Breaking

Saturday, June 9, 2018

រឿង មិត្ត១០០ឆ្នាំ ភាគទី ៣

រឿង មិត្ត១០០ឆ្នាំ

 ភាគទី ៣

និពន្ធដោយ នេត្រា
#Khmer_Novel-69

ពេលមកដល់ផ្ទះវិញម៉ោងខ្ទង់៦ទៅហើយឯបុគ្គលិកក្នុងហាងក៏ចេញអស់ហើយដែរ! ពេលសារិទ្ធកំពង់យកម៉ូតូទុកខ្ញុំក៏ដើរចូលផ្ទះមុនក៏ប្រទះនិងអុំប្រុសតែម្ដងពេលនោះអុំប្រុសបានសាកសួរពីសុខទុក្ខខ្ញុំនិងរឿងជាច្រើនទៀត ពេលនិយាយជាមួយអុំប្រុសបានម៉ាភ្លេតសារិទ្ធក៏ចូលមកដល់ ហើយអុំប្រុសក៏បានប្រាប់យើងអោយទៅងូតទឹកងូតអីទៅប្រញាប់ចុះមកហូបបាយជុំគ្នា
ខ្ញុំក៏ជំរាបលាគាត់ទៅខាងលើជាមួយសារិទ្ធយើងក៏់ងូតទឹកងូតអីយ៉ាងលឿនដើម្បីកុំអោយអុំរងចាំយូ
ក្រោយពីហូបបាយហើយខ្ញុំនិងសារិទ្ធក៏បានសុំការអនុញ្ញាតិពីអ៊ុំប្រុសអុំស្រីដើម្បីចេញទៅលេងខាងក្រៅម៉ាភ្លេត គាត់ក៏អនុញ្ញាតដែរតែហាមកុំអោយនៅយប់ជ្រៅពេក!!
ពេលយើងកំពង់តែរៀបចំចេញដំនើរទៅលេងផ្សារាត្រី ទូរស័ព្ទខ្ញុំក៏រោទិឡើង
រតនា អាឡូជំរាបសួរបង
មេសា បាតជំរាបសួរ រវល់អត់និង
រតនា បាតអត់ទេបងកុំពង់តែរៀបខ្លួនចេញដើរលេងនិងហើយ
មេសា អ៎ចឹងអី !! សុំទៅផងបានអត់
រតនា បាទមានអីបង
មេសា ហើយគិតទៅលេងណាវិញ
រតនា បាតទៅផ្សារាត្រីបង
មេសា និងហើយចឹងចាំជួបគ្នានៅនិងចុះណាខ្ញុំចេញទៅដែរហើយ ហើយទៅជាមួយពីនាខ្លះនិង
រតនា បាតទៅជាមួយមិត្តភក្តិញុំបង
មេសា ចឹងចាំជួបគ្នានៅផ្សាណា
រតនា បាតបង
(ក្រោយពីនិយាយចប់ សារិទ្ធក៏សួរខ្ញុំភ្លាម)
ពីណាមិញ
រតនា បងមេសា
សារិទ្ធ ប្រុសឬស្រី
រតនា ប្រុស
សារិទ្ធ ហើយមេសាណា
រតនា អាបងអែងមិចស្គាល់បើគ្នាមិនសូវស្គាល់ដែរនិង
សារិទ្ធ ស្អីគេអាប្អូនបើមិនស្គាល់មិចទេនិយាយណាត់គ្នាទៅលេងផ្សាកើត
រតនា ស្គាល់គ្នាលើឡានក្រុង ពេលគ្នាជិះមកថ្ងៃមិញនិងក៏ជួបគាត់លើឡានហើយក៏បាននិយាយលេងពីបីបាត់ទៅ
សារិទ្ធ ហើយដល់តែគេសុំលេខអាប្អូនអែងក៏អោយទៅ
រតនា បង់ត្រីយាង!! ត្រូវម៉ាច
សារិទ្ធ ថាអីចេះខុស
រតនា ខ្លាំងប្រូបាបគ្រាន់បើ!ហើយមិចដឹងហ្វី
សារិទ្ធ គ្រាន់តែទាយលេងទេអាប្អូនហើយគ្រាន់តែ ស្គាល់គ្នាលើឡានសោះដល់ណាត់គ្នាដើរលេងទៀត
រតនា គាត់ថាចង់ដើរលេងពេលការងារចប់ តែអត់មានគ្នាជូនក៏បបួលគ្នាអោយជូនដើរទៅ
សារិទ្ធ អើរប្រយ័ត្នគេអោយជូនដើរលេងហើយ ជូនស្អីទៀតទៅណា
រតនា អើខ្លាចដែលនិងបាននាំអាបងអែងអោយទៅជាមួយនិង
សារិទ្ធ អើរតោះចឹង!! បងចង់ដឹងមុខអាមួយនិងមើលវាស្អាតប៉ុន្នាបានអាប្អូនហៀនដល់ថ្នាក់អោយលេខទៅ
រតនា គ្រាន់បើដែរនិងណា
(ពេលដល់ផ្សាខ្ញុំនិងរតនាក៏បានដើរមើលរបស់របរគេតាំងលក់មួយភ្លេតរួចនាំគ្នាចូលទៅអង្គុយលេងនៅតូបលក់បាយចំនីមួយកន្លែងនិងកាហ្មង់ផេសជ្ជះយកមកផឹកនិងជជែកគ្នាលេង អង្គុយបានមួយភ្លេតទូរស័ទ្ធខ្ញុំក៏រោទ៍ម្សាទៀត គឺបងមេសាគាត់មកដល់ផ្សារាត្រីដែរហើយតែរកខ្ញុំមិនឃើញខ្ញុំក៏ប្រាប់ពីទីតាំងដែលកំពង់នៅជាមួយសារិទ្ធ បានប្រហែល៣នាទីគាត់ក៏មកដល់ក្រោយពីគាត់អង្គុយចុះហៅភេសជ្ជះនិងណែនាំគ្នារួចហើយយើងក៏ចាប់ផ្ដើមនិយាយគ្នាលេង)
រតនា បងមេសាអត់មានគ្នាមកជាមួយទេ
មេសា បាតអត់មានទេ
សារិទ្ធ ដើរម្នាក់អែងទើបស្រួលលាក់ការមិនចឹង!
មេសា អត់ទេ!! ព្រោះអត់មានគ្នាដើរជាមួយ
រតនា ហាស់ហាពិនចាក់ផងណ៎
សារិទ្ធ ចាក់អីគ្នានិយាយលេងតើ
មេសា បាតមានអីដឹងដែរនឹងនិយាយចឹងចេញពី និងមានគិតទៅលេងណាទៀតអត់នឹងបើទៅសុំផ្ញើខ្លួនទៅផង
រតនា អត់ទាន់ដឹងទេទាល់សួរសារិទ្ទសិនព្រោះគេជាGuide
សារិទ្ធ យប់ចឹងមានតែទៅKTVអីទេបានសប្បាយ
ហើយមិចអាប្អូនទៅអត់
រតនា ចៅពីអង្កាលហើយចុះបងមេសា
មេសា បាតបានតើតែទៅបានត្រឹមម៉ោង១០ទៅ១១ អីទេព្រោះព្រឹករវល់ការងារទៀត
រតនា ចឹងមែនតើអ្នកធ្វើការគេរវល់រហូតមិនដូចញុំអ្នកទំនេរសីុដេកៗដើរគ្មានពេលល្ហែរ
សារិទ្ធ អើល្មមដឹងខ្លួនហើយអាប្អូនកុំរំខានគេខ្លាំងពេក
រតនា ចាក់ទៀតហើយអីចង់ត្រូវមែន
សារិទ្ធ អត់ចាក់ទេនិយាយលេងតើ
មេសា បាតអត់អីទេខ្ញុំទេអក្នរំខានរតនាអោយជូនញុំដើរលេងនោះ(ការពិតបងមេសាអត់យល់ថាអាតារិទ្ធវាកំពង់តែថាអោយខ្ញុំ ដែលរំខានវា)
រតនា ចូលចិត្តតែលេងលើសហ្មងហ្វី
សារិទ្ធ ថាលែងមែនតើអាប្អូនតោះនាំគ្នាទៅ
(ក្រោយពីគិតលុយហើយយើងទាំងបីអ្នកក៏បាននាំគ្នាទៅKTVមួយកន្លែងពេលចូលទៅដោយសាតែយើងសុទ្ធតែប្រុសៗឪកាស់ស្រីៗដែលប្រចាំការទីនោះក៏មកដល់គេក៏បានចូលទៅកំដរយើងច្រៀងលេងនិងបង្អកស្រាយើងយ៉ាងច្រើន ដោយសាពួកយើងមិនសូវជាពិនផឹកណាមួយបងមេសានិងសារិទ្ធមានការងារត្រូវធ្វើនៅថ្ងៃស្អែក ដូច្នេះពួកយើងក៏គិតតែពីច្រៀងរាំលេងជាមួយស្រីៗអស់នោះទៅ បានប្រហែលជាពីរម៉ោងខ្ញុំមើលទៅសារិទ្ធគេដូចជាងងុយដេកទៅហើយ ប្រហែលជាពុលស្រាហើយមើលទៅឯខ្ញុំនិងបងមេសាដូចជាគ្មានស្រវឹងអីតិចទេ យើងគិតតែពីច្រៀងលេងនិងអោបស្រីៗកំដទាំងនោះ ពិតជាត្រូវមែនតើពាក្យចាស់ដែលថាមានស្រាទាល់តែមានស្រីដែរទើបសប្បាយ ព្រោះស្ថិតក្នុងស្ថានភាពបែបនេះខ្ញុំគិតតែពីសប្បាយគ្មានខ្វល់ពីរឿងឈឺចិត្តឈឺថ្លើមអីទេយើងសប្បាយប្រហែលជាដល់ម៉ោង១១យប់បងមេសាក៏បានបបួលយើងអោយចេញពីKTVព្រោះអាសម្លាញ់អាប់ខ្ញុំវាដេកបាត់ហើយ(ដើរជាមួយអានេះពិតជាលក់មុខលក់មាត់មែន) ដល់ពេលគិតលុយបងមេសាគាត់ដណ្ដើមខ្ញុំចេញទាំងអស់រកតែខ្ញុំជួយចេញមិនបាន ក្រោយពីចេញពីKTVគាត់បានជួយគ្រាសារិទ្ធអោយមកអង្គុយអោបខ្ញុំពីក្រោយដោយខ្ញុំជាអ្នកឌុបគេ (ហាស់ហាកាលមកគេឌុបខ្ញុំដល់តែអាឡូវដេកស្បាបពិតជាផឹកទាល់តែដេកនិងកន្កែងមែនអានេះ)ក្រោយពីរៀបចំអោយគេអង្គុយស្រួលបួលហើយបងមេសាក៏បាននិយាយមកកាន់ខ្ញុំអោយបើកដោយប្រុងប្រយ័ត្ននិងពេលដល់កន្លែងកុំភ្លេចទេប្រាប់គាត់ផងរួចគាត់ក៏លាខ្ញុំឡើងម៉ូតូចេញទៅ ពេលឌុបសារិទ្ធមកតាមផ្លូវខ្ញុំរអ៊ូដាក់គេរឿងផឹកទាល់តែដេកនិងកន្លែង និងខ្លាចអុំប្រុសអុំស្រីថាអោយពេលឃើញគេស្រវឹងចឹងតែគេក៏បានឆ្លើយទាំងអួៗថាមិនបាចភ័យទេលុះទៅដលមុខ់ផ្ទះគ្រាន់តែខ្ញុំបង្អន់ម៉ូតូភ្លាម គេក៏បានចុះពីម៉ូតូទៅចាក់សោទ្វាផ្ទះនិងដើរចូលផ្ទះយ៉ាងរំភើយដូចគ្មានកើតអីចឹង! ក្រោយពីបិតទ្វានិងទុកដាក់ម៉ូតូរួចហើយខ្ញុំក៏ដើរចូលផ្ទះជួនជាពេលនោះអុំប្រុសអុំស្រីកំពង់តែអង្គុយមើលទូរទស្សន៍នៅខាងក្រោមនៅឡើយហើយគាត់ក៏បានសួរខ្ញុំភ្លាម
ហើយទៅដល់ណាខ្លះនិង
បាតអុំទៅលេងផ្សារាត្រីនិងចូលKTVតិច
អើរមើលទៅងូតទឹកងូតអីប្រញាប់ចូលដេកទៅយប់ហើយ
បាតអុំ
(ហាស់ហា ភ័យមានតិចអីស្មានតែគាត់ថាអោយ!! ក្រោយមកខ្ញុំក៏ឡើងទៅជាន់លើបន្ទប់របស់សារិទ្ធមើលទៅអត់ឃើញគេទេខ្ញុំក៏បានដោះសម្លៀកពំពាក់បំរ៉ុងនិងចូលទៅងូតទឹកស្រាប់តែជួនចំពេលសារិទ្ធកំពង់តែងូតទឹកស្រាតអានោលគោកនៅនិងក្នុងបន្ទប់ទឹកនិងហើយគេមិនបិតទ្វាទៀតខ្ញុំក៏ក្ដៅស្លឹកត្រចៀកងំជាតិស្រាភាយពេញមុខឡើងក្រហមងាំង រួចក៏ទប់អារម្មណ៍ប្រឹងនិយាយទៅកាន់គេ
រតនា ហើយអាឡាឬកមេះហ្អាបើងូតទឹកងូតអីមិនបាកាច់បិតទ្វាផងទៅ
សារិទ្ធ វាទម្លាប់ហើយបងធ្លាប់តែនៅម្នាក់អែង ភ្លេចគិតថាអាឡូវមានអាប្អូនអែងនៅដែរ ហែកគេប្រុសអស់អាលីង(ថាហើយគេក៏បិតទ្វាបន្ទប់ទឹក)
រតនា អើប្រយ័ត្នប្រយែងខ្លះទៅប្រយ័ត្នតែថ្ងៃណាមានគេចូលមកចំពេលចឹងទៅ
សារិទ្ធ មិនអីទេអាប្អូនគ្មានពីណាគេហៀនចូលបន្ទប់នេះទេមានតែម៉ាក់និងប៉ា
រតនា អើបើគាត់មកចំពេលនិងមិុចទៅ
សារិទ្ធ អត់ទេមុននិងគាត់ចូលគាត់គោះទ្វាគោះអីឬហៅសួរពីក្រៅសិនដែរហើយអាប្អូនអែងអៀនអីអាម្ចាស់ខ្លួនគេមិនស្អីផង
រតនា គ្មានអៀនខ្មោចយ៉ស្អីទេ
សារិទ្ធ ហើយមិុចមុខឡើងក្រហមមេះចុះ
រតនា ផឹកច្រើនពេកមិនអោយមុខក្រហម(ទេអានេះមិនស្រវឹងទេដឹងបានមើលដឹងថាអែងនេះអៀនវាចឹង)
សារិទ្ធ អើមកតាមផ្លូវមិនឃើញចឹង
រតនា ធ្វើអែងដឹងណាស់ដេកដូចខ្មោចងាប់សោះនិង!!
សារិទ្ធ ហាស់ហា(គេសើចលឺៗពេញបន្ទប់ទឹក) រតនា អោយលឿនមកអាំងគ្នាចូលម្ដងងងុយដេកណាស់
សារិទ្ធ អឺចាំម៉ាភ្លេតចឹង
(ប្រហែល៥នាទីក្រោយគេក៏ដើរចេញពីបន្ទប់ទឹកដោយមានកន្សែងរំចង្កេះផងរួចគេក៏និយាយអោយខ្ញុំចូលទៅងូតទឹកងូតអីអោយស្អាតកុំអោយខ្លិនខ្លួនដាក់គេពេលដេកយប់នេះ(ការពិតរៀងសារិទ្ធបានមែនដូចតារាម៉ូដែលចឹងបើសិនមិមមែនជាមិត្តភក្តទេប្រហែលជាខ្ញុំលង់និងសម្រស់វាបាត់ហើយ) ខ្ញុំក៏ប្រញាប់ចូលទៅងូតទឹកម្ដង ចំណាយពេលប្រហែល១០នាទីទើបចេញមកវិញដោយពេលនោះខ្ញុំស្លៀកតែលីអូនិងរំកន្សែងពីលើប៉ុន្នោះ ហើយក៏បានឃើញសារិទ្ធពាកតែ់ខោដេកយប់អង្គុយនៅមុខកុំព្យូទ័រកំពង់តែកាត់តរូបភាពនិងមានកាហ្វេពីកែវនិងកុំភ្យូទ័រពីរគ្រឿងនៅលើតុផងខ្ញុំក៏សួរ)
រតនា ខ្លាចដេកតាំងពីនៅKTV អីមិុចមិនដេកទៅ
សារិទ្ធ ដេកអីត្រូវទឹកនិងកាហ្វេនេះស្វាងចេះបាត់ហើយ
អឺមិុញបងអាប្អូនអែងទេមក
រតនា បងណា
សារិទ្ធ ទើបបែកគ្នាមិុញសោះឆាប់ភ្លេចមេះ
រតនា អ៎បងមេសាមែន ហើយគាត់សួរថាមិុច
សារិទ្ធ មានមិុចសួរថាអាប្អូនអែងនៅណាដល់ផ្ទះនៅ
រតនា អើរគ្រាន់បើចេះបារម្មណ៍ផង
សារិទ្ធ ចុះបើសំណព្វចិត្តគេមិនអោយគេបារម្មណ៍មិុច
រតនា សំនព្វចិត្តអី?
សារិទ្ធ ការពិតបងចាប់អារម្មណ៍តាំងពីអាមេសាស្អីនិងវាអង្គុយផឹកអីនៅផ្សារាត្រីមេះ ឃើញវាមើលតែមុខអាប្អូនអែងនិងអែងហើយបើនៅក្នុងKTVវិញដៃវាអោបស្រីមែនតែភ្នែកវាដៀងតែអាប្អូនអែងនិងមើលទៅលួចប្រច័ន្ទអាប្អូនអែងជាមួយពួកស្រីខារាអូខេផងមិនដឹង
រតនា ចេះសង្គេតទៀតណ៎!! អើនិយាយចឹងអែងធ្វើពុតទេអីបាននិយាមក......
សារិទ្ធ កុំថាឡើយពីរបីការប៉ុងសូម្បី១កេះក៏បងអាប្អូនអែងមិនស្គាបជើងធ្មេញផងមានរឿងអីដែលត្រូវស្រវឹុងនោះអាប្អូន
រតនា ស្អីចេះសម្ដែងទៀតអាឡូវគ្នាសង្ស័យតែអែងធ្វើស្រវឹងព្រោះខ្លាចគេអោយចេញលុយទេមើលទៅ
សារិទ្ធ បងអាប្អូនអែងក្រដល់ថ្នាក់អត់លុយអោយថ្លៃស្រីថ្លៃស្រាផង
រតនា អើថាលេងទេហើយចាំបាច់ធ្វើពុតជាស្រវឹងដេកលក់ចុះ
សារិទ្ធ បើមិនចឹងខ្លាចអាប្អូនអែងនៅជាមួយអាបិុមេសានិងម៉យប់ទល់ភ្លឺទៅបងនេះមិនវីវទៅហើយ
រតនា ស្អីអាណាដើរលេងដាច់យប់នោះហ្វី
សារិទ្ធ អាប្អូនអែងមិនចង់ខ្លាចអាមេសានោះវាចង់
រតនា ហៅគេអោយស្រួលតិចទៅហើយបងមេសាគាត់ក៏មិនទំនេដល់ថ្នាក់និងដែរមិនលឺគាត់និយាយទេអី
សារិទ្ធ មាត់ចឹងតែពីណាដឹងថាក្នុងចិត្តចឹងដែរបើមើលទៅអាគាត់និងបាននៅជិតអាប្អូនអែងមុខឡើងរីកដូចគ្រាប់ជី ហើយចេះកាន់ជើងគេទៀតអាឡូវ
រតនា ស្អីគេចេះតែស្មានយកតាហ្មងហ្វីបងមេសាគាត់មិនចឹងទេហើយមានកាន់ជើងកាន់ដៃអីគ្រាន់អោយហៅគេអោយពិរោះតិចទៅកុំអាៗពេក
សារិទ្ធ និងហើយចេះគិតការពារជំនោះទៅព្រោះខ្លាចអាប្អូនអែងជួបវិបត្តស្នែហ៍រត់មករកបងទៀតទៅពីបីលើកហើយណា
រតនា បានអើយកុំនាំឈឺក្បាល
ហើយធ្វើអីនិងមានកាហ្វេជំនួយផងនាគ
សារិទ្ធ អឺនេះនិយាយចឹងត្រជាក់អស់ហើយ
រតនា អឺអរគុណចុំដឹងចិត្តគ្នាថាគ្នាចូលចិត្តកាហ្វេក្ដៅៗទៀតណ
សារិទ្ធ អឺមិនបាចអរគុណអគួយស្អីទេអង្គុយចុះមកជួយបងម្ដងវិញ
រតនា ស្អីគេ
សារិទ្ធ ខ្លាចអាប្អូនអែងខ្លាំងgraphics designអីមោះជួយបងម្ដងមកគេប្រញាប់យករូបស្អែកផង
រតនា សង្ស័យអត់ខុសមែនវាមិនដែលអាណាជិតល្អជួយឆុងកាហ្វេត្រូវចិត្តទាំងយប់ចឹងទេ
សារិទ្ធ មកគុំរអ៊ូច្រើនរំខានបង១ថ្ងៃគ្មានបានធ្វើអីទេអាឡូវជួយបងម្ដងវិញមក និងអាលបានដេកទាំងអស់គ្នា
រតនា រកចំនេញមិនឃើញមែន
សារិទ្ធ មកចាំបងអោយកាដូរអាប្អូន
រតនា អើមិនបាចទេខ្លាចការដូមានការដោះដូរស្អីទៀតណាស់
(ដោយសារយើងចំណាយពេលយូទើបរួចសារិទ្ធក៏បានរត់ការកាហ្វេអោយខ្ញុំមួយកែវហើយមួយកែវទៀតនិងជួយកាតតរូបភាពPre-wedding រហូតដល់ខ្ទង់ម៉ោងជិតបីទៀបភ្លឺទើបរួចរាល់ ក្រោយពីកាត់តរួចហើយខ្ញុំក៏ទៅប្រាស់ខ្លួនដេកលើគ្រែដោយទុកអោយសារិទ្ធជាអ្នករៀបចំឯកាសារទុកដាក់ បើទោះជាអស់រស់ជាតិកាហ្វេពីបីកែវក៏មិនអាច់ធ្វើអោយខ្ញុំមិនងងុយដេកដែរដោយគ្រាន់តែដាក់ខ្លួនដល់ពូកខ្ញុំក៏លក់ភ្លៀមតែម្ដង)
អាប្អូនៗៗភ្ញាក់ឡើង.....



 សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment