Breaking

Monday, August 27, 2018

រឿង ថាវរះម្ចាស់ស្នេហ៍( ភាគទី៥ )

រឿង ថាវរះម្ចាស់ស្នេហ៍
( ភាគទី៥ )
និពន្ធដោយ Æm real gay
#Khmer_Novel_69

    
 
មួយសន្ទុះអ្នកទាំអស់គ្នាមកដល់ប៉ុស្ដិ៍ប៉ូលីស ពេលជួបជាមួយប៉ូលីសក៏រាយការណ៍ គ្រប់រឿងដែលកើតឡើង ចប់សព្វគ្រប់ អ្នកទាំងអស់សហការណ៍ជាមួយប៉ូលិស(ក្នុងផែនការគឺប៉ូលិសបានបង្កប់កំលាំងនៅកន្លែងដែលលោកវិសាលបានផ្ញើរមកអោយពូចិត ហើយអោយពូចិតយកឯកសារក្លែងក្លាយទៅដោះដូរ)
លុះដល់ថ្ងៃសន្យារ ទាំងអស់គ្នាក៏អនុវត្តន៍តាមគម្រោង ដូចដែលបានគ្រោងទុកហើយកន្លែងដែលលោកវិសាលណាត់ជួបជាមួយពូចិត ជាអាគារដែលគេបោះបង់ចោលយូមកហើយ ហើយ ប៉ូលីសបានបង្កប់ខ្លួ នស្ទើរគ្រប់កន្លែង គេឃើញលោកវិសាលនឹងកូនចៅរបស់គេច្រើនគួរសម (គ្រាន់តែដោះដូរជាមួយមនុស្សធម្មតាសោះចាំបាច់នាំមនុស្សមកច្រើនយ៉ាងនេះការពិតលោកវិសាលមានគម្រោងសម្លាប់លោកពូចិតដូចដែលថាវរៈសន្មត់ទុកមុនមែន)  លោកវិសាលបានដកកាំភ្លើងពីចង្កេះរួចតម្រង់ទៅសំដៅពូចិត្រហើយនិយាយ ហាស យើងមិននឹកស្មានថាឯងល្ងង់ដូចម្ចាស់ឯងអញ្ចឹងសោះ ហាសៗៗៗ  ឯងជឿរទេថាយើងទុកអោយឯងរស់លើផែនដីនេះតទៅទៀត ហាសៗៗ..... ឯបុត្រក៏ពួនក្បែរនោះដែរ បុត្រកាលបើលឺលោកវិសាលនិយាយបែបនេះក៏ស្ទុះបម្រុងចេញទៅរកលោកវិសាល តែត្រូវថាវរៈឃាត់ជាប់ ថាវរៈនិយាយ លោកចង់វាយឆ្មា បង្អើលពស់រឺ
ឆាប់អង្គុយមក បុត្រងាកមកមើលថាវរៈរួចអង្គុយចុះវិញ។
ចំនែកឯប្រពន្ធកូនរបស់លោកចិតត្រូវគេចង នឹងរុំមាត់ជាប់ទាំងអស់ ឯប្រពន្ធរបស់ពូចិតហូរទឹកភ្នែកផងនឹងគ្រវីក្បាលហាក់ចង់និយាយអ្វីមួយគួរអោយអាសូរណាស់....
      
ដោយឃើញសភាពការមិនស្រួល នឹងខ្លាចលោកវិសាលសម្លាប់ពូចិតដែលជាសាក្សីសំខាន់ ប៉ូលីសបានធ្វើសញ្ញាដើម្បីអោយគ្រប់គ្នាចេញមក។ តែមួយស្របក់ប៉ូលីសយ៉ាងច្រើនបានចេញមកហើយស្រែក (ឆាប់ដាក់កាំភ្លើងចុះភ្លាម) លោកវិសាលប្រែទឹកមុខភ្លាមហើយស្រែក មានរឿងអីលោកប៉ូលីស
បុត្រដើរចេញមកហើយនិយាយ៖ មកដល់ពេលនេះហើយលោកមិនដឹងថាខ្លួនឯងកំពុងធ្វើអ្វីទៀតហ៎។
ប៉ូលីសស្រែក ដាក់កាំភ្លើងចុះហើយឆាប់ប្រគល់ខ្លួនមក
លោកវិសាលសើច ហាសៗៗៗ ទោះប្រគល់ខ្លួនក៏យើង,,,,និយាយតែប៉ុណ្ណេះសំលេងកាំភ្លើងលាន់ផាំង! ផាំង
ពីគ្រាប់ ពូចិតត្រូវមួយគ្រាប់ចំស្មារ ដួលប្រូសទៅដី
ឯមួយគ្រាប់ទៀតជាការបាញ់របស់ប៉ូលីសទៅលើលោវិសាលដើម្បីកាពារពូចិត តែមិនទាន់ពេល លោកវិសាលត្រូវគ្រាប់ចំដៃស្រែក  អូយ រួចធ្លាក់កាំភ្លើងពីដៃ។ ឯកូនចៅបក្សពួករបស់គេក៏បានដាក់កាំភ្លើងចុះរួចលើកដៃគ្រប់គ្នា ។ ប៉ូលីសចូលទៅចាប់អ្នកទាំងអស់ដែលជាគ្នីគ្នារបស់លោកវិសាលរួមទាំងលោកវិសាលផងដែរ  បន្តិចក្រោយមកសារ៉ែនរថយន្តប៉ូលីសនឹងឡានពេទ្យបានមកលាន់លឺរំពងមកដល់កន្លែងកើតហេតុមានក្រុមអ្នកសង្គ្រោះបន្ទាន់បានលើកពូចិតដែលសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាមរួចដឹកយកទៅ ឯបក្សពួកជនល្មើសក៏ត្រូវបានប៉ូលីសនាំយកទៅអស់ដែរ ឯប្រពន្ធកូនពូចិតក៏ត្រូបានថាវរៈ នឹងបុត្រស្រាយចំណងអោយ រួចនាងយំឱបកូនរបស់នាង ។
ក្រោយពីចាប់បានជនល្មើសនឹងមានភ័ស្ដតាងគ្រប់គ្រាន់តុលាកាបានសើរើសំនុំរឿងជាថ្មីរង់ចាំពូចិតដែលជាសាក្សីបានធូរស្បើយមកដោះស្រាយ
   
នៅឯផ្ទះរបស់បុត្រ គ្រប់គ្នាហាក់មានស្នាមញញឹមជាពិសេសបុត្រគេលួចសម្លឹងមកថាវរៈ គេកាន់តែស្រលាញ់ថាវរៈទ្វេរដង ឯមីងរំដួលមើលបុត្រទាំងមិនយល់
មីងរំដួល៖ នែបុត្រ មិចបានចេះតែលួចមើលថាវរៈ ចឹង
(
បុត្រស្រលាំងកាំង កំលោះយើងមុខឡើងក្រហមធ្វើមុខរាងអឹមអៀន តបទាំងរដាក់ )អ៎ !នែ៎   គ្មានអីទេម៉ាក់
មីងរំដួល៖ ថាវរៈ មីងអរគុណក្មួយណាស់ ក្មួយជាអ្នកមានគុណរបស់គ្រួសារមីងហើយ
ថាវរៈ៖ ទេមីង កុំនិយាយចឹងអី
សារេត៖ សំណាងណាស់ដែលថាវរៈបានលឺរឿងលោកវិសាលកុំអី... (ថាវរៈលួចវៃចិញ្ចើមដាក់សារេត)សារេតអាក់ត្រឹមនេះ ហើយសើចហេៗ
ទូរស័ព្ទសារេតរោទិ៍ សារេតនិយាយ សូមទោសអ្នកទាំងអស់គ្នាសូមទទួលទូរស័ព្ទបន្តិច រួចដើរចេញទៅក្រៅ(អ្នកណាក្រៅពីកូលាបរបស់គេទេ)
មីងរំដួលនិយាយ ចឹងបុត្រល្ងាចនេះជូនម៉ាក់ទៅមើលចិតណា មិនដឹងថាគេយ៉ាមិចហើយទេ។
 
ល្ងាចបន្តិចឆដាខលមកបុត្រ បុត្រលើកក៏លឺនាងប្រើល្បិចដើតួរជាកម្សត់យំផងនិយាយផង សុំទោសបុត្រហើយណាត់ជួបបុត្រនៅយប់នេះ បុត្រជឿរនាងយ៉ាងស្លុងស្មានថានាងចេះកែ ថាវរៈសួរ៖នរណាខលមកបុត្រ
បុត្រ៖ អរ៎ គឺឆដា នាងជាអតិតសង្សារចាស់ខ្ញុំ
ថាវរៈ ៖ ហេតុអ្វីជាសង្សារចាស់ មិចមិនរៀបការជាមួយនាង ហើយគេខលមកមានការអីដែរ
បុត្រ៖គេសុំណាជួបយប់នេះ ថាវរៈទៅជាមួយបងទេ ម្ចាស់ចិត្ត
ថាវរៈ ៖ គ្រាន់តែលឺបុត្រនិយាយភ្លាមបេះដូងថាវរៈ បុកស្ទើរធ្លុះមកក្រៅ
គេតបរាងអៀនៗ មិនទៅទេ
បុត្រ៖ តែថាវរៈត្រូវតែ ទៅ។
 
ក្រលេកមកមើលឆដា អង្គុយជូតកាំភ្លើងហើយនិយាយ សុំទោសផងបុត្របងប្រហែលជាអស់បុណ្យនាយប់នេះហើយ។នាងដាក់កាំភ្លើងក្នុងកាបូបរួចដើរចេញទៅក្រៅ(ឆដាសាហាវមិនចាញឪពកនាងប៉ុន្មានទេ)
លុះយប់បន្តិចគេមកជួបគ្នាក្នុងភោជនីយដ្ឋានមួយ បុត្រមកដល់ជាមួយនិងថាវរៈ នាងសួរ  ចាំបាច់នាំអង្គរក្សមកទៀតហ៎ (ក្រោយហៅម្ហូបរួច) ឯថាវរៈលីមលើមៗ
បុត្រ៖ នេះថាវរៈ អាចថាជាសង្សារខ្ញុំ
ឆដា៖ សើចហើយនិយាយ នេះហ៎ ចុះខ្ញុំ បងទុកត្រង់ណា នាងក្រោករួចយកទឹកជះដាក់មុខថាវរៈហើយនាងស្រែកខ្លាំងៗនេះប្រុសៗសម័យនេះឆ្កួតអស់ហើយហ៎ ហាសៗ សមណាស់
(
ពេលនេះ មានមនុស្សជាច្រើនមើលសម្ដៅមកបុត្រហើយថែមទាំងថតរូបទៀត។
បុត្រស្រែក ឆដានាងហួសហេតុពេកហើយណា
ឆដាយកចានម្ហូបគប់ក្បាល់ថាវរៈ នេះៗទើបថាហួសហេតុ
ថាវរៈខឹងណាស់តែគេនិយាយបានហើយអ្នកនាងប្រយ័ត្នខ្ញុំអត់ទ្រាំមិនបានណា
ឯបុត្រចាប់ដៃថាវរៈដើរចេញទាំងកំហឹង គេមិននិយាយអ្វីទាំងអស់ ចំណែកឆដាហូតយកកាំភ្លើងពីការបូបបាញ់តម្រង់ទៅថាវរៈ បុត្រចោលកន្ទុយភ្នែកមកឃើញក៏ចាប់ថាវរៈឱបហើយបែរខ្នងមករកឆដាក្នុងបំណងរងគ្រាប់ជំនួសថាវរៈ.........ផាំង ភ្ញៀវរត់ត្រសាចចេញទៅក្រៅបុត្រឱបថាវរៈយ៉ាងណែន គេនិយាយ រៈ បងស្រលាញ់រៈ និយាយប៉ុណ្ណេះដៃដែលឱបថាវរៈយ៉ាងណែនបានបន្ធួរបន្តិច ម្ដងៗ ឈាមហូរជោគប្រាណនឹងឱនសន្សឹមៗថាវរៈយំតិចៗ បុត្រលោកៗ,,,លោក ,,,,មិនអីទេណាៗ កុំបំភ័យខ្ញំណា  បុត្រ  ចំណែកឆដាត្រូវសន្តិសុខរបស់ភោជនីយដ្ឋានចាប់បញ្ជូនទៅអោយប៉ូលីស។
ថាវរះឱបបុត្រយំហើយស្រែកហៅគេជួយគេស្រក់ទឹកភ្នែកទាំងក្ដីបារម្មណ៍ ពីបុត្រយ៉ាងខ្លាំង(បុត្រហូរទឹកភ្នែកតិចៗ នរៈយើងមានអារម្មណ៍ថា ព្រឹលភ្នែកមើលអ្វីក៏លែងច្បាស់ ដៃជើងនឹងខ្លួនប្រាណគេទន់ នឹងចុះត្រជាក់ បុត្របិតភ្នែកតិចៗរហូតបាត់មាត់ក៏ឈឹង ថាវរៈយំរហូតដល់រថយន្ដសង្គ្រោះបន្ទាន់មកដល់អ្នកដែលនៅកន្លែងកើតហេតុមានខ្លះក៏ស្រក់ទឹកភ្នែកតាមថាវរៈដែរ។
  (
មកដល់ភាគនេះសុំចូលតួជាមួយថាវរៈ ហើយស្រួលបញ្ចូលអារម្មណ៍)
  
ក្រោយពីចូលទៅក្នុងឡានពេទ្យ ថាវរៈយំរហូតនឹងកាន់ដៃបុត្រជាប់(ថាវរៈ)  ខ្ញុំទើបដឹងថាបុត្រគេស្រលាញ់ខ្ញុំខ្លាំងណាស់។   ពេលនេះមើលទៅមនុស្សគ្រប់គ្នាហាក់ចាប់អារម្មណ៍ នឹងពត៌មានមួយដែលលេចធ្លោរជាងគេ
គឺ រឿងរបស់ ថាវរៈនឹងបុត្រអ្នកដែលបានមើលវីដេអូក្លីបដែលគេថតបាននៅកន្លែងដែលបុត្រសុខចិត្តរងគ្រោះថ្នាក់ជំនួសមនុស្សដែលគេស្រលាញ់ ម្នាក់ៗហាក់មានទឹកមុខក្រៀមក្រំ មានអ្នកខ្លះមើលហើយហូរទឹកភ្នែកតាមថាវរៈ។
មកដល់មន្ទីពេទ្យហើយ មើលទៅគ្រូពេទ្យម្នាក់ៗ ប្រញាប់ប្រញាល់ជាសញ្ញារបញ្ជាក់ថា បុត្រ ត្រូវការសង្រ្គោះបន្ទាន់ខ្លាំងណាស់ វាធ្វើអោយខ្ញុំភិតភ័យ នឹងយំមួយស្របាលធំ។
     
អ្នកដែលខលមកខ្ញុំមុនគេ គឺសារេត មិត្តដ៏ល្អរបស់ខ្ញុំ
សារេតសួរមកខ្ញុំ  យ៉ាងមិចហើយថាវរៈ
ខ្ញុំឆ្លើយថា បុត្រចូលបន្ទប់សង្គ្រោះបន្ទាន់ហើយ និយាយដល់ត្រឹមនេះ ទឹកភ្នែកហូរមិនទាំងមិនដឹងខ្លួន ខ្ញុំមិនដឹងថាចេះបារម្មណ៍ គេតាំងពីពេលណាទេ តែតាំងពីឃើញគេសុខចិត្តរង់គ្រាប់ជំនួសខ្ញុំមកធ្វើអោយខ្ញុំស្រលាញ់គេពេញទំហឹងហើយ។
មិនយូរប៉ុន្មានសារេតមកដល់ សារេតសួរខ្ញុំ បុត្រយ៉ាងមិចហើយ
ខ្ញុំឆ្លើយមិនរួចទេ បានត្រឹមគ្រវីក្បាល  ។ បន្តិចមីងរំដួលខលមក ខ្ញុំហុចទូរស័ព្ទអោយសារេត មិនដឹងថាមីងរំដួលនិយាយអ្វីខ្លះ ទេតែខ្ញុំដឹងថាមីងរំដួលយំខ្លាំងណាស់។
បន្ទិចក្រោយមកមីងក៏មកដល់ ហើយគាត់សួរបន្ថែម មកខ្ញុំ
បុត្រយ៉ាងមិចហើយក្មួយ ទឹកភ្នែកកខ្ញុំហូរទៀតហើយ ខ្ញុំនិយាយអ្វីក៏មិនរួច មីងរំដួលក៏យំដែរហើយនិយាយ បើបុត្រយ៉ាងមិចទៅតើអោយមីងរស់យ៉ាងណា។
  
នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ បុត្រនៅដេកស្ដូកស្ដឹង មានខ្យល់អុកសីសែនជាប់ ច្រមុះ ឯបេះដូងហាក់លោតខ្សោយ
គេមិនដឹងទេថាថាវរៈនឹងម្ដាយរបស់គេកំពុងតែរង់ចាំគេនៅខាងមុខទាំងអន្ទះសារបំផុត ចំណែកគ្រូពេទ្រម្នាក់ៗកំពុងបំពេញតួនាទីយ៉ាងរហ័សរហួន កំពុងវះកាត់យកគ្រាប់ចេញ នឹងប្រើឧបករណ៍ឆក់ម្ដងៗ ព្រោះបេះដូងបុត្រហាក់ខ្សោយទៅៗ 
     
កន្លងទៅមួយម៉ោងកន្លះ ទៅហើយគ្រូពេទ្យនៅមិនទាន់ចេញមកទៀត ខ្ញុំអង្គុយហូរទឹកភ្នែកជាប់រហូតគិតយូរៗទៅកាន់តែបារម្មណ៍ខ្លាំងទៅៗ ឯសារេតគេខំលួងលោមខ្ញុំកុំអោយគិតច្រើន សារេតគេឃើញខ្ញុំយំខ្លាំងបែបនេះ គេនិយាយមកកាន់ខ្ញុំ ថាវរៈ ឈប់យំទៅសម្លាញ់(សំលេងរបស់សារេតរាងញ័រៗ) ខ្ញុំក្រលេកមើលទៅសារេតឃើញទឹកភ្នែកគេស្រក់ចុះមកដែរ ដោយសារបារម្មណ៍ពីខ្ញុំ នេះហើយទឹកចិត្តមិត្តស្លាប់រស់។ លុះព្រឹកឡើងទ្វារបន្ទប់សង្គ្រោះបន្ទាន់បើកឡើងថាវរៈ មីងរំដួលនឹង សារេតរត់ទៅ ខ្ញុំសួរទៅគ្រូពេទ្រ
យ៉ាងមិចហើយលោកគ្រួពេទ្យ
គ្រូពេទ្យតប យើងមិនទាន់អាចសន្មត់បានទេ អាចមានសង្ឃឹមរឺអត់អាស្រ័យលើស្មារតីអ្នកជម្ងឺ
មីងរំដួលកាលបើបានលឺដូច្នេះហើយគាត់លើកដៃសំពះមិនដឹងជាបួងសួងអ្វីខ្លះទេ ចំណែកថាវរៈសួរទៀត តើពួកយើងអាចចូលបានរឺនៅលោកគ្រូពេទ្យ
មិនទាន់រួចរាល់ទេលោក ចាំបន្តិចសិនយើងនៅចាំសង្កេតស្ថានភាព អ្នកជម្ងឺប្រហែល ជាមួយម៉ោងសិន
មីងរំដួលនិយាយទាំងយំ លោកគ្រូពេទ្យកូនខ្ញុំសង្ឃឹមលើលោកហើយ
បាទមីងសូមកុំបារម្មណ៍ពេកអី
ថាវរៈនិយាយ៖ នេះមកពីខ្ញុំ ហេតុអីអីបុត្ររងជំនួសខ្ញុំ
   
បន្តិចក្រោយមក គ្រូពេទ្យចេញមករួចនិយាយអ្នកទាំងអស់គ្នាអាចចូលបានហើយ ទាំងអស់គ្នាប្រញាប់ចូលទៅទាំងតក់ក្រហល់ មីងរំដួលដើរចូលទៅ ដល់ក្បែរកូនរួចយកដៃវែកសក់កូននឹងនិយាយ កូនស៊ូឡើង ណា
ខ្ញុំក៏ដើរទៅអង្គុយក្បែរបុត្រ រួចចាប់ដៃគេថើបថ្មមៗ បុត្រស៊ួឡើងណា  ឆាប់ដឹងខ្លួនឡើង ឯសារេតមិនម៉ាត់ករទេ គេនៅក្បែរៗនោះដែរ ។
     
បុត្រនៅដេកស្ដូកស្ដឹង ចង្វាក់បេះដូងរបស់គាត់លោតមួយៗ  ធ្វើអោយខ្ញុំបារម្មណ៍ណាស់  ម្យ៉ាងជិតដល់ថ្ងៃជម្រះក្ដីលោកពូថេតទៀត ពីបីនាទីក្រោយគ្រូពេទ្យបានហៅខ្ញុំទៅនិយាយនៅកន្លែងស្ងាត់ៗ ដោយបារម្មណ៍ពីមីងរំដួលខ្លាចគាត់ទប់អារម្មណ៍មិនបាន   គ្រូពេទ្យនិយាយ
គ្រូពេទ្យ៖ ពួកយើងបានប្រឹងប្រែងហើយ តែ,,,,,,,,
ខ្ញុំសួរទៅគាត់ រាងមិនយល់នូវពាក្យដែលគាត់និយាយ លាយលំនឹងអារម្មភ័យតិចៗ បានន័យថាយ៉ាងមិចដែរលោកគ្រូពេទ្យ
គ្រូពេទ្យ៖ តាមមើលទៅស្ថានភាព អ្នកជម្ងឺកាន់តែធ្ងន់ធ្ងរនឹងដុនដាប់ណាស់ តាមមើលទៅសង្ឃឹមបានតែ25%ទេបាទ
គ្រាន់តែបានលឺបុណ្ណេះ ខ្ញុំហាក់បាត់ព្រលឹងអស់ហើយទឹកភ្នែកខ្ញុំចាប់ស្រក់ទៀតហើយមិនអាចទប់បានទេ ខ្ញុំយកដៃក្ដោបមុខនឹងសម្រួលអារម្មណ៍ ហើយនិយាយ តើគួរធ្វើយ៉ាងណាទៅលោកគ្រូពេទ្យ
គ្រូពេទ្យ៖ លោកឱនមុខចុះបន្តិចរួចនិយាយ5ទៅ9ថ្ងៃ បើគាត់មិនដឹងខ្លួនទេ គឺថា,,,,,,
(
ខ្ញុំដឹងច្បាស់ក្នុងចិត្តហើយគឺថា បុត្រលែងបើកភ្នែកមើលពួកយើងហើយ)  ក្រោយពីគ្រូពេទដើរចេញទៅ ខ្ញុំនៅទ្រោបមុខយំជាងកន្លះម៉ោង ក៏មានដៃមួយដាក់លើខ្នងខ្ញុំស្របជាមួយសម្លេងបន្លឺឡើង ច្បាស់ណាស់គឺមីងរំដួល៖ ថាវរៈមីងដឹងអស់ហើយ រឿងបុត្រនឹងក្មួយ ដំបូងមីងគិតថាមិនចង់អោយពួកឯងស្រលាញ់គ្នាទេតែមើលទៅ ថាវរៈនឹងបុត្រមិនអាចកាត់ពីគ្នាបានទេ គាត់យំ រួចនិយាយបន្ត មកក្រោកមកក្មួយ។ ខ្ញុំញញឹមលាយទឹកភ្នែកនឹងក្ដីបារម្មណ៍ពីបុត្រ អរគុណមីងណាស់ 
មីងរំដួល៖ តោះទៅមើលបុត្រវិញ។
ព្រះអាទិត្យចាប់រះ ឡើងពីទិសខាងកើត ខ្ញុំនៅក្បែរបុត្រជានិច្ច ថ្ងៃនេះជាថ្ងៃទី7ហើយដែលបុត្រនៅដេកហាក់គ្មានបារម្មណ៍ពី ម៉ាក់គេ ទេមើលទៅ។ ខ្ញុំអោយតែនឹកដល់សម្ដីដែលលោកគ្រូពេទ្យនិយាយ គឺទឹកភ្នែកក៏ស្រក់រហូត ខ្ញុំខ្លាចណាស់បើជាការពិត។ ចំណែកសារេតនឹងមីងរំដួលចេញទៅក្រៅ តាំងពីព្រឹក ព្រោះថ្ងៃនេះ ជាថ្ងៃដែលតុលាកាប្រកាសសាលក្រម លោកថេត 
 
ថាវរៈមើលមុខបុត្រនឹងនិយាយតិចៗ  បុត្រហា៎ ថ្ងៃនេះលោកពូគាត់ចេញមកវិញហើយ បុត្រឆាប់បើកភ្នែកមកណា បើបុត្រនៅតែគេងបែបនេះមិនល្អទេ លោកពូឃើញគាត់មិនសប្បាយចិត្តទេណា ...........
  
នៅក្នុងតុលាការវិញ តុលាការចេញសេចក្ដីសម្រេចអោយលោកថេត មានសេរីភាពវិញហើយ តែមីងរំដួលបែរជាស្រក់ទឹកភ្នែក សារេតឃាត់ មីងកុំយំអីណា បើមីងយំបែបនេះបុត្រដឹងគេមិនសប្បាយចិត្តទេ។  ក្រោយចេញពីកន្លែងកាត់ក្ដី លោកថេតនិយាយ៖ ម៉ាក់វា ចុះឯណាបុត្រ
មីងរំដួល៖ បុត្រ ...បុត្រ ...គេត្រូវ...មកដល់ត្រឹមនេះមីងយំយ៉ាងខ្លាំងរហូត ខ្យល់គរកដួល លោកថេតចាប់គ្រាប្រពន្ធរួចគ្រាទៅដាក់លើtaxi ហើយងាកទៅសួរសារេត  នេះមានរឿងអ្វីហ្នឹងក្មួយ
សារេតបានរៀបរាប់ពីដំណើររឿងចប់សព្វគ្រប់មើលទៅលោកថេតរាងស្លេកមុខរួចនិយាយ ជាមួយតៃកុងឡានអោយជូនទៅមន្ទីពេទ្យ។
     
មកដល់បន្ទប់បុត្រលោកនិយាយរាងញ័រមាត់ហើយចាប់ដៃបុត្រ កូនប៉ាមិចក៏កូនគេងបែបនេះ កូន  ប៉ាមកហើយណា ក្រោកឡើងកូន កូនសន្យានឹងប៉ាថាចង់ជួយអោយក្រុមហ៊ុនយើងរីកចម្រើន ចុះពេលនេះមិចក៏កូនគេងចឹង។មកដល់ត្រឹមនេះលោកហាក់និយាយរាងអាក់ៗ។ ថាវរៈនៅក្បែរខ្លួនបុត្ររហូត គេក្លាយជាតារាទឹកភ្នែកហើយពេលនេះ។
    
មួយស្របក់ក្រោយមកបុត្រប្រកាច់យ៉ាងខ្លាំងចង្វាក់បេះដូង ចុះមក ក្បែរសូន្យទៅហើយ ម្នាក់ៗអស់ព្រលឹងរលីងហើយសារេត រត់ទៅតាមពេទ្យ
មកដល់ប្រាប់អោយគ្រប់គ្នាចេញមកក្រៅ។នៅខាងក្រៅម្នាក់ៗ មានទឹកមុខស្រពោន រង់ចាំគ្រូពេទ្យយ៉ាងអន្ទះសារ ក្រោយមកគ្រូពេទ្យចេញមក គ្រប់គ្នារត់ទៅចោមរោម
គ្រូពេទ្យ៖ យើងអស់លទ្ធភាពហើយ សូមទោសផង
មីងរំដួលលឺហើយ គាត់អង្វរគ្រូពេទ្យ ជួយកូនខ្ញុំផងលោកគ្រូពេទ្យ អស់ប៉ុន្មានក៏ខ្ញុំមិនខ្វល់ដែរ។
លោកថេត៖មែនហើយ លោកត្រូវការប៉ុន្មាន ក៏បានដែរ ជួយបុត្រផង។
យ៉ាងណាក៏សូមទោសម្ដងទៀត យើងមានការសោកស្ដាយណាស់។
ថាវរៈ គេមិនបាននៅទេពេលនេះ គេមកទិញអាហារនៅឯផ្សារ   បន្តិចក្រោយមកទូរស័ព្ទរោទិ៍៖
អាឡូរេត មានការអី
សារេត៖រៈឆាប់មក បុត្រយ៉ាប់ហើយ
ខ្ញុំនឹកឃើញដល់សម្ដីគ្រូពេទ្យប្រាប់ថ្ងៃមុន ហើយមិនគិតអ្វីច្រើនទេ ខ្ញ្ញុំរត់ទៅយ៉ាងលឿនមក មក់ដល់ឃើញទាំងអស់គ្នាអង្គុយយំក្បែរបុត្រខ្ញុំនិយាយ
យ៉ាងមិចហើយទាំងអស់គ្នា
មីងរំដួលតបមកខ្ញុំមុនគេ បុត្រគេទៅចោលយើងហើយ។
      តើអំណាចស្នេហារបស់បុត្រនិងថាវរះអាចបន្តទៀតបានដែលឬទេ សូមរងចាំអាននៅភាគបញ្ចប់បន្តទៀត។      សូមអរគុណ

No comments:

Post a Comment