Breaking

Sunday, September 23, 2018

កំណត់ស្នេហ៍ (ភាគ1)


កំណត់ស្នេហ៍
(ភាគ1)
និពន្ធដោយ Ann_Vy


នៅក្នុងផ្ទះដ៏តូចប្រកស្បូវ ក្នុងភូមិដែលដាច់ស្រយាលមួយ មានក្មេងប្រុសម្នាក់ជា1និងបងស្រីរបស់គេ កំពុងតែនិយាយគ្នាលេង
..ជីវ័ន្តឯងប្រាប់បងថាចង់ទៅរកការងារនៅភ្នំពេញមែនទេ
ជីវ័ន្ត..បាទបង
..ជីវ័ន្តបងមិនចង់អោយឯងទៅទេព្រោះឯងមិនដែលស្គាល់ភ្នំពេញ ហើយបងបារម្មណ៌ពីឯងព្រោះឯងមិនដែលទៅនៅឆ្ងាយផ្ទះផង
ជីវ័ន្ត..មិនអីទេបងខ្ញុំធំហើយខ្ញុំអាចថែរក្សាខ្លួនឯងបាន ហើយខ្ញុំមិននៅពឹងបងទេ ណាមួយម្តាយយើងបានស្លាប់ហើយ
..បងហាមឯងមិនបានទេ..អូ..បងភ្លេចចាំមួយភ្លែត
បងរបស់ជីវ័ន្តក៏ដើរទៅក្បែរជញ្ជាំដែលមាន ព្យួរកាតាបចាស់មួយ ហើយបានលូកយកថង់ និងកាន់មកស្រាយនៅមុខជីវ័ន្ត
..នេះ..ខ្សែរក មុននិងម៉ែស្លាប់គាត់បានទុកខ្សែរកនេះអោយឯងហើយ គាត់ថាអោយឯងថែរក្សាវាអោយល្អ ព្រោះគាត់មិនមានអីអោយឯងទេមានតែខ្សែរករនិងឯង
ជីវ័ន្ត..ខ្ញុំនិងថែរក្សាវាអោយបានល្អបំផុតបង
………………………………………………
បងស្រីជីវ័ន្ត ..ទោះបីប្អូននិងបងមានឪពុកខុសគ្នាតែប្អូនគឺជាប្អូនដែលបងស្រលាញ់បំផុតបងអាណិតប្អូនដែលមិនបានស្គាល់ឪពុកខ្លួន កើតមកកំសត់ណាស់តែបងសង្ឃឹមថាការតស៊ូវរបស់ប្អូននិងធ្វើអោយប្អូនមានតែសុខសាន្តនៅថ្ងៃក្រោយ
………………………………………………
ត្រង់នេះសូមមិនសូវរៀបរាប់ច្រើនទេ ដូចយើងដឹងហើយថាបន្ទាប់ពីរដល់ថ្ងៃឡើងទៅភ្នំពេញ ជីវ័ន្ត បានធ្វើដំណើរពីសៀមរាបទៅភ្នំហើយនៅក្នុងឡានមិនមានស្គាល់អ្នកណាសូម្បីម្នាក់។កំឡោះតូចអង្គុយនៅក្នុងឡានជាមួយនិងទឹកមុខខ្វល់ខ្វាយ លាយឡំភាពឯការរបស់ខ្លួនដែលកើតមកជីវិតលំបាក ហើយកំឡោះតូចតែងតែគិតថាជីវិតមនុស្សគឺចឹង កើតមកមិនដូចគ្នា តែអ្វីដែលយើងអាចធ្វើបាន គឺតស៊ូដើម្បីបំពេញនៅជីវិដែល
កំពុងរស់នៅ។នៅតាមផ្លូវដែលមានកន្លែងខ្លះក៏ស្ងាតកន្លែងខ្លះក៏អូអរតែសម្រាប់អ្នកដំណើរថ្មីថ្មោងដូចជីវ័ន្តមិនស្គាល់កន្លែងទាំងនេះទេ ដោយសានេះជាលើកទីមួយដែលខ្លួនធ្វើដំណើរទៅភ្នំពេញ។នៅលើឡានក្រុង ការធ្វើដំណើ បើកលឿងគួសមព្រោះតាមផ្លូវមិនសូវមានម៉ូតូឡានច្រើនទេ។
នៅជិតកៅអីជីវ័ន្តអង្គុយមានបុរសចំណាស់ម្នាក់មកអង្គុយក្បែរ ដែលគាត់ទើបតែឡើងត្រឹមស្គន់ និងដោយសារនៅកៅអីក្បែរជីវ័ន្តអង្គុយនោះទំនេរ ទើបគេដាក់ម៉ូយទៀត។គ្រាន់តែអង្គុយភ្លាមបុរសចំណាស់នោះ ក៏សួភ្លាម
ក្មួយទៅភ្នំពេញមែន?
ជីវ័ន្ត..បាទ
ចឹងទៅរៀនឬមួយទៅធ្វើការ ?
ជីវ័ន្ត..បាទខ្ញុំឈប់រៀនហើយ តែទៅរកការងារធ្វើនៅភ្នំពេញ
..ហើយរៀនចប់ទីប៉ុន្មានដែលមើលទៅក្មួយនៅក្មេងណាស់ ហើយសង្ឃឹមថារកការងារបានធ្វើទេ?
ជីវ័ន្ត..មិនដឹងទេលោកពូ ព្រោះខ្ញុំមិនដែលទៅភ្នំពេញផងណាមួយ គ្មានចំណេះដឹងទៀតហើយខ្ញុំឈបរៀនទី11និង ខ្ញុំទៅនេះគឺពឹងលើមិត្តដែលគេមករៀន
នៅភ្នំពេញអោយជួយរកការងារអោយទេ បើសិនរកមិនបានខ្ញុំនិងទៅផ្ទះវិញ។
..ហឹម..រៀនជិតចប់ហើយមិនព្រមចំារៀនអោយចប់សិនសោះក្មួយទី11សល់មួយឆ្នាំទៀតនិង ឪពុកម្តាយមិនអោយរៀនមែន?
ជីវ័ន្ត..បាទ ខ្ញុំអត់មានឪពុកទេមានតែម្តាយ ដោយសារម្តាយឈឺទើបបង្ខំចិត្តឈប់រៀន តែឥលូវម្តាយគាត់ទើបតែខូចមិនបានមួយខែទេហើយសព្វថ្ងៃខ្ញុំនៅជាមួយបងស្រី។
.ជីវ័ន្តនិយាយព្រមទាំងដាក់កែវភ្នែកចុះក្រោមជាមួយនិងទឹកភ្នែករលីងរលង ដោយនឹកដល់ម្តាយ។
..ពូសំទោសណាដែលសួររឿងផ្ទាល់ខ្លួនក្មួយពេក
ជីវ័ន្ត..បាទមិនអីទេលោកពូ
..ក្មួយចេះធ្វើកិច្ចការផ្ទះទេ?
ជីវ័ន្ត ..បាទខ្ញុំអាចធ្វើបាន
..ចឹងទៅធ្វើការនៅផ្ទះពូប៉ាដោយទៅពូកំពុងរកអ្នកនៅជាមួយល្មម
ជីវ័ន្ត..ពិតមែនលោកពូ (ពេលនិងប្តូរពីភាពសោកសៅមកជាអររំភើបវិញ)។
..ចឹងទៅដល់ភ្នំពេញទៅផ្ទះពូបណ្តោយទៅ
ជីវ័ន្ត..តែខ្ញុំទៅផ្ទះមិត្តភក្តិសិនណាពូព្រោះខ្ញុំមិនស្គាល់ភ្នំពេញផងណាមួយខ្ញុំទើបតែស្គាល់លោកពូ
..បាទតាមចិត្តក្មួយចុះ នេះលេខពូចាំស្អែកតេទៅពូណា
ជីវ័ន្ត..អគុណលោកពូខ្លាំងណាស់
..មិនអីទេ
ពួកគេនិយាយគ្នាបណ្ដើរ ឯឡានក៏ចេះតែបោលទៅមុខបណ្ដើរមិនមានឈប់អ្វីឡើយ មិនយូប៉ុន្មាន
ឡានក៏បានចូលដល់ក្រុង ហើយជីវ័ន្តនិងលោកពូម្នាក់នោះក៏បែកគ្នាទៅ។
បន្ទាប់ពីចុះពីឡានក្រុងជីវ័ន្តក៏តេអោយធារ៉ាមកយក នៅបេនឡាន។
……………………………………………
តីងៗៗៗសម្លេងកណ្តឹងដែលដាក់នៅខ្លោងទ្វាបានរោទ៍ឡើង ហើយឃើញមានអ៊ំុស្រីម្នាក់ប្រហែលជាអាយុ60ក្រាស់់បានរត់មកបើកទ្វាអោយ។
..អូ
លោកប្រុសមកដល់មិនតេប្រាប់ខ្ញុំមុនសោះ
..បាទមីងឆយ ខ្ញុំមិនចង់រំខាននិងណា និយាយបណ្តើរលោកប្រុសក៏ដើរចូលផ្ទះបណ្ដើរ
..មីង ឆយ ខ្ញុំបានរកអ្នកបម្រើម្នាក់ទៀតដើម្បីអោយគេមកជួយមីង
..លោកប្រុសខ្ញុំមិនសូវហត់ឯណាប៉ុណ្ណឹងមិនអីទេ
..ស្អែកគេមកធ្វើការហើយណា ជួយបង្រៀនការងារគេផង
..ចាស់អ្នកប្រុស មីងឆយឆ្លើយ
ឯជីវ័ន្តវិញពេលទៅដល់ផ្ទះមិត្តហើយក៏រៀបរាប់ប្រាប់មិត្តរបស់គេ ហើយក៏សម្រេចចិត្តថានិងទៅធ្វើការ។ឯមិត្តរបស់គេក៏មិនហាមដែល តែជួយត្រេកអរព្រោះមិនបាច់ហត់រកការងារអោយធ្វើផង តែជីវ័ន្ត មិនស្នាក់នៅជាមួយមិត្តគេទេគឺទៅស្នាក់នៅផ្ទះលោក បូរិន តែម្តង។
(លោកបូរិននិងជាថៅកែរបស់ជីវ័ន្ត)
មិត្តរបស់ ជីវ័ន្ត ក៏បានជូនជីវ័ន្តទៅផ្ទះដែលគេត្រូវធ្វើការ។
ដល់ហើយជីវ័ន្ត ផ្ទះនេះហើយដែលឯងត្រូវធ្វើការនោះ យូយ ធំណាស់
ប្រយ័ត្នផងណាឯងគេមានសម្បើមណាស់
ជីវ័ន្ត..ទុកចិត្តគ្នាចុះណា
អើយើងដឹងហើយឯងជាមនុស្សល្អសង្ឃឹមថាឯងជួបតែមនុស្សល្អដែរចុះ
មិត្តរបស់ជីវ័ន្តនិយាយបញ្ជាក់ហើយក៏លាជីវ័ន្តត្រឡប់ទៅវិញ ឯជីវ័ន្តក៏បានទៅចុចកណ្តឹង ហើយមីងឆយ ក៏បើកទ្វានិងនាំជីវ័ន្តទៅជួបលោកបូរិន។
---------------
បន្ទាប់ពីបានការងារធ្វើហើយ ជីវ័ន្តមើលទៅដូចជាមានក្តីសុខជាងមុន ដោយសារបានលោកបូរិន និងមីងឆយស្រលាញ់គេជាខ្លាំង នេះក៏ព្រោះតែជីវ័ន្តជាក្មេងស្ដាប់បង្គាប់ ស្លូតបូត សុភាពរាបសារ។
ជីវ័ន្តជាអ្នកស្រែពិតមែន តែកាយវិការ ការរស់នៅ សាច់ឈាមរបស់គេ មិនសំជាអ្នកស្រែសោះ ព្រោះគេមានសាច់ឈាមដូចជាកូនកាត់ចិនចឹង ហើយថែមទាំងចេះរបៀបរបបរស់នៅបែបសីុវីល័យរបស់អ្នកក្រុងផង។ ពេលខ្លះមានភ្ញៀវមកលេងផ្ទះលោកបូរិនម្តងៗគេច្រឡំថាជីវ័ន្តជាកូនរបស់លោកបូរិនទៀតផង។
(លោកបូរិន ជាអ្នកមានស្ដុកស្ដម្ភម្នាក់ តែនៅក្នុងផ្ទះគាត់គឺមានតែអ៊ំឆយ ជីវ័ន្ត និង គាត់តែប៉ុន្នោះ គាត់ក៏ធ្លាប់មានប្រពន្ធដែលតែដោយសាររស់នៅមិនចុះសម្រុងនិងគ្នាគាត់ក៏សម្រេចចិត្តលែងលះគ្នាតែម្ដង..គាត់ក៏ធ្លាប់យកក្មួយប្រុសម្នាក់មកចិញ្ជឹមនិងរស់នៅជាមួយតាំងពីតូចផងដែរតែពេលនេះ គាត់បានបញ្ចូនគេទៅរៀននៅបារាំងជិត3ឆ្នាំហើយ។ហើយសព្វថ្ងសលោកបូរិនគាត់មានអាយុប្រហែលជា40ក្រាស់តែប៉ុន្នោះ។)
………………...
បូរិន..មីងឆយៗៗៗៗ
ឆយ..ចាស់ៗៗលោកប្រុសមានការអី មើលទៅដូចប្រញ្ញាប់ដល់ហើយ មានការអ្វី ត្រូវប្រើខ្ញុំមែនទេ
បូរិន..មិនអីទេតែចាំទៅរៀបចំបន្ទប់សម្រាប់ក្មួយសំណាងផងណា
មីងឆយ..ក្មួយសំណាង គាត់សួរាងឆ្ងល់បន្តិច
បូរិន..បាទមីងស្អែកគេមកហើយ ខ្ញុំភ្លេចថ្ងៃដែលគេមកទើបតែមើលមិញជិតហួសពេល
ឆយ..ចាស់ៗលោកប្រុស ខ្ញុំកំពុងនឹកក្មួយសំណាងផងបែកគ្នាបីឆ្នាំជាងហើយ ហើយមិនប្រាប់នាងខ្ញុំមុនសោះលោកប្រុស
លោកបូរិន..បាទខ្ញុំភ្លេចនិងណាមីង ការងារច្រើនពេកមួយរយៈនិង
និយាយចឹងឯណាក្មួយ ជីវ័ន្ត
មីងឆយ..ទៅស្រោចផ្កាខាងក្រៅបាត់ហើយ
លោកបូរិន..ពេលហើយចាំអោយគេទៅជួយរៀបចំមីងផងទៅ
មីងឆយ..ចាស់លោកប្រុស
….ពេលកំពុងនិយាយគ្នាស្រាប់តែទូរស័ព្ទដៃលោកបូរិនមានគេតេមក
ហើយបូរិនក៏ទៅនិយាយទូរស័ព្ទ..
លោកបូរិន..អាឡូប៉ា
ប៉ាលោកបូរិន..អាឡូ យ៉ាងមិចហើយកូន សុខសប្បាយទេមួយរយៈនិងរវល់ខ្លាំងមែនបានមិនតេមកលេងប៉ាក់ម៉ាក់ចឹង
លោកបូរិន..បាទប៉ា..ខ្ញុំរវល់ឡើងទៅខេត្តហើយ មិនមានសេវាផងទើបមិនបានតេទៅលេងប៉ា
ប៉ាលោកបូរិន..ហើយយ៉ាងកូនឯងនៅតែតាមរកគេទៀតមែនទេ
លោកបូរិន..បាទដរាបណាខ្ញុំនៅមានដង្ហើម កូននិងរក ណារី និងកូនអោយទាល់តែឃើញ
ប៉ា..ហើយមានដំណឹងគេខ្លះទេ
លោកបូរិន..គ្មានសោះលោកប៉ា កន្លែងដែលគេធ្លាប់រស់នៅ អ្នកនៅទីនោះក៏មិនដឹងថាគេទៅនៅឯណាដែរ គឺបាត់ដំណឹងសូន្យឈឹងតែម្តង
ប៉ា..ប៉ាសំទោសណាកូនដោយសាប៉ាម៉ាក់ កំអីកូនមិនពិបាកចឹងទេ
បូរិន..មិនអីទេប៉ា រឿងដែលហួសហើយអោយវាហួសចុះ។ប៉ាថ្ងៃស្អែកសំណាងគេមកពីបាំងរាំងវិញហើយ ។
ប៉ា..ចឹងចាំនាំគេមកលេងប៉ាផងណា
លោកបូរិន..អាទិត្យក្រោយខ្ញុំគិតថាទៅលេងប៉ាហើយ ហើយចាំនាំគេទៅលេងលោកប៉ាតែម្ដង
ប៉ា..សម្រេចថាចឹងចុះ
________________
..ប៉ាវាបូរិនកូនយើងគេសុខសប្បាយទេ
..បាទអូនមិនអីទេ ហើយអាទិត្យក្រោយ គេមកលេងយើងហើយ ហើយគេក៏នាំចៅសំណាងមកដែរ
..ពិតមែនលោកបងខ្ញុំត្រេអរខ្លាំងណាស់ហើយយើងរៀបចំជប់លៀង ប៉ាដោយទៅដើម្បីអោបអរចៅសំណាងដែលវឹលពីបារាំងមកវិញ
..ល្អតើអូន
…….ថ្ងៃដែលទទួលសំណាងក៏មកដល់ ពេលនិងលោកបូរិន និងមីងឆយក៏ទៅទទួល លោកប្រុសតូច នៅឯប្រលានយន្តហោះដោយទុកអោយជីវ័ន្ត គេនៅចាំនិងរៀបចំផ្ទះ។
.ប្រហែលម៉ោង
៨យប់លោកបូរិននិង សំណាងក៏មកដល់ផ្ទះហើយចំពេលដែល
សំណាងធ្វើម្ហូបរួចរាល់និងកំពុងតែរៀបចំដាក់លើតុល្មម ឯសំណាងដោយអស់កម្លាំងខ្លាំងពេក ក៏ឡើងទៅលើនិងរៀបចំងូតទឹកមុននិងស្រស់ស្រូបអាហាររពេលល្ងាច។..
បន្ទាប់ពីរៀបចំអាហាររួចហើយមីងឆយក៏ឡើងទៅហៅលោកប្រុសសំណាង
មីងឆយ..ក្មួយសំណាងៗៗ
សំណាង..បាទអ៊ំ
មីងឆយ..ចុះទៅក្រោមញាំបាយលោកប្រុសបូរិនកំពុងរងចាំ
សំណាង..បាទអ៊ំខ្ញុំទៅឥលូវហើយ
ពេលដែលសំណាងរៀបចំខ្លួនហើយក៏បានចុះមកក្រោមដើម្បីញាំអាហារជាមួយគ្រួសារ
សំណាង..ហើយអ៊ំធ្វើម្ហូបលឿនម្លេសសុទតែម្ហូបក្មួយចូលចិត្តទៀត
មីងឆយ..មិនមែនអ៊ំអ្នកធ្វើទេ
សំណាង..ចុះនណាអ្នកធ្វើ
លោកបូរិន..អូគឺជីវ័ន្តនិងណា ក្មេងដែលអ៊ុំទើបយកគេមកនៅជាមួយគ្រាន់ជួយការងារមីងឆយបានខ្លះ
សំណាង..បាទលោកអ៊ំ
លោកបូរិន..និយាយចឹងឯណាជីវ័ន្ត
មីងឆយ..កំពុងរៀបចំផ្ទះបាយ
លោកបូរិន..ហៅគេមកញាំបាយជំគ្នាម្ដង
មីងឆយ..ចាស់
មីងឆយក៏ទៅហៅជីវ័ន្ត ហើយជីវ័ន្តក៏មកដល់និងជំរាបសួរលោកប្រុសតូច
សំណាង..ហាសប្រុសទេលោកអ៊ំ? (រាងភ្ញាក់ភ្អើលព្រោះស្មានថាស្រី)
លោកបូរិន..និងហើយជីវ័ន្តតោះនាំគ្នាំញាំបាយគិតតែនិយាយ ត្រជាក់អស់់ឆ្ងាញ់ឥលូវហើយ
សំណាង..wowoww so yummy ពូកែធ្វើណាស់ជីវ័ន្ត
ជីវ័ន្ត..បាទអគុណលោកប្រុស
សំណាង..ហៅបងបានហើយ មិនបាច់លោកប្រុសអីទេ
ជីវ័ន្ត..បាទ
ការស្រស់ស្រូបអាហារក៏បានបញ្ចប់ ថ្ងៃនេះម្នាក់ៗមើលទៅដូចនឿយហត់បន្តិចក៏ឡើងទៅលើសម្រាន្តអស់ទៅ ឯជីវ័ន្តក៏នៅរៀបចំចាន់ឆ្នាំងជាមួយនិងមីងឆយ នៅឯផ្ទះបាយម៉ោងប្រហែលជិត10ការរៀបចំក៏រួចរាល់ហើយ ជីវ័ន្តក៏ទៅអង្គុយលេងនៅមុខផ្ទះជាមួយនិង រូបថតមួយសន្លឹកកាន់នៅដៃ ហើយភ្នែកសន្លឹងទៅមើលដួងច័ន្ទដែលកំពុងតែពេញវង់និងផ្តល់ពន្លឺថ្លាជះមកផែនដី នៅក្នុងវិមារដ៏ស្កឹមស្កៃ នៅក្នុងរាត្រីដ៏ស្ងាត់ជ្រងំបាន ធ្វើ
អោយកំលោះតូចរបស់យើង កាន់តែនឹកដល់ភូមិស្រុកផ្ទះសម្បែង ជាពិសេសគឺនឹកឃើញម្តាយជាទីស្រលាញ់ ដែលបានលាចាក់លោកនេះទៅ កំពុងតែអន្លុងអន្លូចជាមួយនិងភាពសោកសៅនេះ កំឡោះ
តូចក៏ស្រក់ទឹកភ្នែកមកមិនដឹងខ្លួន ។
ចំណែកកំឡោះសង្ហាដែលឈរនៅចំហៀងនៃកំលោះតូចនេះដោយសារតែឃើញទឹកមុខកំឡោះតូចរបស់យើងកំពុងតែ អង្គុយមើលទៅគួ
អោយអាណិតខ្លាំងណាស់ ក៏មិនហានទៅរំខានទេ ហើយបានឈរមើលកំឡោះតូចយើងមិនដាក់ភ្នែកឡើង ហើយក៏មានអារម្មណ៌ថាអាណិត
គេណាស់ ទោះមិនបានស្គាល់គ្នាច្រើនក៏ដោយ។
បានបន្តិចមកកំឡោះតូចរាងភ្ញាក់ដឹងខ្លួនពីភាពងន្លុងអន្លូច
ជីវ័ន្ត..ហឹម.មកដល់ពីពេលណាបង
សំណាង..មកដល់យូហើយ
ជីវ័ន្ត..ខ្ញុំមិនដឹងសោះ
សំណាង..បងចង់ហៅដែលតែឃើញអាអូនឯង កំពុងភ្លឹកនិងដួងច័ន្ទឡើងស្រក់ទឹកភ្នែកទើបអត់ចង់រំខាន
ជីវ័ន្ត..ហើយមិនទាន់កេងទេបង
សំណាង..កេងមិនលក់ព្រោះឃើញដួងច័ន្ទស្រស់ស្អាតពេក ក៏មកឈរមើលបន្តិចទៅ(និយាយព្រមទាំងញញឹមយ៉ាងស្រស់ទៅកាន់ជីវ័ន្ត)
ជីវ័ន្ត..បាទយប់ពេញបូណ៌ល្អណាស់ហើយមេឃក៏ស្រឡះល្អទៀត
សំណាង..រូបថតនណានិង
ជីវ័ន្ត..ម្តាយរបស់ខ្ញុំ
សំណាង..សំមើលបានទេ
ជីវ័ន្ត..បាទបានបង
សំណាងក៏យកមកមើល
សំណាង..នឹកម្តាយមែនបើនឹកចុះមិនតេទៅលេងមកអង្គុយមើលរូបថត
ជីវ័ន្ត..នឹកខ្លាំងណាស់ តែគាត់ទៅនៅកន្លែងដែលឆ្ងាយបាត់ហើយ
(និយាយផងជាមួយនិងសំលេងអួលផង លាយឡំនិងទឹកភ្នែករលីងរលោងផង)
សំណាង..សំទោសបងមិនដឹង ចុះប៉ាប្អូន?
ជីវ័ន្ត..មានតែបងស្រីម្នាក់គាត់រៀបការហើយ តែប៉ាមិនដែលមានមិនដែលស្គាល់ទេ់(និយាយទាំងភាពសោកសៅ)
សំណាង..មើលទៅប្អូនដូចជាខ្វះភាពកកក្តៅណាស់
ជីវ័ន្ត..បាទតែមិនអីទេ
សំណាង..បើចង់យំក៏យំទៅកំុហាមវាអី
(សំណាងនិយាយមិនទាន់ទាំងចប់ផង ទឹកភ្នែកជីវ័ន្តក៏ហូមកបាត់ទៅហើយ សំណាងក៏បានទៅអោបនិងអង្អែលក្បាល់ជីវ័ន្តថ្នមៗ)
សំណាង :: បងយល់អារម្មណ៌នេះច្បាស់ណាស់ព្រោះបងក៏មិនខុសពីប្អូនឯងដែល តែយើងត្រូវតែរឹងមាំនិងភាពឯការបស់យើង តែបើចង់យំក៏យំទៅមិនបាច់ហាមទេ មិនមែនការស្រក់ទឹកភ្នែករបស់យើងបង្ហាញថាយើងទន់ខ្សោយឯណា។
ជីវ័ន្ត :: អគុណណាបងខ្ញុំនិងព្យាយាមធ្វើអោយខ្លួនឯងរឹងមាំជាងនិង
សំណាង :: ទៅគេងចុះយប់ហើយ
ជីវ័ន្ត :: បាទបងចុះបងវិញ??
សំណាង :: បងក៏ទៅដែលងងុយហើយ តោះយើង
Good night ទាំងពីរនាក់ក៏បែកគ្នាទៅរកបន្ទប់សម្រាក់រាងៗៗខ្លួន
#អ្នកសរសេរក៏សំគេងដែលប្តីកេះខ្លាំងណាស់ សរសេរមិនចង់កើតទេ ខិខិ Good night ...


No comments:

Post a Comment