Breaking

Saturday, October 6, 2018

កំណត់ស្នេហ៍ (ភាគ3)


កំណត់ស្នេហ៍
(ភាគ3)
និពន្ធដោយ Ann Vy



ខ្យល់បក់រំភើយ ទឹកកំពុងតែរត់ប្រដេញគ្នាទៅមាត់ច្រាំង ប្រណាំងនិងខ្យល់បក់ ព្រោះអាកាសធាតុមិនសូវជាល្អប៉ុន្មានទេ មនុស្សនៅឯឆ្នេរកំពុងតែរត់លេងខ្លះថតរូបខ្លះ ហែលទឹកលេង ខ្លះដែលមានគូស្នេហ៍ក៏ប្រឡែងគ្នានៅក្នុងទឹកតែមិនដឹងធ្វើអីខ្លះទេម្តងខាងមុខម្តងខាងក្រោយ (អ្នកសរសេរទៅកំពុងសោមកាលមុនឃើញចឹងជនជាតិចិនពីរអ្នកនិងមិនដឹងជាគេធ្វើអីម្តងមុខម្តងក្រោយ ឯងឈរមើលឡើងភ្លឹក ម៉ង គិតតែនិយាយភ្លេចពីរអ្នកនិងបាត់ហើយមិនដឹងមិចទេជីវ័ន្តចេះបើកម៉ូតូទឹកហើយទេដឹង??)យើងមើលទៅមិនថាតែគូស្នេហ៍ទេ សូម្បីតែពីរអ្នកដែលនៅលើម៉ូតូទឹកមិនមែនជាស្អីនិងគ្នាផងហើយណាមួយប្រុសនិងប្រុសផង មិចបានជាមាត់ជាប់គ្នាចឹង គ្រាន់តែជាប់មាត់គ្នាប៉ុណ្ណឹងម្នាក់ៗមិនហានកំរើកទេសំណាងបិទភ្នែកជិតបាត់ឯជីវ័ន្តផុតពីរបើកភ្នែកធំៗក៏បិតភ្នែកសម្ងំយកក្លិននិងរស់ជាតិពីរមាត់កម្លោះសង្ហាសំណាងដែរ បន្ទាប់ពីរកំពុងតែស្លុងអារមណ៌្មភ្លេចខ្លួនរាងៗខ្លួនមួយភ្លែតដោយសារត្រូវសណ្តំ ក្តុង…………..ចង្រៃយ៉ដាច់អារម្មអស់ជីវ័ន្តមិចនិងបានជាប់មាត់ជាមួយប្រុសសង្ហាប៉ុណ្ណឹងហើយទៅភ្ញាក់ច្រានគេធ្លាក់ទឹកយ៉ាប់ម៉ង (បើប៉ះខ្ញុំវិញហាសបានឧកាសមកដល់ហើយបណ្តោយ សម្ងំទាល់តែបានអឺសសិននោះ……និយាយលេងទេហាសហាស…)
សំណាង : ហាស…មិចច្រានបងទម្លាក់ទឹកចឹង
ជីវ័ន្ត : សំទោសបង
…….
ពេលនឹងជីវ័ន្តខំជួយទាញសំណាងឡើងមកវិញមានអីបានតែធ្លាក់ហើយទាញអោយធ្លាក់បណ្តោយទៅ យ៉ាងមិចវិញ ពេលនិងពីរនាក់បានវាយទឹកដាក់គ្នាយ៉ាងសប្បាយ បន្ទាប់ពីរលេងហើយ ក៏នាំគ្នាឡើងមកច្រាំងវិញ ឯជីវ័ន្តមានចេះបើកអី ចាំតែជិៈប៉ាដោយទៅ ។
សំណាង : តោះទៅលេងឯណាទៀត
ជីវ័ន្ត : ស្រេចលើបងទេ តែបើខ្ញុំមិនចង់ទេមានអារម្មដូចខ្សោះខ្លួនណាស់
សំណាង : យ៉ាងមិចហើយតិចឈឺ
(
សំណាងទៅស្ទាបខ្លួនជីវ័ន្តហើយឃើញថាក្តៅខ្លួនមែន ច្រមុះវិញឡើងក្រហម )បើចឹងមិនបាច់ដើរទេតោះបាយអោយលឿនទៅ យើងទៅផ្ទះបណ្តោយមិនបាច់ដើរលេងទេ
ជីវ័ន្ត : បាទបង
……
និយាយទៅសរសេរសាច់រឿងដូចលើសហើយជីវ័ន្តគ្រាន់តែអ្នកបម្រើសោះតែសរសេរនិងមើលទៅដូចមិនមែនអ្នកបម្រើហើយ……តែដោយសារនៅផ្ទះនិងសំណាងជាមនុស្សដែលមិនចេះប្រកាន់ខ្លួន ណាមួយជីវ័ន្តក៏មិនមែនជាក្មេងក្អេងក្អាងដែរ ហើយសំណាងក៏ចូលចិត្តជីវ័ន្ត គាត់មានអារម្មសប្បាយពេលធ្វើអោយជីវ័ន្តអៀនព្រោះមុខកាន់តែcuteហើយlovelyទៀត។
នៅតាមផ្លូវប្រហែលម៉ោងមួយក្នុងឡានដែលក្នុងនោះមានតែកំឡោះសង្ហាៗពីរនាក់ជិៈបានរត់ឆ្ពោះទៅកាន់ទីរួមខេត្តវិញ ក្នុងល្បឿនគួសំដែរ
………………………………………………………………………………………………………………………………………………
បូផា : បូរិនកូន(ម្តាយលោកបូរិនឈ្មោះបូផា) តើជីវ័ន្តនិងគេរស់នៅឯណាដែរ?
បូរិន : បាទម៉ាក់ គេនៅសៀមរាប
បូផា : ចុះប៉ាម៉ាក់គេឈ្មោះអីកូន ហើយយ៉ាងមិចបានកូនស្គាល់គេនិង
បូរិន : បាទម៉ាក់ គេគ្មានប៉ាទេមានម្តាយហើយនិងបងស្រីគេ ប៉ុន្តែម្តាយគេបានស្លាប់ហើយកូនជិៈឡានក្រុងមកពីរកំពង់ចាម ក៏ជួបគេមករកការងារនៅភ្នំពេញ
ណាមួយ ឃើញគេជាក្មេងសុភាពរាបសានិងអាណិតគេ ក៏យកគេមកនៅផ្ទះគ្រាន់ជួយការងារមីងឆយទៅ
ឆារ៉ាន(ប៉ារបស់លោកបូរិន) : មានអីកូនគេជាអ្នកស្រែ
តែការរៀបចំឥរិយាបថល្អគួសមចេះស្គាល់ចាស់ទុំ ហើយគេឈប់រៀនទីប៉ុន្មានកូន?
បូរិន : ទី11ប៉ាដោយសារម្តាយឈឺគ្មានអ្នកជួយការងារផ្ទះទើសសម្រេចចិត្តឈប់រៀន
ឆារ៉ាន : ហឹម...មើលទៅគេពិបាកណាស់ប៉ាចង់ជួយអោយគេរៀនអោយចប់កូនគិតមិចដែរ??
បូរិន : ខ្ញុំក៏គិតថាចង់ជួយគេរៀនអោយចប់ដូចគ្នាដែលប៉ា តែចាំមើលបន្តទៀតសិនថាគេយ៉ាងមិច។
បូផា : ចា៎...ចឹងបើឃើញគេ ជាក្មេងល្អចឹងរហូត សូមកូនជួយគេផងណាទុកថាធ្វើបុណ្យនិងអ្នកក្រខ្សត់ណាកូន
បូរិន : បាទ.
តីតៗៗៗៗៗៗៗៗៗៗពេលនិងក៏លឺសម្លេងឡានកំឡោះទាំងពីរមកពីរដើរលេងវិញ អ្នកនៅក្នុងផ្ទះក៏ចម្លែកដែលព្រោះដើរលេងមិនបានប៉ុន្មានផងត្រលប់មកវិញបាត់ហើយ
បូរិន : មីងឆយទៅបើកទ្វាអោយក្មួយសំណាងតិចមីង(គាត់ក៏បើកទ្វារបងផ្ទះអោយបងសំណាងហើយអ្នកទាំងពីរបន្ទាប់ពីរចតឡានរួចរាល់ហើយក៏ដើរមករកកន្លែងពិភាក្សាគ្នា)
សំណាង : ជីវ័ន្ត : ជំរាបសួ លោកអ៊ំ ម៉ាកុង
សម្លេងក៏ឆ្លើយព្រមគ្នា បាទ ចា៎ យ៉ាងស្រស់ពព្រាយ
ឆារ៉ាន់ : ហើយចៅឆាប់មកម្លេះបានទៅលេងណាខ្លះចៅ
បូផា : មែនហើយ
សំណាង : បាទអាម៉ា បានទៅលេងមាត់សមុទ្រក៏មកវិញទៅ ព្រោះជីវ័ន្ត មិនស្រួលខ្លួនប្រហែលផ្តាសាយហើយ ព្រោះលេងទឹកច្រើន
ជីវ័ន្ត : ខ្ញុំសំទោសណាដែលរំខានដល់បងសំណាង
បូផា : មិនអីទេសំណាងគេបានស្គាល់
ច្រើនហើយ(និយាយទៅជីវ័ន្តទាំងញញឹម)តែយាយចង់អោយគេជូនចៅទៅលេងអោយស្គាល់ខ្លះនិងណា តែចៅឆាប់ទៅសំថ្នាំពីនាងឆយទៅផ្តាសាយហើយ
ជីវ័ន្ត : អគុណយាយ
បន្ទាប់ពីរទទួលថ្នាំលេបហើយជីវ័ន្តគេ ក៏កេងលក់ ប្រហែលដោយសាឥទ្ធិពលថ្នាំ
............................................
ទាំងអស់គ្នាៗៗៗថ្ងៃនេះខ្ញុំមានដំណឹងល្អប្រាប់ មាននារីម្នាក់បន្ទាប់ពីរបាន
និយាយទូរស័ព្ទហើយក៏រត់ពីរកន្លែងដែលខ្លួនអង្គុយធ្វើកា រទៅឈរនិយាយប្រាប់បុគ្គលិកផ្សេងៗទៀតយ៉ាងសប្បាយនិងរំភើបដែលបានលឺដំណឹង ថាចៅហ្វាយដែលបានបែកគ្នានិងមកគ្រប់គ្រងក្រុមហ៊ុនម្តងទៀត។
ធារឹទ្ធ : ហើយមានការអីនិងមើលទៅដូច
ជាភ្ញាក់ផ្អើលម្លេស រ័ត្ន ??
រ័ត្ន : គឺមាននិងហើយ ឯងមិនចង់ដឹងទេអី
ទាំងអស់គ្នាក៏ឆ្លើយ ចង់ដឹងៗៗៗ
រ័ត្ន : យើងនៅចាំបងសំណាងទេ
ទាំងអស់ឆ្លើយនាំចាំគាត់តើ គាត់ជាក្មួយលោកបូរិនដែលធ្លាប់គ្រប់គ្រង់នៅក្រុមហ៊ុននិង កាលគាត់មិនទាន់ទៅបារាំង
ធារឹទ្ធ : នណាមិនចាំប្រធានទាំងមូលហើយ
រ័ត្ន : ថ្ងៃច័ន្ទអាទិត្យក្រោយនិងគាត់ចាប់ផ្តើមមកធ្វើការហើយ
....
គ្រាន់តែលឺចឹងម្នាក់រំភើបណាស់ហើយក៏គិតថានិងធ្វើអ្វីសុប្រាយទៀតផង.......
ឯយើងងាគមកមើល នៅឯខេត្តសីហនុវិញបន្ទាប់ពីរជីវ័ន្តលេបថ្នាំហើយកេង បន្ទាប់ពីកេងក៏ ក្រោកមកជួយមើលអ្វីៗដែលមាននៅក្នុងផ្ទះ តាមរបៀបការងាររបស់អ្នកបម្រើ នៅក្រោយផ្ទះកម្លោះតូចយើងឃើញ មានដាំបន្លែតិចតួច ចង់គ្រប់មុខហើយល្អៗទៀត កម្លោះយើងក៏ទៅអង្គុយលេងនិងបោចស្មៅ ដែលដុះក្នុងនោះតិចតួចប្រណាំងនិងដំណាំបន្លែនិង
សំណាង : ធ្វើអីនិងជីវ័ន្ត??
ជីវ័ន្ត : បាទបងខ្ញុំឃើញបន្លែល្អក៏មកអង្គុយបោចស្មៅលេងទៅ
ពេលនិងសំណាងក៏អង្គុយបោចស្មៅដែរ ហើយពីនាក់មើលទៅសប្បាយណាស់
ជីវ័ន្ត : ហា.....បងចង់ធ្វើអីនិងប្រឡាក់ខ្ញុំអស់ហើយ
(
សំណាងយកផុក់ទៅលាបមុខជីវ័ន្ត)តែជីវ័ន្តមិនតបតទេ សំណាងលាបជីវ័ន្ត រហូត ធ្វើអោយជីវ័ន្តទ្រាំមិនបាន មានអីដៃទាំងពីរ របស់ជីវ័ន្ត ដែលពោរពេញទៅដោយផុក់ ប៉ាតមុខសំណាងគ្មានសល់សល់តែភ្នែកនិង ពេលនឹង ពីនាក់ក៏ប្រលែងគ្នា នៅកន្លែងនិងយ៉ាងសប្បាយហើយខ្លួនម្នាក់ៗប្រឡាក់សុទ្ធតែផុក់(និយាយរឿងលេងផក់ចឹងនឹកណាស់កាលពីរតូចៗៗអោយតែភ្លៀងនាំគ្នាលេងចាប់បោកគ្នាសប្បាយណាស់)
បូផា : ហើយចៅទាំងពីរលេងអីនិងមើលម្នាក់ៗសុទ្ធតែផុក់ចឹង
សំណាង : បាទម៉ាលេងផុក់
សំណាង : ធំហើយចៅចូលចិត្តញោះ
ជីវ័ន្តម្លេសហាសទៅងូតទឹកងូតអីឆាប់ញ្ញាំបាយ
ទាំងពីរនាក់ក៏ទៅងូតទឹកហើយសំណាង ជាអ្នកងូតមុនតែដោយសាតែម្នាក់ៗពោរពេញទៅដោយការប្រឡាក់ ក៏ចូលទៅងូចទាំងពីរនាក់តែម្តងទៅ
គ្រាន់តែចូលបន្ទប់ទឹកភ្លាម សំណាងជិតស្រាតក្រមាហើយ
ជីវ័ន្ត : បងចង់ធ្វើអីនិង
សំណាង : គឺ........
ជីវ័ន្ត : ចឹងខ្ញុំចេញទៅចាំខាងក្រៅ បងងូតម្នាក់ឯងទៅ មើលតែងូតម្នាក់ឯង(ជីវ័ន្តរអ៊ូម្នាក់ឯងតិចៗៗ)
សំណាង : ok...ចឹងអូនឯងងូតមុនទៅចឹង (សំណាងក៏ឈរអោបដៃមើលជីវ័ន្តងូតទឹក)
ជីវ័ន្ត : ហើយមកឈរមើលខ្ញុំចឹង ខ្ញុំងូតមិនកើតទេបងចេញសិនទៅ
សំណាង : ហាគ..មិនចឹងគ្រាន់តែបងឈរមើលសោះ អៀនមែន??ចេះអៀនមើលតែស្រី(((និយាយទៅជីវ័ន្តទាំងញញឹមហើយឆ្លៀតញ្ញាក់ចិញ្ចើមទៀត)
ជីវ័ន្ត : នណាអៀន???
សំណាង : អាក្អូនឯងនិង
ជីវ័ន្ត : ខ្ញុំមិនបានអៀនទេ
សំណាង : យ៉ា.....មុខកាន់តែក្រហមទៅ ក្រហមទៅហើយ
(
ពេលនិងសំណាងចេះតែបន្តុះបង្អាប់ជីវ័ន្ត ឯជីវ័ន្តមិនទទួលយកសោះ គិតតែប្រកែកយកឈ្នះ អស់បានងូតទឹកហើយ កំពុងតែបង្អាប់ជីវ័ន្ត សំណាងក៏ រាងអាក់បន្តិចហើយក៏ហៅជីវ័ន្ត
សំណាង : ជីវ័ន្ត
ជីវ័ន្ត : បាទបង
សំណាង : យប់មិញបងដូចឃើញអូនឯងពាក់ខ្សែរករ អូនដោះទុកមែន
(
គ្រាន់តែនិយាយរឿងខ្សែរករ ជីវ័ន្តករយកដៃស្ទាបកររបស់ខ្លួន គឺមិនឃើញពិតមែន ពេលនិងជីវ័ន្តរាងភ្លេចស្មារតី ពេលដឹងថាខ្សែរកររបស់ខ្លួនបាត់ តែមិនដឹងជាបាត់នៅកន្លែងណាទេ តែកន្លែងដែលចាប់អារម្មនោះ គឺកន្លែងដែលបានប្រលែងគ្នានិងបងសំណាងមុននេះបន្តិចនឹង ហើយជីវ័ន្តបានបើកទ្វារបន្ទប់រត់ទៅក្រៅយ៉ាងលឿនជាមួយនិង ខោជើងខ្លីត្រឹមជង្គង់ហើយខ្លួនមិនមានពាក់អាវសោះ ឯសំណាងក៏ខំដើរយ៉ាងលឿនតាមក្រោយជីវ័ន្ត ហើយខំហៅជីវ័ន្ត ជីវ័ន្ត ៗៗៗៗៗចាំបងផង តែជីវ័ន្តមិនបានចាប់អារម្មនិងសម្លេងហៅរបស់សំណាងទេ អ្វីដែលខ្លួនចាប់អារម្មណ៌នោះ គឺជាខ្សែរករ ដែលជាកេរ៌តែមួយគត ដែលម្តាយបានទុកអោយបន្ទាប់ពីរគាត់បានលាចាក់លោកទៅ ហើយជីវ័ន្តបានសន្យាថានិងរក្សាវាអោយល្អស្រលាញ់វាស្មើរជីវិត តែឥលូវនេះបានបាត់ទៅហើយ មិនដឹងថារកឃើញឬក៏អត់ទេព្រោះខ្លួនមិនដឹងថាវាបាត់នៅកន្លែងណាផង។ពេលនិងជីវ័ន្តបានរត់ទៅសម្តៅ កន្លែងដែលខ្លួនប្រឡែងជាមួយសំណាង ក្រែងលោវាដាច់នៅកន្លែងនោះ។ហើយសំណាងក៏ជួយរកវាដែលតែមិនឃើញសោះ ។
សំណាង : មិនឃើញទេប្រហែលជាវាបាត់ពេលទៅលេងនៅសមុទ្រទេដឹង??
ឯជីវ័ន្តមិនបាននិយាយអីតបនិងសំណាងទេ គ្រាន់តែតបទៅសំណាង តែបន្តិច ..ប្រហែលហើយ...
......
ជីវ័ន្តក៏ដើរទៅក្នុងផ្ទះវិញ ជាមួយនិងទឹកមុខកំសត់គួរអោយអាណិតណាស់យើងគិតថា នណាមិនស្ដាយ ព្រោះរបស់តែមួយដែលម្តាយបានទុក អោយហើយខ្លួនបែរជាទុកវាមិនបានល្អទៅវិញ????
........................
ជីវ័ន្តនឹកឃើញតែរឿងខ្សែរក ដែលទើបនិងបាត់។បន្ទាប់ពីររៀបចំខ្លួនរួចហើយក៏ញ្ញាំអាហារពេលល្ងាច ថ្ងៃនេះរាងចម្លែងបន្តិចដូចមិនសូវមាននណាមាត់សោះ សំណាងញ្ញាំបាយគិតតែសម្លឹងមើលទៅមុខជីវ័ន្តដែលឈរកៀនជញ្ជាំងចាំដាក់បាយអោយចៅហ្វាយ ជាមួយនិងទឹកមុខដ៏ក្រៀមក្រំ។
បូរិន : ជីវ័ន្តក្មួយយ៉ាងមិចហើយ ??ពូឃើញម៉ាល្ងាចហើយមានបញ្ហាអីមែន??
ឆារ៉ាន់ : មែនចៅកើតអីប្រាប់មកកំលាក់អី??
ជីវ័ន្ត : (ញញឹមស្ងួតទៅម្ចាស់សំណួរ)បាទមិនអីទេគ្រាន់តែមិនស្រួលខ្លួនតិច
សំណាង : បាទលោកអ៊ំគឺគេ បាត់ខ្សែរករ
ឆារ៉ាន់ : ខ្សែរករ?(សួរបញ្ជាក់)ហើយខ្សែរករនិងតម្លៃប៉ុន្មាន?
ចាំតាទិញអោយវិញ
ជីវ័ន្ត : បាទលោកតាអគុណច្រើន តែវាជាខ្សែរករតែមួយគត់ដែលម្តាយខ្ញុំទុកអោយ(និយាយហើយទម្លាក់ទឹកមុខចុះ ព្រោះវាពិតជាសោកស្ដាយមែនទែនសម្រាប់ការដែលបាត់ខ្សែករនិង))
បូផា : ហើយមាននណាឃើញខ្សែរកជីវ័ន្តទេ??បើឃើញអោយគេវិញទៅ(អ្នកស្រីបូផាបានសួរទាំងអស់គ្នាដែលនៅទីនេះ)
(
ទាំងអស់គ្នាក៏ក្រវីក្បាល)
សំណាង : ខ្ញុំគិតថាប្រហែលជាបាត់ពេលទៅលេងទឹកហើយ បើសិនជ្រុះបាត់នៅផ្ទះ ប្រហែលជាមានអ្នកឃើញហើយ
បូផា : មែនហើយ បើចឹង បើសិនជាពេលក្រោយឃើញចាំយាយតាទុកអោយណា
+++++
ជីវ័ន្តអគុណលោកយាយ ក៏ញញឹមដាក់គ្រប់គ្នា តែនៅតែញញឹមស្ងួតដដែល++++++
ពេលនឹងអាហារពេលល្ងាចក៏បានបញ្ចប់ រួចរាល់គ្រប់គ្នាបានចូលសម្រាននៅបន្ទប់រាងខ្លួន
+++
សម្លេងភ្លៀងធ្លាក់ប៉ះនិងជញ្ជាំងផ្ទះថ្មដ៏រឹងមាំតែមិនមានជាសម្លេងរំខានទេ កំលោះអាយុប្រហែល២០ឆ្នាំកម្ពស់ប្រហែល1.65m(កម្ពស់អ្នកសរសេរពិត)កំពុងឈរសម្លឹងមើលទឹកភ្លៀងដែរ ធ្លាក់មកបុកនិងជញ្ជាំងកញ្ចក់ ហើយទឹកភ្នែកក៏ហូរមកប្រណាំងនិងភ្លៀងដែលធ្លាក់មក ដោយសារការនឹកដល់ម្តាយ នឹកដល់អ្វីដែលខ្លួនមិនអាចរក្សា សូម្បីតែរបស់ម្តាយ ដែលនិយាយថារក្សាអោយល្អ ក៏ខ្លួនមិនអាចថែរក្សាវាបានដែរ។
សំណាង : ហេតុអីមិនចូលកេងយប់ជ្រៅហើយណា?
****
គ្រាន់តែលឺសម្លេង កំលោះយើង ខំជូតទឹកភ្នែកនិងងាក់មកញញឹមរកម្ចាស់សម្លេង តែដោយសារបន្ទប់សម្រាប់អង្គុយលំហែរអារម្ម និងមានតែពន្លឺតិចៗៗជាពន្លឺរូមែនទីច ហើយមើលគ្នាមិនសូវច្បាស់ប៉ុន្មានទេ សំណាងក៏ដើរមកជិតជីវ័ន្ត ***
%
នឹកដល់ខ្សែរកមែន??សំណាងសួ)
%
បាទបង(គ្រាន់តែនិយាយដល់នឹង ទឹកភ្នែកក៏ចាប់ផ្តើមស្រក់មកទៀតហើយ យើងគិតថាជីវ័ន្តទន់ខ្សោយណាស់ ព្រោះគ្រាន់តែរឿងខ្សែរករសោះយំដែរ។តែដោយសារយើងមិនដឹងពីរភាពល្វីងជូចត់នៃគ្រួសាររបស់ជីវ័ន្ត ថាមនោសញ្ចេនាម្តាយនិងកូនបែបណា ហើយការឆ្លងកាត់ ភាពលំបាកវេទនាប៉ុណ្ណា ទោះខ្សែរករ វាគ្រាន់តែជាវត្ថុ ដែលមិនអាចជំនួសម្តាយបាន តែវា ដំណាងអោយម្តាយរបស់គេ ព្រោះគេគ្មានសល់អ្វីទេពេលដែលម្តាយគេចាក់ចេញទៅ សល់តែមួយគឺខ្សែរករ តែពេលនេះវាបាត់ហើយ តើគេមានអ្វីទៀត ))
សំណាង : បងសោកស្ដាយផងណា
ជីវ័ន្ត : បាទបងមិនអីទេ តែខ្ញុំមានតែមួយនិងដែលសល់ពីរម្តាយខ្ញុំ ចុះបើវាបាត់ហើយខ្ញុំមិនសល់អ្វីសោះ
((
សំណាងក៏បានទៅអោបជីវ័ន្ត))
សំណាង :: បើចង់យំៗៗយំមកណា ហើយគិតថាទ្រូងបង នេះ ជាកន្លែងដែលអូនសម្រក់ទឹកភ្នែកចុះ តែអូនត្រូវចេះស្រលាញ់ខ្លួនឯង បើម្តាយអូននៅរស់ ឃើញអូនទន់ខ្សោយចឹងគាត់នឹងមិនសប្បាយចិត្ត
((
ពេលនិងជីវ័ន្តអោបសំណាងយ៉ាងណែនហើយទឹកភ្នែកហូរមកគ្មានសល់ទេ ++ខ្ញុំអគុណណាដែលបងតែងតែផ្តល់កម្លាំងចិត្តសម្រាប់ខ្ញុំ +ជីវ័ន្តបាននិយាយទៅសំណាងជាមួយនិងសម្លេងរអាករអួល++
ថ្ងៃដែលត្រលប់ទៅភ្នំពេញវិញក៏បានមកដល់ ពេលនឹងសំណាងនិងជីវ័ន្តក៏បានរៀបចំឥវ៉ានដែលខ្លួនយកមកតាម ដាក់វ៉ាលីហើយ ក៏យកទៅដាក់និងគូទឡាន
បូផា :: សុខសប្បាយតាមផ្លូវណាចៅ
សំណាង :: បាទអគុណលោកយាយ
បូផា :: ចុះឯណាជីវ័ន្តទៅចៅ??
សំណាង :: អូ….នោះកំពុងដើរមកល្មម
ជីវ័ន្ត :: ជំរាបសួរយាយ
បូផា :: ចាស់…លើកដៃថ្វាយព្រះណាចៅ
+++
ពេលនឹងលោកបូរិននិងប៉ារបស់គាត់ក៏ដើរមក++
ឆារ៉ាន :: សុខសប្បាយតាមផ្លូវណាចៅៗ
::
បាទលោកតា
បូផា :: ចៅទាំងពីរមើលថែគ្នាផងណា ជាពិសេសសំណាងមើលប្អូនផង កំសូវញោះប្អូនពេកលឺនៅ
សំណាង :: បាទ…លោកយាយធានាថាសូម្បីស្រមោចក៏មិនអោយប៉ះបានដែល
++
និយាយនិងងាកទៅមើលមុខជីវ័ន្តដែលកំពុងឈរអោនក្បាលនៅក្បែរខ្លួននិង++
បូរិន :: ជីវ័ន្តក្មួយជួយមើលថែផ្ទះពូផងណា
ជីវ័ន្ត :: បាទលោកពូ
((
ពេលនេះកំឡោះទាំងពីរនាក់ក៏បានឡើងឡាន តែយើងនឹងឆ្ងល់ថាមិចបានជាលោកបូរិននិងមីងឆយ មិនទៅចឹង ការពិតទៅគឺគាត់ចាំទៅតាមក្រោយព្រោះគាត់បានអោយការងារនិងទៅសំណាងអស់ហើយ ការងារដែលគាត់ធ្លាប់ធ្វើគឺសំណាងអ្នកធ្វើជំនួសគាត់គ្រាន់តែអ្នកជួយជ្រោមជ្រែងពីរក្រោយ ហើយណាមួយលោកបូរិនក៏មានពេលមើលថែប៉ាម៉ាកដែរ។ ឯមីងឆយគាត់មិនទៅវិញទេ ដោយសារគាត់មានជីវ័ន្តជំនួសការងារហើយ ណាមួយប៉ាម៉ាក់លោកបូរិនគាត់ចាស់ហើយត្រូវការអ្នកជួយមើលថែ ជាពិសេសម្តាយលោកបូរិន គាត់មានជំងឺប្រចាំកាយគឺជំខ្សោយបេះដូង ចឹងហើយលោកបូរិនគាត់ស្រលាញ់ម្តាយគាត់ណាស់ គាត់តែងតែធ្វើអ្វី តាមម្តាយទាំងអស់ អ្វីដែលម្តាយគាត់មិនចូលចិត្តហើយ ទោះគាត់ស្រលាញ់ប៉ុណ្ណាក៏ដោយ គាត់ត្រូវតែព្យាយាមធ្វើដើម្បីម្តាយគាត់ដែរ ហើយម្តាយលោកបូរិនដូចគ្នា កាលមុនគាត់ជាមនុស្សដែលប្រកានវណ្ណៈណាស់ ហើយក៏ជាមនុស្សដែលធ្វើអ្វីយល់តែពីរអារម្មខ្លួនឯងដែរ ។
*********** *********
នៅតាមផ្លូវ ដែលឆ្ពោះទៅកាន់ភ្នំពេញវិញ កំលោះពីរនាក់នៅតែ ស្ងៀមស្ងាត់ដដែល ជីវ័ន្តគឺមុខស្រពោនមិនញញឹមសូម្បីបន្តិច សំណាងបើកឡានផងឆ្លៀតសួរទៅសំណព្វចិត្តដែលកំពុងតែពិបាកចិត្តរឿងខ្សែរករផង។((មិនទាន់ដឹងអីនិងគ្នាផងហៅសំណព្វចិត្តបាត់ហើយ))
សំណាង :: និយាយអីខ្លះមក កំអង្គុយនៅស្ងៀមចឹងបងបារម្មណ៌
ជីវ័ន្ត :: បាទបងខ្ញុំមិនអីទេ ហើយមិនដឹងជានិយាយអី
សំណាង :: និយាយអីក៏បានសួអីក៏បានតែកំអោយស្ងាត់ចឹង ណាមួយកំអោយបងងងុយកេងផង
ជីវ័ន្ត :: បាទតែមិនដឹងនិយាយអីពិតមែន
សំណាង :: ចឹងបងនាំនិយាយចឹង
ជីវ័ន្ត :: បាទ
សំណាង ::ចឹងយើងមកសួរសំណួរគ្នាទៅវិញទៅមកចឹង តែត្រូវតែឆ្លើយត្រង់ok??
ជីវ័ន្ត :: បាទបងតែបងត្រូវតែឆ្លើយមកខ្ញុំត្រង់ៗដូចគ្នា
សំណាង :: បាទព្រោះបងចូលចិត្តតែត្រង់ហាស់ហាស(ហើយក៏សើច)
ជីវ័ន្ត :: ខ្ញុំក៏ចូលចិត្តត្រង់ដែរ
សំណាង :: ត្រូវគ្នាហើយចឹងព្រោះបងត្រង់ដែរ
ជីវ័ន្ត :: បងត្រង់ពិតមែន ខ្ញុំដូចមិនជឿសោះ((ជីវ័ន្តតែចឹងទេតែខិលដែលនិង ការពិតអ្នកសរសេរខិលចឹង)
សំណាង :: មិចថាមិនជឿក្រែងឃើញហើយតើថាបងត្រង់នោះ((យ៉ាៗៗគ្រាន់តែពាក្យត្រង់សោះវែងឆ្ងាយហើយ មកដល់ត្រឹមនេះជីវ័ន្ត ក៏នឹកឃើញហើយ ហើយក៏កាត់ឃើញដែលថាបងសំណាង ចង់សម្តៅលើអីនិង))
ជីវ័ន្ត :: ((ធ្វើពើហើយនិយាយ))ធ្លាប់ឃើញ??ហើយឃើញពីរពេលណាខ្ញុំដូចភ្លេចបាតហើយ??((ចុមនិយាយដល់ណាហើយនិងគ្រាន់តែពាក្យត្រង់សោះ មិចបានវែងឆ្ងាយម្លេស))
សំណាង :: មិនដឹងនណាទេស្រែកឡើងផ្អើលអស់សព្វសត្វកាលមុននោះ????
+++**
ជីវ័ន្តមកដល់ត្រឹមនេះរាងអៀនតិចដែរ ព្រោះនឹកឃើញកាលមុនចង់តែសើចដែលតើ គ្រាន់តែគេឈរគោរពទង់ជាតិសោះ ឯងទៅស្រែកផ្អើលគេអស់ .++++**
តែដោយសារជីវ័ន្តមិនអន់ប៉ុន្មានដែលអារឿងនិយាយលេងនឹងមិនងាយទាល់ទេ
ជីវ័ន្ត :: កាលមុនដូចជាឃើញមិនច្បាស់ទេ បើបិទភ្នែកបាត់ហើយ((ឆ្លៀតសួរឌឺទៀតណា សង្ស័យណាស់អញ))
សំណាង :: ចង់ឃើញច្បាស់មែនចាំបងអោយមើល ដើម្បីបញ្ជាក់ថាបងត្រង់ឬក៏វៀច(((បើខាងក្រៅវិញអ្នកសរសេរនិងថាគេជាមនុស្សឆ្កួតហើយ ព្រោះវែងឆ្ងាយតែអារឿងត្រង់)))គ្រាន់តែនិយាយភ្លាមសំណាងរាងបន្ថយល្បឿនឡានបន្តិច
ជីវ័ន្ត :: ឆ្កួត((ឡើងមុខក្រហមពូកែអៀនតែពូកែនិយាយលេង អ្នកសរសេរចឹងហើយ))
+++
តែសំទោសជំនួសជីវ័ន្តបន្តិចហើយច្រឡំដាក់ពាក្យ ឆ្កួតមួយម៉ាត់ទៅបងសំណាងបាត់ហើយ ចុះនណាទៅដឹងគ្រាន់តែនិយាយ ក៏បន្ថយល្បឿនឡានបាត់ហើយ តែពេលនឹងមិនបន្ថយទេគឺឈប់តែបងម្តង ជីវ័ន្តបេះដូងចង់លោតចេញក្រៅហើយ លោតញ្ញាប់ខុសពីរធម្មតាជាមួយនិងមុខក្រហមឆ្អៅ មើលទៅcuteគួអោយស្រលាញ់ សំណាងចូលចិត្តជីវ័ន្តកន្លែងអៀននិងព្រោះមើលទៅcuteណាស់++
សំណាង :: តោះ(និយាយរួចសំណាងងាកទៅរកដោះខ្សែរក្រវាត់បន្តិច))
ជីវ័ន្ត :: ហើយបងចង់ធ្វើអី((និយាយមិនចង់កើត ភ័យផងខ្លាចគេលេងមែនទែន))
សំណាង :: អត់ឈឺនោមទេអី??
***
គ្រាន់តែលឺចឹងធូទ្រូងតិច សូម្បីអ្នកសរសេរ ក៏តឹងទ្រូងជំនួសជីវ័ន្តដែលមិញ
ជីវ័ន្ត :: អត់ទេហើយត្រូវការអ្នកជួយកាន់ទេ((យី….អាមួយនេះ នូវហាននិយាយឌឺទៀតសង្ស័យណាស់អញ អាសម្តីនិងក៏ខ្លាំងម្លេស អាងតែគេមិនធ្វើនោះ ឯសំណាងមិនតបទេ គ្រាន់តែសើចដាក់ក៏បើកទ្វាឡានចេញទៅបាត់
ជីវ័ន្ត :: បងចង់ធ្វើអីនឹង
សំណាង :: បងត្រូវការអ្នកកាន់អោយ
(((
នោះអញអើយអញថាមែនៗៗឈប់ជួយហើយជីវ័ន្ត យ៉ាងមិចយ៉ាងម៉ាទៅ ឯងរវល់កាន់ខាងណេះដែលលើកនេះជួយមិនកើតទេ ថាចង់ជួយដែលតែរវល់កាន់បោះប្តីដែលចឹងដោះស្រាយខ្លួនឯងទៅ កំបានតែមាត់ពេក ថ្ងៃក្រោយអោយរាង))
*+*
តោះនណាចង់អោយជីវ័ន្តកាន់អោយសំណាង ?????
តែកំព្រួតគ្នាធ្វើបាបជីវ័ន្តណាគ្នាដឹងតែមិនរស់ទេនេះប្រហែលកំពុងភ័យខ្លួនហើយ តែអោយសំមុខ មនុស្សឌឺទាល់តែប៉ះ មនុស្សដូចសំណាងខ្លះ តែសម្រាប់អ្នកសរសេរមិនខ្លាចទេគ្រាន់តែកាន់ កំអោយតែអីផ្សេង)))
*!*
សំស្លេសសិនហើយ និយាយទៅចង់យករួចខ្លួនមិនចេះដឹងរឿងគេពីរនាក់និងទេ*!*

No comments:

Post a Comment