គួរគិតអោយបានវែងឆ្ងាយមុនឈានជើងចូលស្នេហា៦៩..........
ដោយ Sothea Daro
ក្នុងនាមខ្ញុំជាAdminមួយរូប ថ្ងៃនេះសូមបញ្ចេញយោបល់បន្តិចបន្តួចទាក់ទងនឹងរឿងស្នេហារវាងបុរស និងបុរស ឬរវាង ស្រ្តី និងស្រ្តី ដែលជារឿងមួយកំពុងតែកេីតឡៀងជាបន្តបន្ទាប់ក្នុងសង្គមខ្មែរយេីង! ! ជាដំបូងខ្ញុំក៏សូមអភ័យទោសចំពោះសមាជិកក្រុម ក៏ដូចជាAdminដ៏ទៃដែលការសរសេររបស់ខ្ញុំមានប៉ះពាល់ ឬលេីសលួសដោយប្រការណាមួយ ដោយថ្ងៃខ្ញុំគ្រាន់តែចង់លេីកយកចំនុចតូចមួយមកបញ្ចេញយោបល់ថាៈ ប្រសិនបេីមនុស្សចង់ដេីរលេីវិថីស្នេហា៦៩ ខ្ញុំបាទសូមអោយពួកគេគិតអោយបានវែងឆ្ងាយចំពោះអនាគតរបស់ពួកគេ ថាពួកគេច្បាស់លាស់ជាមួយគ្នា ឬអត់? បេីច្បាស់លាស់គួរត្រូវពួតដៃគ្នារកស៊ីទិញផ្ទះសំបែងរស់នៅជុំគ្នា (ចំនុចនេះអាចបង្ហាញជាសារធាណៈ ឬបំបិតព័តមានជាសិទ្ធបុគ្គល) នឹងទេីបជីវិតមានន័យទៅថ្ងៃមុខ ប៉ុន្តែបេីយេីងគ្រាន់តែចង់ស្គាល់រសជាតិ ឬប្រលែងលែងនឹងជីវិតបែបនេះ ខ្ញុំសូមនិយាយថាកុំអោយសាកល្បងអោយសោះ ព្រោះជួនកាលយេីងអាចនឹងយកជិវិតយេីងទៅចំណាយពេលជាមួយស្នេហាមួយនេះយ៉ាងយូរ ហេីយចង់មកក្រោយក៏មិនបាន ព្រោះយេីងបានចំណាយពេលយូរពេក ប៉ុន្តែបេីដៃគូរយេីងគេស៊ូជាមួយយេីងមិនអីទេ ចុះបេីគេលួចមានអ្នកថ្មីចោលយេីង តេីយេីងគិតយ៉ាងណា? ពេលខ្លះយេីងបានត្រឹមផុសStaus លួងចិត្តខ្លួនឯងតែប៉ុណ្ណោះ ផុសតាមអារម្មណ៍របស់មនុស្សម្នាក់ ហេីយថាខ្លួនឯងមិនអី ប៉ុន្តែធាតុពិតខ្លួនឈឺសឹងតែមិនអាចទប់លំនឹងបាន! សរុបមកខ្ញុំគ្រាន់តែចង់ប្រាប់បងប្អូនថា បេីសិនជាមិនច្បាស់ទេ កុំសាក់ល្បងស្នេហានេះអី គួររៀបចំខ្លួនទៅតាមធម្មជាតិ ដែលប្រុស គូរនឹងស្រី បង្កេីតគ្រួសារតូចមួយទៅ ប៉ុន្តែបេីយេីងច្បាស់លាស់គួររៀបចំអនាគតយេីងអោយបានល្អជាមួយដៃគូរ ទេីបគ្មានអ្នកណាមកបំបែកបំបាក់យេីងបាន! ! អរគុណ
No comments:
Post a Comment