Breaking

Saturday, June 9, 2018

IT មិនមែនទេវតា (ភាគទី ៣)

IT មិនមែនទេវតា

ភាគទី ៣

និពន្ធដោយ នេត្រា 

#Khmer_Novel-69



ពេលលើកទូរស័ព្ទឡើង..............
ភារះ= ជំរាបសួរលោកគ្រូ
រតនា= បាទជំរាបសួរ ពីណាគេដែរនិង
ភារះ= ស្ដាប់សំលេងញុំមិនបានទេអីលោកគ្រូ
រតនា= អ ភារះមេននិង
ភារះ= បាទ ហាស់ហាលោកគ្រូឆាប់ភ្លេចសំលេងញុំមេន
រតនា= បើសំលេងមិនដូចនៅខាងក្រៅផងនិង ហើយបានលេខញុំពីណាមកនិង
ភារះ= ហាស់ហា មិនមែនតែលេខទេ Facebook sky Email របស់លោកគ្រុញុំមានទាំងអស់និង
រតនា= ចឹងមេន ហើយបានមកពីណា
ភារះ= ខ្លាចលោកគ្រូដឹងហើយតើថាប្រធានការរិយាល័យអង្គការដែលលោកគ្រូធ្វើការនិងជាពូរបស់ញុំចឹងបើចង់បានមានអីពិបាក
រតនា=ការពិតចឹងតើចាំទៅរករឿងគាត់មួយ............
ភារះ= គ្រាន់តែលេខទូរស័ព្ទសោះកំណាញ់ដែលលោកគ្រូ និយាយចឹងលោកគ្រូទៅដល់ផ្ទះម៉ោងប៉ុន្នានដែរ
រតនា= បាទម៉ោង៩ ជាង
ភារះ= គ្រប់១០ មែនលោកគ្រូខ្ញុំ គ្រាន់តែយប់ជ្រៅតិចមិនបាន
រតនា= ហាស់ហា ខ្លាចយាយបិតទ្វាផ្ទះមិនអោយចូលដេកនិងណា ហើយកម្មវិធីចប់ហើយអី
ភារះ= បាតទើបចប់មិញៗនិង កាលពីកាត់នំចប់ភ្លាមខំរកមើលលោកគ្រូដែរតែរកមិនឃើញសោះ បើកុំតែបានប៉ាប្រាប់ថាលោកគ្រូនិងពូសុំទៅមុនកុំអីរកលោកគ្រូងាប់ហើយ
រតនា= បាទចង់ប្រាប់ភារះដែរតែឃើញភារះរវល់ទើបមិនបានប្រាប់ ហើយរកញុំធ្វើអីខ្លាចប្រាប់ហើយតើថាញុំចុលរួមបានតែម៉ាភ្លេតទេ
ភារះ= ថីមិនដើររកបើលោកគ្រូទៅមិនប្រាប់ផង ហើយឃើញមិនសូវមាត់ករសុភាពរៀបសាដូចសំពត់ក្នុងផ្នត់ចឹង ប៉ះតែពីណាគេចាប់រំលាភលោកគ្រូទៅញុំមិនវីវរហើយ បានចៅល្អចឹងមកពីណាសងយាយលោកគ្រូវិញទៅ
រតនា= មើលគេនិយាយ បន់អោយតែមានគេចាប់រំលោភតើនិងអាលបានស្គាល់ជាតិនិងគេម្ដង.........
ភារះ= លុល! លោកគ្រូចង់ថានៅកំលោះហ្សីនមេននិង
រតនា= អត់ទេមិនមែននៅហ្សីនទេគឹមិនទាន់បកពីស្រោមតាហ្មង
ភារះ= ហាស់ហាមិនទំនងទេ ស្អាត់ប៉ុនលោកគ្រូហើយ មានចំនេះប៉ុន្នឹងដែរមិនសំណាមិនដែលមានអីនិងគេទេ
រតនា= ភារះមិនជឿមេន
ភារះ= បាទអត់ជឿមេន
រតនា= ហាស់ហា មិនដឹងថាមិចទៀតទេចឹងនោះ ហើយនិយាយចឹងភារះអែងបែបមានច្រើនហើយទេដឹងបានញុំនិយាយការពិតហើយមិនជឿទៀត
ភារះ= បាតមានច្រើនណាស់មិនខ្វះទេអ្នកសុំស្រលាញ់ មានទាំងស្រីមានទាំងប្រុស
រតនា= មានប្រុសសុំស្រលាញ់ទៀត!
ភារះ= បាតមានតើ 
រតនា=ហើយគិតមិចទៅចឹង 
ភារះ= មានមិចអត់ទាំងអស់ទៅ ព្រោះញុំមិនស្រលាញ់គេវិញផង
រតនា= ធ្វើអោយគេឈឺចាប់មិនស្ទើទេចឹងនោះ ហើយកាលបានរកមួយនិងគេ
ភារះ=ញុំ មិនដឹងទេថាឈឺចាប់ប៉ុន្នាព្រោះមិនមែនខ្លួនញុំផង តែអារឿងរកមួយនិងគេ គឺកំពង់រកហើយ ហើយក៏រកឃើញដែរហើយ តែប្រហែលជាកាំពាររបស់ញុំហើយ បានជារកបានអ្នកដែលខ្លួនស្រលាញ់ហើយមិនហៀនសារភាពប្រាប់គេសោះព្រោះគេល្អពេក និងខ្លាចគេទទួលយកញុំមិនបាន
រតនា= មិនអីទេបើមិនសាកល្បងមិចនិងដឹងថាគេស្រលាញ់យើងឬអត់ រូបស្អាតដូចភារះអែង ហើយថែមទាំងជាកូនអ្នកមានទៀតស្រីណាមិនប្រាថ្នា លោកគ្រូជឿជាក់ថាគេប្រាកដជាស្រលាញ់ភារះអែងដែរមិនខាន
ភារះ= ច្បាស់ចឹងផងលោកគ្រូ! បើបានចឹងមែនមិនដឹងជាជីវិតញុំមានន័យប៉ុន្នាទេ ហើយលោកគ្រូថាមិនទាន់មានដែរ នោះ កាលបានរកមួយនិងគេទៅ
រតនា= ប្រហែលជាមិនទាន់ដល់ពេលទេលោកគ្រូនៅរៀនបន្តទៀតអត់ទាន់គិតរឿនិងទេ
ភារះ= នៅតែបាម៉ានខែទៀត លោកគ្រូជាប់បរិញ្ញាប័ត្រហើយនិងនៅចាំដល់កាលទៀត ប្រយ័ត្នគេថាលោកគ្រូមិនចេះស្រលាញ់ស្រីណាលោកគ្រូ............
រតនា= អត់អីទេអោយគេថាទៅ ជាសិទ្ធរបស់គេ ចាំដល់ពេលគង់តែដឹងហើយ
ភារះ= ហាស់ហា លោកគ្រូអើយចាស់អស់ហើយ 
រតនា= ចាស់អីប៉ុន្នឹង បងភារះតែមួយឆ្នាំនិង
ភារះ= មែនអីលោកគ្រូ!
រតនា= បាត ញុំទើបតែអាយុ................ឆ្នាំនិង 
ភារះ= ក្មេងសោះ ញុំស្មានតែលោកគ្រូបងញូំ៦ ៧ ឆ្នាំ
រតនា= មិចមើលមកញុំចាស់ណាស់មែន
ភារះ= អត់ទេ តែឃើញចរិតលោកគ្រូគិតវែងឆ្ងាយដូចមនុស្សចាស់ពេក ទើបគិតថាលោកគ្រូអាយុច្រើន
និយាយចឹងលោកគ្រូចូលសម្រាក់ម៉ោងប៉ុន្នាន
រតនា= បើរាល់ដងស្មានេះចូលមុងហើយ តែថ្ងៃនេះរវល់និយាយជាមួយសិស្សពូកែមិនដឹងជាកាលទេ
ភារះ= ហាស់ហារំខានមែន
រតនា= បាតតិចតួចដែរ
ភារះ= អត់ទុកមុខអោយញុំសោះ ចឹងប៉ុន្នឹងសិនហើយកុំអោយលោកគ្រូថាញុំរំខានខ្លាំង
រតនា= ហាសហា និងហើយចឹងប៉ុន្នឹងសិនហើយ ជំរាបលា សុបិន្តល្អណា
ពេលដាក់ទូរស័ព្ទចុះញុំក៏ឃើញមេសេគ ពីភារះថា សុំទោសដែលរំខានលោកគ្រូដល់យប់ជ្រៅ Good bye and Good dream.ខ្ញុំក៏តបថាមិនអីទេលោកគ្រូនិយាយលេងទេ សុបិន្តល្អដូចគ្នា។
ជាងមួយខែក្រោយភារះនៅតែតេមកលេងខ្ញុំស្ទើតែរាល់ថ្ងៃ ហើយគេចូលចិត្តបបួលខ្ញុំ ដើរលេងនិងទៅញុំអី នៅតាមសួន ឬរមនីយដ្ឋានផ្សេងៗ ហើយគេក៏បាននាំខ្ញុំទៅលេងផ្ទះគេអោយស្គាល់ក្រុមគ្រួសាររបស់គេរឹត តែច្បាស់ ជួនកាលមានពិធីអ្វីម្ដងៗ ដែលគេត្រូវទៅចូលរួមគេតែងមកបបួលខ្ញុំអោយទៅជាមួយគេ វាពិតជាពិបាកមែនទេនក្នុងការបដិសេធន៍សំនើរគេ ពេលខ្លះខ្ញុំព្យាយាមគេចពីគេ តែគេរឹតតែព្យាយាមចូលមករកខ្ញុំ យូៗទៅខ្ញុំទៅជាញៀននិងការដើរហើរជាមួយគេ ពេលខ្ញុំទៅណាម្នាក់ឯង ខ្ញុំចេះតែស្រម័យឃើញ ជានិច្ចថាគេកំពង់តែនៅជាមួយខ្ញុំ ហើយពេលខ្លះពេលគ្មានគេខ្ញុំដូចជាទទួលអារម្មណ៍ថាបាត់របស់អ្វីមួយ ពីក្នុងខ្លួន។ តើនេះខ្ញុំកំពង់តែស្រលាញ់គេវិញឬមិនមែនប្រហែលជាដូចពាក្យចាស់ថាស្នេហ៍មិនឈ្នះស្និតហើយ ទើបបានជាធ្វើអោយខ្ញុំទទួលអារម្មណ៍បែបនេះ។
ថ្ងៃមួយគេបានពឹងខ្ញុំអោយជួយ ធ្ចើក្របសៀវភៅនិងរចនាទំព័រសៀវភៅអោយគេព្រោះគេជិតការពារសារណាហើយ(គេជានិស្សិតឆ្នាំទី៤ដូចខ្ញុំដែរហើយក៏រៀនសាលាជាមួយគ្នាទៀតផង តែគេរៀនឯកទេសច្បាប់) ថ្ងៃនោះជាពេលដែលគេសារភាពរឿងក្នុងចិត្តរបស់គេប្រាប់ខ្ញុំទាំងអស់............

សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment