Breaking

Saturday, July 14, 2018

រឿង​ រយលានសន្យា រយលានស្អប់(ភាគទី៦)

រឿង​ រយលានសន្យា រយលានស្អប់
(ភាគទី៦)
និពន្ធដោយ Ly_Heng
#Khmer_Novel_69



ខ្ងុំបានដើរទៅរកទ្វារបន្ទប់តែថាលោកអរុណបានចាប់ដៃខ្ងុំជាប់ហើយហើយរុញបោះទៅលើពូកគេងរបស់គេ
-
ចង់ទៅណាការងារធ្វើមិនទាន់ហើយទេ
ចប់ហើយខ្ងុំដឹងតែចប់តែម្ដងមួយសារនេះ ច្បាស់ណាស់ថាពេលនេះគេចង់ចាប់រំ………………ខ្ងុំ
គេបានផ្ដួលខ្លួនគេមកលើពូកជិតខ្ងុំហើយពាក្យចុងក្រោយដែលគេនិយាយគួរអោយហួសចិត្តនោះគឺ    កោសខ្យល់អោយខ្ងុំបន្តិច!!!!សាំណាស់ ស្មានតែធ្វើស្អីផ្សេង
…………………………………………………………………………
បន្ទាប់ពីកោសខ្យល់អោយគេរួចម៉ោង ៧ យប់ល្មមខ្ងុំក៏លាគេទៅផ្ទះវិញគេឃាត់អោយខ្ងុំនៅគេងជាមួយគេមួយយប់ដែរតែខ្ងុំបដិសេធបើគេងជាមួយគេមែនប្រាកដជាអស់នេះជាមិនខាន។
នៅតាមផ្លូវខ្ងុំបានដើរតែម្នាក់អែងដោយសារតែកង់ខ្ងុំត្រូវបានឡានបុកខ្ទេចអស់នៅមិនទាន់បានទិញថ្មីនៅឡើយ ខ្ងុំដើរយូរទៅក៏មានអារម្មណ៍ថាមានមនុស្សប្រុសម្នាក់ដើរតាមខ្ងុំពីក្រោយខ្នង យប់នេះមិនសូវមានឡានម៉ូតូបើកច្រើនទេធ្វើអោយខ្ងុំរាងភ័យតិចៗដែរ គេដើរកាន់តែមកជិតខ្ងុំទៅៗ ខ្ងុំក៏ដើរកាន់តែលឿនជាងមុនតែគេក៏នៅតែដើរលឿនជាងមុនដូចគ្នា ខ្ងុំសម្រេចចិត្តថាងាកទៅមើលគេពីក្រោយ មនុស្សប្រុសពាក់ម៉ាស់ម្នាក់បានហូតកាំបិតពីហោប៉ៅគេបម្រុងនិងយកចាក់ខ្ងុំតែខ្ងុំដឹងខ្លួនគេចបានមុនខំអីស្លាប់មិនខានទេ ខ្ងុំប្រញាប់រត់ហើយស្រែកអោយគេជួយតែថាផ្លូវនេះមិនមានមនុស្សដើរកាត់ទេ ហើយគេក៏រត់ដេញខ្ងុំពីក្រោយដែរ ខ្ងុំឆ្ងល់ណាស់មិនបានមានរឿងអីជាមួយអ្នកណាផងហេតុអីមួយរយះនេះជួបរឿងបែបនេះញឹកម្លេះ?ខ្ងុំព្យាយាមរត់គេចពីគេតែគេនៅតែតាមខ្ងុំមិនព្រមឈប់ឡើយ អ្វីដែលកាន់តែយ៉ាប់ជាងនេះទៅទៀតនោះគឺខ្ងុំបានជំពប់ជើងនិងដុំថ្មដ៏ធំមួយធ្វើអោយខ្ងុំដួលទៅលើដីភ្លាមៗហើយគេក៏តាមខ្ងុំទាន់
-
កុំ កុំធ្វើអីខ្ងុំអី បើចង់បានអីប្រាប់ខ្ងុំមកបើខ្ងុំមានខ្ងុំនិងអោយណា កុំធ្វើបាបខ្ងុំអី
ខ្ងុំលើកដៃសំពះអង្វរគេក្រែងគេអាណិតហើយឈប់ធ្វើបាបខ្ងុំ តែផ្ទុយទៅវិញគេបែរជាលើកកាំបិតដ៏មុតស្រួចតម្រង់ចាក់មកលើដើមទ្រូងខ្ងុំតែថា
វឹះ
មួយមនុស្សប្រុសម្នាក់ពាក់សណ្ធានជាប៉ូលិស(មើលមិនសូវឃើញមុខទេព្រោះងងឹតពេក)បានទាត់ដៃដែលគេកាន់កាំបិតចេញធ្វើអោយកាំបិតនោះខ្ទាតទៅឆ្ងាយបិះនិងស្លាប់ហើយខ្ងុំសំណាងហើយដែលមានគេមកជួយ ដឹងសភាពការណ៍មិនស្រួលមនុស្សប្រុសបិទម៉ាស់នោះក៏រត់គេចខ្លួនបាត់ទៅ
-
អរគុណលោកខ្លាំងណាស់ដែលបានជួយជីវិតខ្ងុំ
-
មិនអីទេនេះជាតួនាទីខ្ងុំស្រាប់ហើយ មានត្រូវត្រង់ណាទេ
-
អត់ទេគង់តែបានលោកមកជួយទាន់ខំអីមិនរស់ទេខ្ងុំ
-
ផ្ទះនៅម្ដុំណាដែរចាំខ្ងុំជូនទៅ
-
បានមិនអីទេលោកខ្ងុំអាចដើរទៅបាន អរគុណលោកខ្លាំងណាស់
-
ដើរទៅខ្លួនអែង?ចុះបើមានករណីនេះកើតឡើងលើខ្លួនអែងម្ដងទៀតតើគិតយ៉ាងណា?
-
គឺ គឺ
-
មិនបាច់និយាយច្រើនទេឡើងឡានមកចាំខ្ងុំជូនទៅ
-
បាទ ខ្ងុំពិតជាអរគុណណាស់
ខ្ងុំក៏បានឡើងឡានទៅជាមួយគេទៅ នៅក្នុងឡានខ្ងុំបានលួចមើលមុខគេតិចៗយីអាបិប៉ូលិសនេះសង្ហាណាស់តើមើលយូរៗទៅកាន់តែស្អាតទៅចង់លង់ហើយខ្ងុំ មិនបានទេសម្រួលអារម្មណ៍សិនខ្ងុំ(ឃើញប្រុសស្អាតមិនបានសោះខ្ងុំ)
-
ឈ្មោះអីដែរ?
គេសួរឈ្មោះខ្ងុំ
-
ឈ្មោះសាលីបាទ ចុះបងប្រុសវិញ?
-
អូ បងឈ្មោះសត្យា
-
ហា ឈ្មោះសត្យាពិតជាពិរោះមែនបងប្រុស
-
ហាហា ចេះបញ្ចោរបងទៀតអែងនេះ
-
ខ្ងុំនិយាយមែនតា ផ្ទះខ្ងុំនៅខាងមុខនិងហើយបងប្រុស
-
អូ វិះនិងហួសផ្ទះរវល់តែនិយាយ
-
ហាហា អរគុណបងប្រុសខ្លាំងណាស់
-
បាទ មិនអីទេបើមានអាកាសជួបគ្នាម្ដងទៀតណា!
-
បាទ បាយបាយ
-
លាសិនហើយអាប្អូនប្រុស
គេដាក់ខ្ងុំនៅមុខផ្ទះហើយក៏វិលត្រឡប់ទៅវិញទៅ មួយរយះនេះជួបតែប្រុសស្អាតៗចិត្តល្អច្រើនម្លេះខ្ងុំសង្ស័យតែធ្វើបុណ្យដល់ហើយ ហេហេ!!!
………………………………………………………………………
-
អ្នកម៉ាក់ខ្ងុំមិនសុខចិត្តទេ បងអរុណមិនខ្វល់ពីខ្ងុំដូចមុនសោះ
-
មែនរឺម៉ានី
-
មែនហើយ ហើយពេលនេះគាត់ចាប់អារម្មណ៍មនុស្សប្រុសបម្រើក្នុងផ្ទះយើងទៀត ម៉ាក់ក៏ដឹងថាគាត់ស្រលាញ់ទាំងប្រុសទាំងស្រី ថ្ងៃណាមួយគាត់ច្បាស់ជាទៅចោលខ្ងុំមិនខាន
-
ត្រូវហើយព្រោះអែងជាប្អូនស្រីគេ គេទុកអែងត្រឹមជាប្អូនស្រីប៉ុណ្ណោះ
-
ខ្ងុំមិនខ្វល់ទេថាគាត់ទុកខ្ងុំជាអ្វី ខ្ងុំមិនអោយបងអរុណបានទៅលើអ្នកណាទាំងអស់ ខ្ងុំស្រលាញ់បងអរុណ
-
នៅងប់ងល់និងវាទៅ តិចទៀតគ្មានបានសូម្បីតែមួយរៀលពេលតានោះស្លាប់បាត់
-
អ្នកម៉ាក់!
-
បានហើយបើចង់អោយយើងកម្ចាត់អាក្មេងនោះចេញពីផ្ទះនេះ អែងត្រូវធ្វើការអោយយើងមួយសិន
-
មិនមែនអោយខ្ងុំយកថ្នាំបំពុលទៅអោយលោកប៉ាផឹកទេណា
-
មែនអែងត្រូវតែធ្វើ
-
ខ្ងុំមិនធ្វើដាច់ខាត
-
អែងត្រូវតែធ្វើ អែងបើកភ្នែកមើលទៅថាវាដែលយកភ្នែកមកមើល២អ្នកម៉ែកូនយើងអត់ វាយកចិត្តទុកដាក់តែកូនប្រុសវានិង
-
ទោះយ៉ាងណាក៏គាត់ជាប៉ារបស់ខ្ងុំដែរ
-
តែគេមិនមែនជា……..
-
មិនមែនជាអី?
-
គ្មានអីទេ ណាកូននីកូនត្រូវតែធ្វើអោយម៉ាក់ណា នេះមិនមែនជាថ្នាំបំពុលទេ គ្រាន់តែធ្វើអោយវាខ្សោយទៅៗប៉ុណ្ណោះមិនទាន់ស្លាប់ទេ ពេលធ្វើបានសម្រេចនោះទ្រព្យសម្បត្តិនិងធ្លាក់មកលើយើងទាំងអស់
-
បានហើយខ្ងុំមិនចង់និយាយអ្វីទាំងអស់នៅពេលនេះ ខ្ងុំលាម៉ាក់ទៅហើយ
បន្ទាប់ពីស្មុគស្មាញក្នុងចិត្តគិតអ្វីមិនចេញម៉ានីក៏សម្រេចចិត្តដើរចេញទៅ
…………………………………………………………………………
ថ្ងៃធ្វើការបន្ទាប់
ខ្ងុំកំពុងតែបាញ់ទឹកដាក់ស្មៅគាប់ជួនបានជួបអ្នកមីងកេសរល្មមគាត់ដើរមកជិតខ្ងុំរួចនិយាយអ្វីម្យ៉ាង
-
យ៉ាងម៉េចហើយសាលី
-
បាទ អ្នកមីង?
-
គឺបងអែងហៅអោយជួយអ្វីដែរម្សិលមិញនិង
-
អូ គឺជួយកោសខ្យល់អោយគាត់និងណាមីង
-
គ្រាន់តែកោសខ្យល់សោះធ្វើអោយពិបាកដល់ក្មួយដែរយ៉ាប់ណាស់ក្មួយមីងនេះ
-
ហាហា មិនអីទេមីងរឿងតិចតួចតា
-
អូ ភ្លេចប្រាប់ពេលមីងមិននៅជួយមើលផ្ទះអោយមីងផងជាពិសេសគឺប៉ាអរុណណា គាត់ឈឺកុំអោយអ្នកណាទៅរំខានគាត់
-
បាទ មីងខ្ងុំនិងជួយមើលអោយមីង
-
ល្អណាស់ពេលអត់ពីយើងទៅសង្ឃឹមលើអែងហើយណា
-
អ្នកមីងនិយាយធ្វើមើលតែលាខ្ងុំទៅរហូតអញ្ចឹង
-
ជីវិតមនុស្សមិនទៀងទេមិនដឹងថាថ្ងៃខាងមុខយើងជួបអ្វីខ្លះទេចឹងមីងចេះតែផ្ដាំក្មួយទៅ
-
មែនហើយអ្នកមីង
-
បើអត់ពីមីងហាមដាច់ខាតកុំទៅចោលប៉ាអរុណណាគាត់មានតែមីងនេះហើយដែលជួយមើលសុខភាពគាត់បើអត់ពីមីងគឺក្មួយនិងហើយក្រៅពីក្មួយគឺមីងមិនទុកចិត្តអ្នកណាទាំងអស់
-
បាទអរគុណអ្នកមីងដែលបានផ្ដល់សេចក្ដីទុកចិត្តលើក្មួយ
-
មនុស្សល្អទៅដល់ណាក៏គេស្រលាញ់ដែរក្មួយចាំទុកទៅ
-
បាទអ្នកមីង
-
ចឹងមីងទៅមានការនៅក្រៅតិចលាសិនហើយ
-
បាទអ្នកមីង
អ្នកមីងកេសរក៏បានជិះឡានចេញទៅ
ដល់ពេលដែលខ្ងុំបានបាញ់ទឹកហើយល្មមខ្ងុំក៏ប្រញាប់ទៅជូនសាឡុងដូចមុនអញ្ចឹងខ្ងុំដើរទៅក្រឡេកឃើញអ្នកមីងម៉ាឡៃនៅតាមបង្អួតគាត់អើតឡើមៗនៅក្បែរដើមឈើខាងផ្ទះហាក់ចង់ធ្វើអ្វីមួយទៀតហើយ មែនហើយលើកមុនគាត់ដាក់ថ្នាំក្នុងទឹកក្រូចយកអោយអ្នកណាគេផឹកទៅន ភ្លេចប្រាប់អ្នកមីងកេសរអោយឈឹង មិនបានទេលើកនេះត្រូវតែតាមដានគាត់ម្ដងខ្លាចធ្វើអីមិនល្អជាមិនខាន។ខ្ងុំក៏ដើរទៅកៀនដើមឈើមួយៗយ៉ាងប្រុងប្រយ័ត្នបំផុតខ្លាចគាត់ឃើញខ្ងុំ ហើយក៏ឃើញគាត់និយាយទូរស័ព្ទដូចតទៅ
-
អាឡូ បងនាងកេសរវាចេញទៅហើយប្រាកដអត់ថាយប់មិញបងលួចកាត់ខ្សែហ្រ្វាំងឡានវា
-
មែនហើយបងបញ្ជាអោយកូនចៅបងទៅកាត់ខ្សែហ្វ្រាំងឡានវាហើយ អូនកុំភ័យបន្តិចទៀតនិងមានទូរស័ព្ទតេចូលក្នុងផ្ទះលូវហើយ
កាត់ខ្សែហ្រ្វាំង ស្លាប់ហើយអ្នកមីងកេសរ
ខ្ងុំយកដៃខ្ទប់មា2ត់ភ្ងាត់ផ្អើលយ៉ាងខ្លាំងនៅពេលលឺគេកាត់ខ្សែហ្វ្រាំងអ្នកមីងកេសរ សុំកុំអោយគាត់កើតអីអោយសោះណា
-
ហាហា បងអែងពិតជាពូកែណាស់សុំសរសើបន្តិចទៀតអ្វីៗនិងបានមកលើយើងទាំងអស់
-
ចុះអាកញ្ចាស់នោះអូនចាត់ការយ៉ាងម៉េចហើយ
-
អូនបានលួងនាងម៉ានីអោយវាដាក់ថ្នាំយកទៅវាផឹកហើយបន្តិចទៀតវានិងព្រមហើយ
ដាក់ថ្នាំអោយប៉ារបស់អរុណផឹកនេះគាត់លេងមែនទេនហើយតើ តើខ្ងុំត្រូវធ្វើយ៉ាងម៉េចទើបល្អទៅអ្នកទាំងអស់គ្នាជួយប្រាប់ខ្ងុំផង!!!
…………………………………………………………………………
ទឺត ទឺត ទឺត
សម្លេងទូរស័ព្ទបានបន្លឺឡើងនៅក្នុងផ្ទះ អរុណបានចាប់ទូរស័ព្ទនិយាយ
-
អាឡូនេះជាសាច់ញាតិជនរងគ្រោះមែនទេ ពេលនេះគាត់កំពុងតែក្រឡាប់ឡានរងរបួសយ៉ាងធ្ងន់ធ្ងរមិនដឹងថាមានជីវិតរស់ទៀតរឺអត់ទេ
អរុណទម្លាក់ទូរស័ព្ទចុះហើយប្រញាប់បើកឡានចេញទៅ!!!
អ្នកមីងកេសរបានចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ឃើញបែបនេះទើបដឹងថាមីងម៉ាឡៃពិតជាសាហាវព្រៃផ្សៃមែន តើខ្ងុំគួរយករឿងនេះទៅប្រាប់អ្នកណាទៅ ?
ខ្ងុំនឹកសម្ដីអ្នកមីងកេសរអោយផ្ដាំមើលប៉ារបស់លោកអរុណផងនឹកដូចនេះខ្ងុំក៏ប្រញាប់ឡើងទៅបន្ទប់ប៉ាលោកអរុណមើលគាប់ជួនប៉ះម៉ានីយកទឹកក្រូចទៅអោយប៉ាលោកអរុណល្មមក្នុងទឹកក្រូចនោះពិតជាមានថ្នាំពុលមិនខាន ខ្ញុំប្រញាប់ទៅរារាំងនាងភ្លាម
-
នាងយកទឹកក្រូចទៅណា?
-
ជៀសអាខ្ទើយ យើងយកអោយអ្នកណាផឹកស្រេចតែយើង
-
ក្នុងទឹកក្រូចនេះមានថ្នាំពុលមែនទេ
-
អែងនិយាយស្អី លូវអែងព្រហើនណាស់ចូលមកដល់ក្នុងផ្ទះធំទៀត លូវមកនិយាយស្មើនិងយើងទៀត អ្នកណាជាម្ចាស់អ្នកណាជាកូនចៅ
-
ម្ចាស់របស់ខ្ញុំគឺជាអ្នកមីងកេសរតែម្នាក់គត់ ដូចនេះគាត់អនុញ្ញាតអោយខ្ងុំមើលផ្ទះនេះជំនួសគាត់ពេលគាត់មិននៅ
-
អែង យកស្អីមកនិយាយអ្នកមីងនិងរឺអោយអ្នកបម្រើដូចអែងមើលការខុសត្រូវជំនួសគាត់ ហាហាគួរអោយអស់សំណើចពេលនេះគាត់ចូលពេទ្យហើយនិយាយមិនបានអែងចេះតែថាទៅពិតទេ?កុំមកល្បិចដាក់យើងឆាប់ចេញពីទីនេះភ្លាមទៅ!
នាងក៏រុញខ្ងុំចេញពីមាត់ទ្វារហើយបើកចូលទៅ នេះមែនហើយខ្ញុំជាអ្នកក្រៅមានសិទ្ធិអីទៅឃាត់នាងបានតែយ៉ាងណានាងយកថ្នាំពុលអោយប៉ាលោកអរុណផឹក ធ្វើយ៉ាងម៉េចទៅ? ខ្ងុំក៏បានមកសួនផ្កាវិញកំពុងតែគិតថាគួរធ្វើយ៉ាងម៉េចបន្តស្រាប់តែមានកាផ្លេរឡានរោទិ៍នៅមុនផ្ទះខ្ងុំក៏ប្រញាប់រត់ទៅមើលមនុស្សប្រុសសង្ហាពាក់វ៉ែនតាម្នាក់បានចុះពីលើឡាន រួចដើរសំដៅមករកខ្ងុំហើយដោះវ៉ែនតាចេញការពិតគេជាអ្នកដែលជួយខ្ងុំយប់មុនតើ
-
សួស្ដី ជួបគ្នាទៀតហើយសាលី
-
ហាសលោកសត្យាតើ សប្បាយចិត្តណាស់ដែលបានជួបលោកម្ដងទៀត
-
បងក៏ដូចគ្នា អូ សាលីនៅទីនេះធ្វើអីដែរ
-
គឺ គឺ ធ្វើជាអ្នកថែសួរ ហេហេ
-
មានអីការងារអ្វីក៏សុទ្ធតែមានតម្លៃទាំងអស់ណាស់
-
បាទ និយាយត្រូវណាស់បងប្រុស មែនហើយបងមកមានការងីដែរនៅទីនេះ?
-
បងមកជួបអរុណបន្តិច គេនៅទេ?
-
បាទ នៅតាស សូមអញ្ចើញចូលមក
-Ok
ខ្ងុំបានបើកទ្វារអោយគេយកឡានចូល គេចតឡានរួចរាល់ក៏ដើរចូលក្នុងផ្ទះទៅជួបលោកអរុណ
នៅក្នុងផ្ទះអរុណកំពុងតែអង្គុយទល់មុខសត្យាតែពីរអ្នកហាក់ចង់និយាយរឿងសំខាន់អ្វីមួយអញ្ចឹង
…………………………………………………………..
សត្យាអង្គុយសញ្ចឹងមួយភ្លែតក៏និយាយទៅកាន់អរុណ
-
តាមប៉ូលិសស្រាវជ្រាវរួចមកបានអោយដឹងថាឡានអ្នកមីងកេសរបានដាច់ហ្រ្វាំង
ដាច់ហ្រ្វាំង? វាមិនអាចទេនេះច្បាស់ជាពិនិត្យមើលខុសហើយ
-
មិនខុសតេ នេះអែងមិនទុកចិត្តយើងមែនទេ?
-
មិនមែនអញ្ចឹងទេ! តែថាឡានគាត់តែងតែទៅត្រួតពិនិត្យរាល់១ខែម្ដងព្រោះខ្លាចមានបញ្ហាបើអោយដាច់ខ្សែហ្រ្វាំងងាយៗវាដូចជាមិនពិតទេ
-
យើងថាមិនមែនវាដាច់ដោយខ្លួនអែងទេ
-
អែងនិយាយស្អីនិង
-
យើងថាមានអ្នកលួចកាត់ខ្សែហ្រ្វាំងឡាន
-
ហាស មានអ្នកលួចកាត់ខ្សែហ្រ្វាំងឡាន?
-
មែនហើយ
…………………………………………………………………..
នេះលោកសត្យាជាមិត្តភក្តិជិតស្និតរបស់លោកអរុណតើសូមសរសើគេពូកែរកមិត្តស្អាតៗបានច្រើនដល់ហើយ តែថាគេចូលទៅនិយាយអីនៅក្នុងបានជាយូរម្លេះ ខ្ងុំដើរទៅដើរមករងចាំមើលគេចេញមកមួយសន្ទុះមកលោកសត្យាក៏ចេញមកព្រមជាមួយលោកអរុណដែរ ខ្ងុំក៏ដើរទៅញញឹមរាក់ទាក់លោកសត្យា
-
ទៅវិញហើយមែនបងប្រុស?
-
បាទ ទៅវិញហើយអាប្អូន អែងញញឹមចឹងស្អាតតើ
-
ហាហា ស្អាតអីអាក្រក់សឹងអី
-
បងនិយាយមែនណា
-
បានហើយទៅទៅសត្យាកុំនៅតាប៉ែជាមួយគេ
-
តែយើងចង់និយាយលេងជាមួយគេបន្តិច
-
និយាយទៅយើងចូលក្នុងផ្ទះ
លោកអរុណក៏ដើរចូលក្នុងផ្ទះទាំងទឹកមុខកាច ហើយកើតស្អីគេនិងចេញមកពីក្នុងផ្ទះមិញទឹកមុខល្អសោះដល់លូវប្រែប្រួលលឿនម្លេះ?យ៉ាប់ណាស់
-
សាលីអត់រៀនទេអីរាល់ថ្ងៃ?
-
បាទ រៀនតើតែសាលាខ្ញុំឈប់បីខែ
-
អ ចឹងទេហេស
-
អូមែនហើយបងនិយាយអីមិញជាមួយលោកអរុណបានយូរម្លេះ?
-
គ្មានអីទេ រៀនសំខាន់បន្តិចបន្តួច
គេជាប៉ូលីស ខ្ញុំគួរតែយករកអ្នកមីងម៉ាឡៃដាក់ថ្នាំពុលអោយប៉ារបស់លោកអរុណផឹកនិងលួចកាត់ខ្សែហ្រ្វាំងឡានអ្នកមីងកេសរប្រាប់ទេ?តែខ្ងុំគ្មានភស្តុតាងច្បាស់លាស់ចឹងពិបាកនិយាយណាស់។កំពុងតែគិតៗស្រាប់តែសត្វអីមិនដឹងចូលភ្នែកខ្ញុំ ខ្ញុំញីភ្នែកយ៉ាងខ្លាំង
-
កើតអីមែនទេសាលី
-
គឺសត្វចូលភ្នែកខ្ញុំនិងណា
-
កុំញីមកនេះបងមើលភ្នែកអោយ
គេក៏ដើរចូលមកេជិតខ្ញុំហើយក៏ផ្លុំភ្នែកអោយខ្ញុំទៀត
-
បានធូរនៅសាលី?
-
បាទ ធូរហើយអរគុណណាស់បងប្រុស
-
មិនអិទេ ដល់ម៉ោងបងទៅល្មម លាសិនហើយសាលីសង្ឃឹមជាគ្នាទៀតណា
-
បាទ ដូចគ្នាបងប្រុស
លោកសត្យាក៏បើកឡានចេញទៅស្របពេលតូរស័ព្ទខ្ញុំរោទិ៍ល្មមលេខប្លែកតើណាគេនិង
(
អាឡូ ជំរាបសួរ)
(
ឡើងមកជួបខ្ញុំនៅក្នុងបន្ទប់)
(
តែ……………)
នេះមិនទាន់និយាយស្អីគេបិទបាត់ គេមានរឿងស្អីនិយាយជាមួយខ្ងុំនិង?
ខ្ងុំបានដើរមកដល់ក្នុងបន្ទប់គេហើយគោះទ្វារ
តុកតុក
-
ចូលមកទ្វារអត់ចាក់គន្លឹះ
-
លោកមានរឿងអីនិយាយគ្នានៅខាងក្រៅបានតើ
-
តែខ្ញុំចង់និយាយនៅទីនេះឆាប់ចូលមក
ខ្ញុំឈរអេសអុញនៅមុខទ្វារទម្រាំតែដាច់ចិត្តបើកចូលទៅ ក៏ឃើញគេអង្គុយនៅកៅអីបែរមុខទៅម្ខាងទៀតក្នុងពេលខ្លួនគេទទេរមិនពាក់អាវ
-
មានការអីដែរលោកអរុណ?
-
ចូលចិត្តគេមែនទេ?
-
ចូលចិត្តអីគេ?នេះគេនិយាយពីអីនិង
-
ចូលចិត្តអ្នកណា ខ្ងុំអត់យល់
-
ឃើញថាអ្នកទាំងពីរទើបតែជួបគ្នាសោះស្និតស្នាលដល់ហើយ ប្រាប់មកថាពេញចិត្តគេមែន?
អរ អាគាត់នេះនិយាយពីខ្ញុំនិងលោកសត្យាតើ ហាហា សង្ស័យតែប្រច័ណ្ឌខ្ញុំនិងគេហើយ
-
រឿងអម្បាញ់និងមែន?ខ្ញុំនិងគេធ្លាប់ជួបគ្នាហើយគេ
-
មិនបាច់និយាយដោះសារទេខ្ងុំឃើញសកម្មភាពអ្នកទាំងពីរពីបន្ទប់ខ្ងុំទៅហើយ ឃើញថា……….
-
ឃើញថាយ៉ាងម៉េច?
-
ស្រលាញ់គ្នាមែនទេ
យីសូម្បីតែមិត្តភក្តិខ្លួនអែងក៏ប្រច័ណ្ឌដែរ ដល់ដំណាក់កាលនេះនិយាយបញ្ឈឺគេអោយក្អួតឈាមតែម្ដងមើល
-
មែនហើយហើយវាយ៉ាងម៉េចលោកដែរ
គេមិននិយាយអ្វីបន្តហើយដើរទៅចាក់គន្លឹះទ្វារហើយបានរុញខ្ងុំអោយដេកទៅលើពូករួចយកមុខគេមក-ដាក់ជិតមុខខ្ញុំហើយនិយាយ
-
យ៉ាងម៉េចរឺ?តែខ្ញុំមិនព្រមទេគឺអែងជារបស់យើងតែម្នាក់គត់
គេនិយាយពាក្យនេះមកធ្វើអោយខ្ញុំគាំងមិននិយាយអីបន្ត ព្រោះមិនដែលដឹងថាគេស្រលាញ់ខ្ញុំពីមុនសោះទើបតែពេលនេះទើបយល់ បេះដូងខ្ញុំលោតញាប់ៗយ៉ាងខ្លាំងម្ល៉េះ ពីមុនមកមិនដែលមានអារម្មណ៍បែបនេះទេ គេយកមាត់គេដាក់លើមាត់ខ្ញុំ តែហេតុអ្វីខ្ញុំមិនបដិសេធរឺរើបម្រាស់អញ្ចឹងនេះបញ្ជាក់ថាខ្ញុំក៏មានចិត្តទៅលើគេដែរ តើពេលណាទៅ?ម៉េចខ្ញុំមិនដឹង?យូរហើយអោយតែជួបគេខ្ងុំតែងញញឹមក្នុងចិត្តរហូតតែខ្ញុំមិនបង្ហាញមកឡើយ ពាក្យថាស្អប់គឺគ្រាន់តែនិយាយលួងខ្លួនអែងប៉ុណ្ណោះ តែការពិតស្រលាញ់គេសឹងស្លាប់ទៅហើយ ខ្ញុំបានបិទភ្នែកទទួលយកស្នាមថើបដំបូងពីគេ។
ហើយអ្វីៗដែលពួកគេធ្វើបន្តទៀតគឺបញ្ចប់ត្រឹមការបិទភ្លើងដែលងងឹតមើលលែងឃើញ មិនដឹងថាពួកគេធ្វើអ្វីគ្នាខ្លះទេ សូម្បីតែអ្នកនិពន្ធផ្ទាល់។
………………………………………………………………………..
(
ថ្នាំដែលលោកបងអោយដាក់អោយអាកញ្ចាស់នោះផឹកម៉េចនៅអាដែលចឹងមិនឃើញបានលទ្ធផលសោះ)
(
ម៉េចចឹង?អ្នកដែលផឹកថ្នាំនេះហើយប្រាកដជាខ្សោយនិងឆាប់ស្លាប់)
(
តែវារឹតតែមានកម្លាំងជាងមុនទៅទៀត)
(
នេះអូនប្រាកដអត់ថាវាផឹក)
(
អូនបានអោយនាងម៉ានីវាយកទៅដាក់អោយអាកញ្ចាស់នោះផឹកហើយតើ)
(
តែប្រាកដអត់ថានាងដាក់ថ្នាំអោយវាផឹក?)
(
ខ្ញុំមិនបានមើលវាទៀត)
(
ចឹងអូនសាកតាមដាននាងមើលទៅ)
(
អូខេចឹង)
ម៉ាឡៃដាក់ទូរស័ព្ទចុះទើបនឹកសង្ស័យដល់ម៉ានីថាមិនបានដាក់ថ្នាំពុលអោយប៉ាអរុណផឹក
នៅចង្រ្កានបាយម៉ានីបានច្របាច់ក្រូចដាក់កែវរួចហើយក៏កញ្ចប់ថ្នាំសៗពីហោប៉ៅមកតែនាងមិនហែកដាក់ក្នុងទឹកក្រូចទេបែរជាជំនួសដោយថ្នាំជំនួយកម្លាំងផ្សេងទៅវិញហើយបោះចោលថ្នាំពុលនោះទៅក្នុងធុងសម្រាម ម៉ាឡៃបានតាមដានមើលសកម្មភាពនាងតាំងពីដើមមក នាងខឹងយ៉ាងខ្លាំងក៏ប្រញាប់ដើរមករកម៉ានី
-
មីម៉ានីនាងកូនចង្រៃ
ផាក់
-
អូយ
ម៉ាឡៃបានលើកដៃទះម៉ានីមួយទំហឹងធ្វើអោយថ្ពាល់នាងឡើងក្រហម ហើមភ្លាម
-
ចឹងតើបានជាយើងឆ្ញល់ថាហេតុអីវាមិនស្លាប់ដោយសារនាងអែងមិនយកអោយវាផឹកសោះ
-
អ្នកម៉ាក់ខ្ងុំធ្វើបែបនេះដាក់លោកប៉ាមិនបានទេ
-
នៅខ្លាំងទៀត
-
ខ្ងុំដាច់ខាតមិនធ្វើទេទោះអោយខ្ញុំស្លាប់ក៏ដោយ
ម៉ានីនិយាយផងយំផង
-
បាន បើអែងមិនធ្វើយើងនិងសម្លាប់អរុណចោល
-
អ្នកម៉ាក់គ្មានថ្ងៃសម្លាប់គាត់បានទេ
-
សម្លាប់មិនបាន?ដល់ដំណាក់កាលនេះហើយយើងប្រាប់ទៅចុះនាងកេសរក្រឡាប់ឡានព្រោះអ្វីនាងដឹងទេ?
-
នេះកុំប្រាប់នាថាអ្នកម៉ាក់…….
-
មែនហើយយើងអ្នកបញ្ជាអោយគេកាត់ខ្សែហ្វ្រាំងឡានវា
ម៉ានីយកដៃខ្ទប់មាត់ស្ទើរមិនជឿថាម៉ែរបស់គេចិត្តឃោរឃៅបែបនេះ
-
មិនត្រឹមតែប៉ុណ្ណោះទេ នៅមានម៉ែរបស់អរុណទៀត
-
អ្នកម៉ាក់ជាអ្នកសម្លាប់គាត់មែនទេ?
-
ហាសហាស ត្រូវហើយរឿងអ្វីដែលយើងចង់ធ្វើហើយត្រូវតែធ្វើអោយបាន ពេលនេះដល់វេនអរុណហើយបើមីល្ងង់អែងមិនយកថ្នាំនេះដាក់អោយអាកញ្ចាស់នោះផឹកទេ យើងនិងសម្លាប់វាភ្លាម
-
អ្នកម៉ាក់កុំអី!
-
អញ្ចឹងរើសទៅរវាងអាកញ្ចាស់នោះហើយអ្នកដែលអែងស្រលាញ់តើរើសយកមួយណា?
សូមរងចាំតាមដានភាគបន្ត………………
+
អាថ៌កំបាំងរឿងរបស់ សាលី អរុណ និងសុបិន ត្រូវបានលាតត្រដាង
+
សាលីត្រូវបានគេចាប់ខ្លួន
+
អរុណមិនមែនជាកូនរបស់លោករិទ្ធីសិទ្ធម្ចាស់ភូមិគ្រឹះនេះ
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment