Breaking

Thursday, August 16, 2018

រឿង ថាវរះម្ចាស់ស្នេហ៍( ភាគទី៣ )

រឿង ថាវរះម្ចាស់ស្នេហ៍
( ភាគទី៣ )
និពន្ធដោយ Æm real gay
#Khmer_Novel_69


  ម៉ោងប្រមាណជា6ល្ងាចហើយនៅម៉ាត់សមុទ្រក៏មានមនុស្សរាងច្រើនគួរសំដោយម្នាក់ៗមាន smartphone  ទំនើបៗសឹងគ្រប់ដៃ នាំគ្នាថតយកទេសភាពនាពេលសុរិយារៀបអស់ស្ដង្គត់ប្របនឹងផ្ទៃសាគរដ៏ល្វឹងល្វើយ ពន្លឺពណ៌មាសដ៏ស្រស់ស្អាតរួមជាមួយខ្យល់អាកាសត្រជាក់ បានធ្វើអោយមនុស្សម្នារទាំងឡាយដែលស្ថិតនៅទីនោះត្រេកត្រអាលញញឹមញញែមគ្រប់គ្នា តែមិនអាចធ្វើអោយបុត្របានធូរស្បើយទេបុត្រដើរបណ្ដើរគិតម្នាក់ឯងបណ្ដើរ នៅតាមឆ្នេរខ្សាច់ដ៏ស្រស់ស្អាត(ខ្ញុំអើយថាមកលំហែរអោយសប្បាយចិត្ត តែផ្ទុយទៅវិញវាកាន់តែយ៉ាប់ចិត្តទៅវិញ ហឺ!បុត្រអើយបុត្រឯងជិតឆ្កួតហើយម៉ែនទេ) ពេលនេះមើលទៅកំលោះសង្ហារម្នាក់នេះគេហាក់បីដូចជាធុញសឹងស្លាប់ទៅហើយមើលទៅ ដកដង្ហើមធំតែម្នាក់ឯងរហូតតែម្ដង....។
    
ដោយសារសម្រស់ដ៏សង្ហាររបស់បុត្រនរណាក៏ភ្លឹកមើលគេដែរ ជាហេតុធ្វើអោយអោយបុត្រគិតថាបើថាវរៈចាប់អារម្មណ៍នឹងខ្លួនដូចអ្នកទាំងនេះមិនដឹងជាគេសប្បាយចិត្តយ៉ាងណាទេ។  យប់ជ្រៅដែរហើយ បុត្រដើរមកដល់សណ្ឋារគារវិញគេចូលទៅក្នុងបន្ទប់រួចសំងំដេក បន្តិចក្រោក ដើរទៅមកៗម្នាក់ឯងក្នុងបន្ទប់ រួចក៏មានគេទូរស័ព្ទមក  ពិតណាស់ម្ចាស់សំលេងគឺជាឆដា
 
អាឡូរអូនឆដា
ចា៎សបង បងមកកំពង់សោមមិចមិនហៅអូនផង
ឈប់ខឹងបងហើយម៉ែនទេ
ចា៎សឈប់ខឹងហើយ
ហើយញាំបាយរួចនៅ
ចា៎សរួចហើយ!  នេះម៉ោងប៉ុន្មានហើយសួរបាយទឹក
បុត្ររាងទាល់រួចសើច ក៏និយាយបានហើយណា បងគេងមុនហើយឆដាក៏ឆាប់គេងដែរទៅ។ និយាយរួចចុចបិតទាំងឆដាមិនទាន់ចង់ឈប់ផង បុត្រនិយាយប៉ុណ្ណេះចាត់ទុកថាគ្រាន់បើហើយ ព្រោះចិត្តរបស់បុត្រគ្មាន លើឆដាសូម្បីតែបន្តិច
   
ឆដាក៏ចាប់ផ្ដើមផ្ទុះកំហឹងសារជាថ្មី នាងខាំម៉ាត់រួចនិយាយ៖កុំអោយដឹងថាមានថ្មី បើឆដាយកមិនបាន អ្នកណាក៏យកបុត្រមិនបានដូចគ្នា.......របស់អ្វីដែលឆដាយកមិនបាន ឆដានឹងបំផ្លាញវាចោល    ឆដាចាប់ផ្ដើមមានចរិតពិសពុលហើយ តើបុត្រនឹងទៅជាយ៉ាងណា?
   
ក្រោយមកពីហែលទឹកសមុត្ររួចក្រុមនិស្សិតទាំងអស់បានមកដល់ផ្ទះសំណាក់ដែលនៅមិនឆ្ងាយពីសមុទ្រប៉ុន្មានទេគេជុំគ្នារួចជជែកគ្នាអំពីកាសិក្សារ
~
ថាវរៈ ជិតចប់ឆ្នាំទីមួយហើយពួកយើង !  ខ្ញុំបានលឺអ្នកគ្រូធីតាប្រាប់ថាក្រោយប្រលងfinal រួចនឹងមានការប្រលងអាហាររូបករណ៍ទៅរៀននៅបរទេសជាង10ប្រទេស តើមិត្តទាំអស់គ្នាចាប់អារម្មណ៍ទេ
  ~
សារេត មែនហើយទាំអស់គ្នាត្រូវខិតខំទាំងអស់គ្នាណាfinalជិតមកដល់ហើយសង្ឃឹមថាយើងនឹង ហើយមានការជ្រើសរើសសិស្សឆ្នើមទៀត ទាំងអស់គ្នាគិតមើលបន្ទប់យើងតើអាចមានសិស្សឆ្នើមបែបនេះទេអត់ ន៎!
   ~
សានិត (មិត្តរួមថ្នាក់) តប មែនហើយរេតនិយាយត្រូវ
    ~
កុល បើតាមមើលមានតែថាវរៈ ទេទើបមានសមត្ថភាព
   
ទាំងអស់គ្នាហ៊ោឡើងនឹងទះដៃប្រាវរួចនិយាយព្រមគ្នា មែនហើយ។ក្រោយពីពិភាក្សារឿងសិក្សាចប់ ពួកគេក៏បែកគ្នាទៅគេង អស់ទៅ។  ងាកមកមើលបុត្រគេងមិនលក់ទេប្រែចុះឡើងៗយូរៗទៅលង់លក់បាត់ ដោយគិតដល់ថាវរៈច្រើនគេដល់ថ្នាក់យល់សប្ដិទៀត ។
                      ...................................
    [......]
ក្នុងការយល់សប្ដិ បុត្របានអង្គុយក្បែរថាវរៈរួចសារភាពស្នេហ៍យ៉ាងច្រើនហូហែរ  (ហាសហាអារម្មណ៍អ្នកមានស្នេហាអញ្ចឹងតែម្ដង) ចង់ដឹងថាបុត្រយល់សប្ដិអ្វីខ្លះក្នុងសុបិន្តរបស់គេតោះមកអាន៖
~
បុត្រ ថាវរៈតើអ្នកដឹងទេថា.......នែ៎ក.....ខ្ញុំ.....ខ្ញុំ     
~
ថាវរៈ ឆាប់និយាយមក
~
បុត្រ  ខ្ញុំស្រលាញ់.......
~
ថាវរៈ នរណាគេ
~
បុត្រ  គឺ  ៗ ៗៗរៈហ្នឹងហើយ ឯថាវរៈញញឹមរួចងាកមុខចេញ បុត្រចាប់ទាញមុខថាវរៈអោយបែរមករកគេថ្នមៗ រួចអោនយឺតៗបម្រុងថើប sweet ដល់ហើយគ្រាន់តែគិត
  
មកដល់ត្រង់នេះចង្រៃអីអ្នកបម្រើរគោះទ្វារធ្វើអោយបុត្រភ្ញាក់ដាច់សុបិន្តល្អអស់ គេស្រែកពីក្នុងមក អ្នកណាមានការអី
អ្នកបម្រើរតប !អត់ទោសផងលោកត្រូវការញាំអ្វីដែរ
មិនបាច់ទេ អរគុណចាំខ្ញុំចុះទៅញាំខាងក្រោមខ្លួនឯង
បាទ !លោក និយាយរួចអ្នកម្រើរដើរចេញពីមុខបន្ទប់បាត់ទៅ
    
បន្ទាប់ពីបុត្រក្រោកឡើងគេអង្គុយមុខជូរដោយសារយល់សប្ដិធ្វើអោយគេនឹកទៅដល់ថាវរៈកាន់តែខ្លាំង
ម្ដងនេះកាន់តែច្បាស់ហើយបុត្រស្រលាញ់ថាវរៈមែនទែនហើយ ហើយស្រលាញ់ខ្លាំងពេញទំហឹងតែម្ដង គេអង្គុយគិតនឹកដល់ថាវរៈហើយនិយាយ ម្នាក់ឯង  នេៈខ្ញុំស្រលាញ់ថាវរៈហើយ មិចក៏បែបនេះ នេះខ្ញុំស្រលាញ់ប្រុសដូចគ្នា តើអាចទៅរួចដែរទេ បើប៉ាម៉ាក់ដឹង តើគាត់គិតយ៉ាងណា?
   
ខ្ញុំច្របូកច្របល់ម្លេះ បុត្រនេះឯងកើតរោគឆ្កួតអីហ្នឹង
ថាវរៈតើអ្នកមាននឹកខ្ញុំទេ ? បុត្រក្រោកដើរមកទាញវាំងននពណ៌សូកូឡារួចដើរចេញមកឈរនៅរានហាលខាងមុខនៃសណ្ឋារគារ ពេលចេញមកខាងក្រៅក៏ស្ដាប់លឺចម្រៀងចាក់ដោតបេះដូងគេទៀត (....មាននឹកបងទេអូន មាននឹកបងខ្លះទេស្ងួន ឯបងវិញនឹកអូននឹកឡើងហូរទឹកភ្នេកហើយ.....)
មកដល់ត្រឹមនេះបុរសសង្ហារឈួលច្រមុះរួចភ្នែកគេសើមរលីងរលោង បុត្រពីមុនបាត់ទៅណា គេផ្លាស់ប្ដូស្ទើរទាំងស្រុង បុត្រក្លាយជាមនុស្សចេះដ្រាមា ចេះនិយាយម្នាក់ឯង ហើយចេះផុស Status ខូចចិត្តក្នុង facebook ហើយនេះជា Status ដំបូងក្នុងរបស់បុត្រ.... [តើអ្នកនៅទីណា ដឹងទេថាខ្ញុំនឹកអ្នកខ្លាំងណាស់]    ផុសភ្លាមមិត្តរបស់បុត្រជាច្រើនខមិនមកតបសឹងមិនទាន់ ខមិនភាគច្រើនសួរបុត្រថា (  កើតអីសម្លាញ់  )
ឯឆដាកាលបើឃើញstatusនេះនាងរឹតតែខឹងនិងបុត្រ មិនអីទេ ខ្ញុំនឹងធ្វើអោយបុត្រឈឺចាប់ដូចដែលបុត្របានធ្វើមកលើខ្ញុំ។   ចំណែកនៅក្នុងវីឡាដ៏ស្កឹមស្កៃមួយនេះហាក់បីជាស្ងាត់ពេលបុត្រមិននៅមួយរយៈ បន្តិចគេឃើញលោកថេតនឹងអ្នកស្រីរំដួលដើរមកសម្ដៅរថយន្ដម្នាក់ៗដើរយ៉ាងលឿនហាក់
មានរឿងកើតឡើង ។
     
នៅឯសមុទ្រ ឯណោះវិញក្រុមរបស់ថាវរៈម្នាក់ៗមើលទៅស្រស់ស្រាយណាស់ រួមទាំងថាវរៈផងដែរគេមិនដឹងទេថា មានមនុស្សម្នាក់នឹកគេស្ទើឆ្កួតទៅហើយ ពេលនេះសារេតនឹងកុលាបក៏កាន់តែស្និតស្នាល ថាវរៈក្រោយពីហែលទឹកសមុទ្ររួច គេក៏ដើមកអង្គុយក្រោមដើមដូង គេមើលទៅមិត្តរបស់គេដែលនាំគ្នាលេងទឹកយ៉ាងសប្បាយ រួចងាកទៅមើលលំហរ
គេនិយាយតិចៗម្នាក់ឯងថា ថ្ងៃណាមួយក្ដីស្រមៃរបស់ខ្ញុំនឹងក្លាយជាការពិត សារេតពេលឃើញថាវរៈអង្គុយម្នាក់ឯងគេករត់មកសម្ដៅថាវរៈ
នេះថាវរៈកើតអីហ្នឹងសម្លាញ់ រៈតបមិនបានកើតអីទេសម្លាញ់ គ្រាន់តែគិតរឿងខ្លះៗទៅថ្ងៃអនាគត
អ្នកទាំងពីរក៏ចាប់ដៃគ្នារួចនិយាយ សូរៗៗៗៗ ត្រូវតែជោគជ័យ
រួចគេក៏ទះដៃគ្នាហើយស្រែក ហ្អេ..............
 
និយាយចឹងសារេត គ្នាចង់សួរឯងប្រាប់ត្រង់ៗមកណា
 
រឿងអី
 
តើ,,,,ឯងមានចាប់អារម្មណ៍នឹងកូលាបទេ
 
និយាយត្រង់នេះសារេតរាងអៀនៗ គ្នានឹងគេក្លាយជាសង្សារនិងគ្នាហើយ វើយ
 
ថាមិច! មិនលឿនពេកទេដឹង អឺ!គ្នាជូនពរអោយស្រលាញ់គ្នារហូតណា
អរគុណហើយថាវរៈ ចុះឯងមានរកបាននរណាម្នាក់នៅ កុំនៅម្នាក់ឯងយូរពេក
អឺ គ្នាមិនអីទេ គិតតែឯងទៅថែគេអោយល្អណា មើលទៅកូលាបស្រលាញ់ឯងខ្លាំងណាស់។
     
និយាយពីបុត្រដេកក្នុងhotel តាំងពីព្រឹកទល់ល្ងាច លុះពេលល្ងាចគេក៏ចុះទៅក្រោមលំហែចិត្ត  ក្នុងដៃមានស្រាchivas1មួយដប
(
ស្នេហាពិតជាផ្លាស់ប្ដូរមនុស្សបានបុត្រមិនសូវចូលចិត្តញាំស្រាទេ តែលើកនេះប្រហែលជាគេពិបាកខ្លាំងហើយមើលទៅ  )កំពុងអង្គុយញាំលើបង់ក្រោមម្លប់ឈើមួយ
      
មិនយូរប៉ុន្មានក្រុមរបស់ថាវរៈក៏មកដល់ឆ្នេរម្ដុំនោះ ដើរលំហែរនិងមើលទេសភាពនៃស្ពានកោះពស់យ៉ាងស្រស់ស្អាត
    សារេតក្រលេកមើលទៅបង់ឃើញមនុស្សម្នាក់ហាក់ដូចធ្លាប់ស្គាល់ក៏កេះថាវរៈរួច និយាយ ៖ថាវរៈៗ មើលទៅលើបង់នោះ ដូចជា.......ត្រូវហើយគឺបុត្រទេដឹង
+
ថាវរៈ មិនមែនទេដឹង រេតច្រលំមនុស្សហើយ
~
តែខ្ញុំច្បាស់ក្នុងចិត្តណាស់រេតតប
+
ក្រែងបុត្រនៅភ្នំពេញតើ
~
គេអាចមកដើរលេងដូចយើងក៏ថាបាន
+
ចាំត្រង់ហ្នឹងហើយខ្ញុំទៅសួរគេបន្តិចមើល
~
តោះខ្ញុំទៅដែរ
     
ពេលទៅដល់បុត្ររាងស្រវឹងបន្តិចហើយ ថាវរៈមកដល់ក៏សាកសួរ៖
+
សូមទោសលោក!លោកបុត្រមែនទេ
  #
បាទមិចក៏លោកស្គាល់ខ្ញុំ និយាយទាំងងាកមករកម្ចាស់សំលេង គេហាក់រំភើបផង បុកពោះផង បេះដូងលោតស្ទើតែធ្លុះមកក្រៅ រួចនិយាយលោកគឺថាវរៈ មែនទេបុត្រសួរ
បាទ ខ្ញុំគឺថាវរៈ .............
 
បុត្រតប រាងស្រវឹង ដោយសម្ដីគួរអោយស្រលាញ់ដូចកូនក្មេង តើនេះ,,,,,, ខ្ញុំស្រវឹង រឺក៏យល់សប្តិទៀតហើយ
គេនិយាយទាំងីងើរកដួល ថាវរៈ រត់ទៅទប់
សារេតនិយាយ ហេតុអីលោកផឹកដល់ថ្នាក់នេះ
បុត្រតបទាំងមិនច្បាស់ ខ្ញុំនឹកថៈ        គេចង់និយាយថានឹកថាវរៈតែសំណាងហើយដែលនិយាយមិនច្បាស់ (ហាសហា ថាវរៈលួចញឹមៗនិងសម្ដីដូចកូនក្មេង រួចគិតក្នុងចិត្ត លុយចាយមិនអស់ហើយនៅចេះពិបាកចិត្តអីណា)
ថាវរៈសួរទៀត ហើយលោកមកប៉ុន្មាននាក់?
ម្នាក់,,,,ឯងទេបាទ បុត្រតប
សារេតនៅក្បែរនោះរាងអេះអុញពេលលឺកូលាបហៅនៅឯឆ្នេរ            
~  
ថាវរៈនិយាយ ទៅទៅកុំអោយសង្សារខឹងណា
+   
អរគុណហើយដែលយល់ចិត្តណា រៈ
~  
ថាវរៈសើច៖ ឯងគិតអីគ្នាដឹងទាំងអស់ហ្នឹង
+   
គ្នាទៅហើយវើយមើលលោកបុត្រអោយល្អណា
~   
គ្នាមិនអោយគេស្លាប់ទេ
      អីយ៉ា ពេលវេលាតម្រូវអោយពួកគេបាននៅជាមួយគ្នារឺយាងណា ? តោះតាមដានដោយយកចិត្តទុកដាក់ទាំងអស់គ្នា៖
  
ពេលនេះបុត្រដេកបាត់ទៅហើយ តើថាវរៈត្រូវធ្វើយ៉ាងណា
ដំបូងថាវរៈ លូកក្នុងហោប៉ៅ យកទូរស័ព្ទទុក ហើយក៏មានចង្កោមសោរដែលមានផ្លាកយីហោសណ្ឋារគារនឹង អាសយដ្ឋានស្រាប់ ថាវរៈរអ៊ូម្នាក់ឯងហាក់បីដូចជាបារម្មណ៍ នឹងបុត្រខ្លះដែរ នេះដើរតែម្នាក់ឯងបែបនេះហី នេះសំណាងហើយនិយាយប៉ុណ្ណេះ ថាវរៈក៏លើកបុត្រគ្រាដើរទ្រេតទ្រោតៗ បុត្ររាងដឹងខ្លួនតិចៗលួចញញឹមមើលទៅគេហាក់មានក្ដីសុខខ្លាំងណាស់ មិនយូរប៉ុន្មានថាវរៈ ក៏រកឃើញសណ្ឋារគាររបស់បុត្រហើយសួរអ្នកទទួលភ្ញៀវរកបន្ទប់ដែលមានលេខដូចលើសោរ។   រកបន្ទប់ឃើញហើយ ក៏ចាក់សោរចូលទៅ មិនទាន់ដល់សាឡុងផងក៏រអិលជើងដួលយ៉ាងដំណំ  បុត្រលើ ថាវរៈក្រោម  ថាវរៈរុញបុត្រចេញ រួចប្រញាប់លើកបុត្រទៅដាក់លើសាឡុងដាក់រួចហើយបម្រុងដើរចេញ បុត្រចាប់ដៃថាវរៈជាប់ រួចអូសថាវរៈមកដេកឱបរួចនិយាយ ៖កុំទៅចោលខ្ញុំអី
ថាវរៈ មិនសូវជារើប៉ុន្មានទេគេនិយាយ!លោកធ្វើអីហ្នឹង?
បុត្រតប ថាវរៈខ្ញុំស្រលាញ់លោក ស្រលាញ់ខ្លាំងណាស់
ថាវរៈតប លោកស្រវឹងហើយ
ទេ ស្វាងហើយ និយាយប៉ុណ្ណេះបុត្រចាប់ថាវរៈថើបគ្រួកៗ មើលទៅសឹងតែលេបទុកហើយ
ថាវរៈចាប់ផ្ដើមញ័រខ្លួន គិតក្នុងចិត្តមិចក៏ខ្ញុំមានអារម្មណ៍ចម្លែកម្លេះ ហេតុអ្វីខ្ញុំមិនរើ រឺក៏ ....... បុត្រនេះលោកធ្វើអីនឹង
~
ខ្ញុំមិនមែនសង្សារលោកទេ លោកស្រវឹងហើយ លែងខ្ញុំទៅ
+
បុត្រតប ទេ មិនលែងទេ ម្ចាស់ចិត្ត
~
លោកឆ្កួតហើយ
+
ទេ សតិខ្ញុំនៅល្អណាស់ ដឹងទេតាំងពីជួបថាវរៈមក ខ្ញុំផ្លាស់ប្ដូរអស់ហើយ
    
អារម្មណ៍ថាវរៈពេលនេះហាក់បីដូចជាព្រមបើកបេះដូងទទួលយកបុត្រភ្លាមៗ តែនៅធ្វើរឹងទទឹងអីណា ឯបុត្រឱបថាវរៈជាប់ហាក់ខ្លាចរបូតបាត់ពីទ្រូង  យូរៗដៃរបស់ថាវរៈលែងស្ដាប់បញ្ជារក៏ប្រើ ថាវរៈក៏ឱបបុត្រវិញដែរ មើលទៅបុត្រហាក់បីដូចជាពិភពលោកមានតែគេពីរនាក់ គេមានក្ដីសុខខ្លាំងបំផុតហើយមើលទៅមួយសន្ទុះទូរស័ព្ទបុត្ររោទិ៍ បុត្រនិយាយ ថាវរៈលើកទៅ ខ្ញុំសុំសម្រាកហើយ ថាវរៈឃើញលេខក៏ឆ្ងល់ក្នុងចិត្ត ចុះសារេតបានលេខបុត្រពីណាមក .........អាឡូរេត ខ្ញុំ
រៈ ណា  បាទដឹងហើយ ហើយឯងមិនមកផ្ទះទេរឺ
គ្នាប្រហែលជាមិនបានទៅទ ហើយសរេតបានលេខបុត្រមកពីណា រេតតប កាលឯងនៅមន្ទីពេទ្យនោះគេអោយនាមប័ណ្ណ
មកខ្ញុំមួយ ហើយយ៉ាងមិចឯងមិនមកផ្ទះ
ថាវរៈតបគ្មានអីទេកុំបារម្មណ៍ណាបានហើយ។ និយាយចប់ បុត្រសួរនរណាហ្នឹង
ថាវរៈតបសារេតហ្នឹងណា   បានហើយ លែងខ្ញុំទៅខ្ញុំថប់ណាស់
មិនលែងទេ ពេញមួយយប់បុត្រមិនដេកទេគេឱបថាវរៈជាប់រហូតមើលមុខរៈមិនឆ្អែតឡើយ ឯថាវរៈដេកលក់បាត់ទៅហើយ បុត្រមើលថាវរៈដេកបិទភ្នេករួចនិយាយក្នុងចិត្ត( រៈស្អាតណាស់ តើអ្នកដឹងទេថាខ្ញុំស្រលាញ់អ្នកប៉ុណ្ណា តើយើងជាគូររឺយ៉ាងណាហេតុអ្វីតម្រូវអោយយើងជួបគ្នា វាចៃដន្យពេកហើយ យូបន្តិចបុត្រយកបបូរម៉ាត់របស់គេទៅផ្ដឹតលើបបូរម៉ាត់ថាវរៈ )គេចង់ធ្វើអ្វីលើសពីនេះតែគេមិនហ៊ានតែប៉ុណ្ណេះគេអរគុណថាវរៈខ្លាំងណាស់ទៅហើយ។
  
ព្រឹកឡើងថាវរៈបើកភ្នែកមកបុត្រនៅឱបគេដដែល គេរុញដៃបុត្រចេញហើយធ្វើចរិតរាងអៀនៗ បុត្រស្រែក
រៈទៅងូតទឹកមុនទៅណា រៈតបមិនអីទេចាំមុជនៅផ្ទះទើបមានខោអាវ
តែរៈត្រូវមុជឥលូវនេះ មើមិនចឹងខ្ញុំមិនអោយទៅណាទេ
រៈគិតក្នុងចិត្ត យ៉ា ! ហ៊ានដាក់កំហិតទៀតហ្ន៎ រួចនិយាយ មិនមុជទេ
 
បុត្រហក់ទៅចាប់
ថាវរៈតប លើសហើយបុត្រ
បុត្រ៖មិនលើសទេ គ្រាន់តែធ្វើតាមខ្ញុំអ្វីៗត្រូវចប់ ok.....
ថាវរៈ៖ ok ok....
ក្រោយពីមុជទឹកហើយរៀងៗខ្លួន បុត្រសួរ ថាវរៈ
បុត្រ៖ ថាវរៈ មានទូរស័ព្ទប្រើអត់
ថាវរៈ ៖ គ្មានទេ ហើយសួរធ្វើអី
បុត្រ ៖ ជូនខ្ញុំដើរផ្សារបន្តិច
ថាវរៈ៖ នែ៎ បុត្រខ្ញុំអស់ភារកិច្ចហើយណា
 
បុត្រ ចាប់ដៃថាវរៈ ដើរចេញពីបន្ទប់ហើយចូលជណ្ដើរប្រអប់
ថាវរៈ និយាយ លែងទៅខ្ញុំចេះដើរហើយ បុត្រលែងហើយនិយាយ ទាំងសើច ហាសហា ខ្លាចខ្មាស់គេមែនទេ
ថាវរៈ ៖ មែនហើយ ប្រុសដើរកាន់ដៃប្រុស ហឺយខ្មាស់គេរឹងខ្លួន
   
បុត្រសើច ! មកដល់ឡាន ក៏បើកទ្វាអោយទៀត
និយាយពីថាវរៈកាលបើស្លៀកសំលៀកបំពាក់ថ្លៃៗរបស់បុត្រ កាន់តែសង្ហារឥតខ្ខោះតែម្ដង មកដល់មុខហាងទូរស័ព្ទបុត្រចុះមក ឯថាវរៈ មិនចេះបើកទ្វាឡានក៏អេះអុញៗ បុត្រដឹងច្បាស់ថា រៈមិនចេះបើកទ្វារក៏ញឹមៗរួចដើរមកបើកអោយ ថាវរៈខ្មាស់បុត្រស្ទើររឹងខ្លួនទៅហើយ ក្រោយពីបើកទ្វារ អោយរួចបុត្រនិយាយ កុំក្រែងចិត្តអីណាចុះមក!  ចុះមកឈរជិតគ្នាមានអីសំគ្នាអស់ទាស់សង្ហារដូចគ្នា នរណាក៏លួចមើលមួយគួរនេះដែរ ហើយម្នាក់ៗ លួចឆ្ងល់ក្នុងចិត្តគ្រប់គ្នាថាបុត្រនឹង ថាវរៈជាអ្វីនឹងគ្នាអោយប្រាកដ។ មកដល់ក្នុងហាងលក់គ្រឿងអេឡិចត្រូនិច  ថាវរៈភ្លឹកនឹងរបស់ទាំងអស់នេះ ជាពិសេស iphone x តែម្ដង បុត្រសួរស្រលាញ់អាហ្នឹងមេនទេ
ថាវរៈ អត់ទេ គ្រាន់តែមើលលេងៗ ចង់បានប្រាប់ត្រង់មក
ចង់វាចង់ហើយ តែគ្មានលុយ បុត្រនិយាយ ចាំបន្តិចណា ខ្ញុំមកវិញឥលូវហើយ មួយសន្ទុះបុត្រដើរមកយួរថងខ្មៅមួយមកហុចអោយថាវរៈ រួចនិយាយចាំដល់ផ្ទះចាំបើកមើល ខ្ញុំអោយរះណា
 
ចេញពីកន្លែងលក់ទូរស័ព្ទ ចូលហាងលក់ខោអាវ ថាវរៈយួរឡើងទ្រេតអស់ហើយ  រួចនិយាយ ខ្ញុំជាទាសករលោកមែនទេ នេះថ្ងៃដំបូងប៉ុណ្ណឹងហើយ ចុះទម្រាំបន្តិចទៀតយ៉ាងណាទៅ
បុត្រតប កុំរអ៊ូពេកសុទ្ធតែរបស់ខ្លួនឯងទេ។ ក្រោយពីទិញឥវ៉ាន់រួច បុត្រជូនរៈមកផ្ទះសំណាក់វិញ ថាវរៈចុះដើរខ្លួនទទេ បុត្រស្រែក ភ្លេចឥវ៉ាន់ហើយម្ចាស់ចិត្តបង រៈឈរភ្លឹកនឹងសម្ដីបុត្របន្តិច រួចតប មិញលោកនិយាយថាមិច?
 
វរៈ យកឥវ៉ាន់ទៅផង
នេះលោកទិញអោយខ្ញុំមែនហ៎ បុត្រតប បាទ! មែនហើយ
ថាវរៈតប តែវាច្រើនខ្លាំងណាស់ រាប់រយដុល្លាណា?
សម្រាប់ថាវរៈ ប៉ុណ្ណឹងរាប់រយដងទៀតក៏គ្មានបញ្ហារដែរ បានហើយនេះ យកទៅផ្ទះទៅ ខ្ញុំទៅហើយ បុត្របើកឡានចេញទៅ ថាវរៈឈភ្លឹកបន្តិច ក៏ដើរចេញទៅ ផ្ទះសំណាក់ទាំងចិត្តឆ្ងល់រាប់រយលានសំនួរ??????????
មកដល់ក្នុងបន្ទប់អ្នកគ្រប់គ្នាមើលមកថាវរៈហើយកូលាបសួរ
ហើយថាវរៈយួរអ្វីច្រើនម្លេះ ថាវរៈតបរាងអៀននឹងអ្នកទាំងអស់គ្នា អ៎! នែក៎ គឺថា....គ្មានអីទេគឺខោអាវតើ សារេតសួរទៀត ហើយមិចទិញខោអាវច្រើនម្លេះសម្លាញ់ ក្រែងខោអាវមានច្រើនហើយតើ     ថាវរៈតបដោយមិនបានគិត អ៎! គឺលោកបុត្រទិញអោយតើ !
  
គ្រាន់តែលឺបុណ្ណេះ គ្រប់គ្នាមើលមកថាវរៈស្លឹងហើយនិយាយព្រមគ្នា យ៉ា!មកដល់កំពង់សោមភ្លាមមានអ្នកជួនដើរទិញអីវ៉ាន់ភ្លាមតែម្ដង ន៎  ឯថាវរៈហាក់ជ្រុលមាត់ ក៏និយាយរាងរដាក់រដុប ហើយ  , , ,អ្នកទាំអស់គ្នា, , , ,គិតដល់ណាហយហ្នឹង ភ្លាមៗនិមល ( មិត្តរួមថ្នាក់)តប និយាយរដាក់រដុបបែបនេះមានបញ្ហាអីហើយ មែនទេទាំងអស់គ្នា ទាំអស់គ្នាតប មែនហើយ       ហាហាគ្រាន់តែប៉ុន្នឹង ថាវរៈប្រែទឹកមុខទៅជាក្រហមនឹកដល់រឿងគេនឹងបុត្រដេកឱបគ្នា ថាវរៈក្រញែងខ្លួនភឹល រួចនិយាយ៖ បានហើយ ឈប់និយាយជាមួយទាំងអស់គ្នាហើយ ថារួច ក៏ដើរចូលទៅបន្ទប់ផ្ទាល់ខ្លួនរបស់គេ
សារេតគិតក្នុងចិត្តនេះ ថាវរៈចម្លែកម្លេះ រួចក៏ដើរទៅតាម ពេលចូលទៅដល់ឃើញថាវរៈកំពុងលាថង់ខ្មៅ ក៏សួរ៖នេះអ្វីហ្នឹង
រៈ តប៖ មិនដឹងដូចគ្នាហ្នឹង សារេតរង់ចាំមើលថាវរៈលាដោយស្ងាត់ស្ងៀមមិននិយាយអីទាំងអស់
        
ឯថាវរៈគិតក្នុងចិត្ត ( ក្នុងថង់ខ្មៅជាអ្វីន៎ ហេតុអីមិនអោយបើកនៅមុខគេ  )
     
តើក្នុងថង់ខ្មៅជាអ្វី ?បើចង់ដឹង សូមរង់ចាំអាននៅភាគក្រោយទាំងអស់គ្នាណា .........។
      
បើពេញចិត្តជួយ  like cmt & share លើកទឹកចិត្តអ្នកនិពន្ធគ្រប់គ្នាផង មិនមែនតែខ្ញុំទេ គឺគ្រប់ប្រលោមលោកក្នុងកផេកសូមអរគុណ
               
            ............................................................

No comments:

Post a Comment