Breaking

Sunday, June 24, 2018

រឿង​ រយលានសន្យា រយលានស្អប់(ភាគទី២)

រឿង​ រយលានសន្យា រយលានស្អប់
(ភាគទី២)
និពន្ធដោយ Ly_Heng
#Khmer_Novel_69



នៅភោគនីយដ្ធានទំនើបមួយកន្លែង

ទីបំផុតខ្ងុំធ្វើដំណើរមកដល់កន្លែងខ្ងុំធ្វើការហើយ ខ្ងុំក៏ប្រញាប់ផ្លាស់ប្ដូរខោអាវហើយចេញមកបំរើភ្ងៀវដែលកំពុងដើរចូលមកអត់ដាច់សោះ។
-អេ អាអូនមកនេះ
មនុស្សប្រុសវ័យរាងចាស់ម្នាក់បានហៅខ្ងុំ
-ត្រូវការអីដែរលោកពូ?
-យកឆាក្ដៅសាច់គោមួយ ហើយស្លម្ជូរគ្រឿងមួយមកអូន
-បាទ លោកពូ
ខ្ងុំក៏បានកត់មុខម្ហូបដែលគាត់កម្មង់ចូលទៅក្នុងកូនសៀវភៅតូចមួយ។រួចក៏អរគុណគាត់ហើយដើរទៅរកភ្ងៀវផ្សេងទៀត តែអ្វីដែលខ្ងុំមិនចង់ឃើញនោះបែរជាបានឃើញ
គឺអាប្រុសម្នាក់នោះនិងស្រីមាយានោះតើ អាយស្លាប់ហើយបើគេទាំងពីរឃើញច្បាស់ជាស្លាប់ហើយ មិនមែនខ្មាស់តែខ្លាចមានរឿង សង្ឃឹមថាពួកគេមិនឃើញខ្ងុំចុះ។ខ្ងុំដើរអោនៗមុខកាត់តុកពួកគេទាំងអារម្មណ៍ភ័យៗសូមកុំអោយគេឃើញខ្ងុំអី សាធុសាធុ
-Order មកនេះ
សម្លេងស្រីមាយានោះតើ គេហៅអ្នកណានិង មិនមែនខ្ងុំទេមើលទៅ (ហាហានៅកន្លែងនេះមានតែខ្ងុំអោយហៅអ្នកណា?)។ខ្ងុំធ្វើជាមិនលឺហើយដើរទៅមុខបន្ត
-នែ Order យើងហៅមិនលឺទេហី ចង់អោយយើងប្រាប់ថៅកែអោយដេញចេញមែន?
គ្រាន់តែលឺពាក្យដេញចេញខ្ងុំប្រញាប់ដើរមករកពួកគេយ៉ាងលឿន ហើយអោនមុខចុះខ្លាចគេស្គាល់
-បាទ បាទ ត្រូវការអីបន្ថែមមែនទេ
-យើងហៅម៉េចមិនឆ្លើយ?
-គឺខ្ងុំអត់បានលឺ
-បានហើយ ថែមបាយមួយចានហើយយកស្ងោជ្រក់មាន់មួយមក
-បាទ អស់ហើយមែនទេ?
-អស់ហើយ ទៅទៅ
រាងធូរតិចសំណាងហើយគេចាំសម្លេងខ្ងុំអត់បាន ហាហា ខំអីប្រាកដជាមានរឿងមិនខាន
-ឈប់ សិន!!!
សម្លេងសស្រីមាយានោះបន្លឺឡើងធ្វើអោយខ្ងុំបង្អាក់ដំណើរ
-សម្លេងអែងដូចជាធ្លាប់ស្គាល់
ខ្ងុំភ័យបុកពោះ ព្រោះនាងជិតចាប់បានហើយ
-យើងធ្លាប់ស្គាល់គ្នាអត់?
-អត់ អត់ទេ ច្រលំមនុស្សហើយអ្នកនាង
ពាក្យថាអ្នកនាងខ្ងុំនិយាយទាំងបង្ខំចិត្ត
-ងើយមុខមើលម៉េចបានចេះតែអោន យើងចង់ឃើញមុខ
ម្ដងនេះប្រាកដជាចប់ហើយខ្ងុំ
-បានហើយអូនមីមិនបាច់សួរនាំច្រើនទេ អែងទៅទៅ
-បាទ អរគុណ
ហាហាសំណាងហើយដែលម្នាក់ប្រុសសង្សារនាងអោយទៅប្រហែលមើលទៅនាងសាំតាប៉ែពេកដឹង ខ្ងុំអោនក្បាលបន្តិចដើម្បីអរគុណគេតែអ្វីដែលធ្វើអោយខ្ងុំបើកភ្នែកធំៗនោះគឺកាតសំគាល់ខ្លួនរបស់ខ្ងុំដែលដាក់ក្នុងហោប៉ៅអាវជ្រុះចេញមកនៅលើទុករបស់អ្នកទាំងពីរ សយហើយខ្ងុំ។នាងស្រីមាយានោះបន្ទាប់ពីមើលឈ្មោះហើយនាងក៏ដឹងថាខ្ងុំជាអ្នកណា
-អា អាខ្ទើយនោះតើ !!
-បើអស់អីហើយខ្ងុំទៅហើយ
ខ្ងុំប្រញាប់ដកខ្លួនចេញយ៉ាងលឿនអាម៉ាស់មុខណាស់ខ្ងុំ
៥ នាទីក្រោយមកម្ហូបបានទៅដល់តុស្រីមាយានោះតែខ្ងុំមិនមែនជាអ្នកលើកអោយទេទើបបានធូរតិច
-យើងមិនបានកម៉្មង់ម្ហូបនេះទេ
តែថារឿងមិនទាន់ចប់ទេ សម្លេងស្រីនោះបន្លឺឡើងខ្ងុំប្រញាប់ដើរទៅរក
-អ្នកនាងកម៉្មង់បាយមួយចាន ស្ងោរជ្រក់មាន់មួយចានត្រូវហើយតើ
ខ្ងុំប្រញាប់និយាយទៅកាន់នាង
-យើងមិនបានកម៉្មង់បែបនេះទេ អែងធ្វើការយ៉ាងម៉េចនិងហាស កោតតែគេអោយមនុស្សដូចអាខ្ទើយអែងចូលធ្វើការដែរ
-នេះគេនិយាយចេញមកមើលងាយខ្ងុំច្បាស់ណាស់
-ខ្ងុំមិនបានស្ដាប់ច្រលំទេ បងប្រុសខាងនេះក៏នៅដែរ
ខ្ងុំងាកមុខទៅរកសង្សារនាង តែសង្សារនាងមិននិយាយអីសោះ នេះកុំប្រាប់ណាសុទ្ធតែជាមនុស្សប្រភេទតែមួយ ចូលចិត្តរករឿងធ្វើបាបអ្នកដ៏ទៃ ខ្ងុំមិននឹកស្មានថាមនុស្សដែលសង្ហារបែបនេះជាមនុស្សបែបនេះសោះ
-ឆាប់ទៅដូរចេញទៅ
ខ្ងុំបានលើកម្ហូបចេញទៅដើម្បីធ្វើជាថ្មីអោយពួកគេ។មួយសន្ទុះក្រោយមកខ្ងុំក៏ទទួលការកម៉្មង់ពីតុក្បែរនាងនោះខ្ងុំផ្ទាល់ជាអ្នកលើកម្ហូបទៅ តែថាពេលដែលដើរជិតដល់ស្រាប់តែមានអ្វីមកទាក់ជើងខ្ងុំធ្វើអោយខ្ងុំដួលហើយម្ហូបនៅក្នុងចានទាំងប៉ុន្មានហោះទៅកណ្ដាលមុខលោកបារាំងដែលអង្គុយក្បែរនោះ ធ្វើអោយលោកបារាំងស្រែកជេរផ្អើលពេញហាង។មួយសន្ទុះក្រោយមកមេរបស់ខ្ងុំក៏ចេញមកដោះស្រាយ តែអ្វីដែលខ្ងុំស្ដាប់លឺនោះគឺអាបារាំងនោះអោយដេញខ្ងុំចេញពីហាង ហេតុអីក៏សយយ៉ាងនេះអោយតែជួបនាងស្រីមាយានេះមានរឿងរហូត។
មើលទៅនាងញញឹមសប្បាយចិត្តណាស់ហើយ ចំនែកប្រុសម្នាក់នោះធ្វើធម្មតា សមចិត្តហើយដែលខ្ងុំអត់កាងារធ្វើ។
តែថាអម្បាញ់មិញមានជើងមនុស្សមកទាក់ជើងខ្ងុំតើបានដួលបែបនេះ តែថាមិនមែនជាជើងស្រីមាយានោះទេព្រោះខ្ងុំដើរហួសនាងតិចជើងនាងមិនអាចយកមកទាក់ខ្ងុំដល់ទេ តើជាជើងអ្នកណា?តើមានអ្នកណាខ្លះនៅទីនេះបើមិនមែននាង គឺជា គឺគេ សង្សារស្រីមាយានោះ ហេតុអី ហេតុអី គេធ្វើបែបនេះ?

ក្ដៅចិត្តណាស់ ក្ដៅចិត្តណាស់ ខ្ងុំដើរចេញពីហាងទាំងអារម្មណ៍ខឹងយ៉ាងខ្លាំងមិនគួរប្រុសម្នាក់នោះមកធ្វើបាបខ្ងុំចឹងសោះ ធ្វើដូចមានគំនុំនិងខ្ងុំតាំងពីពេលណាចឹង ហើយ!រំងាប់អារម្មណ៍ៗច្បាស់ជាមានថ្ងៃណាមួយដល់វេនខ្ងុំធ្វើបាបគេជាមិនខាន។ខ្ងុំដើរទៅរកកង់តែកាន់តែសយជាងនេះទៅទៀតគឺកង់ខ្ងុំបែកកង់ ថ្ងៃនេះជាថ្ងៃកំពូលសយតែម្ដង។
ក្រោយពេលប៉ះកង់រួចខ្ងុំក៏ជិះទៅផ្ទះអារម្មណ៍នឹកទៅដល់យាយនៅផ្ទះបើគាត់ដឹងថាខ្ងុំត្រូវគេដេញចេញពីកន្លែងធ្វើការគាត់ច្បាស់ជាពិបាកចិត្តស្លាប់ហើយ លោកយាយអោយចៅសុំទោស មិនបានទេមិនត្រូវប្រាប់គាត់ទេ យ៉ាងយូរ២ថ្ងៃទៀតខ្ងុំរកការងារបានធ្វើវិញហើយគាត់ចាស់ហើយមិនចង់អោយគាត់ពិបាកចិត្ត។
អាយ ប្រាវ!!!!
កំពុងតែគិតដល់លោកយាយស្រាប់តែមានឡានមួយបើកកៀរខ្ងុំ ធ្វើអោយខ្ងុំដួលទៅម្ខាងរលាត់ដៃរលាត់ជើងអស់ ម្ចាស់ឡានមិនបានឈប់មកមើលខ្ងុំទេថែមទាំងបើកយ៉ាងលឿនចេញទៅមិនខ្វល់ពីខ្ងុំសោះមើលតែខ្ងុំសត្វធាតុចឹង។ខ្ងុំក្រោកឡើងរួចបោសដីចេញពីខ្លួន ចង់សួរថាខ្ងុំខឹងទេ? ទេខ្ងុំមិនខឹងទេ ព្រោះរឿងបែបនេះខ្ងុំជួបញយហើយ គេអ្នកមានធ្វើអីក៏សមដែរចំនែកអ្នកក្រដូចខ្ងុំចាំតែទទួលកំហុស ចាំអោយតែគេមើលងាយតែប៉ុណ្ណោះ។
ខ្ងុំលើកកង់ឡើងរួចដើរបណ្ដើរទៅតែម្ដងមិនបាច់ជិះស្អីទេ អារម្មណ៍នៅតែមិនបាត់ខឹងពីរអ្នកនោះ។មកដល់ផ្ទះតូចមួយប្រៀបបានជាខ្ទមមួយទៅហើយខ្ងុំឃើញលោកយាយកំពុងតែរែកទឹក ខ្ងុំប្រញាប់ដាក់កង់ផ្ដេកទៅមួយកន្លែងរួចហើយទៅជួយរែកគាត់ខ្ងុំប្រាប់គាត់ប៉ុន្មានដងហើយថាការងារធ្ងន់មិនបាច់ធ្វើទេទុកអោយខ្ងុំមកវិញធ្វើតែគាត់មិនដែលស្ដាប់សោះ។
-
អា ចៅលីចេញពីធ្វើការលឿនម្ល៉េះថ្ងៃនេះ
-
បាទគឺ គឺថៅកែគេអោយសំរាកមួយថ្ងៃ
-
អូ ចឹងទេហេ
-
លោកយាយការងារធ្ងន់ៗមិនបាច់ធ្វើទេ ទុកអោយចៅមកពីធ្វើការវិញចាំធ្វើក៏បានដែរ
-
ចៅមកពីធ្វើការវិញអស់កម្លាំងហើយ ទុកអោយយាយធ្វើក៏បានយាយមានទាន់ចាស់ខ្លាំងធ្វើអីលែងកើតណា
-
ចៅដឹង តែបើលោកយាយកើតអីអោយចៅធ្វើយ៉ាងណា ណាមួយយើងក្រចឹងទៀតពិបាកទៅពឹងគេណាស់
-
បានហើយៗឈប់និយាយទៅ តែថាមានឃើញបងអែងទេ?
-
បងសាន់និងមែន លោកយាយមិនបាច់សួរទេដើរលេងដល់យប់ៗទើបមកដល់ផ្ទះវិញ
-
យាយដឹងហើយក្រែងចៅបានឃើញគេណា
-
អត់បានឃើញទេលោកយាយ(ទោះឃើញក៏មិនហៅដែរ)
-
ចឹងមិនអីទេ
-
បាត លោកយាយចូលផ្ទះសំរាកទៅទុកអោយចៅរែក
បន្ទាប់និយាយរួចខ្ងុំក៏ចាប់ដងរែកទឹកដាក់ផ្ទះ។ការពិតខ្ងុំនៅ ៣អ្នកលោកយាយនិងបងសាន់តែថានៅគ្នា៣អ្នកតែដូចនៅគ្នា២អ្នកចឹង បងសាន់គាត់មិនដែលជួយធ្វើការផ្ទះទេ ទុកអោយយាយអាយុចាស់ហើយធ្វើការត្រុកៗនៅផ្ទះ ការងារក៏មិនរកធ្វើដើរបាត់ៗដល់យប់ៗទើបត្រឡប់មកអាយុ២៥ឆ្នាំហើយតែនៅតែមិនចេះគិតទៀតគួរតែខ្មាស់ខ្ងុំជាប្អូនផងទៅ !! ។នេះហើយជីវិតមានតែរឿង។
……………………………………………………………………………………………………………………
ស្ត្រីវ័យក្មេងម្នាក់អាយុប្រហែល៣៤តែមើលទៅដូចនៅក្មេងចឹង បបូរមាត់ក្រហមឆេះបានស្រវាដៃចាប់យកទូរស័ព្ទទាំងទឹកមុខរាងកាច រួចនិយាយទៅកាន់ខ្សែទូរស័ព្ទម្ខាងទៀត
-
អាឡូអូនមានការអីមែនទេ បានតេមកពេលនេះ?
-
បងតា ខ្ងុំទ្រាំនិងអាតាកញ្ចាស់នោះលែងបានហើយ វាមើលឃើញកូនវាល្អរហូតមិនដែលយកភ្នែកមើលខ្ងុំសោះ ទាំងដែលកូនវាដើរលេងរហូតមិនខ្វល់ពីក្រុមហុនបន្តិចសោះ
-
ចិត្តត្រជាក់ៗអូន គម្រោងការណ៍របស់យើងកំពុងតែដើរទៅមុខហើយតើ កុំធ្វើអីអោយខូចការអោយសោះ
-
ចាស តែយូរពេលចឹងតិចខ្ងុំទ្រាំលែងបាននិងអាកញ្ចាស់និងកូនប្រុសវាលែងបានហើយ !!កូនវាគួរតែងាប់តាំងពីពេលនោះមកមិនសមណាកូនចៅរបស់បងធ្វើប្រហែសអោយវារត់ទៅចឹងសោះ
-
តែយ៉ាងណាក៏ម៉ែវាបានងាប់ហើយតើ ត្រឹមតែជាកូន ទ្រាំសិនទៅ បន្តិចទៀតអ្វីៗនិងខ្លាចជារបស់យើងទាំងពីរអ្នកហើយ ហាហា
-
ដល់ពេលនោះវានិងបានដឹងខ្លួនថាលទ្ធផលទុកខ្ងុំចោលមិនអើពើវាយ៉ាងម៉េច
-
និយាយចឹងថ្នាំដែលបងយកអោយដាក់អាតាកញ្ចាស់នោះបានអោយវាផឹកនៅ?
-
នៅទេបង តែខ្ងុំគិតថានិងអោយវាផឹកឆាប់ៗនេះហើយ
-
ឆាប់អោយវាផឹកក៏ល្អដែរដើម្បីអោយគម្រោងការណ៍យើងឆាប់បានជោគជ័យ
-
ខ្ងុំកំពុងតែព្យាយាមយកចូលទៅជិតវា តែវាមិនព្រមអោយខ្ងុំចូលទៅជិតទាល់តែសោះ ហើយថែមទាំងនាងរតនាប្អូនស្រីវាតាមមើលខ្ងុំគ្រប់ពេល ថ្ងៃណាមួយវាគង់តែត្រូវរបស់ខ្ងុំហើយ
-
កំចាត់អាកញ្ចាស់និងបានត្រឹមនាងទុកអោយបងក៏បាន ចុះកូនស្រីរបស់យើងនោះ?
-
នាងគ្រាន់បើជាងខ្ងុំ អាកញ្ចាស់នោះវាមិនចូលចិត្តខ្ងុំតែកូនស្រីយើងវាចូលចិត្តតិចៗដែរ
-
ចុះ ហេតុអីមិនប្រើដៃនាងសម្លាប់ទៅ ដាក់ថ្នាំក្នុងទឹកហើយអោយកូនយើងយកអោយវាផឹកទៅ
-
មែនហើយ បងឆ្លាតណាស់
-
ពេលនោះវានិងស្លាប់បន្តិចម្ដងៗ ហាហាហា។
-
ហាហា ចឹងបានហើយបងខ្លាចគេមកស្ដាប់លឺ
ស្រ្តីម្នាក់នោះបានដាក់ទូរស័ព្ទចុះ បន្ទាប់ពីនិយាយពីគម្រោងការណ៍ដែលអ្នកទាំងពីរធ្វើជិតបានសម្រេចរួចមក នាងញញឹមសប្បាយចិត្តបិទមាត់មិនជិតទឹកមុខគួរអោយខ្លាច ។
ហើយ!!!ធុញ ថប់ អស់កម្លាំង បន្ទប់ពីដើររកការងារធ្វើពេញមួយថ្ងៃតែរកគ្មានបានមួយកន្លែង (តើអោយទៅពឹងស្អី?) ខណះពេលនេះម៉ោង ៦ល្ងាចជិតយប់ហើយ ខ្ងុំបានជិះកង់ទៅមុខមួយៗធ្វើមើលតែអស់សង្ឃឹមក្នុងជីវិតណាស់ចឹង(ជីវិតមានតែរឿងលំបាក)។ស្រាប់តែមានឡានបើកមកកៀរខ្ងុំទៀតហើយធ្វើអោយខ្ងុំវិះនិងដួលចេះទុកលំនឹងកង់បាន មួយសារនេះខ្ងុំមិនទុកមុខអោយអ្នកបើកមកកៀរខ្ងុំបែបនេះទៀតទេ ម្ចាស់ឡានបានបើកកញ្ចក់ឡានបំណងមកសួរខ្ងុំស្របពេលដែលខ្ងុំវិះនិងស្រែកជេរគេទៅហើយ តែទប់មាត់ឈប់ជេរទាន់បន្ទាប់ពីឃើញមុខម្ចាស់ឡាន(ឃើញភ្លាមស្អប់ដល់ស្រមោលទៀតខ្ងុំ)គេគឺសង្សារនាងស្រីមាយានោះតើ
-
សួស្ដី អាក្អូន
ខ្ងុំមិនតបជិះកង់ចេញយ៉ាងលឿន ក្នុងចិត្តគឺថាស្អប់ៗៗៗ
-
ម៉េចមិនឆ្លើយជាមួយបងចឹងហាស អាក្អូន
គេបើកឡានដេញតាមសួរខ្ងុំ តែខ្ងុំមិនតបឡើយ បើនិយាយជាមួយគេច្បាស់ជាសយតាមជាប់ខ្លួនទៀតហើយ ព្រោះគេជាផ្កាយនាំសយដល់ខ្ងុំ
-
យ៉ាងម៉េចហើយ រកការងារថ្មីបានធ្វើនៅ?
ខ្ងុំនៅតែមិនតបដោយប្រឹងជិះកង់កាន់តែលឿនថ្វេរដង
-
ខ្លាំងគ្រាន់បើដែរតើ នៅខឹងបងមែន?ឈ្មោះអីដែរអាក្អូន
មនុស្សអីអញ្ចេះមុខក្រាសដល់ហើយគេមិននិយាយជាមួយនៅតែនិយាយជាមួយគេទៀត ដេកចាំទៅថាខ្ងុំប្រាប់ឈ្មោះអោយស្គាល់នោះ
-
បានហើយ បើរកការងារធ្វើមិនទាន់បាន បងមានការងារអោយធ្វើ
-
នែ មេត្តាចេញពីជីវិតខ្ងុំបានទេ ខ្ងុំមិនត្រូវការនិយាយជាមួយមនុស្សបែបនេះទេ
ខ្ងុំអត់ទ្រាំនិងការតាមរំខានរបស់គេទៀតហើយ គេច្បាស់ជាមានផែនការអាក្រក់មកលើខ្ងុំទៀតហើយ ដេកស្រមៃទៅថាខ្ងុំព្រមអោយធ្វើបាបងាយៗទៀតនោះ
-
តែទីបំផុតក៏និយាយជាមួយហើយតើ
អាយ!!!!នេះមិនដឹងថាជាមនុស្សរឺក៏អ្វីផ្សេងទេ បានជាមិនចេះឈឺបែបនេះ
-
បើនៅតែតាមខ្ងុំទៀតតិចថាខ្ងុំមិនបានប្រាប់
-
ចង់ធ្វើអីមែន?
-
ខ្ងុំនិងស្រែកជេរអោយលោកខ្មាស់គេតែម្ដង
-
ពេលនោះបងនិងប្រកាសថាអាក្អូននេះជាសង្សារបង ហើយពេលប្រចណ្ឌ័ចូលចិត្តស្រែកជេរបែបនេះ អោយគេដឹងថាប្រុសនិងប្រុសស្រលាញ់គ្នាស្វីតបែបណា
ខ្ងុំថាគេប្រាកដជាមនុស្សវិកលចរឹតហើយ ម្ដងឆ្គួតម្ដងជាបែបនេះ ខ្ងុំគ្រវីក្បាលនិងធ្វើភ្នែកស្លឺនៅពេលលឺបែបនេះ ទីបំផុតគេបើកតាមខ្ងុំមកដល់ភ្លើងស្តុបមួយស្របពេលភ្លើងក្រហមខ្ងុំជិះយ៉ាងលឿនទៅកាត់ឡានម៉ូតូគេ សុទ្ធចិត្តអោយគេជេរសិនចុះ បែបមើលអាតាបិនិងចង់បើកមកតាមដែលតែមិនបានសម្រេច។
-
ហាសហាស ខ្ងុំសើចធូរទ្រូង។
ខ្ងុំបានមកដល់ផ្ទះស្របពេលឃើញបងសាន់កំពុងតែទារលុយលោកយាយយកទៅចាយអត់ប្រយោជន៍ទៀតហើយ ខ្ងុំទ្រាំមិនបានក៏ចូលទៅរារាំងលោកយាយមិនអោយលុយបងសាន់
-
នែ អាលី ឆាប់ចេញពីមុខអញ
-
មានដៃពីរដូចគ្នាដែរមិនចេះខ្មាស់ទេរឺ លាដៃសុំតែយាយគាត់ធ្វើស្អីបានលុយអោយ ហាស ខ្មាស់ខ្ងុំជាប្អូនផង
-
អញមិនបានសុំហែងទេអាលីឆាប់ចេញទៅអញសុំលោកយាយ
-
បើខ្ងុំមិនអោយលោកយាយស្មានតែគាត់មានលុយអោយបងមែន
-
យីអានេះឈ្លើយណាស់វើយ ហែងចង់ម៉េងលូវ
-
ខ្ងុំអត់ចង់យ៉ាងម៉េចផង
-
អាលីនេះហែង
បាន ហើយចៅកុំឈ្លោះគ្នាមានតែ២អ្នកបងប្អូនផង ត្រូវចេះស្រលាញ់គ្នា
-
តែអានេះវានិយាយមិនដឹងណាប្អូនណាបងទេលោកយាយ
-
ចុះបងមានដែលនិយាយល្អដាក់ខ្ងុំទេ អាងអីវៃអាងអីចង់ធាក់
-
នេះលុយចៅសាន់យកទៅ ហើយទៅអោយបាត់ទៅកុំនៅនាំតែឈ្លោះគ្នា
លោកយាយហូត១មឺនរៀលយកអោយបងសាន់
-
ឃើញទេអាលីថាលោកយាយនៅតែស្រលាញ់អញមិនដូចហែងទេ អរគុណលោកយាយ
និយាយរួចគាត់ក៏ទៅបាត់ទៅ
-
លោកយាយអោយគាត់ធ្វើអី
-
ចៅមានតែ២អ្នកទេ កុំឈ្លោះគ្នាអីណាលី បងអែងតែបែបនេះហើយកុំប្រកាន់អី
ខ្ងុំមិននិយាយអ្វីច្រើនក៏ដើរចូលផ្ទះទៅ លោកយាយអើយលោកយាយ ខ្ងុំគ្រាន់តែចង់អោយគាត់មានការងារធ្វើទេ ការពិតមិនបានស្អប់គាត់ទេ!!!!
……………………………………………………………………………………………………………………………………….
នៅសាកលវិទ្យាល័យ
វ៉ាវ
អាយ ថង់ទឹកស្អីនិងហោះមកពីណាមិនដឹងមកនៅលើក្បាលខ្ងុំ ព្រមទាំងសំលេងសើចពីមនុស្សនៅជុំវិញខ្លួនខ្ងុំ អ្នកធ្វើគ្មានអ្នកណាក្រៅពីពួកនោះទេ សង្ស័យតែសង្រ្គាមលោកនិងផ្ទុះនាពេលបន្តិចទៀតនេះហើយ។
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment