Breaking

Friday, August 31, 2018

រឿង ថាវរះម្ចាស់ស្នេហ៍( ភាគទី៦=ភាគបញ្ចប់ )

រឿង ថាវរះម្ចាស់ស្នេហ៍
( ភាគទី៦=ភាគបញ្ចប់ )
និពន្ធដោយ Æm real gay
#Khmer_Novel_69

      
ដោយមីងរំដួលយំខ្លាំងពេក លោកថេតបាននាំចេញទៅក្រៅនៅតែខ្ញុំ នឹងសារេត
ខ្ញុំដើរចូលទៅ ចាប់លើកដៃគេ មកថើបបន្តិចក៏និយាយ
បុត្រ លោកដាច់ចិត្តទៅហើយមែនទេ លោកមិនល្រាញ់ប៉ាម៉ាក់ ហើយលោកក៏មិនបានស្រលាញ់ខ្ញុំទេ គ្រប់យ៉ាងលោកបោកប្រាស់រហូតមែនទេ នៅចាំបានទេ កាលយើងនៅតែពីនាក់នៅសមុទ្រ លោកនិយាយអីខ្លះ ទោះបីឃ្លាមួយដែលសួរខ្ញុំថា ថាវរៈ តើអ្នក........មកដល់ត្រឹមនេះខ្ញុំស្រក់ទឹកភ្នែក ហើយអួលដើមករ ប្រឹងត្រដរនិយាយ ហើយឱនទៅថើបថ្ងាស់បុត្រ
លោក   ៗ ....តែងសួរ.....ខ្ញុំថា   ...  ខ្ញុំស្រលាញ់លោកលោក...ទេ ថ្ងៃនេះខ្ញុំនឹងប្រាប់ លោកវិញថា ខ្ញុំស្រលាញ់លោក.........ហើយស្រលាញ់លោកខ្លាំង....ណាស់ លោកដឹង ....ដឹងទេ។ ខ្ញុំនិយាយទាំងទឹកភ្នែករបស់ខ្ញុំស្រក់ជោគលើថ្ងាស់បុត្រ។  (ពេលដែលខ្ញុំនិយាយលោកថេតបានស្ដាប់លឺទាំងអស់ ព្រោះគាត់ចូលមកតាំងពីខ្ញុំនិយាយដំបូង)
  
មិនដឹងថាហេតុអ្វីទេ សម្ដីនឹងទឹកភ្នែករបស់ខ្ញុំ បានធ្វើអោយ បេះដូងរបស់បុត្រចាប់ផ្ដើមពីចំនុចសូន្យរហូតដល់35ក្នុងមួយនាទី ដៃរបស់គេចាប់កម្រើកតិចៗ ខ្ញុំត្រេកអរណាស់ ឯលោកថេតដែលនៅក្បែរនោះក៏និយាយ ពូអរគុណថាវរៈណាស់ សម្លេងនេះធ្វើអោយខ្ញុំភ្ញាក់បន្តិច ខ្ញុំក្រោកហើយមិនបានតបទៅគាត់ទេ ខ្ញុំរត់យ៉ាងលឿនទៅហៅគ្រូពេទ្យ ។
បន្ទប់សង្គ្រោះបន្ទាន់បានបិតទ្វារ ខ្ញុំ សារេត នឹង ប៉ាម៉ាក់បុត្រនៅអង្គុយនៅកៅអីរងចាំខាងមុខបន្ទប់សង្គ្រោះបន្ទាន់របស់បុត្រ ខ្ញុំអរស្ទើហោះទៅហើយពេលនោះ។ លោកថេតបានដើរមកកាន់ស្មារខ្ញុំ
      
លោកថេតនិយាយនៅមុខអ្នកទាំងអស់គ្នានឹងខ្ញុំលោកថេត៖ ថាវរៈ ក្រោយពីបានមើលclip របស់បុត្រនឹងក្មួយ នៅភោជនីយដ្ឋាននោះ ពូដឹងហើយថាបុត្រគេស្រលាញ់ក្មួយណាស់  ហើយមានមនុស្សច្រើនណាស់ដែលដឹងរឿងនេះ
ពេលលឺសម្ដីនេះហើយខ្ញុំនឹកក្នុងចិត្តថាលោកថេតច្បាស់ណាស់ មិនចង់អោយខ្ញុំទាក់ទងជាមួយបុត្រទៀត ទេមើលទៅ។
លោកថេតនិយាយបន្តរ ៖ ពូស្រលាញ់បុត្រណាស់   ហើយពេលនេះពូក៏មិនប្រកាន់រឿងរបស់ក្មួយ នឹងបុត្រដែរ តែពូចង់ដឹងថា តើក្មួយ( លោកឈប់ត្រឹមនេះបន្តិច ធ្វើអោយថាវរៈដែលរង់ចាំស្ដាប់បុកពោះតិចៗ )តើក្មួយស្រលាញ់បុត្រដែរទេ?
ខ្ញុំគ្រាន់តែលឺបុណ្ណេះស្ទើរតែភ្លាត់មាត់ថាស្រលាញ់បាត់ទៅហើយតែទប់វិញទាន់
ខ្ញុំនិយាយ ការពិតទៅក្មួយដឹងហើយ( គេដឹងស្ទើរពេញប្រទេស បើខ្លួនឯងមិនដឹង ទើបជារឿងចម្លែក)ថាបុត្រគេស្រលាញ់ខ្ញុំណាស់ តែពូមិនខ្លាច គេរិះគន់ទេរឺ
មីងរំដួល៖ ការពិតទៅមីងក៏មិនចង់អោយវាកើតឡើងដែរ
តែបើមានរឿងនេះកើតឡើង យើងក៏មិនអាចជំទាស់ដែរ
តើក្មួយស្រលាញ់បុត្រទេ?
បាទ...នែ៎ក...........( ខ្ញុំអៀនពេកមុខឡើងក្រហម )
សារេតលួចសើច ហើយនិយាយ ៖ បើមិនស្រលាញ់ថាវរៈមិនយំដល់ថ្នាក់នេះ ទេគ្រប់គ្នាសើចហាក់ប្រាកថណាស់ថាបុត្រលែងកើតអី។
បន្តិចក្រោយមកលោកគ្រូពេទ្យដើរចេញមក
ទាំងអស់គ្នារត់ទៅសួរ ខ្ញុំសួរមុនគេទាំអស់
(
ខ្ញុំហាក់បារម្មណ៍ជាងលោកថេត នឹងអ្នកមីងទៅទៀត)
លោកគ្រូពេទ្យ បុត្រយ៉ាងមិចទៅហើយ
គ្រូពេទ្យ៖ ប្អូនប្រុសម្នាក់នេះ ពិតជាសំណាងមួយក្នុងមួយពាន់គ្រោះមែន យើងក៏មានការងឿងឆ្ងល់ណាស់ នេះជារឿងលើកទីមួយហើយដែលពួកយើងបានជួប គេពិតជាអាយុថ្លៃណាស់
លោកថេត៖ បានន័យថា គេរួចពី........
គ្រូពេទ្យ ៖ បាទមែនហើយ ចូលរួមត្រេកអរផង
លោកថេត៖ តើយើងអាចចូលបានរឺនៅលោកគ្រូពេទ្យ
គ្រូពេទ្យ ៖ បាទ បាន សូមអញ្ជើញ!
ទាំងអស់គ្នាត្រេកអរណាស់ ឯបុត្រ ដោយសារមិនទាន់អស់អំណាចថ្នាំសណ្ដំ គេមិនទាន់ដឹងខ្លួននៅឡើយទេ
លោកថេតងាកទៅមើលថាវរៈ ពូអរគុណណាស់ទាំងអស់គ្នា ពិសេសថាវរៈ បើមិនបានក្មួយ បុត្រមិនដឹងថាទៅជាយ៉ាងណាទេ
ខ្ញុំញញឹមដោយអារម្មណ៍រំភើបណាស់ ព្រោះម្ចាស់បេះដូងខ្ញុំរួចផុតពីគ្រោះថ្នាក់ដ៏សាហាវនេះហើយ ខ្ញុំដើរទៅជិតហើយឱនថើបថ្ងាស់បុត្រ ខ្ញុំលែងមានអារម្មណ៍ថាខ្មាស់នរណាហើយពេលនេះ ក្រោយមកខ្ញុំនឹងសារេត បានលាលោកពូថេត មកផ្ទះវិញ។
និយាយពីឆដា នឹងឪពុករបស់គេត្រូវច្បាប់ជាអ្នកសម្រេច ក្រុមគ្រួសារលោកថេត ក៏ចៀសផុតពីគ្រោះកាច មួយនេះ នេះហើយជាលទ្ធផលនៃសេចក្ដីល្អ ។
       
ក្រោយពីបាត់ខ្លួនពីសាលាមួយរយៈ ថ្ងៃនេះជាថ្ងៃដំបូងដែលយើងចូលរៀនវិញ លើកនេះពេលចូលមកក្នុងថ្នាក់ ម្នាក់ៗមើលមកខ្ញុំដូចរាងចម្លែកមិចមិនដឹងទេ ឫមួយពួកគេបានមើលវីដេអូក្នុងភោជនីយដ្ឋាននោះអស់ហើយ គ្រាន់តែនឹកដល់រឿងនេះ ខ្ញុំចាប់ផ្ដើមឱនមុខចុះ ដូចការគិតណាស់មិនបានប៉ុន្មានផង ម្នាក់ៗមកសួរ រឿងនេះៗអស់ពីមួយចូលមួយ ខ្ញុំធុញសឹងស្លាប់ទៅហើយ សារេត លួចសើចរហូត កូលាបមកជិតខ្ញុំហើយសួរ៖ ថាវរៈ ឯងនឹង  ....បុត្រ
(
ដូចការគិតរបស់ខ្ញុំណាស់ )ខ្ញុំឆ្លើយកាត់ បើសួររឿងហ្នឹងមិនបាច់សួរទេ ខ្ញុំស្ដាប់ឡើងហឹងត្រចៀកហើយ។
ក្រោយចេញពីសាលា ខ្ញុំបានជិះរថយន្ដក្រុងសម្ដៅទៅមន្ទីពេទ្យ.......    មកដល់ក្នុងបន្ទប់បុត្រ ក្រោយពីខ្ញុំលើកដៃសំពះ  លោកថេតនឹងមីងរំដួល រួច អ្នកទាំងពីរញញឹម នឹងនិយាយមកកាន់ខ្ញុំ
លោកថេត៖ មកហើយហ្អ៎ក្មួយ
មីងរំដួល៖ មកចំពេលល្អណាស់មីងមានរឿងចង់និយាយមួយក្មួយ
(
ខ្ញំសែនឆ្ងល់តើជារឿងអ្វី )បាទមីងមានការអ្វីដែរ
មីងរំដួល៖  ចាស ពិតណាស់មានអ្នកកាសែតខលមកច្រើនណាស់ គេចង់ដឹងរឿងក្មួយនឹង បុត្រ គេសុំពួកយើងនឹងក្មួយធ្វើសន្និសិតកាសែត តើក្មួយគិតយ៉ាងណាដែរ
អីយ៉ារឿងកាន់តែច្បាស់ហើយ ខ្ញុំស្ទាក់ស្ទើរណាស់ កុំអីមីង គ្រាន់តែរឿងប៉ុណ្ណឹងក្មួយឈឺក្បាលសឹងស្លាប់ទៅហើយ
មីងរំដួលកាត់សម្ដីខ្ញុំ ៖ តែបើមិនធ្វើរឿងនឹងកាន់តែវែងឆ្ងាយក្មួយដឹងទេអ្នកកាសែត បើយើងមិនបកស្រាយអោយច្បាស់ទេគេមិនបញ្ឈប់ទេ
ខ្ញុំតប់ទៅគាត់ ៖ ចុះមីងចង់អោយខ្ញុំធ្វើយ៉ាងមិចដែរបាទ
លោកថេត៖ ពូចង់ប្រកាសជាសាធារណៈថា បុត្រស្រលាញ់ក្មួយ ។
ខ្ញុំកំពុងផឹកទឹក ស្រាប់តែឈ្លក់ ទឹកគ្រាន់តែលឺបែបនេះ
មិនកើតទេដឹងមីងវាដូចជាលឿនពេកទេដឹង
មីងរំដួលតប ៖ បានន័យថាថាវរៈមិនស្រលាញ់បុត្រទេរឺ
ខ្ញុំអេះអុញៗ អារម្មណ៍ពេលនេះពិបាកសម្រេចខ្លាំងណាស់
តែ.........មីងបុត្រគេមិនប្រាកដ ថាស្រលាញ់ខ្ញុំទេណា
បុត្រនិយាយ៖ នេះថាវរៈចង់អោយខ្ញុំស្លាប់វិញមែនទេ
គ្រប់គ្នាហាក់គាំងត្រឹមនេះ) ឯខ្ញុំងាកទៅឃើញបុត្រអង្គុយ ខ្ញុំរភើបរហូតដល់ស្រក់ទឹកភ្នែក ហើយមិនដឹងអារម្មណ៍អ្វីទេ ទាញអោយខ្ញុំរត់ទៅឱបបុត្រ
(
អូយ )សម្លេងបុត្រស្រែក ដោយសារខ្ញុំអោបចំរបួសគេ
បុត្រ៖នេះ រៈ ចង់សម្លាប់ខ្ញុំមែនទេ
ខ្ញុំប្រញាប់ដកដៃ តែត្រូវបុត្រចាប់ថើប នឹងអោបខ្ញុំវិញ
បុត្រនិយាយលោកប៉ា !អ្នកម៉ាក់! កូនស្រលាញ់ថាវរៈណាស់ បើគ្មានថាវរៈទេកូនក៏មិនអាចវិលមកមើលលោកទាំងពីវិញបានទេ ម៉ាក់ដឹងទេគឺរៈនេះហើយជាអ្នកតាមហៅកូនអោយបកក្រោយ។
ថាវរៈយំគ្រូកៗ ក្នុងដៃបុត្រ តទៅខ្ញុំលែងទៅណាចោលថាវរៈហើយឈប់យំទៅក្មេងតូចសែនឆ្លាតរបស់ខ្ញុំ ខ្ញុំងើបមើលមុខបុត្រ ហើយសួរគេថា បុត្រ តើលោកស្មោះទេ
លោថេត នឹងមីងរំដួលញញឹមរួចនិយាយ
អោយតែបុត្រមានសេចក្ដីសុខអ្វីក៏ម៉ាក់នឹងប៉ាកូនព្រមដែរ។
មិនយូរប៉ុន្មានបុត្រក៏បានចេញពីមន្ទីរពេទ្យ ហើយយើងបានធ្វើសន្និសិតកាសែតជាមួយគ្នា បុត្របានបកស្រាយការពិត ឯខ្ញុំក៏បានត្រឹមតែរំភើប ។មហាជនភាគច្រើនសាទរគាំទ្រពួកយើងទាំងពីរ វាជាវេលាមួយដ៏មានក្ដីសុខរបស់ខ្ញុំ ហើយបុត្របាននិយាយថា នឹងនាំប៉ាម៉ាក់គេទៅដល់ផ្ទះរបស់ខ្ញុំទៀត
ខ្ញុំបារម្មណ៍ទៀតហើយព្រោះផ្ទះខ្ញុំក្រ មានលោកយាយចាស់ម្នាក់ តើពួកគេមានអារម្មណ៍យ៉ាងណាពេលគេឃើញស្ថានភាពជាក់ស្ដែង។

  
នៅពេលនេះមានមនុស្សច្រើនណាស់ដែលដឹងថា បុត្រនឹងថាវរៈ ស្រលាញ់គ្នា ហើយមានភាគច្រើនដែលគេពេញចិត្តនឹងស្នេហាកំលោះរូបសង្ហារទាំងពីរនេះ  ក៏មានមួយចំនួនតូចដែរដែលនៅប្រកាន់ថាវាមិនសមរម្យទេ ។
លោកថេតនឹងអ្នកស្រី រំដួលបានយល់ព្រមនឹងបុត្ររឿងទៅផ្ទះរបស់ថាវរៈ កាលពីការធ្វើសន្និសិត ឥលូវថ្ងៃនេះបានមកដល់ហើយ ទាំងអស់គ្នាបានរៀបចំរួចរាល់ហើយ ក៏ចេញដំនើរទៅ
ម៉ោងប្រហែល9 គេឃើញរថយន្ដសេរីទំនើបមួយបានមកដល់មុខផ្ទះមីងសំ អ្នកភូមិប្រហែលជាងឿងឆ្ងល់ណាស់ហើយឯខ្ញុំនឹកបារម្មណ៍ក្នុងចិត្តរហូត ក្រោយពីអ្នកទាំងអស់គ្នាចុះពីរថយន្ដ លោកយាយរស់ខ្ញុំគាត់ដើរចេញមកពីចង្ក្រានខាងក្រោយ ។ លោកយាយខ្ញុំស្គមច្រើនណាស់តាំងពីខ្ញុំបែកពីលោកយាយ ព្រោះកាងារផ្ទះទាំងអស់គាត់ជាអ្នករ៉ាប់រង់តែម្នាក់ឯង ក្រោយពីឃើញលោកយាយ ខ្ញុំរត់ពីចម្ងាយ ទៅអោបលោកយាយដោយក្ដីរលឹកពន់ពេក
ពាក្យដំបូងរបស់យាយខ្ញុំគឺ
យាយសំ៖ ចៅសុខសប្បាយទេ គាត់យំរៀបរាប់ រៈដឹងទេ មួយរយៈនេះ យាយនឹកចៅខ្លាំងណាស់ ចៅដឹងទេ ចង្ក្រាន្ដចានឆ្នាំងដែលចៅធ្លាប់ប្រើយាយមិនហ៊ានប្រើទេ ខ្លាចខូច មកដល់ត្រឹមនេះទឹកភ្នែកខ្ញុំចាប់ស្រក់មកបន្តរបន្ទាប់ខ្ញុំនិយាយទាំងអួលដើមករ ចៅក៏នឹកលោកយាយខ្លាំងណាស់ដែរ រាល់ពេលចៅតែងតែមើលខ្សែករព្រះដែលលោកយាយអោយចៅ រាល់ពេលដែលនឹកលោកយាយខ្លាំង។  លោកយាយស្គមច្រើនណាស់ លោកយាយលំបាកណាស់ហើយ
យាយតប មិនអីទេចៅ មកពីយាយនឹកចៅពេកហ្នឹងណា
ហើយនរណាគេមកផ្ទះយើង ឆាប់ហៅគាត់មកអង្គុយលេងមក
ណាចៅ  គ្រប់គ្នាបុត្រ មីងរំដួល រាងសើមភ្នែក ឯលោកថេតធ្វើមុខមីមើៗ ពេលលឺសម្ដីលោកយាយទាំងអស់គ្នារាងភ្ញាក់ខ្លួនហើយដើរចូលទៅជម្រាបសួរលោកយាយ។
ក្រោយពីចូលមកអង្គុយក្រោមផ្ទះទាំងអស់គ្នាបានចាប់ផ្ដើមសន្ទនា
លោយយាយ៖ យាយមិនដឹងថាចៅទាំងអស់គ្នាមកមានការអ្វីទេ ហើយក៏មិនបានត្រៀមអ្វីទទួលដែរ ចៅអើយ ហើយក៏សុំអធ្យាស្រ័យណា ( ទាំងអស់គ្នាឆ្លើយស្រុះគ្នា មិនអីទេលោកយាយ អរគុណណាស់)
មីងរំដួល៖ រឿងនេះលោកយាយប្រហែលជាប្លែកបន្តិចហើយ ព្រោះតែកូនប្រុសខ្ញុំគេស្រលាញ់ថាវរៈ ហើយខ្ញុំក៏មិនជាជំទាស់នឹងពួកគេដែរ ។
លោកថេត៖ តើលោកយាយគិតយ៉ាងណាដែរបាទ ព្រោះក្មេងៗគេស្រលាញ់គ្នាបែបនេះ
លោកយាយ៖ យាយក៏មិនថាអីដែរ ស្រេចលើចៅទាំងពីរ ការស្រលាញ់គឺគ្មាននរណាម្នាក់អាចបង្ខំបានទេ សម័យនេះក្មេងៗវារាងប្លែកណាស់ យាយក៏ធ្លាប់ឃើញតាមពត៌មានដែររឿងទាំងអស់នេះវាមានច្រើនណាស់
បុត្រ ៖ ចៅអរគុណណាស់ដែលលោកយាយយល់ព្រម
ខ្ញុំក៏ណែនាំលោកយាយ អោយស្គាល់អ្នកទាំងអស់គ្នា។
ល្ងាចបន្តិចលោកពូថេតនឹងមីងរំដួលត្រលប់ទៅភ្នំពេញវិញឯបុត្រគេមិនទាន់ទៅទេ ខ្ញុំមានអារម្មណ៍ថាអៀននឹងបុត្រមិចមិនដឹងទេ បន្តិចក្រោយមកមានគេទូរស័ព្ទមក
ខ្ញុំឃើញលេខហើយក៏ញញឹមគឺមហាមិត្ត សារេតគេសួរ
យ៉ាងមេចហើយសម្លាញ់
ខ្ញុំតបទៅ មិនអីទេ លោកយាយក៏ដឹងលឺអស់ហើយ
សារេត ៖ ចុះគាត់ថាមិចដែរ
បុត្រ ៖ យកទូរស័ព្ទទៅនិយាយ គឺសារេតមែនទេ
សារេត ៖ បាទ ហើយបុត្រយ៉ាងមិចដែរ លោកយាយថាវរៈ
បុត្រ ៖ បាទមិនអីទេ ហើយយប់នេះខ្ញុំនៅជាមួយថាវរៈហើយ
សារេតសើច ឯថាវរៈអៀនឡើងមុខក្រហមលឺតែនិយាយនៅក្បែរ បុត្រ តែហ៊ានផ្ដេសផ្ដាស់ស្លាប់មិនខាន សារេតគេសើចរហូតតែម្ដង ហើយ និយាយ អឺ !កុំស្វីតពេកប្រយ័ត្នលើសជាតិស្ករណា  បុត្រ ថាវរៈ ខ្ញុំក៏ជិតភ្ជាប់ពាក្យជាមួយកូលាប ដែរ គឺនៅចុងខែក្រោយហើយ
ថាវរៈ ៖ ល្អណាស់ សារេត មើលថែកូនគេអោយល្អវើយ
សារេត ៖ មិនអីទេ គិតតែឯង ដែរទៅ ហាសហា កុំធ្វើបាបបុត្រពេក ណា  ។ ក្រោយពីនិយាយជាមួយសារេត ទាំងអស់គ្នាដើរទៅជជែកលេងជាមួយលោកយាយ លុះល្ងាចក៏នាំគ្នាទៅផ្សារទិញម្ហូប ទៅដល់ផ្សារគ្រាន់តែចុះពីលើរថយន្ដគ្រប់គ្នាពិសេសក្រមុំៗ លួចមើលមកបុត្រ ដែលដើរកាន់ដៃខ្ញុំហាក់ខ្លាចរបូតអញ្ចឹង ខ្ញុំខ្មាស់គេស្ទើររឹងខ្លួនទៅហើយ ខ្ញុំខ្សឹបតិចៗដាក់បុត្រ នែ៎ បុត្រលែងដៃខ្ញុំទៅ ខ្មាស់គេណាស់
បុត្រ៖ កុំអោយតែចាប់ថើបទៀតនោះ
មិនយូរមានមីងម្នាក់លួចសួរ នែ៎ក្មួយនេះ ......ជាក្មួយមែនទេដែលនៅក្នុងFacebook  ......
បុត្រ៖ ពិតណាស់មីង ហើយមីងដឹងរឿងនេះដែររឺ
អ្នកមីងនិយាយ ច្បាស់ណាស់ក្មួយ ឥលូវនេះនរណាក៏ថាក្មួយទាំងពីរសមគ្នាដែរ មីងក៏សូមជូនពរក្មួយទាំងពីនាក់ស្រលាញ់គ្នារហូតតទៅណា  បុត្រលើកដៃសំពះ និងនិយាយ :  បាទអរគុណច្រើន
បុត្រ និយាយបន្តរ យ៉ាងមិចហើយ រៈ នៅចង់លាក់បាំងដល់ណា
លឺបុណ្ណេះខ្ញុំរំភើបរកអ្វីប្រៀបពុំបាន ហាសហា ខ្ញុំក៏មិនលាក់ដែរចាប់បុត្រថើបយ៉ាងស្វីត នៅពេលនោះមិនដឹងថាក្រមុំប៉ុន្មាននាក់លួចខូចចិត្តទេ។
        
យប់នេះជាលើកទីពីរហើយដែលខ្ញុំគេងក្បែរមនុស្សជាទីស្រលាញ់ នេះហើយជាស្នេហ៍ពិត បុត្រគេអោបខ្ញុំយ៉ាងណែនហើយរៀបរាប់ពាក្យដែលខ្ញុំលឺសឹងរាល់ម៉ោង ថាវរៈដឹងទេ ចាប់តាំងពីជួបរៈដំបូង ខ្ញុំហាក់កែប្រែជីវិតទាំងស្រុង
ខ្ញុំសួរគេត្រង់តែម្ដង ៖ ហើយបុត្រស្រលាញ់ខ្ញុំពេញលេញតាំងពីណា
បុត្រ៖ កាល់យប់មួយនៅកំពង់សោម ខ្ញុំយល់សប្ដិឃើញថាវរៈ លុះភ្ញាក់ឡើងធ្វើអោយខ្ញុំនឹក រៈខ្លាំងណាស់ រហូតដល់ផឹកស្រា ប្រហែលជានិស្ស័យហើយមើលទៅទើបយើងជួបគ្នានៅទីនោះ។
មួយយប់នេះបុត្រគាត់បានរៀបរាប់យ៉ាងច្រើនរហូតដល់ថាវរៈដេកលក់ បុត្រគេងមិនលក់ទេនៅមើលមុខថាវរៈ នឹងថើបកំលោះរៈទល់ភ្លឺ។ នៅថ្ងៃនេះ  គេទាំពីរបាននាំគ្នាទៅដើរលេងនៅវាលស្រែនឹងចម្ការជាប់ជើងភ្នំ ដែលនៅក្រោយផ្ទះប្រហែលជា 1គីឡូរដី ទេសភាពនៅទីនោះមានខ្យល់អាកាស់ត្រជាក់ដោយសារមេឃស្រទំផង
លាយលំនឹងសម្លេងសត្វបក្សារបក្សីយំគ្រលួចបុត្រកាន់ដៃថាវរៈដើរនៅលើវាលស្មៅខៀវស្រងាត់ បុត្រនិយាយ ទីនេះពិតជាគួរអោយចង់រស់នៅណាស់ និយាយរួចគេលួកយកប្រអប់តូចមួយពីហោប៉ៅរបស់គេ
រួចដើរមកបន្ទាបខ្លួនមុខខ្ញុំ
បុត្រ៖ ថាវរៈ បងស្រលាញ់អូនណាស់ ព្រមរស់នៅជាមួយបងទៅណា.....ខ្ញុំរភើបរហូតក្ដោបមុខយំស្នាមញញឹមលាយទឹកភ្នែកមួយនេះបានកើតចេញពីការស្រលាញ់ពិតប្រាកដ
បុត្របានពាក់ចិញ្ជៀនមួយនេះអោយខ្ញុំ ស្របជាមួយសម្ដី ហាមក្បត់ចិត្តបងណា ម្ចាស់ជីវិត
ខ្ញុំតបវិញ អូនស្រលាញ់បងខ្លាំងណាស់.  អូនយល់ព្រមគ្រប់យ៉ាង.......នៅទីបំផុតពាក្យនេះបានលេចចេញពីម៉ាត់ខ្ញុំហើយ ។
បុត្រក្រោកហើយមកអោបខ្ញុំ ខ្ញុំក៏យកក្បាលដាក់លើស្មារគេ។
(
បងស្រលាញអូន ពាក្យនេះជាពាក្យដែលបុត្រនិយាយស្ទើរគ្រប់វិនាទី ខ្ញុំស្ដាប់យ៉ាងណាក៏មិនចេះធុញទ្រាន់ដែរ)
កន្លែងនេះហើយជាទីអានុស្សាវរីយ៍ មួយដែលខ្ញុំមិនអាចភ្លេចបានក្នុងជីវិតរបស់ខ្ញុំ ពួកយើងបានថតរូបអនុស្សាវរីយ៍ជាមួយគ្នា ហើយបានpostក្នុងprofile រៀងខ្លួន comments យ៉ាងច្រើនបានជួនពរពួកយើងទាំងពីរ។
   
ក្រោយពីត្រលប់មកភ្នំពេញវិញលោកថេត នឹងអ្នកមីងបានធ្វើការផ្ទេរក្រុមហ៊ុនអោយមកបុត្រ នឹងថាវរៈ គ្រប់គ្រង ចំណែកសារេត នឹងកូលាបក៏ភ្ជាប់ពាក្យជាមួយគ្នាដែរនៅពេលនេះ។
  
ហើយរឿង ((ថាវរៈ ម្ចាស់ស្នេហ៍))ក៏សន្មត់ថានឹងបញ្ចប់ដោយបរិបូរណ៍ រាល់កំហុសអក្ខរាវិរុទ្ធ ហើយនិងភាពខ្វះខាតក្នុងកន្លែងណាមួយ រឺក៏ឆ្កាំឆ្គងនៅភាគណាមួយ ក៏សូមអធ្យាស្រ័យពីសំណាក់ មិត្តអ្នកអានទាំងអស់គ្នាផងដែរ

                          
សូមអរគុណ
             .......................................................

No comments:

Post a Comment