Breaking

Saturday, August 11, 2018

រឿង ថាវរះម្ចាស់ស្នេហ៍( ភាគទី១ )

រឿង ថាវរះម្ចាស់ស្នេហ៍
( ភាគទី១ )
និពន្ធដោយ Æm real gay
#Khmer_Novel_69
      

ថាវរះ ជាកូនកំព្រាម្ដាយឪពុកតាំងពីកុមារ គេរស់នៅជាមួយជីដូនរបស់គេ។ ថាវរះមានអាយុ18ឆ្នាំ ជាសិស្សថ្នាក់ទី12 នៅ វិទ្យាល័យមួយក្នុងខេត្ត កំពត។ នរះ រូបនេះមានសម្បុរសរ កំពស់1.75cm រាងស្វែល មុខកាត់បារាំង សង្ហារ មិនចាញ់តារា ប៉ុន្មានទេ ។ កំលោះសង្ហារកំពុងតែដាំបាយនៅចង្ក្រាន ក្រោយផ្ទះក៏មានកំលោះ ម្នាក់ឈ្មោះសារិតមកលេង
  សារិតមកដល់ក្នុងស្ថានភាពសើមជោគ ព្រោះជិះកង់កាត់ភ្លៀង
នៅមុខផ្ទះថាវរះ សារេតលិមលើមមិនឃើញ រះ ក៏ដើរទៅជួបលោកយាយ សំ ជា ជីដូនរបស់ ថាវរះ រូចលើកដៃសំពះហើយនិយាយ
#សារេត ជម្រាបសួរលោកយាយ
#យាយសំ រាងភ្ញាក់ រួចងាក់មុខតម្រង់មកម្ចាស់សំលេង អ៎ ចៅរេតទេអ៎ លើកដៃថ្វាយព្រះចៅ ហើយមកលេង រះមែនទេ
#សារេត បាទលោកយាយ ហើយរះគេទៅណាហើយ បានមិនឃើញនៅផ្ទះ
#យាយសំ រះដាំបាយនៅចង្ក្រានក្រោយឯណោះចៅ វាហ្នឹងមិនសូវទំនេរទេ ការងារផ្ទះ
#សារេត អញ្ចឹងចៅសុំទៅជួបរះហើយលោកយាយ
#យាយសំ ទៅចុះចៅ   
  សារេតដើរទៅក្រោយលបៗ រួចស្រែក
--ចាក់អេ - - ចុងភៅសង្ហារ- -
#ថាវរះ ហ្អឿយ អាឆ្កួត!!!!   អ៎ សារេតទេអ្ហ៎ នេះឯងលេងបែបនេះស្លាប់គ្នាហើយ វើយ
#សារេត សុំទោសសំឡាញ់ ហើយធ្វើអីហ្នឹង
#រះ  នរះឆ្លើយបែបកំប្លែង នៅចង្ក្រាន អោយគ្នាច្រូតស្រូវរឺ
#សារេត អ៎ ដុតគ្នាទៀតវើយ ហើយព្រឹកមីញ មិចមិនទៅរៀនហាស
#រះ កង់ខូចហ្នឹងណា ទើបមកពីជុសជុលមិញហ្នឹងសំឡាញ់
#សារេត បាត់ឯងមួព្រឹកគ្នារៀនមិនចូលសោះវើយ
#រះ ហាសហា ទៅចឹងទៅ
    ក្រោយជជែកគ្នាមួយសន្ទុះ សារេតក៏លាថាវរះ នឹង លោកយាយត្រលប់ទៅផ្ទះវិញ។   6ខែផុតទៅក្រោយប្រលងរួច ថ្ងៃប្រកាសលទ្ធផលមកដល់ សារេត ថារវះ នឹងសិស្សជាច្រើនបានមកមើលលទ្ធផល ក្រលេកមើលរះ នឹងរេតក្រោយដឹងថា ប្រលងជាប់ក៏ស្រែកហ៊ោរដោយក្ដីត្រេកអរ.......
........................................................
  ក្រោយប្រលងជាប់ សារេត នឹងថាវរះ បានមករៀនតនៅក្រុងភ្នំពេញ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ហើយស្នាក់នៅក្នុងបន្ទប់ជួលតូចមួយ។ ថ្ងៃមួយក្រោយចេញពីរៀនដូចរាល់ដងសិស្សជាច្រើនមានខ្លះដើរខ្លះជិះ   មួយសន្ទុះក៏មានសំលេងមួយលាន់លឺ  ផាំង!!
  មនុស្សជាច្រើនក៏ងាកទៅតាមសំលេង ឃើញនរះសង្ហារម្នាក់ខ្ទាតចេញប្រហែល10ម៉ សន្លប់ស្ដូកស្ដឹង ក្បាលហូរឈាមដាស់ពេញផ្លូវ នៅមុខរថយន្ដទំនើប lexus 570 ផ្លូវក៏ប្រែជាស្ទះមួយរំពេជ្រ ពេលនោះសារេតឈរ ថ្មឹង ហាក់ដូចជាមនុស្សគ្មានវិញ្ញាណ ហើយក៏ចាប់ផ្ដើមរត់ទៅចាប់លើកថាវរះរួចនិយាយដោយអួលដើមករ
#សារេត ពុទ្ធោ  រះ    រះ ...... ឆាប់  ......... ៗ........       ....
ដឹងខ្លួនឡើងមក (យំបណ្ដើរ និយាយបណ្ដើរ រ) នរណាក៏បានដែរជួយផង         សំឡាញ់ ក្រោកឡើងមក(យំ)
គ្រប់គ្នានៅទីនោះមានរន្ធត់ ស្ទើរទប់ទឹកភ្នេកមិនបាន
   បុត្រជាអ្នកបើករថយន្ដបានចុះពីរថយន្ត ដើរទៅជិតជនរងគ្រោះ រួចលូកដៃទាញយកទូរស័ព្ទខលទៅឡានពេទ្យ។
មួយសន្ទុំឡានពេទ្យមកដល់ មានមនុស្សមួយក្រុមរត់ចុះម្នីម្នាលើកជនរងគ្រោះដាក់រថយន្ដ សារេត នឹងបុត្រ ក៏ឡើងជិះទៅដែរ ឯរថយន្ដបុត្រត្រូវប៉ូលិសយកទៅរក្សារទុក ។
(បុត្រ ជាបុរសសង្ហារ មាឌធំខ្ពស់ ជាកូនលោកថេត នឹងលោកស្រីរំដួល ជាម្ចាស់ក្រុមហ៊ុនមួយ មានសង្សារហើយគឺនាងឆដា )
ថ្ងៃនេះឆដាមកលេងនៅផ្ទះបុត្រ មកដល់ផ្ទះបុត្រ ក៏ដើរចូលទៅក្នុង មិនសួរអ្នកណាមួយម៉ាត់នៅតាមផ្លូវ អ្នកបម្រើរ ក្នុងផ្ទះបុត្រសួរក៏មិននិយាយរក   ទៅដល់ក្នុង
#ឆដា ជម្រាបសួរ លោកពូ អ្នកមីង
#លោកថេតនឹងប្រពន្ធ អើ  ហើយមានការអីក្មួយ!
#ឆដា មកលេងបងបុត្រនឹងណា មីង
#មីងរំដួល បុត្រមិននៅទេក្មួយ វាចេញទៅក្រៅយូរដែរហើយ
  ~ឆដាមិនម៉ាត់ក៏ទាញទូរស័ពមកចុច អូសចុះអូសឡើង ក៏ឃើញពត៌មាន រួចគិតក្នុងចិត្តកំលោះសង្ហារណាគ្រោះថ្នាក់ គួរអោយអាណិតណាស់ មួយស្របក់ក៏លាន់ម៉ាត់
#ឆដា មីង បងបុត្រ ជួបគ្រោះថ្នាក់ចរាចរណ៍
#មីងរំដួលនឹងលោកថេត អ្ហា៎ អ្នកទាំងពីក៏ស្រលាំងកាំង
ហើយរត់មកមើល
#លោកថេត អាកូនចង្រៃ វាបើកឡានរបៀបមិចទេ ងាប់គេឯងអស់ហើយ
     ~ មីងរំដួលក៏ទាញទូរស័ព្ទខខលទៅបុត្រ
   ~  ងាកមកមើលឯមន្ទីពេទ្យ សារេតអន្ទះសារដើរចុះឡើងៗ
#សារេត នេះមួយម៉ោងជាងហើយ
    ~ ឯបុត្រគេធុញនឹងលើកទូរស័ព្ទស្ទើរឆ្កួតទៅហើយ តិច ប៉ូលិស តិចអ្នកកាសែតនេះ តិចអ្នកកាសែតនោះ អស់ពីមួយ មួយ លើកនេះម្ដាយខលមក
#បុត្រ អាឡូ! ម៉ាក់
#មីងរំដួល ហើយរឿងហ្នឹងវាយ៉ាងមិចហា៎
#បុត្រ មិនអីទេម៉ាក់ចាំកូនដោះស្រាយខ្លួនឯង បាយៗ
#មិងរំដួល អឡូ! អាឡូ ចំហើយកូននេះ
  ~គ្រូពេទ្យចេញមក សារេតស្ទុះសឹងបាក់ករ សម្ដៅទៅសួរ
#សារេត មិត្តខ្ញុំយ៉ាងមិចហើយលោកគ្រូពេទ្យ
#គ្រូពេទ្យ គេបាត់បងឈាមច្រើងពេក បេះដូងលោតខ្សោយណាស់ បើគេទ្រាំមិនបានទេ ខ្លាចតែ....ដូច្នេះត្រូវការឈាមបន្ថែម តែឈាមដែលគេត្រូវការកម្រមានអ្នកណាមានណាស់
    ~បុរសបុត្រ ធ្លាប់តែជាមនុស្សរឹងរួស មិនចេះអាណិតអ្នកណាទេ សូម្បីឆដាជាសង្សារ ហើយមិនចេះអង្វរ នរណាឡើយ   តែលើកនេះប្រហែលជា...
ថាមិនបានព្រោះ ថាវរះមានសម្រស់ទាក់ទាញមិនថាប្រុសរឺស្រីឡើយ  តើ នឹងទៅជាយ៉ាងណា............?
#បុត្រ លោកគ្រូពេទ្យជួយគេផង បើគេយ៉ាងមិច នោះខ្ញុំមានវិប្បដិសារី អស់មួយជីវិតហើយ ហើយរឿងលុយគ្មានបញ្ហាទេ
#គ្រូពេទ្យ បាទលោក យើងនឹងព្យាយាម ព្រោះវាជាតួនាទីយើងជា គ្រូពទ្យស្រាប់ហើយ 
      ~ឯសារេតលឺប៉ុណ្ណេះ បានធូរចិត្តខ្លះ
#សារេត តើខ្ញុំអាចចូលក្នុងបានរឺនៅលោកគ្រូពេទ្យ  ?
#គ្រូពេទ្យ  បាទ បានលោក អញ្ចឹងខ្ញុំលាសិនហើយ
ហើយរឿងឈាម បន្តិចទៀតសូមលោកជួយសហការផង
#សារេត នឹង បុត្រ= ឆ្លើព្រមគ្នា បាទលោក។
ក្រោយពីគ្រូពេទ្យ ដើរចេញ សារេត នឹងលោកបុត្រ ដើរចូលមកក្នុងបន្ទប់អ្នកជម្ងឺ ថាវរៈដេកស្ដូកស្ដឹង មិនដឹងខ្លួនឡើយ សារេត ដកដង្ហើមធំលឺសូរឃួរៗ គេបារម្មណ៍យ៉ាងខ្លាំងពីមិត្តភក្ដិ ឯលោក បុត្រ និយាយ
+ ខ្ញុំជាអ្នកធ្វើអោយគេមានគ្រោះថ្នាក់ សង្ឃឹមថាលោកឆាប់ជាដូចដើម
~ សារេត= គ្មាននរណាចង់អោយវាកើតឡើងនោះទេ
+ បុត្រ=  ខ្ញុំនឹង......
          ពេលនោះសំលេងទ្វារក៏លាន់ឡើង អ្នកទាំងពីរបែរទៅមើល ឃើញគ្រូពេទ្យ ក៏ក្រោកឈរ 
#គ្រូពេទ្យ= តើអ្នកទាំងពីរសម្រេចចិត្តហើយរឺនៅថានឹង..... ?
+បុត្រ= បាទគឺខ្ញុំជាអ្នកបរិច្ចាគ
#គ្រូពេទ្យ= សូមមកតាមខ្ញុំមក
     ~ក្រោយពិនិត្យរួចគ្រួពេទ្យនិយាយ តើលោកជាសាច់ញាតិជនរងគ្រោះមែនទេ
    ~ បុត្រឆ្លើយ បាទមិនមែនទេលោក
     ~ គ្រូពេទ្យ  អ្នកជម្ងឺពិតជាមានសំណាងណាស់ តាមការតេស្ត លោកនឹងអ្នកជម្ងឺមានប្រភេទឈាមដូចគ្នា ដូច្នេះយើងនឹងចាប់ផ្ដើមបូមឈាមរបស់លោកពេលនេះ។
       ក្រោយបូមរួចបុត្រមានអារម្មថាងងឹតមុខ ក៏សម្រាក់បន្តិចក៏ក្រោកដើរទៅបន្ទប់ថាវរៈ រួចហុចនាមប័ណ្ណទៅអិយសារេត រួចនិយាយ បើត្រូវការអី ខលមកលេខនេះមក ហើយថ្លៃពេទ្យទុកអោយខ្ញុំទទួលខុសត្រូវ ទំនេរខ្ញុំនឹងមកម្ដងទៀតរួចក៏ដើរចេញបំរុងទៅក្រៅ
     ~សារេត=ឈប់សិន តើលោកមិនអីទេឬហើយខ្ញុំសូមអរគុណណាស់សម្រាប់ការបរិច្ចាគ
        បុត្រចេញមកក្រៅសម្ដៅទៅផ្លូវ ហើយហៅ taxiរួចក៏ឡើងជិះ
     ~ បុត្រ=បងប្រុសជួយ  ជូនខ្ញុំទៅប៉ុស្ដិ៍ប៉ូលិស
     ~អ្នកបើកឡាន= បាទលោក
   នៅឯផ្ទះរបស់បុត្រ មានអ្នកកាសែតមកចោមរោមសុំសម្ភាសន៍យ៉ាងច្រីន តែដោយសារទ្វារមិនបើកក៏នៅឈររេរា មិនព្រមរំសាយឡើយ។  ឯអ្នកផ្ទះរបស់បុត្រ បារម្មណ៍កូនប្រុសយ៉ាងខ្លាំង ណាមួយខលក៏មិនចូល ឯឆដា រង់ចាំបុត្រនៅទីនោះដែរព្រោះមិនហ៊ានចេញមកក្រៅ ដោយសាអ្នកកាសែតច្រើនពេក
       ក្រោយពីដោះស្រាយនៅប៉ុស្ដិ៍ រួចប៉ូលិសបានអោយលោកបុត្ររងចាំភាគីរងគ្រោះមកដោះស្រាយទាំងសងខាង។    បុត្រក៏ត្រលប់មកផ្ទះ _ _ _មកដល់របងមុខផ្ទះ លោកចុះពីtaxi រួចក៏ដើរមកក្នុងហ្វូងអ្នកកាសែតដែលឈួរឆរ លោកក៏រៀប់រាប់ចប់សព្វគ្រប់រួចក៏សុំចូលទៅក្នុងផ្ទះ
         មកដល់មុខផ្ទះ មីងរំដួលដែលជាម្ដាយរត់មកត្រហេបត្រហប់សួរដេញតាមក្រោយកូនខ្លួនចូលទៅក្នុងផ្ទះទៅ។ នៅឯមន្ទីពេទ្យក្នុងបន្ទប់របស់ថាវរៈ មានមិត្តភក្ដ បួនប្រាំនាកមកសួរសុខទុក្ខ នឹងមានរបស់មកផ្ញើរមាននំនែក នឹងផ្លែឈើបន្តិចបន្ទួចគ្រប់គ្នា ដោយឡែកនរះ កំលោះនៅដេកស្ដឹងមិនទាន់ដឹងខ្លួននៅឡើយទេ យូរបន្តិចមិត្តរបស់គេកលាទៅវិញអស់។
    ឯសារេតនៅថែរក្សាមិត្តយ៉ាងខ្ជាប់ខ្ជួនហើយនិយាយទៅកាន់ថាវរៈ÷ មហាមិត្តដ៏កម្ររអើយ ពេលណាទើបឯងក្រោក3ថ្ងៃហើយសំឡាញ់ ឯងដឹងទេថាខ្ញុំបារម្មណ៍ និយាយបណ្ដើរទឹកភ្នែកហូរបណ្ដើរ ឯងដឹងទេយើងមានតែគ្នាពីនាក់ទេស្រលាញ់គ្នាដូចបងប្អូនបង្កើត  ឆាប់ដឹងខ្លូនមកណាយើងមិនទាន់ជោគជ័យទេ អ៊ុំស្រីនៅទន្ទឹងចាំផ្លូវឯងត្រលប់ទៅនឹងមានអនាគតល្អ និយាយដល់ទ្វាបន្ទប់ក៏របើកឡើង_ _ _
ទ្វារបើកមកក៏លេចមុខកំលោះសង្ហារ វិជ្ជបុត្រ ក្នុងដៃគេមានរបស់របរស្ទើរមួយឡាន  បុត្រដើរចូលមករួចយកទៅទុកលើតុ
# គេមិនទាន់ដឹងខ្លួនទេរឺ
~ សារេត=នៅទេបាទ
# បុត្រ= មើលទៅលោកជាមិត្តដ៏ល្អណាស់ ខ្ញុំសូមសរសើរទឹកចិត្តលោកណាស់ ហើយគ្រូពេទ្យមានប្រាប់អ្វីទៀតដែរឫទេ
~សារេត= ពេទ្យប្រាប់ថា វរៈ ផុតគ្រោះថ្នាក់ហើយបាទ   
        សម្ដីតែប៉ុណ្ណេះបុត្រហាក់ដូចជាធូរទ្រូង ហើយក៏ទម្លាក់គូទអង្គុយចុះ។   
      បន្តិចក្រោយមក ថាវរៈ ក៏កំរើកដៃ ហើយស្រែកតិចៗ
ទឹក ៗ  សារេតពេលដឹងថាថាវរៈដឹងខ្លួនត្រេកអរណាស់រកធ្វើអីមនត្រូវទេ ឯបុត្រ ក៏យកទឹកមកអោយ សារេតដាក់អោយថាវរៈផឹក  ផឹករួចរៈនិយាយតិចៗ រេត - -រេត ឯងស្គមច្រើនណាស់ លំបាកឯងហើយមើលទៅ
  ~សារេត=កុំនិយាយច្រើនពេក ខំសម្រាកអោយបានច្រើនណា
   ~ថាវរៈ =ចុះគេនោះជារណាដែររេត
   ~សារេត =លោកជាអ្នកបើកឡានបុកឯង ហើយក៏ជាអ្នកសង្គ្រោះឯងដែរ
    ~ថាវរៈ = តើគួរអរគុណរឺសុំទោសគេ
        វិជ្ជបុត្រពេលលឺ ថាវរៈនិយាយាបែបនេះ គេបែរមុខចេញហើយ លួចញញឹម
             .................................................

      12 ថ្ងៃក្រោយមកថាវរៈ ក៏បានធូរគ្រាន់បើ ហើយក៏សុំចេញពីមន្ទីរពេទ្យ ។មកដល់ច្រកចេញសារេត បានលើកដៃសីញូរហៅកង់បី តែបែរជាមានរថយន្តមួយមកចតមុខអ្នកទាំងពីរ
ហើយនរៈក៏បើកទ្វារចុះមក សូមអញ្ជើញឡើងឡាន ( បុត្រនិយាយ )  អ្នកទាំពីត្រូវមកជួយខ្ញុំវិញ ឡានខ្ញុំដេកនៅប៉ុស្ដ៍ប៉ូលិសកន្លះខែហើយ ។អ្នកទាំងបីឡើងឡានហើយឡានក៏ចេញសម្ដៅទៅប៉ុស្ដិ៍ ។ 
         មួយសន្ទះក្រោយមក គេឃើញអ្នកទាំងបីនៅក្នុងប៉ុស្ដិ៍ប្រហែលកន្លះម៉ោងក៏ដើរចេញមកវិញ ដោយទឹកមុខញញឹមគ្រប់គ្នា មកដល់ក្បែរឡាន                               
~បុត្រ=ជ្រុលជាស្គាល់គ្នាហើយ តើអាចផ្ដល់កិត្តយស_ _ មកលេងផ្ទះខ្ញុំម្ដងបានទេប៉ា ម៉ាក់ខ្ញុំកចង់ស្គាល់អ្នកទាំងពីដែរ។
   ~ថាវរៈ=បាទ មិនអីទេ    
     ~សារេត=សម្រេចថាអញ្ចឹងទៅចុះ     
         និយាយចប់បុត្រដើរសម្ដៅទៅឡានមួយនៅក្បែរនោះហើយក៏និយាយម្នាក់ឯង យើងជួបគ្នាវិញហើយសម្លាញ់  ហើយក៏ឡើងជិះមកឈប់ក្បែររេត នឹងរៈ ឡើងឡានមក
ទ្វារបិទផឹង ឡានក៏ចេញសន្សឹមចេញពីប៉ុស្ដិ៍police  បន្តិចក្រោយមកឡានក៏បត់ចូលទៅក្នុងផ្ទះ វីឡាមួយ ដែលមានទីធ្លារទូលាយ មានសួនច្បារ អាងហែលទឹក នឹងមានកញ្ចុះប្រក់ស្បូវមួយនៅក្រោមដើម ផ្កាក្រដាសដែលរីកស្កុះស្គាយនៅខាងកើតផ្ទះមើលទៅគួរអោយចង់រស់នៅ
~សារេត =នេះ.......ជាផ្ទះ.....លោកមែនទេ
~វិជ្ជបុត្រ= បាទហ្នឹងហើយ
~ថាវរះ =ស្អាតណាស់ មិននឹកស្មានថាលោក....
ក្រោយចុះពីឡានពូចិត រត់មកជួយយួរឥវ៉ាន់ ហើយក៏អញ្ចើញអ្នកទាំងអស់ចូលក្នុងផ្ទះ ។ ចូលក្នុងបន្តិចសារេត នឹង ថាវរៈស្ងប់ស្ងែងនឹងផ្ទះ រហូតមកដល់បន្ទប់ទទូលភ្ញៀវ ហើយបុត្រនិយាយ
   ~បុត្រ= អញ្ចើញអង្គុយចុះមកបាទ
       និយាយចប់ ទូរស័ព្ទរោទ៍  បុត្រលើកមកនិយាយ
~បុត្រ= អាឡូ អូនឆដាមែនទេ
~ឆដា= ចាសបង ល្ងាចនេះទំនេរទេ អូនចង់បបួលបង
~បុត្រ=   ឆ្លើយកាត់យ៉ាងញាប់ ចាំថ្ងៃក្រោយទៅណាថ្ងៃនេះបងរវល់ណាស់
~ឆដា= រអ៊ួរ រវល់រហូត ទុកអូនជាអ្វី មិនដែល Care អូនបង ឯង ស្ងាត់អោយឈឹងសោះតែម្ដង       បានហើយចឹង។
    បុត្រដាក់ទូរស័ព្ទចុះហើយហៅអ្នកបម្រើរ
   ~បុត្រ=លយ លើក យកទឹក នឹងភេសជ្ជៈមក
  ~លយ=  ចា៎លោកប្រុស    
              ..........       ..............        ...........
       មកដល់ហើយ លយដាក់ទកនៅមុខលោកប្រុស នឹង បុរសទាំពីរ ហើយដើរថយ 
~បុត្រ=ប៉ា ម៉ាក់ទៅណាមិនឃើញ
  ~លយ=ទៅក្រៅតែ លោកប្រុស លោកស្រី មិនបាននិយាយថាទៅណាទេ
           សូមរង់ចាំទស្សនាភាគបន្ត សូមអរគុណ
             .................................


No comments:

Post a Comment