Breaking

Tuesday, July 24, 2018

ខុសឬ លួចស្រលាញ់គេទាំងដឹងថាគេមានម្ចាស់ហើយ?

ខុសឬ ដែលលួចស្រលាញ់គេទាំងដឹងថាគេមានម្ចាស់ហើយ?
#Khmer_Novel_69

សំនួរមួយនេះអាចចាត់ថាជាសំនួរដ៏សាមញ្ញមួយ ដែលយើងគ្រប់គ្នាងាយនិងជួបប្រទះ ព្រោះមនុស្សម្នាក់ៗសុទ្ធតែធ្លាប់ជួបប្រទះរឿងនេះផ្ទាល់ខ្លួនឯង ហើយតែងតែលួចចោតសួរខ្លួនឯងជាញឹកញាប់ផងដែរ ជាពិសេសគឺយុវវ័យៗដែលទើបតែប្រឡូកចូលវិស័យស្នេហាថ្មីថ្មោង។  តែចំលើយដែលទទួលបានគឺមិនមែនដូចគ្នាទាំងអស់នោះទេ ព្រោះមនុស្សម្នាក់ៗតែងមានគំនិតផ្សេងៗគ្នា។  ហើយខាងក្រោមនេះជាចំឡើយដែលយើងទទួលបានពីក្រុមមនុស្សមួយចំនួនដែលបានចូលមកបកស្រាយពីអារម្មណ៌ផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលដែលបានឆ្លងកាត់ឬបានស្វែងយល់ពីបញ្ហានេះផ្ទាល់៖


នី នេត្រា 
«អូ!  អត់ខុសទេបើគ្រាន់តែលួចស្រលាញ់! តែកុំអោយតែទៅដណ្ដើមឬបង្កើតសកម្មភាពអ្វីមួយដើម្បីបានវាមកខ្លួនឯងទើបខុស ព្រោះការស្រលាញ់ក៏មានលំដាប់បែបផែនដែល។  ហើយការឃើញភ្លាមលង់ស្រលាញ់ភ្លេតទោះដឹងថារបស់និងមានម្ចាស់ហើយមិនថាអ្នកណាទេសុទ្ធតែមានចិត្តបែបនេះ តែគ្រាន់តែថាអ្នកមានឧត្តមគតិគេចេះគិតថារបស់និងគួរឬមិនគួរ និងមិនបណ្ដោយខ្លួនអោយធ្វើតាមតែកាមតណ្ហាមួយភ្លេតៗ ឬមួយឆាវៗរបស់ខ្លួនគេឡើយ។»


Seakly Sad
«មិនខុសទេវាជាបេះដូងយើងមិនអាចបញ្ជាអោយបេះដូងស្រលាញ់អ្នកណាបានទេ»
ហេង រ៉ាវុធ
«សំនួរ: លួចស្រលាញ់របស់មានម្ចាស់តេីខុសរឺទេ?
ចម្លេីយ: មិនខុសទេ
ប្រសិនបេីគេគ្រាន់តែជាសង្សារនឹងគ្នា យេីងអាចស្រលាញ់បាន​​ ហេីយលេីសពីនោះយេីងអាចដណ្ដេីមបានព្រោះគេមិនទាន់ជាម្ចាស់ពេញសិទ្ធិនោះទេ លុះត្រាតែគេរៀបការហេីយយេីងគួរដកថយទៅណាកុំធ្វេីមារជ្រែកគេ ហេីយយេីងត្រូវធ្វេីតាមបេះដូងយេីង កុំប្រឆាំងអី នាំវេទនាខ្លួនទេ»


បេះដូងជាប់ខ្នោះ
«លួចស្រលាញ់របស់មានម្ចាស់ហើយតើខុសឬទេ??
សម្រាប់ខ្ញុំខុស  ព្រោះខ្ញុំមានសង្សារដែល  ហើយរាល់ថ្ងៃបារម្មសឹងអីខ្លាចគេដណ្តើមយកបាត់ បើយើងដឹងថាគេមានម្ចាស់ហើយ ហើយយល់អារម្មណ៌ថាមនុស្សដូចគ្នាហើយមិនចង់អោយនណាឈឺចាប់ដោយទង្វើររបស់យើងគឺយើងដកថយទៅទោះជាសង្សាមិនមែនជាកម្មសឹទ្ធិក៏ដោយ មិនថាសង្សាគូដណ្តឹង ប្តីប្រពន្ធគេ បើអាចជៀសបានជៀសទៅ
​​ ព្រោះទាំងនោះក៏ជារបស់គេដែរ ។ត្បិតយើងដឹងថាអារម្មណ៌ស្រលាញ់ហាមមិនបាន តែយើងក៏គួដឹងដែលថា ការបាត់បង់មនុស្សដែលខ្លួនស្រលាញ់ឈឺប៉ុណ្ណា បើសម្រាប់អ្ន្ដកដែលចូលចិត្តដណ្តើបរបស់គេគឺគេគិតថាមិនខុសទេ ព្រោះនោះជាទម្លាប់របស់គេ គេមិនដឹងថានណាឈឺចាប់យ៉ាងណាសំខានអោយតែគេបានរបស់នោះ។តែគួជៀសបានជៀសទៅ របស់គេនោះ»


Lesh Simon
«ការលួចស្រលាញ់របស់មានម្ចាស់ហើយតើវាខុសដែរឬទេ?
#អារម្មណ៍នៃការស្រលាញ់ចូលចិត្តនរណាម្នាក់ឬរបស់អ្វីមួយវាតែងតែធ្វើអោយចិត្តយើងរំភើបនៅពេលឃើញរបស់នោះឬម្នាក់នោះតែនៅពេលដែលយើងដឹងថារបស់នោះឬក៏ម្នាក់នោះដែលយើងពេញចិត្តឬស្រលាញ់វាមានម្ចាស់ហើយមុនពេលដែលយើងចូលចិត្តវាទៅទៀតយើងបានត្រឹមតែស្រមៃឬក៏គិតថាបើម្នាក់នោះឬរបស់នោះជារបស់យើងប្រហែលជាមានក្តីសុខខ្លាំង ដូច្នេះការស្រលាញ់របស់មានម្ចាស់វាមិនខុសទេតែដែលខុសតើយើងធ្វើវាអោយខុសទៅតាមអារម្មណ៍មួយឆាវរបស់យើងឬក៏យ៉ាងណា ?
»


Khuon Muny Rathana
«គ្រាន់តែស្រលាញ់មានអីត្រូវខុសតែអ្វីដែលខុសគឺយើងទៅដណ្ដើមរបស់ដែលមានម្ចាស់នុះមកធ្វើជាកម្មសិទ្ធិខ្លួនឯង។»


Nuth Sothykong
«ប្រសិនបើគ្រាន់តែគិតហើយមិនបានស្ដែងចេញមកនោះវាគ្មានកំហុសនោះទេ ព្រោះការស្រឡាញ់មិនអាចហាមបានទេ។តែប្រសិនបើយើងដឹងថាគេមានម្ចាស់ហើយ ហើយទៅដណ្ដើមយកមកធ្វើជារបស់ខ្លួននោះទើបវាខុស។»


Virakboth Chay
«សំនួុរសួុរថា៖លួុចស្រលាញ់របស់មានម្ចាស់ហ់យត់ខុសឬទេ?   សម្រាប់ខ្ញុំគិតថាវាមិនខុសនោះទេ ព្រោះនេះវាគ្រាន់តែជាកាលួុចស្រលាញ់នឹង បើសិនជាការលួុចស្រលាញ់នោះធ្វើអោយប៉ះពាល់ដល់អ្នកដទៃទើបខុស តែបើលួចស្រលាញ់សង្សារ admin រឹតតែមិនខុស ព្រោះថាadmin អត់បានដាក់បំរាមផង ហាហាហា»


Ah Yuth
«លួចស្រលាញ់ លួចបានន័យថាគេអត់ដឹង គេអត់ដឹងអត់មានរឿងអី។ តែទោះជាគេដឹង ក៏អត់មានរឿងអី ព្រោះគ្រាន់តែលួចស្រលាញ់។ ពាក្យហ្នឹងអង់គ្លេសហៅថា crush។ មនុស្សម្នាក់ៗមិនតិចទេលួចស្រលាញ់អ្នកនេះស្រលាញ់អ្នកនោះ ចឹងសួរថាមនុស្សអស់នោះខុសមែន? ឆ្លើយថាអត់ទេគ្រាន់តែលួចស្រលាញ់។ ចុះបើលួចស្រលាញ់យូរទៅបែជាចង់បាន សួរថាខុសទេ ឆ្លើយថាមិនខុសទេគ្រាន់តែចង់តើ។ និយាយមកដល់នេះ វាលើសពីលួចបាត់ហើយ។»


Lazii Man
«ការស្រលាញ់វាមិនទាមទារអ្វីច្រើននោះទេ បើស្រលាញ់គឺស្រលាញ់ហើយ ត្រឹមតែស្រលាញ់របស់មានម្ចាស់វាមិនខុសនោះទេ ព្រោះមិនមាននរណាម្នាក់អាចហាមចិត្តស្រលាញ់បានឡើយ។ មួយវិញទៀតការស្រលាញ់គឺមិនចាំបាច់ទាល់តែយើងបានគេមកជារបស់យើងទើបយើងអាចសប្បាយចិត្តនោះទេ គឺគ្រាន់តែឃើញគេមានក្តីសុខយើងក៏អស់ចិត្តដែរ ព្រោះបើឃើញមនុស្សដែលយើងស្រលាញ់ពិបាកយើងជាអ្នកពិបាកជាងគេទៅទៀត។ ដូច្នេះស្រលាញ់របស់មានម្ចាស់មិនខុសទេ ប៉ុន្តែយើងនិងខុសបើយើងមានចិត្តទៅដណ្តើមគេមក ទាំងដែលគេមិនទាន់អស់ចិត្តជាមួយអ្នកដទៃ រឺគេមិនបានស្រលាញ់យើងវិញ។»

សរ៉ុបមកទាំងនេះគ្រាន់តែជាគំនិតយោបល់របស់មិត្តយើងមួយចំនួនដែលគាត់បានយល់ឃើញតែប៉ុន្នោះ វាអាចផ្ទុយនិងការគិតរបស់អ្នកក៏ថាបានដែរ។ តែសង្ឃឹមថាអ្នកអាចនិងយកគំនិតយោបល់នេះទៅធ្វើជាគោលបំភ្លឺមួយក្នុងការចង្អុលផ្លូវដល់ខ្លួនឯងដែលកំពុងតែមានសំនួរនេះនៅនិងខ្លួន ឬក៏កំពុងតែលួចស្រលាញ់នណាម្នាក់ដែលគេមានម្ចាស់រួចទៅហើយ តែសុំយល់ថាកុំធ្វើអោយខ្លួនឯងក្លាយទៅជាមនុស្សអាត្មានិយមព្រោះតែចង់សម្រេចគោលដៅឬចង់បានអ្វីមួយអោយសោះ។

[សូមរីករាយនិងជីវិតផ្ទាល់ខ្លួន! តែកុំដើម្បីភាពរីករាយឬសេចក្ដីសុខផ្ទាល់ខ្លួនហៀនបំផ្លាញអ្នកដ៏ទៃអោយសោះ]

[ភាពឯការមិនមែនជាជំងឺទេ វាគ្រាន់តែជាទំលាប់ខ្ញុំតែប៉ុន្នោះ!  ដូច្នេះសូមកុំគិតថាខ្ញុំនិងវេទនាចិត្តឬឈឺចាប់ដោយសាការរស់នៅជាមួយនិងភាពឯការអី]៕


1 comment:

  1. បាតអរគុណបង ដែលចូលមកបញ្ចេញមតិ!

    ReplyDelete