Breaking

Saturday, June 9, 2018

IT មិនមែនទេវតា (ភាគទី ១)

IT មិនមែនទេវតា
ភាគទី ១
និពន្ធដោយ នេត្រា
#Khmer_Novel-69

ខ្ញុំឈ្មោះ រតនា ជាកូនអ្នកចំការខេត្តបន្ទាយមានជ័យ តែមករស់នៅខេត្តបាត់ដំបងតាំងពីតូចមកម្លេះ ដោយយាយតាបានយកខ្ញុំមកនៅជាមួយ ដើម្បីជួយមើលថែពួកគាត់ ព្រោះពួកគាត់ចាស់ៗហើយ តែតាមពិតគឺគាត់ទេជាអ្នកមើលថែញុំនោះ។
ពេលខ្ញុំរៀនថ្នាក់ទី១២តាក៏បានចែកឋានទៅ ដោយបន្សល់តែខ្ញុំនិងយាយនៅផ្ទះតែពីរនាក់ ហើយទាល់តែយូៗម្ដងជាពិសេសបុណ្យជាតិឬបុណ្យធំៗទើបម៉ែប៉ា និងបងប្អូនគេមកលេងខ្ញុំនិងយាយ ដូច្នេះហើយទើបខ្ញុំមិនសូវជិតស្និតជាមួយ ម៉ែប៉ាឬបងប្អូនឡើយ។ នេះប្រហែលជាខ្ញុំចាក់ចេញពីគាត់តាំងពីតូចទើបមិនសូវមានមនោសញ្ជេតនាបែបនេះ ហើយក៏ប្រហែលជាមកពីរឿងនេះដែរដែលធ្វើអោយខ្ញុំក្លាយជាមនុស្សមិនសូវមាត់ករ ឬចង់រាប់អាននណារម្នាក់ឡើយ។ ស្ទើតែពាក់កណ្ដាលជីវិតទៅហើយខ្ញុំមានមិត្តជិតស្និតតែ ៣នាក់ប៉ុន្នោះ មូលហេតុដែលបានក្លាយជាមិត្តជាមួយពួកគេគឹព្រោះតែខ្ញុំរៀនជាមួយពួកគេតាំងពីនៅវិទ្យាល័យមកម្លេះ ហើយយើងក៏ជាសិស្សពូកែប្រចាំសាលាទៀតផង។ តែថ្មីៗនេះយើងបែកគ្នាអស់ហើយដោយមិត្តម្នាក់គេទៅធ្វើការនៅកូរេ ម្នាក់ទៀតទៅបន្តការសិក្សានៅចិន និងម្នាក់ទៀតក្លាយជាជាងថតរូបធ្វើការនៅសៀមរៀបឯនោះ។ ពេលអត់គ្នា នៅតែម្នាក់ឯងបែបនេះញុំក៏មានអារម្មណ៍ថាឯការណាស់ បើទោះបីជាមានយាយរស់នៅជាមួយ និងនៅចាំថែរក្សាការពារយ៉ាងណាក៏ដោយ (ចាស់ៗមិចដូចយើងក្មេង)។
ដើម្បីបន្លប់ភាពឯការនិងចង់បានបទពិសោធន៍ការងារផងញុំក៏ដាក់ពាក្យចូលធ្វើការនៅអង្គការមួយដោយធ្វើជាគ្រូបង្រៀន Computer ផ្នែក កាត់តរូបភាព(Graphic Design) ។ អភ្លេចប្រាប់ ញុំគឹជានិស្សិតអាហារូបករណ៍ឆ្នាំទី៤ ផ្នែកពត៌មានវិទ្យា(Information Technology) នៅសកលវិទ្យាល័យមួយ ក្នុងក្រុងបាត់ដំបង។ ញុំរៀនពេលព្រឹក ពី ថ្ងៃច៍ន្ទ ដល់ សុក្រ ហើយធ្វើការនៅអង្គការពេលរសៀលពីច័ន្ទ ដល់ សុក្រដែរ ទំនេរតែសៅអាទិត្រទុកពេលដេកអេះពងលេង!!!!!!
ញុំបង្ហាត់អស់ពេលជិតមួយឆ្នាំមកហើយ មិនដែលមានរឿងអ្វីចម្លែក ដែលអាចផ្លាស់ផ្ដូរទម្លាប់រស់នៅរបស់ខ្ញុំឡើយ ទើបតែ៥ ទៅ៦ ខែមុនដែលមានរឿងមួយបានកែរប្រែជីវិតបុគ្គលឯកជនរបស់ខ្ញុំ……… ។
ហាស់ហារៀបរាប់ពីខ្លួនឯងច្រើនពេកហើយអី តោះចូលសាច់រឿងតែម្ដង
វាបានចាប់ផ្ដើមក្នុងថ្ងៃមួយពេលដែលខ្ញុំទៅបង្រៀន ដូចរាល់ដង ខណះពេលដែលខ្ញុំកំពង់តែទៅយកសៀវភៅសម្រង់វត្តមានសិស្ស នៅការិយាល័យអង្គការប្រធានការិយាល័យបានប្រាប់ខ្ញុំថា
= រតនះ! ថ្ងៃនេះមានសិស្សថ្មីគេទើបតែដាក់ពាក្យចូលរៀនណា
= ប្រុសក៏ស្រី
= ប្រុស
                                                                                        

= បាត តែវគ្គញុំបង្ហាត់ជិតពាក់កណ្ដាល់វគ្គហើយនិងគេអាចរៀនទាន់ដែរហ្អី


= មិនអីទេអោយគេសាកសិនទៅ
= មិចមិនប្រាប់គេអោយរកចាំវគ្គក្រោយទៅ
= ប្រាប់ដែរតែគេថា គេប្រញាប់ចូលរៀនអាឡូវ ហើយគេថាមិនអីទេ គេធ្លាប់រៀនខ្លះៗដែរហើយ
= មុនក្រោយគ្នាចឹងដូចជាយ៉ាប់បង្រៀនដល់ហើយ
= ទៅមិនអីទេ អាមេរៀនដែលបង្រៀនសិស្សចាស់ហើយ សម្រាប់សិស្សថ្មីគ្រាន់តែប្រាប់ៗ ទៅបានហើយបើគេតាមទាន់គេរៀនហើយបើតាមមិនទាន់មិនដឹងធ្វើមិចគេចង់ខ្លួនឯងតើ
= ដូចជាមិនដឹងមិចទេ............
= ទៅកុំរអ៊ូច្រើន គេជាសិស្សពិសេសផងណា!
= ថាមិច សិស្សពិសេស! ពិសេសត្រង់ណាទៅបើសិស្សនិងជាមនុស្សដូចតែគ្នានិង
= ចឹងមេនហើយតែយកចិត្តទុកដាក់ចំពោះគេតិចទៅ បង្ហាត់យូទៅគង់តែដឹងទេ
= មិនអីចឹង ចឹងញុំទៅសិនហើយលោកគ្រូ
ខ្ញុំក៏ទទួលបង្ហាត់ទាំងហ្មួហ្មៅ ព្រោះខ្លាចពិបាកក្នុងការបង្ហាត់ និងជាពិសេសខ្ញុំមិនចូលចិត្តការចាត់ថ្នាក់មនុស្សថា មួយនេះពិសេសជាងមួយនេះតាមតែឋានះតួនាទី ឬពូជអម្បូរអ្វីសោះ ព្រោះមនុស្សកើតមកគឺស្មើរភាពគ្នាមិនបានយកអ្វីមកជាមួយគ្នាទាំងអស់ ស្លាប់ទៅវិញក៏ដូចគ្នាគឺមិនអាចយកអ្វីទៅបានដូចតែគ្នានិង គឺមានតែគុណធម៌ និង ចរិយាធម៌ទេតើដែលធ្វើអោយមនុស្សមានលក្ខណះពីសេសជាងគ្នានោះ។ ហើយញុំក៏ឆ្ងល់ថាតើសិ្សថ្មីនោះគេពីសេសត្រង់ណាជាកូនចៅហ្វាយខេត្ត មន្រ្តីយោធា ឬក៏ជាកូនឧកញ្ញា ថៅកែក្រុមហ៊ុនណាមួយទេដឹង បានជាត្រូវបានគេចាត់ថ្នាក់ថាពីសេសនោះ។
ខ្ញុំគិតបន្ដើរ ដើរទៅបន្ទប់បង្រៀនបន្ដើរ .. ពេលចូលដល់ក្នុងបន្ទប់....................
............ពេលចូលដល់ក្នុងបន្ទប់ខ្ញុំខំរកមើលដែរតែមិនឃើញសិស្សថ្មីណាម្នាក់ផង ឃើញតែសិស្សចាស់ៗបួនដប់នាក់ នៅរៀនហើយងើបស្វាគមន៍ទទួលញុំ ញុំក៏បង្រៀនតាមធម្មតាទៅ
បង្រៀនបានប្រហែល១៥ នាទីក៏ឃើញប្រធានការិយាល័យនាំយុវជនម្នាក់អាយុប្រហែលនិងខ្ញុំដែរចូលមកបន្ទប់ដែលខ្ញុំកំពង់បង្រៀន មើលទៅគេទំនងជាកូនអ្នកមានណាស់ ព្រោះសាច់សរ ស្អាត់ដូចកូនកាត់បរទេស រាងរៅកំពស់ក៏បានមុខមាត់ក៏បានហើយការតុបតែងខ្លួនក៏មិនណយដែរតារាល្មមៗមិនអាចប្រៀបធៀបនិងគេទេ ល្មមតែម៉ាស្រីណាឃើញហើយលង់យកតែម្ដង ។
បន្ទាប់មកប្រធានការរិយាល័យក៏បានណែនាំគេដល់ខ្ញុំ
ប្រធានការរិយាល័យ= រតនា នេះ ភារះ ជាសិស្សថ្មីដែលទើបនិងចូលរៀនជាមួយលោកគ្រូ
ភារះ= ជំរាបសួរលោកគ្រូ សុំទោសដែលញុំមកយឺត ព្រោះរកបន្ទប់មិនឃើញទើបទៅពឹងខាងការរិយាល័យអោយជូនមក
រតនា= បាតមិនអីទេរកកន្លែងអង្គុយទៅ
ប្រធានការរិយាល័យ= បើចឹងញុំទៅសិនហើយលោកគ្រូ
រតនា= បាតលោកប្រធាន.............(មើលទៅគេមិនទំនងជាមនុស្សឬកពារអីប៉ុន្នានទេ បើតាមចរិតដែលចេះសុំទោស ពេលដែលមកយឺតបែបនេះ តែយ៉ាបថាដែរ ព្រោះមិនទាន់និងដឹងស្អីផងលេងសុទ្ធតែអោយប្រធានការរិយាល័យជូនមក ចឹងការពារខ្លួនអោយហើយប្រសើរជាង)
ក្រោយពីលោកប្រធានចេញទៅញុំក៏បានដាក់កិច្ចការអោយសិស្សចាស់ៗធ្វើសិនដើម្បីទុកពេលវាស់ស្ទង់សមត្ថភាពសិស្សថ្មីនិងអាល់ដាក់អោយរៀនបានទាន់គេទាន់ឯង................
រតនា= ភារះធ្លាប់រៀន Graphic Design ពីមុនមកអត់
ភារះ= បាទលោកគ្រូធ្លាប់រៀនមើលតាមយូធុប ខ្លះៗដែរតែមិសូវច្បាស់ទេ
រតនា= ធ្លាប់រៀនតាមយូធុប! មើលទៅប្រហែលជាខ្លាំងហើយព្រោះអាចរៀនអត់គ្រូបានហើយហ្នឹង
ភារះ= អត់ទេលោកគ្រូរៀនមិនយល់ទេទើបរត់មករៀនទីនេះ ព្រោះល្បីថាលោកគ្រូខ្លាំងខាងនិង
រតនា= ដូចតែគេដូចតែអែងទេហើយល្បីពីគ្រូតាមនណាគេដែរនិង
ភារះ= តាមសិស្សមុនៗដែលចេញពីសាលានេះទៅ
រតនា= ចឹងធ្លាប់មានមិត្តភក្រ្ត ឬអ្នកស្គាល់គ្នារៀននៅនេះដែរអី
ភារះ= បាទមានតើ
រតនា= និងហើយចឹងកុំអោយខាតពេលយូបើកកម្មវិធី Adobe Photoshop ទៅលោកគ្រូចង់ដឹងថាយើងចេះអីខ្លះហើយនិងអាល់ដាក់អោយទាន់សិស្សចាស់
ភារះ= បាទលោកគ្រូ
ញុំបានសាកសួរនិងប្រាប់គេត្រួសៗអំពីការប្រើប្រាស់Tool Box ពីមួយទៅមួយក្នងកម្មវិធីនេះដែលសិស្សចាស់បានរៀនហើយ ហើយទុកពេលអោយគេអនុវត្តន៍ឃើញថាគេចាប់បាននិងអាចធ្វើបានទាំងអស់ ត្រឹមតែ២ម៉ោងក្នុងការតេសសាកល្បងគេ ឃើញថាសមត្ថភាពគេពិតជាខ្លាំង អាចចូលជាមួយសិស្សចាស់បានទៅហើយ។ ពិតជាមិនមែនជាសិស្សធម្មតាមែន ញុំចាប់ផ្ដើមមានអារម្មណ៍ថាដូចជាខាងអង្គការចង់សាកល្បងញុំហើយ ទើបបានជានាំសិស្សដែលចេះហើយមកអោយមករៀនជាមួយញុំបែបនេះ ប្រហែលជាគេចង់ដឹងសមត្ថភាពញុំ ព្រោះសិស្សដែលរៀនជាមួយញុំសុទ្ធតែធ្លាប់ Recommends ទៅទីចាត់ការថាញុំជាគ្រូល្អ បង្រៀនឆាប់យល់។ បើដូចញុំគិតមែនអត់ស្រួលទេ ត្រៀមយុទ្ធសាស្ត្រការពារអោយហើយទើបបាន។
ដល់ពេលចេញពីរៀនញុំបានយកសៀវភៅសម្រង់វត្តមានសិស្សទៅអោយខាងរិយាល័យរួចរៀបនិងដើរចេញហើយស្រាប់តែ........
ប្រធានការិយាល័យ= រតនាមិចដែរសិស្សថ្មី
រតនា= អត់អីទេ
ប្រធានការរិយាល័យ= មើលទៅរៀនទាន់គេអត់
រតនា= ទាន់តើ តាមមើលគេជាសិស្សថ្មីសម្រាប់ញុំ តែមិនថ្មីសម្រាប់រៀនGraphic Design
ប្រធានការរិយាល័យ= មិុចចឹង
រតនា= តាមពិតគេចេះច្រើនហើយនិង ថាមិនត្រូវចេះខ្លាំងជាងញុំផង(ស្តាយដាក់ខ្លួននុះអី)
ប្រធានការរិយាល័យ= មែនទេគេចេះតែបន្តិចបន្តួចទេ ទៅមុខប្រហែលមិនចេះទេ
រតនា= មិចលោកគ្រូដឹង
ប្រធានការរិយាល័យ= ថីមិនដឹងបើញុំសួរគេអស់ហើយនិង មុននិងអោយទៅរៀនជាមួយលោកគ្រូ
រតនា= អចឹងទេហ្អី
ប្រធានការរិយាល័យ= ចឹងមិច
រតនា= អត់មានអីទេ(ឯងនេះខំតែភ័យស្មានតែគេដឹងហើយថាសិស្សខ្លាំង ហើយសីសសុះគ្នាអោយមកធ្វើតេសឯងតើ ធូទ្រូងតិច)
រតនា= លោកគ្រូចឹងញុំគិតទៅសិនហើយព្រោះល្ងាចដែលហើយ
ប្រធានការរិយាល័យ= បាតអញ្ជើញ
ក្រោយមកខ្ញុំទៅបង្ហាត់ដូចធម្មតា ហើយសិស្សទាំងអស់ប្រស្រ័យទាក់ទងជាមួយខ្ញុំជាលក្ខណះគ្រូនិងសិស្សដូចធម្មតាដែរ លើកលែងតែ ភារះ ខ្ញុំចេះតែមានអារម្មណ៍ថាគេដូចជាចង់ចូលមកស្និតស្នាល់និងញុំខ្លាំង ខុសពីមិត្តភាពគ្រូនិងសិស្ស ពិតមេនទទួលស្គាល់ថាគេខ្លាំង តែគេចេះតែបង្កើតចម្ងល់ដើម្បីបាននិយាយជាមួខ្ញុំ ឬក៏សាកសួរសំនួរផ្លែកពីៗខ្លួនញុំផ្ទាល់ ពេលចូលរៀនម្ដងៗគេតែងតែនាំមកជាមួយនៅទឹកអំពៅ មួយថង់ៗមកអោយខ្ញុំជារៀងរាល់ថ្ងៃ (ខ្ញុំក៏ឆ្ងល់ដែរថាមិចគេដឹងថាខ្ញុំចូលចិត្តទឹកអំពៅ) ហើយពេលកំពង់រៀនគេតែងតែមើលមុខខ្ញុំនិងសើចដាក់ខ្ញុំបញ្ចេញនៅធ្មេញយ៉ាងសនិងថ្ពាល់ខួចយ់ាងស្អាត ដែលធ្វើអោយមនុស្សមួយចំនួនដែលបានឃើញគេញញឹមម្ដងៗលង់ស្នេហ៍ជាមិនខាន ព្រោះគេគឺពិតជាប្រុសស្អាត បានទាំងព្រមមែន។ ពិតណាស់ថាសិស្សដែលខិតខំស្ដាប់គ្រូពន្យល់ប្រាកដជាត្រូវមើលមុខគ្រូចឹងហើយ តែចំពោះការសម្លឹងនិងញញឹមរបស់ ភារះមកកាន់ខ្ញុំ ពិតជាធ្វើអោយខ្ញុំមិនស្រួលចិត្តនិងស្ទើតែមិនហៀនមើលមុខគេចំវិញផង ជាពិសេសពេលគេយកទឹកអំពៅមកអោយខ្ញុំម្ដងៗពិតជាធ្វើអោយខ្ញុំពិបាកទទួលមែនទែនព្រោះ គេជាសិស្សដែលរៀនបង់លុយហើយមកត្រូវចំណាយលើការទិញភេសជ្ជះអោយខ្ញុំស្ទើតែរាល់ថ្ងៃទៀត តែក៏មិនអាចបដិសេធន៍បានដែរព្រោះគេជំរុញខ្លាំងពេក ជូនកាលគេបានយកកុំភ្យូទ័រផ្ទាល់ខ្លួនរបស់គេមកអោយញុំជួយដំឡើងកម្មវិធី ឬដោះនេះដោះនោះ ជាញឹកញាប់ ទាំងដែលពេលខ្លះឃើញថាវាដូចជាមិនលំបាក់អីផងក្នុងការដំលើងកម្មវិធីលើកុំភ្យូទ័រ ជាពិសេសគេជាកូនអ្នកមាន ខ្លាំងភាសាអង់គ្លេស ស្គាល់កុំភ្យូទ័រនិងរបស់ទំនើបៗតាំងពីក្មេង និងជាមនុស្សឆ្លាតទៀត មិនសំគេមិនចេះ វារឹតតែធ្វើអោយខ្ញុំ មិនអស់ចិត្តនិងអាកប្បកិរិយារបស់គេមកលើខ្ញុំសោះ។ ខ្ញុំចេះតែមានអារម្មណ៍ថាគេដូចជាចូលចិត្តខ្ញុំ ហើយអារម្មណ៍បែបនេះ ដែលធ្វើអោយខ្ញុំចេះតែចង់គេចមុខពីគេម្ដងៗ តែក៏ប្រហែលជាមិនអាចដែរព្រោះមើលទៅគេ គឺជាមនុស្សប្រុសសុទ្ធសាធ ហើយ


សួមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment