Breaking

Tuesday, October 2, 2018

កំណត់ស្នេហ៍ (ភាគ2)


កំណត់ស្នេហ៍
(ភាគ2)
និពន្ធដោយ Ann Vy



ក្នុងឡានទំនើបមួយគ្រឿងដែលមានគ្នាជិៈប្រហែល4នាក់ មានសភាពស្ងៀមស្ងាត់ ម្នាក់មិនមានមាត់ឬនិយាយអីទេ តែទឹកមុខម្នាក់ៗ ក៏មិនសូវល្អប៉ុន្មានដែរព្រោះនៅតាផ្លូវមានភ្លៀង ខ្លាំងគួសមដែរ គឺមានអារម្មណ៌ថាត្រជាក់
ឯកំឡោះតូចយើងដែលមិនចូលចិត្តម៉ាស៊ីនត្រជាក់គឺរងារខ្លាំងណាស់តែក៏មិនហាននិយាយ ក៏ទ្រាំទៅ
សំណាង :: ជីវ័ន្តរងារអត់??
ជីវ័ន្ត :: បាទរងារ
សំណាង :: ចុះមិចមិនប្រាប់បងបន្ថយម៉ាស៊ីនត្រជាក់
បូរិន :: បិទម៉ាស៊ីនត្រជាក់បណ្ដោយទៅអ៊ំរងារណាស់ណាមួយមានភ្លៀងដែរ
សំណាង :: បាទអ៊ំ
ទោះបីជាមេឃរាងបន្ថយល្បឿនទឹកភ្លៀងដែលធ្លាក់មកយ៉ាងណាក៏ដោយតែក៏នៅមានអព្ទនៅឡើយព្រោះវា ចុះអ័ព្ទបន្ថែមទៀត នៅក្នុងឡានដែលមានសំណាងជាអ្នកបញ្ជាម៉ាស៊ីន ហើយខាងមុខជីវ័ន្ត ចំណែកលោកបូរិន និង មីងឆយអង្គុយខាងក្រោយ។
សំណាង :: និយាយចឹងពូសាន់ ទៅណាអ៊ំ
បូរិន :: អូ…សាន់គេទៅលេងស្រុកប្រហែលមួយអាទិត្យទៀតមកវិញ
សំណាង :: ចុះអ៊ំបើកឡានខ្លួនឯង
បូរិន :: និងហើយ
ជីវ័ន្ត :: បងនេះទឹក
សំណាង :: អគុណកំពុងស្រេកល្មម(និយាយហើយញញឹមតិចៗៗទៅជីវ័ន្ត)
ជីវ័ន្ត :: សល់ប៉ុន្មានម៉ោងទៀតបានទៅដល់បង
សំណាង :: ដោយសារអាកាសធាតុមិនសូវល្អចឹងពិបាកបើកតិច តែជិតដល់ហើយប្រហែលមួយម៉ោងទៀត
ជីវ័ន្ត :: បាទបង
បើនិយាយពីមីងឆយវិញមិនបាច់និយាយកេងលក់រហូត ឯឡានក៏ចេះតែឆ្ពោះទៅរហូតបានទៅដល់ខេត្តព្រះសីហនុ ទៅដល់ផ្ទះប៉ាម៉ាក់ លោកបូរិនក៏បើកឡានចូលទៅ បន្ទាប់ពីឡានឈប់ហើយ។
ងើក...កំឡោះតូចដែលកំពុងកេងលក់ស្រួលក៏បើកភ្នែកងីងើ
ជីវ័ន្ត :: ដល់ហើយ??
សំណាង :: បាទដល់ហើយងើបមក
ពួកគេក៏នាំគ្នាយកអីវ៉ានរាងៗខ្លួន តែមិនសូវមានអីវ៉ាន់ប៉ុន្មានទេ ព្រោះលោកបូរិនក៏ជាម្ចាស់ផ្ទះនេះដែរ។
ទាំងអស់គ្នាក៏ចុះមកហើយមានប៉ាម៉ាក់លោកបូរិនដែលចាំទទួល។ ទាំងអស់គ្នាក៏ជំរាបសួរម្ចាស់ផ្ទះ
ម៉ាក់ :: អូ…ចុះក្មេងនោះនណាគេបូរិន ម៉ាក់មិនដែលឃើញសោះ
ប៉ា :: មែនហើយ
បូរិន :: បាទ..ក្មេងខ្ញុំយកមកនៅថ្មីនិងណាគ្រាន់ជួយការងារមីងឆយ គេឈ្មោះជីវ័ន្ត
ប៉ា ម៉ាក់:: អូ…ចឹងទេតោះចូលទៅក្នុងមេឃមិនស្រួលផង
ទាំងអស់គ្នាក៏នាំគ្នាចូលទៅក្នុងហើយក៏រៀបចំញុាំអាហារពេលល្ងាចដែលមានរៀបចំទុកស្រេចនៅលើតុ
សំណាង :: អាម៉ា…រៀបចំម្ហូបច្រើនម្លេសមើលតែមានកម្មវិធីអីធំដុំទៅហើយ
ម៉ា :: ជប់លៀងចៅឯងមកពីបារាំងនិងណា មិនដឹងយាយនឹកទេអី
សំណាង :: អគុណអាម៉ា ចៅក៏ស្រលាញ់យាយដែរ ហើយសំណាងក៏ទៅអោបយាយ
បូរិន :: ចុះមិននឹកកូនទេម៉ាក?
ម៉ាក់ :: កូនឯងម៉ាក់នឹកដែលតើ ចាស់ហើយនៅតែដូចកូនក្មេងកូនឯងចេះច្រណែន និងក្មួយទៀត
ទាំងបីអ្នកក៏សើចពេញនិងទៅ
បន្ទាប់ពីជួបជុំគ្នាហើយ ក៏នាំគ្នាស្រស់ស្រូបអារហារពេលល្ងាចយ៉ាងសប្បាយ រីករាយសមាជិកប្រហែលជា7នាក់ទេតែបើស្ដាប់ការនិយាយគ្នាលេងនិងប្រហែល២០-30នាក់ហើយ ។នៅផ្ទះដែលមិននៅក្នុងក្រុងទេគឺនៅជាយក្រុង ហើយមានបន្ទប់កញ្ចាក់មួយនិងកៅអីតុសម្រាប់អង្គុយ មើលទេសភាព ព្រៃភ្នំ វាលស្រែវាលស្រូវ។
ជីវ័ន្ត :: លោកពូទឹកក្តៅមកដល់ហើយ
បូរិន :: ទុកនិងហើយ លោកបូរិននិយាយដោយមិនបានបែមើលមុខជីវ័ន្តផង
ជីវ័ន្ត :: លោកពូមិនស្រួលខ្លួនមែន ??
លោកបូរិន :: (ងាកមកក៏ញញឹមដាក់សំណាង)មិនអីទេ
ជីវ័ន្ត :: ខ្ញុំឃើញលោកពូដូចជាមិនសប្បាយចិតតាំងពីរពេលញាំអាហារម្លេះ
បុរិន :: អត់អីទេ គ្រាន់តែពេលជួបជំគ្នាចឹងខ្ញុំនឹកដល់កូនខ្ញុំនិងណា
ជីវ័ន្ត :: កូន??ខ្ញុំដូចជាមិនដែលលឺលោកពូឬអ៊ំឆយនិយាយពីកូនលោកពូចឹង
បូរិន :: អូ..ពូបែកគ្នាយូហើយ ពូកំពុងតាមរកគេ តែបើឃើញគេប្រហែលជាគេប៉ុនក្មួយបាត់ហើយ
ជីវ័ន្ត :: បាទលោកពូ
សំណាង :: ពូពេលឃើញក្មួយពូមានអារម្មណ៌ថានឹកកូនពូណាស់ ពេលនិងមិនដឹងជាគេយ៉ាងមិចទេ
ជីវ័ន្ត :: បាទលោកពូ សូមរកកូនអោយឆាប់ឃើញណាលោកពូ
បូរិន :: បាទអគុណក្មួយ
ជីវ័ន្ត :: លោកពូចឹងខ្ញុំសំអនុញ្ញាតទៅរៀបចំកន្លែងកេងសិនហើយណា
បូរិន :: ទៅចុះក្មួយGood night
ដោយសារបន្ទប់មិនបានរៀបចំសម្រាប់ជីវ័ន្តព្រោះម្ចាស់ផ្ទះមិនដឹងថាត្រូវបន្ថែមសមាជិក ជីវ័ន្តក៏បានទៅកេងជាមួយសំណាង
សំណាង :: ទៅងូតទឹកសិនទៅជីវ័ន្ត រវល់មួយល្ងាចហើយ
ជីវ័ន្ត :: បាទបង
ពេលជីវ័ន្តដកក្រមាពោះគោធំនិងតូចដែលខ្លួនប្រើរាល់ថ្ងៃយកមកហើយក៏ដើរចូលបន្ទប់ទឹកទៅ បន្ទាប់ពីងូតរួចហើយ គេក៏ដើចេញមកវិញដោយមានស្លៀកក្រមា ចំណែកឯសំណាងវិញមើល សាច់ដ៏ខ្ចីរបស់ជីវ័ន្តមិនដាក់ភ្នែកទេ តែជីវ័ន្តមិនសូវចាប់អារម្មណ៌ថាមានគេលួចមើលខ្លួនឡើយ
សំណាង :: ជីវ័ន្ត សាច់ស្អាតណាស់មើលតែស្រី
ជីវ័ន្ត :: ចេះតែថាបង
សំណាង :: ខិខិ..អោយលឿនមកឆាប់កេងមក បងងងុយហើយ
ជីវ័ន្ត :: កេងមុនទៅបង
សំណាង :: បើកភ្លើងចឹងបងកេងមិនលក់ទេ
ជីវ័ន្ត :: ចឹងចាំញាំបិតភ្លើងសិន
សំណាង :: តោះកេង
ពេលជីវ័ន្តយកភួយខ្នើយ ចេញ.....
សំណាង :: យកទៅណា
ជីវ័ន្ត :: ខ្ញុំកេងខាងក្រោម
សំណាង :: កេងខាងលើមក បងមិនធ្វើអីទេ
ជីវ័ន្ត :: ខ្ញុំមិនខ្លាចបងធ្វើអីខ្ញុំទេតែខ្ញុំខ្លាចខ្ញុំធ្វើអីបង..ខិខិខិ
សំណាង :: ចឹងបងចូលចិត្ត
ជីវ័ន្ត :: ខ្ញុំលេងទេ
សំណាង :: មែនទែនក៏មែនទៅ តែឡើងមកខាងលើលឿនមក
ជីវ័ន្តក៏ឡើងទៅកេងនៅលើគ្រែជាមួយសំណាង
យ៉ាយៗៗ
សំណាង : ស្រែកអីនិង(សំណាងភ្ញាក់ទាំងភ័យនិងសម្លេងស្រែករបស់ជីវ័ន្ត)
ឯជីវ័ន្តពេលបានស្រែកមួយភាំងនិងក៏យកដៃខ្ទប់មាត់ខ្លួនឯង និងបិទភ្នែក ព្រោះកាលស្រែកនិងគ្មានសល់អីទេ ទាំងអស់តែម្តង ។
ជីវ័ន្ត : ហើយបងក៏អាស់ម្លេសហាស
សំណាង : អីគេ?មិចថាបងអាសវិញ
ជីវ័ន្ត : បងមើលសភាពខ្លួនឯងតិចមើលកេងស្រាតមិនចេះខ្មាសក្មេងសោះ ហើយស្រាតពីរពេលណាមក មិនដណ្តប់ភួយទៀត
សំណាង : ហាគ…បងស្មានតែស្អីខំតែភ័យប៉ុណ្ណឹងក៏ស្រែកដែរបើកភ្នែកមក
ជីវ័ន្ត : មិនហានទេ??
សំណាង : បើកមក
ជីវ័ន្ត : មិនទេ បងយកអីស្លៀកសិនទៅបានបើក(និយាយទាំងយកដៃទៅបិទភ្នែកម្តង)
សំណាង : សម្រេចថាបើកឬមិនបើក ??
ជីវ័ន្ត : បងបិទជិតនៅ??
សំណាង : បើកមក បើមិនបើកបងយកចាប់ញុកមាត់ឥលូវហើយ
ជីវ័ន្ត : បានៗៗបើកហើយ(ជីវ័ន្តព្យាយាមបើកមកតិចៗ ក៏ឃើញសំណាងរាងស្ទុះមករកខ្លួនតិចក៏ស្រែកម្តងទៀត)
បងចង់ធ្វើអីហាស??
សំណាង : បងលលេងទេបានហើយបើកមក
បានគេអោយមើលហើយ ស្រែកមើលតែឃើញខ្លាចឹង
ជីវ័ន្ត : ចុះនណាមិនស្រែកបើស្រាតហើយមិនយកភួយគ្រប់សោះ ថែមទាំងឈរគោរពទង់ជាតិម្នាកឯងទៀត(ជីវ័ន្តនិយាយទាំងអៀនបើនិយាយពីរមុខវិញមិនបាច់ទេឡើងក្រហម )
សំណាង : ចុះមិចមិនដណ្តប់អោយវាផងទៅបើម្ចាស់កេងលក់ហើយ ស្រែកផ្អើលគេអស់
ជីវ័ន្ត : បើចឹងមិនបាច់ស្រែកទេ ចឹងខ្ញុំទៅងូតទឹកសិនហើយ
(
ជីវ័ន្តក៏ក្រោកតែដោយសារតែភួយមួយពីនាក់ហើយក៏ងើបមិនផុតពីរភួយសំណាងខំទាញភួយមកដណ្តបខ្លួនវិញក៏ដោយទាំងជីវ័ន្តទៅជាមួយហើយជីវ័ន្តក៏ដួលទៅទាំងអស់ជំហរលើសំណាង អឺប………..នោះមាត់ជាប់គ្នាបាត់ ទាំងពីរអ្នកបើកភ្នែកធំមើលទាំងស្រឡាំងកាំងដៃទាំងពីរសំណាងអោបជីវ័ន្តដែលខំទ្រជីវ័ន្តពេលដួល ប្រហែល10វិនាទី
ជីវ័ន្ត : បងចង់ធ្វើអីនិងងើបមកវិញទាំងមុខក្រហមចង់ឆេះ
សំណាង : ហើយមកសួបងវិញ ដួលលើគេហើយមកសួទៀត
ជីវ័ន្ត : ខ្ញុំទៅងូតទឹកហើយ (ជីវ័ន្តក្រោកដើរទៅទាញយកក្រមាពោះគោចូលទៅបន្ទប់ទឹកយ៉ាងលឿន ឯសំណាងមើលតាមក្រោយហើយលួចសើចតែឯង ខិខិខិ)
សំណាង : ហឹសៗៗ....ធ្វើខ្លួនមើលតែស្រីចេះអៀនចេះអីឯណាក្មេងខូចនេះ ធ្វើខ្លួនគួអោយស្រលាញ់ទៀត តែក៏សប្បាយដែលតាស ពេលបាននៅជាមួយ
តុកៗៗៗៗសំឡេងសំណាងគោះទ្វាបន្ទប់ទឹក
ជីវ័ន្ត : មានការអីបង??
សំណាង : បើកទ្វាអោយបងបន្តិចមកលឿនឡើងៗ ចេញឥលូវហើយ
ជីវ័ន្ត : ទ្រាំបន្តិចទៅខ្ញុំមិនទាន់រួចទេ
សំណាង : នណាទ្រាំបានលឿនឡើងៗៗៗ (សម្លេងគោះទ្វាក៏កាន់តែខ្លាំងឡើងៗ ជីវ័ន្តទោះងូតទឹកមិនទាន់រួចក៏ត្រូវតែប្រញ្ញាប់យកក្រមាមកស្លៀកហើយចេញមកក្រៅដែរ គ្រាន់តែជីវ័នបើកទ្វាមិនបានប៉ុន្មានផងសំណាងប្រុងនិងស្ទុះចូលតែចង្រៃយកអី ក្រមាររបស់ជីវ័ន្តរបូតគ្មានសល់ជីវ័ន្តគ្រាន់តែឃើញខ្លួនចឹង ខំទាញទ្វាបិទវិញ
អូយ.......គៀបដៃសំណាងនិងទ្វា តែជីវ័ន្តបិទមិនខ្វល់ទេ ឯសំណាងវិញប្រឹងទ្រាំនិងឈឺដៃនិងភ្លេចអស់មេធំមេតូចតែបានដេញមុននេះបន្តិច ជីវ័ន្តរៀបចំចេញពីរបន្ទប់ទឹកមកវិញហើយ ក៏ឃើញមុខសំណាងឡើងស្លេក ហើយ ដៃម្ខាងខ្ទប់ម្រាមដៃ ដែលគាបនឹងទ្វា ជីវ័ន្តគ្រាន់តែឃើញ
ជីវ័ន្ត : យ៉ាងមិចហើយបង?ខ្ញុំសំទោសខ្ញុំគ្មានចេតនាទេ ឥលូវខ្ញុំរួចហើយបងចូលបាន
សំណាង : ហើយមានអារម្មចូលទៀត??
ជីវ័ន្ត : នោះឡើងហើមបាត់ ចាំខ្ញុំយកប្រេងក្រលាលាបអោយ
(
ជីវ័ន្តក៏ទៅយកប្រេងក្រលាមកលាប អោយសំណាងឯសំណាងវិញមើលតែមុខជីវ័ន្តហើយញញឹម រហូតភ្លេចគិតថាឈឺដៃអស់ហើយ)
សំណាង : គ្រាន់តែរបូតប៉ុណ្ណឹងសោះស្រែកនោះ ហើយឃើញម្នាក់ម្តងតើខ្មាសអី??
ជីវ័ន្ត : នណាមិនខ្មាសបងឯងបង្ខំខ្ញុំខ្លាំងពេកនិង
សំណាង : ចុះនណាទ្រាំបានបើវាបង្ខំហើយ តែមានអីបោះអាអូនឯងធំគួដែលតាស
ជីវ័ន្ត : មិនដល់បងទេ(និយាយទាំងមិនហានងើបមុខអៀនឡើងចង់រួញខ្លួនហើយឯសំណាងវិញ កំពុងតែស្លុងអារម្មនិងកាយវិការកំឡោះតូចយើង និងដែលហើយក៏ឆ្លៀតគិត ពីរអារម្មខ្លួនឯងពេលនិង ថាហេតុអីខ្លួនដូចមានក្តីសុខម្លេសពេលបាននៅជាមួយជីវ័ន្ត)
តុកៗៗៗៗសម្លេងគោះទ្វារបសំអ៊ំឆយ .....ក្មួយសំណាង ជីវ័ន្តភ្ញាក់នៅឆាប់ចុះមកញ្ញាំបាយ
ជីវ័ន្ត : រួចហើយខ្ញុំសំទៅក្រោមមុនហើយណា ទៅជួយការងារអ៊ំឆយផង
សំណាង : បាទ
ពេលនឹងជីវ័ន្តក៏ចុះទៅក្រោមហើយសំណាងក៏រៀបចំទៅងូតទឹកតែងូតមិចទៅបើឈឺដៃចឹងនោះ ស្រេចលើយើងគិតម៉េចក៏មិចទៅ បន្ទាប់ពីររៀបចំរួចហើយក៏ទៅក្រោមនិងញ្ញាំអារហារពេលព្រឹក
បូរិន : ក្មួយដៃទៅត្រូវនិងស្អីនិងឡើងហើម
ប៉ាម៉ាក់ : មែនហើយចៅ
ជីវ័ន្ត : អឺកៗ
ខ្ញុំគៀបនិងទ្វាព្រឹកមិញតែមិនអីទេលាបថ្នាំរួចហើយ តិចទៀតគ្រាន់ហើយ (សំណាងបានឆ្លើយកាតមុខជីវ័ន្ត)
បន្ទាប់ពីរញ្ញាំអាហារពេលព្រឹកហើយជីវ័ន្តនិងសំណាងក៏រៀបចំទៅសំពង់សោម តែពីរអ្នកទេដោយសារតែអ្នកដ៏ទៃទៀតគេមិនចង់ទៅ ណាមួយជីវ័ន្តមិនដែលស្គាល់សោះសំណាងនាំដើរលេងផងទៅ ។
សំណាង : ជីវ័ន្តចង់ទៅលេងឯណាមុន??
ជីវ័ន្ត : ទៅណាក៏បានដែលព្រោះមិនដែលស្គាល់អីផងនៅសីហនុនិង
សំណាង : ចឹងយើងទៅតែមាត់សមុទ្របានហើយមិនបាច់ទៅណាទេ ណាមួយមេឃមិនស្រួលផង
ជីវ័ន្ត : ល្អដែលខ្ញុំចង់ស្គាល់កំពង់សោមល្មមហើយ ចង់ជិៈម៉ូតូទឹកទៀត
សំណាង : ហើយចេះជិះដែ?
ជីវ័ន្ត : នណាចេះជិៈគ្រាន់តែស្រមៃនិងណាបើមិនធ្លាប់ជិៈផង ?
សំណាង : ចឹងចាំជិៈជាមួយបងចឹង
ជីវ័ន្ត : បងចេះ ??ចឹងចាំបង្រៀនខ្ញុំផងណា??
សំណាង : មានអីបានតើ
(
ឡានក៏ចេះតែបើកទៅរហូតដល់កន្លែងដែលត្រូវលេង)
ជីវ័ន្ត : កន្លែងនិងមែនបង កំពង់សោមនិង??
សំណាង : បាទ
ជីវ័ន្ត : ស្អាតណាស់បង តោះយើង (ជីវ័ន្តគ្រាន់តែមាត់កអុសដៃសំណាងទៅយ៉ាងលឿន)
សំណាង : ហើយទៅណានិង??
ជីវ័ន្ត : ចុះនិយាយគ្នាឡានរួចហើយតើ
សំណាង : មិនទៅរកទិញអីញ្ញាំនិងរកកញ្ចុះអង្គុយសិនទេអី??
ជីវ័ន្ត : បាទអំភើបពេកនិងណា
................................
ពួកគេក៏នាំគ្នាទៅរកកញ្ចុះអង្គុយ ហើយសំណាងទៅរកជួលម៉ូតូទឹកនិងមកវិញព្រមទាំងអាវសម្រាប់ហែលទឹកអោយជីវ័ន្តផង ទាំងពីរនាក់ក៏បានផ្លាស់ប្តូរសម្លៀកបំពាក់ហើយក៏សំដៅទៅរកម៉ូតូទឹក
សំណាង : ត្រៀមរួចនៅ???
ជីវ័ន្ត : ត្រៀមហើយ
ទ្រឺនៗៗៗៗៗៗៗៗគ្រាន់តែចេញភ្លាមជីវ័ន្តអោបសំណាងគ្មានបើកភ្នែកទេលឿនពេកនណាមិនខ្លាចណាមួយបានអោបគេផង សំងំស្រែកប៉ាដោយទៅមិនងាយបានអោបទេ(អ្នកសរសេរនិងចូលចិត្ត តែជីវ័ន្តខ្លាចមែន តែបើអ្នកសរសេរមិនខ្លាចម៉ូតូទឹកទេ កំអោយតែម៉ូតូគោកដួលបែកមុខ)
ពេលទៅឆ្ងាយពីឆ្នេរគួសមដែរ
សំណាង : ហើយអោបដល់ណាឈប់ហើយតើ
ជីវ័ន្ត : បើកលឿនម្លេស
សំណាង : បងចូលចិត្តតោះ
ជីវ័ន្ត : ទៅណា
សំណាង : ចុះថារៀនបើកនោះអី
ជីវ័ន្ត : បាត់ចង់ហើយ តែចង់សាក់
ពួកគេក៏ប្តូរកន្លែងគ្នាអង្គុយជីវ័ន្តអង្គុយមុខធ្វើតៃកុងម្តងប៉ុន្តែមិនទាន់ចេះបើកទេ ហើយសំណាងក៏រៀបរាប់បង្ហាញពីរបៀបបើកម៉ូតូទឹកទៅជីវ័ន្ត ឯជីវ័ន្តខ្លួនបានស្ថិតនៅក្នុងរង្វង់ដៃរបស់សំណាង មិនបានចាប់អារម្មនិងការបង្រៀនទេតែខូច លួចមើល មុខគេឡើងភ្លឹកម៉ង
ជីវ័ន្ត : ប្រាប់ម្តងទៀតមកបងភ្លេចបាត់ហើយ
សំណាង : ok
សំណាងបម្រុងនិងអោនទៅពីរក្រោយប្រាប់ម្តងទៀត ចំពេលដែលជីវ័ន្តងាកមកមានអីមាត់និងមាត់ប៉ះគ្នាបាត់....
....
ស្លេសសិនហើយ
ខ្ជិលធ្វើបាបសំណាង​ និងជីវន្ត ហើយមិនមែនតែសំណាងនិងជីវ័ន្តទេជាប់មាត់គ្នាសូម្បីអ្នកសរសេរនិងជាប់ទាំងអស់និង សរសេររឿងមិនចង់កើត ថារកអ្នកមកជំនួសឯងសិនតើ បើប្តីរំខានចឹងៗនោះសរសេររឿងចប់អត់ន៎ តោះនណាស្មោះចិត្តជំនួសខ្ញុំ....

No comments:

Post a Comment