Breaking

Tuesday, August 21, 2018

រឿង ថាវរះម្ចាស់ស្នេហ៍( ភាគទី៤ )

រឿង ថាវរះម្ចាស់ស្នេហ៍
( ភាគទី៤ )
និពន្ធដោយ Æm real gay
#Khmer_Novel_69


   ថាវរៈលាមើលហើយរអ៊ូតិចៗ supprise ដល់ហើយមើលទៅទើបរុំរាប់ជាន់បែបនេះជាន់ទី1      ទី2       ទីមើលទៅថាវរ រាងភ្ញាក់យ៉ាងខ្លាំងថាវរៈនិយាយ  ពុទ្ធោ! នេះបុត្រឆ្កួតទេដឹង សារេតក៏កាន់តែងឿងឆ្ងល់យ៉ាងខ្លាំងលែងយល់សាច់រឿងអីអស់ហើយនិយាយ កុំប្រាប់ណាថា......បុត្រទិញអោយទៀតណា រៈ នេះ ...IPHONE X ណា ថាវរៈបុកពោះភឹបៗ បេះដូងលោតដុកដាក់ៗ
របស់ទាំងនេះថ្លៃណាស់ខ្ញុំមិនហ៊ានទទួលទេ សារេតខលទៅបុត្របន្តិច សារេតខលទៅបុត្រ ចូលហើយក៏ហុចទៅអោយថាវរៈ អាឡូ! ខ្ញុំថាវរៈ
~
បុត្រ៖ម្ចាស់ចិត្ត នេះចង់អរគុណរឺ
-
ថាវរៈ តប៖ មកយករបស់លោកវិញទៅ
~
បុត្រ៖ មិនយកទេ ហើយទូរស័ព្ទទិញអោយមិចមិនខលមកលេខក៏ដាក់អោយប្រើដែហើយ
--
ថាវរៈ ៖ លោកយ៉ាងមិចហ្នឹង
~
បុត្រ៖  បងដេកឱបមួយយប់ហើយនៅមិនយល់ទៀតរឺ
--
ថាវរៈ៖  នេះកាន់តែផ្ដេសផ្ដាស់ហើយ
~
បុត្រ៖  ថាវរៈខ្ញុំ,,,,,,
--
ថាវរៈ៖បានហើយចាំថ្ងៃក្រោយចាំនិយាយ ( បើនិយាយខ្មាស់រេតស្លាប់ហើយ គ្រាន់តែបុន្នឹងដូចដើរស្រាតទៅហើយ)
សារេតលឺអស់ហើយដោយសារបើក  Speakerphone នេះឯង ដេក,,,, ឯងបានធ្វើអ្វីខ្លះនឹងថាវរៈ ថាវរៈតប  ណ្ហើយ ខ្ញុំមិនលាក់បាំងនឹងឯងទេ បុត្រគេស្រលាញ់ខ្ញុំ គេថាស្រលាញ់តាំងពីនៅមន្ទីពេទ្យ ហើយយប់មិញដោយសារគេដេកឱបខ្ញុំពេញមួយយប់ទើបមិនបានមកផ្ទះហ្នឹងណា (ប្រាប់ក៏ដឹង មិនប្រាប់ក៏ដឹង ព្រោះមិញរេតបានលឺអស់ហើយ)
សារេតសើចហើយនិយាយ នេះ គ្នាធ្លាប់តែលឺក្នុងរឿងនិទានតែនេះឯង,,,,ហើយឯងគិតមិច ថាវរៈតប ទូរស័ព្ទនេះវាថ្លៃណាស់ គ្នាមិនហ៊ានទទួលទេ សារេតតប ៖ តែគេអោយឯងណា យកទៅប៉ុណ្ណឹងបុត្រមិនក្រទេ រៈតប គ្រាន់តែខោអាវគ្នាក្រែងចិត្តសឹងស្លាប់ទៅហើយ រេតនិយាយ៖ តាមស្ដាប់ទៅបុត្រស្រលាញ់ឯងខ្លាំងណាស់វើយ នេះប្រហែលជានិស្ស័យ
រៈ៖ នេះបើរេតឯង ឯងគិតមិច
រេត៖ មិនដឹងដែរ បុត្រស្អាតដែរតើ គ្នាក៏មិនប្រកែកទេវើយហាសហា។
   
និយាយដល់ត្រឹមនេះនិមលស្រែកពីខាងក្រៅមក រៀបចំទៅថ្ងៃហ្នឹងយើងដើរលេងតាមកោះណា៎ រេត ហឺយសប្បាយហើយវើយ ។  ថាវរៈលើកទូរស័ព្ទមកចុចថ្នមៗ ដោយក្ដីស្រលាញ់ ដោយសារគេមិនធ្លាប់ប្រើsmartphone ក៏និយាយ មិនចេះប្រើទេពិបាកជាងកុំព្យួរទ័រឆ្ងាយណាស់ សារេតសើច តិចៗ រួចនិយាយយូរទៅចេះហើយរួចចេញទៅក្រៅបាត់ទៅ ។។
     
និយាយពីបុត្រកំពុងអង្គុយលេងលើសាឡុងក្នុងសណ្ឋាគារម៉ាក់របស់បុត្រខលមក
~
អាឡូរម៉ាក់
+
បុត្រមានរឿងធំហើយកូន( និយាយបណ្ដើរយំបណ្ដើរ )
~
មានរឿងអីម៉ាក់
+
ក្រុមហ៊ុនរបស់ យើង,,,,,,យើង
~
និយាយតាមសម្រួលមកម៉ាក់
+
មិនដឹងយ៉ាងមិចទេអ្នកដែលដាក់ភាគហ៊ុនជាមួយប៉ាឯងគេដកភាគហ៊ុនបន្តបន្ទាប់ គេថាប៉ារបស់កូនលួចកេញប្រវ័ញ្ចលុយក្រុមហ៊ុន ហើយអ្នកដែលបញ្ជាទិញផលិតផលពីក្រុមហ៊ុនយើង  ក៏cancel វិញបន្តបន្ទាប់ គេថាប៉ារបស់កូនជាមនុស្សមិនស្មោះត្រង់
~
បុត្រតបដោយខឹង រឿងនេះប្រាកដជាមានរណូកក្នុងហើយ
ម៉ាក់កុំបារម្មណ៍កូននឹងរក្សាក្រុមហ៊ុនយើងអោយមានកេរ្តិ៍ឈ្មោះ ល្អវិញកូនជឿរជាក់លើប៉ាៗ មិនធ្វើរឿងថោកទាបបែបនេះឡើយ  ចុះឪពុកឆដា 
+
គេក៏ដកភាគហ៊ុនដែរ ហើយលោកវិសាល(ឪពុកឆដា)ជាអ្នកប្ដឹងឪពុកកូន ពុកកូននឹងចូលតុលាការខានស្អែកនេះ
~
កូននឹងទៅឥលូវនេះ ជម្រាបលាអ្នកម៉ាក់
 
      
ក្រោយនិយាយរួចបុត្រក៏រៀបចំឥវ៉ាន់ឡើងទៅភ្នំពេញវិញ
ទូរស័ព្ទរោទិ៍ ជាលេខដែលគទិញអោយថាវរៈ បុត្រញញឹមរួចនិយាយ អាឡូរថាវរៈ មានការអី  
ថាវរៈ ពេលដឹងថាបុត្រលើកក៏និយាយកំបុតៗ បុត្រចង់ទៅដើរលេងតាមកោះដែរទេ
បុត្រតប សុំទោសផង រៈខ្ញុំត្រូវទៅភ្នំពេញវិញហើយ ព្រោះមានធុរៈ បាយៗណា ដើរលេងអោយសប្បាយណា។
ថាវរៈបម្រុងតបតែបុត្របានបិទទៅហើយ
ថាវរៈ គិតក្នុងចិត្តថា បុត្រប្រាកដ ជាមានបញ្ហាធំហើយ
ថាវរៈនៅពេលនេៈគ្មានអារម្មណ៍ដើរលេងទេ គេគិតទៅដល់រឿងដែលគេនៅពីអ្នកបុត្រ គេហាក់មានអារម្មណ៍ថាកក់ក្ដៅណាស់ ឫវាជាស្នេហ៍គ្រាដំបូងសម្រាប់ថាវរៈ តែវាហាក់ដូចជាចូលមកក្នុងជីវិតថាវរៈលឿនពេកហើយ  នៅកោះសង្សារទេសភាពមើលទៅស្រស់ស្អាតមិនចាញ់បរទេសឡើយ មានខ្ចុះតូចៗសម្រាប់អង្គុយមើលទឹកសមុទ្រគ្រប់គ្នាលេងទឹកយ៉ាងសប្បាយតែថាវរៈអង្គុយមើលទឹករលកដ៏ធំៗ ហើយរាងភ្លឹកៗមិនដឹងជាអារម្មណ៍អណ្ដែតដល់ណាទេ សារេតកំពុងងូតទឹកពេលឃើញសម្លាញ់របស់ខ្លួនអង្គុយត្រម៉ងត្រមោចបែបនេះរត់មកពីក្រោយហៅតិចៗ ពីបីដង ថាវរៈហាក់ភ្ញាក់ខ្លួនព្រើតពីយល់សប្ដិងាកមកសារេត អ៎! រេត មកមានការអីរឺ
រេតតប ខ្ញុំទេដែលត្រូវសួរឯង នឹកបុត្រមែនទេ? រេតគ្នាសួរឯងត្រង់ៗ បើមនុស្សពីនាក់ស្រលាញ់គ្នាហើយជាប្រុសដូចគ្នាខុសណាស់មែនទេ សារេតតប គ្នាមិនមែនជាអ្នកវិភាគស្នេហាទេ តែគ្នានិយាយតាមត្រង់ស្នេហា មិនអាចបង្ខំបានទេមិនថាប្រុសនឹងប្រុស រឺស្រីនឹងស្រីទេ បើស្រលាញ់គ្នាពិតប្រាកដហើយ មិនងាយនឹងកាត់ផ្ដាច់ ទេ មនុស្សគ្រប់រូបមិនគួររើសអើងភេទទេ
បើនៅបរទេសមានអូស្ត្រាលីគេមានច្បាប់គាំទ្រអ្នកស្រលាញ់ភេទដូចគ្នា អាចរៀបការជាមួយគ្នាបាន សម្រាប់គ្នា ក៏មិនដែលរើសអើងដែរវើយ។  ថាវរៈលឺបុណ្ណេះហាក់ដូចធូរចិត្តបន្តិច គេក៏ក្រោកដើរថតរូបលេងគ្រប់ទេសភាពដែលគេចូលចិត្ត។
________________
  
បុត្រមកដល់ផ្ទះស្រែកប្រាប់អ្នកបម្រើប្រុស ពូជួយយកវ៉ាលីទុកបន្ទប់ខ្ញុំផងរួចដើរចូលយ៉ាងញាប់ជើង ទៅក្នុង  ។ ដល់ក្នុងឃើញម៉ាក់ នឹងប៉ារបស់ខ្លួនក៏លើកដៃសំពះ រួចដើរទៅពិភាក្សារ យ៉ាងយូរ មកដល់ចំនុចមួយទាក់ទងនឹងលោកវិសាល
គួរអោយសង្សៃណាស់ប៉ុន្មានថ្ងៃកើតហេតុ ចលាចលក្នុងក្រុមហ៊ុន បុត្រក៏ជាមនុស្សហ្មត់ចត់ណាស់តើគេអាចដោះស្រាយបានទេ ហើយពេលនេះមានចំនុចសង្សៃពាក់ព័ន្ធលោកវិសាលច្រើន ។ ក្រោយពិភាក្សាជាមួយគ្រួសាររួច បុត្រខលទៅឆដាតែនាងមិនទទួល ឆដាបានឃើញលេខបុត្រខលមកនាងនិយាយ
ដូចដែលខ្ញុំគិតមែន ហួសពេលហើយលោកបុត្រ សំណាងហើយដែលឆដាមិនទទួល បើលើកបុត្របាញ់ស្ពឹកត្រចៀកតែម្ដង។ កានតែច្បាស់តិចៗហើយបុត្រនិយាយម្នាក់ឯង។
   
លោកថេតនៅមួយថ្ងៃទៀតត្រូវចូលតុលាការលោកបានណាត់មេធាវីមកផ្ទះលោកដើម្បីពិភាក្សារ .....។
               .........................
  
ក្រោយពីពិភាក្សាជាមួយមេធាវីរួច លោកលោកថេត ហាក់ដកដង្ហើមធំ ព្រោះមិននឹកស្មានថាមានរឿងបែបនេះកើតឡើង។ ល្ងាចបន្តិចបុត្របានចេញមកអង្គុយលេងនៅខ្ចុះក្បែផ្ទះ គេដើរឱបដៃនឹងយកម្រាមមួយមកទល់ចង្ការ រួចដើរចុះឡើងៗ មើលទៅហ៊ាក់ដូចគិតច្រើនណាស់បន្តិចក្រោយមក បុត្រដកទូរស័ព្ទចុច គេបើកFacebook ស្រាប់តែឃើញថាវរៈ  Addមក  បុត្រប្រញាប់ Confirm យ៉ាងលឿន រួចចូលមើលក្នុងគណនី របស់រៈ រួចក៏ឆាតទៅ
យ៉ាងម៉េចសប្បាយអត់ ហើយមកថ្ងៃណា
ថាវរៈតបចេញមកស្អែកហើយ
បុត្រ ៖ ផ្ញើររូបអោយមើលផង
មកដល់ត្រឹមនេះរូបលោតមកជាងដប់
បុត្រនិយាយតិចម្នាក់ឯង មុខសី Camera ដែរតើនេះ ដឹងអត់ថានឹកថាវរៈចង់ឆ្កួតហើយ មកដល់ត្រឹមនេះ បុត្រតបសារថា
នឹក........
ថាវរៈ send stickers សើច
បុត្រក៏ខលវីដេអូទៅ
   
មើលទៅគេមិនដឹងជាស្និតស្នាលបែបនេះតាំងពីពេលណាទេ ដប់នាទី... កន្លះម៉ោង........មួយម៉ោង..........មកដល់ត្រឹមនេះថាវរៈសុំឈប់និយាយព្រោះដល់ពេលត្រូវញាំបាយ។
    
កំលោះវិជ្ជបុត្រ កាលបើបាននិយាយជាមួយក្រាស់ របស់គេគេបិទម៉ាត់មិនជិតទេ។  លុះស្អែកឡើងជាថ្ងៃដែលឪពុកបុត្រទៅតតាំងនៅតុលាការ ...............
    
នៅក្នុងសវនាការឪពុកបុត្រជាចុងចោទពេលតុលាកាអោយឆ្លើយបំភ្លឺ លោកមិនសូវជាមានអ្វីនិយាយ ព្រោះលោកគ្មានកំហុសដូចការចោទប្រកាន់ទេ ចំណែកឯដើមចោទដោយមានការរៀបគំរោង ពួកគេរៀបរាប់យ៉ាងហូរហែរពីមួយទៅមួយតាមការគ្រោងទុកយូរមកហើយ។ ជាការពិតណាស់តាមពិតម្ចាស់ភាគហ៊ុនមួយរួប គឺលោកវិសាលជាអ្នកកិបគេង
គេមិនចង់បានលុយប៉ុន្មានទេតែគេចង់ផ្ដួលគ្រួសារលោកថេត ជាពិសេសរឿងកូនស្រីរបស់គេដែលស្រលាញ់បុត្រតែម្នាក់ឯងតើលោកវិសាលអាចផ្ដួលលោកថេតបានដែររឺទេ។
តុលាកាអូសបន្លាយរយៈពេល2ម៉ោង  មកដល់ចំនុចនេះតុលាការបានសរុបលទ្ធផល មនុស្សល្អត្រូវរងភាពអយុត្តិធម៌ ឪពុកបុត្រ ត្រូវរង់ចាំថ្ងៃតុលាការវិនិច្ឆ័យទោស។ លោកថេតស្ទើរតែគាំងបេះដូង ចុងក្រោយលោកនិយាយទាំងញ័រមាត់,,,,,, មនុស្សល្អមិនសាបសូន្យ បុត្រត្រូវចាំទុក ហើយមើលថែម្ដាយកូនអោយបានល្អ បុត្រក្ដាប់ដៃហើយប្រឹងទប់ទឹកភ្នែក មិនអោយរមៀលស្រក់ឡើយ មីងរំដួលយំឱបប្ដីរួចនិយាយ  ទ្រាំលំបាកសិនទៅប៉ាវា  ខ្ញុំនឹងកូននឹងរកយុត្តិធម៌អោយ ប៉ាវាអោយបាន  ។ លោកថេត កុំពិបាកចិត្តអីណា និយាយរួចប៉ូលិសនាំខ្លួនលោកថេតទៅ និងបិតសវនាការ លោកវិសាលញញឹមនឹងញាក់ចិញ្ចើមដាក់បុត្រ ធ្វើអោយបុត្រស្ទើរតែទប់កំហឹងមិនបាន។ ដល់ថ្ងៃថាវរៈត្រូវត្រលប់មកពីកំពង់សោមវិញហើយ បុត្រខលទៅថាវរៈ
បុត្រ    ៖អាឡូ រៈមកដល់ភ្នំពេញនៅ
ថាវរៈ   ៖ បាទ មកដល់ហើយ
បុត្រ      អាចមកផ្ទះខ្ញុំបន្តិចបានទេ
ថាវរៈ   ៖ សុខៗហៅខ្ញុំទៅ មានការអីដែរ បើទៅកំដរមិនហ៊ានទេខ្លាចដូចលើកមុន
បុត្រ    ៖ មកៗណា ខ្ញុំសុំអង្វរ   ខ្ញុំមានរឿងពិបាកចិត្តច្រើនណាស់ កំដរខ្ញុំបន្តិចទៅណា ណា ពេលនេះគ្មានអ្នកណាក្រៅពីថាវរៈទេ
ថាវរៈ    ៖ ក្រោយពីបានបានស្ដាប់បុត្រត្អូញត្អែរយ៉ាងច្រើន ហើយដល់ថ្នាក់សុំអង្វរទៀត - -បានហើយល្ងាចបន្តិចខ្ញុំទៅហើយ បានហើយ។
   
សារេតដើរមករួចសួរ នរណាខលមកមិញហ្នឹង ហាសហា សង្សារមែនទេ ថាវរៈតបទាំងមុខក្រហមរាងអៀនៗ ឆ្កួត ហើយឯង នែ៎ ល្ងាចគេហៅទៅផ្ទះគេឯងទៅអត់  រេតតប មិនបានទៅទេវើយ គ្នាក៏មានណាត់ជាមួយកូលាបដែរ 
ដល់ល្ងាចបន្តិច ថាវរៈនិងរេត រៀបចំខ្លួនទៅ ជួបមនុស្សពិសេសរបស់គេ។
  
បុត្រខលទៅថាវរៈ ហើយសួររកផ្ទះរៈ មិនយូរប៉ុន្មានបុត្រមកទទួលដល់ផ្ទះតែម្ដង ថាវរៈរាងអៀនៗ
ពេលចូលមកដល់ក្នុងឡានបុត្រនិយាយ រៈថ្ងៃនេះស្អាតណាស់ បុត្រចាប់ផ្ដើមបើកឡានចេញទៅមិនសូវស្ដីច្រើនទេ ថាវរៈនឹកឆ្ងល់ក្នុងចិត្ត រួចសួរ
ថាវរៈ  ៖ បុត្រមិចក៏មុខស្ងួតបែបនេះ
បុត្រ    គ្មានអីទេកុំចង់ដឹងអី
ថាវរៈ    បើគ្មានហៅមកធ្វើអី ក្រែងប្រាប់ថាមានបញ្ហាច្រើនហ៎ ហើយមួយថ្ងៃៗទំនេរណាស់ន៎ មិនគិតរៀនសូត្រអីទេរឺ
បុត្រ   ៖ ហើយរៈរៀនឆ្នាំទីប៉ុន្មាន អាយុប៉ុន្មាន មានសត្ថភាពអាចគ្រប់គ្រងក្រុមហ៊ុនបានទេ បើគ្មានទេកុំសួរច្រើនពេក
ថាវរៈ  ៖ នេះលាកហៅមកសួររឿងហ្នឹងហ៎  មែន ខ្ញុំរៀនឆ្នាំទីមួយអាយុ20 ឆ្នាំហ្នឹងហើយ ចុះលោក
បុត្រ   ៖ខ្ញុំអាយុ25 តាមពិតទៅខ្ញុំទើបនឹងបញ្ចប់ការសិក្សារមកពីអាមេរិក ឆ្នាំមុន ផ្នែកគ្រប់គ្រង ព្រោះប៉ាគាត់ចង់អោយខ្ញុំកាន់កាប់ក្រុមហ៊ុនបន្ទាប់ពីគាត់ តែពេលនេះខ្ទេចអស់ហើយ ។
មកដល់ផ្ទះបុត្រ ទាំងពីរនាក់កចុះពីឡានរួចក៏ដើរសម្ដៅទៅក្នុងផ្ទះ
ចូលមកដល់ក្នុងផ្ទះបុត្រ ថាវរៈបានឃើញមីងរំដួលក៏លើកដៃសំពះ
ថាវរៈ ៖ ជម្រាបសួរអ្នកមីង
មីងរំដួល៖ នេះថាវរៈមែនទេក្មួយ
បុត្រ  ៖ បាទម៉ាក់គឺគេ
មីងរំដួល ៖ សុខសប្បាយទេក្មួយ
ថាវរៈ  ៖ បាទសុខទុក្ខធម្មតាទេមីង
បុត្រ  ៖ បានហើយម៉ាក់ ខ្ញុំសុំចូលទៅក្នុងហើយ មក ថាវរៈ
ថាវរៈ  ៖ ហើយចាំបាច់ចូលទៅក្នុង
បុត្រចាប់អូសដៃហើយនិយាយ ខ្ញុំមិនរំលោភរៈទេ
ថាវរៈតប មិនទុកចិត្តទេមនុស្សសម័យនេះ
បុត្រ ដើទៅបើកទូរទឹកកក យកស្រាក្រហម2ដប មកដាក់លើតុ រួចនិយាយ ថាវរៈ ត្រូវផឹកកំដរខ្ញុំ
ថាវរៈតប ទេខ្ញុំមិនចេះផឹកទេ  បុត្រនិយាយកាត់ ហាមប្រកែក
បុត្រលើកដាច់រហូត មិនយូរគេនិយាយរឿងគ្រួសាររបស់គេប្រាប់ថាវរៈ តាំងពីដើមដល់ចប់
ថាវរៈពេលនេះគេយល់អារម្មណ៍បុត្រគេប្រឹងលួងលោមបុត្ររហូតដល់បុត្រគេងលក់បាត់ ថាវរៈក៏រាងស្រវឹងដែរតែមិនខ្លាំងដូចបុត្រពេកទេ គេគ្រាបុត្រដាក់លើសាឡុងហើយដណ្ដប់ភួយអោយរួចចេញមកក្រៅ គេក៏ជម្រាបលា មីងរំដួល ដើម្បីទៅផ្ទះ
មីងរំដួលសួរនាំចុះបុត្រមិនជួនក្មួយទេអី ថាវរៈតបបុត្រគេងលក់ហើយមីង មើលទៅគេពិបាកចិត្តខ្លាំងណាស់ ញាំស្រារហូតស្រវឹងបាត់ទៅហើយ  មីងរំដួលដឹងថាមកពីរឿងប៉ារបស់គេក៏មិនសួរដេញថាវរៈទេ
មីងសូមពឹងក្មួយជួយណែនាំបុត្រផង កូនម្នាក់នេះឆេវឆាវណាស់ មីងមើលទៅក្មួយចិត្តនឹង ដឹងខុសត្រូវ បុត្រសេពគប់មិត្តដូចក្មួយមិនខុសទេ ថាវរៈតបដោយញញឹម បាទមិនអីទេអ្នកមីង ក្មួយនឹងជួយតាមដែលអាចធ្វើបាន ចឹងក្មួយគិតថាលាអ្នកមីងសិនហើយ មីងរំដួលនិយាយ សុខសប្បាយណាក្មួយ។
   
ក្រោយពីចេញផ្ទះបុត្របានបន្តិច មកដល់ចំណតឡានក្រុង ថាវរៈ អង្គុយចាំឡាននៅទីនោះមួយសន្ទុះមានឡានមួយមកឈប់នៅក្បែរផ្ទះបុត្រ ថាវរៈក្រលេកទៅឃើញអ្នកបម្រើរប្រុសដែលថែសួនក្នុងផ្ទះលោកបុត្រដើរចេញមករាងងាកមើលឆ្វេងស្ដាំហាក់មានអាថ៍កំបាំងមកឈរក្បែរឡានមួយគ្រឿងនោះ
ថាវរៈចាប់ឆ្ងល់ហើយនឹកឃើញដល់រឿងដែលបុត្របានប្រាប់ ថាវរៈចាប់សង្ស័យ រួចដើរលបៗទៅក្បែរនោះនឹងលួចស្ដាប់លឺគម្រោងកំចាត់ក្រុមហ៊ុនលោកថេតជាច្រើន នឹងលួចថតបាន Video clip រវាងពូចិត(អ្នកបម្រើរផ្ទះបុត្រ) នឹងបុរសម្នាក់ដែលថាវរៈមិនស្គាល់ឈ្មោះ       លុះបុរសនោះឡើងឡានបើកចេញទៅបាត់ ថាវរៈដើរចេញមកហើយហៅពូចិត ធ្វើអោយពូចិត ហាក់អស់ព្រលឹងពីក្នុងខ្លួន នឹងញ័រខ្លួនដូចកូនសត្វ  ថាវរៈសួរ
ថាវរៈ  ៖ នេះលោកជា រណុកក្នុងមែនទេ
ពូចិត្ត ៖ លោកជា........មិត្ត (និយាយរាងរដាក់រដុប)
ថាវរៈ  ៖ ខ្ញុំជាមិត្តរបស់បុត្រ ហើយរឿងរបស់លោកខ្ញុំដឹងអស់ហើយ តើលោកក្បត់ម្ចាស់ខ្លួនឯងហ៎ បើមិនពេញចិត្តលោកលាឈប់ទៅចាំបាច់អី មកចូលដៃជើងជាមួយមនុស្សមិនល្អ លោកនឹងមានទោសធ្ងន់ណាស់លោកដឹងទេ បើលោកកែខ្លួនហើយសារភាពទោសនៅពេលនេះ វាអាចធូរស្រាល តែបើលោកបន្តរ លោកអាចជាប់ពន្ធធនាគារមួយជីវិតក៏ថាបាន
ពូចិតភ័យយ៉ាងខ្លាំង ហើយយំ នឹងនិយាយទាំងញ័រមាត់ ខ្ញុំធ្វើទាំងបង្ខំចិត្តទេ បើខ្ញុំមិនធ្វើតាមគេគេនឹងសម្លាប់ប្រពន្ធកូនខ្ញុំ សូមលោកជួយបិតបាំងខ្ញុំផង  ថាវរៈ តប នេះចង់អោយខ្ញុំជួយការពារលោកថែមទៀតហ៎ បើលោកមិនកែទេខ្ញុំនឹងប្ដឹងប៉ូលីស ខ្ញុំមិនការពារមនុស្សអាក្រក់ដូចលោកទេ ម្យាងទៀតតើលោកពូជឿរទេថាគេមិនសម្លាប់គ្រួសារលោកពូ  ខ្ញុំជឿថាមិនតែសម្លាប់ គ្រួសារលោកពូទេ គេនឹងសម្លាប់ទាំងលោកពូទៀតដើម្បីបំបិតភ័ស្ដុតាង
ពូចិតកាលបើលឺបែបនេះ ក៏និយាយ តើខ្ញុំត្រូវធ្វើបែបណាទៅ
ថាវរៈពន្យល់ថែម ខ្ញុំដឹងថាពូជាមនុស្សល្អ បើពូចង់អោយមនុស្សអាក្រក់រលាយបាត់ខ្ញុំនឹងជួយការពារពូ
ពូចិតហាក់ភ្ញាក់ខ្លូនហើយនិយាយ ទាំងមឺងម៉ាត់ ខ្ញុំនឹងធ្វើរឿងត្រឹមត្រូវវិញ ខ្ញុំលែងខ្លាចវាហើយ
ថាវរៈ ៖ល្អហើយពូ ខ្ញុំនឹងជួយពូ តែយើងត្រូវធ្វើវាជាអាថ៍កំបាំង ដើម្បីសុវត្ថិភាពក្រុមគ្រួសារពូ
ពូចិតហាក់ជឿរជាក់នឹងថាវរៈ ហើយនិយាយ ពូអរគុណក្មួយណាស់ បើគ្មានក្មួយជួយបំភ្លឺទេ មិនដឹងថាពូដើផ្លូវខុសដល់ពេលណាទេ។ បាទមិនអីទេពូ ហើយខ្ញុំជឿរថា មនុស្សអាក្រក់ មិនឈ្នះមនុស្សល្អនោះទេ  ចឹងខ្ញុំលាពូសិនហើយយប់ជ្រៅហើយ ហើយពូកុំធ្វើអោយវាដឹងខ្លួនណា ដើម្បីការពារសុវត្ថិភាពប្រពន្ធកូនពូ ។
ក្រោយពីត្រលប់ទៅដល់ផ្ទះ ថាវរៈគេគេងមិនលក់ទេគេដកដង្ហើមធំរហូត សារេតកាលបើលឺថាវរៈដកដង្ហើមធំរហូតបែបនេះក៏សួរ ៖កើតអីហ្នឹងថាវរៈ នេះគ្នាមើលទៅឯងដូចជាតឹងតែងរឿងអីមិនដឹងទេ តើមានរឿងអីហ្នឹង
ថាវរៈ ៖ ឯងមើលវីដេអូនេះទៅដឹងហើយ
   
ក្រោយពីមើលវីដេអូនេះ សារេត តប ៖ អើ ហើយឯងគិតធ្វើមិច
ថាវរៈ ៖ គ្នាគិតថានឹងចាប់ផ្ដើមចាប់ពីស្អែកនេះ
រេត ៖ហើយឯងគិតធ្វើអីហ្នឹង
ថាវរៈ ៖ កំចាត់មនុស្សអាក្រក់ហ្នឹងណា
រេត ៖ អ៎ គ្នាគាំទ្រ តែត្រូវសហការជាមួយប៉ូលីសវើយ
ថាវរៈ ៖ អឺ !គ្នាដឹងហើយវើយ  បានហើយដេកហើយ
    
ថ្ងៃនេះថាវរៈហាក់ក្រោកតាំងពីព្រលឹម ហើយហៅសារេត
សារេតក្រោកមក ថ្ងៃនេះយើងមានការត្រូវធ្វើច្រើនណាស់
គេទាំងពីររៀបចំខ្លួនរួច ក៏ដើរទៅចំណតឡានក្រុង ....មិនយូរប៉ុន្មានក៏មកដល់ផ្ទះបុត្រ ពូចិតកាលបើឃើញថាវរៈមកហើយគាត់មានអារម្មណ៍ថាភ័យអរៗ តែគាត់បានប្ដេជ្ញារថានឹងកែប្រែខ្លួនឯងទោះមានរឿងអ្វីក៏ដោយ ក៏គាត់លែងខ្លាចអ្វីដែរ គាត់រត់ទៅទទូលថាវរៈដោយរាក់ទាក់ ថាវរៈតោះពូចូលទៅក្នុងយើងមានរឿងច្រើនណាស់ត្រូវដោះស្រាយ ទៅដល់ក្នុងបុត្រកំពុងអង្គុយជាមួយមេធាវីស្រាប់។ បុត្រក្រលេកទៅឃើញថាវរៈ ធ្វើអោយបុត្រញញឹមមួយភ្លែត គេក្រោកស្របជាមួយសម្ដី ទាំងអស់គ្នា អង្គុយចុះមក ចំណែកឯពូចិតនៅឈរ បុត្រនិយាយបន្ថែមពូចិត ក្មួយឮពូប្រាប់ថាគ្រួសារពូមានបញ្ហាមែនទេ បើពូត្រូវការលុយពូប្រាប់មកណាកុំក្រែងចិត្តក្មួយអី....
និយាយចឹងពូទៅក្រៅសិនចុះណាចាំរួចរាល់ចាំក្មួយហៅពូមកណា
ថាវរៈនិយាយកាត់ ៖ ទេ ថ្ងៃនេះមានរឿងត្រូវដោះស្រាយណាបុត្រ គឺពូចិតជាមនុស្សសំខាន់ណាស់
 
ចំនែកពូចិតកាលបើឮបុត្រនិយាយបែបនេះគាត់រន្ធត់ចិត្តរហូត ស្រក់ទឹកភ្នេក គាត់លុតជង្គង់ សម្ដៅទៅបុត្ររួចនិយាយ
បុត្រ អោយពូសុំទោស (បុត្រធ្វើមុខស្លើរ ទាំងងឿងឆ្ងល់តែក៏មិនកាត់ប្រសាសន៍ពូចិតដែរ) គ្រូសារក្មួយមានគុណមកលើពូណាស់ តែពូបែរជាបំផ្លាញគ្រូសារក្មួយ
បុត្រ៖ នេះបានន័យថាមិច ហើយពូក្រោកមកអង្គុយខាងលើមក(បុត្រនិយាយបណ្ដើរដើរទៅលើកពូចិត)
លយយកទឹកមកដាក់អោយគ្រប់គ្នារួចដើរទៅវិញ ឯមីងរំដួលមកពីខាងក្រៅល្មម រួចនិយាយ មកជុំគ្នាទាំងព្រឹកតែម្ដងហើយ
ចាំញាំបាយថ្ងៃត្រង់ ជុំគ្នាម្ដងទៅណា គ្រប់គ្នាឆ្លើយព្រមគ្នា
បុត្រតប ៖ម៉ាក់អង្គុយចុះមក
ថាវរៈ៖  ពូចិតនិយាយតទៅទៀតទៅពូ
(
បុត្រក៏ចាប់ផ្ដើមថតសម្លេង)
ពូចិត ៖ បាទ នៅថ្ងៃដែលលោកថេត បាត់សោរបន្ទប់ឯកសារនោះ តាមពិតគឺខ្ញុំជាអ្នកលួចយក
មីងរំដួល ៖ហេតុអី ចិតធ្វើបែបនេះ ហើយឯកសារបូកសរុបលុយក្រមហ៊ុនគឺឯងយកដែរមែនទេ (មីងរំដួលនិយាយទាំទឹកមុខក្រហម)
សារេត ៖ អ្នកមីងស្ដាប់ពូចិត និយាយចប់សិនទៅ
ពូចិត ៖ គឺខ្ញុំធ្វើទាំងបង្ខំទេ មកដល់ពេលនេះទើបខ្ញុំយល់ ថាខ្ញុំបានសាងកំហុសធំណាស់
លោកមេធាវី៖ អ្នកទាំងអស់គ្នា ឥលូវខ្ញុំចង់សួរលោក ចិត ពីរឿងនេះបន្តិច
ស្រុះស្រួលគ្រប់គ្នាហើយមេធាវីក៏ចាប់ផ្ដើម
មេធាវី៖ មូលហេតុអ្វីទើបលោកធ្វើរឿងនេះ?
ពូចិត៖ គឺខ្ញុំធ្វើតាមបញ្ជារលោកវិសាល គេថាបើមិនធ្វើគេនឹងសម្លាប់ប្រពន្ធកូនខ្ញុំ
មេធាវី៖ តើលោកបានធ្វើអ្វីបន្ទាប់ពីបានកូនសោរនោះ?
ពូចិត៖ ឆ្លៀតពេលលោកថេត នឹងអ្នកស្រីមិននៅ គឺខ្ញុំបានយកឯកសានឹង ដកយករបស់មួយពីកុំព្យួរទ័រ
មេធាវី៖តើលោកដឹងទេថាឯកសារនោះជាអ្វីខ្លះ?
ពូចិត៖ បាទ មិនដឹងទេ
មេធាវី៖ ចុះលោកវិសាលនៅទាក់ទងលោកទៀតទេក្រោយពីថ្ងៃកាត់ក្ដីមក?
ពូចិត៖ បាទនៅ គេអោយខ្ញុំយកឯកសាររបស់ក្រុមហ៊ុនជាច្រើនទៀតទៅអោយគេនៅកន្លែងមួយនៅ......គាត់ហុចទូរស័ព្ទមកអោយមេធាវី ដែលមានផែនទីនឹងមានទីតាំង រួចបន្តរ គេអោយខ្ញុំយកឯកសារទៅដោះដូរនឹងគ្រួសារខ្ញុំនៅទីនោះនៅថ្ងៃស្អែក។
មេធាវី៖ ប៉ុន្នឹងសិនចុះ!ពូចិតនិង លោកបុត្រត្រូវទៅប៉ុស្ដិ៍ប៉ូលិសជាមួយខ្ញុំនៅថ្ងៃនេះបាទ ។
ថាវរៈ ៖ខ្ញុំទៅដែរ
មេធាវីតប បាទ តែត្រូវទុកមនុស្សខ្លះនៅការពារទីនេះ រៈងាកសម្ដៅទៅសារេត សារេតនិយាយ នែ៎ ៗ កុំប្រាប់ថា,,,,,,
ថាវរៈនិយាយ គឺសារេតហ្នឹងហើយ ។
សូមអរគុណសម្រាប់កាតាមដានរបស់អ្នកទាំអស់គ្នា

No comments:

Post a Comment