនសំលាញ់។ សំលឹងបងអោយចំមក(ពេលនេះជីវ័ន្តចាប់អោបវេហាជាប់ ហើយមុខពួកគេទាំង២កំពុងតែនៅទល់មុខគ្នា) អូននឹងដឹងថាបងស្រលាញ់អូនប៉ុណ្ណាម្ចាស់ជីវិតបង
😍😍
និយាយរួចហើយជីវ័ន្តចាប់ផ្តើមផ្តិតបបូរមាត់របស់ខ្លួនទៅលើបបូរមាត់របស់វេហាថ្នមៗហើយបញ្ចេញវាចារតិចៗ
បងពិតជានឹកអូនខ្លាំងណាស់ គ្មានថ្ងៃណាដែលបងមិននឹកអូនទេ បងស្រលាញ់អូនណាស់វេហា រួចហើយជីវ័ន្តក៏ចាប់ផ្តើមថើបបបូរមាត់វេហាម្តងទៀតយ៉ាងរោលរាល។ អូនក៏នឹកបងដែរ អូននឹកបងរាល់ថ្ងៃ អូនក៏ស្រលាញ់បងដែរណាបងជីវ័ន្ត គ្មានអ្នកណាម្នាក់មកយកបេះដូងអូនបានទេក្រៅពីរូបបង ជាវាចាររបស់វេហាទៅកាន់ជីវ័ន្ត។និយាយរួចវេហាក៏យកបបូរមាត់របស់ខ្លួនផ្តិតលើបបូរមាត់របស់ជីវ័ន្តហើយពួកគេចាប់ផ្តើមស្រង់រសជាតិគ្នាទៅវិញទៅមកយ៉ាងត្រេកត្រអាលទៅតាមអារម្មណ៏ និង ក្តីនឹករលឹកចំពោះគ្នាទៅវិញទៅមក។ ក្រោយពីក្រេបរសជាតិបបូរមាត់គ្នារួចហើយពួកគេក៏បានស្រង់ក្លិនថ្ពាល់ទាំងសងខាង ថ្ងាសនិងកញ្ចឹងករបស់គ្នាទៅវិញទៅមកផងដែរ (អៀនណាស់លោកអើយសរសេរមិនចេញទេអោយតែដល់វគ្គចឹងៗ)។ពួកគេបានផ្តល់ក្តីសុខអោយគ្នាទៅវិញទៅមកទៅតាមកំសួលអារម្មណ៏ និង កំលាំងតណ្ហាដែលមានអោយគ្នាទៅវិញទៅមកយ៉ាងកក់ក្តៅ🥰🥰😚😚។ ក្រោយពីប្រឡែងគ្នាអស់ចិត្តអស់ចង់ហើយ ពួកគេបាននាំគ្នាគេងលក់យ៉ងស្កប់ស្កល់ដោយពេលនេះខ្លួនរបស់វេហាកំពុងតែឋិតនៅក្នុងរង្វង់ដៃរបស់ជីវ័ន្តយ៉ាងកក់ក្តៅ (មានក្តីសុខជំនួស️🥰🥰 គួរអោយច្រណែន)។ គេងលក់ស្រួល មានក្តីសុខយ៉ាងនេះ គ្មានអ្នកណាម្នាក់ដែលចង់ក្រោកនោះទេ តែពេលវេលាពិតជាមិនឈប់នៅមួយកន្លែងនោះទេ។គេងបានតែបន្តិចសោះម៉ោងប្រហែល៥ទៅហើយ ជីវ័ន្តបានដឹងខ្លួនមុនវេហា។ក្រោយពីបើកភ្នែកឃើញសំណព្វចិត្តកំពុងគេងនៅលើដើមទ្រូងរបស់ខ្លួន ស្នាមញញឺមរបស់ជីវ័ន្តបានអណ្តែតឡើងពាសពេញផ្ទៃមុខដែលសបញ្ជាក់យ៉ាងច្បាស់ថាពេលនេះជីវ័ន្តកំពុងតែមានក្តីសុខប៉ុណ្ណា។ ជីវ័ន្តបានមើលមុខវេហាពេលដែលគេកំពុងតែគេងហើយលាន់មាត់ថា អូនពិតជាស្អាតណាស់ ពេលអូនគេងរឹតតែគួរអោយស្រលាញ់ទ្វេរដង។ កំពុងតែមើលទៅវេហាជាមួយស្នាមញញឹម ស្រាប់តែវេហាដឹងខ្លួនហើយ:
-វេហា: ញញឹមញញែមអីតែម្នាក់ឯងហ្នឹងបង??
-ជីវ័ន្ត: ញញឹមព្រោះមានក្តីសុខដែលមានអូននៅក្បែរបង។
-វេហា: សម្តីផ្អែមណាស់បង! សង្ឃឹមថាអូននៅតែអាចស្តាប់ពាក្យផ្អែមរបស់បងទៅថ្ងៃក្រោយដោយមិនផ្លាស់ប្តូរ។
-ជីវ័ន្ត: បាទ ចំពោះអូនមួយបងមិនផ្លាស់ប្តូរនោះទេ(អោនថើបថ្ងាសរបស់វេហា)។
-វេហា: សង្ឃឹមថាបងនឹងមិនភ្លេចពាក្យនេះ។ អូនសុំទៅងូតទឹករៀបខ្លួនហើយណាបង (អោនថើបថ្ងៃរបស់ជីវ័ន្ត)។
-ជីវ័ន្ត: ចង់ទៅណា???បងអោបមិនទាន់អស់ចិត្តផង។ សុំ១០នាទីទៀតសិនណា..ណា…….ណា…….។ចាំទៅងូតទឹកទាំងអស់គ្នាណាបាទ!!!
-វេហា: ហ្អា??? ងូតទឹកជាមួយគ្នា???? អត់ទេ អៀនណាស់លោកព្រះ😊😊😊😊!!!
-ជីវ័ន្ត: ធ្វើមើលតែមិនដែលអូនឯងនេះ។
-វេហា: តែ…………..ខានយូរហើយហ្នឹង!
-ជីវ័ន្ត: ព្រោះតែខានយូរហើយហ្នឹងហើយ បានបងចង់ងូតទឹកជាមួយអូនហ្នឹងណា។ គ្មានតែគ្មានស្ករអីទេ ហាមប្រកែក!!
-ជីវ័ន្ត: Oppp!ចឹងក៏ចឹងទៅខ្ជិលប្រកែកជាមួយបងឯងណាស់ ហត់(តាមពិតខ្លួនឯងចង់ដែរសោះហ្មឹងធ្វើឯងចរិតមាន់អីណា🤣🤣
😂😂)
១០នាទីក្រោយមកពួកគេបានទៅងូតទឹកជាមួយគ្នា។ ជីវ័ន្តបានងូតទឹកអោយវេហាមុន ដោយជីវ័ន្តបានដុសក្អែលអោយវេហាសព្វសារពាង្គកាយ រួចហើយជីវ័ន្តក៏បានកក់សក់អោយវេហាផងដែរ។កក់សក់អោយវេហាបណ្តើរធ្វើសរសៃអោយវេហាបណ្តើរធ្វើអោយវេហាមានអារម្មណ៏ថាកក់ក្តៅ វេហាបានអោបជីវ័ន្តជាប់ ហើយជីវ័ន្តក៏បានអោបវេហាវិញយ៉ាងណែនផងដែរ មុនពេលដែលលាងសាប៊ូចេញពីក្បាលរបស់វេហា។ ក្រោយពីសំអាតកាយនិងក្បាលអោយវេហារួចរាល់ហើយ ជីវ័ន្តបានដេញអោយវេហាចេញទៅរៀបចំខ្លួនមុន តែវេហាមិនបានចេញទៅភ្លាមៗនោះទេ និយាយរួមគឺវេហានៅសំអាតកាយអោយជីវ័ន្តដូចដែលជីវ័ន្តបានធ្វើចំពោះខ្លួនដែរ មុនពេលដែលពួកគេទាំង២ចេញមករៀបចំខ្លួន។
ក្រោយពីរៀបចំខ្លួនរួចហើយ ពួកគេទាំង២បានចេញមកខាងក្រៅដើម្បីជួយការងាររបស់ពុកម៉ែវេហា។ ចេញទៅខាងក្រៅបន្ទប់ ពួកគេក៏បាននាំគ្នាដើរទៅរកឪពុកម្តាយរបស់វេហានៅផ្ទះបាយក៏មិនឃើញ ពួកគេក៏បានទៅខាងមុខផ្ទះរកមើលតែនៅតែមិនឃើញ។រៀបដើរទៅខាងក្រៅទៅហើយ សមុទ្រក៏បានដើរចូលមកល្មម:
-វេហា: សមុទ្រ នេះម៉េចបងមិនឃើញពុកម៉ែ?? ពួកគាត់នាំគ្នាទៅណាអស់ហើយ??
-សមុទ្រ: បានអីឃើញ បើរវល់តែផ្អែមល្ហែមនឹងគ្នាយ៉ាងនេះនោះ🤪🤪🤪(ស៊កសៀតសំបើមណាស់
😂😂🤣🤣)។ ពួកគាត់ទៅផ្សារទិញម្ហូបសំរាប់ល្ងាចនេះហើយបង។
-វេហា: ឌឺសំបើមណាស់អាប្អូន ផ្ញើរទុកសិនចុះ!!!ចឹងបងនាំបងជីវ័ន្តទៅដើរមើលលើកោះនេះតិចណា បើពុកម៉ែមកវិញសួររកឯងប្រាប់គាត់ផង!!
-សមុទ្រ:បាទ បង! តាមសប្បាយចុះណាបងប្រុស!!! រឿងការងារនៅទីនេះ ទុកអោយខ្ញុំជាអ្នកដោះស្រាយចុះ។ លោកគ្រូពេទ្យជីវ័ន្តមើលថែបងប្រុសខ្ញុំអោយបានល្អផងណាបង។
-ជីវ័ន្ត:ទទួលបញ្ជាប្អូនប្រុស!!
-វេហា:ត្រូវដង ត្រូវផ្លែគ្នាល្អណាស់ហ្ន!!!
និយាយរួចវេហានិងជីវ័ន្តក៏បាននាំគ្នាចេញទៅបាត់ទៅ ចំណែកសមុទ្រនៅផ្ទះចាត់ចែងការងារផ្ទះតាមទម្លាប់ដែលគេធ្លាប់ធ្វើ។មិនយូរប៉ុន្មានម្តាយនិងឪពុករបស់គេបានមកពីផ្សារជាមួយម្ហូបដែលទិញមកសម្រាប់ល្ងាចនេះ។សមុទ្រចាត់ចែង ជួយរៀបចំម្ហូបម្តាយរបស់គេសំរាប់អាហារពេលល្ងាចជួបជុំគ្រួសារ។
ចំណេកវេហាបាននាំជីវ័ន្តទៅមើលកន្លែងជិះខ្សែរ៉កនៅលើកោះរ៉ុង រួចហើយពួកគេបានកាន់ដៃបណ្តើរគ្នានៅតាមមាត់ឆ្នេរដែលមានខ្សាច់សរក្បុស ទឹកសមុទ្រថ្លាដូចកញ្ចក់ រួមជាមួយទិដ្ឋភាពថ្ងៃជិតអស្តង្គតពិតជាស្រស់ស្អាតណាស់សំរាប់ពួកគេ។ពួកគេទាំង២នាក់បាននៅចាំអង្គុយមើលទិដ្ឋភាពថ្ងៃលិចជាមួយគ្នាយ៉ាងរ៉ូមែនទិច មើលទៅគួរអោយច្រណែនណាស់លោកព្រះ🥰🥰🥰 បន្ទាប់ពីថ្ងៃលិចបាត់ហើយ ពួកគេទាំង២នាក់បាននាំគ្នាត្រលប់មកផ្ទះវិញព្រោះម្នាក់ៗដូចជាឃ្លានរៀងៗខ្លួនហើយ។ត្រលប់មកដល់ផ្ទះវិញចំពេលដែលកំពុងតែរៀបចំម្ហូបសំរាប់អាហារពេលល្ងាចល្មម ឃើញដូចនេះវេហានិងជីវ័ន្តបានជួយរៀបចំគ្នាម្នាក់មួយដៃមួយជើងដើម្បីអោយឆាប់ហើយនិងអាលឆាប់បានញ៉ាំទាំងអស់គ្នា។ក្រោយពីរៀបចំម្ហូបអាហារពេលល្ងាចដាក់លើតុរួចហើយពួកគេក៏នាំគ្នាចាប់ផ្តើមញ៉ាំអាហារពេលល្ងាចរបស់ពួកគេក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។ កំពុងតែទទួលទានអាហារពេលល្ងាចមិនទាន់បានប៉ុន្មានម៉ាត់ផងស្រាប់តែសំលេងគោះទ្វារបានបន្លឺឡើង ទីងតុង ទីងតុង ទីងតុង
…………..
កំពុងតែទទួលទានអាហារពេលល្ងាចមិនទាន់បានប៉ុន្មានម៉ាត់ផងស្រាប់តែសំលេងគោះទ្វារបានបន្លឺឡើង ទីងតុង ទីងតុង ទីងតុង…………..។
-ម៉ែ: យីស អ្នកណាមករកអីទាំងយប់ហ្នឹង?? ថ្នានេះហើយភ្ញៀវមកពីខាងណាខាងណីចេះ?? វេហាកូនចេញទៅមើលតិចមើល។
-វេហា: (ដើរបណ្តើររអ៊ូរបណ្តើរ
ខ្វះពេលមកមែនវើយ កំពុងតែបាយឆ្ងាញ់មាត់ផង) អ្នកណាគេមករកអីហ្នឹង??? ហ្អា រិទ្ធិបងមេសា មកបានយ៉ាងម៉េចហ្នឹង??? លេងមកស្ងាត់ៗតែម្តងហើយនេះ។
-មេសា: ជិះឡាន ជិះទូកមកហ្នឹងណា។ ចង់អោយវេហាភ្ញាក់ផ្អើលហ្នឹងណាបានជាមកដោយមិនអោយដំណឹងជាមុន។ ណាមួយនឹកសមុទ្រផង នឹកអ៊ុំប្រុសអ៊ុំស្រីផងក៏បបួលគ្នាមកលេងតែម្តងទៅ។
-រិទ្ធិ: មែនហើយ! បើឯងមិនទៅលេងពួកបង មានតែពួកបងទៅលេងឯងវិញ។ម្យ៉ាងទៀតបានសំរាកលំហែរខួរក្បាលពីទីក្រុងដ៏សែនអាប់អួផងដែរ។
-វេហា: បាទ អរគុណពួកបងដែលបាននឹករលឹកដល់ប្អូន។ តោះចូលលេងខាងក្នុងផ្ទះសិនបង។
-មេសា: ចុះម៉េចមិនឃើញរូបថតរបស់សមុទ្រ??? បងចង់ដុតធូបដើម្បីរំលឹកដល់គាត់។
-វេហា: អូ ម៉ាក់ប៉ាបានរើវាចោលបាត់ហើយបង។
-មេសា: ហេតុអីបានរើវាចោលចឹង???
-វេហា: តិចទៀតចាំជួបពួកគាត់ចាំសួរគាត់ទៅណាបង។
-រិទ្ធិ: ចុះអ៊ុំប្រុស អ៊ុំស្រី ទៅណាអស់ហើយ ហេតុអីបានជាមិនឃើញពួកគាត់ចឹង???
-វេហា: ពួកគាត់កំពុងពិសារបាយនៅក្នុងផ្ទះបាយហ្នបង។ និយាយចឹងពួកបងពិសារបាយហើយនៅហ្នឹង??? ភ្លេចឈឹងតែម្តង!!
-មេសា: ពួកបងញ៉ាំរួចហើយ។ ចុះវេហាញ៉ាំរួចរាល់នៅ???
-វេហា: រួចរាល់ហើយបង (ភ្ញៀវមកលេងហើយ ឆ្លើយថាមិនទាន់ម៉េចទេ)។ ចឹងបងអង្គុយលេងនៅទីនេះសិនហើយ ខ្ញុំទៅយកទឹកមកជូនបងពិសារ។
និយាយរួចវេហាក៏ដើរចូលទៅយកទឹកមកជូនមេសា និង រិទ្ធិស្របពេលដែលប៉ាម៉ាក់របស់ពួកគេក៏បានដើរចេញមកពីផ្ទះបាយជាមួយវេហាផងដែរ ដោយទុកអោយជីវ័ន្ត និង សមុទ្រនៅញ៉ាំបាយតែ២នាក់នៅក្នុងផ្ទះបាយ។
-សមុទ្រ: មិញហ្នឹងទៅដល់ណាខ្លះលោកគ្រូពេទ្យ???មកវិញដូចឃើញញញឹមញញែម មុខរីកដូចគ្រាប់ជីចឹង ផ្អែមល្ហែមដល់ហើយគួរអោយច្រណែនណាស់លោកព្រះ។
-ជីវ័ន្ត: មានបានទៅណាឆ្ងាយគឺទៅជិតៗនេះឯង ដើរលេងមើលគេមើលឯងហ្នឹងណា។ គ្មានអីផ្អែមល្ហែមទេប្អូនប្រុស កុំចេះតែថានោះ។
-សមុទ្រ: និយាយលេងទេណាលោកគ្រូពេទ្យ។ ចេញទៅរកបងវេហានៅខាងមុខទៅបង ទីនេះទុកអោយខ្ញុំជាអ្នករៀបចំទុកដាក់។
-ជីវ័ន្ត: ចាំបងជួយរៀបចំ
-សមុទ្រ: មិនអីទេណាបង! ថ្ងៃនេះបងជាភ្ញៀវ ចឹងទុកភារកិច្ចនេះអោយខ្ញុំចុះណាបង។ មិនហ៊ានប្រើអនាគតបងថ្លៃទេលោកអើយ
-ជីវ័ន្ត: ក្បាលខូចណាស់តាសនេះ!!ចឹងបងចេញទៅក្រៅហើយ។
និយាយរួចជីវ័ន្តក៏បានដើរចេញពីផ្ទះបាយដោយទុកអោយសមុទ្ររៀបចំទុកដាក់ការងារនៅក្នុងផ្ទះបាយតែម្នាក់ឯង។ ងាកមកមើលម្តាយវេហាពេលដែលដើរចេញពីផ្ទះបាយមកបានឃើញវេហាកំពុងតែជជែកគ្នាជាមួយរិទ្ធិ និង មេសាគាត់ក៏បានចូលទៅគួរសមក្នុងនាមជាម្ចាស់ផ្ទះ:
-Mom: នេះក្មួយទាំង២ទេអី មីងស្មានតែអ្នកណា?? ចុះនាំគ្នាញ៉ាំបាយហើយនៅ?? ហើយមកដល់តាំងពីកាលហ្នឹង??
-Rith &Mesa: បាទមីង មកដល់មួយសន្ទុះដែរហើយ។ ពួកខ្ញុំញ៉ាំបាយហើយៗ។ នឹកពូមីង និង វេហាពេកបានជានាំគ្នាមកលេងទីនេះហ្នឹងណាមីង។
-Mom: អរគុណក្មួយៗហើយដែលនឹករលឹកហើយនាំគ្នាមកលេងមីង និងវេហា ទំនេរៗឧស្សាហ៏នាំគ្នាមកលេងមីងផងណាក្មួយ។ វេហានៅទីនេះម្នាក់ឯង អផ្សុកដែរហ្នឹងណាក្មួយ។
-Mesa: បាទ ពេលទំនេរក្មួយនឹងឧស្សាហ៏មកលេងពូមីង និងវេហា ណាមួយមកទីនេះបានសំរាកលំហែរ និងស្រូបយកវីតាមីន sea ផង។ និយាយចឹងមីងរូបថតរបស់សមុទ្រដែលដាក់តាំងកាលពីមុនទៅណាបាត់ហើយ ខ្ញុំចង់ដុតធូបគោរពវិញ្ញាណក្ខ័ន្ធដល់គេ។
-Mom: អូ មីងបានដកវាចោលហើយក្មួយ
-Mesa: ហេតុអីបានបោះវាចោលមីង?? មីងមិននឹករលឹកដល់គេខ្លះទេអី???
-Mom: និយាយមិននឹកយ៉ាងម៉េចទៅក្មួយ??? ម្តាយណាដែលមិនស្រលាញ់កូនខ្លួនឯងនោះ?? ក្តីនឹករលឹកក្នុងនាមជាម្តាយមានរាល់ថ្ងៃចំពោះកូនណាក្មួយ!!
-Mesa: ចុះម៉េចមីងយករូបរបស់គេចោលចឹង??? ខ្ញុំមិនយល់ទេមីង!!
-Mom: បើក្មួយចង់ដឹង ក្មួយដើរចូលទៅក្នុងផ្ទះបាយមើលទៅ នោះក្មួយនឹងដឹងហើយថាហេតុអីបានជាមីងធ្វើបែបនេះ!!
-Veha: មែនហើយបងមេសា សាកដើរចូលទៅមើលក្នុងផ្ទះបាយលមើល!!!
-Mesa: ចឹងខ្ញុំសុំទៅមើលក្នុងផ្ទះបាយមើលតិចណាលោកពូអ្នកមីង ទាំងអស់គ្នានិយាយគ្នាលេងបន្តទៀតចុះ។
ក្រោយពីបានការអនុញ្ញាតិហើយ មេសាក៏ដើរសំដៅទៅកាន់ផ្ទះបាយទាំងឆ្ងល់ក្នុងចិត្ត ម៉េចអោយខ្ញុំមកផ្ទះបាយ???រឺគាត់យករូបថតរបស់សមុទ្រមកដាក់ក្នុងផ្ទះបាយ??? វាមិនដែលតាំងពីកើតមកដូចមិនដែលណាគេយកទៅដាក់ក្នុងផ្ទះបាយទេលោកព្រះ។ ដើរបណ្តើរ ឆ្ងល់បណ្តើរដោយមិនបានប្រយ័ត្នបានប៉ះក្បាលជាមួយទ្វារផ្ទះបាយលឺសូរផាំង:
-Sea: ហើយដើរអត់មើលទេអីបងជីវ័ន្ត (និយាយដោយមិនបានបែរមកមើលនោះទេ)
គ្រាន់តែលឺសំលេងរបស់សមុទ្រភ្លាមក្នុងចិត្តត្រេកអរឥតឧបមា ភ្នែកចាប់ផ្តើមរលីងរលោងដោយមិននឹកស្មានថាមនុស្សដែលខ្លួនចង់ជួបរាល់ថ្ងៃ នឹករាល់ថ្ងៃ ហើយគិតថាបានស្លាប់បាត់បង់ជីវិតហើយនោះបែរជាមកឈរនៅចំពោះមុខខ្លួនយ៉ាងរស់រវើកទៅវិញ។ មេសាមិនបានតបតទៅកាន់សមុទ្រនោះទេ តែគេបានដើរទៅអោបសមុទ្រពីក្រោយព្រោះតែក្តីនឹករលឹកដែលមិនអាចហាមឃាត់ខ្លួនឯងបាន:
-Sea: បងជីវ័ន្ត នេះលេងអីចឹង?? ខ្ញុំមិនមែនបងវេហាទេ
-Mesa: (អោនខ្សឹបដាក់ត្រចៀកសមុទ្រ) បងមិនបានមករកវេហាទេ តែបងមករកសមុទ្រទេណាបាទ។
គ្រាន់តែលឺសំលេងភ្លាម សមុទ្រហាក់ស្រឡាំងកាំងមួយរំពេចព្រោះខ្លួនដឹងយ៉ាងច្បាស់ថាម្ចាស់សំលេងជាអ្នកណា។សំលេងនេះវាបានធ្វើអោយអារម្មណ៏របស់សមុទ្រវិលវល់ ភាន់ភាំង កែវភ្នែកចាប់ផ្តើមក្រហមហាក់ដូចជាមានអ្វីចូលនៅក្នុងនោះ។
-Sea: បងមេសា?
-Mesa:បាទ គឺបងពិតមែន។បងពិតជាសប្បាយចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបាននោះទេដែលបានជួបអូនម្តងទៀត រឹតតែត្រេកអរដែលអូននៅចាំសំលេងបងបានច្បាស់ល្អបែបនេះ។ ដឹងទេថាបងនឹកអូនខ្លាំងណាស់។ (និយាយដោយអោបសមុទ្រជាប់នៅក្នុងរង្វង់ដៃរបស់គេ)
-Sea: លែងខ្ញុំសិនទៅ នេះនៅផ្ទះខ្ញុំណាបង តិចប៉ាម៉ាក់ខ្ញុំមកឃើញមិនល្អទេ។
-Mesa: ឃើញៗទៅអត់ខ្វល់ទេ សុំអោបអោយអស់ចិត្តសិន នឹកខ្លាំងណាស់មានដឹងអត់?
-Sea: អត់ដឹងផង។ (ឆ្លើយមិនទាន់ចប់ស្រួលបួលផង មេសាក៏បានយកបបូរមាត់របស់គេថើបថ្ងាសរបស់សមុទ្រដើម្បីបញ្ជាក់ពីការនឹករលឹករបស់ខ្លួន)
-Mesa: ប៉ុណ្ណឹងដឹងនៅ? បើនៅមិនដឹងទេ ថែមអោយច្រើនជាងហ្នឹងតិចទៀត!!
-Sea: oppp! អត់ទេ លែងខ្ញុំសិនទៅតិចគេមកឃើញលោកព្រះ!!
-Mesa: លែងក៏បាន តែសុំមួយសិនមក!
-Sea: សុំអីមួយ??? កុំក្បាលខូចពេកតិចត្រូវលូវហើយ។
-Mesa: គឺសុំអោយអូនថើបបងមួយហ្នឹងណា គិតដល់ណាណីហើយ???
-Sea: ជូ…….ប! ល្មមលែងបានហើយ ហើយទៅនិយាយលេងជាមួយម៉ែពុកនៅខាងមុខមុនទៅ ពេលខ្ញុំរួចដៃហើយខ្ញុំនឹងទៅតាមក្រោយ។
-Mesa: បាទ សំណព្វចិត្ត! ចឹងសុំទៅក្រៅវិញមុនហើយណា លឿនៗមកបងនៅចាំនៅខាងក្រៅ!!
និយាយរួចមេសាក៏បានដើរចេញទៅក្រៅដោយទឹកមុខញញឹមញញែមរីកស្គុសស្គាយដូចជាផ្កាកំពុងតែត្រូវទឹកសន្សើម។
-Rith: ចុមដូរទឹកមុខលឿនម៉េះមេសា?? មានរឿងអីដូចសប្បាយចិត្តខ្លាំងម៉េះ?
-Veha: មែនហើយ ខុសគ្នា១៨០ដឺក្រេហ្មងហ្នឹងណា សង្ស័យតែមានអីពិសេសហើយមើលទៅ។
-Mesa: ហ៊ឺស មិនទាន់ជំរះបញ្ជីផង ឆ្លៀតមកឌឺដងដាក់បងទៀត???? ផ្ញើរទុកសិនចុះ!!
-Veha: អត់ដឹងអីផង!!!
-Rith: ចុម ២នាក់នេះមានរឿងអីលាក់យើងហ្នឹង???
-Mom: តិចទៀតក្មួយនឹងដឹងដោយខ្លួនឯងណា។ មេសាក៏គេមិនដឹងអីដែរណាក្មួយ។
គ្រាន់តែម្តាយសមុទ្រនិយាយចប់មិនទាន់ស្រួលបួលផង សមុទ្រក៏ដើរចេញពីផ្ទះបាយសំដៅមកពួកគាត់ដែលកំពុងតែអង្គុយជជែកគ្នាយ៉ាងសប្បាយរីករាយ ជាពិសេសគឺកំលោះចាស់មេសា និង លោកគ្រូពេទ្យជីវ័ន្តគឺថាមុខរីកប៉ប្រឹម ញញឹមមិនដាច់សោះឡើយ។
-Rith: នេះសមុទ្រមែនទេវេហា???គ្នាពិតជាមិនមែនកំពុងតែសុបិនទេមែនទេ???
-Veha: មែនហើយ នេះជាប្អូនប្រុសរបស់ខ្ញុំ សមុទ្រ។ គេពិតជាសំណាងណាស់ដែលអាចមានជីវិតរស់នៅដល់សព្វថ្ងៃនេះ។
-Sea: កុំតែបានលោកគ្រូពេទ្យជីវ័ន្តជួយ កុំអីមិនដឹងថាខ្ញុំនៅមានជីវិតរស់នៅដល់សព្វថ្ងៃរឺអត់ទេ ហើយក៏មិនដឹងថារសាត់អណ្តែតដល់ណាដល់ណីទេ។ អរគុណម្តងទៀតណាបងជីវ័ន្ត!!
-Doc: ប្រហែលជាព្រហ្មលិខិតហើយមើលទៅ បើសិនជាមិនជួយសមុទ្រប្រហែលជាបងក៏មិនបានជួបវេហាដែរ។ អ្វីៗចាត់ទុកថាព្រហ្មលិខិតជាអ្នកកំនត់ទៅចុះ។
-Rith: ពួកគេទាំង២នាក់ពិតជាដូចគ្នាខ្លាំងណាស់។ កុំថាឡើយមេសា សូម្បីតែគ្នាក៏ច្រលំដែរ!
-Doc: សូម្បីតែខ្ញុំក៏ច្រលំដែរ សឹងតែទ្រាំមិនបានម្តងៗហើយតាស!!
-Sea: ទ្រាំមិនបានអីបង????
-Veha: មែនហ្នឹងប្រាប់មកទ្រាំមិនបានអីគេ???
-Doc: បងនិយាយលែងតាស!!!
ក្រោយពីអង្គុយជជែកគ្នាលេងយ៉ាងសប្បាយរីករាយក្រៃលែង យប់ក៏កាន់តែជ្រៅល្មមដល់ពេលដែលរិទ្ធិ និង មេសាត្រលប់ទៅកាន់ផ្ទះសំណាក់ដែលខ្លួនស្នាក់នៅវិញហើយ។
-Rith & Mesa: យប់ជ្រៅហើយលោកពូអ្នកមីង ក្មួយគិតសុំជំរាបលាទៅផ្ទះសំណាក់វិញហើយ គិតថារំខានលោកពូអ្នកមីងតែប៉ុណ្ណឹងបានហើយ។
-Mom: បាទមិនអីទេក្មួយ! ចាំស្អែកមកលេងទៀតក៏បានដែរណា!!
-Rith & Mesa: បាទមីង ចឹងក្មួយសុំទៅសិនហើយ។ (និយាយដោយក្រោកដើរចេញទៅខាងក្រៅ)
-Mom: វេហា សមុទ្រមើលជូនដំនើរពួកម៉ាកកូនត្រលប់ទៅវិញផង។ ចឹងម៉ាក់ប៉ានាំគ្នាចូលសម្រាកសិនហើយ!!
-Veha & Sea: បាទ ម៉ាក់!
និយាយរួចពួកគេទាំងអស់គ្នានាំគ្នាក្រោកដើរចេញទៅជូនដំនើរមេសានិងរិទ្ធិ។ដោយយល់ពីស្ថានការណ៏ច្បាស់លាស់រិទ្ធិបានទៅផ្ទះសំណាក់មុនមេសា ហើយវេហានិងជីវ័ន្តក៏បាននាំគ្នាដើរចូលក្នុងផ្ទះវិញដោយទុកពេលអោយសមុទ្រនិងមេសាសាសងគ្នាដោយក្តីនឹករលឹក។ពួកគេទាំង២នាក់បានកាន់ដៃគ្នាដើរសំដៅទៅកាន់ទីអនុស្សាវរីយ៏ដែលពួកគេធ្លាប់សាងជាមួយគ្នាកន្លងមក។
-Mesa: បងពិតជាសប្បាយចិត្តណាស់ដែលមានថ្ងៃនេះម្តងទៀត។ បងមិនដែលសង្ឃឹមថាពួកយើងទាំង២នឹងបានជួបគ្នាម្តងទៀតដូចថ្ងៃនេះនោះទេ។
-Sea: អូនក៏សប្បាយចិត្តដូចគ្នាដែលបងនៅតែចិញ្ចឹមចិត្តស្រលាញ់មួយនេះសំរាប់អូន ទោះបីជាបងដឹងថាវត្តមានអូនមាននៅលើលោកនេះរឺអត់ក៏ដោយ។ មនុស្សដូចជាបងប្រហែលជានៅសល់មិនច្រើនទេលើលោកនេះ។
-Mesa: ប្រហែលហើយ ចឹងអូនត្រូវតែថែរក្សាបងអោយបានល្អណា ព្រោះមនុស្សស្មោះដូចបងមិនងាយរកនោះទេ។
-Sea: សរសើរតិចមិនបានទេ បានដៃភ្លាមតាហ្មង!!
-Mesa: បងនិយាយលេងតាស! អូនមើលហ្ន ថ្ងៃនេះច័ន្ទពិតជាស្អាតណាស់។អូនមានដឹងអត់ថារាល់ពេលដែលបងនឹកអូនម្តងៗបងតែងតែសំលឹងមើលច័ន្ទហើយនិយាយតែម្នាក់ឯងប្រៀបដូចជាមនុស្សឆ្កួតចឹង។ ពីមុនបងមិនដែលចាប់អារម្មណ៏ពីសម្រស់ច័ន្ទនោះទេ តែព្រោះតែអូនពេលនេះបងពិតជាឈ្លក់វង្វេងជាមួយសម្រស់ដ៏ស្រស់ត្រកាលរបស់ច័ន្ទដកចិត្តមិនបាននោះទេ។
-Sea: មែនហើយច័ន្ទថ្ងៃនេះពិតជាស្អាតខ្លាំងណាស់។ អូនក៏ដូចគ្នា រាល់ពេលអូននឹកបងម្តងៗគឺអូនតែងតែសំលឹងមើលទៅច័ន្ទ ហើយសង្ឃឹមថានឹងបានជួបបងម្តងទៀតក្នុងថ្ងៃណាមួយ។ពេលនេះអ្វីៗបានដូចបំនងហើយ ពិតជាអរគុណគ្រប់យ៉ាងដែលអាចអោយយើងទាំង២ជួបគ្នាម្តងទៀត។
-Mesa: បងមិនព្រមអោយអូនទៅណាឆ្ងាយពីបងម្តងទៀតទេណាអូនសម្លាញ់!!!ជូប……….ស្រលាញ់ខ្លាំងណាស់ម្ចាស់ជីវិតបងអើយ!!
-Sea: ជូប………! អរគុណគ្រប់យ៉ាងដែលបងបានធ្វើ! ល្មមទៅគេងហើយយប់ហើយ ណាមួយអូនក៏ត្រូវត្រលប់ទៅផ្ទះវិញដែរ កុំអោយពុកម៉ែគាត់បារម្ភ!
-Mesa: បាទតោះចឹង ចាំបងជូនទៅ!
-Sea: តោះចឹង!
និយាយរួចពួកគេក៏បានដើរកាន់ដៃគ្នាកាត់ស្បៃអន្ធការក្រោមពន្លឺច័ន្ទដែលរះយ៉ាងស្រទន់ (គ្រាន់តែស្រមៃក៏មានក្តីសុខជំនួស)។
-Sea: ដល់ផ្ទះហើយ! អូនចូលផ្ទះហើយណា បងត្រលប់ទៅវិញប្រយ័ត្នប្រយែងផងណា។ ពេលទៅដល់ កុំភ្លេចខលប្រាប់អូនផងណា!!
-Mesa: ទទួលបញ្ជាបាទ! ចឹងបងទៅសិនហើយណា! រាត្រីសួស្តី សុបិនល្អណាបាទ!
-Sea: ដូចគ្នាណាបាទ!! រាត្រីសួស្តី សុបិនល្អ!
និយាយរួចមេសាក៏បានដើរចេញទៅ ក្រោមក្រសែភ្នែកតាមមើលរបស់សមុទ្ររហូតដល់ដាច់កន្ទុយភ្នែកទើបសមុទ្រដើរចូលក្នុងផ្ទះ។ ពេលដើរចូលមកដល់ក្នុងផ្ទះសមុទ្រក៏បានឃើញលោកគ្រូពេទ្យជីវ័ន្តកំពុងតែដើររ៉េរ៉ៗទៅមកៗដូចជាចង់បានអ្វីម្យ៉ាង។
-Sea: បងជីវ័ន្ត នេះបងកំពុងតែរកអីហ្នឹង??? ឃើញដើរទៅដើរមកៗ
-Doc: កំពុងតែដើររកម្ចាស់បេះដូងហ្នឹងណា!! ថាចូលទៅងូតទឹកតែមួយភ្លែតទេ លូវអត់ឃើញចេញមកវិញសោះ!!
-Sea: អូ ចឹងទេអី! ខ្ញុំស្មានតែបងបាត់អី! មិនអីទេចឹង ចាំខ្ញុំជួយណាបង!!
-Doc: អរគុណបាទ កំពុងតែត្រូវការជំនួយផង!
-Sea: តុក តុក តុក! បងវេហា ជួយបើកទ្វារអោយខ្ញុំតិចមក ខ្ញុំមានការពិភាក្សាជាមួយបងតិចណា!
-Veha: ការងារអីហ្អាសំខាន់ម៉េះ??? ចាំស្អែក ចាំនិយាយគ្នាទៅ បងងងុយគេងណាស់!!
-Sea: អត់ទេ សំខាន់មែនណា!! តែតិចទេណាបងប្រុស! ណាណាណា
-Veha: អូខេ! ហើយមានការអីឯងទាំងយប់ហ្នឹង??? ចាំព្រឹកមិនបានទេអី??
-Sea: បាទ បើគ្មានការសំខាន់គឺមិនរកបងទេបាទ!
-Veha: មានការអីចឹងឆាប់និយាយមក ងងុយគេងណាស់
-Sea: គឺថាមានកូនក្មេងបាត់បេះដូងក្នុងបន្ទប់របស់បងហ្នឹងណា! ផ្ញើរផងណាយប់នេះ!
-Doc: មែនហើយ បើមិនបានគេងនៅក្នុងបន្ទប់ហ្នឹងទេ ច្បាស់ជាគេងមិនលក់ទេយប់នេះនោះ!
-Veha: ចឹងបងគេងក្នុងបន្ទប់ទៅ ខ្ញុំគេងខាងក្រៅ!!
-Doc: អត់ទេ គេងចឹងក៏គេងមិនលក់ដែរ ទាល់តែគេងជាមួយម្ចាស់បេះដូងបងបានគេងលក់ស្រួល!!
-Veha: អ្នកណាថាព្រមអោយគេងក្នុងបន្ទប់ជាមួយនោះ??
-Sea: បានហើយ ទៅប្រកែកគ្នាក្នុងបន្ទប់តែ២នាក់ទៅ ចូលទៅៗ ខ្ញុំសុំទៅគេងសិនហើយណាបាទ! (និយាយដោយរុញវេហា និង ជីវ័ន្តចូលទៅក្នុងបន្ទប់)។ រាត្រីសួស្តីបងទាំង២ សុបិនល្អណាបាទ!! (និយាយរួចសមុទ្រក៏បានដើរចេញទៅបាត់ទៅ)
-Veha: ឈប់សិនអាប្អូនក្បាលខូច កុំទាន់អាលទៅណា! ដូចត្រូវដងត្រូវផ្លែគ្នាដល់ហើយហ្ន មិនដឹងថាអ្នកណាជាបងវាអោយពិតប្រាកដនោះទេ។
-Doc: ហើយចង់ទុកអោយបងគេងតែម្នាក់ឯងមែន???? អត់មានអាណិតបងខ្លះទេអី??
-Veha: អត់អាណិតថេរ!! ចឹងរាល់ដងគេងមានគ្នាមែន????
-Doc: មានណា គេងតែម្នាក់ឯងហ្នឹងណា!! ធ្វើមើលតែមិនដឹងចឹង!
-Veha: ហើយចុះម៉េចយប់ហ្នឹងគេងម្នាក់ឯងមិនបាន??
-Doc: គេងម្នាក់ឯងម៉េចបាន បើអូននៅជិតបង្កើយចឹងនោះ មិនអោយគេងជាមួយ បងគេងមិនលក់ទេលោកអើយ!!
-Veha: ចឹងផង??????
-Doc: ឌឺណាស់អូនឯង!!! ជូប………………
ពេលនេះខ្លួនវេហាកំពុងតែនៅក្នុងរង្វង់ដៃរបស់ជីវ័ន្តយ៉ាងណែនប្រកបដោយក្តីសុខ។
ជីវ័ន្តបានផ្តល់ស្នាមថើបដែលពោរពេញទៅដោយភាពផ្អែមល្ហែមជក់ចិត្តដែលអាចបញ្ជាក់ពីទំហំនៃក្តីស្រលាញ់របស់ខ្លួនទៅលើវេហា ចំនែកវេហាវិញក៏ព្រមទទួលយកនឹងបានតបតទៅកាន់ជីវ័ន្តវិញដោយរីករាយនិងពេញចិត្តដើម្បីបញ្ជាក់ពីក្តីស្រលាញ់របស់ខ្លួនលើជីវ័ន្តដូចគ្នា។ក្រោយពីក្រេបរសជាតិនិងផ្តល់ក្តីសុខផ្លូវចិត្តអោយគ្នាទៅវិញទៅមករួចហើយ ពួកគេទាំង២បានលង់លក់យ៉ាងស្កប់ស្កល់ដោយភាពកក់ក្តៅ។វាជាអនុស្សាវរីយ៏មួយយ៉ាងផ្អែមល្ហែមសំរាប់ពួកគេទាំង២នាក់ដែលមិនងាយនឹងបំភ្លេចបាន។
ព្រះអាទិត្យចាប់ផ្តើមបញ្ចេញពន្លឺតិចៗសបញ្ជាក់យ៉ាងថា ព្រឹកព្រលឹមនឹងមកដល់ក្នុងពេលឆាប់ៗ។តាមទម្លាប់ជីវ័ន្តតែងតែក្រោកពីគេងមុនវេហាមុនវេហាដើម្បីផ្តល់ស្នាមថើបលើថ្ងាសដល់វេហាដែលកំពុងតែស្កប់ស្កល់ក្នុងដំនេករបស់ខ្លួន។វាជំនួសអោយពាក្យថាអារុណសួស្តីដែលជីវ័ន្តប្រើជាមួយវេហា។ស្នាមថើបរបស់ជីវ័ន្តជាមួយនឹងពុកមាត់ដុសស្រួចៗខ្លីៗធ្វើអោយវេហារសើប រហូតដល់ភ្ញាក់ពីដំនេកទាំងមមីមមើ។ ជីវ័ន្តបានបីម្ចាស់ស្នេហ៏របស់ខ្លួនចូលទៅបន្ទប់ទឹកដើម្បីជំរះកាយអោយគ្នាទៅវិញទៅមកតាមដែលពួកគេធ្លាប់បានផ្តល់អោយគ្នាទៅតាមទម្លាប់របស់ពួកគេ។ ក្រោយពីជំរះកាយរួចរាល់រៀងៗខ្លួនហើយ ពួកគេទាំង២នាក់បានបណ្តើរគ្នាយ៉ាងត្រសងដើម្បទៅមើលថ្ងៃរះជាមួយគ្នា។ ទិដ្ឋភាពថ្ងៃរះលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយរួមជាមួយរស្មីដ៏ភ្លឺចិញ្ចែងចិញ្ចាំងពាសពេញផែនដីពិតជាស្រស់ស្អាតលើសពីអ្វីដែលធ្លាប់បានឃើញនៅក្នុងរូបថត និង វីដេអូ។វារឹតតែស្រស់ស្រាយនិងរីករាយមួយកំរិតទៀតនៅពេលដែលជីវ័ន្តបានមើលថ្ងៃរះជាមួយវេហា(ច្រណែនណាស់លោកព្រះ មាន១០ឆ្នាំម៉ានដងដែលអាចមានពេលវេលាចឹងៗជាមួយមនុស្សដែលខ្លួនស្រលាញ់ទៅហ្ន??) ។អង្គុយមើលថ្ងៃរះជាមួយគ្នាបានមួយសន្ទុះវេហាបាននិយាយទៅកាន់ជីវ័ន្ត:
-វេហា: បងហ្អា តើពួកយើងអាចមានពេលវេលាបែបនេះបានយូរប៉ុណ្ណាទៅ?? តើបងស្រលាញ់អូនបានយូរប៉ុណ្ណា??
-ជីវ័ន្ត: ហេតុអីបានជាសួរបងបែបនេះ?? រឺរាល់ថ្ងៃនេះអូននៅមិនជឿចិត្តបងទៀត??
-វេហា: មិនមែនអូនមិនជឿចិត្តបងនោះទេ តែអូនខ្លាចថ្ងៃណាមួយបងនឹង
មិនទាន់បាននិយាយចប់ផង ជីវ័ន្តបានយកបបូរមាត់របស់ខ្លួនផ្អិបជាប់លើបបូរមាត់របស់វេហាមិនអោយនិយាយតទៀតបាន។កំដៅភាយៗដែលចេញពីបបូរមាត់របស់ជីវ័ន្តបានធ្វើអោយវេហាទទួលយកដោយភាពកក់ក្តៅ។
-ជីវ័ន្ត: ទោះបីជាមានរឿងអីក៏ដោយ បងនឹងមិនព្រមលែងដៃអូននោះទេ។ បងនឹងលែងដៃអូនលុះត្រាតែអូនមិនព្រមដើរលើផ្លូវនេះជាមួយនឹងបង។ (និយាយដោយអូនថើបថ្ងាសរបស់វេហា)
-វេហា: បងក៏ដឹងថាម៉ាក់ប៉ារបស់បងមិនបានគាំទ្រក្នុងស្នេហាមួយនេះនោះទេ ចឹងអូនចេះតែខ្លាចនិងបារម្ភថាថ្ងៃណាមួយអូននឹងបាត់បង់បង។
-ជីវ័ន្ត: (យកដៃរបស់គេកាន់ដៃរបស់វេហាយ៉ាងណែន) សន្យានឹងបងបានទេថាយើងនឹងព្យាយាមជាមួយគ្នា មិនថាមានឧបសគ្គអ្វីកើតឡើងនោះទេ។
-វេហា: អូនសន្យាថានឹងមិនលែងដៃបងនោះទេ ដរាបណាបងនៅត្រូវការអូន។ វេហាក៏បានថើបថ្ពាល់ ហើយបន្តដល់បបូរមាត់របស់ជីវ័ន្តនៅក្រោមពន្លឺព្រះអាទិត្យដែលកំពុងបញ្ចេញរស្មីស្រាលៗមកគ្របលើផែនដី វាពិតជារ៉ូមែនទិចខ្លាំងណាស់ (ច្រណែនណាស់លោកព្រះ)។
-ជីវ័ន្ត: បងនឹងសុំម៉ាក់ប៉ាអូនរស់នៅទីនេះជាមួយអូននឹងពួកគាត់។ បងមិនចង់ទៅណាឆ្ងាយពីអូនទៀតទេ។
-វេហា: ហ៊ានដែរ?? ម៉ាក់ដឹងម៉ាក់វ៉ៃ
-ជីវ័ន្ត: រឿងអីមិនហ៊ាន?? ដើម្បីអូនបងហ៊ានធ្វើគ្រប់យ៉ាង!!
-វេហា: តោះចឹងទៅជួបពួកគាត់!!
និយាយរួចពួកគេក៏បានបណ្តើរគ្នាត្រលប់ទៅផ្ទះវិញប្រកបដោយភាពមោះមុត និង មានអារម្មណ៏ច្របូកច្របល់ទាំង២នាក់ (មិនដឹងថានឹងមានរឿងអីកើតឡើងនោះទេបន្តិចទៀតនេះ)។ពួកគេទាំង២នាក់កាន់ដៃគ្នាយ៉ាងណែនដែលបញ្ជាក់ថាពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការប្រឈមមុខនឹងគ្រួសាររបស់វេហា។ គ្រាន់តែចូលដល់ក្នុងផ្ទះភ្លាមពួកគេទាំង២មានអារម្មណ៏……………………………….
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment