Breaking

Saturday, June 9, 2018

IT មិនមែនទេវតា (ភាគទី​ ២)

IT មិនមែនទេវតា
ភាគទី​ ២
និពន្ធដោយ នេត្រា 
#Khmer_Novel-69


ការគិតរបស់ខ្ញុំប្រហែលជាមិនខុសទេមើលទៅ ព្រោះគេពិតជាមានអាកប្បកិរិយាចង់ក្បែរខ្ញុំមេន ជាងមួយខែហើយដែលគេមករៀនជាមួយខ្ញុំ ថ្ងៃមួយគេបានអោយសំបុត្រអញ្ជើញមួយមកខ្ញុំ គឺគេអញ្ជើញខ្ញុំអោយទៅចូលរួមបុណ្យខួបកំណើតរបស់គេ ខ្ញុំបានឆ្លើយបដិសេធន៍ថាមិនបានទៅទេព្រោះមិនចង់ដើរលេងយប់ជ្រៅនិងទុកយាយនៅម្នាក់ឯងខ្លាចមានរឿងគ្រោះថ្មាក់ដល់គាត់តែគេនិយាយថា
ភារះ= មិនអីទេលោកគ្រូបើលោកគ្រូខ្លាចយប់ជ្រៅទៅតែម៉ាត្រឹមកាត់នំហើយមកវិញក៏បានដែរ ធ្វើយ៉ាងណាអោយតែមានមុខលោកគ្រូចូលរួម
រតនា= ខ្លាចថាមិនសំទេដឹង ព្រោះមកវិញកណ្ដាលទីចឹង
ភារះ= ធ្វើមិចបើលោកគ្រូខ្លាចយប់មើលតែកូនស្រីចឹង ទៅម៉ាភ្លេតទៅណាលោកគ្រូ អត់លោកគ្រូដូចជាគ្មានអ្វីមួយជួយបង្កើនភាពរីករាយចឹង
រតនា= មិនមែនស្រីទេ ប្រុសពេញលក្ខណះណា តែមិចបានជាអត់ញុំខ្វះភាពរីករាយចឹង
ភារះ= មិនដឹងទេតែញុំពិតជាចង់នាំលោកគ្រូទៅចូលរួម ចង់ផ្លាស់ផ្ដូលោកគ្រូអោយចេះសេបគប់និងសង្គមមនុស្សទូទៅ ព្រោះមើលមកលោកគ្រូដូចជាឯកាណាស់ មិនសូវទាក់ទងជាមួយអ្នកនៅជំវិញខ្លួនសោះ សូម្បីតែកូនសិស្សខ្លួនឯងក៏មិនសូវស្និតស្នាលដែរ
រតនា= បាតចឹងមែន ព្រោះញុំមិនចង់អោយសង្គមខាងក្រៅអូសទាញអោយភ្លើតភ្លើនពាសណាពាសណី ទេ ! តែនិយាយចឹងហេតុអីដឹងចរិតញុំច្បាស់មេះ តាមដានពីអង្កាលនិង
ភារះ= មិនបានតាមដានទេលោកគ្រូ ញុំគ្រាន់តែសង្កេតមើលពេលលោកគ្រូបង្ហាត់បង្រៀននិងការនិយាយស្ដីរបស់លោកគ្រប៉ុន្នឹង
រតនា= គ្រាន់តែប៉ុន្នឹងអាចមើលដឹង ខ្លាំងហើយយើង និងហើយចាំលោកគ្រូទៅចូលរួមដែរចុះ ចាំមើលតើភារះអាចផ្លាស់ផ្ដូរទម្លាប់លោកគ្រូបានប៉ុន្នា
ភារះ= បាតអគុណលោកគ្រូដែលផ្ដល់កិត្តិយស
រតនា= មិនអីទេ
ម៉ោង៧យប់បន្ទាប់ពីមានការអនុញ្ញាតពីយាយរួចហើយញុំក៏រៀបចំខ្លួនបែបស៊ីវីល័យរបៀបយុវវ័យសម័យបច្ចុប្បន្នយ៉ាងស្អាត ហើយក៏ទាញម៉ូតូ Dream 017 ជិះចេញទៅ។ ពេលទៅដល់ផ្ទះរបស់ភារះខ្ញុំពិតជាមិនចង់ហៀនចូលទៅទេ ព្រោះផ្ទះរបស់គេជាផ្ទះវីឡាដ៏ធំស្កឹមស្កៃ  ឯរបងមានក្បាចរចនាស្រស់ឆើតជាទម្រង់ខ្មែរសុទ្ធ ហើយមើលទៅគ្រាន់តែក្បាច់មួយៗមិនដឹងជាត្រូវចំនាយលុយអស់ប៉ុន្នានទេ ។ ខ្ញុំឃើញមនុស្ស មកចូលរួមប្រហែលជា៣០ ទៅ៤០ សិបនាក់ ហើយភាគច្រើនសុទ្ធតែជាពួកយុវវ័យ ម្នាក់ៗខំពាក់គ្រឿងអលង្ការយ៉ាងជ្រែកខ្លួន ដើម្បីមកបង្អួតសម្រស់គ្នាផងក៏មិនដឹង យ៉ាប់ថាដែរសម្រស់ពួកគេពិតជាស្រស់ស្អាតណាស់ទាំងប្រុសទាំងស្រី ទំនងជាកូនឯកឧត្តមលោកជំទាវណាមួយហើយមើលទៅព្រោះសម្ភារះដែលគេប្រើមានទូរស័ព្ទ នាលិការ និងសំលៀកបំពាក់សុទ្ធតែជារបស់ថ្លៃៗ Brand ៗ ដែលសម្រាប់កូនអ្នកស្រែរចម្ការ គ្មានលទ្ធភាពដើម្បីទិញមកប្រើប្រាស់ឡើយ។ កំពង់តែឈរគិតនិងស្វែងរកខ្លាចក្រែងមានមនុស្សណាម្នាក់ដែលខ្ញុំស្គាល់និងអាលចូលទៅជាមួយគ្នាស្រាប់តែ
ភារះ= លោកគ្រូអញ្ជើញមកដល់យូនៅ 
រតនា= មកដល់មិញៗដែរនិង
ភារះ= អីយ៉ូយ! លោកគ្រូ ថ្ងៃនេះសង្ហាណាស់នាគ
រតនា= មេនអី 
ភារះ= បាទធ្លាប់តែឃើញលោកគ្រូពាក់ឯកសណ្ថានមកបង្ហាត សុភាពរមទម្យ និងសង្ហា បែបអ្នកដែលមិនចេះលោយឆាយសោះនិង ដល់តែពាក់ខោអាវបែបយុវវ័យទាន់សម័យចេះទៅពិតជាប្លែកភ្នែកមេនទេន 
រតនា= ហើយចឹងផង លើសឈាមអាឡួវហើយ (ហាស់ហាភ្លេចអួតខ្លួនឯង ការពិត ញុំជាប្រុសស្អាតម្នាក់មួយដែរនិង រាងរៅ កំពស់ពណ៍សម្បុរ អីម៉ាអេមសម្រស់ញុំនិងភារះមើលទៅ ប្រដមប្រសងគ្នាបាន ហើយក៏ធ្លាប់មានស្រីៗ តាមស្រលាញ់ដែ តែញុំមិនព្រមព្រោះធ្លាប់មានមេរៀនធ្វើអោយឈឺចាប់ម្ដង ជាហេតុធ្វើអោយញុំរាងចាល)
ភារះ= បាតយាយចឹងលោកគ្រូមើលញុំមើលមិចដែរ អាចទទួលយកបាននៅ
រតនា= មានអីស្អាតតើ ហើយមិចចាំបាច់សួរ អត់មានកញ្ចក់មើលទេអី (ការពិតគេសង្ហាមែននិង មិនដឹងជាមានស្រីប្រុសប៉ុន្នាននាក់ទេដែលលង់លើគេ និងធ្លាប់សុំស្នេហ៍ពីគេនោះ)
ភារះ= មានតើតែគ្រាន់តែចង់អោយលោកគ្រូសរសើរម៉ាម៉ាត់និង
រតនា= ហាស់ហា ច្រឡំមនុស្សហើយបើខាងឆ្លាតឬខាងរៀនពូកែរអី ញុំចេះសរសើរខ្លះតែបើខាងអួតរូបសម្បត្តិគ្នានេះអៀនមាត់ណាស់ 
ភារះ= ហាស់ហាដល់ថ្នាក់និងផងលោកគ្រូ ញុំនិយាយលេងទេ តោះអញ្ជើញចូលក្នុង
រតនា= បាត
គេក៏នាំខ្ញុំទៅក្នុងកម្មវិធីនិងណែនាំខ្ញុំអោយស្គាល់ឪពុកម្ដាយគេ (ការពិតគេជាកូនមន្រ្តីប៉ូលីសដធំមួយប្រចាំខេត្តសោះ) ហើយរឿងពិសេសមួយទៀតគឺគេក៏បានណែនាំខ្ញុំអោយស្គាល់មនុស្សម្នាក់ដែលខ្ញុំស្គាល់ពីមុនមកហើយ គឺលោកប្រធានការរិយាល័យ ខ្ញុំស្មានមិនដល់មែនថាប្រធានការរិយាល័យ ជាពូរបស់គេ(ចឹងហើយបានជាគាត់ធ្លាប់ប្រាប់ថាភារះជាសិស្សពិសេសនោះ)។ ពេលខ្ញុំកំពង់តែជជែកគ្នាជាមួយគេនិងលោកប្រធានការរិយាល័យ ភារះក៏ត្រូវបានគេហៅអោយទៅប្រារព្ធពិធីកាត់នំ ពេលនោះគេក៏អញ្ជើញខ្ញុំអោយទៅក្នុងកម្មវិធីដែរ តែមនុស្សច្រើនពេកខ្ញុំមិនចង់បញ្ជ្រៀតគេឯង ក៏សុំគេឈរនៅពីចម្ងាយ ហើយពេលនោះខ្ញុំក៏បានដឹងថាការពិត ភារះគេទើបតែអាយុ២១ ឆ្នាំ គឺប្អូនខ្ញុំតែពីរឆ្នាំប៉ុន្នោះ។ បន្ទាប់ពីមើលគេកាត់នំហើយខ្ញុំក៏មកនិយាយលេងជាមួយលោកប្រធានការរិយាល័យវិញ ព្រោះឃើញមនុស្សជាច្រើនដែលជាយុវជនក្មេងៗនោះកំពង់ចាប់នំបញ្ចុកគ្នា និងបន្លំគប់គ្នាលេងជាពិសេស គឺគប់ទៅលើភារះ។ ពេលកំពង់និយាយគ្នាលេងលោកប្រធានការរិយាល័យ បានសុំលាញុំត្រឡប់ទៅផ្ទះមុនដោយមិនបាននៅរងចាំការជប់លាងនិងរាំលេងកម្សាន្តបន្ទាប់ពីកាត់នំឡើយព្រោះគាត់មានការងារច្រើននៅអង្គារដែលមិនទាន់ធ្វើហើយ តែញុំក៏បានសុំគាត់ទៅជាមួយដែរព្រោះយប់ម៉ោង៩ ហើយខ្លាចយាយចាំផ្លូវ ។ ខ្ញុំចង់ទៅលាភារះដែរតែឃើញមនុស្សច្រើនពេកនៅជំវិញខ្លួនគេណាមួយខ្លាចដាច់សង្វាក់ភាពសប្បាយរបស់គេទើបខ្ញុំមិនបានលាគេដោយលាតែឪពុកម្ដាយគេប៉ុន្នោះ។ 
ពេលមកដល់ផ្ទះវិញខ្ញុំឃើញយាយនិងអុំអ្នកជិតខាងជិតស្និទ្ធនិងយាយម្នាក់កំពង់អង្គុយស្ដាប់ធម៍និងនិយាយគ្នាលេងពីនេះពីនោះ។ពេលខ្ញុំដើរចូលផ្ទះយាយក៏និយាយឡើង
យាយ= មិចមកវិញហើយ មើលងូតទឹកងូតអីហើយទៅហូបបាយទៅ យាយហូបហើយហើយ
រតនា= បាទយាយ
ពេលនោះអុំអ្នកជិតខាងគាត់លាន់មាត់
អុំអ្នកជិតខាង= ស្អីគេអារតនា អាឡូវចេះដើរលេងយប់ផង
រតនា= ដើរលេងញឹកសឹងអីនិងអុំ ធ្វើដូចមិនដែឃើញ(ប៉ះជំនាញខ្ញុំហើយខាងនិយាយចាក់បណ្ដោយនោះ)
អុំអ្នកជិតខាង= អើមិនសូវឃើញមែន
យាយ= វាទៅជប់លាងខួបកំណើតកូនសិស្សវា
អុំអ្នកជិតខាង= ស្អីអាទៅជប់លាងហើយមកស៊ីបាយផ្អះទៀត ដើរខាតតែលុយមេនអានេះ
រតនា= ហូបកន្លែងគេមិចនិងឆ្អែតដូចហូបកន្លែងយើងអុំ
យាយ= រតនាវាតែចឹង វាដែលទៅស៊ីបាយផ្ទះគេពីណាវា(ការពិតយាយគាត់ដឹងទម្លាប់ញុំ ទោះញុំចេញដើរលេងខាងក្រៅឬទៅហូបការគេណាក៏ដោយក៏នៅតែទុកពោះខ្លះមកហូបបាយផ្ទះវិញដែ)
អុំអ្នកជិតខាង= ម្យ៉ាងដែរណ
បន្ទាប់ពីបង្អាប់ខ្ញុំហើយយាយនិងអុំអ្នកជិតខាងក៏បន្តពិភាក្សាគ្នាបន្តទៀត.............
ក្រោយពីបានងូតទឹកនិងហូបបាយហើយខ្ញុំក៏ចូលទៅបន្ទប់ដេកដើម្បីមើលមេរៀននៅសកលវិទ្យាល័យព្រោះជិតបញ្ចប់ឆ្នាំហើយចឹងត្រូវតែព្យាយាមបន្តិច ពេលកំពង់មើលសៀវភៅយាយគាត់មកប្រាប់អោយទៅបិតរបងបិតទ្វាផ្ទះ ព្រោះអុំអ្នកជិតខាងគាត់ត្រឡប់ទៅវិញហើយ!
ក្រោយពីបិតរបងបិតទ្វាហើយខ្ញុំក៏ដើរមកបន្ទប់អានសៀវភៅបន្តទៀត លុះម៉ោងខ្ទង់១១ យប់ញុំរៀបតែនិងឈប់អានសៀវភៅពន្លត់ភ្លើងចូលមុងហើយស្រាប់តែទូរស័ព្ទញុំរោទ៍ឡើងឃើញលេខចម្លែកខលមកក្រោយពីទទួលទើបដឹងថា ការពិតគឹ...............


សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment