Breaking

Thursday, August 2, 2018

រឿង ទូរស័ព្ទផ្តើមស្នែហ៍ ( ភាគ2 )

រឿង ទូរស័ព្ទផ្តើមស្នែហ៍ 
( ភាគ2 )
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel_69

  
សុខសប្បាយទេ សុធា ? ហើយទៅរាប់បាត្របានម៉ានវត្តហើយ ?
សុខធម្មតាទេ  តែបើរឿងទៅវត្តវិញ សេរូម៉ង 
រូបរាង សង្ហារជាងរូបថតក្នុងទូរសព្ទទៀតយើង សុធាអាយុម៉ានហើយ ?
ឆ្នាំថ្មីនេះ 32ហើយ  ចេះតែបញ្ជោរខ្ញុំទៅ មុខចឹងសង្ហារ ? 
អូ 32  !!! ចឹងប្អូនខ្ញុំ3ឆ្នាំ ខ្ញុំសុំហៅ សុធា ថាអូនហើយ  បងយ្យៃមែន បងមិនដែលសសើរមនុស្សប្រុសណាម្នាក់ពីមុនមកទេ  សុធា រាល់ង៉ៃ ជាគ្រូពេទ្យមែន ?
បាទ  ម៉េចល្បងដឹង ?
ឃើញក្នុងទូរសព្ទ នែបងធ្វើចេះដឹងរឿងគេតិចចុះ  ហេតុអីប្រហែសម្ល៉េះ  ទូរសព្ទអត់ដាក់លេខកូដ ហើយអត់ចាក់Icloud ទៀត គេរើសបានហើយយកទៅប្រើយ៉ាងងាយ ទូរសព្ទថ្មីច្រឺង តំលៃខ្ទង់ពាន់ យកមកធ្វើចឹង ម៉េចអាងសំបូរលុយទិញមែន ?
ល្បងអែងខឹងមែន ស្តាប់ខ្ញុំសិន ទូរសព្ទ ខ្ញុំមានទាំងApple ID  មានទាំង passcode រាល់ដងខ្ញុំស្កេនក្រយៅដៃបើកសោតាស ចំណែក iCloud ក៍ខ្ញុំចាក់គ្រប់ពេលដែរ តែថ្ងៃដែលខ្ញុំភ្លេចនោះ  គឺទើបតែយកមកពីកន្លែងជាង តំលើងversion ហើយក៍មិនទាន់បានដាក់វិញដែរ ចាំដល់កន្លែងវិញ តែចៃដន្យមិនទាន់ទាំងដល់ផង បាត់កណ្តាលផ្លូវម៉ងទៅ
អោយបងសុំទោស ដែលយល់ច្រឡុំ 
ខ្ញុំសួរល្បងវិញ ម៉េចក៍ហ៊ានឆែកទូរសព្ទខ្ញុំហាស 
-
បងចង់ដឹងមុខម្ចាស់វា និងអាលបានទាក់ទងអោយវិញនោះអី  តែឃើញរូបឃ្យូតៗពេក ចេះតែមើលរហូតដល់អស់ទៅ  បងរកមើលរូបដែលអូនអែងថតជាមួយសង្សារ តែអត់ឃើញសោះ មិនដឹងលាក់ទុកនៅណាទេ ចង់ដឹងសង្សារគេ ឃ្យូតយ៉ាងណាទៅ 
ឃើញអត់ចោះ ? 
អត់ឃើញផង ឃើញតែថតជាមួយបងប្រុស
ហាសហាសហាហាស 
ម៉េចត្រូវសើច
*
គ្មានអីទេ  ល្បងអែងនេះ តាមដានរឿងរ៉ាវផ្ទាល់ខ្លួនខ្ញុំច្រើនពេកហើយ  ដល់វេនខ្ញុំចង់ដឹងម្តងហើយ ល្បងត្រូវឆ្លើយសំនួរខ្ញុំទាំងអស់ លឺនៅ ?
បាទ បើអាចឆ្លើយបានបងឆ្លើយ
ល្បងធ្វើការអីគេ ហើយម៉េចក៍នៅកន្លែងនេះ ល្បងដូចជាមានសិទ្ធិខ្លាំងម្ល៉េះ ចង់យកអីយកនិងដោយមិនចាំបាច់ប្រាប់ម្ចាស់គេចឹង ?
ហិហិហិ ការងារកំបុិកកំប៉ុកនុងអូន បងជាពលករធ្វើការនៅក្នុងរោងចក្រផលិតសំបកទូរសព្ទនៅកូរ៉េ ទើបតែមកលេងផ្ទះបានពីរបីថ្ងៃនិង  កន្លែងនេះ កម្មសិទ្ធិប៉ាម៉ាក់បង  ប៉ុន្មានថ្ងៃនេះម៉ាក់គាត់រវល់ ទើបបងមកជួយមើលការខុសត្រូវជំនួសគាត់ដូចនេះបងចង់ញុាំអីចាំបាច់ប្រាប់បុគ្គលិកដែរ ?
អ !!! ចឹងទេ បើជាកន្លែងល្បងអែង ចាំបាច់ទៅពិបាករត់ទៅលើកនេះលើកនោះ នាំអោយហត់ធ្វើអី ម៉េចមិនអោយពួកគាត់យកមកអោយម៉ងទៅ ?
ព្រោះខ្លាចយកមកមិនដូចចិត្តនោះអី មុនពេលបងសំរេចយករបស់ហូបទាំងនេះមកទទួលអូន បងបានមើលក្នុងរូបថតរបស់អូនអស់ហើយ បងសំគាល់ឃើញថា របស់ដែលអូនចូលចិត្តញុាំ គឺសាមញ្ញៗ ងាយរកបំផុត ចំពោះទីកន្លែងដើរលេងវិញ ក៍បងដឹងដែរ កន្លែងដែលអូនចូលចិត្តទៅ វាមិនមែនជាក្លឹប រឺ ដើរលេងបរទេសអីដែរ បងដឹងថាកន្លែងដែកអូនអែងចូលចិត្តទៅលេងនិងថតរូបនោះ មានដូចជាវាលស្រែ លើភ្នំ ក្រោមដើមឈើ  រឺលេងទឹកជាដើម  បងបានរៀបចំរួចអស់ហើយ ចាំបងនាំទៅលេងបន្ទាប់ពីយើងញុាំរួច
យី !! ហេតុផលនិងទេហី ដែលធ្វើអោយល្បងដល់ថ្នាក់លះបង់ តួនាទីជាមេគេ មកធ្វើកូនចៅ ព្រោះតែខ្ញុំ 
បាទ
វាមិនសមសូម្បីតែបន្តិច គួរតែខ្ញុំទេ ដែលជាអ្នករៀបចំទទួលល្បង ដែលជាអ្នកមានគុណ បែជាមកអំពុលទុក្ខល្បងថែមមួយជាន់ទៀត អោយខ្ញុំសុំទោសល្បងផង ខ្ញុំរអៀសខ្លួនចង់ដាច់ខ្យល់ទៅហើយនេះ  ល្បងធ្វើនេះមានបំណងអ្វី ?
បងគ្រាន់តែមានអារម្មណ៍ថាចូលចិត្តអូនអែង តាំងពីឃើញក្នុងវីដេអូនិងរូបថតមកម្ល៉េះ  ដល់ជួបមុខផ្ទាល់រិតតែចូលចិត្តទៀត  បើមិនប្រកាន់ទេ អោយបងសុំរាប់អានផងបានទេ ?
*  
ដោយក្តីរីករាយ បងប្រុស 
អរគុណច្រើនប្អូនប្រុស  អាល័យតែសប្បាយចិត្ត ភ្លេចអោយទូរសព្ទគេវិញ  អាលូវយើងលេងហ្គេម បើអ្នកណាចាញ់ត្រូវធ្វើតាមបង្គាប់អ្នកឈ្នះ  Ok ទេ ?
*
បាទ យល់ព្រម ចង់លេងអីវិញ ?
ងាយៗទេ ក្នុងដៃស្តាំនិងដៃឆ្វេងបង មានទូរសព្ទដូចគ្នា តើអូនអាចបែងចែកទូរសព្ទ2នេះថា តើមួយណាជាទូរសព្ទរបស់អូន បានទេ? បើឆ្លើយត្រូវ អូនឈ្នះ  ហើយអាចបញ្ជាបងអោយធ្វើអ្វីក៍បាន តែបើទាយខុស អូនចាញ់បងហើយ អូនត្រូវធ្វើតាមបង  តោះចាប់ផ្តើមលេង 
គាត់យកទូរសព្ទ Iphone7plus ពីរគ្រឿងចេញមកកាន់ក្នុងដៃម្ខាងមួយ ហើយអោយខ្ញុំជ្រើសរើស ថាមួយណាជាទូរសព្ទរបស់ខ្ញុំ ? វាពិតជាធ្វើអោយខ្ញុំពិបាកបែងចែកខ្លាំងណាស់  ទាំងពណ៏ ទាំងទំហំរូបរាង និងថ្មីដូចគ្នាបេះបិត ខ្ញុំគិតមួយសន្ទុះក៍នឹកឃើញ វិធីបែងចែក ភ្លាមនោះខ្ញុំក៍និយាយទៅកាន់បងសិលា :
បងអែងបង្វិលទូរសព្ទនេះមួយជុំមើល ហើយបែផ្នែកខាងក្រោម កន្លែងរន្ធសាកថ្មអោយខ្ញុំមើលតិច
ណេះមើលទៅ បងបង្វិលអោយមើល ម៉ោះឆ្លើយភ្លាមកុំគិតយូពេក
ហាសហាសហាស ទូរសព្ទខ្ញុំនៅដៃខាងស្តាំបងអែង 
ងាប់  !! ម៉េចដឹងច្បាស់ម៉េស ? 
*
នោះតែមស្លាក Original របស់ហាងហាក់សែបិតនៅលើក្បាលខ្ចៅម៉ាសុីនប៉ុនណាណី 
ទូរសព្ទបងក៍មានដែរ ម៉េចមិនថាផងទៅ ?
ទូរសព្ទខ្ញុំប្រើរាប់ឆ្នាំ រឿងអីមិនចំណាំ តែមទូរសព្ទខ្ញុំបិតលើក្បាលខ្ចៅខាងស្តាំ  តែរបស់បងអែងបិតលើខ្ចៅខាងឆ្វេង 
ច្បាស់ជាងថ្ងៃទៀត ទៅបងសុំចាញ់ហើយ  បងគ្មានសិទ្ធិអីទាមទារទៀតទេ 
ឧ. ថាបងអែងឈ្នះ  បងអែងចង់អោយខ្ញុំធ្វើអី ?
ហុឹមមមម ! វា រលាយអស់ហើយ បងមិនចង់និយាយទេ
និយាយមក ឥលូវខ្ញុំអោយបងអែងឈ្នះ ដើម្បីជាការសងគុណ ខ្ញុំផ្តល់សិទ្ធិអោយបងអែងហើយ បង្គាប់មកចោះ
មែនហី ? បងសុំដូរទូសព្ទអូនអែងប្រើសិនបានអត់ ? តែបងអោយសុីមទៅអូនអែងវិញ យើងដូរតែទូរសព្ទប៉ុន្នោះ
ហាក !!! ម៉េចចឹង ទូរសព្ទបងអែងនិងខ្ញុំដូចតែគ្នាសោះ ចាំបាច់ដូរធ្វើអី ? 
យ្យៃតាមត្រង់ចោះ បងយកទុកមើលរូបថត
*  
ហេតុផលប៉ុណ្ណឹងទេហី ?
មានច្រើនទៀត យ្យៃទៅបងស្រលាញ់ទូរសព្ទអូនអែង 
អត់អីទេ ចឹងដូរប្រើក៍បាន ឆាប់ដោះសុីមកាតអោយខ្ញុំមក ហុឹមមម !! ទូរសព្ទយកបានហើយ ហូបអីជុំគ្នាក៍ហើយដែរ ចឹងខ្ញុំអាចទៅកន្លែងធ្វើការវិញបានហើយមែនទេ ?
ឈប់សិន នៅរឿងមួយទៀត  តើអូនអាចចំណាយពេលប៉ុន្មាននាទីដើម្បី ជិះអូ បរ លេងពីរនាក់បងបានទេ ? បងរៀបចំរួចហើយ
បានតាស  កំពុងតែចូលចិត្តផង  ថ្ងៃក៍មិនទាន់លិចដែរ  តោះចឹង 
យេ !!! តោះយើងទៅ  អោយកាតាបមកបងយកទុកអោយ 
បងសិលាយកកាតាបខ្ញុំចូលទៅខាងក្នុងហាងគាត់បាត់ ហើយចេញមកវិញជាមួយ ខោត្រឹមភ្លៅ អាវវាលក្លៀក ក្នុងដៃមានកាន់កូនសោ និង អាវពោង ពាក់មួកស្លឹកយ៉ាងសង្ហារ គាត់យកអាវពោងអោយខ្ញុំពាក់ តែខ្ញុំប្រកែកដោយអះអាងថា ទឹកទំហំប៉ុន្នេះ មិនអាចអោយខ្ញុំមានរឿងអីកើតឡើងឡើយ កុំអោយតែមានឆ្លាមនិងក្រពើ ។ ពួកយើងដើរមករកមាត់ទឹកកន្លែងចតអូបរ  ។ បងសិលាចាក់សោបញ្ឆេះម៉ាសុីនបើកលេងក្រឡឹងពីរបីជុំ គេមើលព្រាត  ។ បន្ទាប់មកគាត់កាច់សោពន្លត់ម៉ាសុីននៅកណ្តាលបឹង ដ៍ធំល្វឹងល្វើយ ហើយខិតមកអង្គុយកៀកខ្ញុំបំផុត រួចយកទូរសព្ទមកថតសែលហ្វី ។ ខ្ញុំចេះតែលួចមើលគាត់ម្តងៗ ពេលគាត់សំលឹងមើលទៅកាម៉េរា ថ្វីបើគាត់សំបុរខ្មៅស្រអែម តែស្រស់សង្ហារខ្លាំងណាស់ ពាក់អាវវាលក្លៀកឃើញសាច់ដុំធំៗ នៅជិតបែបនេះទើបដឹង រាងកាយគាត់សំបូររោមខ្លាំងណាស់ រោមក្លៀកឡើងញ៉ុក តែគ្មានក្លិនក្លៀកនោះទេ មានតែក្លិនប្រហើរ ចេញពីខ្លួនគាត់  ពុកមាត់ និង ជើងសក់ក៍ស្អាត ពេលខ្លះខ្ញុំលួចដៀងភ្នែកមើលអាក្នុងខោគាត់ ឡើងទុលប៉ុនណាណី គាត់សុំខ្ញុំថតជាមួយយ៉ាងច្រើនបុស្តិ៍ រហូតថ្ងៃជិតលិច ........
ខ្ញុំមើលនាឡិកា ឃើញថាម៉ោង 5ជាងទៅហើយ ក៍និយាយទៅគាត់ អោយបើកអូបរ ទៅខាងវិញ ព្រោះខ្លាចធ្វើដំណើរទៅកន្លែងធ្វើការវិញយប់ ។ គាត់ក៍យល់ព្រម តែមុននិងបើកមកខាងវិញ គាត់បានបើកទៅយ៉ាងឆ្ងាញ ស្របពេលថ្ងៃរៀបនិងលិច   រួចគាត់បានកៀកក ខ្ញុំសុំខ្ញុំថត អោយជាប់ថ្ងៃលិច បីបួនបុស្តិទៀត  ខ្ញុំក៍យល់ព្រម ។ សំរាប់ខ្ញុំ ទេសភាពលើផ្ទៃទឹក ជាមួយទូក ហើយនិង ផ្ទៃមេឃពណ៏ក្រហម គឺ ខ្ញុំចូលចិត្តបំផុត  វាពិតជាស្រស់បំព្រង ជាងអ្វីៗទាំងអស់ ។  ថ្ងៃលិចបាត់ឈឹង ទើបបងសិលាបើកអូបរ មកខាងវិញ ខ្ញុំងើបដើរតំរង់ទៅកាចុស បន្ទាប់ពីចងទុកដាក់អូបររួច បងសិលារត់មកពីក្រោយខ្ញុំហើយ ប្រាប់passcode ទូរសព្ទគាត់ និងចូលទៅយកកាតាប ថែមទាំងច្រករបស់ហូបក្រៀមៗជាច្រើនអោយខ្ញុំទៀតផង ។ គាត់ជូនដំណើរខ្ញុំឡើងម៉ូតូ រួចឈមើលរហូតខ្ញុំជិះចេញឆ្ងាយពីគាត់ ។ មកតាមផ្លូវ ខ្ញុំសើចម្នាក់អែង នឹកគិតដល់រឿងរ៉ាវដែលបានកើតឡើង ស្រាប់តែមានចំងល់ជាច្រើន ផុសមកក្នុងចិត្តខ្ញុំ ខ្ញុំមិនយល់ពីចិត្តគាត់សោះ ។ ខ្ញុំក៍និយាយជាមួយខ្លួនអែងក្នុងចិត្តថា " តិចអាគាត់និងស្រលាញ់ អញទៅ ? "  ពេលនោះក៍មានគំនិតមួយទៀតប្រឆាំងឡើង " ហ៊េ !! មែនទេ សំដីសំដៅរាងរៅប្រុសគ្រប់លក្ខណះវើយ មែនខ្ទើយទេ គ្មានកន្លែងណាកត់សំគាល់ថាជាខ្ទើយទេវើយ ឈប់គិតឆ្កួតៗទៀតទៅ " ខ្ញុំកាន់តែគិតកាន់តែស្មុគស្មាញ ហើយក៍ឈប់គិត រួចបន្ថែមល្បឿនរហូតដល់កន្លែងធ្វើការ ។ ងូតទឹក ផ្លាស់ខោអាវរួច ខ្ញុំនិងមិត្តរួមការងារ បានឌុបគ្នាទៅហូបបាយដូចសព្វដង ។  ទៅដល់ហាង ពួកយើងចាប់ផ្តើមហូប មិនបានប៉ុន្មានផងស្រាប់តែទូសព្ទ បងសិលាដែលដូរខ្ញុំប្រើរោរ៍ឡើង ខ្ញុំចង់ច្រឡំ ព្រោះសំលេងរោរ៍ ក្នុងទូសព្ទគាត់ មិនដូចភ្លេងទូរសព្ទខ្ញុំនោះទេ តែខ្ញុំនឹកឃើញថា ខ្ញុំដូរទូរសព្ទគ្នាប្រើ ក៍លូកចេញពីហោប៉ៅ មកមើលលេខ ស្រាប់តែឃើញ ឈ្មោះសសេរជាអក្សរខ្មែរថា " បងសិលាណប់ " ហើយមានរូបថតទៀត  ខ្ញុំឡើងអស់សំណើច ពេលឃើញឈ្មោះនេះ ពួកម៉ាកខ្ញុំក៍ឃើញឈ្មោះនៅក្នុងទូរសព្ទនោះដែរ វាក៍និយាយឡើង
ងាប់ !!! សេវឈ្មោះ សុទតែបងសិលាណប់ តាំងរូបថតទៀត  ពីណាគេហា ? 
អញ មិនមែនអ្នកសេវទេ
ទូរសព្ទបស់ហែង បើហែងមិនសេវ ចឹងអាឆ្កែណា អ្នកសេវ   ?
ហាសហាស មែនទូរសព្ទអញទេ អាឡប់  ម្ចាស់ទូរសព្ទនិងគេអ្នកដាក់ខ្លួនគេតើ  ហៅគេសុទតែអាឆ្កែ ចាំមើលអញប្រាប់គាត់  
ចឹងទូរសព្ទ ហែងទៅយកអត់បានទេហី  ? អាណាដឹង អញស្មានតែបស់ហែង 
ម្នាក់និងហើយរើស បានទូរសព្ទអញ តែគាត់សុំអញដូរគ្នាប្រើមួយរយះសិន
ហ្អាក !!! ម៉េចចឹងហ្អា ទូរសព្ទម៉ូតតែមួយសោះចាំបាច់ធ្វើចឹងធើអី ?
អញ មិនយល់ដែរហែង តែមើលទៅគាត់ជាមនុស្សល្អ គួរអោយចូលចិត្ត ទើបអញយល់ព្រមនិងគាត់ទៅ អាលូវអញលើកទូរសព្ទគាត់សិន
អឺ !!
អាលោ !
បាទ កំពុងរវល់មែន បានក្រ លើកទូរសព្ទ ?
ញុ៉ម កំពុងហូបបាយ  មានការអីនុងបង ?
-  
បងគ្រាន់ តែតេសួរទៅដល់កន្លែងហើយនៅ ? ព្រោះបងបារម្ភ
*
ខិខិខិ មកដល់យូដែរហើយ  ចុះបងអែង មកដល់ផ្ទះនៅ ?
នៅទេ បងគិតបញ្ជីបង្ហើយសិន បានទៅផ្ទះ  ចឹងប៉ុណ្ណឹងសិនហើយណា ញុាំបាយទៀតចុះ បាយ បាយអូន
បាទ បង អរគុណ ច្រើនជំរាបលា !
ខ្ញុំដាក់ទូរសព្ទចុះ ហើយបន្តហូបបាយ រួចរាល់ទើបត្រលប់មកកន្លែងវិញ ។ ខ្ញុំ រៀបចំកន្លែងគេង រួច បើកfbលេង ព្រោះវាជាទំលាប់របស់ខ្ញុំមុនចូលគេង គឺបើកfbបន្តិចសិនទើបគេងលក់    អ្វីដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើលនោះ គឺមានអ្នកadd មកជាង50នាក់ ធ្លាប់តែរាល់ដងទុកពីរបីថ្ងៃចាំចុចconfirmម្តង បានជាង10នាក់  ចំណែកនៅក្នុងNotifications ក៍មានលោតលេខក្រហមយ៉ាងច្រើនដូចគ្នា ខ្ញុំចូលមើលក្នុងNotificationsនេះមុនគេ ឃើញតែfb វាដាក់ថា ....and..... Like on a photos that you're   Tagged in ..ខ្លះទៀត.. ..and ....comments on a photos that you're Tagged in មានទាំងអ្នកmentions ឈ្មោះខ្ញុំទៀតផង  ខ្ញុំឆ្ងល់ថាមានពួកម៉ាកណាវាថេកអីអោយខ្ញុំទៀតហើយ អូសចុះ អូសឡើង ស្រាប់តែឃើញ រូបថតជាច្រើនសន្លឹករបស់ខ្ញុំ ជាមួយបងសិលា បានផុសក្នុងអាខោមួយឈ្មោះ .... ម្ចាស់អាខោននោះសសេរថា " មកជិះទូកលេងជាមួយប្រូ សង្ហារទេប្រូញ៉ុម ចូលចិត្តណាស់ សង្ហារហើយសុភាពទៀត" គាត់ជ្រើសយក  feeling love  ហើយថេកអោយខ្ញុំតែម្នាក់គត់ មានអីរយះពេលមិនដល់1ម៉ោងផង ចំនួនអ្នកចុចlike ឡើងជាង1k  ខ្ញុំចង់ដឹងចូលទៅមើល ឃើញមានអ្នកខូមិនជាច្រើន តែមិនទាន់ឃើញបងសិលាឆ្លើយតបអ្នកណាម្នាក់នោះទេ សូម្បីតែfri ខ្ញុំក៍ចូលខូមិនដែរ ពួកគេសសេរជាច្រើន
យើ លួចទៅជិះទូកតែ2នាក់ទៀត
យ៉ាមានប្រូទៀត
អីគេនុង ?
នោះ ចាំមើលប្រាប់មេហើយ អាកាចាស់ធា
ហេតុតែគេ មកពីកូរ៉េដើរលេងតែ2នាក់ប្រូគេទេមិនបបួលអែងសោះ
........
ខ្ញុំអានខូមិនជាច្រើន មានអ្នកខ្លះខូមិនបាញ់បងសិលា ខ្លះសសើរ ខ្លះបង្អាប់  ខ្ញុំក៍សាកចូលខូមិនដែរ ដោយសសេរថា " ចុម !!! " មួយភ្លែតសោះ ឃើញគាត់ចុចធិចរូបបេះដូងលើខូមិនខ្ញុំហើយrelpy យ៉ាងលឿង
-
ចុមអីអូន បងកំពុងចាំមើលថាពេលណាបានគេចូលខូមិន 
*
ទើបតែបើកលេងមិញតាស ធ្វើចឹងខ្មាស់គេដេស?
អត់អាលីង គេខូមិនបាញ់បងព្រោះគេចាណែន 
ខ្ញុំខ្មាស់គេជំនួស
-
ខ្មាស់អីអូនបងជួយប្រូម៉ូតអោយហើយតាស អូនអែងសង្ហារចឹងដឹងតែល្បីម៉ង មានអ្នកadd ទៅដេស ?
ហិហិហិ 
មិនបាច់អរគុណបងទេណា 
រឿងអី 
គឺបងជួយអោយល្បីនោះអី 
ព្រះរឿងនិងទេ អ្នកណាប្រើអោយធ្វើ ខ្ញុំល្បីស្រាប់ហើយ  ជួយតបខូមិនអ្នកផ្សេងទៀតដែលគេខំសួរផង អត់ចិត្តមែន 
បាទ អូន
ខ្ញុំគេងមើលគ្រប់រូបដែលគាត់បង្ហោះ ឃើញថាមានអ្នកចាប់អារម្មណ៍ច្រើន ទាំងប្រុស ទាំងស្រី ចុចlike និងខូមិន ច្រើនកុះករ ហើយខ្ញុំឃើញបងសិលាឆ្លើយតបទៅពួកគេទាំងអស់  មានសំនួរខ្លះ ខ្ញុំគិតថាពិបាកឆ្លើយណាស់ តែគាត់នៅតែអាចឆ្លើយបានយ៉ាងងាយ នេះប្រហែលជាគាត់សង្ហារហើយសំបូរfri ទើបមានគេលេងជាមួយច្រើនយ៉ាងនេះ  ម្យ៉ាងមកពីគាត់មិនសូវផុស ហើយអ្វីដែលរិតតែពិសេសនោះ គឺ friខ្ញុំ ដែលឃើញរូបថតរបស់ខ្ញុំទើបគេជួយlike និងខូមិន ។ 
ក្រៅពីទាក់ទងគ្នាតាមfb ពួកយើងក៍តែងតែខលតាមទូរសព្ទ មិនរំលងថ្ងៃណាឡើយ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំចេះតែប្លែកអារម្មណ៍ខ្លួនអែង ហេតុអ្វីចេះតែនឹកដល់បងសិលា អារម្មណ៍នេះវាកើតឡើងនៅពេលដែល ខ្ញុំសង្កេតឃើញសកម្មភាពបងសិលាសំដែងចេញមកហាក់បីដូចជាកំពុងចាប់អារម្មណ៍មកលើខ្ញុំដែរ ដូចជាពេលខ្លះ បន្ទាប់ពីនិយាយទូរសព្ទជាមួយគ្នាច្រើនម៉ោងមក ខ្ញុំប្រាប់គាត់ថា" សុំចូលគេង មុនហើយ "  ស្រាប់តែគាត់និយាយតបវិញថា " ប្រញាប់ឈប់ម៉េស បងមិនទាន់ញ៉ែអស់ចិត្តផង " មានពេលខ្លះ គាត់ផ្ញើរmessageមកថា " អារុណសួរស្តីមនុស្សសំខាន់ " មានយប់ខ្លះឆាតមក " g9 nob70 b "  និង សារជាច្រើនទៀត ទាំងនេះហើយទើបធ្វើអោយខ្ញុំគិតផ្តេសផ្តាស ថាគាត់កំពុងចាប់អារម្មណ៍លើខ្ញុំដែរ ។ 
រយះពេលដែលពួកយើងបានស្គាល់គ្នាគឺជិត10ថ្ងៃហើយ ស្របពេលជិតដល់ថ្ងៃបុណ្យភ្ជុំ នៅកន្លែងការងារមេបានអោយពួកយើងឈប់សំរាកចាប់ពីថ្ងៃ19-21  ។ ខ្ញុំរៀបចំខោអាវទៅលេងស្រុក តាំងពីរសៀលថ្ងៃទី18 មកម្ល៉េះ  ។ មកដល់ផ្ទះឯស្រុកកំណើតភ្លាម ខ្ញុំផ្លាស់ខោអាវ ហើយយកតែទូរសព្ទបងសិលា ដាក់តាមខ្លួន ហើយជិះម៉ូតូបណ្តើរស្តាប់ចំរៀងបណ្តើរ ជិះសំដៅមកលេងមាត់ព្រែកមើលទឹកទន្លេហូរ ។ ពេលនោះខ្ញុំមានអារម្មណ៍ល្អបំផុត ព្រោះខួរក្បាលខ្ញុំបានសំរាក ច្រមុះរបស់ខ្ញុំចៀសផុតពីក្លិនស្អុយ ឆ្អេះ ឆ្អាបរបស់អ្នកជំងឺ មកស្រង់ក្លិនប្រហើរនៃទឹកទន្លេ ចំណែកភ្នែករបស់ខ្ញុំ ផ្អាកឃើញដំបៅខ្ទុះឈាម មួយរយះ វាជំនួសមកវិញ នូវផ្ទៃទឹកពណ៏ស ធំល្វឹងល្វើយ ហូរបែកផ្កាត្រែង លាយឡំនិងទឹករលកកំពុងប្រដេញគ្នា ចំនែកចំហាយខ្យល់វិញឡើងត្រជាក់ ស្រិប ព្រោះវាម៉ោងជិត5ល្ងាចទៅហើយ ខ្ញុំដើរទៅអង្គុយមាត់ទឹកហើយក្បង់ទឹកលេង សើចតែម្នាក់អែង ស្រាប់តែទូរសព្ទរោរិ៍ ក្នុងហោប៉ៅ ខ្ញុំមើលទៅស្គាល់ថាជាលេខបងសិលា ខ្ញុំក៍ចុចទទួល
អាលោបង
បាទ នៅណានុងអូន លឺខ្យល់ខ្លាំងម៉េស កំពុងជិះម៉ូតូមែន ?
អត់ផងបង ខ្ញុំមកឈមើលទឹកទន្លេ នៅស្រុក
អូ !!! អូនអែងទៅផ្ទះហើយមែន?
បាទ ទើបតែមកដល់ស្រុកប្រហែលមួយម៉ោងមុននេះអែង 
ល្អហើយចឹង អូនអែងស្អែកមានណាត់អីអត់ ?
អត់ផងបង ស្អែកទៅវត្តរាប់បាត្រ ជាមួយគ្រួសារ
បងអាចសុំ អូនអែងរឿងមួយបានអត់ ?
រឿងអីគេបង បើអាចខ្ញុំនិងយល់ព្រម
*
គឺ ស្អែកនេះបងចង់បបួលអូនអែង មកធ្វើបុណ្យរាប់បាត្រ ជាមួយបង និង ប៉ាម៉ាក់បង នៅវត្តវិហារសួគ៏ បានអត់ ?
-
ហមមមម តែ  ពុកម៉ែខ្ញុំគាត់ ទៅវត្តស្អែកនេះដែរ ខ្ញុំមិនទាន់បានទៅរាប់បាត្រជាមួយពួកគាត់បាន1វត្តផង
ចាំថ្ងៃភ្ជុំ ទី2ទី3 ចាំទៅជាមួយពួកគាត់ ក៍មិនយឺតពេលដែរ  ណាស់អូន
ម៉ែហាមមិនអោយជិះម៉ូតូ ដើរលេងទៀតនុងហាស់ គាត់ថាបុណ្យទានចឹង សំបូរម៉ូតូឡានបើកលឿនៗណាស់
បើខ្លាចចឹង ចាំបងយកឡានទៅទទួលដល់ផ្ទះ អូនអែងមិនបាច់ភ័យទេ
-
អូយ មិនបាច់ដល់ថ្នាក់និងទេ ចាំខ្ញុំសាកសុំគាត់មើលសិន តែខ្ញុំសួរមួយមើល ម៉េចចាំបាច់ ធ្វើដល់ថ្នាក់និង ?
*
ហិហិហិ បងចង់ធ្វើបុណ្យជាមួយអូនអែង ក្រែងលោជាតិក្រោយពួកយើងបានជួបគ្នាទៀត ហាហាហា
ហាហាហា ទៅចឹងទៅ កំពុងគិតអីរាល់ង៉ៃនិង ?
ហាហាហាហា អាលូវសំរេចថាមកអត់ បងទៅយក
ថាចាំសុំម៉ែសិន ហើយបើគាត់ព្រម ខ្ញុំនិងទៅដោយខ្លួនអែង មិនចាំបាច់រំខានបងអែងមកដល់ភូមិខ្ញុំនោះទេ
*  Ok
ទៅដល់ផ្ទះវិញ សុំគាត់ទៅ ហើយយប់នេះបងតេមកយកចំលើយ
បាទ ចាំទៅដល់ផ្ទះវិញ ចឹងប៉ុណ្ណឹងសិនហើយណា បាយបង
បាទ បាយបាយអូន
បិតទូរសព្ទរួច ខ្ញុំឈលេងបន្តិចក៍ត្រលប់មកផ្ទះវិញ ព្រោះមេឃងងិតព្រិលៗហើយដែរ ម៉្យាងមានមូសទៀត មកដល់ផ្ទះភ្លាមខ្ញុំសាកសុំម៉ែ ទៅផ្ទះបងសិលា ដំបូងគាត់ប្រកែកញា៉ញ ទាល់តែខ្ញុំខំនិយាយដោយលើកហេតុផលថាខ្ញុំប្រុសតាស មិនមែនមនុស្សស្រីឯណា ដែលខ្លាចគេសុីខ្លួនប្រាណនោះ  ទីបំផុតគាត់ក៍យល់ព្រមអោយខ្ញុំទៅ ។ សុំម៉ែបានហើយ ខ្ញុំប្រញាប់ផ្ញើរសារទៅបងសិលា ពេលនោះបងសិលាក៍បានឆ្លើយតបយ៉ាងលឿន ថែមទាំងសំដែងការត្រេកអរទៀតផង គាត់បានប្រាប់ពេលវេលានិងទីតាំងអោយខ្ញុំទៅ ចាំនៅខ្លោងទ្វាខាងលិច នៅម៉ោង 8ព្រឹក ចាំគាត់មកទទួល  ក្រោយពីព្រមព្រៀងគ្នារួចហើយ ពួកយើងក៍បញ្ឈប់ការឆ្លងឆ្លើយសារ រួចខ្ញុំរៀបចំខោអាវសំរាប់ថ្ងៃស្អែក ។
នៅថ្ងៃអង្គារ ទី19ខែកញ្ញា ឆ្នាំ2017  ខ្ញុំភ្ញាក់ពីគេងម៉ោង6ព្រឹក ព្រោះបងសិលាតេទៅដាស់ខ្លាចភ្លេច ។ ងូតទឹកសិតសក់រួច ខ្ញុំយកអាវមក ល ជ្រើសរើសពណ៏ ទីបំផុត ខ្ញុំស្លៀកខោកាត់ពណ៏ខ្មៅជើងវែង តឺនុយអាវស ដៃវែង ស្បែកជើងស៊កពណ៏ខ្មៅ បាញទឹកអប់ឡើងឈ្ងុយ រួចរាល់ហើយខ្ញុំឡើងម៉ូតូចេញដំណើរសំដៅមកខេត្តកណ្តាល ។  មកដល់មុខខ្លោងទ្វាខាងលិច ខ្វះតែ10នាទីម៉ោង8ព្រឹក ។ ខ្ញុំមើលឆ្វេងមើលស្តាំមិនឃើញ ក៍ទាញទូរសព្ទតេទៅបងសិលា ពួកយើងនិយាយគ្នាពីរបីមាត់ ក៍បិតទូរសព្ទ មិនដល់3នាទីផងលឺបងសិលាស្រែកហៅខ្ញុំពីក្រោយ "  ហ៊េ សុធា !!! "
ខ្ញុំងាកក្រោយយ៉ាងលឿង ឃើញបងសិលាដើរមកពីខាងក្រោយខ្ញុំវិញ ខ្ញុំពិតជាភ្ញាក់ផ្អើលជាមួយសំលៀកបំពាក់របស់ពួកយើងខ្លាំងណាស់ ព្រោះវាដូចគ្នាពេកហើយ បើថាណាត់ស្លៀកពាក់ចឹងទៅមិនថាទេ តែនេះគ្មានបាននិយាយគ្នាពីសំលៀកបំពាក់ទាល់តែសោះ រឺ មួយមកពីចិត្តពួកយើងដូចគ្នា ដើរមកដល់ខ្ញុំភ្លាមបងសិលាក៍លាន់មាត់ឡើង
អីយ៉ូយ សង្ហារម៉េស  ស្លៀកពាក់ដូចគ្នាទៀត និស្ស័យហើយយើង
ចេះតែបញ្ជោរទៅ ស្អាតអីទេស ធម្មតាសោះ 
អត់ទេ បងយ្យៃមែន យ្យៃក្នុងវត្ត សុធាស្លៀកពាក់ចឹងទៅសង្ហារមែនទែន
ហិហិហិ បងអែងក៍សង្ហារដែរ
អត់ទេបងចាស់ហើយ បើអូនអែងពេញបុិបម៉ង 
តោះអត់ចូលវត្តទេហី នៅតែសសើរគ្នានិងហើយ 
អូមែន បងគិតតែពីសប្បាយចិត្តពេក តោះជិះតាមក្រោយបងមក យកម៉ូតូទៅទុកក្នុងផ្ទះបងសិនទៅ កុំអោយពិបាករកកន្លែងផ្ញើរម៉ូតូទៀត
និយាយរួច បងសិលាដើរសំដៅមកទិសខាងជើង ចំណែកខ្ញុំបញ្ឆេះម៉ូតូហើយជិះតាមក្រោយគាត់ យឺតៗ រហូតដល់ផ្ទះមួយមានរបងថ្មយ៉ាងរឹងមាំ នៅខាងមុខមានទ្វារបងធ្វើពីដែក រុញចុះឡើងបាន បងសិលារុញទ្វារបងបើកអោយខ្ញុំជិះចូលទៅខាងក្នុង ។ ចុះពីលើម៉ូតូ ខ្ញុំសំលឹងមើលទៅផ្ទះថ្ម2ជាន់ យ៉ាងធំទូលាយហើយស្រស់ស្អាតគួរអោយចង់រស់នៅខ្លាំងណាស់ ខ្ញុំកំពុងតែឈភ្លឹក ស្រាប់តែបងសិលា ដើរមកគោះស្មាខ្ញុំ " តោះសុធា ចូលទៅក្នុងផ្ទះសិនទៅ នៅឈធ្វើអីខាងក្រៅនិង " ខ្ញុំភ្ញាក់ព្រើត រួចក៍ដើរតាមក្រោយគាត់ចូលទៅខាងក្នុង ខ្ញុំឃើញ បុរសម្នាក់អាយុខ្ទង50ឆ្នាំជាង សំបុរ ស ភ្នែកតូចៗ កំពុងអង្គុយលើសាឡុងមើលទូរទស្សន៍ ពេលឃើញខ្ញុំដើរចូលទៅក្នុងជាមួយបងសិលា គាត់ក៍ក្រោកឈ ពេលនោះបងសិលា ញញឹមមករកខ្ញុំរួចនិយាយ
សុធា នេះប៉ារបស់បង
ខ្ញុំលើកដៃសំពះ រួចឱនក្បាលបន្តិច
ជំរាបសួរលោក អ៊ុំ
បាទ បាទ លើកដៃថ្វាយព្រះក្មួយ
បងសិលា ងាកទៅរកប៉ារបស់គាត់ហើយនិយាយ
ប៉ា នេះសុធា ដែលកូននាំមកធ្វើបុណ្យជាមួយគ្រួសារយើងណាប៉ា
អូ មកពីខាងណាវិញ ក្មួយប្រុស ?
ខ្ញុំ មកពីស្រុកពារាំង ខេត្តព្រៃវែង លោកអ៊ុំ
អត់អីទេ នៅក្បែរគ្នាដែរទេចឹង  សិលានាំប្អូនទៅលុបលាងខ្លួនសិនទៅ ចាំទៅវត្តទាំងអស់គ្នា
*
បាទ អរគុណច្រើនលោកអ៊ុំ
សន្ទនាបានគ្នាបន្តិច បងសិលាក៍ហៅខ្ញុំអោយឡើងទៅជាន់ខាងលើ ហើយបើកទ្វាបន្ទប់នាំខ្ញុំចូលទៅខាងក្នុង ។ បន្ទប់នេះ100% ជារបស់បងសិលា ព្រោះមានរូបថត របស់គាត់និងខ្ញុំនៅបិតលើជញ្ជាំង ជាច្រើនសន្លឹក ។  ចំនែកសំភារះប្រើប្រាស់ក្នុងបន្ទប់វិញ សំបូរបែបណាស់ នៅក្បែរគ្រែដេកមានកញ្ចក់ឆ្លុះធំល្មមមួយ និងតុគ្រឿងសំអាងសំរាប់បុរស ដូចជាទឹកអប់ Sprayបាញ់ខ្លួន បាញ់សក់.... ចំនែក នៅលើតុផ្នែកចំហៀងវិញមានទាំង speakers JBL.  Macbook . កាសBeats solo . ព្យួេលើជញ្ជាំងមានទាំងហ្គីតា និងឧបករណ៍តន្រ្តីជាច្រើនទៀត ។ ផ្នែកម្ខាងទៀតនៃបន្ទប់មានគ្រែធំល្មមមួយ មានពូកយ៉ាងក្រាស់ ក្រាលកំរាលពណ៏ប្រផេះ មានខ្នើយកើយ ខ្នើយគងស្អាតៗណាស់ ។  បងសិលាដើរមកក្បែរខ្ញុំហើយនិយាយ "  តោះអូន ដោះតឺនុយចេញសិនទៅ ចូលបន្ទប់ទឹកលុបមុខ ផ្សើមសក់សិតម្តងទៀត មើលណស បះច្រាងលែងសង្ហារហើយ " ខ្ញុំដើរវឹងចូលទៅក្នុងបន្ទប់ទឹក ហើយបើកទឹកផ្កាឈូកផ្សើមសក់ និងលុបមុខម្តងទៀត ។ រួចរាល់ហើយខ្ញុំចេញមកវិញ ឃើញបងសិលាឈញញឹមកាន់កូនកន្សែង រួចហុច អោយខ្ញុំជូតមុខនិងសក់ ។ ក្រោយសិតសក់ និងតឺនុយឡើងវិញហើយ ភាពស្រស់សង្ហាររបស់ខ្ញុំក៍ត្រលប់មកវិញ.............សូមរង់ចាំតាមដានភាគបន្ត 

No comments:

Post a Comment