Breaking

Monday, August 6, 2018

រឿង ទូរស័ព្ទផ្តើមស្នែហ៍ ( ភាគ4 )

រឿង ទូរស័ព្ទផ្តើមស្នែហ៍ 
( ភាគ4 )
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel_69



ជិះមកដល់មុខមណ្ឌលសុខភាពព្រែកលួង  ខ្ញុំស្ងាបហមៗ ជាច្រើនដង ចំនែកក្នុងខ្លួនចាប់ផ្តើមមិនស្រួល ដូចចង់ចេញបាយមកវិញ ។ បងសិលាចេះតែសំលឹងមុខខ្ញុំ ម្តងហើយម្តងទៀត ហើយក៍សួរ
អូនកើតអីនិងម៉េចបានចេះតែស្លាបចឹង ហើយមុខលែងញញឹមសោះ ?
ញ៉ុមចេះតែភើៗ ដោលឡើងលើរកតែក្អួតម៉េចមិនដឹងទេ
ចេញមកពីផ្ទះមិញមានអីណា  អូនអែងពុលឡានមែន ?
បាទ !!! 
អឺ !!! មិនព្រមប្រាប់បងពីដំបូងទេ ម៉ោះបងបើកកញ្ចក់ឡានអោយ អូនខិតទៅជិតបង្អួច អោយប៉ះខ្យល់ខាងក្រៅទៅលែងអីហើយ
និយាយរួច បងសិលាចុចទំលាក់កញ្ចក់ខាងខ្ញុំ ហើយខ្ញុំខិតទៅជិតបង្អួច អោយមុខប៉ះនិងខ្យល់ ប្រហែលជា10នាទីក្រោយ ខ្ញុំមានអារម្មណ៍ធូរស្រាលច្រើន ទើបចាប់ផ្តើម មានទឹកមុខញញឹមស្រស់បស់ឡើងវិញ ហើយ ចោលភ្នែកមើលនេះមើលនោះដែលនៅក្បែរផ្លូវ ម្តងនេះខ្ញុំប្លែកភ្នែក ព្រោះផ្លូវទាំងនេះខ្ញុំមិនដែលបានជិះកាត់ទេ បងសិលាបើកសំដៅទៅទិសខាងត្បូងរហូត ខ្ញុំពិតជាប្លែកភ្នែក ជាមួយការដាំដំណាំ របស់អ្នកភូមិដែលមានផ្ទះនៅជាប់មាត់ទន្លេមែនទែន សូម្បីតែនៅមុខផ្ទះក៍គេអាចដាំបន្លែបង្ការ បានយ៉ាងល្អ   ព្រោះមើលទៅ ឃើញដំណាំដុះខៀវខ្ចី ពេញរង  ពេញចំការ  ខ្ញុំពិតជាពេញចិត្តជាមួយនិងទេសភាពតាមដងផ្លូវខ្លាំងណាស់ មើលទៅខៀវស្រងាត់  ។ ការ ធ្វើដំណើរ ពីវិហាសួគ៏  មានរយះពេលជិតមួយម៉ោង  ទើបឡានបើកដល់ផ្លូវលំមួយ ក្រាលកំទេចថ្ម វាហុយខ្លាំងណាស់  ខ្ញុំក៍ចុចបិតកញ្ចក់ឡានវិញ បងសិលាក៍សួរខ្ញុំ " អូនអែងពុលឡានចឹងបិតវាធ្វើអី  តិចរកក្អួតទៀតទៅ ?  " ខ្ញុំញញឹមមើលទៅមុខគាត់រួចតប " អត់អីទេបង ខ្ញុំអាចទ្រាំទ្របាន កន្លះម៉ោង ហុយម្លឹងៗ ដីចូលក្នុងឡាន ប្រឡាក់អស់ហើយ "  គាត់ងាកមើលខ្ញុំរួចញញឹមយ៉ាងស្រស់ហើយតបយ៉ាងសុភាព  "  ទៅខ្លាចអីប្រឡាក់ឡាន  ព្រោះយើងទិញអោយលុយគេរួចហើយនិង សំខាន់កុំអោយតែអូនអែងពិបាកក្នុងខ្លួនទៅបានហើយ " ខ្ញុំញញឹមហើយតបទៅគាត់វិញ " អរគុណច្រើនហើយល្បងដែលបារម្ភពីខ្ញុំ  មុននិងក្អួតវាអោយសញ្ញាមក ខ្ញុំដឹងមុន ចឹងចាំរកក្អួតចាំបើកវិញ "  បងសិលាញញឹម ងក់ក្បាល ហើយបើកបន្តបត់ចុះបត់ឡើង រហូតដល់ផ្លូវតូចល្មមមួយ ដែលអាចអោយឡានចូលទៅបាន នោះគឺជាផ្ទះលំហែ ក្នុងចំការរបស់គាត់ វាមានទីតាំង នៅកៀនស្វាយក្រៅ មិនឆ្ងាយពីផ្លូវជាតិលេខ1   ប៉ុន្មាននោះទេ ។ ទៅដល់មុខច្រកចូលភ្លាម គាត់ចុចសុីផ្លេ តេតៗ  បន្តិចក្រោយមកក៍មានបុរសចំណាស់ម្នាក់ រត់មកចាក់សោ បើកទ្វារបងអោយ ឡានចូលក្នុង ។ ម្តងនេះខ្ញុំកាន់តែប្លែកអារម្មណ៍ទៀតហើយ ព្រោះខ្ញុំបានឃើញទេសភាពស្អាតប្លែក ដែលមិននឹកស្មានថា តំបន់មាត់ទន្លេសោះ តែមានចំការដែលមានដើមឈើស្ទើរតែគ្រប់មុខមិនចាញ់ តំបន់ព្រៃភ្នំឡើយ ។ ខ្ញុំចេញពីឡាន មើលលើ មើលឆ្វេង មើលស្តាំ ឃើញសុទតែដំនាំហូបផ្លែ និង បន្លែគ្រប់មុខ ឡើងខៀវស្រងាត់ ដាច់កន្ទុយភ្នែក ខ្ញុំឈមើលឡើងភ្លឹករួចគិតក្នុងចិត្ត " ចុមម្រាយហើយវើយ !!!! ចំការអ្នកណាអីក៍ធំយ៉ាងនេះ   ? "    ខ្ញុំអាល័យតែភ្លឹក ស្រាប់តែលឺបងសិលាស្រែកហៅ " អូន នៅឈដល់ណាទៀត ចូលក្នុងសិន ម " ខ្ញុំភ្ញាក់ព្រើត រួចដើរតាមក្រោយគាត់ ទៅកន្លែងផ្ទះមួយ ធ្វើពីឈើ មើលទៅប្រហែលជាឈើប្រណិតហើយ ព្រោះសាច់ឈើ ពណ៏ក្រហមក្រម៉ៅរលោងផ្លេក តែដូចជាមិនមែនផ្ទះសំរាប់នៅនោះទេ ផ្ទះនោះសង់នៅលើទឹក តែ ខ្ពស់ផុតពីទឹកឆ្ងាយណាស់ សសរផ្ទះ ផ្នែកខាងក្រោមជាបេតុង ខាងលើជាឈើប្រណិត  ក្បែរស្ពានឡើងទៅលើផ្ទះមាន ជណ្តើរតូចល្មមមួយ ធ្វើពី ដែកអុីណុក ចុះទៅក្រោមផ្ទះ ហើយនៅក្រោមផ្ទះនោះមានអូបរ មួយចាក់សោ នៅជាប់និងសសរផ្ទះផងដែរ  ។ ចំណែកនៅខាងលើវិញ រនាបផ្ទះធ្វើពីបន្ទះឈើ ប៉ុនៗ3ធ្នាប់ដៃ ខ្មៅរលោងស្រិល ខាងលើប្រក់ក្បឿងម៉ូតស្អាតខ្លាំងណាស់ ប៉ុន្តែ ផ្ទះទាំងមូូលគ្មានជញ្ជាំងនោះទេ មានតែបង្កាន់ដៃ ត្រឹមជង្គង់ព័ទ្ធជុំវិញ ។ នៅតាមសំយាបខាងលើមាន ចងផើងផ្កា អរគីដេ ចំរុះពណ៏  ចំណែកក្នុងផ្ទះមានតែប៉ៅអុី សាឡុង និង អង្រឹងតែប៉ុន្នោះ។  ទំហំផ្ទះនោះ ទទឹងសសរបណ្តោយសសរសង់ទទឹងថ្ងៃ ច្រកចូលទៅពីខាងលិច ។ ខ្ញុំឈច្រត់ដៃលើបង្កាន់ដៃ ហើយមើលមកខាងក្រោម ឃើញទឹកទន្លេ ថ្លារឆ្វង់ពណ៏ខៀវដូចទឹកសមុទ្រ ខ្ញុំកំពុងតែបណ្តែតអារម្មណ៍ជាមួយផ្ទៃទឹក និងទេសភាពដ៏ស្រស់បំព្រង នៃរុក្ខជាតិពណ៏ប៉ៃតង់  ស្រាប់តែភ្ញាក់ព្រើត ព្រោះបងសិលាយកដៃទះស្មាខ្ញុំ គាត់ដើរមកឈទន្ទឹមខ្ញុំរួចនិយាយ
អូន !! ចូលចិត្តទីនេះទេ ?
មិនត្រឹមតែចូលចិត្តទេ ស្រលាញ់ខ្លាំងទៀតផង  តើម្ចាស់ចំការនេះ គឺជាអ្នកណា ?
របស់ប៉ាម៉ាក់បង រួមទាំងបងផងដែរ 
ព្រះ !!
-
ហិហិហិ   ភ្ញាក់ផ្អើលអីអូន  ?
មើលទៅផ្ទះមួយខ្នងនេះដូចជាចំឡែកម៉េចមិនដឹងទេ ?
ហ៊ោ  !! កន្លែងនេះកាលពី4ឆ្នាំមុន គឺជាហាង តាសអូន  មុនដំបូង ប៉ាម៉ាក់បងបើកអាហារដ្ឋាននៅទីនេះ តែក្រោយមក គាត់រត់មិនរួច ព្រោះ ម៉ាក់បងគាត់គ្រប់គ្រងនៅផ្ទះ ចំណែកប៉ាបងគាត់គ្រប់គ្រងទីនេះ ដោយសារតែពួកគាត់នៅឆ្ងាយពីគ្នាពិបាក ទៅមកពេកក៍ផ្អាកលក់កន្លែងនេះ ហើយទៅបើកនៅ7NG វិញ ព្រោះជិតផ្ទះ
ខ្ញុំឆ្ងល់មួយបង ដូចចេះដឹងរឿងផ្ទៃក្នុងគ្រួសារបងតិចចុះ បើប៉ាម៉ាក់បងអែងមានម្លឹង ៗ ហេតុអីបានជាបងអែង ទៅធ្វើពលករស្រុកគេចឹង ? កុំខឹងខ្ញុំអីណា បើបងមិនចង់ឆ្លើយក៍មិនអីដែរ ខ្ញុំគ្រាន់តែឆ្ងល់ប៉ុន្នោះ 
អត់អីទេ បងក៍ចង់ប្រាប់អូនអែងដែរ  ដំបូងឡើយគ្រួសារបង ក៍មិនទាន់ធូរធាចឹងដែរ គ្រួសារបងមានជីវភាពសមរម្យដូចគេដូចអែងដែរ ក្រោយពេលប្រលងបាក់ឌុបជាប់នៅឆ្នាំ2009បងក៍បានចូលរៀនបន្តនៅភ្នំពេញ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ជំនាញ ទីផ្សារ ។   លុះរៀនចប់ ទទួលបានបរិញាបត្រ នៅឆ្នាំ2012  បង ដើរដាក់CV រកការងារធ្វើ ប៉ុន្តែរកមិនបានសោះ ។ បងត្រូវដើរទាត់ខ្យល់អត់ការងារធ្វើអស់រយះពេល2ខែ   ពេលនោះមានពួកម៉ាកបង ដែលរៀននៅអនុវិទ្យាល័យជាមួយគ្នា  វាទៅធ្វើការនៅកូរ៉េ បានប្រាក់ខែរាប់ពាន់ដុល្លាផ្ញើរអោយពុកម៉ែវា ធ្វើផ្ទះប៉ុនណាណី ហើយវាក៍ណែនាំបងទៅដែរ តែបងសុំប៉ាម៉ាក់បងមិនបានសោះ ព្រោះគាត់ថាមានកូនប្រុសតែម្នាក់ប៉ុន្នោះ គាត់មិនព្រមអោយទៅណាឆ្ងាយពីពួកគាត់ឡើយ គាត់សុខចិត្តអោយនៅជួយលក់ដូរក្នុងផ្ទះជាមួយគាត់ បងក៍នៅជួយលក់ដូរជាមួយគាត់រយះពេល1ខែ តែបងខ្មាសអ្នកភូមិខ្លាំងណាស់ គេសើចចំអកបងថា ទៅរៀនដល់ភ្នំពេញបានសញ្ញាបត្រហើយ បែជាមកលក់ដូរចាប់ហួយនៅផ្ទះវិញ ចាញ់ទាំងកូនគាត់រៀនត្រឹមថ្នាក់ទី7 អាលូុវរកលុយចូលផ្ទះបានរាប់មុឺនដុល្លា បងលឺពាក្យនេះហើយស្ទើរតែក្អួតឈាម ចំណែកប៉ាម៉ាក់បងក៍ទាស់ពាក្យសំដីជាមួយពួកគេដែរ  បងនៅចងចាំពាក្យដែលប៉ាម៉ាក់បងនិយាយថា គាត់មិនព្រមអោយកូនគាត់ក្លាយជាមនុស្សល្ងង់ខ្លៅទៅថ្ងៃមុខនោះទេ  សង្គមឥលូវគេអោយតំលៃតែអ្នកចេះដឹងតែប៉ុន្នោះ " ទោះជាយ៉ាងណាក៍ខ្ញុំត្រូវតែអោយកូនខ្ញុំរៀនបានសញ្ញាបត្រដែរ " ទោះបីជាប៉ាម៉ាក់បងគាត់មិនថាអីអោយបង ប៉ុន្តែ បងខ្មាសខ្លួនអែង ហើយអាណិតពួកគាត់ណាស់ ខំរកលុយអោយកូនរៀនតាំងពីតូចរហូតបញ្ជូនទៅរៀនបន្តនៅភ្នំពេញ ហើយបានសញ្ញាបត្រ បែជាមិនអាចចិញ្ចឹម ពួកគាត់បាន  បងក៍សំរេចចិត្តលា ពួកគាត់ទៅរកកាងារធ្វើនៅភ្នំពេញម្តងទៀត ហើយលើកនេះបងអាចរកការងារបាន ដោយធ្វើជាអ្នកលក់ផលិតផលអោយក្រុមហ៊ុនឱសថមួយ   និងលួចទៅរៀនភាសារកូរ៉េ មិនអោយប៉ាម៉ាក់បងដឹងនោះទេ រៀនបាន3ខែ គេក៍មានការប្រលងជ្រើសរើសពលករបន្ទាន់ ពេលនោះបងក៍សាកល្បងប្រលងធ្វើតេស ហើយក៍ប្រលងជាប់ផ្នែកឧស្សហ៍កម្ម គ្រាន់តែដឹងដំណឹងនេះភ្លាម ប៉ាម៉ាក់បងប្រកែកយ៉ាងខ្លាំង ដាច់ខាតមិនអោយបងទៅនោះទេ តែបងព្យាយាមអង្វរពួកគាត់ទំរាំតែអោយទៅ មិនងាយនោះទេ  ។ ក្រោយពេលបានចេញទៅធ្វើការនៅប្រទេសកូរ៉េ បងតែងតែសន្សំលុយទុក ផ្ញើរមកអោយពួកគាត់នៅខ្មែរ ជារៀងរាល់ខែ មិនដែលខកខាននោះទេ តាំងពីប្រាក់ខែ ត្រឹមរយ រហូត ខ្ទង់ពាន់ ប៉ាម៉ាក់បងគាត់ឆ្លាតខ្លាំងណាស់ គាត់យកលុយដែលបងផ្ញើរ និង លុយដែលពួកគាត់សន្សំទុក យកមករកសុីដីធ្លី រហូតចំណេញបានដីរាប់ហិចតា សុទតែដីត្រូវប៉ាន់ទាំងអស់ ពួកលក់ដីកន្លែងខ្លះហើយយកប្រាក់ចំណេញនោះទៅធ្វើផ្ទះថ្មី និងទិញឡានសំរាប់ជិះទៀតផង អូនគិតថាប៉ាម៉ាក់បងឆ្លាតទេ ? 
ហឹមមម !!! ពួកគាត់ពូកែណាស់ ហើយស្រលាញ់កូនៗទៀត  យ្យៃពីបងអែងវិញ ថាពីមុនចោះ មិនសូវធូរធារ ចំណែកពេលនេះ គ្រួសារបងអែងមានយ៉ាងនិងហើយ តើបងនៅតែចង់ធ្វើការសុីឈ្នួលអោយគេរហូតអស់មួយជីវិតមែនទេ ?
អត់ទេអូន បងដាច់អណ្តិ ឆ្នាំ2017នេះហើយ បងមានដើមទុនច្រើន បងមករកសុីនៅស្រុកខ្មែរវិញ បងលែងទៅធ្វើការនៅកូរ៉េទៀតហើយ ទៅម្តងនេះ គឺ ទៅដើម្បីលា មិត្តភក្តិធ្វើការជាមួយគ្នា
*
ចឹងបងអែង ដាច់អាណត្តិ នៅខែណា  ?
ខែ11 ឆ្នាំ2017 នេះហើយអូុន  តោះបងនាំទៅកន្លែងមួយ ដែលសប្បាយជាងនេះ
និយាយរួច បងសិលាដើរសំដៅទៅក្នុងផ្ទះម្តងទៀត គាត់ប្រាប់អោយខ្ញុំឈចាំមួយភ្លែត បន្តិចក្រោយមកគាត់ដើរចេញមកវិញ ដៃម្ខាងយួរ ស្បោងធំមួយដូចជាមានអ្វីម្យ៉ាងនៅខាងក្នុង ដៃម្ខាងទៀតកាន់ទឹកសុទ្ធមួយយួទៀត ខ្ញុំឃើញហើយក៍ស្ទុះទៅជួយទទួលទឹកសុទ្ធពីគាត់មកកាន់ បងសិលាញញឹម រួចអោយខ្ញុំដើរតាមគាត់ ចូលទៅក្នុងចំការយ៉ាងជ្រៅ ។ ដើរកាន់តែឆ្ងាយបន្តិច ខ្ញុំចាប់ផ្តើមប្លែកភ្នែកទៀតហើយ ព្រោះពួកយើងកំពុងដើរកាត់ចំការដែលមានដំណាំជាច្រើនមុខទៀតដូចជា ល្ហុង អំពៅ ពោត ប៉េងប៉ោះ ល្ពៅ ត្រឡាច ត្រសក់ ត្រប់ ជីគ្រប់មុខ ស្លឹកខ្ទឹម និងបន្លែបៃតង់ជាច្រើនទៀត  ខ្ញុំរំភើបចិត្តក្រៃលែង រហូតដល់ចំហមាត់ រួចនិយាយដោយមិនបានគិតមុន "  វ៉ោយ ! ដំណាំទាំងនេះល្អណាស់លោកអើយ ផ្លែផ្កាពេញដើម នេះខ្ញុំកំពុងយល់សប្តិទេដឹងហី  "  បងសិលាឈប់ង៉ក់ រួចងាកមករកខ្ញុំគាត់សើចហិហិ រួចតបវិញ " នេះជាការពិតអូន អ្វីដែលអូនអែងកំពុងតែឃើញនេះ វាមានរូបរាងពិតប្រាកដ គឺនៅក្នុងចំការបងនេះហើយ " និយាយរួចបងសិលាក៍នាំខ្ញុំដើរទៅមុខទៀតរហូតដល់ជិតមាត់ទន្លេ នៅក្រោមដើមស្វាយធំមួយដើម បែកមែកសាខា ទៅដល់ភ្លាម បងសិលា ស្រាយថង់ដែលគាត់យួនិងដៃ ហើយទាញយកកន្ទេលកក់ ពីខាងក្នុងមកក្រាលលើ ដីរាបស្មើររលោងស្រិលគ្មានស្មៅដុះនោះទេ ខ្ញុំដាក់ទឹកសុទ្ធលើកន្ទេលហើយឈ សំលឹងមើលទៅទឹកទន្លេ និង ទេសភាពខៀវស្រងាត់ ចំនែកបងសិលា ដើរទៅដើរមកឱនងើបៗ មិនដឹងកំពុងរកស្អីនោះទេ ខ្ញុំកំពុងឈភ្លឹកស្រាប់តែធំឈ្ងៀមផ្សែងភ្លើង ភ្លាមនោះខ្ញុំងាករកមើល ក៍ឃើញបងសិលាដុតភ្លើងឆេះសន្ធោសន្ធៅ  ឃើញខ្ញុំងាកចំគាត់ ពេលនោះគាត់ហៅខ្ញុំអោយទៅ ជួយ កាច់ពោតយកមកដុត ។ គ្រាន់តែដើរទៅជិតដើមពោតភ្លាម ខ្ញុំពិតជាខ្នាញ់និងផ្លែពោតទាំងនោះមែនទែន តូចក៍មានធំក៍មាន មានផ្លែខ្លះមួយទំហំប៉ុនកំភួនដៃប្រវែងជិត2ចំអាម ខ្ញុំស្ទុះវឹងបំរុង និងកាច់វាយកមកដុត រៀបនិងកាច់ទៅហើយស្រាប់តែបងសិលាស្រែកឃាត់ខ្ញុំ
ឈប់សិនអូន កុំកាច់អានិង
ថី បង ទុកលក់មែន
បាទ អាធំៗខាងនោះ ដាំសំរាប់ទុកលក់ទេអូន
បាទ ចឹងបងអែងអ្នកកាច់ចុះ  ខ្ញុំអត់ហ៊ានកាច់ទេ ខ្លាចប៉ះអាធំ ខាត 
-
អុឺស មើលគេយ្យៃ ខាតចំណេញស្អីអូន ?   បង ឃាត់មិនអោយកាច់ព្រោះខាងនុង បាញ់ថ្នាំពង្រីក វាមិនល្អសំរាប់សុខភាពទេ ចាប់ពីត្រឹមនេះទៅនោះសំរាប់ហូបខ្លួនអែង ធម្មជាតិសុទ្ធ បងមានបំណងល្អចឹងសោះខុសដែរ  ? បើចង់បានអាធំ នៅខាងនេះក៍មានដែរ តែបងចង់ប្រាប់ថា ដុតពោត គេមិនយកអាធំៗចាស់ៗមកដុតទេ វាអត់ឆ្ងាញ់ ហើយរឹងទៀត គេដុតតែអាខ្ចីល្មមៗបានឆ្ងាញ់ យល់នៅអូនសំលាញ់ 
*
ហិហិហិ មិញចង់អន់ចិត្តហើយ ស្មានតែខ្លាចខាត 
មើលបងល្អខ្លះផង តោះជួយបេះបងអោយលឿនភ្លើងឆេះអស់រងើកលូវហើយ
ហាសហាស ណាដឹងបើមិនដែលមានចំការពោតខ្លួនអែងផង ទិញតែគេហូប 
ពួកយើងជញ្ជូនពោតដាក់ចូលក្នុង គំនររងើកភ្លើង ហើយទៅបេះទៀត ទៅ កទៅមក យ៉ាងច្រើនស្ទើរតែរលត់ភ្លើងអស់ ខ្ញុំលែងទៅទៅបេះ ប៉ុន្តែបងសិលា អត់ព្រមឈប់សោះទៅមកៗ តែម្នាក់អែង ខ្ញុំក៍ស្រែកទៅគាត់
ល្បងហ៊ើស  !!! គិតបេះដល់ណាទៀតនុង គ្នាតែ2នាក់សោះផ្លែពោតជាង20ផ្លែហើយហូបអស់ហី ?
បងបេះអោយច្រើន ក្រែងលោអូនអែងគិតថាបងខ្លាចខាត
តែវាច្រើនពេកហើយហូបមិនអស់ទេ
ញុាំមិនអស់ ច្រកថង់យកទៅផ្ញើរអ្នកផ្ទះអូនអែងទៅ
-
សំខាន់រលត់ភ្លើងអស់លូវហើយ
អូ មែន ចាំឆ្អិនអស់ហើយចាំថែមទៀត
បានហើយសំរាក បងអែងចង់ឌឺ ខ្ញុំមែន ?
*
យី គិតតែអែង យ្យៃតែអែង
បងសិលាឈប់បេះហើយមកអង្គុយ ប្រែពោតត្រលប់ចុះឡើងរហូតដល់ឆ្អិន គាត់យកមកអោយខ្ញុំរួចនិយាយ " ណោះអូន អាមួយនេះឆ្អិនហើយ បេះភ្លាមៗចឹង ឆ្ងាញ់ណាស់ " ខ្ញុំបកសំបក រួចខាំមួយម៉ាត់ដំបូង ព្រះអើយ ឆ្ងាញ់មែនទែន មានជាតិម៉ង ផ្អែម ឈ្ងុយ ប្រហើរ ទន់ និយាយតាមត្រង់ បើកុំតែខ្លាចខ្មាសបងសិលា កុំអីខ្ញុំហូបទាំងបណ្តូលវាទៀត ពោតល្បល យ ស្អីផ្អែមទាំងបណ្តូលទៀត  ខ្ញុំហូបមិនទាន់អស់ផង គាត់ថែមពីរបីទៀត មិនដឹងថាគាត់ឈមើលខ្ញុំពីពេលណាមកទេ ហូបអស់ពោត2 ខ្ញុំងើបមើលលើឃើញបងសិលា ឈមើលខ្ញុំញញឹមញញែមតែម្នាក់អែង ឃើញខ្ញុំមើលចំមុខគាត់ ស្រាប់តែគាត់សើចយ៉ាងស្រស់រួចសួរខ្ញុំ
ម៉េចដែរឆ្ងាញ់អត់អូន ? 
*
ឡើង ឆ្ងាញ់ 
បើឆ្ងាញ់ញុាំអោយច្រើនទៅ តែទំពា អោយម៉ត់ផង ប្រយត្ន័ចុកពោះ  តែមិនអីទេសគេជាគ្រូពេទ្យហើយមិនខ្វះថ្នាំលេបនោះទេ 
សរុបមក ពោតមួយភ្នក់ហូបតែខ្ញុំ ចំនែក បងសិលា ហូបមិនអស់មួយផងមើលទៅ បើទំពាមួយៗនៅនុង តែសួរសំណួរខ្ញុំឡើងច្រើន មិនដឹងថាគាត់កំពុងគិតស្អីនោះទេ ខ្ញុំហូបឡើងឆ្អែតមួយទំហឹង រហូតដល់តឹងពោះងងុយដេក ក៍ទំរេតខ្លួនលើកន្ទេល យកដៃកល់ក្បាលសំលឹងទៅខាងលើ  ក្រោមដើមស្វាយខ្យល់បក់ល្វើយៗ នាំចំហាយទឹកទន្លេ មកប៉ះនិងមុខមានអារម្មណ៍ថាត្រជាក់ស្រេប ក្លិនបរិសុទ្ធនៃធម្មជាតិ ធ្វើអោយខ្ញុំមានសេចក្តីសុខខ្លាំងណាស់ ហើយបិតភ្នែកស្រមៃថាកំពុងហោះហើរទៅលើមេឃរួចក៍គេងលក់ភ្លឹង
ខ្ញុំគេងលង់លក់យ៉ាងស្កប់ស្កល់មួយសន្ទុះក្រោយមកខ្ញុំបើកភ្នែក ហើយងាកមុខមកខាងស្តាំដៃឃើញបងសិលា គេងដោះអាវកល់ក្បាល សល់តែខ្លួនទទេ សាច់ដុំធំៗគួរអោយគ្រឺត កំពុងលេងហ្គេម ។  ភ្នែកសំលឹងមើលអេក្រង់ទូរសព្ទ ដៃវិញកំពុងតែចុចញាប់ឆ្មេរ  គាត់មិនទាន់ដឹងថាខ្ញុំភ្ញាក់នោះទេ ខ្ញុំក៍មិនទាន់ចង់អោយគាត់ដឹងនោះដែរ ព្រោះកំពុងលួចមើលគាត់ ។  ខ្ញុំគេងនៅជិតគាត់ គំលាតពីគ្នា មិនដល់កន្លះមែ៉ត្រផង នៅជិតបែបនេះធ្វើអោយខ្ញុំបានគយគន់ភាពស្រស់សង្ហារបស់គាត់កាន់តែច្បាស់ ថ្វីបើសាច់ឈាមគាត់មិនសូវ ស ប៉ុន្តែ សង្ហាខ្លាំងម៉ង មុខនិងថ្ពាល់ឡើងរលោងខៃគ្មានមុនមួយគ្រាប់ ជើងសក់ដល់ចង្កា បើនិយាយពីសាច់ស្មាវិញដូចអ្នកហាត់លើកអាល់ទែចឹង ឡើងរីកធំ ហើយកន្លែងដែលទាក់ទាញមួយទៀតគឺ ដើមទ្រូងរបស់គាត់ ឡើងប៉ោងក្បាលដោះក្រហមក្រម៉ៅ  មានរោមវែងពណ៏ខ្មៅដុះក្រាស់ល្មម ជាខ្សែរចុះមកក្រោមកាត់តាមក្បាលពោះកង់ៗ បន្តរហូតដល់ក្នុងខោគាត់ថែមទៀតផង ។  ខ្ញុំមើលដល់ត្រឹមកន្លែងទុលៗក្នុងខោ ក៍ចោលភ្នែកមកខាងលើវិញ ពេលគាត់គេងផ្ងារឡើងលើ លើកដៃចុចទូរសព្ទ បែបនេះចេញរោមក្លៀកក្រាស់ឃ្មឹក ខ្មៅជុក ខ្ញុំកំពុងតែលួចមើលគាត់ ស្រាប់តែគាត់ងាកមុខមកចំខ្ញុំម៉ង ខ្ញុំឡើងភ្ញាក់ព្រើត ចំណែកគាត់ញញឹមយ៉ាងស្រស់រួចនិយាយឡើង
ភ្ញាក់ហើយហី ?
បាទ អត់ដាសខ្ញុំផងទេ
ឃើញគេងលក់ស្រួលខ្ជិលរំខាន អូនអែងចេះហែលទឹកអត់ ?
ចំជំនាញខ្ញុំហើយ រឿងហែលទឹក ហស
ចឹងតោះ ជិះទូកលេង
ឯណាទូក ?
នៅខាងនោះ ក្នុងទន្លេ តោះចឹង
*
បាទ 
ប្រហែលម៉ោង2 រសៀលមេឃក៍មិនសូវក្តៅដែរ  បងសិលានាំខ្ញុំចុះទៅច្រាំងមាត់ទន្លេ ដែលមានចំងាយប្រហែល20ម៉ែត្រពី កន្លែងដុតពោត  ទាល់តែដើរទៅដល់ កំពង់ទើបឃើញទូកឈើ តូចល្មមមួយ តែថ្មី ហើយមាំទៀត គាត់ចាក់សោច្រវាក់ ដែលភ្ជាប់ទូកទៅនិងដើមស្វាយនៅមាត់ទឹក រួចហៅអោយខ្ញុំឡើងទូក  ។ ខ្ញុំឡើងដល់លើភ្លាម បងសិលា រុញទូកចេញពីកំពង់រួួចអុំទៅឡើងឆ្ងាយពីច្រាំង រហូតកណ្តាលទន្លេ ទើបគាត់ឈប់អុំ ហើយដើរមកអង្គុយក្បែរខ្ញុំនៅកណ្តាលទូក ។  ទូកចេះតែអណ្តែតទៅតាមទឹកហូបន្តិចម្តងៗ ការរៀបចំនៅលើទូកនេះពិតជាឡូយមែនទែន ផ្នែកកណ្តាលទូក គេដាក់រនាបឬស្សីធ្វើដូចជាគ្រែ សំរាប់អង្គុយលេងបាន4-5នាក់ ខាងលើមានដំបូលប្រក់ស្បូវ នៅខាងកន្ទុយទូក មានកូនម៉ាសុីនមួយផងដែរ ។ ខ្ញុំកំពុងបណ្តែតអារម្មណ៍លើផ្ទៃទឹក ជាមួយទឹកហូ ដោយយកដៃសាចទឹកលេងម្នាក់អែង ស្រាប់តែបងសិលាមកអង្គុយក្បែរខ្ញុំ ហើយសើចយ៉ាងស្រស់ រួចសួរខ្ញុំ
ចូលចិត្តទេសភាពបែបនេះទេអូន ?
ចូលចិត្តខ្លាំងទៀតផង កន្លែងដែលខ្ញុំប្រាថ្នា 
ខាងស្រុកអូនអែងមានទន្លេចឹងអត់ ?
អត់ទេបង មានតែព្រែក និងបឹង ហើយទឹកក៍អត់នៅថេរចឹងដែរ  រដូវទឹកជំនន់ និង រដូវភ្លៀងធ្លាក់ទើបមានទឹក ប៉ុន្តែមិនថ្លារចឹងទេ ល្អក់ហើយមុជទៅរមាស់ទៀត ចំណែកខែប្រាំងវិញព្រែកនិងបឹងរីងស្ងួតបែកក្រហែង
ចឹង ពេលអូនអែងចង់លេងទឹកទន្លេ អូនអែងទៅលេងឯណាវិញ ?
បើយូៗម្តង ពេលចូលឆ្នាំដើរលេងជាលក្ខណះគ្រួសារទៅលេងព្រែកកាំពី  តែបើដើលេងជាមួយពួកមាក គឺកោះដាច់ និងកោះឧកញ្ញាតី  នៅទីនោះទើបមានទឹកថ្លាបែបនេះ
ហិហិហិ រឿងអីដែលថាទឹកមិនថ្លារដូចគ្នាបើកោះដាច់  កោះឧកញ្ញាតី  និងទឹកដែលយើងកំពុងតែលេងនេះ មានប្រភពតែមួយនិង កន្លែងដែលយើងកំពុងតែលេងនេះ  គឺជាដៃទន្លេ ភ្ជាប់ពីទន្លេធំមកទីនេះ  ចឹងទឹកដូចគ្នាបេះបិត
អ !!! ចឹងសោះ ខ្ញុំចេះតែឆ្ងល់ថា ហេតុអីទឹកនៅនេះថ្លាដូចកោះដាច់និងកោះឧកញ្ញាតីម៉េស
អាលូវឈប់ឆ្ងល់ទៅ ទឹកនេះមានប្រភពមកពីនុងដូចគ្នា
បាទ ចឹងក្នុងទឹកនេះក៍មាន ខ្ចៅដូង មានលៀស និង ត្រីដូចកោះដាច់ដែរហើយមែន?
ដូចគ្នាចឹង តែទាល់ទៅក្បែរច្រាំង កន្លែងសំបូរដីខ្សាច់ទើបរៀវប៉ះវា  បើនិយាយពីត្រីវិញ សំបូរណាស់បង់តែពីរបីសំណាញ់ ស្លរមិនអស់  តែអត់មានត្រីរស់ ត្រីឆ្តោអីទេមានតែត្រីចង្វារ ត្រីកញ្ចុះ ត្រីឆ្លូញអីនិង 
ត្រីអស់និង ឆ្ងាញ់ណាស់  មិនងាយបានត្រីទន្លេ ស្រស់ៗហូបទេ
ចង់ញុាំមែន ចឹងចាំបងឡើងទៅយកសំណាញ់មកសិន
និយាយរួចបងសិលា ចែវទូកទៅខាងវិញហើយលោតឡើងគោក ប្រាប់អោយខ្ញុំចាំនៅលើទូក  រួចគាត់ក៍ទៅបាត់ទៅ  ។ មួយសន្ទុះក្រោយមក គាត់ត្រលប់មកវិញ ដោយដៃម្ខាងកាន់សំណាញ់ ម្ខាងទៀតមានថង់ ក្នុងថង់នោះដូចជាឃើញឆ្នាំង មួយ ហើយមានជ្រុញ មានកាំបិត ម៉ាកំផ្លេ ។ គាត់យកថង់នោះព្យួរលើដើមស្វាយហើយ ចុះទូកវិញ អុំទៅកន្លែងទឹកវល់ៗ ហើយចាប់សំណាញ់បង់ប្រូង ខ្ញុំលួចមើលគាត់ពីចំងាយ រួចគិតក្នុងចិត្ត " អាបុិនេះ អ្នកមានសិងអី ហើយធ្វើការដល់កូរ៉េទៀត តែចេះបង់សំណាញ់ លូយជាងអញទៀតវីុ "  កំពុងតែសំលឹងគាត់ស្រាប់តែដល់ពេលគាត់ទាញសំណាញ់ឡើងមកលើវិញ ខ្ញុំមើលទៅឃើញសុទតែត្រីជាប់សំណាញ់ ស ស្ងាច បំរាស់ពេញនិង ឃើញហើយខ្ញុំស្ទុុះវឹងទៅជួយដោះត្រី  តែត្រូវបងសិលាឃាត់កុំអោយកាន់ខ្លាចឆ្អាប តែខ្ញុំនៅតែរឹងចង់ជួយដោះត្រីអោយទាល់តែបាន
កុំកាន់អូន ឆ្អាបដៃ ណាមួយប្រយ័ត្នមុតត្រីកញ្ចុះ
លើសហើយ  ខ្ញុំមិនមែនកូនស្តេចទេ ខ្ញុំក៍ជាអ្នកស្រែដែរ គ្រាន់តែមិនដែលធ្វើស្រែប៉ុន្នោះ  ជួយដោះគ្នាទៅឆាប់ហើយនិងអាលបានបង់ទៀត ត្រីច្រើនណាស់ ហើយធំៗធាត់ៗល្អទៀត  អាំងចុចទឹកត្រីអំពិលទុំឆ្ងាញ់ម៉ង
អូនចង់អាំង ចាំបងអាំងអោយញុាំ  បង់មួយសំណាញ់ពីរសំណាញ់ទៀតសិន អោយបានច្រើនតិច
*
បាទ
ក្នុងទន្លេ  ពិតជាសំបូរត្រីមែនទែន មានសព្វមុខទាំងអស់លើកលែងតែត្រីធំៗ ដូចជា ត្រីក្រពាត់ ត្រីរស់  តែបើត្រីតូចៗវិញ មានចំរុះដូចជា ត្រីកញ្ចុះ ត្រីចង្វាមូល ត្រីកន្រ្តប់ ត្រីកញ្ជ្រូក ត្រីឆ្លូញ  និងត្រីទន្លេជាច្រើនទៀត ។ បងសិលាបង់សំណាញ់ប្រហែល 5សំណាញ់បានត្រីកន្លះធុង ទើបឈប់បង់ហើយចែវទូកចូលកំពង់វិញ ។ ដល់លើភ្លាមគាត់ដើរកអុស រួចបង្កាត់ភ្លើងឆេះធ្លោ បន្ទាប់មក គាត់ចាក់ត្រីរើសយកតែអាល្អៗ ហើយវះពោះលាងទឹកទុករួចជាស្រេច ខ្ញុំចង់ជួយអ្វីក៍មិនបាន កាន់នេះថាកុំ កាន់នោះថាមិនបាច់ទេ ដល់ទៅចឹងទៅខ្ញុំដូចជាពិបាកក្នុងខ្លួនវិញ ព្រោះការងារទាំងនោះខ្ញុំសុទតែធ្លាប់ធ្វើទាំងអស់  មិនដឹងថាគាត់កំពុងគិតអីនោះទេ ថ្នមខ្ញុំម្ល៉េះបើថាលីសែងទៅមិនថាទេ ដល់ពេលហួសចិត្តពេកខ្ញុំក៍និយាយទៅគាត់ទាំងមុខមាំ
-  
ល្មមៗបានហើយលោកបង កំពុងគិតអីនិង បើកាន់នេះឃាត់កាន់នោះឃាត់ ចឹងអោយខ្ញុំធ្វើអី ?
អង្គុយចាំ តែញុាំទៅ មិនបាច់ធ្វើអ្វីទាំងអស់
ម៉េចបានល្បងអែងធ្វើដល់ថ្នាក់និង សុំហេតុផលសមស្របមួយមក
ទី1 អូនជាភ្ញៀវ បងជាម្ចាស់ផ្ទះ  ទី2 ដៃអូនស្អាតណាស់មិនបាច់មកកាន់នាំតែប្រឡាក់ក្រចកនោះទេ ទី3 បងនែ......
ចុះអាទី3និងអីក៍អាថ៏កំបាំងម៉េស នែ..នែ និងមានន័យថាម៉េច ?
មិនទាន់ដល់ពេលនិយាយ  ..........សូមរង់ចាំតាមដានភាគបន្ត ។

No comments:

Post a Comment