Breaking

Saturday, July 7, 2018

រឿង​ រយលានសន្យា រយលានស្អប់(ភាគទី៥)

រឿង​ រយលានសន្យា រយលានស្អប់
(ភាគទី៥)
និពន្ធដោយ Ly_Heng
#Khmer_Novel_69


ថ្ងៃនេះខ្ងុំមានការណាត់ជួបជាមួយនិងលោកអរុណនៅក្នុងភោជីយដ្ធានមួយនាពេលរាត្រីជាការតបស្នងដែលជួយលោកយាយរបស់ខ្ងុំ។ថ្ងៃនេះតែងខ្លួនស្អាតបាតតែម្ដងដែលមិនធ្លាប់បានតែងខ្លួនស្អាតបែបនេះទេពីមុនមក តាមថាចង់តែស្លៀកពាក់ខោអាវរហែកធ្វើអោយគេខ្មាស់គេតា តែក៏នឹកឃើញថាគេក៏មិនមែនជាមនុស្សអាក្រក់ណាស់ណាដែលចឹងគ្មានអ្វីអោយខ្ងុំស្អប់គុំគួនគេដែលគ្រាន់តែមិនសូវចូលចិត្តមនុស្សបែបនេះ។
ខ្ងុំបានទៅអង្គុយចាំគេនៅទីនោះដោយមិនទាន់កម៉្មង់អ្វីឡើយរងចាំគេមកសិន តែយូរហើយនៅតែមិនឃើញគេមកការរងចាំរបស់ខ្ងុំពីនាទីក្លាយជាម៉ោងទៅហើយនៅតែមិនឃើញគេមក ខ្ងុំខឹងគេខ្លាំងណាស់ក៏ដើរចេញពីហាងវិញ។ នេះគេលេងសើចជាមួយខ្ងុំរឺ មនុស្សដូចខ្ងុំងាយនិងអោយគេធ្វើបាបណាស់រឺ ខ្ងុំពិតជាស្អប់មនុស្សបោកប្រាស់មនុស្សកុហកដូចគេណាស់ នៅមិននៅអោយគេបោកលេង ថាហើយគេធ្វើល្អដាក់ខ្ងុំគ្រាន់ចង់ធ្វើបាបខ្ងុំតែប៉ុណ្ណោះ។
-
អា សាលីមកញាំអីតែម្នាក់អែងទេ?
ខ្ងុំដើរចេញពីទ្វារហាងបន្តិចស្រាប់តែសម្លេងមនុស្សប្រុសម្នាក់បន្លឺឡើងពីមុខខ្ងុំនោះគឺលោកវិជ្ជា ទឹកមុខរបស់ខ្ងុំពីស្រពោនប្រែជាញញឹមវិញភ្លាមៗគេហាក់បីដូចជាថ្នាំព្យាបាលជំងឺ Sad របសខ្ងុំអញ្ចឹង
-
បាទ បងខ្ងុំមិនទាន់បានញាំទេ
-
ហាស មិនទាន់បានញាំអីទេរឺ
-
បាទ បង
-
អូ ត្រូវហើយចឹងបងមិនទាន់ញាំដូចគ្នាមោះមកញាំជាមួយគ្នាម៉ង់ទៅ
-
បាទ បាទ
គ្រាន់លឺគេបបួលញាំអាហារជាមួយគេខ្ងុំឆ្លើយយល់ព្រមភ្លាមតែម្ដង ថ្ងៃនេះពិតជាសំណាងណាស់បានញាំអីជាមួយគេហាហា(អរគុណលោកណាស់លោកអរុណ)ដែលធ្វើអោយខ្ងុំនិងលោកវិជ្ជាបានជួបគ្នា។
-
អញ្ចើញអរគុណ
-
បាទ អរគុណ
គេបានទាញកៅអីអោយខ្ងុំអង្គុយហើយគេក៏ទាញកៅអីមួយទៀតអង្គុយខ្លួនអែង គេពិតជាសុភាពបុរសមែន
-
ចង់ញាំអីដែរសាលី?
-
ស្រេចតែបងចុះ ខ្ងុំមិនចេះរើសទេ
ថារួចគេក៏ទាញមីនុយរួចកម្ម៉ង់អាហារទៅ
-
អូ បងភ្លេចសួរអាប្អូនអែងមកទីនេះធ្វើអីដែរបើមិនមកញាំអាហារ?
-
គឺ គឺខ្ងុំមកយករបស់អោយគេ
-
អូ ចឹងទេហេស
-
ហាហា បាទ
អាហារមួយពេលនេះពិតជាមានន័យណាស់ចំពោះខ្ងុំ!!!!
ក្រោយពេលអាហារមួយនេះកន្លេងផុតទៅខ្ងុំក៏លាគេទៅផ្ទះវិញគេចង់ជូនខ្ងុំទៅផ្ទះវិញដែរប៉ុន្តែខ្ងុំយកកង់មកជាមួយហើយក៏អោយគេទៅមុនទៅ។វេលាស្មើនេះម៉ោង ៨យប់ហើយខ្ងុំបានជិះកង់លើផ្លូវជាតិដែលមានឡានបើកទៅមកទៅមក រហូតដល់ផ្លូវចូលទៅផ្ទះរបស់ខ្ងុំផ្លូវនេះរាងស្ងាត់បន្តិចមិនសូវមានមនុស្សឆ្លងកាត់ឡើយខ្ងុំកាត់ជិះទៅខ្ងុំមានអារម្មណ៍ថាមានឡានមួយគ្រឿងបើកតាមខ្ងុំចូលមក ខ្ងុំចម្លែកចិត្តណាស់ដែរធម្មតាអ្នកនៅទីនេះមិនមានអ្នកណាមានឡានជិះទេសុទ្ធតែអ្នកក្រខ្សត់ចុះហេតុអីមានឡានបើកចូលមក?ខ្ងុំក្រលេកមើលទៅក្រោយមើលឡានមួយនោះតែឃើញថាគេបើកយ៉ាងលឿនបំផុតសំដៅមកខ្ងុំ ឃើញដូច្នោះខ្ងុំក៏លោតចេញពីកង់ធ្លាក់ចូលក្នុងទឹកស្រះក្បែរនោះ។ខ្ងុំក្រលេកទៅមើលកង់របស់ខ្ងុំត្រូវបានឡានមួយនោះបុកឡើងខ្ទាតដល់ណាណី ហើយឡើងខ្ទេចតែម្ដង សំណាងហើយដែលខ្ងុំលោតចេញទាន់ខំអីស្មើនេះខ្ងុំប្រាកដជាបានទៅជួបយមរាជហើយ។ម្ចាស់ឡានបានឈប់ឡានបន្តិចរួចក៏បើកយ៉ាងលឿនគេចចេញទៅ ! នេះមានអ្នកចង់សម្លាប់ខ្ងុំរឺ ចម្លែកណាស់ខ្ងុំមិនដែលមានសត្រូវមកពីណាទេ ហេតុអីបានជាមានអ្នកចង់ចង់សម្លាប់ខ្ងុំ ខ្ងុំចាប់ផ្ដើមរកនឹកថាមានធ្លាប់ខុសលើអ្នកណាទេ តែថាមិនធ្លាប់ទេ មានតែពួកស្រីមាយានោះ!!!
ខ្ងុំងើបចេញពីស្រះទឹករួចដើរទៅមើលកង់គឺថាខ្ទេចតែម្ដង!!
ម៉ោង៦ ៣៩ នាទី
ហាស ស្លាប់ហើយនេះដេកជិតហួសម៉ោងធ្វើការទៅកើត ស្លាប់ហើយថ្ងៃនេះចូលធ្វើការដំបូងផងបើទៅមិនទាន់ទេច្បាស់ជាគេដេញក្បាលចេញជាមិនខានទេ!!!ខ្ងុំប្រញាប់ងើបពីគ្រែរួចប្រញាប់ងូតទឹករៀបចំខ្លួនដើម្បីទៅធ្វើការដំបូង។អ្នកទាំងអស់គ្នាពិតជាឆ្ងល់ហើយថាខ្ងុំមិនរៀនទេរឺ?មែនហើយសាលាខ្ងុំប្រលងហើយវ៉ាកងបីខែចឹងហើយឆ្លៀតពេលនិងខ្ងុំក៏រកការងារធ្វើតែម្ដងទៅ។
ខ្ងុំមកដល់ភូមិគ្រឹះនេះហើយ តែថាមិនទាន់បានឈៀងជើងចូលផងស្រាប់តែសម្លេងអ្នកមីងបន្លឺឡើង
-
មកយឺត២នាទី
-
បាទ ?
-
មកយឺត២នាទីហើយអែងដឹងទេ យើងប្រាប់ហើយតើថាមកធ្វើការដំបូងហាមយឺតជាដាច់ខាត នេះយឺត២នាទីហើយ
នេះអ្នកមីងនេះដូចជាហួសហេតុពេកហើយតែ២នាទីសោះក៏ចាប់កំហុសដែរ មើលទៅជាមនុស្សចូលចិត្តចាប់កំហុសគេដូចអ្នកមីងមួយនោះថាមិនខុសមែន
-
បាទ បាទ សុំទោសអ្នកមីង ហេហេខ្ងុំប្រញាប់មកហើយតែតាមផ្លូវវាស្ទះខ្លាំង
-
ពាក្យបែបនេះមិនបាច់មកនិយាយជាមួយយើងទេ ព្រោះយើងធ្លាប់ស្ដាប់ឡើងធុញទៅហើយ អែងដឹងទេថាអ្នកមុនហេតុបានជាយើងបញ្ឈប់ពីការងារ ដោយសារមកយឺតបែបនេះហើយ
-
អ្នកមីងគឺថាខ្ងុំសុំ
-
បានហើយយើងអត់អោនអោយម្ដងចុះ យើងគ្មានពេលនិយាយជាមួយអែងទេ អាឆយប្រាប់ការងារគេទៅថាធ្វើអីខ្លះ
-
បាទ អ្នកស្រី
-
មកនេះមកអូន
-
បាទពូ
ថាខ្ងុំក៏ដើរតាមសន្តិសុខម្នាក់ដែលគេជាអ្នកប្រាប់អំពីការងារខ្ងុំថាត្រូវធ្វើអីហើយអ្នកមីងក៏ជិះឡានចេញទៅក្រៅទៅ។
-
អូនឈ្មោះអីដែរ?
-
បាទ ខ្ងុំឈ្មោះសាលីពូ
-
អូ បាញ់ទឹកផ្កាហើយកុំភ្លេចទៅជូតសាឡុងនៅក្នុងផ្ទះផង
-
តែខ្ងុំថាមិនកើតទេដឹងពូ?
-
មិនកើតយ៉ាងម៉េចហាសអូន?
-
ខ្ងុំជាអ្នកមកថ្មីគេទុកចិត្តខ្ងុំអោយចូលទៅក្នុងផ្ទះដែរ
-
អារឿងនិងកុំភ័យ ទោះអាអូនអែងចង់លួចអីក៏គេដឹងអាទាំងអស់និង គេដាក់កាមេរ៉ាគ្រប់កន្លែងនិង ហើយគិតថាចង់លួចហើយរត់គឺថាគេចមិនរួចទេអូនអើយ ដឹងស្រាប់ថាម្ចាស់ផ្ទះនេះមិនធម្មតា ហើយការងារនេះមកពីរកមនុស្សមកធ្វើមិនទាន់បានចឹងហើយអូនអែងជំនួសគេបណ្ដោះអាសន្នសិនទៅ
-
បាទ ខ្ងុំគ្មានគំនិតបែបនេះទេលោកពូ
-
ចឹងល្អហើយធ្វើការបន្តចុះអាអូន
-
បាទពូ
បន្ទប់ពីបាញ់ទឹកផ្កាហើយខ្ងុំយកក្រណាត់ជូតតាមសាឡុងមើលទៅក្បួនក្បាច់រចនាពិតជាអ្នកមាន មហាសេដ្ធីពិតមែន ខ្ងុំព្យាយាមជូនគ្រប់កន្លែងដល់កន្លែងនោះខ្ងុំឈោងដៃមិនដល់ក៏អោនចូលក្រោមសាឡុងទៅជូនទៅ គាប់ជួនឃើញអ្នកមីងឡៃគាត់កំពុងច្របាច់ក្រូចស្រស់រួចហើយគាត់ក៏ងាកមើលឆ្វេងស្ដាំហាក់ខ្លាចអ្នកណាឃើញចឹង តាមស្មានពិតជាមានអ្វីមួយដែលគាត់ចង់ធ្វើហើយ ។ថាអីចេះខុសគាត់បានយកម្សៅសៗអីមិនដឹងពីហៅប៉ៅរួចចាក់ចូលទៅក្នុងទឹកក្រូចនោះទៅ រឺមួយជាថ្នាំបំពុល?
…………………………………………………………………………
ម៉ាឡៃបានកាន់ទឹកក្រូចមួយកែវដើរសំដៅទៅក្នុងបន្ទប់មួយដែលក្នុងនោះកំពុងតែមានមនុស្សប្រុសចាស់ម្នាកបានដេកនៅលើគ្រែ ម៉ាឡៃបានញញឹមដាក់គាត់តែគាត់មិនញញឹមតបវិញទេថែមទាំងបែរខ្នងចេញដាក់នាងទៀត
-
លោកបងថ្ងៃនេះខ្ងុំធ្វើទឹកក្រូចអោយលោកបងពិសាណា
-
យើងមិនផឹកទេឆាប់ចេញទៅ
មិនបានទេលោកបងទឹកក្រូចនេះខ្ងុំខំធ្វើយ៉ាងផ្ទាល់ដៃជាពិសេសសំរាប់លោកបង
-
យើងប្រាប់ថាមិនផឹកចេញលូវនេះភ្លាមទៅ
-
លោកបង!!!
-
យើងប្រាប់អោយចេញ
ប្រាវ!!!!
មនុស្សប្រុសចាស់ម្នាក់នោះបានយកកែវទឹកក្រូចពីម៉ាឡៃរួចគប់ចោលទៅនិងដីធ្វើអោយម៉ាឡៃខឹងយ៉ាងខ្លាំង នាងសម្រួលទឹកមុខធ្វើធម្មតារួចប្រមូលអំបែងកែងចេញរួចដើរចេញទៅ
-
ខ្លាំងសិនទៅ ជិតអស់ពេលហើយអាកញ្ចាស់
………………………………………………………………………
ថ្ងៃនេះលឺអ្នកមីងកេសរថាក្មួយគាត់បានមកលេងផ្ទះហើយក៏ត្រូវជាកូនម្ចាស់ភូមិគ្រឹះនេះផងដែរ គេយូរៗទើបបានមកលេងផ្ទះមកម្ដង ដោយស្នាក់នៅខុនដូរទៅវិញមិនដឹងថាមកពីមូលហេតុអ្វី។ខ្ងុំបានរៀបចំជួយអ្នកមីងតុបតែងផ្ទះអោយមើលទៅស្រស់ស្អាតជាងមុនដោយសារតែរកអ្នកបម្រើថ្មីមិនទាន់បានចឹងមានតែខ្ងុំជួយធ្វើទៅ។
-
អរគុណហើយអាលីដែលនៅជួយរៀបចំផ្ទះអោយមីង អែងនេះប្រើការបានដែរតា
ចុះខ្ងុំធ្វើការមិនបានការមែនរាល់ថ្ងៃនេះអ្នកមីង
-
ហេហេ មិនអីទេអ្នកមីងឃើញអ្នកមីងមិនមានមនុស្សខ្ងុំចេះតែជួយសិនទៅ
-
អឺ ល្អហើយតិចទៀតអរុណក្មួយយើងមកដល់លូវហើយ
ហាស លោកអរុណ?សង្ឃឹមថាដូចតែឈ្មោះទៅចុះកុំមនុស្សមុខដូចគ្នាគឺខ្ងុំទទួលមិនបានទេ តែថាអាគាត់នោះគ្មានវាសនាបានធ្វើជាកូនមហាសេដ្ធីបែបនេះទេ។
ទីតទីត
សម្លេងកាផ្លេរឡានបានបន្លឺឡើងហើយនេះបញ្ជាក់ថាលោកអរុណអីគេនោះបានមកដល់ហើយ ទ្វាររបងចាប់ផ្ដើមបើកហើយក៏លេចចេញនៅឡានមួយគ្រឿងបើកចូលមក សំណាងហើយមិនមែនជាឡានគេនេះបញ្ជាក់ថាមិនមែនជាគេទេបានធូរចិត្តតិចខ្ងុំ។
មនុស្សប្រុសម្នាក់បានពាក់វ៉ែនតាសក់ខ្លីបានចុះពីលើឡាន(សំណាងហើយដែលលោកអរុណខ្ងុំស្គាល់សក់វែង)រួមជាមួយមនុស្សស្រីម្នាក់ទៀតចុះមកជាមួយពីក្រោយនោះគឺស្រីមាយានោះតើនេះបញ្ជាក់ថាលោកអរុណនិងគេនោះជាមនុស្សតែមួយមិនពិតទេមែនទេ ខ្ងុំទទួលយកមិនបានទេ
-
ជំរាបសួរអ្នកមីង សួស្ដីអាក្អូនជួបគ្នាទៀតហើយ
គេញញឹមរាក់អ្នកមីងកេសររួចងាកមកញញឹមដាក់ខ្ងុំ ខ្ងុំក៏ញញឹមដាក់គេតិចតិចដែរគង់តែអ្នកមីងកេសរនៅនិងទេខំអីមិនសើចដាកើទេបាទ
-
ក្មួយទាំងពីរស្គាល់គ្នាដែរ?
-
បាទអ្នកមីងស្គាល់ច្បាស់ណាស់
គេឆ្លើយទៅអ្នកមីងវិញតែថាខ្ងុំស្គាល់មិនច្បាស់ទេ
-
នេះអ្នកណាអោយអាខ្ទើយនេះមកធ្វើការនៅទីនេះហាស
សម្លេងនាងស្រីមាយាបន្លឺឡើងក្រោយពេលដើរមកឃើញខ្ងុំ
-
ម៉ានី និយាយស្ដីអោយពិរោះបន្តិច
-
ចាស អ្នកមីងតែខ្ងុំមិនចូលចិត្តគេទេ
-
មនុស្សដូចតែគ្នាទេក្មួយកុំស្អប់គ្នាអី
-
តែយ៉ាងណាខ្ងុំនៅតែស្អប់គេ ស្អប់
គេនិយាយរួចក៏ដើរចូលទៅក្នុងផ្ទះបាត់ទៅ
ចរិតមិនខុសពីម៉ែសោះ បានហើយចូលទៅក្នុងទៅអរុណ ប៉ាអែងចាំនៅក្នុងផ្ទះ
-
បាទអ្នកមីង
-
ចឹងខ្ងុំលាអ្នកមីងទៅផ្ទះវិញហើយ
ខ្ងុំលើកដៃលាសំពះអ្នកមីងកេសរទៅផ្ទះវិញព្រោះពេលនេះម៉ោង៦ល្ងាចហើយខ្លាចលោកយាយចាំផ្លូវ
-
អឺម ទៅទៅក្មួយ
-
តែខ្ងុំមិនទាន់អោយទៅទេ
-
តែដល់ម៉ោងខ្ងុំត្រូវទៅវិញហើយលោក
-
តែខ្ងុំនៅមានការងារអោយធ្វើបន្ត
យី អាគាត់នេះច្បាស់ជាមានគំនិតអីមិនល្អមកលើខ្ងុំទៀតហើយ មិនបានទេត្រូវតែទៅផ្ទះវិញអោយបាន
សុំទោសផងអស់ម៉ោងដែលខ្ងុំត្រូវធ្វើការបន្តហើយ
-
ក្នុងនាមខ្ងុំជាម្ចាស់ផ្ទះខ្ងុំអោយនៅធ្វើបន្តត្រូវតែធ្វើរឺចង់អោយកាត់ប្រាក់ខែ
កាត់ប្រាក់ខែ?យីអាតាបិនេះហួសម៉ោងគេធ្វើការហើយនៅអោយគេបន្ថែមទៀតនេះគម្រាមកាត់ប្រាក់ខែថែមទៀត ទទួលយកមិនបានទេ
-
ណ្ហើយ អាលីនៅជួយបងធ្វើអីបន្តទៀតចុះណាចាំមីងបន្ថែមប្រាក់អោយ
-
តែអ្នកមីងគឺ……
-
សម្រេចថាព្រមនៅហើយ តិចទៀតចាំខ្ងុំហៅទៅជួប តោះមីងទៅក្នុង
ហឹស និយាយកាត់បង្ខំអោយនៅច្បាស់ក្រឡែត
…………………………………………………………………………
ម៉ានីលបលួចមើលសកម្មភាពរបស់អរុណ សាលីនិងអ្នកមីងកេសរគ្រប់បែបយ៉ាងនាងបានក្ដាប់ដៃទាំងសងខាងពីក្នុងបន្ទប់មកនាងស្រែកយ៉ាងខ្លាំង
-
អាយ!!!យើងមិនព្រមទេ យើងមិនព្រមអោយអែងមកធ្វើការនៅទីនេះទេ បើយើងអោយអែងធ្វើការនៅទីនេះច្បាស់ជាបងរុណនិងអែងបានគ្នាជាមិនខាន ហឹស!ចាំមើលចុះយើងធ្វើអោយអែងភ្លឺភ្នែកម្ដង យើងនិងធ្វើគ្រប់យ៉ាងដើម្បីអោយអែងចេញពីទីនេះ ចាំមើលចុះសាលី!!
ក្នុងចិត្តម៉ានីពោរពេញទៅដោយភ្លើងគំនុំនាងបានតាមដានរាល់សកម្មភាពរបស់អរុណនិងសាលីកន្លងមកទោះពួកគេធ្វើអីក៏នាងដឹងដែរ នាងដឹងថាអរុណស្រលាញ់ទាំងប្រុសទាំងស្រី ហើយគេស្រលាញ់មនុស្សប្រុសខ្លាំងជាងមនុស្សស្រី នាងដឹងព្រោះនាងស្គាល់អរុណតាំងពីតូចមកម្លេះថាគេចូលចិត្តអី ស្រលាញ់អី នាងដឹងគ្រប់យ៉ាង នាងកំពុងតែគិតរកល្បិចដើម្បីកម្ចាត់សាលីចេញពីផ្ទះនេះ។
…………………………………………………………………………
គេច្បាស់ជាមានបំណងអ្វីទៀតហើយ ពិតជាឆ្គួតមែនដែលបានជួបគេម្ដងទៀត សំខាន់ពេលនេះគេធ្វើជាម្ចាស់ខ្ងុំទៀត គិតយ៉ាងម៉េចទៅខ្ងុំ
-
លោកអរុណអោយចូលទៅជួបនៅក្នុង
លោកពូសន្តិសុខបាននិយាយប្រាប់ខ្ងុំទៅអោយជួបលោកអរុណ
-
បាទពូគេហៅខ្ងុំទៅជួបមានការអីដែរពូ
-
ពូក៏មិនដឹងដែរ តែចម្លែកណាស់តាមធម្មតាលោកអរុណមិនដែលចាប់អារម្មណ៍លើអ្នកបម្រើបែបនេះទេ សម្បីតែនិយាយរកមួយម៉ាត់គ្មានផង តែមានតែក្មួយទេដែលសំណាងនោះ
-
សំណាងរឺ លោកពូខ្ងុំថាសយទៅវិញទេ
-
បើចង់ដឹងថាម៉េចឆាប់ចូលទៅក្នុងទៅក្មួយលោកអរុណនៅចាំ
-
បាទលោកពូ
ខ្ងុំគិតមួយសន្ទុះល្មមនិងដាច់ចិត្តដើរចូលទៅខ្ងុំឃើញគេអង្គុយនៅសាឡុងម្នាក់អែង
-
មកតាមបងមកអាប្អូនប្រុស
-
តែថា…..
-
កុំនិយាយច្រើនមកតាមបង
គេងាកមកឃើញខ្ងុំរួចងើបឈរដើរឡើងលើកាំជណ្ដើរទៅលើដោយអោយខ្ងុំដើរតាមក្រោយរកតែសួរបន្តិចមិនបានពូកែណាស់អានិយាយកាត់ពាក្យគេនិង។គេបើកទ្វាដើរចូលក្នុងបន្ទប់មួយ ចំនែកខ្ងុំវិញនៅខាងក្រៅមិនហានចូលឡើយតិចគេនាំខ្ងុំចូលហើយធ្វើពុតបាត់របស់ហើយមកចោតថាខ្ងុំអ្នកយកហើយប្ដឹងខ្ងុំដាក់គុកទៅ ថាមិនត្រូវទេអាបិនិងល្បិចច្រើនណាស់គិតយ៉ាងម៉េចទៅខ្ងុំ
-
ម៉េចមិនចូលមក
-
គឺខ្ងុំមិនចូលទេ
-
ប្រាប់ហើយថាអោយចូលមក
-
អត់ទេលែងដៃខ្ងុំ
លោកអរុណបានអូសដៃខ្ងុំអោយចូលបន្ទប់គេទាល់តែបាន ដឹងតែចប់ហើយខ្ងុំ!!
វ៉ាវ បន្ទប់របស់គេស្មើនិងផ្ទះខ្ងុំ៤ ៥ ដងហើយធំទូលាយខ្លាំងណាស់ នៅក្នុងបន្ទប់របស់គេសុទ្ធតែវត្ថុមានតម្លៃខ្ងុំដើរមើលជុំវិញបន្ទប់គេទាំងច្រហរមាត់។រវល់តែភ្លឹកគេបានចាក់គន្លឹះទ្វារហើយដើរមករកខ្ងុំ អាយនេះគេចង់ធ្វើអ្វីអោយពិតប្រាកដនិងហេតុអីចាំបាច់ចាក់សោរហាស
-
លោក លោកចង់ធ្វើអីខ្ងុំហាស
-
បន្តិចទៀតបានដឹងហើយ
គេបានប្រឡេះឡេវអាវម្ដងមួយគ្រាប់ៗរហូតឃើញសាច់ដ៏ខ្ចីស្អាតរបស់គេពេញភ្នែកខ្ងុំម្ដង(អូម៉ាយព្រះមនុស្សអីស្អាតទាំងរូបហើយថែមទាំងមានសាច់ដុំធំៗគួរអោយលេបទឹកមាត់ទៀត)ឈប់គិតសាលីនេះអែងឆ្គួតហើយមែនទេកុំភ្លេចថាពេលនេះគេកំពុងតែមានល្បិចធ្វើបាបអែងទៀតហើយ
-
លោក អរុណនេះចាំបាច់ដោះអាវដែលរឺ
-
បើមិនដោះធ្វើម៉េចប្រើអាអូនអែងបាន
-
នេះឆ្គួតហើយ ខ្ងុំចង់ចេញទៅវិញ
ខ្ងុំបានដើរទៅរកទ្វារបន្ទប់តែថាលោកអរុណបានចាប់ដៃខ្ងុំជាប់ហើយហើយរុញបោះទៅលើពូកគេងរបស់គេ
-
ចង់ទៅណាការងារធ្វើមិនទាន់ហើយទេ
ចប់ហើយខ្ងុំដឹងតែចប់តែម្ដងមួយសារនេះ ច្បាស់ណាស់ថាពេលនេះគេចង់ចាប់រំ………………
រងចាំតាមដានភាគបន្ត!

No comments:

Post a Comment