Breaking

Saturday, June 9, 2018

រឿង មិត្ត១០០ឆ្នាំ ភាគទី ២

រឿង មិត្ត១០០ឆ្នាំ

 ភាគទី ២

និពន្ធដោយ នេត្រា
#Khmer_Novel-69

មិនទាំងនិងដាក់Cameraទុកស្រួលផងគេក៏ចេញវាចាភ្លាម
សារិទ្ធ ចុំថ្ងៃនេះព្រះអាទិត្ររះពីទិសខាងលិចហើយបានជាអាប្អូនមកលេងលោកបងវាចឹង(ការពិតសារិទ្ធបងខ្ញុំតែមួយឆ្នាំទេ តែទម្លាប់វាហើយ វាហៅញុំតែអាប្អូនចឹងអែង ថ្ងៃណាខ្មោចចូលទើបវាហៅញុំចំឈ្មោះម្ដង)
ម្ដាយសារិទ្ធ និយាយអោយពិរោះស្ដាប់តិចទៅកូន
ក្មួយ រតនាមកចាំកូនយូដែលហើយណា
រតនា អត់អីទេអុំ ញុំមិនប្រកាន់ទេព្រោះទំលាប់មនុស្សមាត់ស្អុយវាដែលនិយាយពាក្យល្អពីអង្កាល
សារិទ្ធ ស្អីគេអាប្អូនបងអែងមាត់ស្អុយតាំងពីពេលណាហើយដែលនិយាយពាក្យអាក្រក់ពីអង្កាល...
ម្ដាយសារិទ្ធ អើបានហើយមើលនៅលេងជាមួយរតនានិងហើយម៉ាក់ទៅក្រៅម៉ាភ្លេត ហើយកុំភ្លេចមើលហាងផង ក្មួយរតនាអុំមានការរវល់តិចក្មួយនៅជាមួយរិទ្ធសិនទៅណា
រតនា បាតអុំ (ថារួចអុំស្រីគាត់កដើរចេញទៅក្រៅបាត់)ក្រោយពីអុំស្រីចេញបាត់សារិទ្ធក៏និយាយមកកាន់ខ្ញុំ
សារិទ្ធ ហើយមកដល់ពីអង្កាលនិង
រតនា មកដល់មិញៗដែរនិង
សារិទ្ធ បើមកមិចមិនប្រាប់បងមុនផងហ្វី
រតនា បានអីនិងប្រាប់បើអត់មានគំរោងមកផងនិង នឹកឃើញក៏មកតាហ្មងទៅ
សារិទ្ធ អាប្អូនអែងតែចឹង ហើយយាយមិចហើយ
រតនា គាត់សុខសប្បាយទេ ហើយអែងមិចមិនដែលទៅលេងគ្នាសោះចឹងហ្វី
សារិទ្ធ លឺថាអែងរវល់ណាមួយមិនចង់រំខានពេលគេមានក្ដីសុខទើបមិនចង់លេចមុខនិងណា
រតនា ហើយចេះនិយាយចឹងពីអង្កាល់និង មានក្ដីសុខស្អី(ពេលលឺយើងនិយាយគ្នាបុគ្គលិកគេក៏បែមកមើលយើង ខ្លះក៏លួចសើចតិចៗ យល់ស្ថានការ សារិទ្ធក៏បានអោយសោមកខ្ញុំ)
សារិទ្ធ ចេះតែនិយាយលេងទៅ និងណា នេះសោយកឡើងទៅបន្ទប់បងមុនទៅ បងយកCamera ទៅទុកសិនចាំបងឡើងទៅតាមក្រោយ
រតនា អឺ(ក្រោយពីយកសោពីគេហើយខ្ញុំក៏ឡើងទៅជាន់លើ រួចចូលសម្រាកនៅបន្ទប់សារិទ្ធ ដើម្បីរងចាំគេ នៅក្នុងបន្ទប់គេមានបិតរូបថតជាច្រើនស្អាតៗណាស់រូបទាំងនោះសុទ្ធតែជារូបភាពដែលថតដោយស្នាដៃគេទាំងអស់ ក្នុងនោះក៏មានរូបមិត្តភក្តយើង៤នាក់ថតរួមគ្នាដែររូបនេះថតកាលពីយើងរៀននៅវិទ្យាល័យជាមួយគ្នា ឃើញរូបនោះធ្វើអោយខ្ញុំរំជួលចិត្តណាស់ ពេលវេលាដែលកន្លងទៅវាពិតជាលឿនមែនទេន អ្វីៗបានកន្លងទៅត្រឹមតែមួយប៉ប្រិចភ្នែកប៉ុន្នោះ វាបន្សល់ទុកតែអនុស្សាវរីយ៍អោយយើងចងចាំប៉ុន្នោះ ខ្ញុំមើលរូបនោះឡើងមួយសន្ទុះដោយមើល
បន្តើរនឹកឃើញអតីតលកាលបន្តើរ អតីតកាល
ដែលយើងធ្លាប់រស់នៅជាមួយគ្នា លេងសប្បាយ ជាមួយគ្នា និងការរៀនប្រកួតគ្នា ដណ្ដើមយកលេខមួយ ក្នុងថ្នាក់វាពិតជាការ
ចងចាំមួយដែលខ្ញុំស្ទើតែភ្លេចបាត់ទៅហើយបើមិនបានឃើញរូបថតមួយសន្លឹកនេះ កំពង់តែភ្លឹកស្រាប់តែសារិទ្ធគេមកដល់រួចសួរញុំ
សារិទ្ធ នឹកឃើញកាលនៅរៀនមែន
រតនា អឺ
សារិទ្ធ និយាយចឹងនេត្រាមកវិញអង្កាល់អាប្អូន(នេត្រាជាឈ្មោះរបស់មិត្តភក្តយើងម្នាក់ក្នុងចំនោម៤នាក ដែលគេបានបជ្ឈប់ការសិក្សាត្រឹមឆ្នាំទី១ដើម្បីទៅធ្វើការនៅប្រទេសកូរេ)
រតនា ២ខែទៀតវាមកវិញហើយ
សារិទ្ធ អឺគិតទៅមិត្តយើងបែកគ្នាអស់អាលីងហ្មង
រតនា វាធម្មតាហើយការជួបណាក៏គង់មានការបែកដែរ
សារិទ្ធ និយាយចឹងមកនិងមានការអី
រតនា មានអីមកលេងនិង
សារិទ្ធ ធ្វើមើលតែបងមិនដែលស្គាល់ចឹង ណាមាន ការអីប្រាប់មក
រតនា ហាស់ហា បានចំអ្នកយល់ចិត្តមេន គ្នាចង់រំខានអែងជូនគ្នាដើរលេងបាន២ថ្ងៃមើលហ្វី
សារិទ្ធ កើតថី
រតនា មានកើតអី
សារិទ្ធ បើគ្មានរឿងអីមិចមានចិត្តដើរលេ!! បែកបាក់ស្នេហ៍មេន
រតនា គេទៅចោលគ្នាទៀតហើយ
សារិទ្ធ ហើយក្លាចថាគ្មានការជួបណាដែលមិនចេះបែកអីមិចមិនព្រមទទួលទៅ
រតនា នែកុំមកជាន់កែងគ្នាកំពង់តែមិនស្រួលខ្លួនផង
សារិទ្ធ អើសុំទោសមិនអីទេចាំបងជូនដើរលេង
ហើយមិចបានគេទៅចោលចឹង
រតនា ឪពុកគេមិនព្រមអោយគេស្រលាញ់គ្នា ហើយយកលេះអោយគេទៅរៀនតនៅក្រៅប្រទេស
សារិទ្ធ អើកាត់ចិត្តទៅចឹង
រតនា កំពង់តែកាត់ហើយ តែវាមិនស្រួលខ្លួនសោះទើបមកដើរលេងនិងណា
សារិទ្ធ កុំខ្វល់ចឹងចាំបងនាំអាប្អូនអែងដើរលេងអោយភ្លេចទុក្ខម្ដង
រតនា អើនិយាយចឹងអែងកាលបានរកមួយនិងគេ
សារិទ្ធ ពីមុនមានដែរតើ តែដល់តែឃើញអាប្អូនអែងចេះតែខូចចិត្តព្រោះស្នេហ៍ចឹងបងដូចជាមិនចង់គិតសោះ
រតនា ចឹងអែងគិតនៅម្នាក់អែងចឹងហ្មងអី
សារិទ្ធ បើមិនទាន់ដល់ពេលកុំខ្វល់ច្រើន តែដល់ពេលវាមកអែងហើយ
រតនា ចុះថាធ្លាប់មានពីមុន ហើយមានពីកាលមិច គ្នាមិនដែរដឹងចឹង
សារិទ្ធ យូហើយតាំងពីបងអាប្អូនអែងរៀនឆ្នាំទី១មេះ ហើយអាប្អូនអែង មិចដឹងបើកាលនិងអាប្អូនកំពង់តែមាន ស្នេហ៍ជាមួយស្រីណានេាះមានដែលទៅខ្វល់ពីមិត្ត ភក្តិអី
រតនា មើលវានិយាយអានេះ អញដែលភ្លេចមិត្តពីអង្កាលហ្វីហើយមិចដែរស្រលាញពីណាគេប្រុសឬស្រី
សារិទ្ធ សុំទោសអាប្អូនបងអែងមិនដែលមានប្រវត្តិស្រលាញប្រុសដូចអែងទេ
រតនា អើល្អហើយអាល្អ ហើយចុងបញប់ខូចចិត្ត ដូចគ្នាដែរមេន
សារិទ្ធ ខូចអីហ្វីបើមិនដែលបានសារភាពផងនិង
រតនា ស្អីគេអានេះនិយាយដូចអត់និយាយហើយអែងលួចស្រលាញ់ពីនាគេដែរហ្អា
សារិទ្ធ មិនបាច់ចង់ដឹងទេ ប៉ុន្នឹងហើយងូតទឹកងូតអីទៅបងអែងទៅប្រាប់អោយគេមើលហាងជំនួសសិនអាំងជូនអែងដើលេង
រតនា អឺប្រញាប់ផង
សារិទ្ធ អើងូតអោយតែលឿនទៅ
(គេនិយាយហើយក៏ដើចេញទៅបាត់ខ្ញុំងូតទឹកងូតអីធ្វើខ្លួនស្អាតបាតហើយក៏អង្កុយចាំគេឡើងមួយសន្ទុះធំទើបឃើញគេត្រឡប់មកវិញ ដោយពាក់តែកន្សែងរំចង្កេះ )
រតនា ហើយបាកាចទៅណាក៏យូមេះហ្អា
សារិទ្ធ មានទៅណាចុះក្រោមរៀបចំរូបថតទុកនិងងូតទឹកងូតអីនិង ហើយមិចប្រញាប់មេះ
រតនា ថីមិនប្រញាប់ឃ្លានបាយចង់ដាច់ពោះងាប់ហើយនិង
សារិទ្ធ ស្អីអត់ទាន់សីុបាយទេ
រតនា អើជិះឡានមកមានបានស៊ីបាយណា
សារិទ្ធ ហើយមិនប្រាប់បងពីដំបូងអាប្អូន ម៉ោងមួយម៉ោងពីរអាឡូវហើយនិង ចាំម៉ាភ្លេតទៅចឹងបងពាក់ខោអាវសិន
បន្ទាប់ពីស្លៀកពាក់រួចរាល់ហើយសារិទ្ធក៏បាននាំខ្ញុំចេញទៅក្រៅចូលហូបហាយនៅហាងមួយកន្លែងយើងចំណាយពេលប្រហែលជាកន្លះម៉ោងទើបរួចរាល់ បន្ទាប់ពីហូបបាយហើយម៉ោងខ្ទង់២កន្លះយើងក៏បានចេញដំនើរទៅលេងប្រាសាទនានា នៅក្នុងតំបន់អង្គរទាំងមូល ពិតណាស់ទោះជាមិនមែនជាលើកទី១សម្រាប់ខ្ញុំដែលបានមកទស្សនាតំបន់អង្គរ តែសម្រស់អង្គរនៅតែធ្វើអោយខ្ញុំចង់មកគយគន់ម្ដងហើយម្ដងទៀតមិនជិនណាយឡើយ អច្ឆរិយវត្ថុមួយនេះពិតជាល្អឯកគ្មានពីរមេន។
យើងដើទស្សនាប្រាសាទមួយទៅប្រាសាទមួយយ៉ាងជក់ចិត្ត ពេលចេញផុតពីប្រាសាទបាយ័ន យើងបានឈប់សំរាកនៅនិងក្រោមដើមឈើមួយមុនពេលបន្តដំនើរទៅកាន់ប្រាសាទ ភិមានអាកាស់ ទៀត ពេលយើងកំពង់សម្រាក់ទើបមានការចាប់អារម្មណ៍ដល់រឿងមួយ
សារិទ្ធ កាលពីយើងនៅរៀនវិទ្យាល័យប្រាំប្រាំមួយឆ្នាំមុនចង់ពួកយើងធ្វើអីក៏មិនដែលមានគេចាប់អារម្មណ៍ដែរតែរអាឡូវពេលយើងដើរជាមួយសម្បូរគេចាប់អារម្មណ៍ដល់ហើយ
រតនា ពីណាចាប់អារម្មណ៍អី
សារិទ្ធ បែរទៅក្រោយមើលតិចទៅដឹងហើយ
ពេលខ្ញុំបែរទៅមើលតាមពាក្យសារិទ្ធស្រាប់តែឃើញមនុស្សប្រុសស្រីមួយក្រុម រូបរាងស្អាតបាតកំពង់ តែនិយាយគ្នាខ្សិបៗបន្តើរសើចបន្តើរនិងពេបមាត់ពេបកបែមកកាន់ពួកខ្ញុំ ទើបខ្ញុំយល់បានភ្លាម
រតនា ស្មានតែរឿងអី រឿងចឹងទេហ្អា និយាយអីនិយាយទៅអត់ខ្វល់ទេ
សារិទ្ធ តាមអីបើអាប្អូនអែងចឹងហើយ
រតនា ចឹងស្អីហ្អាមិចខ្មាស់គេដែលដើរជាមួយ
សារិទ្ធ អើអាប្អូនអែងមិនខ្មាស់តែបង់ខ្មាស់ដែរនិងណា
រតនា បានដើរជាមួយប្រុសស្អាតដូចអញ សំណាងហើយអាបងខ្នែក ស្មានតែខ្វះអ្នកប៉ង ដើរលេងជាមួយអញអី
សារិទ្ធ អើទៅសម្បូរហើយអ្នកចង់ដើរជាមួយអាប្អូន អែងនោះប្រយ័ត្នតែដើរសប្បាយៗមកយំដាក់បងដូចពេលនេះទៀតទៅអាប្អូន
រតនា មិចចង់ដៀមដាមទៀតហើយអី
សារិទ្ធ អត់ទេ ថាលេងតើអាប្អូននេះផឹកកូកាលេងសិនទៅ
រតនា គ្រាន់បើចេះយល់ការកំពង់តែឃ្លានផង
សារិទ្ធ តោះផឹកហើយអាងនិងដើរមើលប្រាសាទបន្តទៀតចាំល្ងាចចាំយើងឡើងទៅមើលថ្ងៃលិចលើភ្នុំបាក់ខែង
រតនា ល្អតើ
(ក្រោយសម្រាក់ហើយយើងក៏បន្តដំនើរទៅមើលប្រាសាទបន្តបន្ទាប់ទៀត ដោយមិនខ្វល់ពីមនុស្សជុំវិញមើលមកយើងព្រងព្រៀតឡើយ តែដើរយូៗទៅខ្ញុំហាក់មានអារម្មណ៌ ថាដូចជាចង់រឺងខ្លួនមិចមិនដឹង ព្រោះភ្នែកដែលបុក មករកយើងវាច្រើនទៅច្រើនទៅ)
រតនា សារិទ្ធតោះទៅវិញអី គ្នាដូចអស់កំលាំងណាស់ហ្វី
សារិទ្ធ ហាស់ហា អស់កំលាំងឬរឹងខ្លួនអាប្អូន ប្រាប់បងអោយច្បាស់មើល
រតនា អើដូចមេចមិនដឹងទេហ្អាដូចជាខ្លាចភ្នែកគេដល់ហើយហ្អា
សារិទ្ធ ចុះខ្លាចអាប្អូនអែងថាខ្លាំងមិនខ្ចីខ្មាស់អីណាអី
រតនា ដូចមិនដឹងចរិកអញបានតែថានុងអែងហើយ ខ្លាចអែងថាខ្លាចខ្មាស់គេអី តែមិចដូចជាមិនអីសោះចឹង
សារិទ្ធ មានអីខ្មាស់អាណានិយាយអីនិយាយទៅសំខាន់លោកបងអាអូនអែងមិនចឹង
រតនា បានណាស់អាបងខ្នែកតោះទៅវិញ
សារិទ្ធ តោះដល់ម៉ោងល្មមហើយ ឡើងភ្នំបាក់ខែងមើលព្រះអាទិត្រលិចសិនទៅ
រតនា ហើយអែងមិនខ្មាស់គេទេអីនៅនិងសម្បូរ មនុស្សណាស់
សារិទ្ធ ខ្មាស់អីគេ ខ្លាចដើរលេងអីគេមិចយើងមិច បើគិតគិតមិចស្រេចតែគេទៅ បើគេហ៊ានមកសួរ ផ្ទាល់អាចប្រាបគេបានថាបងជាសង្សាអាប្អូនអែង
រតនា ខ្មោចហ្អា
សារិទ្ធ អាចខ្ចីបងធ្វើសង្សារបន្តើរបន្លប់ទុកបានណា អាប្អូន
រតនា ហាស់ហាបានហើយ អាបងខ្នែកតោះទៅ ឡើងភ្នំប្រញាប់ទៅ......រឺងរឺងៗៗៗចាំម៉ាភ្លេត
រតនា អាឡូជំរាបសួរបង
មេសា បាតជំរាបសួរ សុកសប្បាយអត់និង
រតនា បាតអត់ចេះកើតទុក្ខទេ
មេសា ច្បាស់ហើយអី ទំនេអត់និង
រតនា បាតអត់ទេបងកំពង់តែជួយការងារមិត្តភក្តិតិច
មេសា អរចឹងសុំទោសផងចាំយប់ចាំញុំទេទៅទៀត
រតនា បាតបងជំរាបលា
រតនា តោះយើង
សារិទ្ធ ពីណាគេនិង
រតនា ចាំទៅផ្ទះចាំប្រាបតោះឡើងភ្នំប្រយ័ត្នខានបានឃើញព្រះអាទិត្រលិចទៅ
សារិទ្ធ តោះចឹង
ពិតមែនលើភ្នំបាក់ខែងពិតជាមានមនុស្សច្រើនមែនទាំងខ្មែរទាំងបរទេស ដល់តែច្រើនពេកចឹងបែជាគ្មានអារម្មណ៍អៀនស្អីទេព្រោះយើងមើលគេគេមើលយើងពេញតែនិងគ្មានទៅចាប់អារម្មណ៍ស្អីទេ។
ក្រោយពីចុះពីភ្នំបាក់ខែងយើងក៏បានត្រឡប់ទៅផ្ទះវិញ។



សូមរងចាំតាមដានភាកបន្ត

No comments:

Post a Comment