Breaking

Saturday, June 30, 2018

រឿង​ រយលានសន្យា រយលានស្អប់(ភាគទី៤)

រឿង​ រយលានសន្យា រយលានស្អប់
(ភាគទី៤)
និពន្ធដោយ Ly_Heng
#Khmer_Novel_69


-បិទមាត់អាលីទុកអោយយើងជាអ្នកចាត់ការ អោយពួកនាងស្គាល់ស្នាដៃខ្ងុំម្ដង ចូលមកនាងនាងចាំអីទៀត ចូលមក
ពួកនាងស្រីមាយានោះរៀបនិងដើរមករកវ៉ៃពិសីហើយតែថា
អ្នកគ្រូមកហើយ
អ្នកគ្រូប្រញាប់មកម្ល៉េះ
ខំអីបានមើលឈុតឆាកវ៉ៃគ្នាផ្អើលពេញសាលាបាត់ហើយ ក្រោយពេលលឺថាអ្នកគ្រូមកហើយម្នាក់ក៏រៀបខ្លួនធ្វើធម្មតាអង្គុយតាមតុរៀងៗខ្លួន គង់តែអ្នកគ្រូមកទេពួកនាងខំអីឈឺសាច់ជាមិនខាន(មិនដឹងក្រុមគេរឺក្រុមខ្ងុំទេ)។
……………………………………………………………………
ទ្រឺស@
សម្លេងកណ្ដឹងរោទិ៍ឡើងនេះបញ្ជាក់ថាដល់មកទៅផ្ទះអាសីនាងប្រញាប់ជិះឡានទៅមុនខ្ងុំទុកអោយខ្ងុំនៅតែម្នាក់អែង មិនបានទេនៅយូរតិចពួកនោះធ្វើបាបទៀតទៅព្រោះអម្បាញ់មិញពួកនាងខឹងខ្ងុំខ្លាំងណាស់ ខ្ងុំប្រញាប់ដើរចេញពីថ្នាក់ទៅរកកង់តែថាអ្នកណាមិនដឹងមកបោះសម្បកចេកចោលធ្វើអោយខ្ងុំដើរជាន់រអិលដួលតែមានមនុស្សប្រុសម្នាក់បានទ្រខ្ងុំជាប់ខំអីសុីដីជាមិនខាន ខ្ងុំប្រញាប់ងើកមើលមុខអ្នកដែលបានទ្រខ្ងុំ វ៉ាយ គឺគេទៀតហើយ បេះដូងខ្ងុំលោតឌឹបដាក់ៗ ពេលដែលបានជួបមនុស្សប្រុសដើរបុកខ្ងុំថ្ងៃមុន ខ្ងុំសម្លឹងមើលមុខគេអត់ព្រឹចសោះមកពីគេសង្ហារពេក
-
មានកើតអីទេ
គេសួរខ្ងុំបន្ទាប់ពីឃើញខ្ងុំមើលមុខយ៉ាងយូរ
-
បាទ បាទអត់អីទេ
ខ្ងុំប្រញាប់ភ្ងាក់ពីសុបិនហើយងើបចេញពីរង្វង់ដៃដល់សែនកក់ក្ដៅពីគេ ធ្វើរឹកពារធម្មតាកុំអោយគេដឹងថាខ្ងុំកំពុងក្រាស់លើគេ
-
អរគុណដែលបានជួយណា
ខ្ងុំញញឹមយ៉ាងស្រស់ស្អាតបំផុតដាក់គេ(ឃើញប្រុសស្អាតមិនបាន)គេក៏ញញឹមដាក់ខ្ងុំវិញហើយអោនក្បាលបន្តិចបញ្ជាក់ថាយល់ព្រមទទួលពាក្យអរគុណខ្ងុំ
-
បាទមិនអីទេអាប្អូន លើកក្រោយដើរមើលផងណា សំណាងហើយបងទប់ជាប់ខំអីបាក់ធ្មេញអស់មិនខាន
-
ហេហេ បាទបងប្រុស
-
ឈ្មោះអីដែលអាប្អូន?
-
ឈ្មោះ ឈ្មោះ សាលីបាទ!!
-
អូរសាលី ចំនែកបងឈ្មោះវិជ្ជា
ឈ្មោះវិជ្ជាពិរោះទាំងឈ្មោះ ស្អាតទាំងម្ចាស់ឈ្មោះ
-
ឈ្មោះបងពិរោះដល់ហើយ
-
ហាហាបញ្ចោរបងទៀត ឈ្មោះសាលីក៏ពិរោះដែរ
-
បាទ មិនហានទទួលទេបង
-
ហាហា អូបងមានការរវល់បន្តិចចាំលើកក្រោយជួបគ្នាណាអាប្អូន
-
បាទបងប្រុស រីករាយណាស់ដែលបានជួបបងប្រុស
-
ដូចគ្នាអាប្អូន
-
ចឹងលាសិនហើយ
គេលើករាដៃលាខ្ងុំ ហើយខ្ងុំក៏រាដៃលាគេដូចគ្នា ស្អាតហើយនិយាយស្ដីគួរអោយគោរពទៀតនេះហើយទេវបុត្រក្នុងសុបិនខ្ងុំ មិនដូចអ្នកខ្លះគឺជា(បិសាចក្នុងចិត្តខ្ងុំ)ហាហា ជិតដល់ម៉ោងធ្វើការទៀតហើយ!!!!
ទំនិញដែលខ្ងុំត្រូវដឹងអោយអតិថិជនពេលនេះគឺខោលីអូដប់ខោ គ្រាន់តែខោលីអូសោះក៏កម្ម៉ង់អោយគេដឹកអោយដែល អ្នកណាគេអីក៏ម៉េសៗសង្ស័យតែជាមនុស្សរោគចិត្តហើយ(ហាហាទើសលុះក្ស័យខ្ងុំ)។
ខ្ងុំក៏បានដាក់លីអូបុរសចំនួនដប់ដាក់ចូលក្នុងថង់ខ្មៅហើយជិះកង់ទៅកន្លែងដែលគេណាត់ជួបនៅក្នុងហាងកាហ្វេអាម៉ាស្សូននៅជិតផ្លូវកម្ពុជាក្រោម។ខ្ងុំបានមកដល់ហើយយកទូរស័ព្ទខលទៅគេតែគេអោយខ្ងុំយកទៅអោយដល់ក្នុងហាងតែម្ដង ហឺមខ្ងុំក៏ដើរចូលទៅឃើញមនុស្សប្រុសម្នាក់ពាក់វ៉ែនតាខ្មៅអង្គុយម្នាក់អែងប្រហែលរងចាំយកអីវ៉ាន់ពីខ្ងុំ ខ្ងុំក៏ញញឹមនិយាយទៅគេហើយហុចអីវ៉ាន់អោយគេ
-
សួស្ដីបងនេះជាអីវ៉ាន់របស់បង
-
បាទ អង្គុយចុះសិនមក
នេះគេនិយាយស្អកៗធ្វើមើលតែប្រឹងនិយាយចឹង
-
អត់ទោសលោកខ្ងុំមានការងារបន្តដែលត្រូវធ្វើ
-
ឈ្មោះអីដែរ?
គេសួរឈ្មោះខ្ងុំតើគួរប្រាប់គេអត់ទេ
-
ខ្ងុំឈ្មោះអាលី
-
ឈ្មោះអាលី?
-
បាទ!មានអីមែនទេ
-
ជាឈ្មោះដែលបងចូលចិត្ត ជាឈ្មោះដែលបងស្រលាញ់បំផុត
-
ហេហេបាទ តើខ្ងុំអាចទៅបាននៅ?
-
នៅទេ
-
តែខ្ងុំត្រូវទៅហើយ
-
បងឈ្មោះអរុណ
-
បាទ ខ្ងុំទៅហើយចឹង
យីអាប្រុសនេះសាំម៉េសនិយាយដែលៗអត់បានសួរផងឆ្លើយខ្លួនអែងដែរ និយាយប្រឹងៗមើលទៅវេទនានាស់ខ្ងុំ ខ្ងុំរៀបនិងដើរចេញហើយតែគេបែរជាសើច ញញឹមម្នាក់អែងរួចនិយាយមកកាន់ខ្ងុំ
-
ហាហា ទីបំផុតស្គាល់ឈ្មោះ ហើយស្គាល់ទាំងលេខទូរស័ព្ទទៀត មិនបាច់ប្រឹងតាមសួរអោយហត់
នេះគេនិយាយអីនិងខ្ងុំប្រញាប់ងាកមករកគេ ហើយគេក៏ដោះវ៉ែនតាចេញ អាយ!!!!គឺគឺគឺគេទៀតហើយនេះគេបោកខ្ងុំ
-
នេះលោក លោកទៀតហើយ
-
បាទគឺបងតើអាលី
នេះគេស្គាល់ឈ្មោះខ្ងុំហើយ ថែមទាំងស្គាល់ទាំងលេខទូរស័ព្ទទៀត គេពិតជាពិសពុលណាស់
-
នេះបោកខ្ងុំមែនទេ
-
ជំនួសអោយរឿងថ្ងៃមុន
-
ខ្ងុំឈប់និយាយជាមួយមនុស្សដូចលោកហើយ
-
ឈប់សិន យកលីអូ ៤ ៥ទៅពាក់សិនទៅ
គេស្រែកនិយាយដាក់ខ្ងុំខ្លាំងធ្វើអោយអ្នកក្នុងហាងងាកមកមើលខ្ងុំនិងគេគ្រប់គ្នា នេះគេនិយាយអីនិង អាម៉ាស់មុខណាស់ខ្ងុំ
-
បងឃើញលីអូអាប្អូនអែងដាច់អស់ហើយ ចឹងបងអោយ ៦ទៅស្លៀកចុះ
ថាហើយគេបើកថង់យកលីអូចេញមកបង្ហាញអោយគេឃើញគ្រប់គ្នា ខ្ងុំបើកភ្នែកធំៗច្រហមាត់មិនស្មានថាគេហានធ្វើបែបនេះសោះ អ្នកក្នុងហាងនិយាយខ្សឹបដាក់គ្នាហើយសើចគ្រប់គ្នា តើអោយខ្ងុំយកមុខទៅដាក់ណា
ខ្ងុំពិតជាខ្មាស់គេណាស់ ដោយខឹងខ្លាំងពេកខ្ងុំក៏យកលីអូពីដៃគេហើយគប់ទៅមុខរបស់គេ
យកទៅប្រើទៅម្នាក់អែងទៅ
-
គេខំចិត្តល្អអោយហើយម៉េចធ្វើចឹងដាក់វិញ
សម្លេងខ្សឹបខ្សៀបលឺលាន់ពេញនិង មិនបានទេត្រូវតែទៅហើយកុំអោយខ្មាស់គេដោយសារមនុស្សរោគចិត្តនិងទៀត
-
ផ្ងើទុកសិនចុះ
-
កុំភ្លេចមកយកវិញផង
ឆ្លើយបញ្ឈឺខ្ងុំទៀតមិនអីទេច្បាស់ជាមានលើកក្រោយខ្ងុំនិងអោយគេស្គាល់ស្នាដៃសាលីម្ដង!!តែថាលូវនេះខ្ងុំដើរចេញពីហាងទាំងអាម៉ាស់មុខបំផុតហើយ!!!!!!!!!
…………………………………………………………………………
នៅភូមគ្រឹះដល់ធំស្គឹមស្គៃមួយសម្លេងស្រ្តី២អ្នកដែលអាយុប្រហាក់ប្រហែលគ្នាប្រកែកគ្នារឿងអ្វីមួយ
-
ថ្ងៃនេះខ្ងុំបានធ្វើក្រូចច្របាច់អោយលោកបង
-
ក្រូចច្របាច់រឺ? ដេកស្រម៉ៃទៅថាយើងយកអោយបងប្រុសយើងផឹក
-
តែខ្ងុំធ្វើយ៉ាងពិសេសអោយលោកបងណា
-
ស្មានតែយើងមិនដឹងថានាងចង់ដាក់ថ្នាំបំពុលអោយបងប្រុសយើងឆាប់ស្លាប់ហើយចង់លេបទ្រព្យសម្បត្តិទាំងមូលរឺដេកយល់សប្តិទៅអស់ពីបងប្រុសក៏នៅមានអរុណក្មួយរបស់យើងដែរ
-
នេះបងស្រីខ្ងុំគ្មាន
-
បិទមាត់នាងទៅ
-
អ្នកណាមែនទេអាកេសរ
សម្លេងខ្សាវៗមនុស្សចាស់ម្នាក់ដែលកំពុងដេកទ្រុឌទ្រោមនៅលើគ្រែក្បែរនោះបន្លឺឡើង
-
គ្មានអីទេបងប្រុស ឆាប់ចេញទៅបើមិនចង់អោយបងប្រុសយើងដេញនាងដោយផ្ទាល់
ស្រ្តីម្នាក់នោះដោយយលថាបំណងរបស់ខ្លួនមិនបានសម្រេចក៏សម្រេចដើរចេញទៅទាំងក្ដាប់ដៃទាំងសងខាងរួចដើរចេញទៅ
-
ខ្លាំងសិនទៅ នាងកេសរ បន្តិចទៀតយើងនិងធ្វើអោយនាងភ្លឺភ្នែកម្ដង!!!
_____________________________
ពូកែរំខានណាស់មែនទេ ពូកែរករឿងមែនទេ កុំសង្ឃឹមថាខ្ងុំអោយគេមកធ្វើបាបខ្ងុំងាយៗទៀតនោះ!!!!
ខ្ងុំសម្រេចចិត្តលាឈប់ពីការងារដឹកអីវ៉ាន់អីគេនោះហើយ បើនៅតែធ្វើទៀតច្បាស់ជាអាតាបិនិងមករករឿងខ្ងុំទៀតជាមិនខាន ខ្ងុំសម្រេចចិត្តដាក់ពាក្យធ្វើជាអ្នកថែសួននៅភូមិគ្រឹះមួយយ៉ាងធំស្កឹមស្កៃ មូលហេតុដែលខ្ងុំដាក់ពាក្យធ្វើការងារនេះដោយសារប្រាក់ខែច្រើនល្មមអាចទទួលបាន(៦០០$/១ខែ)ពិតជាច្រើនមែនទែនតែវាហាក់បីជាតិចខ្លាំងណាស់សំរាប់អ្នកមានដូចជាពួកគេ។គេក៏បានហៅខ្ងុំទៅសាកសួរសិនមុននិងទទួលយកខ្ងុំទៅធ្វើការនៅទីនោះ ទីបំផុតខ្ងុំក៏បានមកដល់ភូមិគ្រឹះមួយនោះ មើលតែការតុបតែងរចនាបទនៅភូមិគ្រឹះនេះពិតជាអ្នកមានមុខមានមាត់មែន រចនាបទល្អអត់ខ្ជោះ ។ស្រ្តីម្នាក់បានចេញមកពីក្នុងផ្ទះមើលទៅគាត់ជាអ្នកមានអំណាចម្នាក់ដែរនៅក្នុងភូមិគ្រឹះនេះមើលទៅតាមការស្លៀកពាក់របស់គាត់និងស្រោបដោយគ្រឿងពេជ្រនិងមាស។ខ្ងុំញញឹមលើកដៃសំពះគាត់តែគាត់ធ្វើធម្មតាមិនតបខ្ងុំឡើយ គាត់បែរជាងាកទៅនិយាយអ្នកបម្រើផ្សេងវិញ
-
និងរឺអ្នកដែលចង់មកធ្វើជាអ្នកថែសួន?
-
បាទលោកស្រី
-
ហឹស
គាត់ក្រហឹមចុងមាត់បនតិចហើយដើរក្រលេកមើលជុំវិញខ្លួនរបស់ខ្ងុំ ធ្វើមើលតែខ្ងុំនិងសត្វចម្លែក
-
យើងដូចជាមិនចង់ជឿថាអ្នកមានមុខមាត់ស្អាតបាទបែបនេះមកចង់ធ្វើជាអ្នកថែសួន
-
បាទអ្នកមីងអោយតែបានលុយការងារអីក៏ខ្ងុំធ្វើដែរ
-
មិនបាច់កុហកយើងទេ នាងឡៃជាអ្នកជួលអោយអែងមកមែនទេ?
នាងឡៃជាអ្នកណានេះខ្ងុំអត់យល់គាត់និយាយសោះគាត់ចង់និយាយពីអី
-
ខ្ងុំអត់យល់អ្នកមីងនិយាយនាងឡៃអីទៅ?
-
កុំមកធ្វើពើឆាប់សារភាពមកអែងជាគ្នារបស់នាងឡៃមែន?
-
អត់ទេអ្នកមីងខ្ងុំមិនដែលស្គាល់គាត់ទេ
-
ឆាប់ទៅវិញទៅយើងមិនទទួលអែងទេ
មិនទទួលខ្ងុំ?ចប់
-
អ្នកមីងគឺ
-
ឆាប់ចេញទៅយើងមិនចង់និយាយច្រើនទេ
-
បាទ អ្នកមីង
ខ្ងុំមុខស្រពោនរួចក៏សំពះលាគាត់ទាំងទឹកមុខអស់សង្ឃឹម(លាទាំងអាល័យ)តែថាមានសម្លេងស្រ្តីម្នាក់ទៀតបន្លឺឡើងពីក្រោយខ្ងុំ
-
ហាហា មិននឹកស្មានថាអ្នកបងខ្លាចខ្ងុំដល់ថ្នាក់សោះ
-
ខ្លាចរឺ?មនុស្សដូចនាងមិនស្មើនិងបាតជើងយើងផង
-
មិនស្មើនិងបាតជើងចឹងរឺ ចុះគ្រាន់តែអ្នកបម្រើតូចតាចម្នាក់ហេតុអីបានជាខ្លាចដល់ថ្នាក់មិនហានទទួលមកធ្វើការ
-
ស្មានតែយើងមិនដឹងថាគេជាបក្សបួកនាងរឺ
-
បក្សពួក?ហាហាគួរអោយអស់សំណើច ថាមិនខ្លាចតែពេលនេះខ្លាចខ្ងុំជួលអ្នកផ្សេងមកទីនេះហាហា
-
នេះនាង
-
ចាស បងស្រីចាំតែមើលទៅថាខ្ងុំនៅក្រោមបាតជើងអ្នកបងរហូតរឺយ៉ាងណា
-
យើងនិងចាំមើលស្រាប់ហើយថានាងចង់ធ្វើស្អី
-
លាហើយបងស្រីខ្ងុំមានការចេញទៅក្រៅ
-
ទៅអោយបាត់ពីមុខយើងទៅ យើងកំពុងតែមិនចង់ឃើញស្រាប់ផង
និយាយរួចមីងម្នាក់ឈ្មោះឡៃក៏ដើរចេញទៅ បន្ទាប់ពីសង្គ្រាមឌឺដងគ្នាទៅមកបញ្ចប់ ខ្ងុំនៅស្ដាប់មួយថ្ងៃលូវហើយនៅតែអត់យល់ថាពួកគាត់ចង់និយាយពីអី តែថាកុំចេះដឹងរឿងគេច្រើនពេកទៅរកការងារផ្សេងធ្វើវិញ ខ្ងុំក៏ដើរចេញដល់មាត់ទ្វារស្រាប់តែមានសម្លេងមួយស្រែកឃាត់គឺអ្នកមីង
-
មកធ្វើការស្អែកនេះចុះ
-
បាទ  អ្នកមីងថាម៉េច
-
ស្អែកនេះមកធ្វើការនៅទីនេះហើយហាមយឺតម៉ោងអោយសោះ ម្យ៉ាងទៀតកុំអោយយើងដឹងថាអែងជាបក្សពួកនាងឡៃអោយសោះមិននោះទេច្បាស់ជាដឹងគ្នាមិនខាន
គាត់និយាយរួចក៏ដើរចូលទៅក្នុងវិញទៅ
-
អរគុណណាស់អ្នកមីង
ខ្ងុំស្រែកអរគុណគាត់ពីក្រោយតែគាត់មិនងាយមករកខ្ងុំឡើយ (ពិតជារឹកមែន)តែយ៉ាងណាក៏អរគុណគាត់ដែលទទួលខ្ងុំធ្វើការ។
ខ្ងុំសប្បាយចិត្តណាស់ដែលបានធ្វើការនៅទីនោះដោយខ្ងុំជិះកង់តាមផ្លូវស្រែកច្រៀងសប្បាយតាមផ្លូវរហូតមកដល់ផ្ទះ ហាហាបើប្រាប់លោកយាយគាត់ច្បាស់ជាសប្បាយចិត្ត
-
លោកយាយ លោកយាយ
ស្ងាត់ អត់មានសម្លេងតបវិញសោះចម្លែកដល់ហើយរាល់ដងមកដល់ផ្ទះគាត់តែងតែមកទទួលខ្ងុំតា តែលូវម៉េចស្ងាត់ឈឹងចឹង
-
លោកយាយ លោកយាយ លោកយាយ
ខ្ងុំស្រែកហៅគាត់ផងដើរផងតែរកមិនឃើញសោះជុំវិញផ្ទះនៅតែមិនឃើញ គាត់មិនដែលបាត់ខ្លួនបែបនេះទេ ហឺហឺហឺ តិចលោកយាយកើតអីមែនទេ លោកយាយអើយនៅទីណាម៉េចក៏បាត់ពីផ្ទះចឹង ។ខ្ងុំអង្គុយយំតែម្នាក់អែងដែ់សុខៗស្រាប់តែបាត់គាត់ចឹងទូរស័ព្ទគាត់នៅផ្ទះអត់យកទៅទៀតក្នុងចិត្តរឹតតែខឹងនិងបងសាន់ណាស់ចាំមើលអត់ពីលោកយាយគាត់ធ្វើយ៉ាងម៉េច។
ទីត ទីត ទីត
សម្លេងឡានអ្នកណាមិនដឹងមកកំផ្លេរនៅមុខផ្ទះមកលេងសើចស្អីស្មើរនេះ មនុស្សកំពុងកើតទុក្ខផង
ទីត ទីត ទីត
យី នៅកំផ្លេរទៀតចេញទៅជេរអោយណាណីមើល ខ្ងុំចេញពីក្នុងផ្ទះរួចដើរសំដៅទៅឡាននោះរួចថាអោយកប់មាត់តែម្ដងមិនថាស្រីរឺប្រុសទេព្រោះកញ្ចក់ខ្មៅមើលទៅក្នុងមិនឃើញ
គ្មានការងារធ្វើមែនមកកំផ្លេរមុខផ្ទះគេនិង
ម្ចាស់ឡានបានបើកកញ្ចក់ឡានហើយអើតក្បាលចេញមក គឺគេទៀតហើយ មនុស្សដែលខ្ងុំស្អប់ មនុស្សដែលខ្ងុំមិនចង់ឃើញមុខ តែថាពេលនេះខ្ងុំគ្មានអារម្មណ៍ឈ្លោះជាមួយគេទេ ក្រោយពីឃើញមុខគេភ្លាមខ្ងុំក៏ដើរចូលមកផ្ទះវិញដោយមិនសួរនាំគេមួយមាត់ឡើយ ហេតុក៏មិនចង់ដឹងថាហេតុអីគេស្គាល់ផ្ទះខ្ងុំដែរ
-
មិនយកលោកយាយចូលទៅក្នុងផ្ទះវិញទេរឺ?
-
លោកយាយ?
នេះកុំប្រាប់ណាថាគេយកលោកយាយខ្ងុំទៅ ។គេបានបានបើកទ្វារឡានរួចដឹកដៃលោកយាយចុះពីលើឡានរបស់គេ នេះគេលេងសើចនិងខ្ងុំណាស់យកលោកយាយខ្ងុំទៅមិនប្រាប់ខ្ងុំសូម្បីតែបន្តិច ខ្ងុំខឹងគេខ្លាំងណាស់ក៏ដើរទៅទះគេមួយកំផ្លៀងយ៉ាងខ្លាំងតែម្ដងធ្វើអោយថ្ពាល់គេឡើងក្រហមតែម្ដង
-
ចៅលីម៉េចបានជាទះបងចឹងហា?
លោកយាយសួរខ្ងុំតែខ្ងុំមិនតប ហើយនិយាយទៅកាន់គេវិញ
-
លោកអែងរំខានខ្ងុំមិនអស់ចិត្ត នេះមកហានតាមរំខានលោកយាយខ្ងុំទៀតរឺ បើលោកយាយខ្ងុំកើតអីខ្ងុំមិនអត់អោនអោយលោកទេ
-
ចៅលីម៉េចថាអោយបងចឹង
-
លោកយាយតែគេយកលោកយាយទៅមិនប្រាប់ខ្ងុំបន្តិចសោះ ធ្វើអោយខ្ងុំបារម្ហខ្លាំងណាស់ដឹងទេ
-
តែបើមិនបាននងមកជួយយាយច្បាស់ជាស្លាប់មិនខាន គឺយាយបានរែកទឹកដួលងើបមិនរួចតែសំណាងល្អបានបងមកជួយយកទៅពេទ្យទាន់ខំអីពេលនេះន្រហែលជាមិនបានជួបមុខចៅផងក៏មិនដឹង
ក្រោយពេលលោកយាយនិយាយប្រាប់រឿងរ៉ាវមក ខ្ងុំក៏មានអារម្មណ៍ថាខុសតែខ្ងុំមិនទាន់បាត់ខឹងនិងគេទែដែលមិនតេមកប្រាប់ខ្ងុំព្រោះគេក៏មានលេខខ្ងុំដែរ
-
ឆាប់សុំទោសបងទៅចៅ
ខ្ងុំធ្វើមុខអេសអុញ ចំនែកគេវិញឈរញាក់ជើងមើលទៅណាក៏មិនដឹង ធ្វើរឹកគ្រាន់បើណាស់ណ
-
សុំទោស
គេមិននិយាយរកខ្ងុំ
-
នែ លោកលឺទេថាខ្ងុំសុំទោស
ខ្ងុំស្រែកដាក់គេតែកេនៅតែធ្វើមិនដឹង
-
ចៅលីនិយាយស្ដីពិបាកស្ដាប់ម្ល៉េះចៅ និយាយអោយស្រួលដាក់បងមើល
ខ្ងុំធ្វើមុខក្រញូវរួចនិយាយសុំទោសគេយ៉ាងផ្អែមតែម្ដង(បានចិត្តខ្លាំងហើយមើលទៅ)
-
គ្រាន់តែសុំទោសមួយមាត់បងមិនព្រមទទួលយកទេ
-
នេះលោកចង់អោយខ្ងុំធ្វើយ៉ាងម៉េចហាស?
-
ធ្វើយ៉ាងម៉េចរឺ?
-
គឺថា គឺ គឺ……………………………………………………………………....
វគ្គក្រោយខ្ងុំបានមានការណាត់ជួបជាមួយនិងលោកអរុណតែបែរជំនួសដោយលោកវិជ្ជាទៅវិញ។
មានឡានមួយបានព្យាយាមបើកបុកខ្ងុំអោយស្លាប់តែខ្ងុំដឹងខ្លួនទាន់ក៏លោតចេញពីកង់មុន តើខ្ងុំអាចគេចផុតពីសេចក្ដីស្លាប់នេះបានទេ? កុំភ្លេចរងចាំអានភាគបន្តទាំងអស់គ្នាណា!!!!…………………………………

No comments:

Post a Comment