Breaking

Thursday, June 21, 2018

រឿង​ រយលានសន្យា រយលានស្អប់(ភាគទី១)

រឿង រយលានសន្យា រយលានស្អប់
(ភាគទី១)
និពន្ធដោយ Ly_Heng
#Khmer_Novel_69


មានប្ដីប្រពន្ធមួយគូរស្រលាញ់គ្នាខ្លាំងណាស់ ត្បិតតែពួកគេក្រមែនតែពួកគេខំប្រឹងរកសុីមិនដែលលុះថ្ងៃឡើយ ប្រពន្ធឈ្មោះសូរីយាចំណែកប្ដីឈ្មោះសិទ្ធ
-ពេលយើងមានកូន អូននិងដាក់ឈ្មោះគេថាសាលី

-ឈ្មោះពិរោះបងចូលចិត្តនិងស្របតាមអូនដែរ

-ថ្ងៃណាមួយយើងនិងមានផ្ទះត្រឹមត្រូវនៅ ហើយយើងនិងរស់នៅជាមួយកូនយ៉ាងមានក្ដីសុខ

-ពិតណាស់បងនិងខិតខំរកលុយដើម្បីគ្រួសារយើង បងសន្យាថានិងមើលថែអូនរហូត

-អូនសំណាងណាស់ដែលមានបងជាប្ដីទោះបងជាអ្នកក្រក៏ដោយ

-បងក៏ដូចគ្នា ចឹងយប់ហើយអូនឆាប់ដេកទៅ

-ចាស បងក៏ដូចគ្នា

សូរីយានិងសិទ្ធពីមួយថ្ងៃទៅមួយថ្ងៃខិតខំរកសុីមិនលុះថ្ងៃឡើយពួកគេចាប់ផ្ដើមរកសុីតាំងពីទំនិញតិចរហូតកើនឡើងជាលំដាប់ក៏ក្លាយជាអ្នកមានល្បីល្បាញមួយរូបទៅ ពួកគេបានសាងសង់ភូមិគ្រឹះមួយដែលធំស្កឹមស្កៃតាមការស្រម៉ៃរបស់ពួកគេទាំងពីរហើយពួកគេបានធ្វើខ្សែកមួយដែលមានតែមួយក្នុងលោកតែប៉ុណ្ណោះទុកជាកាដូសម្រាប់កូនរបស់ពួកគេកើតមក តែអ្វីដែលប្រែប្រួលនោះតាំងពីក្លាយជាអ្នកមានលំដាប់មក ពីមួយថ្ងៃទៅមួយថ្ងៃសិទ្ធយកចិត្តទុកដាក់តែការរកសុីតែប៉ុណ្ណោះមិនសូវខ្វល់សូរីយាដុចមុនឡើយ។ថ្ងៃខួបកំណើតរបស់សូរីយាបានមកដល់នាងក៏ប្រាប់ទៅសិទ្ធ
-ថ្ងៃនេះជាថ្ងៃខួបអូន បងហើយសន្យាថានាំអូនទៅដើរលេង

-តែបងមិនមានពេលនាំអូនដើរលេងទេ

-ហេតុអីក្រែងបងសន្យាហើយតើ

-អូនក៏ដឹងថាបងរវល់ការងារដកខ្លួនមិនរួចឡើយ ហេតុអីអូននៅតែសួរទៀត

-ចឹងបងសន្យានិងខ្ងុំធ្វើអី ខ្ងុំស្អប់បងណាស់

-សូរីយា សូរីយា

សូរីយាបានដើរចេញពីទីនោះភ្លាមមិនខ្វល់ពាក្យហៅរបស់សិទ្ធឡើយ ពេលនេះនាងតូចចិត្តជាខ្លាំង។សិទ្ធបាននាំអ្នកបម្រើស្រីថ្មីម្នាក់ដែលមានសម្រស់ស្អាតមិនចាញ់សូរីយាឡើយអោយមកនៅធ្វើការនៅទីនេះ នាងឈ្មោះម៉ាឡៃ។ម៉ាឡៃមកធ្វើការនៅទីនេះគឺមានបំណងចង់ទាក់ចិត្តសិទ្ធតែប៉ុណ្ណោះពីមួយថ្ងៃទៅមួយថ្ងៃម៉ាឡៃកាន់តែស្និទ្ធនិងគ្នាទៅដោយមិនខ្វល់ពីសូរីយាគិតយ៉ាងម៉េចឡើយ។សូរីយាឃើញបែបនេះញយដងពេកក៏ហៅសិទ្ធមកនិយាយ
-ខ្ងុំឃើញថាបងនិងម៉ាឡៃស្និទ្ធស្នាលគ្នាខ្លាំងណាស់ 

-ហើយវាយ៉ាងម៉េចអូននិង

-បើអ្នកផ្សេងមើលមកវាមិនសម

-សមមិនសមជារឿងក្នុងផ្ទះរបស់យើងកុំទៅខ្វល់និងសម្ដីអ្នកក្រៅអី

-តែខ្ងុំមិនព្រមឡើយបងដូចជាស្និទ្ធស្នាលនិងនាងហួសហេតុពេកហើយ

-តែបងចាត់ទុកនាងត្រឹមជាអ្នកបម្រើតែប៉ុណ្ណោះ ហេតុអីអូនមិនទុកចិត្តបងសោះអញ្ចឹង

-បាន បងចង់ធ្វើអីក៏ធ្វើទៅអូនលែងឃាត់លែងនិយាយហើយ

សូរីយាដើរចេញទាំងទឹកភ្នែកស្រក់មក ចំណែកម៉ាឡៃបានឃើញបែបនេះនាងសប្បាយចិត្តខ្លាំងណាស់ព្រោះគោលបំណងនាងជិតបានសម្រេចហើយ។
សូរីយាមានផ្ទៃពោះបាន៥ខែហើយនាងចង់ទៅពិនិត្យមើលសុខភាពរបស់កូនហៅសិទ្ធ
-ថ្ងៃនេះអូនចង់ទៅពេទ្យពិនិត្យមើលកូនយើងបងជូនខ្ងុំទៅបន្តិច

-ថ្ងៃនេះបងមានការណាត់ជួបអតិថិជនធំរបស់យើងគឺគ្មានពេលទេ

-តែបងសន្យាថានាំអូនទៅម្សិលមិញមនោះ

-អូនលូវរឿងច្រើនម៉េស អ្នកក្នុងផ្ទះក៏មានអោយគេជូនទៅទៅ ចាំបាច់អីតែបង អីតិចបង អីតិចបង បើអត់ពីបងចាំមើលធ្វើយ៉ាងម៉េច

-ហេតុអីបងនិយាយបែបនេះដាក់អូន បើបងមិនសន្យាអូនក៏មិននិយាយបែបនេះដែរ

-បានហើយកុំមករញ៉េរញ៉ៃជាមួយបងទៀត

-ខ្ងុំនិងមិននៅរំខានបងទៀតទេ ខ្ងុំស្អប់ ស្អប់ ស្អប់ ហឺហឺហឺ

សូរីយាខ្ទប់មុខយំហើយរត់ចូលក្នុងបន្ទប់ទៅ។យប់មួយម៉ាឡៃបានប្រើល្បិចដាក់ថ្នាំសម្រើមអោយសិទ្ធក្នុងកែវស្រាពេលសូរីយានាងចេញទៅក្រៅ សិទ្ធបានស្រវឹងហើយត្រូវថ្នាំនោះក៏មានអីអីហួសជាមួយនិងម៉ាឡៃបាត់ទៅ ចំណែកសូរីយាបានមកឃើញបែបនោះនាងទទួលយកមិនបានឡើយ នាងឆ្អែតនិងទង្វើរបស់សិទ្ធហើយ នាងក៏សម្រេចរត់ចេញពីផ្ទះនោះដោយយកទ្រព្យសម្បត្តិទៅតែបន្តិចល្មមនិងចិញ្ចឹមកូនរស់ហើយក៏មិនភ្លេចយកខ្សែកទុកសំរាប់កូននាងទៅដែរ។
សូរីយាបានរកផ្ទះតូចល្មមមួយនៅដោយកូននាងជិតគ្រប់ខែដែរហើយ ក្រោយមកនាងក៏បានរើសក្មេងអាយុប្រហែល៣ឆ្នាំដែលបានដេកអនាថានៅមុខផ្ទះនាង នាងក៏អោយឈ្មោះគេថាសុបិន។
បន្ទាប់ពីរើសបានសុបិនមកនាងមើលថែទាំគេងូតទឹកអោយ អោយចំណីនិងទិញសំលៀកបំពាក់អោយគេប្រៀបបានដូចចាកូនបង្កើតនាងដែរអញ្ចឹង មិនយូប៉ុន្មាននាងក៏បានសម្រាលកូននាងមក ដោយនាងអោយឈ្មោះថាសាលីតាមសម្ដីដែលនាងនិងសិទ្ធព្រមព្រៀងគ្នានោះ។
សិទ្ធក្រោយពីដឹងថាសូរីយាបានរត់ចេញពីផ្ទះគេខិតខំរកនាងដោយជួលគេអោយរកតែគ្មានដំណឹងអ្វីសោះឡើយ ចំណែកម៉ាឡៃវិញនាងបានអោយកូនចៅនាងរកក៏ដឹងពីកន្លែងនាងស្នាក់នៅហើយក៏ដឹងថាសូរីយាបានរើសក្មេងមកចិញ្ចឹមម្នាក់ផងដែរ ពេលដែលសាលីអាយុបាន៤ឆ្នាំម៉ាឡៃបានមានផ្ទៃពោះផងដែរដែលសិទ្ធមិនជឿថាកូននោះជាកូនគេឡើយទើបធ្វើអោយគេមិនចូលចិត្តម៉ាឡៃឡើយពីមួយថ្ងៃទៅមួយថ្ងៃសិទ្ធមិដែលយកចិត្តទុកដាក់បារម្មណ៍និងម៉ាឡៃឡើយទផះនាងមានផ្ទៃពោះក៏ដោយ គឺគេខិតខំតាមរកសូរីយានិងកូនរបស់គេ។ពេលកូនរបស់សូរីយាបាន៥ឆ្នាំម៉ាឡៃក៏បានបញ្ជាអោយកូនចៅនាងតាមសម្លាប់សូរីយារួមទាំងកូន២អ្នកនោះផងដែរព្រោះខ្លាចថ្ងៃណាមួយសិទ្ធបានរកនាងឃើញ តែសំណាងល្អសូរីយាបានដឹងខ្លួនទាន់ក៏នាំសុបិននិងសាលីរត់គេចទៅ!!
រាត្រីយប់ដ៏សែនស្ងាត់ មនុស្សគ្រប់គ្នាចូលដេកអស់ហើយនៅឡើយតែអ្នកមិនទាន់ដេក នៅក្រោមពន្លឺព្រះចន្ទយើងអាចមើលឃើញព្រាលៗ សូរីយាកំពុងអូសដៃកូនប្រុស២អ្នកកំពុងរត់វាលស្រែ មួយសន្ទុះក្រោយមកស្រាប់តែមានមនុស្សប្រុសមាឌធំៗបីអ្នករត់តាមពីក្រោយសូរីយានោះដោយក្នុងដៃមានកាន់កាំភ្លើងម្នាក់មួយដើមបាញ់ពីក្រោយ។សូរីយាភ័យខ្លាំងណាស់រត់អូសដៃកូនប្រុស២អ្នកនោះកាន់តែលឿនជាងមុន តែជាអកុសលសូរីយាបានជំពប់ជើងដួលទៅលើដី ជើងរបស់សូរីយា បានជាន់អំបែងកែវដែលគេបានបោះចោលនោះទីនោះ ប្រលាក់សុទ្ធតែឈាម សូរីយាងើបឡើងបន្តដំណើរទៅមុខទៀតតែមិនបានសម្រេចព្រោះជើងម្ខាងរបស់គាត់ឈឺយ៉ាងខ្លាំង ហើយពួកមនុស្សប្រុស៣អ្នកនោះក៏រត់មកជិតទាន់ទៀតឃើញសភាពមិនស្រួលសូរីយាក៏និយាយផ្ដាំទៅកូនប្រុសពីរអ្នកនោះ
-កូនទាំងពីរឆាប់រត់ទៅមុនទៅ ម៉ាក់រត់ទៅមុខទៀតលែងបានហើយ

-អត់ទេម៉ាក់ ខ្ងុំនៅជាមួយម៉ាក់ដែល

សាលីក្នុងវ័យអាយុប្រហែល៥ឆ្នាំយំចចេសមិនព្រមរត់ចោលអ្នកម្ដាយឡើយ។សូរីយានោះបានដោះបានដោះខ្សែកពាក់ទៅលើសាលី 
-កូនត្រូវតែទៅជាដាច់ខាត ខ្សែកនេះកូនត្រូវតែមើលថែវាអោយបានល្អ

-អត់ទេ កូនមិនទៅណាទេ ហឺហឺហឺ

-សុបិនកូនធំជាងគេ កូនត្រូវតែមើលថែប្អូនអោយបានល្អណា កូនមានតែ២អ្នកបងប្អូនទេគ្មានញាតិណាផ្សេងទេ សន្យាណាថាមើលថែប្អូនអោយបានល្អណា

សូរីយានិយាយទាំងទឹកភ្នែករលីងរលោងទៅកាន់ សុបិន
-ហឺហឺហឺ បាទខ្ងុំនិងមើលថែសាលីស្មើនិងជីវិតខ្ងុំ

-ចឹងកូនឆាប់ទៅទៅ ហើយមើលខ្សែកដែលប្អូនពាក់អោយបានល្អកុំអោយបាត់ទោះមានរឿងអ្វីក៏ដោយ 

-បាទ

សុបិនចាប់ដៃសាលីរត់តែសាលីមិនព្រមនៅតែចង់នៅជិតម្ដាយ
-អត់ទេ ខ្ងុំអត់ទៅណាទេ លែងខ្ងុំ ខ្ងុំចង់នៅជិតម៉ាក់

ផាំងផាំង!
-ពួកនោះកាន់តែមកជិតដល់ហើយ សុបិននាំប្អូនរត់លឿនឡើង

-បាទម៉ាក់

បន្ទាប់ពីឃើញភាពចចេសរបស់សាលី សុបិនក៏ចាប់បីលីសាលីរត់ទៅ ចំនែកសាលីវិញធាត់ជើងរើបំរាស់ហេតុតែមិនចង់ឃ្លាតពីម្ដាយកំសត់។
គេទាំងពីរអ្នកបងប្អូនបានរត់គេចមកដល់ភូមិមួយ ពេលនេះវេលាម៉ោង៧ព្រឹកហើយ សុបិនបានដាក់ប្អូនចុះផ្អែកនិងដើមដូងដែលដុះនៅជិតនោះ សាលីយំឡើងហើមភ្នែកបន្ទាប់ពីយំនៅតាមផ្លូវមករហូត សុបិនពិតជាអាណិតប្អូនណាស់តែខ្លួនមិនដឹងធ្វើយ៉ាងម៉េច
-សាលីអែងយ៉ាងម៉េចហើយ?

សាលីមិនតបនិងបងប្រុសឡើយគិតតែពីយំ។មួយសន្ទុះក្រោយមកសាលីក៏បានឈប់ទៅជាឃ្លានបាយទៅវិញគេក៏ប្រញាប់ប្រាប់ទៅបងប្រុស
-បងប្រុស

-យ៉ាងម៉េចសាលី

-ខ្ងុំឃ្លានណាស់

-ចឹងចាំបន្តិច បងរកទៅសុំបាយអ្នកភូមិនៅជិតនេះ ចាំបងនៅទីនេះហើយណា

-បាទបង

សុបិនក៏ប្រញាប់ទៅរួចសុំបាយអ្នកភូមិនៅជិតនោះអោយប្អូន គេបានមកដល់ផ្ទះមួយ ស្របពេលគេឃើញមនុស្សប្រុសវ័យប្រហែល៣២ឆ្នាំកំពុងតែហូបបាយ ឃើញបែបនោះគេក៏ដាច់ចិត្តទៅសុំបាយបន្តិចបន្តួចដើម្បីយកអោយប្អូន។
-លោកពូខ្ងុំសុំបាយបន្តិចយកអោយប្អូនខ្ងុំបន្តិចបានទេ?

-ស្អី ព្រលឹមមិនទាន់ដើរសុំបាយគេច្រាសហើយ យីអាក្មេងអនាថានេះឆាប់ចេញពីផ្ទះអញភ្លាម

ប្រុសម្នាក់នោះឃើញបែបនោះខឹងមិនអោយហើយ ថែមទាំងស្ដីដៀលអោយគេថែមទៀត 
-លោកពូសុំអង្វរអោយខ្ងុំបន្តិចមក

សុបិននៅតែអង្វរសុំបាយដោយមិនខ្វល់គេថាអោយខ្លួនយ៉ាងម៉េច
-យី នៅមិនចេញទៀត ប្រយ័ត្នអញវៃ តិចថាអញអត់មិនបានប្រាប់

សុបិនឃើញបែបនោះក៏កាត់ចិត្តដើរចេញទៅរកសុំផ្ទះផ្សេង ស្របពេលដែលប្រុសម្នាក់នោះដើរចូលក្នុងផ្ទះដោយទុកចានដែលនៅសល់បាយបន្តិចច្រើនល្មមក៏ដាច់ចិត្តចូលទៅលួចយកមករួចរត់ តែប្រុសម្នាក់នោះដឹងខ្លួនទាន់ក៏រត់តាមទាន់ហើយដាក់សុបិនមួយដៃចំភ្នែកធ្វើអោយគេឈឺចាប់យ៉ាងខ្លាំង។
-ឈប់ កុំធ្វើបាបក្មេងអារឿន

បុរសម្នាក់នោះរៀបនិងដាក់សុបិនមួយដៃទៀតហើយតែមានអុំស្រីវ័យចំណាស់ម្នាក់បានឃើញក៏ប្រញាប់ជួយឃាត់ មើលទៅប្រហែលជាម្ដាយរបស់គេ
-ស្លាប់ហើយមិចបានអែងវៃក្មេងចឹងអារឿនហាស

ស្រ្តីចំណាស់ភ្ងាក់ផ្អើលបន្ទាប់ឃើញភ្នែកសុបិនហើមខ្លាំង
-ម៉ែវានេះជាចោរសមតែវៃចឹងហើយ

-វាលួចស្អីបានវៃដល់ថ្នាក់និង?

-វាលួចបាយយើងម៉ែ អាក្មេងនេះប្រហែលជាដើរលួចគេអស់ច្រើនហើយ

-តែយ៉ាងណាក៏មិនត្រូវវៃគ្នាដែរ ហៅគ្នាមកណែនាំបន្តិចទៅវាថី គ្នាក្មេងវាមិនដឹងអីទេ

-ស្រ្តីម្នាក់នោះក៏ងាកទៅនិយាយជាមួយសុបិនវិញ

-នែ អាអូន បើអូនអែងឃ្លានខ្លាំងសុំទៅកុំដើរលួចចឹងមិនល្អទេណា

-បាទ អុំស្រីខ្ងុំគ្រាន់តែចង់បានបាយបន្តិចយកទៅប្អូនប្រុសខ្ងុំប៉ុណ្ណោះ

-ណ្ហើយ អែងយកបាយនិងទៅចុះ ហើយសន្យានិងអុំណាថាកុំលួចគេទៀត

-បាទ អុំខ្ងុំមិនលួចគេទៀតទេ

-និយាយចឹងប៉ាម៉ាក់អែងនៅទីណា?

ក្រោយពីសុបិនលឺអុំស្រីម្នាកើនោះនិយាយពីប៉ាម៉ាក់គេក៏ប្រញាប់និយាយបន្លប់ហើយដើរចេញទៅ។
សុបិនបានយកបាយមកដល់កន្លែង គេហុចបាយទៅអោយសាលីទាំងបែរមុខចេញខ្លាចសាលីឃើញ សាលីសប្បាយចិត្តណាស់ក៏ប្រញាប់យកដៃលូកយកហូប
-បងប្រុសហូបជាមួយគ្នាទៅបង

-អត់ទេ អែងហូបមុនទៅបើអស់ក៏អស់ទៅបងមិនអីទេ

-ចឹងខ្ងុំហូបហើយ

សាលីលូកដៃចាប់បាយហូបយកៗមិនខ្វល់អ្វីឡើយ ជាក្មេងពិតជាមិនខ្វល់ពិបាកចិត្តអ្វីឡើយគិតតែហូបហើយគេងតែប៉ុណ្ណឹង។
ក្រោយពីសាលីហូបឆ្អែតនៅសល់បាយបន្តិចបន្តួចសុបិនក៏ហូបតាមក្រោយដែរ សាលីឃើញភ្នែកសុបិនហើមខ្លាំងគេក័សួរទៅបងប្រុស
-បងប្រុសភ្នែកបងកើតអីនិង?

-បងមិនអីទេ តោះយើងទៅមុខទៀត

-យើងទៅណាបង?

-ចេះតែដើរទៅ

-តែជើងខ្ងុំដើរមិនរួចទេ

-ចឹងឡើងលើខ្នងបងមកចាំបងអៀវក៏បាន

-បាទ

សុបិនបានអៀវសាលីដើរកាត់វាលស្រែតែពីរអ្នកបងប្អូនមើលពិតជាអោយអាណិត។មេឃចាប់ផ្ដើមងងឹតដំណក់ភារុណធ្លាក់មកខ្លាំងឡើងៗហាក់មិនប្រណីដល់បងប្អូនទាំងពីរអ្នកនេះសោះ។
សុបិននិងសាលីនៅកណ្ដាលវាលស្រែគ្មានជំរកជ្រកដូចគេអែងឡើយមានដើមត្នោតដែលជួយបិទបាំងភ្លៀងបានយ៉ាងតិចបំផុត។
សុបិនបានរើសធាងត្នោតនៅក្បែរៗនោះយកមកបាំងប្អូនប្រុសបន្ថែមដោយខ្លួនអែងសុខចិត្តទទឹកភ្លៀង។
មេឃចាប់ផ្ដើមរាំងហើយបន្ទាប់ពីភ្លៀងយ៉ាងយូរមក វេលាស្មើនេះម៉ោង១ជាងហើយ សាលីបានដេកលក់នៅក្រោមដើមត្នោត ឆ្លៀតពេលសាលីកំពុងដេកសុបិនក៏ប្រញាប់ទៅរកសុំបាយអ្នកភូមិទុកអោយសាលី ព្រោះគេដឹងថាសាលីក្រោកឡើងច្បាស់ជាឃ្លានបាយទៀតហើយ។
មួយសន្ទុះក្រោយមកសុបិនក៏ត្រឡប់មកវិញជាមួយបាយមួយថង់ តែគេភ្ងាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញសាលីអង្គុយយំយ៉ាងខ្លាំង សុបិនប្រញាប់ស្ទុះមករកសាលី
-សាលីអែងកើតអី?

-គឺគឺ ពួកនោះគ្នាវាមួយក្រុមវាបានយកខ្សែកយើងទៅហើយបង

-មិនបានទេបងត្រូវតែទៅយកមកវិញអោយបាន

-ទេបងកុំណាចោលខ្ងុំអី ខ្ងុំខ្លាច ហឺហឺ

-អែងនៅទីនេះហើយបង បងសន្យានិងម៉ាក់ហើយថាត្រូវរក្សាខ្សែកមួយនេះអោយបានល្អ

-ខ្ងុំពិបាកក្នុងខ្លួនណាស់ បងកុំទៅអី អោយពួកវាយកទៅទៅ

សុបិនបានយកដៃស្ទាបថ្ងាសរបស់សាលីឃើញថាក្ដៅខ្លាំង គេព្រួយបារម្មណ៍យ៉ាងខ្លាំងមិនដឹងត្រូវធ្វើយ៉ាងម៉េចទើបត្រួវតែគេចងចាំសម្ដីររបស់ម្ដាយគេថាទោះមានរឿងអ្វីត្រូវរក្សាខ្សែកនេះកុំអោយបាត់
-សាលីអែងដេកនៅទីនេះហើយបងទៅរកថ្នាំអោយអែងលេប

សុបិនបានដាក់សាលីអោយដេកផ្អែកលើដើមត្នោតរួចក៏ប្រញាប់រត់ដេញតាមយកខ្សែកពីពួកក្មេងៗមួយក្រុមនោះអាយុប្រហាក់ប្រហែលនិងគេដែរ ដោយកុហកសាលីថាទៅរកថ្នាំ។
សុបិនបានរត់មកដល់ជិតពួកនោះមានគ្នា៥អ្នកអាម្នាក់ធំជាងគេលើកខ្សែកសាលីមកមើលរួចពួកវានិយាយគ្នា
-ពួកហែងខ្សែកនេះបើលក់បានថ្លៃណាស់វើយ

-អើ អញគិតចឹងដែរតោះយកម៉ង់ទៅយកលុយចែកគ្នា

-អើ តោះ

សុបិនឃើញមិនស្រួលក៏រត់ទៅកញ្ឆក់ខ្សែកនោះហើយរត់តែត្រូវពួកនោះស្ទាក់ជាប់
-អោយខ្សែកមកអញវិញបើហែងមកចង់ឈឺខ្លួន

ពួកនោះនិយាយគំរាមសុបិនតែសុបិនតាំងចិត្តហើយថាដាច់ខាតមិនអោយពួកវាវិញទោះពូកវាវៃគេយ៉ាងណា
-ខ្សែកនេះរបស់ប្អូនអញទេ ពួកអែងគ្មានសិទ្ធយកទៅទេ!

-គ្មានសិទ្ធហេស

-អាម្នាក់មេបានរត់សុបិនដួលទៅលើដី

-អោយអញរឺមិនអោយ?

-អញមិនអោយ

-តោះពួកយើងវៃវាម៉ង់ទៅ

-អើ ចាំកាលដាក់ទៅ

ពួកនោះនាំគ្នាទាត់វៃសុបិន សុបិនឈឺយ៉ាងខ្លាំងតែសុបិនតាំងចិត្តហើយថាដាច់ខាតមិនអោយពួកវាវិញទោះពូកវាវៃគេយ៉ាងណា
ក៏មិនអោយទៅពួកគេវិញឡើយ សុបិនបានអោបខ្សែកជាប់និងទ្រូង ហើយស្រែកឈឺយ៉ាងខ្លាំង
-មិនអោយហេសអញវៃដល់ងាប់និង

-ឈប់ភ្លាម!!!!

ពួកនោះកំពុងតែជក់វៃសុបិនផងស្រាប់តែមានមនុស្សធំប្រុសស្រី៤អ្នកដើរមកឃាត់ ពួកនោះខើញមិនស្រួលដាក់មេប្រូបរត់ចែកភ្លូវគ្នាអស់ទៅ
ពូម្នាក់បានដើរមកសួរសុបិនក្រោយពេលគេត្រូវរបួសពេញខ្លួន
-ក្មួយឈឺខ្លាំងទេ ទៅពេទ្យអត់ពូជូនទៅ

សុបិនប្រញាប់បដិសេធព្រោះគេប្រញាប់ទៅរកសាលីវិញ
-មិនអីទេពូ អរគុណពូណាស់ដែលមកជួយក្មួយ តែក្មួយមានការប្រញាប់ ក្មួយសុំលាអុំហើយ

សុបិនលើកដៃសំពះអរគុណពូម្នាក់នោះរួចប្រញាប់ទៅរកសាលីវិញ តែអ្វីមិននឹកស្មានដល់ធ្វើអោយសុបិនតក់ស្លុតនោះសាលីបានបាត់ខ្លួននៅទីនោះគេខំរត់ផងស្រែកហៅតែគ្មានឃើញស្រមោលសាលីឡើយ សុបិនស្រែយំដូចមនុស្សឆ្គួត គេមិនអត់អោនអោយខ្លួនអែងឡើង ដែលទៅចោលសាលី
-សាលី សាលី អែងនៅទីណា ឆាប់ត្រឡប់មករកបងវិញមក

...................................................................................
........................................................................
១៦ ឆ្នាំកន្លងផុតទៅ
នៅសាកលវិទ្យាល័យមួយកន្លែង
-អាយ!!!មើលអាខ្ទើយគប់ទឹកដាក់ខ្ងុំ ហ
បន្ទាប់ពីខ្ងុំអស់ការអត់ធ្មត់និងទង្វើរបស់ស្រីមាយានេះមក ខ្ងុំក៏បានជះទឹកកកដែលខ្ងុំផឹកនៅសល់ទៅលើមុខរបស់នាងល្មមតែមុខរបស់នាងស្ពឹកដែរនិង សមមុខហើយសុខៗនាំគ្នាពួកនាងមករករឿងខ្ងុំយកកាតាបខ្ងុំបោះចោលទៅនិងដីហើយថែមទាំងមកជេរដៀលខ្ងុំទៀតអ្នកណាទ្រាំកើត ពេលគេធ្វើដាក់វិញ មកធ្វើជាចរិតតួកម្សត់អីណាជ្រិញណាស់អញ
-នែ អាខ្ទើយម៉េចបានមកជះទឹកដាក់សង្សារយើងចឹង?
សុខៗស្រាប់តែលេចមុខមនុស្សប្រុសម្នាក់និយាយថាអោយខ្ងុំព្រមទាំងដោះវ៉ែនតាខ្មៅចេញទៅពិតជាសង្ហាណាស់ សង្ហាមែនទែន មើលតាមការស្លៀកពាក់គេជាកូនអ្នកមានទ្រពស្ដុកស្ដមហើយ!
លង់ហើយខ្ងុំ អេឈប់សិនគេនិយាយមិញថាស្រីមាយានេះជាសង្សារគេ មិនពិតទេមែនទេ ? ចឹងឈប់គិតមានចិត្តលើគេទៅព្រោះថាពេលនេះគេប្រហែលជាសត្រូវរបស់ខ្ងុំម្នាក់ទៀតហើយ
-លឺយើងសួរទេ?ម៉េចបានមកជះទឹកដាក់សង្សារយើងចឹង?
-មានសួរសង្សារលោកទេ សុខៗមានរឿងខ្ងុំមុនធ្វើអី?
-ខ្ងុំមិនបានធ្វើអីទេ បើមិនជឿសួរមិត្តភក្តិខ្ងុំទៅ
-មែនហើយ ៗ
(កាន់ជើងគ្នាបានល្អណាស់វើយ)
-នាងថាម៉េចក៏បានព្រោះនៅទីនេះសុទ្ធតែបក្សពួកនាង
-បានហើយ តែយ៉ាងណាអែងក៏មិនត្រូវធ្វើបាបសង្សារយើងដែរ
-លុះត្រាតែសង្សារលោកឈប់មករករឿងខ្ងុំមុន
គេដើរសន្សឹមៗមកជិតខ្ងុំរហូតធ្វើអោយមុខខ្ងុំនិងគេវិះតែប៉ះគ្នាទៅហើយ បេះដូងខ្ងុំលោតឌឹបៗ(មុខក្រហមហើយខ្ងុំ)
-លោក    លោក ចង់ធ្វើអីនិង?
-ថ្ងៃក្រោយបើធ្វើបាបសង្សារយើងទៀតដឹងតែត្រូវជាមួយយើងហើយ
និយាយរួចគេក៏អូសដៃស្រីនោះចេញទៅ! មុខមាត់ស្អាតតែចរិតអន់ណាស់មិនសួរនាំខុសត្រូវហើយថែមទាំងមកថាអោយអែងទៀត មិនគួរណាមកជួបពួកពួកបែបនេះសោះ
-ហាហា សមមុខហើយអាខ្ទើយ!!ហាហា
ពួកស្រីៗដែលជាបក្សពួកតែមួយនាំគ្នាសើចចំអកខ្ងុំ សប្បាយចិត្តសិនចុះ ហឹស! មូលហេតុដែលពួកគេស្អប់ខ្ងុំដោយគ្នាពួកគេមានម្នាក់សារភាពស្នេហ៍ដាក់ខ្ងុំ(ព្រោះខ្ងុំស្អាតនោះអីមិនចាញ់ប្រុសអម្បាញ់មិញទេ)តែខ្ងុំបដិសេធហើយធ្វើគេខឹងខ្ងុំយ៉ាងខ្លាំង ដោយព្រួតគ្នាតាមរករឿងខ្ងុំរហូតហើយចោទខ្ងុំថាជាខ្ទើយ អាចថាត្រូវម្យ៉ាងដែរព្រោះខ្ងុំស្រលាញ់ប្រុសដូចគ្នា តែគ្រាន់តែស្រលាញ់ប្រុសដូចគ្នាមិនមែនខ្ទើយទេបាទ (ពិតមែនរឺស្រលាញ់ភេទដូចគ្នាមិនមែនខ្ទើយ?)វ៉ល់ហើយខ្ងុំ។
តែនេះម៉ោងប៉ុន្មានហើយ ខ្ងុំប្រញាប់លើកដៃមើលនាឡិការ អូយ ស្លាប់ហើយជិតដល់ម៉ោងធ្វើការ ។ខ្ងុំប្រញាប់ដើរទៅរកកង់ជិះនៅកន្លែងធ្វើរការ អូភ្លេចណែនាំឈ្មោះខ្លួនអែង៖
ខ្ងុំឈ្មោះសាលីជាឈ្មោះហៅក្រៅតែថាឈ្មោះក្នុងសាលាមិនមែនចឹងទេ ខ្ងុំនៅតែពីរអ្នកលោកយាយខ្ងុំតែប៉ុណ្ណោះ ខ្ងុំគ្មានសាច់ញាតិណាទេ នៅតែពីរអ្នកយាយក្រខ្សត់ណាស់ ទើបខ្ងុំរៀនបណ្ដើរប្រឹងប្រែងធ្វើរការបណ្ដើរ ខ្ងុំទើបតែរៀបចប់វិទ្យាល័យហើយចូលសាកលឆ្នាំទី១ អាចថាខ្ងុំអាចចូលរៀនសាកលបានដោយសារខ្ងុំជាសិស្សពូកែរៀនបាននិទ្ទេសល្អទើបរៀនមិនចាំបាច់បង់លុយ ហើយការងារខ្ងុំមិនធំដុំអីប៉ុន្មាននោះទេ(អ្នករត់តុនិងហា)។ខ្ងុំធ្លាប់លឺលោកយាយប្រាប់ខ្ងុំថាខ្ងុំជាកូនកំព្រាគាត់រើសបាននៅក្រោមដើរត្នោតពេលនោះខ្ងុំឈឺខ្លាំង គាត់ថាបើមិនបានគាត់យកទៅពេទ្យទាន់ទេខ្ងុំប្រហែលជាស្លាប់បាត់ហើយ។រឿងកន្លងផុតយូរកាលនិងខ្ងុំអាយុត្រឹម៥ឆ្នាំ មិនចាំអ្វីបានសោះ មិនចាំថាហេតុអីខ្ងុំទៅនៅក្រោមដើរត្នោតផង តែខ្ងុំចាំតិចៗថាដូចជាមានអ្នកណាម្នាក់ទៅចោលខ្ងុំដូចជាចិត្តដាច់ទុកអោយខ្ងុំស្លាប់នៅទីនោះ។
......................................................................
សូមរងចាំតាមដានភាគបន្ត!


2 comments:

  1. ខ្ញុំក៏ធ្លាប់ស្រីៗក្នុងថ្នាក់មើលងាយដូចរឿងរយលានសន្យា ដែរតែខ្ញុំចិត្តក្តៅ ថ្ងៃមួយលោកគ្រួហៅខ្ញុំឲ្យឡើងក្តាខៀនស្រីហ្នឹងស្រែកបន្ទរ អាខ្ទើយឡើងក្តារខៀនខ្ញុំក៏ស្ទុះងើប តែមោនសំដៅក្តារខៀនទេចាប់នាងម្នាក់ហ្នឹងឲ្យក្រោកឈហើយចាប់បឺតមាត់រហូតទាល់តែស្រីក្នុងថ្នាក់យំបានឈប់ ចាប់តាំងពីថ្ងៃនេះមកស្លូតឯង

    ReplyDelete
    Replies
    1. ខ្លាំងណាស់យើង តែអោយរាងស្រីៗមួយចំនួន កុំអោយចេះតែហៀន

      Delete