Breaking

Sunday, August 4, 2019

ដំណោះស្រាយ ភាពឈឺចាប់ដោយសាស្នេហា!

ដំណោះស្រាយ ភាពឈឺចាប់ដោយសាស្នេហា......នេត្រា



ត្រឹមតែបញ្ហាលើការសិក្សារៀនសូត្រ បញ្ហាគ្រួសារ បញ្ហារឿងការងារ និងបញ្ហាក្នុងជីវិតរស់នៅប្រចាំថ្ងៃគឺ វាច្រើនណាស់ទៅហើយ ចាំបាច់អីនៅថែមបញ្ហាស្នេហាមកធ្វើអីទៀត វាតិចពេកមែន? យើងម្នាក់ៗហេតុអីចូលចិត្តបង្កើតបញ្ហាដាក់ខ្លួនម្លេះ ត្រឹមតែជាបញ្ហាដែលអ្នកដ៏ទៃបង្ករឡើងយើងដោះស្រាយមិនចង់អស់ផង ហេតុអីខ្លួនឯងត្រូវបង្ករបញ្ហាដល់ខ្លួនឯងធ្វើអីទៀត!
គិតសាឡើងវិញយើងមិនមែនជាម៉ាសីុនដោះស្រាយរាល់គ្រប់បញ្ហាទេ ហើយរឿងមួយចំនួនមិនគួរអោយជួបហើយមិនគួរនឹងចងចាំវាទេ ព្រោះវាបានតែការឈឺចាប់តែប៉ុន្នោះ អ្វីៗទាំងអស់សុទ្ធតែកើតចេញពីការគិតរបស់យើងទាំងស្រុង បើយើងអនុញ្ញាតិអោយការឈឺចាប់ទាំងឡាយគ្រប់ដណ្ដប់លើយើងបាន នោះយើងជាមនុស្សដែលជួបតែបញ្ហា និងការឈឺចាប់ជាមិនខាន ដូច្នេះរៀនជៀសវៀង និងបោះបង់ការឈឺចាប់ឬបញ្ហាទាំងនោះចោលខ្លះ ទើបយើងអាចរកសុភមង្គលផ្លូវចិត្តជូនខ្លួនឯងបាន!
ដូចជាពាក្យលោកមហាត្មះគន្ធីថា👉គ្មានអ្នកណាអាចធ្វើអោយខ្ញុំឈឺចាប់ ដោយគ្មានការអនុញ្ញាតិពីខ្ញុំឡើយ👈
ហើយយើងក៏តែងតែជួបប្រទះពាក្យលេងសើចមួយដែលថា (មកពីអ្នកឈឺ ហើយចាប់វាទុក ទើបបានជាអ្នកនៅតែឈឺជាប់រហូតបែបនេះ តែបើអ្នកឈឺហើយលែង នោះ អ្នកនឹងបាត់បង់ភាពឈឺចាប់នេះមិនខាន!) តែភាពពិតជាក់ស្ដែងប្រយោគនេះមិនមែនសម្រាប់និយាយលេងទេតែគឺជាប្រយោគដាស់តឿនយើងតែម្ដង!
ជឿខ្ញុំទៅរាល់គ្រប់បញ្ហាក្នុងសេចក្ដីស្នេហាទាំងឡាយគឺបង្កតែពីយើងទេ យើងចង់ជ្រើសរើសភាពឈឺចាប់ ឬសេចក្ដីសប្បាយរីករាយគឺខ្លួនយើងមានជម្រើសជ្រើសរើសវាបាន។ យើងនឹងមានក្ដីសុខបើយើង ចេះជ្រើសរើសវិធីល្អៗមកដោះស្រាយ តែយើងនឹងជួបតែទុក្ខទៅវិញ បើយើងបណ្ដែតបណ្ដោយ ទៅតាមតែអារម្មណ៌។ តែសូមកុំសួរខ្ញុំថាតើវិធីល្អៗសម្រាប់ដោះស្រាយលើវិបត្តិស្នេហា គេធ្វើរបៀបមិុច? ខ្ញុំពិតជាមិនអាចឆ្លើយបានទេ ព្រោះមនុស្សម្នាក់ៗគេមានវិធីរៀងៗខ្លួន ជួបបញ្ហាឬស្ថានការផ្សេងៗគ្នា ដូច្នេះ វិធីដែរល្អ គឺយើងត្រូវចេះសិក្សាពីមនុស្សជំវិញខ្លួន និងបទពិសោធន៌ស្នេហារបស់ពួកគេ រួចយកមកត្រិះរិះពិចារណា នឹងអនុវត្តិដោយខ្លួនឯងទៅ។ រាងវល់មែន? អត់យល់ថាសំណេរនេះចង់និយាយពីអីមែន? #បញ្ហាស្នេហាទាំងឡាយមានប្រភពដោះស្រាយបានយ៉ាងងាយនោះគឺ_រូបអ្នកផ្ទាល់
អរគុណ ពីខ្ញុំ នី_នេត្រា
#Dwarf_Planet

No comments:

Post a Comment