Breaking

Monday, August 13, 2018

រឿង ថាវរះម្ចាស់ស្នេហ៍( ភាគទី២ )

រឿង ថាវរះម្ចាស់ស្នេហ៍
( ភាគទី២ )
និពន្ធដោយ Æm real gay
#Khmer_Novel_69



     [.......]  ក្រោយអង្គុយជជែកគ្នា មួយសន្ទុះធំ លោកថេត នឹងអ្នកស្រីរំដួលមកដល់ ពេលចូលមកដល់ក្នុងផ្ទះ នរៈយើងក៏ក្រោកឡើងរួចលើកដៃសំពះរួចនិយាយព្រមគ្នា
    ~
ថាវរៈ+សារេត= ជម្រាបសួរលោកពូ អ្នកមីង!
    ~
លោកថេតនឹងភរិយា= លើកដៃថ្វាយព្រះក្មួយ
   
ដោយឃើញមានមនុស្សប្លែកមុខក៏សួរទៅកាន់កូនប្រុស
    ~
មីងរំដួល= ជាមិត្តមែនទេកូន
   ~
បុត្រ= បាទម៉ាកនេះហើយមនុស្សដែលប៉ានឹងម៉ាក់ចង់ជួប
    ~
លោកថេត= អ៎ ៗ ៗ ក្មួយៗជាអ្នកដែលជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយ វិជ្ជបុត្រ មែនទេ
    ~
ថាវរៈ= បាទលោកពូ
    ~
លោកថេត=ហើយឥលូវបានសៈស្បើយហើយមែនទេ ពូក៏អរគុណណាស់ដែលក្មួយមិនយកទោសពៃ ក្មួយពិតជាគំរូល្អសម្រាប់មនុស្សសម័យនេះ
    ~
សារេត=បាទលោកពូ នេះក៏ដោយសារ បុត្រជាមនុស្សល្អ ចេះទទួលស្គាល់កំហុស នឹងដោះស្រាយបញ្ហាដោយសន្តិវិធី
  
មីងរំដួលកាលបើបានលឺគេសរសើរ បែបនេះញញឹមបិតម៉ាត់មិនជិតទេរួចនិយាយ 
     ~
មីងក៏សូមអរគុណនឹងសរសើរទឹកចិត្តក្មួយដែរ    អឺ នែក៎
ថ្ងៃហ្នឹងនៅញាំបាយជុំគ្នាទៅណា!
 
បុត្រកាលបើបានលឺបែបនេះក៏លួចញញឹមដោយក្ដីពេញចិត្ត
   ~
ថាវរៈ= មិនរំខានអ្នកមីងទេ ក្មួយសូមអរគុណច្រើនហើយ
   ~
បុត្រ = នែ៎ ..កុំប្រកែកអី សម្រេចថា នឹងនៅញាំបាយទីនេះហើយណា
    
ក្រោយញាំបាយរួច អ្នកទាំងអស់គ្នាបន្តនិយាយគ្នាលេងរហូតដល់ល្ងាចបន្តិច សារេត នឹងថាវរៈ ក៏លាគ្រួសារ វិជ្ជបុត្រមកកាន់បន្ទប់របស់គេវិញ។ លុះស្អែកឡើងថាវរៈនឹងសារេត ក៏បានទៅសាលាវិញដូចសព្វមួយដង។  
មកដល់សាលាមិត្តភ័ក្ត របស់គេបានមកសម្ដែងការត្រេកអរ នឹងសួរសុខទុក្ខ រួមទាំងលោកគ្រួផងដែរ។
   
ងាកមកមើលយាយសំ អង្គុយយំក្បែរចង្ក្រាន្ត ព្រោះនឹកចៅថាវរៈ របស់គាត់ ដែលរស់នៅជុំគ្នាតាំងពីតូចក្រូចឆ្មារ....
គាត់និយាយទាំងអួលដើមករម្នាក់ឯង ឱ! ចៅអើយមកដល់ពេលនេះ តើចៅសុខទុក្ខយ៉ាងណា យាយនឹកចៅណាស់ ចៅដឹងទេ ងាកទៅណាក៏ នឹកឃើញចៅនៅនឹងមុខ យាយដែរ ចង្ក្រាន្តចានឆ្នាំង សុទ្ធសឹងតែជាអនុស្សាវរីយ៍ យាយសំលើកដៃសំពះ ហើយនិយាយបួងសួងម្នាក់ឯង  សូមអោយចៅបានជួបតែសេចក្ដីសុខ ជួបតែមនុស្សមានចិត្តករុណា អាណិតស្រលាញ់ ។ ជាការពិតណាស់យាយសំថ្ងៃណាក៏បាយលាយទឹកភ្នែកនឹកចៅរបស់គាត់ដែរ នេះហើយជាទឹកចិត្តអាណាព្យាបាលគ្រប់រូប។
     
ឯកំលោះបុត្រចាប់តាំងពីស្គាល់ ថាវរៈ មកហាក់បីដូចជាមានអារម្មណ៍ចម្លែក ចាប់ផ្ដើមធុញនឹងឆដា ដែលតែងតែខលមករំខាន ជួនកាលស្ដីដាក់ឆដាដោយសម្ដី ខ្លាំងៗក៏មាន
     
ឯថាវរៈ ថ្ងៃនេះគេអង្គុយនៅរានហាល មុខបន្ទប់ដោយទឹកមុខក្រៀមក្រំស្រងូតស្រងាត់ម្នាក់ឯង សារេតដើរមកក្បែរហើយនិយាយទៅកាន់ថាវរៈ
    ~
រេត=  វរៈ មិចមុខជួរម្លេះ តើនឹកលោកយាយមែនទេ
   
និយាយតែប៉ុណ្ណេះ ថាវរៈហូរទឹកភ្នេកមកម៉ាត់ៗ គួរអោយអាណិតរួចងើបមកយកក្បាល ផ្ទប់ស្មារសារេត ហើយនិយាយ
ខ្ញុំនឹកលោកយាយខ្លាំណាស់ បែកគាត់យូរហើយ តើគាត់សុខទុក្ខយ៉ាងណា!
   
សារេតចាប់ផ្ដើមក្ដៅឈួលច្រមុះ ហើយចាប់ផ្ដើមហូរទឹកភ្នេកតែគេក៏ប្រឹងផ្ចងស្មារតី ហើយនិយាយលួងលោមថាវរៈ
    ~
សារេត =គ្មានការជួបជុំណាដែលថាមិនបែកបាក់នោះទេ
ឯង នឹងយើងត្រូវតែតស៊ូ អនាគត យើងនៅវែងឆ្ងាយណាស់សម្លាញ់ ស៊ូៗ សារេតនឹងថាវរៈ ចាប់ដៃគ្នាហើយខំញញឹមទាំសើមថ្ពាល់ នឹងនិយាយព្រមៗគ្នា ស៊ូរៗៗ។
      
សារេតនិយាយរួច ថាវរៈក៏តប អរគុណសម្រាប់ការលើកទឹកចិត្ត គ្រប់ពេលគ្នាមានបញ្ហាមានឯងជួយដោះស្រាយ លើកទឹកចិត្ត
~
រេត = បានហើយកុំវែងឆ្ងាយពេក មកចូលផ្ទះ
គេទាំងពីក៏ក្រោកដើរចូលក្នុបន្ទប់ទៅ។លុះព្រឹកឡើងគេទៅរៀនដូចរាល់ដង មកដល់មុខសាលា មិត្តស្រីម្នាក់ឈ្មោះកូលាប ( កូលាប ជាកូនអ្នកក្រុងភ្នំពេញ គេបានលួចចាប់ចិត្តលើកំលោះសារេត តាំងពីថ្ងៃចូលរៀនដំបូងមកម្លេះ នាងជាស្រីឆ្នាស់ប្រចាំសាលាម្នាក់  )មកស្ទាក់រួចនិយាយ៖
~
កូលាប= សារេត មកនេះម៉ាភ្លេតមក ខ្ញុំមានរឿងចង់និយាយបន្តិច
  
សារេតងាកមកមើលមុខថាវរៈ
~
ថាវរៈ = ទៅទៅនៅធ្វើមុខស្លើចឹងអី
~
រេត= មានការអី អ្នកនាង រួចដើរតាមក្រោយ
~
កូលាប=ចង់ទៅដើរលេងអត់ និយាយទាំងអៀនៗ នែ៎ក មិត្តថ្នាក់យើង គេចង់ទៅលេងនៅកំពង់សោម ហើយ ...ៗ  នែ៎ក លោកចង់ទៅ...ៗ ដែរអត់ 
~
សារេត= ហើយកើតអីអ្នកនាងបាន មកបបួលខ្ញុំ ខ្ញុំទៅឫមិនទៅជារឿងរបស់ខ្ញុំទេតើ 
~
កូលាប= មកពី ...ៗ....( កូលាបចង់ជ្រុលសារភាពថាមកពីខ្ញុំស្រលាញ់លោក)  តែទប់សម្ដីទាន់ធ្វើជានិយាយផ្សេងថាមកពីចង់អោយលោកទៅហ្នឹងណា
~
សរេត= បាទ បានហើយចាំខ្ញុំគិតមើលសិន( សារេត គេក៏ចង់ទៅយូរដែរហើយ) អរគុណដែលប្រាប់ ចឹង ខ្ញុំទៅហើយនិយាយរួចក៏ដើរមកសម្ដៅថាវរៈ
    
ឯកូលាបវីសនឹងសារភាពស្នេហ៍ទៅហើយក៏ភ័យនឹងទង្វើរខ្លួនឡើងបាក់ញើសជោគរួចនិយាយ សំណាងហើយៗនាងដើរចូលសាលាបាត់ទៅ
 
ឯថាវរៈសួរសារេត
~
មានរឿងអីហ្នឹងរេត
~
សារេត= នាងបបួលយើងទៅលេងកំពង់សោម និយាយដូចប្លែកៗ មិចមិនដឹងទេ តោះចូលសាលាទៅ   
   
ពេលចូលទៅដល់ថ្នាក់ឆ្លៀតគ្រូមិនទាន់រៀនមានមិត្តម្នាក់ក៏បាននិយាយពីគម្រោងនេះ[..........] ក្រោយនិយាយចប់ ទាំងអស់គ្នាក៏ព្រមព្រៀងគ្នារើសថ្ងៃមួយនាពេលវិស្សមកាលខាងមុខជាក់លាក់ ឯកូលាបលួចញញឹមម្នាក់ឯងព្រោះដឹងថាបុរស់ក្នុងក្ដីសុបិន្តគេក៏ទៅដែរ។  ងាកមកមើលវីលាមួយហាក់ដូចជាស្ងប់ស្ងាត់ណាស់ នៅក្រោមដើមផ្កាក្រដាស់ នឹងផ្កាក្ងោក
មានកញ្ចុះប្រក់ស្បូវ ក្បែរអាងទឹកមួយ ក្នុងនោះកំលោះម្នាក់កំពុងអង្គុយអណ្ដែតអណ្ដូងមើលទៅប្រហែលជាគិតវែងឆ្ងាយណាស់ បន្តិចក្រោយមកទូរស័ព្ទរោទិ៍ ធ្វើអោយកំលោះបុត្រភ្ញាក់ខ្លូនព្រើត ហើហចាប់កាន់ទូរស័ព្ទមកមើល ពេលឃើញលេខឆដាគេដាក់ចុះវិញ។រួចនិយាយតិចៗម្នាក់ឯងចូលចិត្តរំខានអារម្មណ៍អ្នកដទៃណាស់ហ្ន៎ ។ ដោយខលមកមិនលើកឆដាផ្ញើរ lineមកទៀត បុត្របើកមើល (បន្តិចទៀតអូនទៅដល់ផ្ទះបងបុត្រហើយ)ហើយតប បងមិននៅផ្ទះទេ ឆដាខលមកម្ដងទៀតបុត្រលើកទូរស័ព្ទទាំចិត្តមិនចង់រួចនិយាយ
~
បុត្រ = អាឡូឆដា មើលទៅអូនទំនេរខ្លាំណាស់ន៎
~
ឆដា = ចា៎សំរាប់បងមានពេលរហូតហ្នឹង តែបងប្លែកណាស់ តាំងពីជួបគ្រោះថ្នាក់ចរាចរណ៍ មកដូចជាមនុស្សពីនាក់ផ្សេងគ្នា
   
សម្ដីរបស់ឆដា ចាក់ដោតយ៉ាងខ្លាំងចំបេះដូងបុត្រពេកហើយ បុតរគេមិនយល់ពីខ្លួនគេទេពេលនេះហើយគេតបទៅឆដាវិញទាំងរដាក់រដុប បានហើយ....ឈប់...និយាយទៅបងចង់នៅស្ងប់ស្ងាត់ ហើយបិតទូរស័ព្ទយ៉ាងលឿន បុត្រគិតក្នុងចិត្ត ម្នាក់ឯង ( តើខ្ញុំយ៉ាងមិចនឹង មិចក៏មានអារម្មណ៍ថាឯការម្លេះ )  ។អង្គុយមួយសន្ទុះ មានសំលេងមួយសួរមកនរៈកំលោះ    យើងគិតអី ហ្នឹងកូន បុត្រឆ្លើយ អ៎ ម៉ាក់ អឺម! កូនមិនបានគិតអីទេ មីងរំដួលនិយាយកាត់មិញឆដាខលមកម៉ាក់
បុត្រតប ហាស គេ,,,មានសួរពីកូនទេ
គេសួរម៉ាក់ពីកូន
រឿងអីម៉ាក់ មីងរំដួលតប គេសួរថាកូននៅផ្ទះអត់    ម៉ាក់ប្រាប់ឆដាថាមិចម៉ាក់បុត្រសួរតប  ម៉ាក់ប្រាប់ថាមិនកូននៅទេ
បុត្រដកដង្ហើមសូរឈួរវែងៗហាក់ដូចជាធូរស្រាលបន្តិច  មីងរំដួលធ្វើមុខមីមើរទាំងឆ្ងល់រួចនិយាយកើតរឿងអីឡើងហ្នឹងកូន
   
បុត្រ៖ មិនបានកើតអីទេម៉ាក់
   
មីងសួរទៅបុត្រ បុត្រម៉ាក់សួរតាមត្រង់កូនមានរឿងអី កុំព្យាយាមលាក់ម៉ាក់អី បុត្រស្ងៀមស្ងាត់ប្រហែល1នាទីទើបនិយាយ
   
បុត្រ៖ ម៉ាក់កូនគ្មានអីទេកុំបារម្មណ៍
   
មកដល់ត្រឹមនេះក៏មានឡានមួយជិះចូលមកឈប់នៅមុខផ្ទះ ឯមីងរំដួលដើរសម្ដៅទៅរក អ្នកបម្រើររត់ទៅបើកទ្វារ បុត្រដឹងច្បាស់ថាជាឆដា តែគេមិនអើពើរទេ---- ឆដាចុះមកដើរសម្ដៅទៅរកមីងរំដួល តោះទៅក្នុងទៅក្មួយ មកដល់ក្នុងបន្ទប់ទទូលភ្ញៀវអ្នកទាំងពីក៏ចូលអង្គុយលើសាឡុង ឆដា និយាយ មីង បងបុត្រឥលូវប្លែកណាស់ គាត់លែងរវល់នឹងខ្ញុំហើយ តើបងបុត្រមានរឿងអ្វីមីង។
    
ក្រោយជជែកគ្នាជាមួយម្ដាយបុត្រ បុត្រក៏ដើរចូលទៅ
រួចនិយាយ ប្ដឹងម៉ាក់បងទៀតហើយមែនទេ
~
ឆដា =មិនបានប្ដឹងទេគឺនិយាយការពិត
~
បុត្រ=មិនចេះហត់ទេរឺ បងរាល់ថ្ងៃឈឺក្បាលតែនឹង ឆដាហើយ បងចង់នៅម្នាក់ឯងក៏មិនបានដែរ
ឆដា យំហើយនិយាយ,,,នេះបុត្រហ៊ានស្ដីអោយខ្ញុំហែរ
មីងមើលចុះ បើមិនអោយខ្ញុំនិយាយមិច បង ប្លែកខ្លាំងណាស់ និយាយរួច នាងចាប់កាន់កាបូបដែលនៅលើតុហើយដើរចេញទៅដោយក្ដោបមាត់យំ
 
មីងរំដួលនិយាយ ឆាប់តាមទៅសុំទោសនាងទៅកូន
ទេ ម៉ាក់ អោយគេទៅចុះ បុតក្រោកហើយ មិននិយាយរួចក៏ដើរឡើងទៅលើសម្ដៅទៅបន្ទប់ ឯ មីងរំដួលបានត្រឹមដកដង្ហើមធំ នឹងគ្រវីក្បាលតិច
   
បុត្រសំកុកនៅក្នុងបន្ទប់ម្នាក់ឯង មីងរំដួលដើរចូលមករួចនិយាយ នេះមួយរយៈនេះកូនកើតអីហ្នឹង
គ្មានអីទេម៉ាក់ ម៉ាក់កូនសុំទៅកំពង់សោមមួយរយៈ មិនប្រកែកនិងកូនទេ ស្រេចតែកូនទៅចុះ ចាំម៉ាក់អោយ លយរៀបខោអាវអោយណា មិនបាច់លាក់ម៉ាក់ទេមនុស្សដែលចង់ទៅសមុទ្រច្បាស់ណាស់ថាមានទុក្ខហើយ រឿងស្នេហាមែនទេ បុត្រតប!ម៉ាក់ឈប់សួរទៅណា
   
បើមិនស្រលាញ់ឆដាទេ ប្រាប់គេត្រង់ទៅ,,,និយាយប៉ុណ្ណេះមីងរំដួលក៏ដើរចេញទៅ
    
ពិតជាចៃដន្យណាស់ថ្ងៃដែលបុត្រចេញទៅកំពង់សោមជាថ្ងៃដែលថាវរៈនឹង មិត្តរបស់គេជ្រើសរើសថានឹងទៅកំពង់សោមដែរ ក្រោយជុំគ្នាអស់ហើយទាំអស់គ្នានាំគ្នាឡើងជិះរថយន្ដក្រុង ក្នុងឡាននាងកូឡាបនិយាយទៅកាន់ថាវរៈ អត់ទោសរៈ សុំដូរកន្លែងបានទេ នាងខ្ញុំសុំអង្គុយមុខព្រោះខ្លាចពុលឡាន នរៈសង្ហារឆ្លើយ បាទមានអី ថាវរៈក៏ក្រោកដើរទៅក្រោយ ការពិត នាងចង់អង្គុយជិត ក្រាស់របស់គេសោះ សារេតនិយាយ មិនមែនចង់អង្គុយជិតខ្ញុំឯណាហ៎
 
កូលាបនិយាយ មិនបានចង់នៅជិតលោកទេសុំទោស
រេតងាកមុខចេញមុខរាងញឹមៗ ឯបុត្រឯណោះរៀបចំរួចក៏ឡើងជិះកូនឡាន570របស់គេ ហើយចេញដំណើរទៅ តាមផ្លូវឆ្ពោះទៅកំពង់សោម
   
ក្រោយធ្វើដំណើរបានយូរបន្តិចរថយន្តរបស់ក្រុមថាវរៈបានមកដល់ទឹកដីខេត្តកំពត ម្នាក់ៗនាំគ្នាសម្លឹងតាមបង្អួចទៅក្រៅដោយស្ងៀមស្ងាត់មើល ទេសភាពដ៏ស្រស់ស្អាតនាទឹកដីខេត្តកំពតដែលមានភ្នំពណ៌បៃតងស្រស់ផុតទឹកដីខេត្តកំពត ចូលទឹកដីកំពង់សោម មានផ្លូវទេឡើងចុះចោត ម្នាក់ៗហាក់ភ្លឹកនឹងគយគន់ទេសភាពឯសារេតនឹកកូលាប មិនសូវជាស្ងាត់ម៉ាត់ទេសាសងគ្នាតាំពីឡានចេញដំនើរ មិនយូរប៉ុន្មានឡានបើកមកដល់ក្រុងកំពង់សោម ត្រង់ចំណុចរង្វង់មូលតោពីរឡានក៏រកកន្លែងចត ដើម្បីអោយអ្នកទាំអស់គ្នាស្រស់ស្រូបអាហារថ្ងៃត្រង់....... លុះរួចរាល់ហើយទាំអស់គ្នាក៏បន្តដំនើរទៅរកផ្ទះសំណាក់ដែលនៅក្បែរៗឆ្នេរ ។ និយាយពីបុត្រមិនយូរប៉ុន្មានក៏បានមកដល់កពង់សោមដែរហើយនរៈយើងក៏ស្វែងរកកន្លែងស្នាក់នៅ នៅសណ្ឋារគារមួយ។
 
មកដល់សណ្ឋារគារក៏ដើរចូល
      Recept
យ៉ាងស្រស់ស្អាតម្នាក់រាងភ្លឹកនឹងកំលោះសង្ហារបុត្របន្តិចក៏និយាយ៖សូមស្វាគមន៍លោក
      
បុត្រ បាទសួរស្ដី Recept តប ត្រូវការបន្ទប់ប្រភេទណាដែរចា៎ស សូមបន្ទប់vipមក ចា៎សចាំមួយភ្លែត នាងក៏ហុចសោររួចនិយាយនេះលោកបន្ទប់VIPលេខ  N°212 រួចក៏មានអ្នកនាំផ្លូវមករូចនិយាយ៖អញ្ចើញមកតាមខ្ញុំមកបាទ បុត្រក៏ដើរតាមក្រោយ។
  
ក្រោយរៀបចំឥវ៉ាន់រួច បុត្រដើរទៅសម្រាកលើគ្រែសាឡុង ដោយសារនឿយហត់នឹងការបើកឡានក៏លង់លក់បាត់ទៅលុះល្ងាចម៉ោងប្រម៉ាណជាប្រាំ
waiter
មកគោះទ្វារ បុត្រភ្ញាក់រួចដើរមកបើកទ្វារ
Waiter=
ត្រូវការញាំអ្វីដែរ?
បុត្រ= មិនបាច់ទេចាំខ្ញុំចុះទៅញាំខ្លួនឯងចុះ
Waiter=
បាទ!រួចដើរចេញទៅ
   
ក្រោយពីមុជទឹករួចបុត្រស្លៀកខោរស្លីបត្រឹមជង្គង់ អាវវៀលក្លៀកក្នុងនឹងពាក់អាវដៃខ្លីសរខាងក្រៅសមនឹងវ៉ែនតាខ្មៅសង្ហារអស់ទាស់ រួចចុះទៅក្រោមក្រោយបរិភោគអាហារពេលល្ងាចរួចគេដើរចេញពីសណ្ឋារ ។ស្រីៗកាលបើបានឃើញនរៈមាឌធំរូបនេះម្នាក់ៗសំលឹងមើលមិនដាក់ភ្នេក ។ទេសភាពនាពេលល្ងាច ខ្យល់បក់មកយ៉ាងត្រជាក់យុវជនរូបនេះកំពុងអង្គុយលើខ្សាច់យ៉ាងស្រស់ស្អាតមើលទៅគេហាក់ដូចជាមនុស្សដែលមានវិបត្តស្នេហា។ ពិតណាស់បុត្រចាប់អារម្មណ៍មកលើថាវរៈ តែគេមិនហ៊ាននិយាយប្រាប់អ្នកដទៃព្រោះជាស្នេហាដែលសង្គមមិនទាន់ទទូលយក គេអង្គុយបន្តិចក៏មាននារីម្នាក់មកអង្គុយក្បែរហើយនិយាយ បងប្រុសមិនសប្បាយចិត្តរឿងអីមែនទេ សង្សារបែកចិត្ត  រឺក៏ រឿងគ្រូសារ  រឺ....ស្រលាញ់គេម្នាក់ឯង  មកដល់ចំនុចរសើប បុត្រតប 
តើអ្នកនាងធ្លាប់ស្រលាញគេម្នាក់ឯងទេ  បុត្ររុញវ៉ែនតាឡើងលើ  ឯនាងនិយាយទាំងសើចគឺលោកហ្នឹងហើយ សង្ហារបែបនេះតើលោកសីថ្លៃប៉ុន្មាន បុត្រតប នាងនិយាយអីហ្នឹង នេះខ្ញុំស្ដាប់មិនយល់ទេ នាងតបខ្សិបៗនេះ.... ដឹងរឺធ្វើពើហ្នឹងមួយយប់ប៉ុន្មាន បើខ្ញុំពេញចិត្តខ្ញុំអោយលុយច្រើនៗ (ហាសហាតាមពិតជាស្រីជើងឆើតរកទិញប្រុសក្មេងសោះ)
បុត្រតបនាងគិតថាខ្ញុំជា....ប្រុសលក់ខ្លួនរឺ
ស្រីស្រស់តបនឹងសើចតិចៗ ត្រឹមត្រូវណាស់បង
ទោះខ្ញុំមិនមានលុយចាយ ក៏មិន.......សីរបស់ស្មោគ្រគ្រោកដែរ
អូ......សម្ដីថ្លោសណាស់ន៎! មិនស្គាល់ថានសួគ៌ទេរឺ ហាសហា ស្រួលបានលុយទៀតប្រុសណាក៏........
សុំទោសនាងរកមនុស្សខុសហើយ
ទូរស័ព្ទបុត្ររោទិ៍ បុត្រដកចេញមកជា Iphone x
នាងស្រីបុកពោះភឹប និយាយក្នុងចិត្ត ខុសមនុស្សហើយ
បុត្រលើកទូរស័ព្ទ អាឡូរ!ម៉ាក់
មេចហើយបុត្រដល់ហើយនៅ មិនខលមកម៉ាក់ទេន៎ ស្ងាត់ឈឹងម្ដងហើយ
សុំទោសម៉ាក់កូនភ្លេចឈឹងតែម្ដង
សប្បាយអត់ហ្នឹង
បាទមិនសូវទេមានមនុស្សមករំខានអារម្មណ៍ខូចអារម្មណ៍អស់
នរណាគេកូន
បាទម៉ាក់គឺមនុស្សរកសីនែ៎ក
     
នាងស្រីកាលបើលឺដូច្នេះក៏ដើរចេញទាំងរអៀស
បុត្រមិនអីទេម៉ាក់កុំបារម្មណ៍ នេះកូនធំហើយ! ក្រោពីនិយាយជាមួយម្ដាយរួចបុត្រក៏ងើបឈរដើរប្របនឹងឆ្នេរខ្សាច់មើលទៅលំហរសមុទ្រដ៏ធំល្វឹងល្វើយ
ឯថាវរៈនឹងមិត្តរបស់គេក៏នៅមាត់សមុទ្រនាំគ្នាលេងទឹកសមុទ្រយ៉ាងសប្បាយនឹងថតរូបអនុស្សាវរីយ៍ផុសទៅក្នុងfb យ៉ាងច្រើន។
 
ភាគក្រោយតើនឹងមានអ្វីកើតឡើង សូមរង់ចាំអានទាំងអស់គ្នាណា? តើចង់អោយបុត្រ ជួបនឹងថាវរៈអត់?
                            សូមអរគុណ!
                          ........................
    
សូមរង់ចាំអានភាគបន្តរ...
     
តើមានអ្វីកើតឡើង សម្រាប់special part? Plz wait?

No comments:

Post a Comment