Breaking

Sunday, December 30, 2018

មនុស្សប្រភេទណាដែលអ្នកមិនគួរអោយការស្រលាញ់ដ៏មានដំលៃទៅកាន់ពួកគេ

មនុស្សប្រភេទណាដែលអ្នកមិនគួរអោយការស្រលាញ់ដ៏មានដំលៃទៅកាន់ពួកគេ


មនុស្សស្រី
មិនមែនគ្រប់តែមនុស្សស្រីគឺសុទ្ធតែគួរទទួលបានការផ្តល់អោយពីបុរសជាដៃគូរបស់ខ្លួននាងឡើយ។
មនុស្សប្រុសដែលពិតជាមានចិត្តផ្តល់អោយពិតប្រាកដ គឺចិត្តរបស់គេពាល់ត្រូវតំលៃរបស់មនុស្សស្រីជាគូរបស់ខ្លួនច្បាស់លាស់ក្នុងចិត្តណាស់ មានតួយ៉ាងតំលៃគួរអោយគោរព ឬតំលៃគួរអោយអាណិត ជាតំលៃសមនឹងទទួលបានការផ្តល់អោយ ទើបគេកើតចេញជាចិត្តផ្តល់អោយ។ មនុស្សស្រីខ្លះយ៉ាប់ណាស់ មិនសមនឹងទទួលបានការមើលថែទេ ពេលបុរសមើលថែដោយចិត្តអាណិត ឬផ្តល់អោយដោយចិត្តគោរពគុណតំលៃនាង នាងបែរជាយល់ថាបុរសនោះខ្វះនាងមិនបានទៅវិញ ហើយខ្វះមិនបាននោះនាងសំដៅថាបុរសនោះមានអារម្មណ៍ភេទចំពោះនាងដឹកមុខក្នុងសកម្មភាពផ្តល់អោយរបស់បុរសនោះទៅវិញ គឺមិនមែនស្រឡាញ់គុណតំលៃរបស់នាងទើបកើតចិត្តផ្តល់អោយនោះទេ។ មនុស្សស្រីបែបនេះមិនសមទទួលបានការផ្តល់អោយឡើយ។ ជាប្រភេទមនុស្សស្រីជាន់ឈ្លីលើចិត្តផ្តល់អោយរបស់គូខ្លួន។ មនុស្សស្រីប្រភេទនេះ នាងមានចិត្តថាបុរសជាគូនាង ស្រឡាញ់ផ្តល់អោយនាងព្រោះតែអារម្មណ៍ភេទរបស់បុរសនោះចំពោះនាង ដោយចិត្តបែបនេះនាងនឹងសំដែងអោយឃើញនូវចរិតជារាជនីក្នុងចិត្តបុរសនោះ ហើយនាងនឹងមានចិត្តអំនួតលើសកម្មភាពផ្តល់អោយរបស់បុរសជាគូរបស់នាង ទោះជួនកាលនារីនោះជាមនុស្សអន់ មនុស្សគ្មានតំលៃអ្វីសោះសំរាប់កែវភ្នែកបុរសដទៃក៏ដោយ ក៏នាងនៅតែអំនួតយ៉ាងងងើលចំពោះបុរសជាគូរបស់នាង។ បើនាងមានចិត្តបែបនេះហើយ ដាច់ខាតមិនអាចអត់ទេ សកម្មភាពផ្សេងៗជាពាក្យសំដីជាដើម បង្ហាញពីភាពគ្រាន់បើរបស់នាងចំពោះបុរសនោះ ហើយជាភាគច្រើនបំផុតនាងតែងអួតពីខ្លួននាងប្រាប់មិត្តភត្តិដែលនាងមើលទំនងថាអាចប្រាប់បាន ថាគូរបស់នាងស្រឡាញ់នាងត្រង់នេះឬត្រង់នោះ ដែលសរុបមកគ្មានអ្វីក្រៅពីប្រាប់ពីអារម្មណ៍ភេទរបស់បុរសជាគូនាងចំពោះនាងឡើយ។ នេះជាចរិតស្រឡាញ់គេដើម្បីបំរើអារម្មណ៍ខ្លួនឯងរបស់មនុស្សស្រីនោះ មិនមែនជាក្តីស្រឡាញ់មួយដែលនាងមានចំពោះបុរសជាគូរបស់នាងឡើយ។

មនុស្សប្រុស
មនុស្សប្រុសដែលមានសេចក្តីថ្លៃថ្នូរ មិនអោយអារម្មណ៍ភេទដែលជាអារម្មណ៍សត្វដឹកមុខ ពួកគេ សំគាល់ឃើញដោយងាយនិងរហ័សបំផុត ចរិតមនុស្សស្រីដែលយកភេទមកដាក់សម្ពាធលើខ្លួន ហើយពួកគេនឹងនិយាយដោយជាក់លាក់ច្បាស់លាស់នឹងដៃគូខ្លួនត្រង់ចំណុចនេះ ពួកគេមិនអនុញ្ញាតិដាច់ខាតអោយមនុស្សស្រីជាដៃគូរបស់ពួកគេ មានចិត្តបែបនេះចំពោះខ្លួនឡើយ។ តែបើធ្លាក់ចូលដល់ស្ថានភាពបែបនេះហើយ មនុស្សប្រុសនោះនៅតែមិនរង្គាសចិត្តនឹងចរិតអាត្មានិយម ដើម្បីអញជារឿងសំខាន់ក្នុងទំនាក់ទំនងស្នេហ៍របស់នាងទៀតនោះ សកម្មភាពយកចិត្តទុកដាក់របស់បុរសនោះចំពោះមនុស្សស្រីជាគូរបស់ខ្លួន មិនមែនជាការផ្តល់អោយមនុស្សស្រីជាដៃគូខ្លួនទេ តែគឺជាមនុស្សប្រុស ងប់ជ្រប់ជាប់នឹងអារម្មណ៍ភេទរបស់ខ្លួនចំពោះនាង ដូចដែលនាងជាគូរបស់បុរសនោះយល់នោះយ៉ាងប្រាកដហើយ។ មនុស្សប្រុសដែលទុកអោយអារម្មណ៍ភេទដឹកមុខ លែងមានអារម្មណ៍រង្គាសចំពោះចរិតអឿអំនួតនឹងភេទ របស់មនុស្សស្រីដែលជាដៃគូរបស់ខ្លួនបែបនេះ នោះមនុស្សប្រុសនោះគ្មានសេចក្តីថ្លៃថ្នូរជាមនុស្សប្រុសមានគុណធម៏ មានបេះដូងក្រអូបដែលត្រូវបានមនុស្សស្រីថ្លៃថ្នូរទាំងឡាយអោយតំលៃឡើយ។ ជីវិតមនុស្សប្រុសនោះទាំងមូល ត្រូវនាំមុខដោយអារម្មណ៍ភេទទាំងស្រុង ជាមនុស្សប្រុសដែលបូជាជីវិតទាំងស្រុងដើម្បីបំរើអារម្មណ៍ភេទរបស់ខ្លួន ជាមនុស្សប្រុសងាយផិតក្បត់លួចមានស្រី ជីវិតមនុស្សប្រុសនោះ រករស្មីថ្លៃថ្នូរសំរាប់ជីវិតក្នុងចិត្តសណ្តានមិនបានឡើយ ទោះមនុស្សប្រុសនោះមានលុយច្រើន ឬមានតួនាទីធំប៉ុណ្ណាក៏ដោយ។ ជាប្រភេទមនុស្សប្រុសដែលមិនសមធ្វើជាអ្នកដឹកនាំមនុស្សឡើយ។ ក្នុងចំណោមការធ្លាក់ចូលក្នុងសម្ពាធរបស់មនុស្សស្រីនៃមនុស្សប្រុស មានជាអាទ៍ ព្រោះមនុស្សស្រីជាអ្នកមានជាងខ្លួន ឬព្រោះតែអារម្មណ៍ភេទនាំមុខខ្លាំងរបស់មនុស្សប្រុសនោះចំពោះមនុស្សស្រី ឬព្រោះមនុស្សស្រីនោះជាកូនអ្នកធំ ហើយមនុស្សប្រុសនោះតោងមនុស្សស្រីដើម្បីខ្លួនបានធ្វើធំដែរ គឺការជាប់ផុងក្រោមសម្ពាធរបស់មនុស្សស្រីដោយអារម្មណ៍ភេទ ជាការជាប់ក្រោមសម្ពាធរបស់ស្រីដែលមានលក្ខណៈថោកទាបជាងគេបំផុត។

ត្រូវចាំថា៖ចរិតដែលដឹកនាំមុខដោយអារម្មណ៍ភេទ ជាសណ្តានសត្វតិរិច្ឆាន ចំណែកសណ្តានជាមនុស្សគឺត្រូវដឹកនាំមុខដោយធម្មសញ្ញាឬមនសិការជាមនុស្ស៕
ដោយលោក ខឹម វាសនា

No comments:

Post a Comment