Breaking

Monday, July 29, 2019

ការប្រច័ណ្ឌ..............ដោយ អា ឈឹម

ការប្រច័ណ្ឌ..............

ដោយ អា ឈឹម

#Khmer_Novel69



ការប្រចណ្ឌអាចកើតឡើងបានដោយការស្រឡាញ់ដ៏បរិសុទ្ធ វាពិតជាត្រឹមត្រូវណាស់។ បើមិនស្រឡាញ់នោះក៏មិនប្រចណ្ឌ ស្រឡាញ់កាន់តែខ្លាំងការប្រចណ្ឌក៏កាន់តែមានច្រើន។ លក្ខខណ្ណស្នេហាមួយការស្រឡាញ់មួយដែលមិនចេះប្រចណ្ឌនោះគឺស្នេហាលេងសើចឬអាចនិយាយបានថាស្នេហាកំដរអារម្មណ៍ អាចកំដរបានទាំងអារម្មណ៍ទាំងតណ្ហារៀងៗខ្លួន អស់អារម្មណ៍ត្រេកត្រអាលនឹងកាមតណ្ហាហើយក៏ហីៗដាក់គ្នាទៅវិញទៅមក លុះចំណង់កើតមានម្តងទៀតក៏ស្រឡាញ់គ្នាម្តងទៀតទៅ។ ស្នេហាប្រភេទនេះ ជារឿយៗយើងអាចរកឃើញនៅក្នុងមជ្ឈដ្ឋានបុរសស្រឡាញ់បុរសព្រោះពួកគាត់ចូលចិត្តផ្លាស់ប្តូរដៃគូរស្នេហាច្រើនទាំងTop ទាំង Bottom ចូលចិត្តប្តូររសជាតិស្នេហ៍ កម្រមានគូរស្នេហ៍ណាស្រលាញ់គ្នាពិតប្រាកដណាស់ បើទោះជាមានក៏ពិបាកនឹងថែរក្សាដែរព្រោះស្នេហាប្រភេទនេះរមែងរងការរើសអើងពីសង្គមមនុស្សទូទៅ ជាពិសេសគំនាបពីក្រុមគ្រួសារតែម្តង។ មួយទៀតកត្តាប្រពៃណីទំនៀមទម្លាប់រួមទាំងកត្តាធម្មជាតិដែលបានកំណត់ជាក់ច្បាស់រវាងភេទស្រីហើយនិងភេទប្រុសដើម្បីធ្វើការបង្ករកំណើតតពូជពង្សវង្សត្រកូល។ ស្លេះឈប់និយាយពីរឿងស្នេហាលេងសើចស្នេហាកំដរអារម្មណ៍របស់ក្រុមបុរសស្រឡាញ់បុរស ហើយងាកមកនិយាយពីរឿងដើមវិញនោះគឺការប្រចណ្ឌ។ ស្រឡាញ់តិចប្រចណ្ឌតិច ស្រឡាញ់ច្រើនប្រចណ្ឌច្រើន ស្រឡាញ់ងប់ប្រចណ្ឌទាល់តែងាប់។ ភាគីម្ខាងៗសុទ្ធតែយកការប្រចណ្ឌដើម្បីបង្ហាញពីការស្រឡាញ់ដ៏ស្មោះស្ម័គ្របស់ពួកគេ។ បើទាំងសង្ខាងមិនអាត្មានិយម នោះការប្រចណ្ឌរបស់ពួកគេគឺស្ថិតក្នុងន័យវិជ្ជមាន តែបើការស្រឡាញ់នោះមានភាពអាត្មានិយមហើយ ទោះចង់ឬមិនចង់គឺវានឹងស្ថិតក្នុងភាពអវិជ្ជមានជានិច្ច។ ការប្រចណ្ឌបែបអាត្មានិយមការប្រចណ្ឌបែបអវិជ្ជមាន វាមិនបានជួយជម្រុញឲ្យស្នេហាពួកគេមានភាពផ្អែមល្ហែមរីកលូតលាស់ទៅមុខនោះទេ វាមានតែជម្រុញឲ្យកាន់តែមានគម្លាតកាន់តែឆ្ងាយគ្នានៃទំនាក់ទំនងស្នេហារបស់ពួកគេ។ បើត្រឹមគម្លាតស្នេហ៍វាមិនសូវអីទេ តែវាបែរជារុញច្រានឲ្យមានវិបត្តិផ្លូវចិត្តនៃដៃគូរសង្ខាង ប៉ះពាល់ទាំងការសិក្សារនិងមុខរបរប្រចាំថ្ងៃទៀតផង។ ម្នាក់ប្រចណ្ឌម្នាក់តាមលួង យូរទៅនៅតែដដែល នៅតែប្រចណ្ឌនៅតែតាមលួង (មិនបាច់រកសុីស្អីទេ សុីអាប្រចណ្ឌហ្នឹងទៅ) ជីវិតនឹងថមថយពន្លឺម្តងបន្តិចៗ ចុងក្រោយក៏បែកគ្នា។ ពេលស្នេហាបានបញ្ចប់ការប្រចណ្ឌក៏លែងមាន តែមានសល់ត្រឹមវិប្បដិសារីរៀងៗខ្លួនដែលបានក្លាយជាសម្ពាធផ្លូវចិត្តបង្អាក់ដំណើរជីវិតរែកពុនជាប់ខ្លួនលុះអវសាន្តសង្ខារ តែបើគ្មានការស្រឡាញ់នោះក៏គ្មានការប្រចណ្ឌ🙃🙃🙃
៚ស្នេហាគឺជាការអាត្មានិយម៚
ដោយ អា ឈឹម

No comments:

Post a Comment