Breaking

Tuesday, July 24, 2018

រឿង​ រយលានសន្យា រយលានស្អប់(ភាគទី៨=ភាគបញ្ចប់)

រឿង​ រយលានសន្យា រយលានស្អប់
(ភាគទី៨=ភាគបញ្ចប់)
និពន្ធដោយ Ly_Heng
#Khmer_Novel_69


សាលីបានចេញទៅក្រៅបន្ទប់បន្ទាប់ពីផ្ទេរឈាមអោយលោករិទ្ធីសិទ្ធហើយដោយសារតែគេមានភាពតានតឹងពេក ទូរស័ព្ទគេក៏រោទិ៍នោះគឺលេខពិសីគេស្ទាក់ស្ទើក្នុងការលើកនិយាយ
-
អាឡូ
-
អាឡូ សាលី ហឺហឺ
-
នាងយំធ្វើស្អី មិនបាច់សម្ដែងមុខខ្ងុំទេ នាងមិនមែនជាមិត្តរបស់ខ្ងុំទៀតទេ
ស្ដាប់ខ្ងុំសិនសាលី
-
អោយខ្ងុំស្ដាប់អីទៀតបើនាងលែងស្គាល់ខ្ងុំជាមិត្តនាងហើយនិង
-
គឺខ្ងុំមានកូនជាមួយបងអរុណ
-
នាងយកស្អីមកនិយាយនិង វាមិនអាចទេខ្ងុំមិនជឿឡើយ
-
តាមពិតខ្ងុំនិងគេធ្លាប់ជាសង្សារនិងគ្នាក្រោយមកខ្ងុំក៏មានកូន តែគេប្រាប់អោយខ្ងុំទម្លាក់កូននោះចោលដោយខ្ងុំស្រលាញ់កូននោះពេកខ្ងុំក៏លាក់ទុកមិនអោយគេដឹងថាខ្ងុំទុកកូននោះឡើយ ក្រោយមកខ្ងុំនិងគេក៏ចែកផ្លូវគ្នាយូរហើយ
-
ចុះនាងប្រាប់ខ្ងុំធ្វើអី?ម៉េចមិនទៅប្រាប់គេផ្ទាល់ខ្លួនទៅ
-
គឺដោយសារតែបែបនេះហើយទើបខ្ងុំដាក់ថ្នាំអោយអែងផឹក
-
ហើយវាទាក់ទងអីនិងខ្ងុំដែរ នេះខ្ងុំវង្វេងអស់ហើយ
-
គ្រួសាររបស់ខ្ងុំបានជំពាក់បំណុលវិជ្ជាហើយខ្ងុំក្លាយជាទាសកររបស់គេដោយគេចង់ធ្វើយ៉ាងម៉េចដាក់ខ្ងុំក៏បានដែរ ក្រោយមកគេក៏ដឹងថាកូនរបស់ខ្ងុំគឺជាកូនរបស់បងអរុណដូចគ្នាទើបគេគម្រាមសម្លាប់កូននោះបើមិនធ្វើអ្វីដែលគេប្រាប់ បន្ទាប់កេក៏រៀបគម្រោងអោយយើងដាក់ថ្នាំក្នុងទឹកអោយអែងផឹកនិង
-
នាងមិនកុហកខ្ងុំទេមែនទេ
-
ពិតណាស់សាលីខ្ងុំនិយាយជាការពិត
-
តែ អឺម អឺម
-
អាឡូសាលី អាឡូ អាឡូ!!!
សាលីមិនទាន់និយាយអីចប់ហើយស្រាប់តែមានមនុស្សប្រុសម្នាក់បានយកកន្សែងពីក្នុងហោប៉ៅយកទៅខ្ទប់ច្រមុះរបស់សាលីធ្វើអោយគេសន្លប់ភា្លមៗម្នាក់ប្រុសនោះក៏អូសសាលីដាក់ក្នុងឡានហើយបើកចេញទៅ។
នៅក្នុងបន្ទប់សង្រ្គោះលោករិទ្ធីសិទ្ធ
អរុណបានឆ្ងល់ហេតុអ្វីឈាមគេនិងលោករិទ្ធីសិទ្ធមានប្រភេទខុសគ្នាទីវិញបែរជាសាលីមានប្រភេទដូចគ្នាទៅនិងបានដឹងខ្លួនឡើងលោករិទ្ធីសិទ្ធទៅវិញ លោករិទ្ធីសិទ្ធបានដឹងខ្លួនហើយក៏រៀបរាប់រឿងទាំងប៉ុន្មានដែលម៉ាឡៃនិយាយប្រាប់គាត់ទៅអោយអរុណស្ដាប់ អរុណចាប់ផ្ដើមមានសង្ឃឹមជាថ្មីក្នុងការសាងស្នេហាជាមួយសាលីព្រោះតាមពិតគឺសាលីជាកូនរបស់លោករិទ្ធីសិទ្ធចំណែកគេគ្រាន់តែជាកូនដែលគេរើសមកចិញ្ចឹមតែប៉ុណ្ណោះ។
អរុណប្រញាប់ទាក់ទងទៅសាលីតែទូរស័ព្ទគេតេមិនចោលឡើយតែអ្វីដែលធ្វើអោយគេរន្ធត់ចិត្តម្ដងទៀតនោះ មានសារមួយផ្ងើចូលគេ ”បើមិនចង់ឃើញសាលីស្លាប់មកតាមកន្លែងដែលយើងប្រាប់មក”។
វិជ្ចាបានចាប់សាលីយកទៅក្នុងព្រៃដល់ជ្រៅមួយគេបានចងសាលីនៅដើមឈើមួយទុកជាចំណីសំរាប់សត្វខ្លា ដែលទីនោះមានសត្វខ្លាដើរឆ្លងកាត់រាល់ថ្ងៃ ហើយគេក៏ចេញបាត់ទៅ!!!
……………………………………………………………..
អរុណនិយាយ
វិជ្ជាបានចាប់ខ្លួនសាលីទៅធ្វើអោយខ្ងុំប្រញាប់ទៅតាមការណាត់ជួបរបស់គេនៅឯព្រៃមួយកន្លែងដោយខ្ងុំបានហៅសត្យាទៅតាមក្រោយ។ខ្ងុំបានទៅតាមទីតាំងដែលគេផ្ងើមកអោយតាម ជីភីអេស តែថាចូលក្នុងព្រៃទៅសេវាអិនធឺណេតបានដាច់ទៅខ្ងុំក៏ព្យាយាមស្រែកហៅសាលីតែគ្មានសម្លេងឆ្លើយតបឡើយសង្ឃឹមថាគេមិនកើតអីទៅចុះ។ខ្ងុំបានដើរឆ្លងកាត់ព្រៃផុតមកដល់ជ្រោះមួយយ៉ាងជ្រៅស្រាប់តែលឺសម្លេងរបស់វិជ្ជាបន្លឺឡើង
-
មកហើយហេសសំណព្វចិត្ត
-
ឯណាសាលីឆាប់ប្រគល់គេមកអោយខ្ងុំភ្លាមមក
-
ហាហា
គេសើចឡើងគួរអោយខ្លាច
-
ពេលនេះប្រហែលជាវានៅសល់តែឆ្អឹងហើយមើលទៅ
-
អែងធ្វើអីគេ
ខ្ងុំដើរទៅក្របួចកអាវគេហើយគេក៏កៀសដៃខ្ងុំចេញវិញ
-
គឺគ្រាន់តែយើងចង់ដាក់ទានអោយសត្វព្រៃនិងណាឃើញវាមិនងាយបានសាច់មនុស្សសុីទេ
-
អែង អែងសាលីនៅណា កុំលេងសើចនិងយើងណា
-
យើងប្រាប់ហើយតើថាវាត្រូវបានសត្វព្រៃសុីហើយ
-
នេះអែង អាថោកទាប អែងធ្វើបែបនេះធ្វើអី
-
នេះហើយលទ្ធផលដែលមិនព្រមតាមយើងហើយអ្នកបន្ទាប់ដែលត្រូវចុះនរកនោះគឺអែង
គេបានដកកាំភ្លើងចេញមកតម្រង់មករកខ្ងុំ ខ្ងុំក៏ព្រមបិទភ្នែកមិនខ្លាចស្លាប់ឡើយព្រោះមនុស្សដែលខ្ងុំស្រលាញ់ស្លាប់បាត់ហើយរស់នៅក៏គ្មានប្រយោជន៍ដែរ។
-
អូ ភ្លេចប្រាប់មុនអែងស្លាប់មិនចង់មើលមុខកូនឯងបន្តិចទេរឺ
-
កូនស្អីយើងមិនចង់ស្ដាប់ទេបាញ់យើងមក
គេនិយាពីកូនស្អីរបស់គេក៏មិនដឹងខ្ងុំមិនចង់ស្ដាប់ពាក្យឆ្គួតៗរបស់គេទេសំខាន់ពេលនេះខ្ងុំចង់ស្លាប់
-
ពិសីមិនប្រាប់អែងទេរឺថាគេមានកូនជាមួយអែង
-
កូនពិសីនិងយើងរឺ?កូននោះយើងអោយនាងយកចេញហើយគ្មានកូនយើងអីទៀតទេ
បន្ទាប់ពីគេនិយាយរឿងកូនដែលខ្ងុំធ្លាប់មានជាមួយពិសី ខ្ងុំក៏នឹកឃើញរឿងកូនដែលខ្ងុំបានអោយពិសីយកចេញពេលនោះមិនដឹងថានាងយកចេញរឺមួយក៏ទុកទេតែនាងមិនដែលប្រាប់ខ្ងុំថាទុកសោះ
-
ហាសហាស គួរអោយអស់សំណើចណាស់ នាងមិនបានយកវាចេញទេអាភ្លើ ពេលនេះកូននោះនៅនិងកណ្ដាប់ដៃរបស់យើងនៅឡើយទេ
-
យើងមិនចង់ស្ដាប់ទេ អែងកុហក សម្លាប់យើងមក
-
ខ្ងុំចាប់ផ្ដើមឈឺក្បាលទៅហើយ ហេតុអីក៏រឿងវារញ៉េរញ៉ៃបែបនេះ
-
បានយើងបំពេញបំណងអែងចុះ គេតម្រង់កាំភ្លើងមកខ្ងុំហើយក៏
ផាំង!!!
…………………………………………………………….
នៅអែក្នុងព្រៃសាលីបានជាប់ចំណងរើសពុំរួចឡើយ មាត់របស់គេត្រូវបានវិជ្ជាយកក្រណាត់ញាត់ពេញមាត់រកស្រែកក៏មិនរួច គេលឺសន្ធឹកខ្លាគ្រហឹមនៅជិតៗនិងអែង គេប្រឹងរើសបម្រាស់ទៅមកទៅមកតែមិនបានសម្រេចឡើយ គេចាប់ផ្ដើមយំចេញមក គេមិនចង់ចង់ក្លាយជាចំណីសត្វខ្លានោះទេ។ស្រាប់តែមានមនុស្សស្រីម្នាក់រត់មកសំដៅគេហើយជួយស្រាយចំណងអោយគេ នាងគឺជាពិសី។សាលីអរណាស់ក៏ប្រញាប់អោបពិសីព្រោះនាងជាមិត្តភក្តិតែម្នាក់គត់របស់គេដែលមានតែនាងទេដែលតែងតែជួយគេពេលគេមានបញ្ហា
-
អាសី ហឺហឺ
-
កុំយំអីសាលីបានហើយអស់អីហើយ
-
អោយគ្នាសុំទោសណាដែលគ្នាគិតថាអែងជាមនុស្សអាក្រក់
-
មិនអីទេឆាប់ចេញទៅនៅទីនេះសំបូរសត្វព្រៃសាហាវៗណាស់
-
តោះអញ្ចឹង
សាលីនិងពិសីបាននាំគ្នារត់ចេញពីទីនោះយ៉ាងប្រញាប់
-
សាលីអែងចេញពីនេះទៅខ្ងុំ
-
ចុះអែងអាសី
-
យើងត្រូវទៅយកកូនពីពួកនោះមកវិញ
-
កូនអែង?ពួកនោះចាប់ទៅមែនទេ
-
មែនហើយខ្ងុំត្រូវប្រញាប់ទៅអោយទាន់ពេលមុនពេលគេកើតអី
-
ចឹងខ្ងុំសុំទៅដែរណា មើលទៅកូនអែងនិងបងអរុណប្រាកដជាស្អាតខ្លាំងណាស់ហើយ ស្រីរឺប្រុសអាសី?
-
មែនហើយគេប្រុស អាយុបាន៤ឆ្នាំហើយ
-
មើលទៅគួរអោយស្រលាញ់ណាស់ហើយមើលទៅបើបងអរុណបានឃើញប្រាកដជាសប្បាយចិត្ត ស្លាប់ហើយ ខ្ងុំចង់ជួបគេណាស់
-
ពិតណាស់តែគួរអោយស្ដាយ មិនបានទេអែងឆាប់ចេញពីនេះទៅ យើងគ្មានពេលទេ
-
ទេខ្ងុំទៅជួយអែងដែរ អែងម្នាក់អែងមិនអាចយកឈ្នះពួកវាទេ
-
តែគ្នា………………..
មិនបាច់និយាយច្រើនទេឆាប់ទៅរកអរុណទៅពេលនេះគេយ៉ាងម៉េចហើយក៏មិនដឹង យើងទៅហើយ

-
អាសី អាសី
ពិសីនាងប្រញាប់រត់ទៅសំដៅរកខ្ទមមួយតែម្នាក់អែងដោយមិនអោយសាលីទៅជាមួយឡើយ ពេលនោះមួយមានបុរសម្នាក់យាមនៅទីនោះដើរទៅដើរមក គឺកូនរបស់នាងនៅក្នុងខ្ទមនោះហើយ។ពិសីបានរើសយកកំណាត់ឈើមួយល្មមរួចដើរលបលបសំដៅទៅរកមនុស្សប្រុសម្នាក់នោះពីក្រោយហើយក៏វាយចំកប្រុសម្នាក់នោះមួយទំហឹង គេបានស្រែកយ៉ាងខ្លាំងតែអ្វីដែលស្មានមិនដល់គេគ្រាន់តែឈឺបន្តិចតែប៉ុណ្ណោះមិនសន្លប់ឡើយមិនដូចការរំពឹងទុករបស់នាងឡើយ
-
យើស នាងស្រីចង្រៃហានវ៉ៃយើងផងហេស ស្លាប់ទៅនាង
ប្រុសម្នាក់នោះក៏ដកកាំភ្លើងមកបាញ់ពិសីហើយតែមានអ្នកមិនដឹងយកដំបងមកវ៉ៃក្បាលគេធ្វើអោយគេដួលសន្លប់ទៅដីភ្លាមៗ
-
សាលី
ពិសីស្រែកហៅឈ្មោះសាលី តាមពិតសាលីបានតាមមកជួយពិសីពីក្រោយសោះ
-
មិត្តភក្តិគឺមិនត្រូវទៅចោលគ្នាក្នុងពេលមានអាសន្នឡើយ
-
យើងអរគុណអែងច្រើនណាស់
-
មិនអីទេឆាប់ទៅមើលកូនអែងទៅ
ពិសីប្រញាប់ចូលទៅយកកូននាងពីក្នុង
-
ម៉ាក់ ម៉ាក់ ហឺហឺ
កូនរបស់ពិសីបានរត់មករកពិសីបន្ទាប់ពីបាត់មិនឃើញម៉ែយូរ
-
មិនអីទេណាកូន អស់អីហើយ
ពិសីបានអោបកូនបណ្ដើរយំបណ្ដើរ
សាលីបានយកកូនពីដៃនាងទាំងត្រេកអរទាំងចង់ស្រក់ទឹកភ្នែកបន្តិចទីបំផុតគេបានឃើញកូនរបស់មនុស្សដែលគេស្រលាញ់ហើយគេស្លាប់ទៅបិទភ្នែកជិតហើយ
-
មកអោយពូមើលតិចមើល ស្អាតណាស់អាសីជាពិសេសច្រមុះស្រួចនិងម៉ង់ ឈ្មោះអីដែរអាល្អិត
-
ខ្ងុំ ខ្ងុំ ខ្ងុំឈ្មោះ ឈ្មោះ
គេរកនឹកឈ្មោះគេបន្តិចរួចក៏និយាយប្រាប់សាលី
-
អូ ខ្ងុំឈ្មោះដេវិត
ឃើញគួរអោយស្រលាញ់បែបនេះ សាលីបានអោនថើបគេបន្តិច
-
ពិតជាគួរអោយស្រលាញ់មែនក្មួយប្រុសរបស់ពូ ធំឡើងប្រាកដជាស្អាតហើយឆ្លាតដូចប៉ាអែងជាមិនខាន
-
បាទ អរគុណ លោក លោក ពូ
-
មែនហើយបងអរុណពេលនេះនៅទីណាពិសី
គេទៅតាមការណាត់ជួបរបស់វិជ្ជា ភ្លេចអោយឈឹងមិនដឹងថាពេលនេះគេមានរឿងអ្វីកើតឡើងទេប្រញាប់ទៅមើលគេសិនទៅ
-
តោះ
ពិសីនិងសាលីដែលកំពុងពរក្មួយក៏ចាកចេញពីទីនោះទៅ
សម្លេងឡានប៉ូលីសលឺខ្ទរពាសពេញព្រៃបញ្ជាក់ថាសត្យាបានមកដល់ដែរហើយ។
…………………………….
សុបិននិយាយ
-
ហេតុអីអែងមិនសម្លាប់យើងទៅចាំកាលទៀត
មួយគ្រាប់នេះយើងគ្រាន់តែបាញ់បំភ័យអែងតែប៉ុណ្ណោះតែមួយគ្រាប់នេះវិញគឺយើងមិនលលេងជាមួយអែងទៀតទេ លាហើយអរុណ
-
បងអរុណ
ផាំង!!!
-
អូយ
ហេតុអី ហេតុអី ទៅបានជាខ្ងុំត្រូវគ្រាប់ហើយហេតុអីមិនឈឺ ហេតុអីបានជាខ្ងុំគ្មានឈាមបន្តិចសោះអញ្ចឹង នេះខ្ងុំកំពុងតែយល់សប្តិមែនទេ? ហេតុអីខ្ងុំមានអារម្មណ៍ថាឈឺចាប់ខ្លាំងម្ល៉េះមិនមែនដោយសារគ្រាប់កាំភ្លើងនោះទេ តែដោយសារគេ!! ខ្ងុំបានលុតជង្គង់ទៅលើដីធ្វើអោយខ្ងុំនឹកឃើញកំហុសរឿងមួយដែលនៅដក់ជាប់ក្នុងចិត្តខ្ងុំជានិច្ច
‘’-
សាលីអែងកើតអី?
-
គឺគឺ ពួកនោះគ្នាវាមួយក្រុមវាបានយកខ្សែកយើងទៅហើយបង
-
មិនបានទេបងត្រូវតែទៅយកមកវិញអោយបាន
-
ទេបងកុំណាចោលខ្ងុំអី ខ្ងុំខ្លាច ហឺហឺ
-
អែងនៅទីនេះហើយបង បងសន្យានិងម៉ាក់ហើយថាត្រូវរក្សាខ្សែកមួយនេះអោយបានល្អ
-
ខ្ងុំពិបាកក្នុងខ្លួនណាស់ បងកុំទៅអី អោយពួកវាយកទៅទៅ បងសុបិនកុំទៅណាចោលខ្ងុំអី!!!!!កុំទៅអី……………’’
សុបិនបានលុតជង្គង់ទៅនិងដីក្រោយពេលបានដឹងថាអ្នកត្រូវគ្រាប់មិនមែនជាគេតែជាសាលី។សាលីបានរត់ទៅរងគ្រាប់កាំភ្លើងជំនួសសុបិនហើយធ្លាក់ចុះទៅក្នុងជ្រោះមួយយ៉ាងជ្រៅដែលសុទ្ធតែដើមឈើមើលមិនឃើញ
សុបិនបាននឹកដល់កំហុសខ្លួនដែលទៅចោលសាលីកាលពីនៅតូចហើយគេតែងតែស្ដីបន្ទោសខ្លួនអែងជានិច្ច គេមិនដែលលើកលែងទោសអោយខ្លួនអែងនោះទេ ទឹកភ្នែកគេស្រក់មករាប់រយដំណក់ពិតជាឈឺចាប់ណាស់ ទីបញ្ចប់ក៏នៅតែជាគេដែលធ្វើអោយសាលីត្រូវស្លាប់បែបនេះដែរ គេយំស្រែកយកដៃវ៉ៃដីរហូតទាល់តែចេញឈាមតាមម្រាមដៃមក។
-
អា នេះគេមិនទាន់ស្លាប់ទេរឺ ហាសហាសតែទីបញ្ចប់គេក៏ស្លាប់ដដែលដោយសារតែអែងនិងអរុណ អែងលឺទេថាគេស្លាប់ដោយសារតែអែង ចាំមើលមួយគ្រាប់នេះអែងអាចគេចផុតទៀតទេ។
វិជ្ជាបានបាញ់គ្រាប់ចុងក្រោយទៅអរុណ តែអរុណពេលនេះគ្មានព្រលឹងក្នុងខ្លួនទៀតឡើយគេហាក់បានត្រូវស្លាប់ទៅតាមសាលីបាត់ទៅហើយ។
-
ស្លាប់ទៅ
ផាំង!!!
………………………………………………………………………
២ ឆ្នាំក្រោយមក
នេះរឺលទ្ធផលចុងក្រោយដែលខ្ងុំទទួលបាន?
នៅផ្សារទំនើបមួយកន្លែង
ខ្ងុំបានទិញកាហ្វេមួយកំប៉ុងផឹកបន្ធូរអារម្មណ៍លេងបន្ទាប់ពីគិតស្មុគស្មាញច្រើនពេក ស្រាប់តែមានក្មេងប្រុសម្នាក់មានមុខមាត់ស្អាតបាត អាយុប្រហែល៦ឆ្នាំបានយំនៅក្បែរៗខ្ងុំម្នាក់អែងដោយមិនឃើញប៉ាម៉ាក់របស់គេនៅទីនោះឡើយ ខ្ងុំក៏ចូលទៅសួរក្មេងនោះ
-
ក្មួយយំរឿងអ្វី?
-
ហឺហឺហឺ
-
យំរឿងអី? មើលប្រាប់ពូមើល
-
ការ៉េមខ្ងុំធ្លាក់អស់ហើយ
គេចង្អុលទៅការ៉េមួយដើមដែលបានធ្លាក់
-
អូ កុំយំអីណាចាំពូទិញអោយថ្មី យំចឹងលែងស្អាតអស់ហើយ
-
មែនហីពូ អរគុណពូណាស់
ខ្ងុំចូលទៅយកដៃជូតទឹកភ្នែកអោយគេ
-
បាទមែនហើយ
ខ្ងុំក៏កម៉្មង់ការ៉េមនៅជិតនោះមួយដើមទៀតរួចប្រគល់យកអោយគេ គេសប្បាយចិត្តណាស់រត់មកថើបថ្ពាល់ខ្ងុំមួយខ្សឺតទៅគួរអោយស្រលាញ់ណាស់ក្មេងនេះ តែខ្ងុំមានអារម្មណ៍ថាធ្លាប់ជួបគេនៅកន្លែងណាមួយអញ្ចឹងតែរកនឹកពុំឃើញសោះ។
-
ក្មួយឈ្មោះអ្វីដែរ
-
ខ្ងុំឈ្មោះដេវីតបាទ
-
ដេវីត?
-
ចុះប៉ាឈ្មោះអ្វីដែរ?
-
ប៉ាខ្ងុំឈ្មោះប៉ារុណ
ខួរក្បាលខ្ងុំចាប់ផ្ដើមដំណើរទៅកាន់ពីកាល២ឆ្នាំមុនម្ដងទៀត ហើយមិនបាច់ឆ្ងល់ថាគេជាកូនអ្នកណា
-
កូនវីតនិយាយជាមួយអ្នកណានិង
សម្លេងមនុស្សប្រុសម្នាក់បានបន្លឺក្បែរខ្ងុំ សម្លេងដែលខ្ងុំធ្លាប់លឺ សម្លេងដែលខ្ងុំខានស្ដាប់ជាង២ឆ្នាំទៅហើយពេលនេះបានស្ដាប់ម្ដងទៀតប៉ុន្តែស្ដាប់ឡើងនេះហេតុអ្វីឈឺចាប់ខ្លាំងម្ល៉េះ? ខ្ងុំក៏ប្រញាប់ដើរចេញពីទីនោះយ៉ាងលឿនដោយលាក្មួយរបស់ខ្ងុំ
-
ពូលាហើយ
-
បាទពូ
-
កូនយ៉ាងម៉េចហើយ ម៉េចបានយំចឹងប៉ាប្រាប់ហើយតើអោយអង្គុយនៅទីនេះប៉ានិងម៉ាក់ទៅបត់ជើងមួយភ្លែត
-
គឺការ៉េមខ្ងុំបានធ្លាក់ទៅលើដីប៉ាប៉ា
-
ចុះមួយដើមនេះយកមកពីណា
-
គឺលោកពូខាងនោះគាត់ទិញអោយ
-
មានបានអរគុណគេអត់និងកូនប្រុសរបស់ម៉ាក់
សម្លេងមនុស្សស្រីម្នាក់ទៀតបានបន្លឺមកផងដែរមិនបាច់ប្រាប់ក៏ដឹងថានាងជាពិសីដែរទោះបីសម្លេងរបស់នាងប្លែកពីមុនក៏ដោយ។
ដេវីតបានយកដៃចង្អុលមកកាន់ខ្ងុំ ខ្ងុំងាកមុខមករកអរុណ គេមិនចាំខ្ងុំទេព្រោះខ្ងុំពេលនេះមានពុកមាត់ សក់វែង
ខ្ងុំងាកញញឹមដាក់គេហើយក៏ដើរចេញបាត់ទៅ ខ្ងុំប្រឹងត្រដររស់អស់រយះពេល២ឆ្នាំមកនេះដើម្បីចង់ឃើញគេមានសេចក្ដីសុខប៉ុណ្ណោះ តែពេលនេះខ្ងុំបានជួបគេហើយ ហើយខ្ងុំក៏អស់ចិត្តដែរ ដែលឃើញគេមានសុភមង្គលក្នុងគ្រួសាររបស់គេ គឺខ្ងុំស្លាប់ទៅបិទភ្នែកជិតហើយ ពាក្យចុងក្រោយដែលខ្ងុំចង់ផ្ដាំទៅប្រាប់ពួកគេគឺ សូមអោយអ្នកទាំងពីរស្រលាញ់គ្នារហូតដល់ចាស់កោងខ្នង ពីខ្ងុំសាលី………..។
………………………………………………………………………
នៅក្រោមដំណក់ទឹកភ្លៀងធ្លាក់យ៉ាងខ្លាំង សាលីបានដើរកាត់គ្រាប់ភ្លៀងរួមជាមួយដំណក់ទឹកភ្នែករាប់លានដំណក់ស្រក់ហូរអត់ដាច់សោះឡើយ គេគួរតែញញឹម គេគួរតែរីករាយនៅពេលដែលមនុស្សដែលគេកំពុងស្រលាញ់ជាទីបំផុតមានសុភមង្គលក្នុងគ្រួសាររបស់គេ ទោះជាពេលវេលាកន្លងផុតយូរទៅហើយតែចិត្តគេនៅដក់ជាប់និងមនុស្សដែលគេស្រលាញ់ជារៀងរហូត គេនឹកដល់រឿងចាស់ៗជាច្រើនដែលគេមិនអាចបំភ្លេចបាន។សាលីពិតជាទ្រាំនិងការឈឺចាប់មួយនេះមិនបានឡើយ គេមិនអាចរស់ដោយគ្មានគេបានឡើយ វិធីចុងក្រោយដែលបញ្ចប់ទុកសោក អាចចាកចេញពីការឈឺចាប់មួយនេះបានគឺសម្លាប់ខ្លួន។សាលីសម្រេចចិត្តថានិងបញ្ចប់ជីវិតនាពេលនេះ ស្របពេលសម្លេងមួយមនុស្សប្រុសម្នាក់បានស្រែកហៅពីចម្ងាយនោះគឺសត្យា
  -
សាលី សាលី
តែយឺតពេលហើយ សាលីងាកទៅរកគេរួចញញឹមដាក់គេ ញញឹមជាលើកចុងក្រោយ ហើយមួយជំហានចុងក្រោយរបស់សាលីគឺថា
-
ប្រាវ!!!
សាលីបានត្រូវឡានបុកយ៉ាងខ្លាំងហើយក្បាលដួលបោកទៅនិងដី ឈាមហូរមកអត់ដាច សាលីបានញញឹមសប្បាយចិត្តណាស់ដែលលែងបានមើលពិភពដល់សែនឈឺចាប់មួយនេះទៀត ក្រោយពេលញញឹមជាលើកចុងក្រោយ សាលីបានបិទភ្នែកបន្តិចម្ដងៗរហូត មិនបានឃើញអ្វីតទៅទៀតឡើយ។
នៅមន្ទីពេទ្យសង្រ្គោះបន្ទាន់ សត្យាបាននាំសាលីមកមន្ទីពេទ្យសង្គ្រោះបន្ទាន់ ហើយគេក៏ទាក់ទងទៅអរុណដែរ។អរុណត្រេតអរលាយកើតទុក្ខខណះគេដឹងថាសាលីមិនទាន់ស្លាប់នៅឡើយ។ពេលនេះគេក៏បានមកដល់មន្ទីពេទ្យដោយមានសត្យានៅអង្គុយចាំនៅមុខបន្ទប់សង្គ្រោះសាលី
-
សាលីយ៉ាងម៉េចហើយសត្យា
-
គេត្រូវឡានបុកត្រូវខ្លាំងណាស់មិនដឹងថាមានជីវិតរស់អត់ទេ
-
ត្រូវតែមាន គេមិនកើតអីទេ
អរុណមិនអាចទទួលយកការពិតបានទេបើសាលីស្លាប់មែននោះ។
១ថ្ងៃក្រោយមក
អរុណនិងសត្យាបានមកមើលសាលីម្ដងទៀត គ្រូពេទ្យប្រាប់ថាគេនៅមានជីវិតតែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ គេនៅរស់តែគេនិងក្លាយទៅជាមនុស្សរុក្ខជាតិកម្រើកដៃជើងពុំរួចនិយាយបានតែពាក្យមួយម៉ាត់ៗតែប៉ុណ្ណោះ។
នៅលើរទះពិការមនុស្សប្រុសម្នាក់កម្រើកដៃកម្រើកជើងពុំរួចឡើយដោយមានគ្រូពេទ្យម្នាក់ជាអ្នករុញគេចេញមក
អរុណនិងសត្យាបានស្ទុះទៅរកសាលី
-
សាលីយ៉ាងម៉េចហើយ
គេមិនឆ្លើយតបនិងអរុណឡើយ
-
សាលីឆ្លើយនិងបងបន្តិចមកថាយ៉ាងម៉េចហើយ នៅឈឺទេ
គេមិនបានឆ្លើយនិងអរុណឡើយតែពាក្យចុងក្រោយដែលគេបានបង្ហើបធ្វើអោយអរុណនិងសត្យាភ្ងាក់ផ្អើលនោះគឺ ‘’លោក…..ជា…..អ្នកណា?”
...................................................................................................
                                               
ចប់
                  ( Saly and Soben will come back again…….)

1 comment: