Breaking

Wednesday, June 27, 2018

រឿង​ រយលានសន្យា រយលានស្អប់(ភាគទី៣)

រឿង​ រយលានសន្យា រយលានស្អប់
(ភាគទី៣)
និពន្ធដោយ Ly_Heng
#Khmer_Novel_69


នៅសាកលវិទ្យាល័យ
ស្មើរនេះម៉ោង១១ហើយខ្ងុំចេញពីរៀនល្មមតែថាមិនទាន់ចេញពីថ្នាក់ស្រួលបួលផងស្រាប់តែ
វ៉ាវ
អាយ ថង់ទឹកស្អីនិងហោះមកពីណាមិនដឹងមកនៅលើក្បាលខ្ងុំ ព្រមទាំងសំលេងសើចពីមនុស្សនៅជុំវិញខ្លួនខ្ងុំ អ្នកធ្វើគ្មានអ្នកណាក្រៅពីពួកនោះទេ សង្ស័យតែសង្រ្គាមលោកនិងផ្ទុះនាពេលបន្តិចទៀតនេះហើយ។ខ្ងុំក្រលៀសភ្នែកសម្លក់ពួកនោះ សំណាងហើយដែលក្រដាសកិច្ចការខ្ងុំមិនសើមខំអីដឹងគ្នាហើយ ខ្ងុំព្យាយាមអត់ធ្មត់ព្រមមិនចង់មានរឿងឡើយ ខ្ងុំប្រញាប់ដើរចេញពីទីនោះយ៉ាងលឿនតែថាមានមនុស្សប្រុសម្នាក់ដើរមកបុកខ្ងុំ ខ្ងុំបានដួលទៅលើដីហើយក្រដាសកិច្ចការជាច្រើននៅក្នុងដៃខ្ងុំបានខ្ចាត់ខ្ចាយ ហើរពេញនិង នេះដើរអត់ភ្នែកមើលទេរឺ ខ្ងុំក៏ប្រញាប់អោនរើសក្រដាសដោយមិនបានមើលមុខគេឡើយ ហើយគេក៏ជួយរើសខ្ងុំដែរ
សុំទោស
សម្លេងដល់ពីរោះលឺចេញពីមាត់គេ ខ្ងុំប្រញាប់ងាកមើលមុខគេ វ៉ាវ សង្ហារណាស់ សង្ហារមែនទែន សង្ហារហើយថែមទាំងចិត្តល្អទៀត(មិនដូចអ្នកខ្លះទេ) សង្ហារអត់គូរប្រៀប បើបានជាសង្ហារមិនដឹងជាសំណាងប៉ុណ្ណាទេខ្ងុំ
-
សុំទោសណា
គេធ្វើមុខឆ្ងល់បន្ទាប់ពីឃើញខ្ងុំកំពុងតែភ្លឹកនិងសម្រស់របស់គេ នេះខ្ងុំគិតដល់ណាហើយ ខ្ងុំប្រញាប់ប្រមូលអារម្មណ៍មកវិញ ហើយព្យាយាមញញឹមដាក់គេយ៉ាងស្រទន់(អោយភ្នែកប្រុសច្បាស់ក្រលែត)
-
បាទ មិនអីទេ
-
ចឹង ខ្ងុំសុំទៅហើយព្រោះមានការរវល់
-
បាទ បាទ
គេនិយាយលាខ្ងុំហើយក៏ដោយចេញទៅ អាយុគេប្រហែលបងខ្ងុំ ២ ៣ឆ្នាំហើយមើលទៅ សង្ហារណាស់សក់ខ្លី មុខសដូចសំឡី រាងហាប់ណែន ជាបុរសក្នុងក្ដីសុបិនរបស់ខ្ងុំតើនៀស សង្ឃឹមថាបានជួបគេម្ដងទៀតចុះ។
បន្ទាប់ពីនោះខ្ងុំក៏ដើរទៅយកកង់ហើយជិះទៅផ្ទះ អូមិនបានទេទៅផ្ទះពេលនេះច្បាស់លោកយាយគាត់សង្ស័យហើយថាម៉េចអត់ធ្វើការ ចឹងមានតែជិះកង់ដើររកការងារសិនហើយ ម្យ៉ាងទៀតខ្ងុំទើបហូបបាយពេលចេញលេងហើយចឹងហើយបានលូវអត់ហេវ។
ខ្ងុំជិះកង់បណ្ដើរមើលខាងៗបណ្ដើរក្រែងឃើញគេប្រកាសរកបុគ្គលិក
ទីត ទីត
កំពុងជក់ចិត្តមើលហាងមួយគេបិទជ្រើសរើសបុគ្គលិកផងស្រាប់តែមានឡានមួយកំផ្លេរពីក្រោយធ្វើអោយខ្ងុំភ្ងាក់វិះនិងដួល នេះខ្ងុំជិះមកកៀនផ្លូវបំផុតហើយមកទើសស្អីខ្ងុំទៀត ផ្លូវទូលាយសោះនិង។ខ្ជិលនិយាយច្រើនខ្ងុំក៏ជិះកង់ទៅមុខបន្តមិនបានមើលមុខម្ចាស់ឡានកំផ្លេរដាក់ខ្ងុំមិញនេះ តែថាឡាននោះនៅតែបើកតាមប្រកៀកខ្ងុំទៀត មើលទៅឡាននិងដូចប្រហែលៗ  អូមែនហើយគឺគេទៀតហើយ ខ្ងុំចាប់ផ្ដើមភ័យនៅពេលដែលដឹងថាម្ចាស់ឡានគឺជាគេ គេច្បាស់ជាមានបំណងអាក្រក់ធ្វើស្អីដាក់ខ្ងុំទៀតហើយ។
ទីបំផុតគេក៏បើកកញ្ចក់ឡានហើយអោនមុខមកនិយាយជាមួយខ្ងុំ
-
ជិះកង់ហត់អត់អាក្អូន?
មើលគេសួរ គួរអោយខឹងមែនខ្ងុំមិនដឹងនិយាយម៉េចទៅគេវិញទេ
-
នេះលោកដូចជាតាមចងកម្មចងពារខ្ងុំដល់ហើយ ហើយខ្ងុំទៅធ្វើស្អីលោកបានជាមកតាមខ្ងុំអត់ឈប់អត់ឈរសោះ
-
គ្រាន់តែជាមនុស្សស្គាល់គ្នា ជិះជួបតាមផ្លូវចង់សួរសុខទុក្ខបន្តិចអត់បានមែនអាក្អូន?
-
តែខ្ងុំមិនដែលស្គាល់លោកទេ
-
ម្នាក់រើសក្រដាសអោយអាក្អូនអែងមិញជាអ្នកណា
គេចង់និយាយពីអ្នកណាគេ អូប្រុសស្អាតនោះតើ
-
សួរធ្វើអី?
-
គ្រាន់តែចង់ដឹង
-
ជាសង្សារខ្ងុំម៉េច
ខ្ងុំឆ្លើយទៅគេវិញបែបបញ្ឈឺរ អាប្រុសម្នាក់នេះសួរបែបនេះច្បាស់ជាមានផែនការអីផ្សេងមកលើខ្ងុំហើយ
-
សង្សារ? អូ នេះបញ្ចាក់ច្បាស់ណាស់ថាអាក្អូនអែងស្រលាញ់ប្រុសដូចគ្នា
អាយនេះខ្ងុំនិយាយអីចេញមកមិញនិង ចប់ហើយអោយគេដឹងធាតុពិតអស់ ខ្មាស់អាតាបិនិងណាស់ខ្ងុំ
-
ឆ្គួត ឆ្គួត កុំតាមខ្ងុំបានទេខ្ងុំឈឺក្បាលណាស់
-
ជេរបងមែនទេ?
-
ហើយខ្ងុំភ្លើរទៅជេរខ្លួនអែងមែន ទៅណាទៅៗ កុំតាមខ្ងុំ
-
ប្រាកដហើយរឺថាគេសង្សារអាក្អូនអែង?
-
នែ ខ្ងុំប្រាប់ថាអោយចេញណា ឈប់មកតាមសួរខ្ងុំបានអត់?ខ្ងុំអង្វរទៅចុះ
-
អូខេ បានៗតែប្រាប់លេខទូរស័ព្ទមក
-
យកធ្វើអី?
-
ចង់ញ៉ែ
-
ដេកចាំទៅលោក
ខ្ងុំនិយាយរួចធាក់កង់ចូលផ្លូវកាត់ដែលអាចអោយកង់ចូលបានតែឡានចូលមិនបានទេ ពូកែសួរចឹងម៉េចមិនទៅធ្វើអ្នកសំភាសម៉ង់ទៅយ៉ាប់ណាស់។
…………………………………………………………………………………………………………………
ជយោ! ទីបំផុតខ្ងុំបានការងារធ្វើហើយ ចង់ដឹងថាការងារអីមែនទេអោនមកខ្ងុំខ្សឹបប្រាប់(គឺថាជាអ្នកដឹងទំនិញអោយគេ) អត់មានម៉ូតូដឹងដូចគេទេខ្ងុំ មានតែកង់តែកុំមើលងាយណា ខ្ងុំជិះកង់លឿនណាស់។
អីវ៉ាន់ដែលខ្ងុំដឹងអោយអតិថិជនដំបូងបង្អស់ពិតជាត្រូវចិត្តខ្ងុំណាស់ ត្រូវចិត្តខ្លាំងតែម្ដង ចង់ដឹងថាជាអីអត់(ស្រោមអនាម័យ ៤ ប្រអប់)អ្នកណាអីក៏រោគចិត្តម៉េសទិញស្រោមយកទៅធ្វើស្អីច្រើនម្ល៉េះ ចង់ដឹងមុខអ្នកទិញនិងយ៉ាងម៉េចដល់ហើយ។ខ្ងុំបានដឹងអីវ៉ាន់អោយគេទៅតាមកន្លែងដែលគេណាត់ ។ទីបំផុតខ្ងុំក៏មកដល់កន្លែងដែលបានណាត់គ្នា មនុស្សប្រុសម្នាក់អង្គុយលើបង់អោនមុខចុះក្រោមកំពុងតែចាំយកអីវ៉ាន់ពីខ្ងុំ ចង់ដឹងដល់ហើយមុខអាគាត់និងម៉េចបានមានស្រីច្រើនម៉េសទិញស្រោមម្ដង៤ប្រអប់។
-
នេះ បងអីវ៉ាន់ដែលខ្ងុំដឹងយកមកអោយ
-
ដាក់លើកៅអីនិងហើយ
សម្លេងដូចធ្លាប់ស្គាល់?
-
បាទ តែសុំមើលមុខបងតិចបានទេ
តិចគេវៃទៅសុខៗទៅសុំមើលមុខគេ
-
បានតើ !!
គេក៏ងើបមុខឡើងធ្វើអោយខ្ងុំឃើញមុខគេច្បាស់ចែសតែម្ដង គឺគេ គឺគេ ខ្ងុំច្រហមាត់មិនចង់ជឿថាអ្នកដែលកម្ម៉ង់ស្រោមច្រើននោះគឺសង្សារស្រីមាយានោះថាហើយអាបិនិងចិត្តសាវាណាស់ តែខ្ងុំនិយាយច្រើនពេលហើយចាំកាលបានរត់
-
ចង់ទៅណា
ទៅធ្វើការបន្ត
-
កុំទាន់ទៅអី របស់ច្រើនណាស់បងប្រើម្នាក់អែងអត់អស់ទេ នៅប្រើជាមួយគ្នាសិនទៅ
-
ឡប់ប្រើតែអែងទៅ រោគចិត្តណាស់
ខ្ងុំប្រញាប់ដើរចេញទៅហើយ តែត្រូវគេចាប់ដៃខ្ងុំបាន ហើយភ្នែកគេបាញ់ឆ្ពោះមករកខ្ងុំ នេះកុំប្រាប់ណាថាគេចង់…………………….
-
លែងដៃខ្ងុំ
ខ្ងុំព្យាយាមទាញដៃចេញពីគេតែថាកំម្លាំងដៃគេខ្លាំងជាងទាញមិនឈ្នះគេទេ
-
ខ្ងុំប្រាប់ថាអោយលែងណា
-
នេះអាក្អូនអែងអត់ពេញចិត្តបងទេរឺ
-
ពេញចិត្តរឺ?មុខចាញ់សង្សារខ្ងុំដាច់(ការពិតគេសង្ហារជាងមែនតែស្អប់ចរិតអន់មិនដូចគេម្នាក់នោះសោះ)
-
ចាញ់ដាច់ម្នាក់នោះរឺ តែថាបើមើលទៅបងស្អាតជាងតើ
-
លើកខ្លួនអែងពេកហើយ លែងដៃខ្ងុំលូវនេះភ្លាម
-
រឺអាក្អូនអែងចូលចិត្តគេមានសាច់ដុំធំៗ ៦ផេក តែថាបងក៏មានដែរចង់មើលអត់បងដោះអាវអោយមើល
-
ឆ្គួតៗៗៗៗលែងដៃខ្ងុំ
-
មើលសាច់ដុំបងសិន ចាំទៅក្រែងមើលហើយចង់ប្ដូរចិត្តមកតាមបងវិញ
ដៃម្ខាងរបស់គេប្រលេះឡេវអាវម្ដងមួយៗហើយម្ខាងទៀតចាប់ដៃខ្ងុំ សង្ស័យតែអាបិនិងឆ្គួតមែនទែនហើយកោតតែស្រីមាយានោះយកធ្វើសង្សារទៅកើត នេះគេលេងមែនទែនហើយគេដោះអាវចេញទាំងអស់បង្ហាញនៅសាច់ដុំធំៗ ហាប់ណែន ជាពិសេសមាន៦ផេកទៀត(ឈាមច្រមុះលូវហើយខ្ងុំ) សាច់គេសដូចសំឡីស្អាតណាស់ (អាចធ្វើអោយមានអារម្មណ៍បាន) សំណាងហើយនៅទីនេះមានតែខ្ងុំនិងគេបើមានគេឃើញច្បាស់ជាខ្មាស់គេមិនខាន។
-
យ៉ាងម៉េចដែលពេញចិត្តទេ សំលឹងមើលខ្លួនបងយូរយ៉ាងនេះប្រាកដជាពេញចិត្តហើយមើលទៅអាចប្ដូរចិត្តមកតាមបងបានណា
-
ខ្ងុំប្រញាប់ប្រមូលអារម្មណ៍មកវិញ(មិនដឹងជាហោះហើរដល់ណាទេ) នេះគេស្មានតែខ្ងុំនិងចិត្តងាយមែនសុំទោសផង ខ្ងុំមិនមែនជាពពួកមនុស្សសុីមិនរើសដូចគេទេ កុំសង្ឃឹមថាបានធ្វើអីខ្ងុំអោយសោះនោះ សម្រេចថាគេស្រលាញ់ស្រីរឺស្រលាញ់ប្រុសអោយច្បាស់នេះ តែគេជាសង្សារនាងស្រីមាយាច្បាស់ណាស់ថាគេរៀបគម្រោងការណ៍ធ្វើជាស្រលាញ់ខ្ងុំហើយបកអាក្រាតខ្ងុំអោយខ្មាស់គេ កុំស្មានថាខ្ងុំតាមមិនទាន់ល្បិចគម្រក់ៗចឹងនោះ
-
មានអីពេញចិត្តតើ
-
ល្អណាស់ចឹងមកជាមួយបងមក
-
បាទ
គេចាប់ដៃខ្ងុំអត់លែងសោះមានតែលេងល្បិចដាក់គេ ខ្ងុំសន្សឹមៗដើរចូលជិតគេរួចយកជើងធាក់ចំអាអូនតូចគេមួយទំហឹងធ្វើអោយគេចុក អួលណែន គេលែងដៃខ្ងុំហើយយកទៅក្ដោបអាអូនតូចគេ
-
អូយ ឈឺណាស់
-
ហាហាហា ពេញចិត្តទេ?
-
នេះ លេងល្បិចផង
គេតបបណ្ដើរស្រែកឈឺ មមាលទៅលើដីបណ្ដើរ
-
បើហានតែមកតាមលងខ្ងុំទៀតប្រាកដជាជួបធ្ងន់ជាងនេះ
-
ផ្ងើរទុកសិនចុះអាក្អូន
-
ខ្ងុំទៅហើយមកយកពេលណាក៏បាន បាយ បាយ សំណប់ចិត្ត ហាហា
ខ្ងុំរីករាយណាស់ដែលបានសមចិត្តមនុស្សដូចគេបានតែជួបបែបនេះទើមសំ ខ្ងុំដើរចេញទៅទុកអោយគេឈឺអួលដេកនៅលើដីម្នាក់អែង ស្គាល់សាលីតិចពេកហើយ!!!!
នៅសាកលវិទ្យាល័យ
ស្មើរនេះម៉ោង៧ព្រឹកហើយជិតដល់ម៉ោងចូលរៀនល្មមខ្ងុំរៀបនិងដើរចូលថ្នាក់ទៅហើយតែមានមនុស្សតែមានមនុស្សស្រីម្នាក់មកឈរបែរខ្នងពាំងផ្លូវនៅមាត់ទ្វារបន្ទប់រៀនដោយមិនអោយខ្ងុំចូលទៅ នេះស្អីទៀតហើយអ្នកណាគេចង់មករករឿងខ្ងុំទៀតហើយ
-
សុំភ្លូវទៅបន្តិចបាទ
ខ្ងុំនិយាយសុភាពដាក់ដោយមិនចង់មានរឿង តែថាគេមិនងាកមករកនិងនិយាយជាមួយខ្ងុំទេ ធ្វើមើលតែខ្ងុំនិងខ្មោច
-
ចែ សុំភ្លូវចូលថ្នាក់បន្ដិច
ម្ដងនេះខ្ងុំរាងនិយាយខ្លាំងបន្តិចក្រែងគេមិនលឺ តែនៅដដែលនេះបញ្ជាក់ថាគេចង់មានរឿងជាមួយខ្ងុំច្បាស់ណាស់។ចង់មានរឿងមែនទេ បានខ្ងុំនិងដើរបុកនាងតែម្ដងទៅតែខ្ងុំរៀបនិងដើរបុកគេហើយគេលើដៃឡើងជាសញ្ញាអោយខ្ងុំឈប់ដើរហើយនាងក៏ងាកមុខមករកខ្ងុំ ធ្វើអោយខ្ងុំច្រហមាត់នឹកស្មានមិនដល់ថាគឺជានាង
-
សួស្ដីមិត្តចាស់
-
នេះ នេះ អាសីតើ អូយនឹកណាស់ នេះអែងនឹកគ្នាខ្លាំងមែនបានជាមកលេងគ្នា សុំអោបមួយមកណប់ចិត្ត
ខ្ងុំសប្បាយចិត្តខ្លាំងណាស់ដែលពិសីជាមិត្តស្លាប់រស់កាលរៀននៅវិទ្យាល័យមកលេងដល់សាលាម៉ង់
-
ណូណូ នេះនៅក្នុងសាលាអែងអោបយើងគេមកឃើញច្បាស់ជាស្លាប់ជាមិនខាន
-
ធ្វើម៉េចបើគ្នានឹកអែងខ្លាងពេក
-
យ៉ាងម៉េចការរៀនសូត្រនោះ
-
ហើយពិបាកណាស់
ខ្ងុំក៏រៀបរាប់រឿងដែលពួកស្រីមាយាតែងតែមករករឿងខ្ងុំនិងធ្វើបាបខ្ងុំដល់ពិសី ពិសីស្ដាប់ហើយនាងខឹងពួកនាងខ្លាំងជាងខ្ងុំទៀត
-
អាខ្លាំងៗចឹងបានតែប៉ះគ្នាតើ
-
មែនហើយតែមិនមែនអែងគឺជាយើង
-
កុំភ័យអាលីពេលនេះតទៅយើងមិនអោយអ្នកណាមកធ្វើបាបអែងងាយៗទេ
-
អែងនិយាយធ្វើមើលតែរៀនសាលាជាមួយយើង នេះកុំប្រាប់ណាថាអែងប្ដូរសាលាមករៀនជាមួយយើងអាសី?
-
ត្រូវហើយ
-
អាយនេះគ្នាយល់សប្តិទេរឺ អូយឈឺ
-
មិនមែនយល់សប្តិទេឃើញឈឺទេ
ខ្ងុំសប្បាយចិត្តយ៉ាងខ្លាំងដែលមាននាងមករៀនជាមួយខ្ងុំតែប៉ុណ្ណេះពួកនាងនោះលែងបានធ្វើបាបខ្ងុំទៀតហើយ ព្រោះថាពិសីនាងជាកូនអ្នកធំអ្នកល្មមៗមិនហានធ្វើអីជាមួយគេឡើយ។
ក្រោយពេលដែលនិយាយត្រូវគ្នាយ៉ាងយូរមកក៏ដល់មកចូលរៀនល្មម ពិសីបានមកអង្គុយតុចិត្តខ្ងុំ។ដល់ម៉ោងចេញលេងពួកយើងទាំងពីរក៏មករកអីហូបជាមួយគ្នារួចហើយក៏ទៅថ្នាក់វិញតែថាពេលចូលដល់ក្នុងថ្នាក់
-
កាតាបរបស់ខ្ងុំហេតុអីទៅនៅនិងដីវិញ ប្រាកដជាមួយអ្នកយកទៅចោលបែបនេះហើយ
គ្មានអ្នកណាក្រៅពីពួកនោះហើយ ខ្ងុំងាកទៅរកពួកនាងនាងជើងល្អតែពួកនាងធ្វើមិនដឹងហាក់ដូចគ្មានវិញកើតឡើងចឹង
-
ទុកអោយយើងសាលី អ្នកណាយកកាតាបរបស់មិត្តខ្ងុំដាក់ទៅលើដី?
-
ពួកនាងៗនោះមើលមុខគ្នារួចក៏ឆ្លើយព្រមគ្នា
-
ពួកយើង យ៉ាងម៉េចចង់ធ្វើស្អីយើង
-
ចង់ធ្វើយ៉ាងម៉េចហេស?
ពិសីដើរទៅរកបក្សពួកនាងស្រីមាយាម្នាក់រួចចាប់កាតាបរបស់នាងបោះទៅក្រោមតុ ហើយដើរទៅរកស្រីម្នាក់ទៀតរួចទាញកាតាបនាងបោះចោលទៅក្រៅបង្អួត
-
យើងចង់ចឹង
-
នាងស្រីឆ្គួត ពួកយើងប្រដៅនាងស្រីឆ្គួតនិងចេញម្ដងតោះ
-
ប្រញាប់ចូលមកទាំងអស់គ្នាមកសំណប់ចិត្តទាន់យើងចិត្តល្អចង់វ៉ៃជាមួយកំពុងតែរមាស់ដៃរមាស់ជើងផង
-
នែអាសីអែងម្នាក់អែងវ៉ៃឈ្នះពួកនាងដែរ?
ខ្ងុំខ្សឹបតិចៗទៅពិសិក្រោយឃើញថាពួកនាងមានគ្នាបីអ្នកតែខ្ងុំមានតែ២អ្នក
-
បិទមាត់អាលីទុកអោយយើងជាអ្នកចាត់ការ អោយពួកនាងស្គាល់ស្នាដៃខ្ងុំម្ដង ចូលមកនាងនាងចាំអីទៀត ចូលមក
សង្រ្គាមកក្រើកដី រញ្ជួយមេឃប្រាកដជាកើតឡើងនាពេលនេះហើយ!!!!!
……………………………………………………………………….
វគ្គក្រោយខ្ងុំបានជួបលោកវិជ្ជាទេវបុត្រក្នុងសុបិនខ្ងុំទៀតហើយ ហើយក៏សយដែលត្រូវយកអីវ៉ាន់ទៅអោយសង្សារនាងស្រីមាយានោះទៀតម្ដងនេះច្បាស់ជាត្រូវរបស់គេវិញហើយត្រៀមខ្លួនទៅសាលី។តើនិងមានអ្វីកើតឡើងជាបន្ត?
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment