Breaking

Sunday, August 5, 2018

រឿង ទូរស័ព្ទផ្តើមស្នែហ៍ ( ភាគ3 )

រឿង ទូរស័ព្ទផ្តើមស្នែហ៍ 
( ភាគ3 )
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel_69


ជូតមុខសិតសក់រួច ខ្ញុំឈ តឺនុយ មុខកញ្ចក់ ពេលខ្ញុំមើលទៅក្នុងកញ្ចក់ឃើញបងសិលា ឈ ញញឹមពីក្រោយខ្នងខ្ញុំ ខ្ញុំក៍ញញឹមទៅគាត់វិញធម្មតាដែរ ។ រួចរាល់ហើយ ពួកយើងចុះមកខាងក្រោមទាំងអស់គ្នា  ស្របពេលដែលបា៉ម៉ាក់បងសិលា រៀបចំខ្លួនហើយល្មម    ក្នុងគ្រួសារបងសិលាមានសមាជិក4នាក់  ប៉ាម៉ាក់គាត់ ប្អូនស្រីគាត់ និង បងសិលា ។  ខ្ញុំទើបតែបានជួបមុខ ម៉ាក់បងសិលា និងប្អូនស្រីគាត់ ជាលើកដំបូង  អីចឹងតាស  បានជាបងសិលាសង្ហាយ៉ាងនិង  ព្រោះម៉ាក់គាត់ស្អាតណាស់ ហើយមើលទៅនៅក្មេងទៀត  ច្រមុះស្រួច ភ្នែកតូច ធ្មេញតូចៗ ញញឹមស្រស់  ហើយសទៀត ច្បាស់ជាកូនចៅចិនមិនខានទេ  ទំរង់មុខបងសិលា និងប្អូនស្រីគាត់ កាត់ទៅរកម៉ាក់គាត់ តែសំបុរបងសិលា កាត់ទៅរកប៉ាគាត់ ព្រោះមិនសូវស ដូចម៉ាក់ និងប្អូនស្រីគាត់នោះទេ ។ បងសិលាណែនាំខ្ញុំអោយម៉ាក់គាត់ស្គាល់  " ម៉ាក់ !! នេះសុធា ដែលកូនបានប្រាប់ថាមករាប់បាត្រជាមួយគ្រួសារយើង សុធានេះម៉ាក់បង !! "  អ៊ុំស្រី ញញឹមយ៉ាងស្រស់ មករកខ្ញុំ ពេលនោះខ្ញុំលើកដៃសំពះជំរាបសួរគាត់
ជំរាបសួរ អ៊ុំស្រី  ️  សុខសប្បាយទេលោកអ៊ុំ ?
ចា !!!  លើកដៃថ្វាយព្រះ ក្មួយ អ៊ុំសុខធម្មតាទេ នេះមកដល់តាំង ពីថ្មាលណានិង  ?
បាទ ទើបតែមកមិញៗនេះដែរ
អូ  ប្រហែលអ៊ុំរវល់តែរៀបចំបាយម្ហូបនៅផ្ទះបាយហើយបានជាមិនឃើញចឹង
បាទ ប្រហែលហើយព្រោះ ខ្ញុំមកដល់ឃើញតែអ៊ុំប្រុសដែរ
រៀបចំខ្លួនហើយនៅ និងអាលទៅវត្តទាំងអស់គ្នា
បាទរួចហើយអ៊ុំ 
តោះចឹង
ប៉ាម៉ាក់និងប្អូនស្រីបងសិលា ដើរខាងមុខ ចំណែកខ្ញុំនិងបងសិលាដើរតាមក្រោយ  បងសិលាដើរយួរចានស្រាក់ ចំណែកខ្ញុំដើរខ្លួនទទេ ខ្ញុំឆ្ងល់ខ្លាំងណាស់ ហេតុអីបានជាប្អូនស្រីបងសិលាដើរងាកមកក្រោយរហូតចឹង  ដើរពីរបីជំហ៊ានងាកៗ  តាំងពីចេញពីផ្ទះរហូតដល់ក្នុងវត្ត ងាកចំមុខខ្ញុំញញឹមៗ  ។ ដល់លើសាលាឆាន់ភ្លាម បងសិលាទៅយកចានបាយ2 ស្លាព្រា2 ទៅអោយម៉ាក់គាត់ ហើយម៉ាក់គាត់ក៍បានដួសបាយដាក់ចានពេញៗ  រួចហើយបងសិលាកាន់ចានបាយទាំង2ដើរមករកខ្ញុំហើយហុច1ចានអោយខ្ញុំ "  ណេះ អូន តោះទៅអុជធូបមុខព្រះសិន ចាំយើងទៅរាប់បាត្រ "  ខ្ញុំញញឹមរួចដើរតាមក្រោយគាត់ ទៅរកព្រះធំ ក្នុងសាលាឆាន់  ។ ក្នុងថ្ងៃបុណ្យភ្ជុំទី1 នៅវត្តវិហារសួគ៍ គឺមានមនុស្សទៅធ្វើបុណ្យច្រើនណាស់ បងសិលា ដើរជ្រៀតចូលទៅ យកធូបអុជ  ហើយអោយខ្ញុំ3សសៃ  រួចគាត់អង្គុយចុះបត់ជើង ចំណែកខ្ញុំទៅអង្គុយខាងស្តាំ ទន្ទឹមនិងគាត់  ពួកយើងចាប់ផ្តើមបួងសួង ពេលកំពុងបួងសួង ខ្ញុំឃើញបងសិលាដៀងភ្នែកញញឹមមករកខ្ញុំរហូត តែមិនបានលឺគាត់បួងសួងថាម៉េចខ្លះនោះទេ  ចំណែកខ្ញុំវិញ ដំបូង ខ្ញុំឧទ្ទិសអោយដូនតា ញាតិការទាំង7សណ្តានរបស់ខ្ញុំ  បន្ទាប់មកខ្ញុំជូនបុណ្យកុសល ទៅដល់គ្រួសារបងសិលា ហើយបានជូនពរគ្រួសាររបស់គាត់ជួបតែសេចក្តីសុខ សេចក្តីចំរើន  រួចរាល់ហើយពួកយើងងើបព្រមគ្នា យកធូបទៅដាក់ក្នុងផើងជើងធូប ពេលនោះខ្ញុំលូកយកលុយ បត់ដាក់ហិបដែលតំរៀបគ្នាជាជួរ បងសិលាក៍ដាក់ចូលទៅដែរ ។ បន្ទាប់មកពួកយើងចាប់ផ្តើមរាប់បាត្រ ដោយឈ ទល់មុខគ្នា ម្ខាងម្នាក់ មានបាយមានលុយរហូតដល់ផុតបាត្រទាំងអស់ ។  ពួកយើងដើរមករក ប៉ាម៉ាក់បងសិលា រួចហុចចានអោយពួកគាត់រាប់បាត្រម្តង ។ បងសិលាបបួលខ្ញុំចុះមកខាងក្រោម រួចនាំខ្ញុំដើរមើលទេសភាពក្នុងបរិវេណ វត្ត ។  យើងដើរទន្ទឹមគ្នាមួយៗ បងសិលាក៍ចាប់ផ្តើមសួរខ្ញុំមុន
អូនអែង ធ្លាប់មកធ្វើបុណ្យទីនេះពីមុនមកទេ ?
អត់ធ្លាប់ផងបង ទើបតែលើកទីមួយ 
វត្តនេះ ពូកែស័ក្កសិទ្ធណាស់ បន់ស្រន់អ្វី តែងតែបានសំរេច ជានិច្ច
ខ្ញុំធ្លាប់អាន រឿងដែលទាក់ទងនិងវត្តនេះដែរតាស តើពីមុន វត្តនេះ មានអភិនិហា  ដូចក្នុងរឿងដែលគេសសេរមែនអត់បង ?
រឿងនេះបង ក៍ដឹងមិនច្បាស់ដែរ ព្រោះបងក៍កើតមិនទាន់ដូចអូនអែងដែរ តែលឺចាស់ៗថា មានបារមីថែរក្សាពិតមែន
តោះបង នាំទៅថតរូបលេងនៅខាងនោះ ទេសភាពស្អាតៗណាស់
បាទ 
ពួកយើងដើរទន្ទឹមគ្នា មើលនេះមើលនោះ  សំដៅទៅ ខាងត្បូងព្រះវិហារ  ស្រាប់តែខ្ញុំភ្ញាក់ព្រើត ព្រោះមានដៃអ្នកណាមកចាប់ខ្ញុំជាប់  ពេលនោះខ្ញុំងាកយ៉ាងលឿនមករកម្ចាស់ដៃ ការពិតទៅគឺ ប្អូនស្រីបងសិលាសោះ គាត់ចូលប្រឡោះកណ្តាលកាន់ដៃខ្ញុំម្ខាង កាន់ដៃបងសិលាម្ខាង កាន់ឡើងជាប់ ពេលខ្ញុំងាកទៅចំ គេសើចយ៉ាងស្រស់ រួចនិយាយ
បង ឡា ! បងអែងទៅណាទៀត អត់ទៅផ្ទះទេហី ?
ទៅមុនបងទៅ បងជូន បងធាហែងដើរលេងតិចសិន
ញ៉ុមចង់ដើរលេងមួយបងអែងដែរ
អត់ទេ កូនក្មេងគេអត់អោយដើរមួយមនុស្សចាស់ហ៊េ  ទៅផ្ទះវិញទៅណាស់
ខ្ញុំមើលទៅមុខក្មេងតូចនេះឡើងស្រងូត តែដៃនៅតែកាន់ដៃខ្ញុំនិងបងសិលាជាប់មិនព្រមលែងនោះទេ ខ្ញុំឃើញដូចនេះក៍និយាយទៅបងសិលា
អោយគាត់ដើរជាមួយយើងដែរទៅបង មើលនេះ ដៃកាន់យើងឡើងជាប់ ប្រហែលគ្នាស្រលាញ់បងអែងខ្លាំងហើយ
អត់ទេអូន រាល់ដងអត់ដែលចឹងទេ  បងមកពីណាម្តងៗ គេមកប្រលែងជាមួយតែបន្តិច រត់ទៅបាត់ហើយ ម្តងនេះតោងដៃឡើងស្អិត  ចូលចិត្តអូនអែងម៉ង 
ហិហិហិ ចូលចិត្តអីបងមិនដែលស្គាល់គ្នាផង  នោះបង  !!! កន្លែងនោះស្អាតម៉េស បងអែងថតញ៉ុម ជាមួយអាអូនមួយមើល
តោះ ទៅឈ ជាមួយគ្នាទៅចឹងបងថតអោយ  
ខ្ញុំដឹកដៃប្អូនបងសិលា ទៅឈ លើជណ្តើរថ្ម មាត់ទឹក រួចអោយបងសិលា ថតអោយជាច្រើនបុស្តិ  មានស្តាយប្លែកៗ ចង់ពេញម៉េមូរី  ចុងក្រោយ ខ្ញុំអៀវ ប្អូនស្រីគាត់លើខ្នង ហើយថតសើចយ៉ាងសប្បាយទាំង3នាក់  សូម្បីតែអ្នកផ្សេងទៀតដែលដើរលេងក្បែរៗនោះក៍មើលមកពួកយើងដែរ  ពេលនោះ បងសិលាហៅ ប្អូនស្រីគាត់ អោយទៅកាន់កាម៉េរាថតពួកយើងម្តង ជាមួយបងសិលាក៍ដូចគ្នា មិនដឹងជាប៉ុន្មានបុស្តិទេ ស្តាយអីក៍មានដែរ ឡើងវ៉ល់ ដូចមិនមែនទៅវត្ត  ថតៗ ទាល់តែអ្នកកាន់កាម៉េរា ធុញទ្រាន់ អោយទូរសព្ទវិញ រត់ប្រូចបាត់ឈឹង  ។ បងសិលា បបួលខ្ញុំថតសែលហ្វី ជាច្រើនបុស្តិទៀតហូតដល់មេឃរៀងក្តៅទើបឈប់ថត ។ ទេសភាព ក្នុងបរិវេណវត្តវិហារសួគ៍ ពិតជាស្រស់ស្អាតប្លែកភ្នែក  ទីធ្លារវត្តក៍ធំ មានដើមឈើ  មានទឹកស្រះយ៉ាងធំ ស្ទើរតែស្មើរនិងបឹងមួយទៅហើយ ក្នុងទឹកមានទាំងត្រី ទាំងអណ្តើក កន្ធាយ ហើយមានបង់សំរាប់អង្គុយលេងក្រោមដើមឈើ ត្រជាក់ស្រេបទៀតផង ។   បងសិលាបបួលខ្ញុំទៅ អង្គុយលើបង់ ថ្មមួយក្រោមដើមឈើក្បែរមាត់ទឹក កន្លែងនោះមានតែយើង2នាក់ប៉ុន្នោះ  ខ្ញុំកំពុង ចោលភ្នែកសំលឹងមើលទៅឆ្ងាយ ស្រាប់តែបងសិលា យកដៃកៀកកខ្ញុំ ហើយសួរខ្ញុំ
ម៉េចដែរ អូនទេសភាពទីនេះ  ?
ស្អាតណាស់បង  ត្រូវនិងចំណងចំណូលចិត្តរបស់ខ្ញុំណាស់
បងគិតថាចឹងដែរ  ព្រោះអូនចូលចិត្ត កន្លែង មានដើមឈើ មានទឹក និងមានទេសភាពបែបស្រុកស្រែ 
ចុម !!!  ម៉េចបានបងអែងដឹងចិត្តខ្ញុំច្បាស់ម៉េស ? 
អូន ភ្លេចហើយមែន  ទូរសព្ទអូនអែង  នៅក្នុងដៃបងនៅឡើយទេ 
អត់ភ្លេចទេ  ចុះវាមានទាក់ទងនិងទូរសព្ទទៅបង ?
ទាក់ទងគ្នាខ្លាំងណាស់  គ្រប់រូបថត និងវីដេអូក្នុង ទូរសព្ទ គឺបងបានមើលទាំងអស់
មើលគ្រប់បុស្តិមែន បង ?
-
បាទ មើលយ៉ាងយកចិត្តទុកដាក់ទៀតផង អូន  កន្លែងដែលអូនអែងថត 90%  ជាទេសភាពធម្មជាតិ មានដើមឈើ មានភ្នំ មានស្ទឹង  មានចំការ  ជាដើម  ហើយមានរូបខ្លះទៀត នៅកន្លែងផឹកសុី ដែលមិនមែនជាក្លិប តែជាកាចុស រឺ បោះតង់តាម វាលស្រែទៅវិញ 
ខ្លាំងបាត់ 
បងរកមើល សង្សារអូនអែង អត់ដឹងមួយណា
បងរកយ៉ាងម៉េចទៅ 
បងរកមើល អោយតែនារីណាស្អាត ហើយមានរូបថតច្រើនជាមួយអូនអែងតែ2នាក់  ដឹងតែនិងហើយ
ហាហាហាហា   ម៉េចបានជាបងអែងរកមើលតែស្រីស្អាតចឹង ?
-
ស្មានថារូបរាងអូនអែង សង្ហាយ៉ាងនិង ព្រមយកស្រីអន់ៗធ្វើសង្សារហី  ទាល់តែលំដាប់ដូចគ្នាហើយ
សុំសើចមួយទៀតសិន ហាហាហាហាហាហា អូយចុកពោះ ចឹងបងអែងរកឃើញអត់ ? 
ទទេម៉ង បើថតជាមួយគ្នាជាក្រុម មានស្រីៗ និងប្រុសៗច្រើន  មិនដឹងជាមួយណាផង រូបដែលថតជាមួយគ្នាតែ2នាក់ ភាគច្រើនជាមួយបងប្រុសបង្កើត ចំនែកជាមួយមនុស្សស្រីតែ2នាក់ដូចជាគ្មាន1បុ៉ស្តិសោះ
ហិហិហិ  ម៉េចបានបងអែងថា រូបតែ2នាក់នោះជាបងប្រុសញ៉ុម 
បងឃើញថតស្និទិស្នាល និងគ្នា ហើយសង្ហាដូចគ្នាទៀត
ខ្ញុំគ្មានបងប្រុសបង្កើតទេ ហើយក៍គ្មានបងស្រី រឺ ប្អូនស្រីបង្កើតដែរ គឺមានតែប្អូនប្រុសបង្កើតម្នាក់ប៉ុន្នោះ  រូបដែលថត2នាក់ទាំងនោះ  គឺជាបងធម៏ និង បងប្អូនរាប់អានគ្នាតែប៉ុន្នោះ
ចឹងគ្រួសារអូនអែង មានតែសមាជិក4នាក់ទេចឹង ?
បាទ 
-  
អូ. !!! ដូចគ្រួសារបងដែរនិង  បងមានតែ4នាក់ដែរ
ចឹងបងអែងអត់មានបងទេហី  ?
បាទ អត់ទេ មានតែបង ប៉ា ម៉ាក់ និង ប្អូនស្រី ដែលតាមយើងកាលពីព្រឹកមិញប៉ុន្នោះ
ប្អូនបងអែង គួរអោយស្រលាញ់ណាស់ នាងឈ្មោះអីដែរបង ?
ឈ្មោះ រចនា គួរអោយស្រលាញ់អីទេ គ្មានចេះ និយាយរកអ្នកណាទេ នេះហើយ មកពីប៉ាម៉ាក់បង គាត់ស្រលាញ់វាជ្រុលពេក បានជាទំរើសខូចក្មេងអស់ អាយុ14ឆ្នាំហើយ ធ្វើចរិកដូចកូនក្មេងបៀមដៃទៀត ពេលមាន ភ្ញៀវទៅលេងផ្ទះ ហៅអោយវាជំរាបសួរ ក៍មិនព្រមចេញមកដែរ សំងំនៅតែក្នុងបន្ទប់ អូ យ្យៃចឹងបងទើបតែនឹកឃើញ ម៉េចក៍រចនាថ្ងៃនិងប្លែកម៉េស ហ៊ានកាន់ដៃអូនអែង ហើយហ៊ានឱប ក ទៀត រាល់ដង កុំថាឡើយធ្វើចឹងដាក់ពួកម៉ាកបង សូម្បីតែមើលមុខ វាមិនមើលផង  អូ !!! រឿងនេះចំឡែកណាស់ ថ្ងៃនេះគេកើតអី ចាំទៅសួរមើលសិន 
ដល់ម្លឹងផងបង  មើលទៅគាត់ចូលចិត្តលេងសើចសិងអី
បងយ្យៃមែនណា ក្រៅពីបង ប៉ា និងម៉ាក់ រចនា មិនចេះរញេ៉រញៃ៉ជាមួយអ្នកណានោះទេ  ព្រឹកមិញបងឃើញខ្សែភ្នែកវាចំឡែកដែរ តែមិនបានចាប់អារម្មណ៍សោះ  គ្រាន់តែឃើញអូនអែងភ្លាម វាមើលលើ មើលក្រោមហើយញញឹមទៀត  រឺមួយមកពីអូនអែងសង្ហាពេក បានវាចូលចិត្តចឹង
ចេះតែបញ្ជោញ៉ុមទៅ  មុខចឹង រាងចឹង សង្ហា ? បើខ្ញុំសង្ហាចឹងអ្នកគេស្អាតផ្សេងទៀត គឺជាកំពូលសម្រស់ហើយ 
បងយ្យៃការពិត នេះក្នុងវត្តបងមិនកុហក់អូនទេ ជាតិនេះ អូនកើតមកគ្រប់គ្រាន់ហើយ ទាំងរូបរាង កំពស់កំព ពណ៏សំបុរ អត្តចរិក ឬកពា សំដីសំដៅ វណ្ណះគ្រួសារ ការងារ ល្អទាំងអស់ ជាតិក្រោយ សុំតែប៉ុណ្ណឹងទៀតទៅបានហើយ
អត់ទេបង ជាតិក្រោយ ខ្ញុំមិនចង់អោយដូចជាតិនេះទៀតទេ
ហេតុអីទៅអូន តើមានចំនុចណាដែល មិនសាកសមជាមួយអូនទៀតនោះ អ្វីៗដែលអូនអែងកំពុងមាននៅជាតិនេះ វាលើសលប់ពេកហើយ
ហិហិហិ ខ្ញុំមិនពេញចិត្តមួយចំណុច 
អ្វីទៅអូន បងចង់ដឹងណាស់ 
បើមាននិស្ស័យ បងនិងបានយល់ដោយខ្លួនអែង តោះលូវ ទៅណាទៀត ?
ប៉ុណ្ណឹងក៍មិនព្រមប្រាប់បងដែរកំណាញ់ណាស់ អូនអែងធ្វើអោយបងកើតរោគឆ្ងល់ហើយ  តោះទៅអុជធូប នៅចេតិយខាងនោះទៅ ហើយបួងសួងប្រាថ្នាទៅ បំណងនោះនិងបានសំរេច បន្ទាប់មកចាំយើងទៅផ្ទះបងវិញ បងមានកន្លែងមួយដែលចង់នាំអូនអែងទៅ សង្ឃឹមថាអូនអែងនិងពេញចិត្ត
តោះចឹង
ពួកយើងដើរសំដៅទៅកន្លែងលក់ផ្កាឈូក និង របស់របរដែលគេលក់សំរាប់បូជាព្រះ បានហើយពួកយើងយកទៅដាក់កន្លែង បូជា ។  បងសិលាអង្គុយបត់ជើងបួងសួងនៅក្បែរខ្ញុំដែរ  រួចខ្ញុំអុជធូបបួងសួង " ឱ !!! ទស្សបរមី វត្ថុស័កសិទ្ធ ក្នុងលោក និងគុណព្រះពុទ្ធ ព្រះធម៏ ព្រះសង្ឃ  ថ្ងៃនេះកូនចៅបានមកបំពេញ បុណ្យកុសលនៅទីនេះ  សូមអោយបុណ្យកុសលនេះបានទៅដល់ ដូនតា ញាតិការទាំង7សណ្តានរបស់កូនចៅ សូមអោយអស់លោកបានទទួលនូវ បុណ្យកុសលដែលកូនចៅបានធ្វើ សូមអោយអស់លោករួចចាកទុក្ខទោស និងកម្មពារវេរាទាំងពួង បើបានទទួលហើយ សូមអោយពរជ័យ ដល់កូនចៅនិងក្រុមគ្រួសារអោយជួបតែសេចក្តីសុខសេចក្តីចំរើន  ហើយមួយផ្នែកទៀត កូនចៅសូមជូនបុណ្យកុសលនេះទៅដល់ក្រុមគ្រួសាររបស់បងសិលា ដែលបានស្រលាញ់រាប់អានកូនចៅទុកដូចកូនដូចប្អូន សូមអោយគ្រួសារគាត់ រកទទួលទានមានបាន និង មានសុភមង្គលក្នុងក្រុមគ្រួសារ ហើយចុងក្រោយកូនចៅសូមប្រាថ្នាកើតជាតិក្រោយមិនអោយបេះដូងកូនចៅខុសកាយដូចជាតិនេះទៀតទេ បើកូនចៅកើតជាមនុស្សប្រុស សូមអោយស្រលាញ់មនុស្សស្រី បើកូនចៅកើតជាមនុស្សស្រី សូមអោយស្រលាញ់មនុស្សប្រុស សាធុ សាធុ សាធុ  " ដោតធូបរួចហើយ ខ្ញុំយកក្រដាសប្រាក់ខ្លះ បត់អោយតូចរួចទំលាក់ក្នុងហិបជាច្រើន ខ្ញុំថ្វាយបង្គុំលា ហើយដើរចេញមកក្រៅវិញ "  មេឃក៍រាងក្តៅខ្លាំងណាស់ដែរ បងសិលាក៍បបួលខ្ញុំមកផ្ទះគាត់វិញ ពួកយើងដើរទន្ទឹមគ្នា ហើយដើរបណ្តើរនិយាយគ្នាលេងពីនេះពីនោះ រួចសើចរៀងខ្លួន ធ្វើអោយអ្នកផ្សេងដែលគេឃើញចេះតែតាមមើលពួកយើងគ្រប់គ្នា ប្រហែលជាឃើញស្លៀកពាក់ដូចគ្នាហើយមើលទៅ ។  មកដល់ផ្ទះបងសិលាភ្លាម ពួកយើងផ្លាស់ខោអាវ រួចខ្ញុំចូលងូតទឹក  លុះរួចរាល់ហើយបងសិលា ចូលងូតម្តង  ចំណែកខ្ញុំជូតខ្លួនជូតសក់ ហើយស្លៀកខោជើងវែង វិញ តែមិនពាក់អាវនោះទេ  ខ្ញុំឈមុខកញ្ចក់ ខ្លួនទទេ កំពុងសិតសក់  បន្តិចក្រោយមក បងសិលាចេញមកវិញ ដោយស្លៀកកន្សែងពោះគោ ខ្លួនទទេដែរ  មកដល់ក្រោយខ្នងខ្ញុំ គាត់ឈប់ង៉ក់ ខ្ញុំឃើញគាត់នៅក្នុងកញ្ចក់ ក៍ងាកមុខមកក្រោយយ៉ាងលឿន ភ្លាមនោះគាត់សើចភាយរួចលាន់មាត់
ចុម យក្ស !!! ហេតុតែគេជាគ្រូពេទ្យ ពូកែថែររាងដល់ក  សាច់ដុំវិញកង់ៗឡើងខ្ចីញ៉េញម៉ង 
ហិហិហិ ចឹងល្បងអែង អន់ណាស់ទៅហី ?
រាងនិងសំបុរបងបើបានតែពាក់កណ្តាលអូនអែងក៍អស់ចិត្តដែរ
សំរាកទៅល្បង  ឈប់បញ្ជោខ្ញុំទៅ កុំពូកែដាក់ខ្លួនពេក  រាងអោយដូចតារា មកថាឌឺអោយគេអីណា ធ្វើម៉េចខ្ញុំគ្មានផលិតផលកូរ៉េ ប្រើដូចល្បងអែង  បានវា អាក្រក់ចឹង 
អឺុសសស ទៅណាណោះឆ្កុយ អែងយ្យៃពិតសោះនិងហ្អាស   តោះ ខ្ជិលយ្យៃច្រើន ស្លៀកពាក់រួចចុះទៅញុាំបាយ និងអាល ទៅលេងកន្លែងមួយ
ខ្ញុំយកតែអាវវែងពណ៏ស មកតែមួយនិង ចឹងគ្មានអីត្រូវយូទេ ស៊កចូលតែខ្លួនបិតឡេវរួច
-  
អត់ទេ អាណាដើរលេងពាក់អាវដៃវែងស ដូចទៅបុណ្យទេ ម៉ោះ មករើសអាវបង ល មើលទៅ ត្រូវអាណាយកអានិង
មិនបាច់ទេ បង
-  
ខ្ពើមបងមែនហ្អាស ? កុំភ័យខ្លាចឆ្លងរោគ អាវទាំងនេះបងមិនសូវបានពាក់ទេ  មុននិងយកទុកក្នុងទូ សុទ្ធតែបោកអ៊ុតទាំងអស់ ហើយមិនបាច់បារម្ភទេក្នុងខ្លួនបង អត់មានអេដស៍ ស្រែង ស្វាយ ឃ្លង់ របេង អីទេ សុខភាពបងល្អ100%
វែងឆ្ងាយណាស់ ខ្ញុំមិនបានខ្ពើម រឺ គិតថាខ្លាចឆ្លងរោគអីទេ ខ្ញុំពេទ្យហាស ជំងឺទាំងអស់និងវាមិនឆ្លងតាមចឹងទេ តែខ្ញុំក្រែងចិត្ត 
មិនបាច់ ក្រែងចិត្តក្រែងថ្លើមអីទេ ឆាប់ល មើលទៅ ស្រលាញ់មួយណាពាក់មក
បងសិលាបើកទូកញ្ចក់គាត់  អោយខ្ញុំរើសអាវ  ព្រះ !!! ដូចឃ្លាំងខោអាវចឹង ម៉ូតអីក៍មានដែរ ព្យួរផង បត់ផង ខោអាវវែងខ្លី ទុកដាក់យ៉ាងមានរបៀបរៀបរយ ។ តែចំណងចំណូលចិត្តរបស់ខ្ញុំ គឺអាវដៃខ្លី និង អាវវាលក្លៀក ព្រោះស្រួលបង្ហាញសាច់ ដើម្បីទាក់ទាញ........  ។  ខ្ញុំសំរេចយកអាវយឺតដៃខ្លី ក ស្រួច ពណ៏ស្វាយក្រម៉ៅមួយ ព្រោះម៉ូតវាស្អាត ហើយសមនិងខ្លួនខ្ញុំម៉ាច់តែម្តង ពាក់ទៅចេញរូបរាងសាច់ដុំទាំងអស់ ។  រួចរាល់ហើយ ពួកយើងបបួលគ្នាចុះមកហូបបាយថ្ងៃត្រង់ជាមួយគ្នា ដោយហូបតែខ្ញុំពីរនាក់បងសិលាប៉ុន្នោះ ចំនែកប៉ាម៉ាក់បងសិលា និងរចនា មិនដឹងទៅណាអស់ទេ ។ ហូបបាយហើយភ្លាម បងសិលា ចាក់សោរបងផ្ទះ បន្ទាប់មកទៅបញ្ឆេះឡានlexus rx330 ពណ៏ស យកទៅឈប់មុខផ្ទះ ទើបចុះមកវិញជញ្ជូនរបស់ផឹកសុី  និងរបស់ស្អីខ្លះទេ ដាក់នៅខាងក្រោយរថយន្ត ហើយហៅខ្ញុំអោយឡើងឡាន គាត់ទៅចាក់សោរបងវិញ ។ ដំបូងខ្ញុំស្រឡាំងកាំង ព្រោះមិនដឹងថាគាត់កំពុងតែគិតអីនោះទេ តែក៍មិនទាន់សួរគាត់ដែរ  លុះបើកចេញមកឆ្ងាយបន្តិច គាត់ញញឹមយ៉ាងស្រស់ រួចប្រាប់ខ្ញុំ "  បងនាំអូនអែងទៅលេងចំការបង ពួកយើងទៅដុតពោតញុាំនៅទីនោះ " ខ្ញុំលឺហើយឡើងរំភើប ព្រោះជាបំណងប្រាថ្នារបស់ខ្ញុំ បងសិលាបើកចេញពីផ្ទះគាត់ ឡើងមកផ្លូវ7NG រួចបន្តដំណើរតាមផ្លូវដែលខ្ញុំតែងតែជិះទៅភ្នំពេញរាល់ដង គឺតាមព្រែកលួង ........សូមរង់ចាំតាមដានភាគបន្ត 

No comments:

Post a Comment