Breaking

Wednesday, August 8, 2018

រឿង ទូរស័ព្ទផ្តើមស្នែហ៍ ( ភាគ5 )

រឿង ទូរស័ព្ទផ្តើមស្នែហ៍ 
( ភាគ5 )
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel_69


ទំរាំតែវះពោះត្រីរួច ភ្លើងឆេះសល់តែរងើកក្រហមច្រាល បងសិលាដើរទៅកាប់មែកស្វាយធ្វើជាតំបុត រួចរើសត្រីដាក់អាំង ។ ប្រហែល5នាទី ក្លិនឈ្លុយរបស់ត្រី បានសាយភាយពេញចំការ ធ្វើអោយពោះខ្ញុំកូរគ្រូកៗ ព្រោះវារសៀលជ្រាលជ្រេទៅហើយ      ប្រែត្រីបណ្តើរ បងសិលាក៍សួមកខ្ញុំ
អូនចូលចិត្តញុាំទឹកជ្រលក់បែបណា ?
នៅផ្ទះអោយតែអាំងត្រីចឹង ខ្ញុំចូលចិត្តទឹកត្រីអំពិលទុំ បើមានត្រសក់ ប៉េងប៉ោះ និង ខ្ទឹមក្រហម រឺស្លឹកខ្ទឹមដាក់ទៀត អេមហួស 
ចាំបង ធ្វើអោយញុាំ
បងអែងទៅរកគ្រឿងផ្សំទាំងនេះនៅឯណាបាន បើឆ្ងាយពីផ្សារសិងអី ?
ទឹកត្រីអំពិលទុំនៅនេះ ត្រសក់ ប៉េងប៉ោះ ស្លឹកខ្ទឹម មិនចេះខ្វះ នោះនៅរងខាងនោះ អូនចង់ទៅមើលទេ ?
ចុម !!  នៅក្នុងចំការបងអែងមានរបស់ទាំងនេះទៀតហី ?
រឿងបន្លែបង្ការ ហូបចុកប្រចាំថ្ងៃ ក្នងចំការ បង ស្អីក៍មានដែរ តោះបងនាំទៅមើល
និយាយរួចបងសិលា កល់តំបុតត្រីអោយខ្ពស់ឆ្ងាយពីរងើកភ្លើង រួចដើរនាំមុខខ្ញុំ ចូលទៅក្នុងចំការម្តងទៀត តែម្តងនេះគាត់នាំខ្ញុំដើរតាមបណ្តោយមាត់ទន្លេ មិនមែនដើកាត់កណ្តាលចំការទៀតទេ  ពួកយើងដើបានប្រហែល20ម៉ែត្រ ខ្ញុំចាប់ផ្តើមភ្ញាក់ផ្អើល ជាមួយនិងចំការបន្លែរបស់បងសិលាទៀតហើយ ត្រង់កន្លែងដីខ្សាច់ហូរដុះ ខ្ញុំមិននឹកស្មានថា នៅក្នុងចំការពោត មាន លាក់បាំងនូវ បន្លែជាច្រើនមុខទៀតបែបនេះសោះ  ចំណុចទាក់ទាញមុនគេ គឺផ្លែប៉េងប៉ោះ មានផ្លែខ្ចីផ្លែទុំ ពេញដើម ខ្ញុំទ្រាំមិនបានក៍ ស្ទុះទៅបេះមួយផ្លែយ៉ាងធំ ពណ៏ក្រហមរលោង គួរអោយឆ្ងាញ់ ភ្លាមនោះបងសិលាស្រែកឃាត់ខ្ញុំ " កុំបេះអានុងអូន រងទាំងនោះដាំសំរាប់លក់ទេ មានជាតិគីមី រងដាំសំរាប់ហូបនៅខាងនោះ " បងសិលាដើទៅឈ នៅក្បែររងមួយទៀតរួចចង្អុល " រងនេះធម្មជាតិសុទ គ្មានគីមី " ខ្ញុំមើលទៅឃើញថាខុសគ្នាខ្លាំងណាស់ រវាងរងដាំសំរាប់ហូប និងសំរាប់លក់ នៅរងសំរាប់លក់ ស្លឹកប៉េងប៉ោះមានពណ៏ខៀវខ្ចី ដើមធំៗខ្ពស់ ផ្លែធំៗ ពណ៏ស្រស់ទៀត ចំនែករងទុកហូប ស្លឹកវាពណ៏រៀងលឿងរិចៗ មានសត្វសុីធ្លុះៗ ដើមទាបៗ ផ្លែធំល្មម ពណ៏ក៍មិនសូវល្អទៀត  ។ បងសិលាអោយខ្ញុំបេះម៉ាសេរី បន្ទាប់មកគាត់នាំទៅកន្លែងទ្រើងត្រសក់ទៀត ខ្ញុំទើបតែឃើញជាលើកដំបូង ពីរបៀបដាំត្រសក់ចំណារ គឺគេយកមែកឈើងាប់ មកដាំឡើងលើ អោយដើមត្រសក់តោងឡើង ផ្លែរយីងរយោងពេញដើម  តែម្តងនេះខ្ញុំមិនទាន់ហ៊ានបេះទេ ចាំអោយបងសិលាប្រាប់សិន ខ្លាចបេះចំអាគីមីទៀត  បងសិលាប្រហែលជាដឹងហើយព្រោះឃើញខ្ញុំឈស្ងៀមមិនទៅបេះផ្លែត្រសក់ ទើបគាត់ចូលទៅបេះ ហើយប្រាប់ថា " នេះដាំសំរាប់ហូប អាចបេះបានមានសុវត្ថិភាព " បានឱកាសនេះខ្ញុំក៍បេះដៃញាប់ស្អេក កាន់មិនអស់ ខ្ញុំដោះអាវដាក់ថែមទៀត  ឃើញខ្ញុំដោះអាវចេញសល់តែខ្លួនទទេ បងសិលាសំលឹងមើលខ្ញុំពីលើដល់ក្រោម  ប្រហែលជាគាត់កំពុងចាប់អារម្មណ៍ផ្នែកណាមួយនៃរាងកាយខ្ញុំហើយ ព្រោះឃើញគាត់សំលឹងមើលមិនដាក់ភ្នែកម្តងហើយម្តងទៀត  ពិបាកថាដែរ ពេលនៅក្នុងចំការដែលមានតែពណ៏ខៀវខ្ចី  ពេលដែលមានពណ៏ស មកនៅលេចធ្លោកណ្កាលពណ៏ខៀវបែបនេះរឿងអីមិនប្លែក គិតមើលទៅ នៅសុខៗស្រាប់តែមាន ដើមទ្រូងមួយដែលមូលដូចទ្រូងមាន់ សាច់ដុំធំៗល្មមសុីចុក សំបុរ ស មានរោមវែងៗ ដុះព្រោងព្រាត រិតតែពិបាកងាកមុខចេញគឺមានដោះមួយគូឡើងរីកធំមូលក្លំ ដុះមមីសជុកព័ទ្ធជុំវិញហើយមានញើសហូរសើមៗរហូតដល់រន្ធផ្ចិត  សូម្បីតែខ្ញុំខ្លួនអែង  ពេលដោះអាវឈមុខកញ្ចក់ម្តងៗ  គ្រឺតសាច់ខ្លួនអែងណាស់ ចុះទំរាំតែគាត់មិនដែលបានឃើញទៀត រឿងអីមិនភ្លឹក  ។  បងសិលាឈធ្មឹងគិតតែពីញញឹមញញែម ទាល់តែខ្ញុំ ស្រែកអោយគាត់ " ហ៊េ លោកបង ថីនិង សុខៗមកឈញញឹមភាយចឹង ? " គាត់ដូចភ្ញាក់ព្រើតរួចតប " មកពីបងអស់សំណើច ព្រោះឃើញអូនអែងដោះអាវខ្ចប់ត្រសក់និងហាស ម៉េចចូលចិត្តត្រសក់ហី  " ខ្ញុំសើចរួចឆ្លើយទៅគាត់វិញ " ចូលចិត្តណាស់ អោយតែបន្លែធម្មជាតិ ហើយជាបន្លែដែលអាចហូបឆៅទាំងសំបកបានខ្ញុំចូលចិត្តទាំងអស់ ព្រោះវាមានប្រយោជន៍ដល់សុខភាព និង ស្បែក " គាត់ងក់ក្បាលហើយតបមកវិញ " អ ! អ ! ហេតុតែគេជាពេទ្យ  គេដឹងពីអត្ថប្រយោជន៍របស់បន្លែ ចឹងតាស បាន សាច់ឈាមគេស្អាតយ៉ាងនិង " ខ្ញុំសំឡក់រួចឆ្លើយកាត់ " នែល្បង ! រឿងនេះសូម្បីតែកូនក្មេង ក៍វាដឹងថាបន្លែមានប្រយោជន៍ច្រើនដែរ មិនមែនចាំបាច់តែពេទ្យ បានដឹងនោះទេ  តោះ បេះបានច្រើនហើយ ទៅកន្លែងវិញ " ចុងក្រោយគឺរងដើមខ្ទឹម  ហេតុអីក៍វាដុះលូតលាស់ល្អម្ល៉េះចង់ត្រឹមជង្គង់ដើមប៉ុនៗចង្កិះ មានខ្លះប៉ុនម្រាមដៃ បងសិលាដកវាបីបួនគល់រួច ដើរបណ្តើរញញឹមបណ្តើរ រហូតដល់កន្ទេល ពួកយើងចាប់ផ្តើមលាងបន្លែ រួចសាប់ត្រសក់ ចិតប៉េងប៉ោះ ហាន់ស្លឹកខ្ទឹម ដាក់ចូលចានជាមួយគ្នា បន្ទាប់មកយកអំពិលទុំ ប៊ីចេង ស្កសរ ដាក់ចូលក្នុងចាននោះដែរ និងចាក់ទឹកត្រីច្របល់ចូលគ្នា ភាយក្លិនឡើងឈ្ងុយ ចង់ស្រក់ទឹកមាត់ រួចរាល់ហើយបងសិលាងើបទៅយកត្រីអាំងដាក់ក្នុងចានឡើងពេញ មើលទៅគួរអោយចង់ហូបមែនទែន ខ្លាញ់រងើម ហើយនិយាយពីឈ្ងុយ មិនអួតទេ លើសបង្កង និងសាច់គោទៀត  ។ រួចរាល់ហើយបងសិលា ងើបទៅយកថង់ដែលព្យួរនៅដើមស្វាយនោះមកដាក់លើកន្ទេសរួចស្រាយថង់ចេញ ការពិតវាគឺជាឆ្នាំងបាយដាំធ្យូង ធំល្មមមួយ ដែលមានបាយពាក់កណ្តាលឆ្នាំង មើលទៅបាយឡើងស ខៀវ ពេលគាត់ដួសដាក់ចាន ធំក្លិនប្រហើរ គាត់ដួសដាក់ចានអោយខ្ញុំឡើងហៀចាន ទាល់តែខ្ញុំស្រែកអោយឈប់
ដួសពេញចានម៉េស កំពប់អស់លូវហើយ
ក្រែងអូនថាឃ្លានហី ចឹងបងដួសអោយច្រើន
បើហូបអស់ប៉ុណ្ណឹង ច្បាស់ជាបែកពោះមិនខានទេ  ព្រោះពោតអាំងនៅពេញពោះនៅឡើយទេ
ញុាំអស់ប៉ុន្នា យកប៉ុណ្ណឹងទៅ
ចុះ ល្បងអែងទៅយកបាយមកពីណានិង ? លើកទាំងឆ្នាំងមកម៉ង
យកពីក្នុងផ្ទះចំការនិង បាយនេះទុកសំរាប់កម្មករដឹកបន្លែ នៅក្នុងចំការ តែពួកគាត់ដឹកបន្លែយកទៅអោយម៉ូយ មិនទាន់មកវិញផង បងក៍យកមកសិនទៅ 
ចុះពួកគាត់មកវិញបានអីហូប ?
*
អុីចុងភៅដាំអោយទៀតហើយ កុំភ័យគេមិនអោយកូនឈ្នួលអត់បាយទេ 
អ ! បានចឹងមិនអីទេ ខ្ញុំសុំហូបហើយទំនងណាស់
តាមសំរួលអូនកុំបង្ខំប្រយ័ត្នអួល សាកស្នាដៃបងមើល
ខ្ញុំចាប់កាច់ត្រី ផ្ទាប់ជាមួយប៉េងប៉ោះនិងត្រសក់ដែលហាន់រួច ឡើងស្រួយខ្ញោក ឆ្ងាញ់យករកលេខដាក់គ្មានទេ ខ្ញុំហូបឡើងតឹងពោះចង់ផ្ទុះ ។ បងសិលាមិនសូវហូបទេ គាត់មើលតែមុខខ្ញុំសើចៗ ប្រហែលជាកំពុងគិតថាខ្ញុំអត់ឃ្លានមិនដែលបានហូបហើយមើលទៅ  បើគាត់គិតចឹងត្រឹមត្រូវហើយ ព្រោះកន្លែងធ្វើការ ខ្ញុំហូបតែបាយហាងស្រាប់ៗ ម្អូបបើមិនសាច់មាន់ សាច់ជ្រូក មិនសាច់ជ្រូក ត្រីចិញ្ចឹម យូៗសាច់គោម្តងទៅ តែបើបានជ្រក់ល្ហុង និង ត្រសក់ចាវហូបយ្យៃពីឆ្ងាញ់ មិនដែលបានហូបរបស់ទាំងនេះផង  ។
បន្ទាប់ពីហូបបាយរួច ពួកយើងនាំគ្នាឡើងទៅលើទូក ម្តងទៀតហើយអង្គុយលេងមើលទេសភាពនិយាយគ្នាពីនេះពីនោះរហូតដល់ម៉ោង4រសៀលទើបនាំគ្នាត្រលប់មកវិហារសួគ៍វិញ តែមុននិងមក គឺពេញថង់  ពោតក៍មាន ត្រសក់ក៍មាន ប៉េងប៉ោះក៍មាន សូម្បីស្លឹកខ្ទឹមក៍មានដែរ បើកុំតែខ្ញុំឃាត់ទេ កុំអីទឹកត្រីនិងអំពិលទុំក៍បងសិលាច្រកមកអោយខ្ញុំដែរ ធ្វើមើលតែផ្ទះខ្ញុំគ្មានទឹកត្រីអំពិលទុំហូបចឹង  .......
ឡើងដល់លើឡានភ្លាម អារម្មណ៍សប្បាយរីករាយដែលទើបតែកើតឡើងថ្មីៗ ត្រូវរលាយបាត់អស់ ជំនួសមកវិញនូវការភ័យខ្លាច  ព្រោះខ្ញុំមិនត្រូវធាតុគ្នាជាមួយឡាននោះទេ ខ្ញុំខ្លាចថា មិនអាចទប់ក្អួតបាន ខ្លាចប្រឡាក់ឡានគេផង ម្យ៉ាងស្តាយរបស់ខំហូបចូល ឡើងតឹងពោះ ។ ចេញដំណើរផុតចំការបន្តិច ខ្ញុំមានអារម្មណ៍ថាមិនស្រួលខ្លួនភ្លាម ហើយចាប់ផ្តើមស្ងាបម្តងៗ បងសិលាចេះតែងាកមើលមកខ្ញុំម្តងហើយម្តងទៀត ហើយសួរខ្ញុំ
-
ពុលឡានទៀតហើយមែនអូន ?
បាទ វិលមុខទៀតហើយ
-
ម៉េចមិនបើកកញ្ចក់ ?
ដីហុយណាស់ ប្រឡាក់ឡានអស់ហើយ
បើប្រឡាក់អោយវាប្រឡាក់ទៅ  សំខាន់កុំអោយតែអូនអែងពិបាកក្នុងខ្លួន ខិតទៅជិតបង្អួចទៅ
ខ្ញុំជាមនុស្សនាំទុក្ខមែនអត់ ?
ឈប់និយាយពាក្យនេះទៀត គ្មានអ្នកណាចង់ទេ តែធ្វើម៉េចបើទំលាប់ចឹងទៅហើយនោះ សំខាន់ឥលូវបានធូរខ្លះនៅ ?
*
បាទ រៀងស្រលះមុខបន្តិចហើយ 
ពេលដឹងថាខ្ញុំពុលឡានទៀត បងសិលាបើកមិនសូវលឿននោះទេ ហើយចុចកញ្ចក់ឡានទំលាក់តាំងពីកៀនស្វាយរហូតដល់វិហាសួគ៏ ។ ទំរាំតែដល់ផ្ទះគាត់ ម៉ោងឡើងជាង5ល្ងាចទៅហើយ គាត់អោយខ្ញុំផ្លាស់ខោអាវងូតទឹកអោយស្រួលខ្លួនសិន ចាំទៅផ្ទះវិញ ប៉ុន្តែខ្ញុំខ្លាចងងឹតពិបាកធ្វើដំណើរ ក៍សុំគាត់មកផ្ទះតែម្តង ។ ក្រោយពេលលាប៉ាម៉ាក់បងសិលា និងបងសិលារួចខ្ញុំចេញម៉ូតូរួចឌុបបន្លែនិងរបស់ហូបដែលបងសិលាអោយខ្ញុំ ធ្វើដំណើរមកផ្ទះវិញ ទាំងនៅធីងធោងនៅឡើយ បងសិលាបានផ្តាំផ្ញើរនិងអោយខលប្រាប់គាត់ផង ពេលដែលទៅដល់ផ្ទះភ្លាម ។  ហើយខ្ញុំក៍ធ្វើតាមគាត់ បន្ទាប់ពីមកដល់ផ្ទះវិញ ។
ក្រោយមកទៀត ខ្ញុំនិងគាត់ ក៍មិនដែលបានជួបគ្នាផ្ទាល់មុខទៀតដែរ សូម្បីតែថ្ងៃដែលគាត់ឡើងយន្តហោះទៅកូរ៉េវិញ ក៍គាត់កុហកខ្ញុំមិនអោយជូនដំណើរគាត់ដែរ ដោយនិយាយថា ជួបបានតែមួយភ្លែត រួចបែកគ្នាវិញ តឹងទ្រូងណាស់  ពួកយើង បានត្រឹមខល និងឆាតមើលមុខគ្នារាល់ថ្ងៃប៉ុន្នោះ    កន្លងទៅ អស់រយះពេលជាច្រើនខែ រហូតដល់ថ្ងៃសុក្រទី24ខែវិច្ឆិកា ឆ្នាំ2017  គាត់បានឆាតមកប្រាប់ខ្ញុំ
ស្អែកពេលរសៀលអូនទំនេរអត់ ?
ស្អែកចំថ្ងៃសៅរ៍ មានអីទំនេរតាស មានការអី ?
-  
ចង់ឡើងមកលេងភ្នំពេញអត់ ?
*  
ទើបតែទៅលេងបុណ្យអ៊ុំទូកមិនទាន់បានប៉ុន្មានផង អត់ចង់ទៅទៀតទេ  ខ្ជិលជិះម៉ូតូណាស់
ចុះបើបងត្រូវទៅស្រុកខ្មែរ  ថ្ងៃស្អែក អូនអែងមកទទួលបងអត់ ?
*  
មែន  ? បងអែងមកធ្វើអីទៀតហើយ ?
បងផុតអាណត្តិ5ឆ្នាំហើយ ដល់ពេលត្រូវត្រលប់មកស្រុកខ្មែរវិញហើយ  មកទទួលបងនៅព្រលានតិចមកណាបងនឹក
ចេះតែមានម៉ង និយាយឃើញមុខគ្នា រាល់ង៉ៃសោះមកថានឹកអីណា
ក្នុងទូសព្ទម៉េចដូចជួបមុខផ្ទាល់ ?
*  ok !
បើជាតំរូវការរបស់បង ចាំខ្ញុំទៅ ប្រហែលម៉ោងម៉ានមកដល់ពោធិ៍ចិនតុង ?
លើកមុន ម៉ោង11យប់  អូនអែងអាចនៅចាំបងបានអត់ ?
បាន !  អត់អីទេ ចាំខ្ញុំទៅទទួល
អរគុណច្រើនអូន កុំអោយពិបាកធ្វើដំណើរពេលយប់ម្នាក់អែង អូនអែងយកម៉ូតូទុកផ្ទះបងទៅ ហើយជិះឡានមកជាមួយប៉ាម៉ាក់ និងប្អូនស្រីបងទៅ
មិនបាច់ទេបង ខ្ញុំមិនចង់ជិះឡានទេ ស្រួលមិនស្រួលក្អួតពេញឡានលូវហើយ ខ្ញុំជិះអាសំណប់ចិត្តខ្ញុំវិញ
តាមចិត្តចឹង សំខាន់អោយតែអូនអែងសន្យាថាមក 
បាទ ខ្ញុំសន្យា  ចឹងប៉ុណ្ណឹងសិនហើយបង
- Bye bye  o see u tomorrow 
ស្អែកឡើង នៅរសៀលថ្ងៃសៅរ៍ ខ្ញុំបាន សុំមេ ឡើងទៅភ្នំពេញដោយជិះតាម7NG ដដែរ ។ ដល់កន្លែងកាចុស របស់បងសិលា ខ្ញុំបន្ថយល្បឿនហើយងាកមើល រួចញញឹមនិយាយក្នុងចិត្តតែម្នាក់អែង " កន្លែងនេះហើយ ដែលធ្វើអោយខ្ញុំ បានស្គាល់គ្នា ពេលនេះខ្ញុំកំពុងតែទៅរកគេ ហុឹមមម មិនដឹងថាគេគិតថាខ្ញុំជាមនុស្សបែបណាទេ សុខចិត្ត ទៅរង់ចាំគេដល់កណ្តាលអាធ្រាត ខ្ញុំធ្វើនេះត្រូវរឺក៍ខុសទៅ ណស បើគេនិងយើងមិនបានត្រូវជាអ្វីនិងគ្នាផង " នឹកដល់រឿងនេះខ្ញុំក៍ស្ទាក់ស្ទើរចិត្ត មិនសប្បាយរីករាយសោះ លុះជិះបានឆ្ងាយបន្តិចខ្ញុំក៍នឹកឃើញរឿងល្អៗ ដែលគាត់ធ្វើមកលើខ្ញុំ ពេលនោះគំនិតមួយទៀតក៍ផុសឡើង " ប៉ុណ្ណឹងវាមិនពិបាកណាស់ណាទេ  ត្រង់គេ រើសបានទូរសព្ទយើងហើយ ចេះអោយយើងវិញ ហើយនាំទៅដើរលេងដល់ណាដល់ណី អែងចាត់ទុកថាសងគុណគេវិញទៅ " ភ្លាមនោះខ្ញុំក៍ញញឹមរួចបន្ថែមល្បឿនរហូតដល់ភ្នំពេញដោយសុវត្ថិភាព ។ ទៅដល់ទួលគកមោ៉ង5ល្ងាចល្មម  ខ្ញុំតេទៅបងធម៏ខ្ញុំ ដើម្បីសុំកន្លែងសំរាកងូតទឹក និងហូបបាយល្ងាចមួយពេល ទំរាំតែដល់ម៉ោង11យប់ ។ ថ្វីបើខ្ញុំទើបតែទៅលេងគាត់កាលពីថ្ងៃបុណ្យអ៊ុំទូកក៍ពិតមែន តែគាត់នៅតែរាក់ទាក់ស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ ថែមទាំងនាំខ្ញុំទៅបាយនៅហាងទៀតផង ដំបូងគាត់សួរខ្ញុំថាមកមានធុរះអី ខ្ញុំថាមកទទួលបងប្អូនមកពីកូរ៉េយប់នេះ គាត់សើចរួច មិនសួរនាំអីច្រើននោះទេ បន្ទាប់ពីនាំទៅហូបបាយល្ងាចរួច គាត់នាំខ្ញុំត្រលប់មកវិញ រួចទុកកូនសោអោយខ្ញុំ ហើយចេញទៅបំពេញការងារបស់គាត់បាត់ទៅ ។ ខ្ញុំនៅក្នុងផ្ទះម្នាក់អែង ដំបូងមើលទូរទស្សន៍ ប្តូរបុស្តិទៅមកអស់អីមើល មកលេងអាយផេតវិញ ចុចចុះឡើងៗ មានអារម្មណ៍ថាងងុយដេក ក៍បិតភ្លើងដេកទៅ ការលង់លក់របស់ខ្ញុំអស់រយះពេលជាច្រើនម៉ោង ក៍ត្រូវបានភ្ញាក់ឡើងវិញនៅពេលទូរសព្ទរោរ៍ នោះគឺជាលេខម្ចាស់ផ្ទះគាត់តេអោយចាក់សោបើកទ្វាអោយគាត់ចូលផ្ទះ ខ្ញុំស្ទុះទៅបើកភ្លើងភ្លឺពេញផ្ទះហើយមើលទៅមុខឃើញភ្លើងឡានសុីញូ៉ភ្លែតៗនៅមុខផ្ទះ ក៍ប្រញប់យកកូនសោទៅចាក់បើកទ្វាអោយ  ពេលនោះគឺម៉ោងជាង10យប់ទៅហើយ ខ្ញុំចាក់សោរួចមកសំងំគេងផ្កាប់មុខលើពូក ចំណែកបងធម៏ខ្ញុំចូលទៅងូតទឹក រួចចេញមកវិញឱបថើប រិតរួត និងប្រឡែងខ្ញុំ រសើបផង ធ្ងន់ផង ខ្ញុំប្រឹងរើឡើងស្វាងលែងងុយគេងទៀតហើយ ទាំងខ្ញុំនិង គាត់សើចចង់ធ្លាយបន្ទប់ រហូតដល់ម៉ោងជិត11 បន្ទប់ពីអស់ចិត្តហើយ ខ្ញុំក៍សុំគាត់ទៅព្រលានយន្តហោះ ដំបូងបងធម៏ខ្ញុំថាយកឡានជូនទៅ ព្រោះវាយប់ស្ងាត់ណាស់ទៅហើយ តែខ្ញុំប្រកែកថាមិនអីទេ   ម្យ៉ាងថាខ្ជិលរំខានគាត់ផង ដោយយកលេសថា នៅមានបងប្អូនច្រើននាក់ទៀតនៅចាំក្នុងព្រលាន ហើយត្រូវត្រលប់ទៅស្រុកវិញនៅយប់នេះតែម្តង ទើបគាត់ព្រមអោយទៅ បន្ទាប់ពីជូនខ្ញុំដល់ខាងមុខផ្ទះហើយ បងប្រុសម្ចាស់ផ្ទះនោះបានផ្តាំផ្ញើរអោយជិះប្រយ័ត្នប្រយែង ទៅដល់ជុំគ្នាហើយអោយតេប្រាប់គាត់ផង ខ្ញុំអរគុណគាត់រួចបញ្ឆេះម៉ូតូ ជិះសំដៅមកពោធ៍ចិនតុង ។ មកដល់ច្រកចូល ខ្ញុំតេទៅប៉ាបងសិលាចង់ដឹងថាគាត់មកដល់ហើយរឺនៅ ពេលនោះប៉ាបងសិលាទទួលរួច គាត់ប្រាប់ថាមកដល់តាំងពីម៉ោង10 ឥលូវកំពុងនៅកន្លែងចំណតរថយន្ត ហើយគាត់ប្រាប់អោយចាំគាត់មួយភ្លែតគាត់និងចេញមកទទួលខ្ញុំ ។ បន្តិចក្រោយមកប៉ាបងសិលាចេញមករកខ្ញុំរួចដើរនាំមុខរហូតដល់កន្លែងរថយន្តរបស់គាត់  ទៅដល់ភ្លាមខ្ញុំចុះពីលើម៉ូតូ ដោះមួកសុវត្ថិភាព ជ្រោងសក់អោយស្អាតវិញ  និងដោះអាវក្រៅដៃវែងចេញ សល់តែអាវយឺតកីឡា ពណ៏ខ្មៅ  រួចដើរមករកចាស់ទុំមានស្រីមានប្រុសប្រហែល4-5នាក់ ដល់ភ្លាមខ្ញុំលើកដៃសំពះជំរាបសួរពួកគាត់ ហើយក៍សំណេះសំណាល គ្នាលេងពីនេះពីនោះរង់ចាំយន្តហោះមកដល់    ដំបូងខ្ញុំស្មានតែមានតែរថយន្តមួយគ្រឿងដែលទៅទទួលបងសិលា តែការពិតមានដល់ទៅ3គ្រឿងឯណោះ  lexus 2 និង Highlander 1 ។ ហើយមានរឿងមួយទៀតដែលខ្ញុំស្មានខុស គឺ ខ្ញុំស្មានតែ មានតែចាស់ៗទេដែលមកទទួលបងសិលា ដឹងអី មានស្រីៗមួយក្រុមអាយុខ្ទង់20ឆ្នាំឡើង 4-5នាក់ទៀត ។ ពេលដែលខ្ញុំទៅដល់ដំបូង អត់ឃើញពួកនាងនោះទេ ទាល់តែខ្ញុំនៅឈនិយាយគ្នាលេងជាមួយអ៊ុំៗទាំងនោះ បានបន្តិចទើបឃើញពួកគេ ចេញពីឡានlexus មួយផ្សេងទៀត ក្នុងនោះក៍មានប្អូនស្រីបង្កើតបងសិលាម្នាក់ផងដែរ ។ គ្រាន់តែចេញផុតពីឡានភ្លាម ប្អូនស្រីបងសិលា ដើរយ៉ាងលឿនមករកខ្ញុំរួចនិយាយទាំងញញឹម
-
បងធា !! បងអែងមកដល់យូនៅ ? កុំតែបានចែៗដាស់ខ្ញុំ កុំអីអត់ដឹងបងអែងមកដល់ទេ
បងមកដល់មួយស្របក់ដែរហើយ មិញបងស្មានតែអត់មកតាស រៀបនិងសួររកហើយនិង
-
ខ្ញុំមកមុន ជិះជាមួយពួកចែៗ តាំងពីថ្ងៃត្រង់ តែអាល័យតែជិះដើរលេងពេក ទើបមកដល់និងអស់កំលាំងគេងលក់ម៉ងទៅ បងអែងជិះអីម៉ោ ?
*
នោះ ម៉ូតូបង អាសង្ហា ដើរលេងដល់ណាខ្លះយើង ? សប្បាយអត់ ?
-
ចែៗនាំខ្ញុំ ដើរឡើងច្រើនបងអែងមើល  តាំងពី ចំការព្រីង កោះពេជ្រ អុីអន មុខវាំង  វិមានឯករាជ្យ  កុំតែល្ងាចទេកុំអីទៅកោះដាច់ទៀត ដំបូងសប្បាយសិងអី ដើរយូៗរោយតែជើង ញ៉ុមថាចាំដើរលេងមួយបងអែងដែរ តែចែៗថាអត់ហ៊ានទេ
ហូ៊  !! ដើរបានច្រើនកន្លែងបោះគេ ហើយម៉េចក៍ដឹងថាបងមកដែរចឹង ?
បងសិលាឆាតមកប្រាប់
អ !!ចឹងសោះ  អរគុណហើយណាដែលចូលចិត្តបង
ចា ! បងអែងហូបអីនៅ ?
បងហូបរួចហើយ
កំពុងតែនិយាយគ្នា ត្រូវដងត្រូវផ្លែគ្នាផង ស្រាប់តែយាយបុិម្នាក់ក្នុងចំណោមគ្នាគេដែលមកជាមួយគ្នានោះស្រែកហៅ " រចនា !! ម៉ោះមកថតរូបលេងជាមួយចែដែរ ? " ពេលនោះ រចនាឆ្លើយទៅវិញ " អត់ទេចែ ថតឡើងពេញមួយថ្ងៃហើយ ចាំថតមួយបងធា និង បងសិលាម្តង " ពេលនោះលឺស្រីម្នាក់ឆ្លើយមកវិញ " យើ !!! បានថ្មីចោលចាស់ហេស ចាំមើលទៅវិញ អត់អោយជិះជាមួយទេ " រចនាញញឹមរួចតបទៅវិញ " អត់ៗទៅ ចាំជិះជាមួយបងញ៉ុមក៍បាន " បន្ទាប់មកពួកស្រីៗទាំងនោះ រត់ចុះរត់ឡើងថតផ្អៀងផ្អង ក្នុងទីធ្លាកន្លែងចតរថយន្ត ហើយដៀងភ្នែកមើលមកខ្ញុំ ខ្ញុំឡើងទើសភ្នែក តែមិនបានខ្វល់និងពួកនាងឡើយ គិតតែនិយាយគ្នាលេងជាមួយរចនា និង ផ្ទៀងត្រចៀកស្តាប់សំលេងយន្តហោះ ។  និយាយគ្នាបានបន្តិច ស្រាប់តែរចនា អូសដែខ្ញុំទៅ កន្លែងមួយដែលមានបង់អង្គុយលេង ហើយនៅខាងលើមានភ្លើងអំពូលតូចៗ ស្អាតខ្លាំងណាស់ ឃើញមនុស្សជាច្រើនចូលចិត្តឈថតរូបនៅទីនោះ ដំបូងរចនាដើរដឹកដៃខ្ញុំ រហូតដល់កន្លែងអង្គុយមួយនោះមានរាងមូលដូចបាល់ ហើយអាចអង្គុយខាងក្នុងបានទៀតផង រចនាអោយខ្ញុំអង្គុយធ្វើស្ទាយ ហើយគាត់ក៍មកអង្គុយជិតខ្ញុំដែរ រួចទាញទូរសព្ទ មកបើកកាម៉េរា រួចបង្គាប់អោយខ្ញុំញញឹមមើលក្នុងកាម៉េរា បន្ទាប់មកចុចថតជាច្រើនបុ៉ស្តិ ថតរួចគេចុចមើលរូបហើយនិយាយម្នាក់អែង " បង ធា ! បងអែងសង្ហាណាស់ មើលញញឹមឡើងស្អាត តោះថតទៀត "  ខ្ញុំលឺតែគាត់បបួលថតទៀតក៍ប្រកែក " បានហើយប្អូន ឈប់បបួលបងថតទៅ  បងខ្មាសគេហាស់ មើលគេមើលមកច្រើនណាស់ ប្អូនអែងថតម្នាក់អែងទៅបងកាន់កាម៉េរាអោយ " រចនាទំលាក់ទឹកមុខបន្តិចរួចនិយាយ " ចឹង ក៍បានដែរ ញ៉ុមសុំថតមួយបងអែង ពីរបីប៉ុស្តិទៀត ញ៉ុមឈប់ថតហើយ ថតតែអែងដដែលខ្ជិលថតណាស់ " ខ្ញុំញញឹមរួចរៀបចំស្ទាយដើម្បីថត ទើបតែបានមួយប៉ុស្តិស្រាប់តែស្រីៗ ដែលមកទទួលបងសិលា រត់មកពៀខ្ញុំហើយឈប្រជ្រៀតទៀតរួចនិយាយ " ឈប់ ៗ  ចែសុំចូលកាម៉េរាផងមើល " ខ្ញុំនឹកក្នុងចិត្ត " ងាប់ហើយហ្អា ស្រីៗអស់នេះអីក៍អន់ចារិកម៉េស រត់បុកអែងទាំងរស់ "  តាមចិត្តខ្ញុំខឹងចង់តែដើរចេញ អោយប្រកាច់ថតទាំងវ៉ូងនុងទៅ តែខ្លាចរចនាអន់ចិត្ត ក៍ធ្វើធម្មតាហើយថយទៅឈក្រោយគេ គ្រាន់តែញញឹម ឈ ឱបដៃធម្មតា រង់ចាំអោយតែរចនាឈប់ថតនិងអាលដាក់មេប្រូច តែមិនមែនងាយស្រួលចឹងណា ថតទូរសព្ទមួយមិនទាន់ចប់ស្រួលបួលផង ហុចទូរសព្ទពីរបីអោយថតទៀត ខ្ញុំនេះឈញញឹមឡើងស្ងួតជើងធ្មេញ តែក្នុងចិត្តចង់ក្អួត ។ ក្នុងចំណោមស្រីៗទាំង5នាក់នោះមានម្នាក់ស្អាតជាងគេ សាច់ស ហើយសុភាពទៀតផង មិនជ្រួលជ្រើមនោះទេ រូបថតប៉ុន្មានប៉ុស្តិចុងក្រោយ គឺនាងជាអ្នកកាន់ទូរសព្ទថតអោយពួកយើង ព្រោះនាងមិនចូលថតជាមួយពួកយើងឡើយ គ្រាន់តែឈមើលតែប៉ុន្នោះ និងសើចតែប៉ុន្នោះ ។  បន្ទាប់ពីថតរូបរួច ខ្ញុំក៍ដើរតំរង់មកកន្លែងអ៊ុំៗវិញ ពេលនោះរចនារត់មកតាមក្រោយហើយ កាន់ដៃខ្ញុំជាប់ ខ្ញុំកាន់ដៃនាងវិញ ហើយពួកយើងដើរបណ្តើរ និយាយគ្នាលេងបណ្តើរ រហូតដល់ចំណតរថយន្តវិញ។  
សូមរង់ចាំតាមដានភាគបន្ត 


No comments:

Post a Comment