បើច្បាប់មិនបានកំណត់ថាធ្វើរឿងនោះខុសទេ តើយើងអាចធ្វើរឿងនោះបានឬអត់.......
មិនមែនគ្រប់តែរឿងដែលច្បាប់មិនបានកំណត់ថាខុស នោះយើងអាចធ្វើបានទាំងអស់នោះទេ
វានៅរឿងតំលៃសីលធម៌ និងរឿងមនសិការជាមនុស្សផងដែរ។ ច្បាប់មិនបានកំណត់ថាដើរស្រាតពេញតែផ្ទះ
ដោយអត់បានគិតថាមានម៉ែឪ បងប្អូនប្រុសស្រីនៅក្នុងផ្ទះជាមួយនឹងយើង យើងដើរស្រាតពេញតែផ្ទះបានដោយសំអាងថាមិនមានច្បាប់ហាមឃាត់នោះទេ។
មនុស្សស្រីមិនចេះមើលកូន ដើរចូលបារ បនយប់ព្រលប់អោយប្រុសដទៃលូកលើលូកក្រោម ក៏ច្បាប់មិនបានកំណត់ដែរ
តែយើងនៅតែដឹងថាទង្វើនេះមិនសមទំនង អ្នកដទៃរិះគន់យើងជារឿងសមហេតុផល ដោយមិនចាំតែច្បាប់កំណត់ថាខុស
ប្រព្រឹត្តមិនបាននោះទេ។ មនុស្សមានលុយដើរអួតអាង មើលងាយគេឯងក៏ច្បាប់អត់បានកំណត់ថាខុសដែរ។
មានរឿងរាប់លានរឿងដែលច្បាប់មិនបានកំណត់ថាខុស តែមនុស្សនៅតែដឹងថានោះជាទង្វើខុសឆ្គង មិនសមនឹងប្រព្រឹត្រ។
អ្វីដែលពួក ក្មួយស្រីៗប៉ុន្មាននាក់នេះប្រព្រឹត្តវានៅក្នុងទំរង់នេះ៕
ដោយ លោកខឹម វាសនា
Hit the point! រស់នៅប្រកបដោយក្រមសីលធម៌
ReplyDelete