Breaking

Saturday, June 9, 2018

ហេតុអ្វីបានជាហ្គេយ៍ត្រូវបានសង្គមមើលងាយ និងមិនអោយតំលៃ?


#មិនសំតំលៃ 
ពពួកហ្គេយ៌មួយចំនួន ជានិច្ចជាកាលតែងតែទាមទាអោយមនុស្សទូទៅគេគោរព្ធសិទ្ធក្នុងការស្រលាញ់របស់ខ្លួន ឬទាមទាអោយគេយលព្រមលើតំលៃនៃក្ដីស្នេហារបស់ខ្លួន តែអាកប្បកិរិយាឬចរិតលក្ខណះផ្ទាល់ខ្លួនគេបញ្ចេញនៅតាមបណ្ដាញសង្គមឬទីសាធារណះមួយចំនួនគឺមិនអោយតំលៃខ្លួនឯងទាល់តែសោះ ដូចជាការបញ្ចេញស្តេថឺសស្វែងរកដៃគូសិច ការប្រកាស់លក់ខ្លួន ការនិយាយពីអវះយវះភេទជ្រៅៗដោយគ្មានភាពខ្មាស់អៀន ឬការបង្ហាញរូបភាពអាសអាភាសផ្ទាល់ខ្លួនឬអ្នកដ៏ទៃ នៅក្នុងក្រុមឬបណ្ដាញសង្គមទូទៅជាដើម ដោយច្រើនពួកគេច្រើនតែលេងអាខោនមិនពិតដើម្បីមានរបាំងមុខការពារ កុំអោយគេស្គាល់ខ្លួន ព្រោះគេគិតថាគេនៅទីងងឹតគ្មានអ្នកណាម្នាក់ស្គាល់គេ គេអាចបញ្ចេញឬចែករំលែកអ្វីៗតាមចិត្តគេចង់ គេមិនព្រមគិតពីតំលៃសីលធម៌សោះ គេគិតថាវាជាសិទ្ធក្នុងការបង្ហាញរបស់គេ ព្រោះវាជាការនិយាយពីខ្លួនឯងតែប៉ុន្នោះមិនពាក់ពាន់អ្នកណាម្នាក់ទេ តែគេភ្លេចគិតថាចរិតបែបនេះវាជាកញ្ចក់ឆ្លុះប្រាណគេរួមទាំងមនុស្សប្រភេទដូចគេផង។ 
ចរិតដែលគ្មានសីលធម៌ធ្វើអ្វីតាមតែចិត្តនិងតណ្ហាផ្ទាល់ខ្លួនមិនខ្លាចប៉ះពាលអ្នកដទៃបែបនេះ តើអ្នកណាគេនិងអោយតំលៃព្រមទទួលសិទ្ធនៃសេចក្ដីស្នេហារបស់យើងទៅ ត្រូវចាំណា មុនណឹងគេផ្ដល់តំលៃអោយយើង ដាច់ខាតយើងត្រូវតែអោយតំលៃលើខ្លួនឯងជាមុនសិន។ បើយើងបន្ថោកខ្លួនឯងហើយ សំណាស់ និងអោយគេមើលងាយជាន់ឈ្លីយើង។ ហើយចង់ប្រាប់មួយទៀតសម្រាប់អ្នកដែលចង់ស្វែងរកសេវាផ្លូវភេទឬចង់បង្ហាញភាពអាសអាភាសតាមផ្លូវណាមួយ សូមកុំមករកនៅក្នុងទំព័រមួយនេះអី ព្រោះបើខ្ញុំដឹង ខ្ញុំនិងបេនអ្នកចោលមិនខានទេ។ ទីនេះចែករំលែកតែការកម្សាន្តនិងការអបរំទាំងឡាយណាដែលមិនប៉ះពាល់ដល់កិត្តិយសក្នុងភាពជាមនុស្សតែប៉ុន្នោះ៕
#Khmer_Novel_69

No comments:

Post a Comment