Breaking

Tuesday, July 31, 2018

រឿង ទូរស័ព្ទផ្តើមស្នែហ៍ ( ភាគ1 )

រឿង ទូរស័ព្ទផ្តើមស្នែហ៍ 

( ភាគ1 )
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel_69


         សម័យនេះ ដូចជាពិបាកទុកចិត្តណាស់ ឃើញរូបរាងខាងក្រៅមាំមួន សំដីសំដៅមុឺងម៉ាត់ អាកប្បកិរិយា សំដែងចេញមក កូនប្រុសដើមទ្រូងប្រាំហត្ថគ្មានខ្វះបុិនក្រចកដៃ ។ តែចាំមើលពេលបានដឹងចិត្ត លោកព្រះ !!!!!!!   ឆីបានទាំងអស់ ស្រីក៍ត្រូវ ប្រុសក៍ត្រូវ   ។ ខ្ញុំនឹកឡើងហួសចិត្តពេកក៍យកវាមក ទំលាយជាសារធារណ:ម៉ងទៅ  ។ រឿងរ៉ាវនិងវាអញ្ចេក  កាលពីថ្ងៃសុក្រ ទីខែកញ្ញា ឆ្នាំ2017 ខ្ញុំ និង ពួកម៉ាកធ្វើការជាមួយគ្នា បានសុំមេឡើងទៅភ្នំពេញ ដើម្បីទិញខោអាវនិងស្បែកជើង   ហើយម្យ៉ាងខ្ញុំត្រូវយកទូរសព្ទទៅតំលើងversion និង ទិញគ្រឿងaccessory ដើម្បីយកមកប្រើប្រាស់ ។  ថ្ងៃនោះពួកខ្ញុំជិះCBR ដោយពួកម៉ាកខ្ញុំជាតៃកុង ជិះពីខេត្តព្រៃវែងតាមផ្លូវជាតិលេខដល់វិហារសួគ៏ខេត្តកណ្តាល បត់ឡើងមករករោងចក្រ7NG បន្ដដំណើរតំរង់ឃុំព្រែកលួង រួចឆ្លងដស្វាយជ្រុំ ទៅដល់ហាងនីកាផ្លូវ310 ម៉ោង9ព្រឹក ។  ខ្ញុំបានអោយជាង អ៊ុតscreenកញ្ចក់ និងតំឡើងversion លើ iphone 7plus និង ipad pro 9.7  ។ ជាងអោយខ្ញុំ ដោះPasscode និង iCloud រួចអោយវិក័យបត្រ ទៅរង់ចាំនៅខាងមុខ ដោយឆ្លៀតពេលរង់ចាំនោះ ខ្ញុំបបួលពួកម៉ាក ទៅហាងអង្គរទិព្វនៅផ្សារសីុធីម៉ល ដើម្បីទិញខោអាវអោយហើយ  ។ ពួកយើងដើរមើលមួយសន្ទុះ ទើបខ្ញុំទិញបាន អាវយឺតវាលក្លៀក ខ្មៅ11,  ស្បែកជើងប៊ូ1គូរ, ខ្សែក្រវាត់1 , កាបូបលុយ1 និង ស្បែកជើងស៊ក1គូរទៀត សំភារះទាំងនេះ គឺម៉ាក Blue Shark ទាំងអស់ ព្រោះខ្ញុំចូលចិត្តប្រើផលិតផលអាល្លឺម៉ង់នេះ តាំងរៀនថ្នាក់ទី10មកម្ល៉េះ ។ ចំណែកពួកម៉ាកខ្ញុំ ឃើញទិញបានច្រើនដែរមានទាំងខោទាំងអាវ ស្បែកជើងដូចខ្ញុំដែរ ប៉ុន្តែខ្ញុំមិនដែលទិញខោស្រាប់នោះទេ លើកលែងតែខោត្រឹមជង្គង់ ខោស្លីប និងខោខូប៊យ បើខោសាច់ក្រណាត់ជើងវែងខ្ញុំស្លៀកតែខោកាត់តែប៉ុន្នោះ ។  ទិញបានហើយពួកយើងត្រលប់មកហាងនីកាវិញដើម្បីយកទូរសព្ទនិងអាយផេត ប៉ុន្តែនៅមិនទាន់ធ្វើហើយនោះទេ ពួកយើងមកអង្គុយចុចទូរសព្ទដែលគេដាក់អោយប្រើសាកល្បង ហើយបន្តរង់ចាំរហូតដល់ម៉ោង 10ជាងទើបយកបាន ។ វាជិតដល់ពេលបាយថ្ងៃល្មម  ឃ្លានផង អស់កំលាំងពេលធ្វើដំណើរផង ម្យ៉ាងមេឃម្តងក្តៅ ម្តងងងឹតរកកលចង់ភ្លៀង ខ្ញុំនឹកឃើញ ក៍តេទៅបងធម៏ នៅម្តុំទួលគក ដើម្បីសុំកន្លែងសំរាកយកកំលាំង និង ងូតទឹកអោយស្រួលខ្លួន ។  ក្រោយពីតេទៅគាត់រួច គាត់បានអោយខ្ញុំទៅជួបគាត់នៅមុខទីស្តីការគណ:រដ្ឋមន្រ្តី ដើម្បីយកសោចាក់ចូលផ្ទះ ។  មួយសន្ទុះក្រោយមក ពួកខ្ញុំក៍ទៅដល់ ខាងមុខច្រកចូល តែដោយសារមេឃបើកថ្ងៃវិញ ហើយក្តៅទៀតពួកយើងជិះបង្ហួសទៅជ្រកក្រោមដើមចំបុី ហើយខ្ញុំតេទៅគាត់ ប្រាប់ថាមកដល់ខាងមុខហើយ បងធម៏ខ្ញុំមិនអោយបិតទូរសព្ទទេ គាត់និយាយបណ្តើរ ដើបណ្តើរមិនដល់5នាទីផង ឃើញគាត់ចេញមកពីខាងក្នុង ដោយស្លៀកសំលៀកបំពាក់ឡើងឡូយ អាវពណ៏ប្រផេះ ខោពណ៏ប្រផេះ ស្បែកជើងឃ្លុបពណ៏ខ្មៅ ពាក់វ៉ែនតាខ្មៅ មើលម៉ាភ្លែតស្មានតែតួរហូលីវូត គាត់ដើរឆ្លងផ្លូវមករកខ្ញុំ ហើយពួកយើងបានសន្ទនាគ្នាខ្លះតាមរបៀប មនុស្សខានជួបមុខគ្នាយូដែរហើយ បន្តិចក្រោយមកខ្ញុំលាគាត់ ព្រោះមេឃក្តៅខ្លាំងណាស់ គាត់ក៍មិនបានហាមឃាត់ដែរ ។ យកសោបានហើយពួកយើងជិះមករកផ្ទះគាត់ ម្តុំអង់តែនទួលគក ហើយចាប់ផ្តើមចាក់សោបើកទ្វារបង ទំរាំចូលដល់ក្នុងបានចង់ងាប់   ស្រួលមិនស្រួលគេថាចោរលួចគាស់ទ្វាផ្ទះគេទៀត បើអោនងើបៗយូៗចាក់ត្រូវកូនមួយ គ្រាន់តែចង្កោមកូនសោ បើឈ្លោះគ្នាទាល់ច្រក គុបត្រូវក្បាលធ្លាយខួរមិនខានទេគ្រាន់តែកាន់ចង់បាក់កដៃ មិនដឹងសោស្អីខ្លះទេ ឃើញតែលេខរៀង 1,2,3,4,....មិនដឹងអាណាមេសោទីមួយ ទីពីរទៀតនុងហ្អាសបើវាដូចតែគ្នាចឹង កុំទៅខ្វល់ច្រើន ចាក់ ល គ្រប់កូន ត្រូវអាណា យ អានិង ទំរាំបានត្រូវមួយៗ តក់ញើស  ។ យកម៉ូតូចូលដល់ក្នុងហើយ ខ្ញុំចាក់សោរបងខ្លះ តាមបណ្តាំម្ចាស់ផ្ទះ រួចនាំគ្នាឡើងទៅជាន់ឡៅតឿ ហើយផ្លាស់ខោអាវងូតទឹកម្តងម្នាក់ បន្ទាប់មកសំរាកយកកំលាំង ។  ខ្ញុំបើក wifi  ហើយទាញយកឯកសារផ្សេងៗ ចេញពី iCloud  ដាក់ទូរសព្ទ  ហើយតំលើងFacebook និងPage វិញ រួចបើកលេងរហូតដល់ម៉ោង11ជិត12 ពោះចាប់ផ្តើមកូរគ្រូកៗ ខ្ញុំងើបឡើងលុបមុខ បំរ៉ុងនិង បបួលគ្នាចេញក្រៅរកអីហូប ស្រាប់តែទូរសព្ទរោរ៍ ខ្ញុំមើលទៅ គឺជាលេខបងធម៏ គាត់បានសួរខ្ញុំថា " ញុាំបាយហើយនៅ " ? ខ្ញុំ ប្រាប់ថា " រៀបចំទៅហូបហើយ " គាត់ប្រាប់ខ្ញុំមិនបាច់ទៅញុាំនៅក្រៅទេ ចាំគាត់ទិញមកហូបជុំគ្នា ព្រោះគាត់ក៍មិនទាន់ហូបដែរ ។ បិទទូរសព្ទហើយខ្ញុំចុះមកជាន់ខាងក្រោម រួចបើកទូរទស្សន៍មើល រហូតដល់ម៉ោង12:25នាទី ខ្ញុំលឺសុីផ្លេឡានតេតៗ ខ្ញុំស្គាល់ថាជាឡានម្ចាស់ផ្ទះ ក៍ប្រញប់យកកូនសោមកចាក់បើកទ្វារបងអោយចូល ។ ឡានចូលផុតដល់ក្នុងផ្ទះ ខ្ញុំបានចាក់សោទ្វារបងវិញ ហើយដើរមកជួយជញ្ជូនរបស់របរហូបចុកចេញពីគូថឡាន យកទៅដាក់តុ រួចចាក់ចូលក្នុងចាន រៀបចំទុកជាស្រេច ។ ចំណែកម្ចាស់ផ្ទះឡើងទៅខាងលើបាត់ទៅ មួយសន្ទុះក្រោយមកគាត់ងូតទឹកផ្លាស់ខោអាវរួចចុះមកខាងក្រោមវិញ ជាមួយពួកម៉ាកខ្ញុំ ។ ពួកយើងក៍ចាប់ផ្តើមហូបអាហារពេលថ្ងៃជាមួយគ្នា ។ ក្នុងពេលហូបអាហារជាមួយគ្នា ពួកយើងក៍មានការផឹកសុីខ្លះៗ ម្ទាស់ផ្ទះបានទិញគ្រឿងក្លែម និងយកBeer ពីក្នុងទូរទឹកកក មកហូបជាមួយគ្នាផងដែរ ។ ពេលកំពុងហូបអាហារ ម្ចាស់ផ្ទះ ដែលត្រូវជាបងធម៏របស់ខ្ញុំ គាត់ជជែកគ្នាលេងជាមួយពួកម៉ាកខ្ញុំ តាមរបៀបជាម្ចាស់ផ្ទះ
ប្អូនត្រូវ ជាអ្វីនិងសុធា ?
ខ្ញុំធ្វើការជាមួយសុធា ហើយក៍ជាសំលាញ់ល្អនិងគ្នាដែរ
ចឹងសុទតែគ្នាអែងទេ ញុាំអោយឆ្អែតទៅណា កុំក្រែងចិត្តអី
បាទ អរគុណបង
- តោះលើកដាច់
បន្ទាប់ពីអាហារថ្ងៃត្រង់រួច  ពួកយើងទាំងអស់គ្នាក៍ស្រវឹងស្រឿងៗ ហើយក៍រកកន្លែងសំរាករៀងខ្លួន ។ ពួកម៉ាកខ្ញុំគេឡើងទៅគេងជាន់ឡៅតឿ ចំនែកខ្ញុំនិងម្ចាស់ផ្ទះ ក្រោយពីសំណេះសំណាលគ្នារួចក៍ឡើងទៅគេងក្នុងបន្ទប់នៅជាន់លើបង្អស់ ជាមួយគ្នា ហើយក៍........

រហូតដល់ម៉ោង 3:25នាទី រសៀល ល្មមស្វាងស្រវឹង ខ្ញុំក្រោកមកងូតទឹក រៀបចំខ្លួនដើម្បីត្រលប់មកកន្លែងធ្វើការវិញ  ។ បងធម៏ខ្ញុំក៍មិនបានហាមឃាត់អីដែរ គាត់ជូនដំណើរខ្ញុំ ហើយផ្តាំផ្ញើរអោយជិះប្រយត្ន័ប្រយែង រួចរាល់ហើយពូកយើងចេញដំណើរមកខេត្តព្រៃវែងវិញ ដោយឆ្លងដ ស្វាយជ្រុំ ដដែល ។ ពេលជិះតាមផ្លូវ ឃុំព្រែកលួង ខេត្តកណ្តាលមក រោងចក្រ7NG ​ខ្ញុំប្រាប់ពួកម៉ាកខ្ញុំមិនអោយបើកម៉ូតូលឿននោះទេ  ព្រោះខ្ញុំចង់មើលទឹកទន្លេ  ដោយសារពួកយើងជិះកាត់នៅរដូវទឹកតំឡើង ទើបមើលទៅ វាលស្រែដែលនៅតំបន់វាលទំនាប គ្រប់ដណ្តប់ទៅដោយ ផ្ទៃទឹក សស្ងាចធំល្វឹងល្វើយ មើលទៅស្រស់ស្អាតមែនទែន ។ ពេលនោះពួកម៉ាកខ្ញុំក៍ចាប់ផ្តើមសួរខ្ញុំ
ធា បងប្រុសម្ចាស់ផ្ទះនោះ ជាអ្នកណា ?
បងធម៏ អញ ម៉េចហែងសួរធ្វើអី ?
អើ អញឃើញគាត់ចិត្តល្អ ហើយមើលទៅ គាត់ដូចជាស្និទ្ធិស្នាលជាមួយហែងណាស់ ចឹងគាត់មិនមែនសាច់ឈាម ពូជអំបូរ ហែងណាហី ?
អត់ផង អ្នកដទៃតើ  តែក្រោយពេលពួកអញបានស្គាល់គ្នា ក៍ស្រលាញ់រាប់អានគ្នាដូចបងប្អូនបង្កើតអីចឹងដែរ
គាត់ធ្វើការអី មើលទៅដូច ហុីហារខ្លាំងណាស់
អញមិនសូវដឹងច្រើនដែរ គ្រាន់តែដឹងថា គាត់ធ្វើការនៅក្រសួង
ផ្ទះស្អាត ហើយធំប៉ុនណាណី តែអត់ឃើញមានអ្នកនៅក្រៅពីគាត់ចឹង  គាត់មានប្រពន្ធនៅ ?
អញអត់ដឹងដែរ ចាំថ្ងៃក្រោយជួបគាត់ សួរខ្លួនអែងទៅ
រវល់តែជជែកគ្នា  ស្រាប់តែជិះមកដល់លើស្ពានបេតុង នៅក្នុងតំបន់ 7NG  ខ្ញុំឃើញគេគ្រប់គ្នាឈប់ម៉ូតូមើលអ្នកបង់សំណាញ់  ពេលនោះខ្ញុំក៍អោយពួកម៉ាកខ្ញុំឈប់ម៉ូតូមើលដែរ ។ ខ្ញុំចុះពីលើម៉ូតូ ដើរតំរង់ទៅក្បែរកន្លែងមនុស្សឈអ៊ូអរ តាមពិតគេឈមើលត្រីក្នុងសំណាញ់សោះ  គេបង់ត្រូវខ្លាំងណាស់មួយសំណាញ់ៗ  ជាប់ត្រីជាច្រើន  បន្តិចក្រោយមកខ្ញុំទៅឈពីលើស្ពានមើលមកក្រោម ឃើញទឹកហូរថ្លារដូចកញ្ចក់ ក៍ទាញទូរសព្ទថតស៊ែលហ្វីុលេង  ពេលនោះពួកម៉ាកខ្ញុំក៍ដើរមកក្បែរ ហើយពួកយើងក៍ថតជាមួយគ្នា ។ ទេសភាពនៅ បរិវេណ រោងចក្រ7NG ពិតជាស្រស់ស្អាតខ្លាំងណាស់ បើទៅលេងខែគោក យើងនិងឃើញវាលស្រែធំល្វឹងល្វើយដាច់កន្ទុយភ្នែក ពោពេញទៅដោយពណ៏ផ្កាឈូក ដែលវាជាចំការឈូក និងពណ៏ខៀវត្រជាក់ភ្នែក ដែលវាជាដំណាំស្រូវ និងកក់ តែបើទៅលេងនៅរដូវទឹកឡើងវិញ នោះផ្ទៃដីទាំងអស់និងគ្រប់ដណ្តប់ទៅដោយទឹកទន្លេ ។ វាអាចចាត់ទុកថាជារម្មណីយដ្ឋានទេសចរណ៍មួយទៅថ្ងៃអានាគត ព្រោះ គំរោង គេសាងសងជា បុរី និងរីសត ថែមទាំងមានផ្សារទំនើបទៀតផង ហើយគំរោងនោះមានឈ្មោះថា "  Sky Land " សព្វថ្ងៃក៍មានបើក អាហារដ្ឋានខ្លះៗហើយដែរ  ចំណែកនៅមាត់ទឹក ក៍មានកាចុសសំរាប់អង្គុយលេងកំសាន្តទៀតផង ។  ថតរូបរួចហើយ ខ្ញុំឃើញកាចុសមួយនោះមានអង្រឹង និង មានលក់របស់ហូបនៅខាងមុខ ក៍អោយពួកម៉ាកខ្ញុំឈប់ម៉ូតូហើយចូលទៅអង្គុយលេង ពួកយើងកុម្ម៉ងខ្យងចំហុយ និង ប្រហិតអាំង ដើម្បីហូបកំដមាត់ ។ ខ្ញុំយកទូរសព្ទមកឆែកមើលរូបថត និងលេងហ្គេមកុំអោយអផ្សុក រង់ចាំដល់របស់ហូបឆ្អិន ។  ចុចចុះចុចឡើង battery low អាជាងចង្រៃវាមិនបញ្ចូលថ្មអោយអែងផងទេវុី ខ្ញុំក៍ឈប់លេងវា ដោយសារទូរសព្ទធំ ហើយខ្ញុំស្លៀកខោខូប៊យ កំពុងគេងលើអង្រឹងទៀត ទើបធ្វើអោយហោប៉ៅខោតឹង ដាក់ទូរសព្ទមិនចូលនោះទេ ខ្ញុំក៍ទាញក្រដាសជូតមាត់2សន្លឹក មកដាក់ទ្រាប់លើតុ ហើយយក2សន្លឹកទៀតមកគ្របពីលើជិតឈឹងការពាខ្លាចប្រលាក់ ទឹកខ្យង ព្រោះទើបតែដូរ screen ហើយថ្មីច្រឺងផង បន្ទាប់មកក៍យកអាយផេតមកលេងម្តង ។ មិនយូរប៉ុន្មាន ខ្យងចំហុយ និង ប្រហិតក៍បានយកមកដល់ ពួកយើងនាំគ្នា ហូបលេងយ៉ាងឆ្ងាញ់ រហូតដល់ម៉ោង5ល្ងាច ទើបហៅគេគិតលុយ តែមិនទាន់ឡើងម៉ូតូភ្លាមនោះទេ ពួកយើងដើរថតរូបលេងបន្តទៀត ស្ទើរតែអស់កន្លែងថត ទើបឡើងម៉ូតូចេញដំណើរ មកកន្លែងធ្វើការវិញ ។ ម៉ោង 6:25នាទី ពួកយើងមកដល់គ្លីនិកហើយ ផ្លាស់ខោអាវងូតទឹក រួចទៅហាងបាយដើម្បីហូបអាហារពេលល្ងាច ។ ទំលាប់របស់ខ្ញុំអោយតែដល់កន្លែងអង្គុយភ្លាមគឺថាដៃចុចមិនទំនេរនោះទេ ពេលយកទូរសព្ទមកលេង ស្រាប់តែបាត់មួយគ្រឿង  ឃើញតែIpad , 5s, 6s , និងnote4 ខ្ញុំនឹកឃើញភ្លាម ប្រហែលជាភ្លេចនៅកាចុសពីល្ងាចហើយ ខ្ញុំឡើងបាត់ឃ្លានបាយ ស្តាយវាខ្លាំងណាស់ ព្រោះជាកាដូ ដែលមនុស្សពិសេសទិញអោយផង  ។ ខ្ញុំងើបចេញពីតុអាហារហើយយកទូរសព្ទមួយទៀតចុចទៅ លឺចំរៀងcall tune  ខ្ញុំអរបន្តិចព្រោះគិតថានិងមានអ្នកលើកមិនខាន ស្រាប់តែមានអ្នកលើក ហើយសំលេងជាមនុស្សប្រុស :
-   អាលោ ជំរាបសួរ
បាទ ជំរាបសួរ គាត់ជាអ្នកណា មកលើកទូរសព្ទខ្ញុំនិង ?
អ !! ទូរសព្ទនេះខ្ញុំឃើញនៅលើតុ ក្នុងកាចុស ក៍យកទុកអោយទៅ ជាទូរសព្ទគាត់មែនទេ ?
បាទ ជាទូរសព្ទខ្ញុំភ្លេច តើគាត់នៅខាងណាវិញ ?
ខ្ញុំនៅខេត្តកណ្តាល  បើថាវាជារបស់យើងពិតមែន តើអាចនិយាយអ្វីខ្លះដែលទាក់ទងនិងទូរសព្ទនេះបានទេ ដើម្បីអោយខ្ញុំទុកចិត្តថាវាជារបស់យើងពិតមែន
* ទូរសព្ទខ្ញុំIphone 7plus rose gold 128G ឡើងថ្មីច្រឺង ទើបតែអ៊ុតហើយ version 10.1, model LL/A អត់ដាក់ខេសទេ
អូខេ ត្រឹមត្រូវហើយ អាចមកយកពីខ្ញុំវិញបាន
អោយខ្ញុំទៅយកនៅណា ?
ភ្លេចនៅណាមក យកនៅនិងវិញទៅ
តែខ្ញុំពិបាកទៅមកណាស់ ព្រឹកមិញទើបតែសុំមេមួយថ្ងៃពេញហើយ កន្លែងធ្វើការក៍រវល់ទៀត
- មិនអីទេចឹង ចាំខ្ញុំរក្សាទុកអោយ បើកុំតែកន្លែងលក់ដូរខ្ញុំគ្មានអ្នកមើល កុំអីខ្ញុំយកទៅអោយក៍បានដែរ យ្យៃចឹង យើងឈ្មោះអីដែរ ហើយនៅណា ?
ខ្ញុំឈ្មោះ សុធា នៅខេត្តព្រៃវែង ហើយគាត់ឈ្មោះអី ផ្ទះនៅម្តុំណា ?
ខ្ញុំ ឈ្មោះសិលា នៅក្បែរវត្តវិហារសួគ៏  សុធា មិនបាច់បារម្ភទេ ខ្ញុំនិងថែរក្សាវាអោយ ពេលណាទំនេរមកយកវាចុះ ហើយពេលមកយកតេមកលេខសុធាអែងនិងទៅ
បាទ អរគុណច្រើន ចាំពេលទំនេរពីការងារ ចាំខ្ញុំឆ្លៀតទៅយកមួយភ្លែត ចឹងអរគុណទុកជាមុនណា
បាទ ចឹងប៉ុណ្ណឹងសិនហើយណា សុធា
បាទ បាយ  !
បិទទូរសព្ទរួចខ្ញុំដើមកតុបាយវិញ ទាំងត្រេកអរ  ។ ខ្ញុំហូបបាយបណ្តើរញញឹមបណ្តើរ ពេលនោះពួកម៉ាកដែលអង្គុយតុជាមួយគ្នាគេសួរខ្ញុំ :
ចុម អានេះម៉េចចេះ  មកពីយ្យៃទូសព្ទវិញ សើចអាញឹមម្នាក់អែងដូចមនុស្សឆ្កួតចឹង ? នុងបែបក្រាស់វាតេមកម៉ង

គ្មានណា អាឡប់ អញបាត់ទូរសព្ទតាស
អើ មើលវា បាត់ទូរសព្ទអាញឹម  បាត់អាមួយណា ?
*  7Plus
ចប់ !!! ហែងដាក់ លេខកូដនិង ICloud អត់ ?
អត់បានដាក់ផង ទើបតែយកពីជាងមក គ្មានទាន់បានដាក់វិញណា តែអញសាកតេទៅមិញ មានគេយកទុកអោយហើយ ថ្ងៃណាទំនេរចាំអញទៅយកវិញ
ស្អីគេហ្អា  អ្នកណាអីក៍ចិត្តល្អម៉េស រើសបានទូរសព្ទទំនើបហើយ គ្មានជាប់អីទាំងអស់ បែជាព្រមអោយវិញងាយបែបនេះ តើជាមនុស្សស្រី រី ក៍មនុស្សប្រុស ញ៉ែយកធ្វើសង្សាម៉ងទៅ គូរព្រងហែងហើយ

អាឡប់ មនុស្សប្រុសតើ
- អុឺស !!! ក្តៀនយោបល់ហើយចឹង គេអ្នកស្រុកណា ? អញសង្ស័យតែដល់ពេលទៅយក គេដោះសុីមកាច់ចោលទេ មនុស្សសម័យអាលូវ ពិបាកទុកចិត្តណាស់
* គាត់អ្នកខេត្តកណ្តាល  អញគិតថាគាត់មិនធ្វើចឹងទេ បើគាត់មានគំនិតចឹងមែន ម្ល៉េះ គាត់ចុចបិតតាំងតែពីរើសបានម៉េស មិនមែនទុកអោយតេចូលនោះទេ
អើ សង្ឃឹមថាអាចយកបានវិញទៅចុះ
ហូបបាយរួចពួកយើងក៍មកកន្លែងធ្វើការវិញ ។ ម៉ោងជិត8 យប់ ខ្ញុំកំពុងតែលេង facebook ស្រាប់តែទូរសព្ទiphone5s ខ្ញុំរោរ៍ ខ្ញុំមើលលេខ ស្គាល់ថាជាលេខសុីមរបស់ខ្ញុំដែលដាក់នៅនិង 7plus ពេលនោះខ្ញុំក៍ប្រញាប់លើកឡើងលឿន :
អាលោ ជំរាបសួរ
បាទ ជំរាបសួរ  សុធាកំពុងធ្វើអីនិង ?
កំពុងលេងfb
អ !! ទំនេរហើយមែន ថ្មាលនេះ ?
បាទ ទំនេរហើយ ចុះគាត់កំពុងធ្វើអីដែរ ?
កំពុងលេងទូរសព្ទ តែពេលឃើញរូបថតសុធាអែង ក៍ប្រញាប់ខលទៅលេងទៅ ខ្លាចបារម្ភពីទូរសព្ទ មើលទៅថ្ងៃណាមកយកវាវិញ ?
ចាំមើលឱកាសសិន
ខ្ញុំមិនបារម្ភវាទេ ព្រោះខ្ញុំគិតថាអ្នកដែលរើសបានវា គឺជាមនុស្សល្អ
យី !!! ឆាប់ទុកចិត្តគេម៉េសសុធា  សូម្បីតែស្គាល់មុខស្គាល់មាត់ តែនៅមិនអាចស្គាល់ចិត្ត ចុះទំរាំនេះសុធាអែងមិនដែលទាំងឃើញមុខមាត់ខ្ញុំយ៉ាងម៉េចផង ហេតុអីជឿជាក់លើខ្ញុំម្ល៉េះ ?
ពេលលឺសំលេង ខ្ញុំអាចសំគាល់បានខ្លះៗដែរ ស្តាប់ពាក្យសំដីសំដៅ ដែលនិយាយចេញមក មានអារម្មណ៍ថា គាត់ជាមនុស្សសុភាពទន់ភ្លន់  ហើយស្មោះត្រង់ទៀត
អូយ លើសឈាមខ្ញុំស្លាប់ឥលូវហើយ ហិហិហិ
- ចឹង ថ្ងៃអាទិត្យ គាត់ទំនេរអត់ ខ្ញុំចង់ទៅយកទូរសព្ទវិញ ព្រោះខ្ញុំទំនេរថ្ងៃនុង
មានអីបានតាស  មកយកម៉ោងម៉ានដែរ ?
ម៉ោង3រសៀល យ៉ាងម៉េចដែរ ?
*  ok សំរេចថាជួបគ្នាថ្ងៃអាទិត្យណា មកដល់តេប្រាប់ខ្ញុំផង ជួបគ្នានៅកាចុសដែលសុធាអែងភ្លេចវា
បាទ ចឹងប៉៉ុណ្ណឹងសិនហើយណា បាយ
បាទ បាយ បាយ
ជារៀងរាល់ល្ងាច គាត់យកទូរសព្ទខ្ញុំ ហើយតេមកខ្ញុំនិយាយគ្នាលេងរហូត  ហើយខ្ញុំមានអារម្មណ៍ថាចូលចិត្តសំលេងរបស់គាត់ ខ្ញុំចង់ជួបមុខគាត់ណាស់ ចង់ដឹងថាតើគាត់មានរូបរាងសង្ហាររឺអត់ ? ស្តាប់ទៅឡើងស្រទន់ តែមិនមែនញែកៗដូចខ្ទើយនោះទេ សំលេងមនុស្សប្រុសពេញលក្ខណះ ។
មិនយូរប៉ុន្មាន ថ្ងៃអាទិត្យក៍មកដល់  ខ្ញុំចេញពីផ្ទះម៉ោង 2រសៀល រួចជិះចូលកន្លែងធ្វើការ ហើយទុករបររបស់យកពីស្រុកនិងផ្លាស់ខោអាវ  ពេលនោះខ្ញុំស្លៀកខោសាច់ក្រណាត់ត្រឹមជង្គង់ ពណ៏សាច់ ពាក់ស្បែកជើងស៊កពណ៏ខ្មៅ អាវកីឡាដៃខ្លី ស្ពាយកាបូបមួយ សំរាប់ដាក់អាយផេត និងnote4 ស្តាយរបស់ខ្ញុំកាលណាចេញដើរគឺ បាញ់ស្រ្ពាយអោយក្រអូបខ្លួនសិន ទើបដើរកើត កាលណាឡើងម៉ូតូបើផ្លូវជិតពាក់ប៉ារេធម្មតា ជាមួយវ៉ែនតា តែបើផ្លូវឆ្ងាយគឺ ពាក់មួកសុវត្ថិភាព ដាក់កាសក្នុងត្រចៀករួចបើកចំរៀងដែលមានភ្លេងបាសបុកខ្លាំងក៍ជារឿងដែលខ្ញុំមិនអាចខ្វះបានដែរ ខ្ញុំចេញដំណើរជាមួយម៉ូតូធំរបស់ខ្ញុំ ចេញពីកន្លែងធ្វើការ ជិះតាមផ្លូវជាតិលេខ8តំរង់រោងចក្រ7NG ។ ធ្វើដំណើរជាមួយនិងការស្តាប់តន្រ្តី វាធ្វើអោយខ្ញុំមានអារម្មណ៍ស្រស់ស្រាយ ទោះជាធ្វើដំណើរផ្លូវឆ្ងាយយ៉ាងណាក៍គ្មានអារម្មណ៍ថា ធុញទ្រាន់ដែរ  ។ ពួកយើងណាត់គ្នាថាម៉ោង3ជួបគ្នាតែ ការណាត់គ្នាវាមិនប្រាកដថា សុទតែទៀងពេលនោះទេ វាតែងតែមានការយឺតហើយនិងឆាប់ ខ្ញុំទៅដល់មុខកាចុស ម៉ោង3:25នាទី ដោយសារថ្ងៃនោះជាថ្ងៃឈប់សំរាក មានមនុស្សម្នារទៅលេងជាច្រើន ធ្វើអោយខ្ញុំពិបាករកមើល មនុស្សដែលខ្ញុំណាត់ជួបខ្លាំងណាស់ ខ្ញុំឈប់ម៉ូតូ ដោះកាសចេញពីត្រចៀក មើលឆ្វេងស្តាំមិនដឹងមួយណាជាគាត់នោះទេ ឃើញតែភ្នែកមនុស្សជាច្រើនកំពុងសំលឹងមើលមកខ្ញុំ មិនចង់រកមើលយូ ខ្ញុំលូកយកទូរសព្ទបំរ៉ុង និងតេ ទៅហើយ ស្រាប់តែលឺសំលេងហៅ មកពីខាងក្រោយខ្នងខ្ញុំ "  ហ៊េ សុធា !! ខ្ញុំនៅទីនេះ "  ខ្ញុំងាក ក្រោយយ់ាងលឿន ឃើញបុរសម្នាក់ សើចភាយដើរមករកខ្ញុំ មកដល់ក្បែរខ្ញុំភ្លាមគាត់និយាយទៀត "  មិនបាច់ធ្វើមុខឆ្ងល់ទេ ខ្ញុំគឺសិលា តោះជិះម៉ូតូតាមខ្ញុំមក ទុកម៉ូតូហើយរកកន្លែងយ្យៃគ្នា កុំប្រាប់ហាស់ ថាចង់ទៅវិញឥលូវ ? "  គាត់ដើរនាំមុខខ្ញុំ តំរង់ទៅកន្លែងផ្ញើរម៉ូតូ ខ្ញុំបញ្ឆេះម៉ូតូជិះតាមក្រោយគាត់យឺតៗ រហូតដល់កន្លែងផ្ញើរម៉ូតូ  ។ រួចរាល់ហើយ គាត់នាំខ្ញុំទៅអង្គុយនៅ កាចុសដែលខ្ញុំភ្លេចទូរសព្ទ ចំជាចំឡែកមែន កាចុសផ្សេងៗ មានមនុស្សអង្គុយព្រោងព្រាត ចំឡែកតែកាចុសមួយនេះ ស្ងាត់ឈឹងគ្មានអ្នកណាម្នាក់មកអង្គុយលេងសោះ ។  គាត់នាំខ្ញុំដល់កាចុសហើយអោយខ្ញុំចាំបន្តិចរួចគាត់ក៍ដើរមកមុខបាត់ទៅ ។ ខ្ញុំអង្គុយលើអង្រឹងហើយទាញអាយផេតមកលេងហ្គេម មួយសន្ទុះក្រោយមក ឃើញគាត់ត្រលប់មកវិញ ដៃសងខាងមានកាន់ចាន ដែលខ្ញុំឃើញថា ជាខ្យងចំហុយ  ប្រហិតអាំង សាច់ងៀត ហើយនិងគ្រឿងសមុទ្រក្រៀមៗ គាត់ទុកលើតុហើយ ដើរទៅវិញបាត់ទៀត បន្តិចក្រោយមក ឃើញគាត់កាន់កន្រ្តក់ទឹកផ្លែឈើ ជាមួយទឹកកកនិង កែវ ហើយក៍មានស្រាបៀខ្លះផងដែរ ។ ខ្ញុំតាមសង្កេតមើលបុរសម្នាក់នេះ  ឃើញថាគាត់រហ័សរហួន ទាំងដំណើរ ទាំងទឹកមុខ នៅតែរក្សាបានទឹកមុខញញឹមជាប់ជានិច្ច រាងរៅ មុខមាត់ក៍សង្ហារ អាយុក៍មិនសូវជាចាស់ពេក រឺក្មេងពេកដែរ ខ្ញុំចូលចិត្តជាងគេ គឺជើងសក់និងរោមភ្នែក មើលទៅមានអំណាចណាស់ មាឌក៍ធំសាកសមជាមួយការស្លៀកពាក់ ខោខូប៊យពណ៏ទឹកបុិច ជាមួយនិងអាវយឺតដៃខ្លី ពណ៏ស រាល់ពេលដែលគាត់មកដល់ក្បែរខ្ញុំ គាត់តែងតែញញឹម បញ្ចេញធ្មេញ ស តូចៗ ស្មើរធេង ធ្មេញខាងលើមានដុះចង្កូមប្រជ្រួសមួយគ្រាប់ខាងស្តាំផងដែរ ចង្កូមនេះទាក់ទាញខ្លាំងណាស់ពេលគាត់និយាយ រឺ សើចម្តងៗ គាត់មុននិងទៅយករបស់ហូប គាត់និយាយមកខ្ញុំ " ចាំបន្តិចណាសុធា អង្គុយលេងសិនទៅ កុំប្រកាន់ណា " ចំណែកខ្ញុំវិញ ក៍ញញឹមហើយតបទៅគាត់វិញ " មិនអីទេ ខ្ញុំអាចអង្គុយលេងម្នាក់អែងបាន មានអង្រឹងប៉ុន្នេះហើយ គិតតែគាត់វិញទៅមានអ្វីអោយខ្ញុំជួយប្រាប់មកចុះ ? "  គាត់ញញឹមហើយតបមកខ្ញុំទៀត " មិនអីទេណា សុធាអែងជាភ្ញៀវ តើមានម្ចាស់ផ្ទះឯណាដែលហ៊ានប្រើភ្ញៀវនោះ
" គាត់ជញ្ជូនរបស់ហូបរហូតដល់បានគ្រប់មុខដែលគាត់បានរៀបចំទុក  តាមពិតទៅនៅកាចុសនោះមិនមែនមានតែប្រហិត និងខ្យងចំហុយនោះទេ មានទាំងត្រី មានទាំង គ្រឿងក្លែមក្រៀមៗដូចជា សាច់ប្រឡាក់ងៀត សាច់មុឹកក្រៀម បបែលក្រៀម អង្ទង់ និង របស់ហូបជាច្រើនទៀតតាមការកុម្ម៉ង របស់អតិថិជន ។ គ្រប់មុខហើយគាត់ចាប់ផ្តើមអង្គុយពែនភ្នែន ហើយ គាស់បៀចាក់ដាក់កែវ រួចហៅខ្ញុំអោយអង្គុយជាមួយគាត់ ។ ខ្ញុំចុះពីលើអង្រឹង ទុកកាតាបហើយអង្គុយទល់មុខគាត់ ពួកយើងជុលកែវគ្នាមួយ រួចគាត់ក៍ចាប់ផ្តើមសួរខ្ញុំ :
..........សូមរង់ចាំតាមដានភាគបន្ត ។


No comments:

Post a Comment