Breaking

Saturday, June 9, 2018

រឿង មិត្ត១០០ឆ្នាំ ភាគទី ៤

រឿង មិត្ត១០០ឆ្នាំ

 ភាគទី ៤

និពន្ធដោយ នេត្រា
#Khmer_Novel-69

សារិទ្ធ=អាប្អូន ភ្ញាក់ឡើង ៗ
រតនា ស្អីគេ មកដាស់អីទាំងព្រឹក
សារិទ្ធ ព្រឹកអីម៉ោង៧ម៉ោង៨អាឡូវហើយ ភ្ញាក់ឡើង
រតនា សុំដេកតិចទៀតទេ
សារិទ្ធ អឺតិចទៀតតិចទៀតចុះណា ប្រយ័ត្នតែបងមកម្ដងទៀតមិនឃើញក្រោករឿងហើយ
រតនា អឺទៅតែតិចទៀតទេ
(ក្រោយពីដាស់ខ្ញុំមិនព្រមក្រោកសារិទ្ធក៏ចុះទៅខាងក្រោមបាត់ទៅ មួយសន្ទុះក្រោយគេក៏ឡើងមកដាស់ខ្ញុំម្ដងទៀត)
សារិទ្ធ ថាមែនមែនហើយកាលបានក្រោកហ្អាស់
គេថាបន្ដើមកអង្រូនខ្ញុំបន្ដើរ
រតនា ក្រោកហើយតើរំខានមែន ខ្ញុំក៏ក្រោកទាំងមមីងមមាំង
សារិទ្ធ អើទំរាំក្រោកនិងទាល់តែបានគេមកដាស់ពីរបីដង
រតនា ស្អីគេអែងមានការអីក៏រំខានគ្នាមេះ
សារិទ្ធ ទៅទៅងូតទឹកងូតអីអោយលឿនទៅអាំងបងនាំចេញក្រៅទៅរកញាំអី
រតនា អើចាំម៉ាភ្លេតចឹង
(ខ្ញុំក៏ប្រញេបប្រញាប់ទៅងូតទឹកជំរះខ្លួនយ៉ាងលឿនព្រោះភ្ញាក់មកមានអារម្មណ៍ថាហេវណាស់ ក្រោយពីងូតទឹកងូតអីនិងរៀបចំខ្លួនរួចរាល់ខ្ញុំនិងសារិទ្ធក៏គិតថាទៅរកហូបអីនៅក្រៅតែពេលចុះមកដល់ជាន់ក្រោមក៏ជួបអុំស្រីកំពង់តែមើលការខុសត្រូវហាង គាត់ក៏បានសួរខ្ញុំភ្លាម
មិុចហើយរតនា ដេកលក់ស្រួលអត់ខ្មួយ
រតនា បាតអុំអត់អីទេតែក្របានដេកតិច
ចុះមិុចចឹង
សារិទ្ធ អត់អីទេម៉ាក់យប់មិញគេឡែងតែជួយញុំធ្វើការកាត់តរូបតិចនិងម៉ាក់
អើប្រយ័ត្នប្រយែងសុខភាពទៅកុំនៅយប់ៗពេក
រតនា បាតអុំអត់អីទេយូៗម្ដងចឹង
សារិទ្ធ ម៉ាក់កូនគិតទៅហូបអីក្រៅជាមួយរតនាតិច
អឺមើលប្រញ័បផងខ្លាចគេត្រូវការយករូបថ្ងៃនេះ
សារិទ្ធ បាទម៉ាក់
(ក្រោយមកយើងក៏ចេញទៅរកហូបអីនៅតូបតាមផ្លូវមួយកន្លែង ពេលយើងចូលដល់អ្នកលក់ក៏សួរ)
ត្រូវការអីដែរប្រុសស្អាតទាំងពី
រតនា មីុងចេះបញ្ជោទៀត!
អត់ទេបើស្អាតៗមែនមិនអោយមីងសរសើរមិច
សារិទ្ធ បាតមីងមើលដាក់នំបញ្ចុកអោយញុំម៉ាចានមកហើយអាប្អូនយកនំបញ្ចុកដែរអី នំបញ្ចុកនេះល្បីថាឆ្ងាញ់ណាស់ណា
អរមេនហើយក្មួយនំបញ្ចុកនៅកន្លែងមីងលក់ដាច់ណាស់ណា
រតនា អត់ទេមីុងញុំអត់យកនំបញ្ចុកទេ ញុំយកបរបរគ្រឿងសាច់ត្រីមួយមក
អត់អីទេចឹងចាំមីុងដាក់អោយ
សារិទ្ធ អភ្លេចនឹកឃើញថាគេតមនំបញ្ចុក
រតនា តមអីអត់ចង់ញាំព្រឹកឡើងចឹងក្រពះអត់អំណោយផល់ជាមួយវា
រតនា ចឹងក៏ចឹងទៅ
(ពេលយើងកំពង់និយាយគា្មមនុស្សម្នាជាច្រើនដែលអង្គុយហូបក្បែរៗនោះបែមកមើលយើងព្រងព្រាត ខ្លះលួចសើចដាក់យើងផង តែយើងធ្វើមិនដឹងព្រោះវាជារឿងធម្មតាទៅហើយ ក្រោយពីគិតលុយគិតអីហើយសារិទ្ធបានសួរញុំថាចង់ទៅណាទៀតចាំគេជូនទៅ ញុំក៏ប្រាបគេថាមិនបាច់ទេអត់ចង់រំខានគេទៀតទេណាមួយដល់ពេលត្រឡប់ទៅបាត់ដំបងវិញហើយ គេក៏ឃាត់ខ្ញុំអោយចាំល្ងាចសិនចាំទៅ តែខ្ញុំបដិសេធន៍ព្រោះប្រញាប់ត្រឡប់ទៅរៀបចំឯកាសាបង្រៀន និងការងាក្រុមហ៊ុនវិញ ពេលនោះគេក៏បាននាំខ្ញុំត្រឡប់ទៅផ្ទះវិញដើម្បីយកអីវាន់និងលាអុំប្រុសអុំស្រី តែអត់ជួបពួកគាត់ទេខ្ញុំក៏បានយកអីវាន់ហើយអោយគេជូនមកបេនឡាននិងឡើងឡានមកបាត់ដំបងវិញតែម្ដង។ ពេលឡើងឡានត្រឡប់មកវិញអារម្មណ៍ខ្ញុំដូចជាវិលត្រឡប់ទៅរកទុក្ខសោកសៅម្ដងទៀតចឹង តែខ្ញុំព្យាយាមបន្លប់អារម្មណ៍ខ្លួនអែងនិងប្រាបខ្លួនអែងថាឈប់គិតរឿងអស់និងទៀតហើយ ហើយព្យាយាមចាប់ផ្ដើមជីវិតសាជាថ្មីគ្មានអ្វីស្ថិតស្ថេរ ឬដូចដែលយើងគិតទុកគ្រប់ពេលទេ ធ្វើចិត្តអោយហើយទៅព្រមទទួលយកនៅរឿងដែលយើងមិនបានរំពឹងទុក្ខសោះឡើយ ទាំងរឿងសោកសៅ ទាំងរឿងសប្បាយចិត្ត ព្រោះផែនដីមួយនេះវាមិនស្រោះបំព្រងដូចដែលយើងគិតទុក្ខឬដូចជាក្នុងរឿងភាពយន្តទេ យើងត្រូវតែរៀនរស់ជាមួយនិងជីវិតពិត ជីវិតដែលត្រូវតែប្រឈមមុខជាមួយនិងបញ្ហាគ្រប់ប្រភេទហើយទទួលយកវានិងព្យាយាមដោះស្រាយវាជារាងរហូត រហូតដល់ថ្ងៃដែលយើងលេងមានខ្យល់ដង្ហើមនិងលាភពផែនដីដ៏សោះក្រោះមួយនេះ។ពេលមកដល់ផ្ទះវិញ)
លោកយាយ មិុចហើយមកវិញហើយអីមោះយាយមានរឿងនិយាយជាមួយតិច
រតនា បាទយាយមានរឿងអីវិញ
អឺមើលរំហើយអារម្មណ៍អោយជ្រះស្រឡះហើយនៅ
រតនា បាទអត់អីទេយាយ
អឺម្សឹលមិុញអានីវាមកលេងយាយ(ប៉ារបស់ខ្ញុំ)ហើយវាសួររឿីចៅច្រើនណាស់
រតនា បាតយាយគាត់និយាយអីខ្លះ
វាថាវាដឹងពីដំបូងថាស្នេហាចៅអែងវាមិនសំប្រកបទេតែវាមិនចង់បំបែកបំបាក់ចៅទើបវាយល់ព្រមបើកអោកាស់អោយចៅអែងធ្វើចឹង តែពេលវាដឹងលឺពត៍មានថាចៅអែងបែកពីគេហើយវាចង់អោយចៅអែងគិតសាថ្មីនិងចង់អោយចៅអែងស្រលាញ់មនុស្សស្រីវិញ វាប្រាប់អោយយាយនិយាយជាមួយចៅរឿងនិង ហើយវាថាវាត្រៀមនិងចូលដណ្ដឹងកូនអ្នកភូមិនោះអោយចៅអែងផង
រតនា ចុះយាយគិតមិុច
យាយថាអត់ដឹងទេចាំអោយវានិយាយជាមួយចៅខ្លួនអែង
រតនា បាតយាយ និយាយចឹងបើចិត្តយាយវិញគិតមិុច
យាយក៏មិនចង់ប៉ុន្នានដែរដែលឃើញចៅស្រលាញ់ប្រុសនិងប្រុសដូចគ្នាចឹង តែអោយយាយធ្វើមិុច ទៅយាយបដិសេធន៍មិនកើតទេ រឿងរបស់ចៅផ្ទាល់ធ្វើតាមអ្វីដែលចៅចង់ទៅព្រោះថ្ងៃអនាគតចៅមិនមែនរស់នៅជាមួយយាយរហូតទេ យាយមិនឃាត់ឬហាមចៅទេ
រតនា បាតយាយ ចឹងញុំគិតចូលក្នុងសិនហើយ
អឺមើលផ្លាស់ខោអាវហើយហូបបាយហូបអីទៅហើយកុំភ្លេចទេទៅអានីផង
រតនា បាតយាយ
(ការពិតយាយខ្ញុំហេតុតែគាត់ជាអ្នកងប់និងសាសនាតែគាត់មិនដែលហាមឃាត់រឿងខ្ញុំសោះឡើយ ព្រោះគាត់ក៏ជាមនុស្សដែលធ្វើតាមអារម្មណ៍ខ្លួនដែរ(កាលពីក្មេងគ្រួសារគាត់ហាមគាត់មិនអោយយកតាទេព្រោះតាក្រ តែគាត់ជំនះទាល់តែបានហើយរស់នៅយ៉ាងសុខជាមួយតារហូតដល់តាស្លាប់) ក្រោយពីផ្លាស់ខោអាវរួចហើយខ្ញុំក៏បានទេទៅលេងប៉ា ដូចយាយនិយាយប្រាបមែនប៉ាគាត់ចង់អោយខ្ញុំយកប្រពន្ធដោយពន្យល់ខ្ញុំនិងលើកយករឿងឧទាហណ៍ជាច្រើនមកពន្យល់ខ្ញុំ តែខ្ញុំបដិសេធន៍ ដោយខ្ញុំបា្រប់គាត់ថាខ្ញុំមិនអាចរស់នៅជាមួយមនុស្សដែលខ្ញុំមិនស្រលាញ់ និងគ្មានអារម្មណ៍ចឹងទេ ញុំយល់ប៉ាចង់អោយញុំល្អនិងសប្បាយចិត្ត តែប៉ាគិតមើលតើញុំរស់នៅសប្បាយចិត្តមិុចកើតបើចិត្តញុំវាមិនស្រួលទៅហើយនិង មានតែធ្វើអោយដៃគូជីវិតញុំមានទុក្ខបន្ថែមទៀតដែលមានប្ដីតែប្ដីគ្មានអារម្មណ៍ស្នេហាជាមួយខ្លួន)
ចុងក្រោយប៉ាក៏មិនបានបដិសេធន៍ទៀតដែរ តែគាត់ថាបើប្ដូចិត្តពេលណាប្រាប់គាត់ភ្លាមចាំគាត់ចូលដណ្ដឹងកូនគេអោយ)
ក្រោយពីនិយាយជាមួយប៉ាចប់ខ្ញុំក៏ចេញទៅហូបបាយនិងប្រាបយាយពីរឿងនិយាយជាមួយប៉ា រួចក៏ចូលមកបន្ទប់វិញ ហើយដេករហូតដល់ល្ងាចក៏ភ្ញាក់និងសំលេងរោទ៌ទូរស័ព្ទដែលបងមេសាគាត់ទេ មកបបួល់អោយដើរលេងពីនាក់គាត់ តែញុំប្រាប់ថាញុំមកបាត់ដំបងវិញហើយគាត់ក៏ថាមិនអីទេចឹងចាំជួបគ្នានៅបាត់ដំបង ក្រោយពីនិយាយហើយខ្ញុំក៏ចេញទៅហូបបាយល្ងាចដែលយាយគ្រប់ទុកអោយរួចក៏ចូលមកដេកបន្តទៀត ។ ថ្ងៃនេះសុំដេកលើកពានដេកបំភ្លេចរឿងកន្លងទៅទាំងអស់និងចាប់ផ្ដើមជីវិតថ្មីនៅថ្ងៃស្អែក!!

ព្រឹកឡើងម៉ោង៥ខ្ញុំក៏ភ្ញាក់ពីដំណេក ពិតជាស្រឡះខួរក្បាលមេនទែន ខ្ញុំរៀបចំដាំបាយធ្វើម្ហូបនិងរៀបចំផ្ទះ រួចក៏ងូតទឹកងូតអីហូបបាយហើយលាយាយចេញទៅធ្វើការដូចធម្មតា ការពិតខ្ញុំចូលធ្វើការម៉ោង៧:៣០នាទីតែថ្ងៃនេះខ្ញុំចេញពីផ្ទះម៉ោងទើបតែ៦:១០នាទីដោយខ្ញុំចំនាយពេលមួយម៉ោងជាងអង្គុយលេងលើបង់របមាត់ស្ទឹងសង្កែរដើម្បីស្រូបយកខ្យល់អាកាស់ធម្មជាតិនាព្រឹកព្រលឹម និងមើលទេសភាពទឹកហូរតិចៗក្នុងស្ទឹងនិងមនុស្សម្នាគេដើរហាត់ប្រាណតាមសួនសាធារណះ
លុះដល់ម៉ោងក៏ទៅធ្វើការដូចធម្មតា
......ម៉ោងខ្ទង់៣កន្លះបងមេសាក៏ទេមកណាត់ខ្ញុំដើរលេងតាមសួនល្ងាចនេះ ខ្ញុំក៏យល់ព្រម។ ក្រោយពីចេញពីធ្វើការខ្ញុំប្រញាប់ទៅផ្ទះរៀបចំខ្លួនយ៉ាងលោយតាមបែបយុវវ័យសម័យថ្មីរៀបខ្លួនមិនទាន់ហើយស្រួលបួលផង បងមេសាគាត់ទេមកសួរភ្លាមថានៅណាខ្ញុំក៏ប្រាបថានៅផ្ទះគាត់សួរថាផ្ទះនៅណាចាំគាត់មកយក តែខ្ញុំបដិសេធន៍និងប្រាបថាចាំខ្ញុំទៅដោយខ្លួនអែងដោយអោយគាត់ចាំនៅនិងសួនសខេងទល់មុខសណ្ឋាគាខ្លាស់សីុ ។ចំណាយពេលប្រហែល៤ទៅ៥នាទីទើបខ្ញុំចេញពីផ្ទះតែម៉ោងប្រហែលជា៥ចឹងបើកម៉ូតូមិនលឿនទេព្រោះផ្លូវស្ទះនិងចង្អៀតខ្លាំងជាពិសេសតាមផ្លូវបត់កែងនិងហ្មងពេលជិតមកដល់កន្លែងណាត់បងមេសាគាត់ទេមកទៀតខ្ញុំប្រាប់ថាជិតដល់ហើយពេលមកដល់មុខសួនខ្ញុំឃើញបងមេសាគាត់អង្គុយនៅនិងបង់របមាត់ផ្លូវម្នាក់អែងដោយពាក់ខោកីឡាពណ៍សខ្លីត្រឹមជង្គង់និងអាវកីឡាពណ៍សដៃខ្លី
ក្រោយពីផ្ញើរម៉ូតូរួចហើយខ្ញុំបានដើរទៅរកគាត់គាត់កញញឹមបញ្ជេញមុខឡើងឃ្យូតមករកខ្ញុំនិងនិយាយមក់កាន់ខ្ញុំ
មេសា ហើយផ្ទះនៅដល់ណាមិុចក៏យូរមេះ
រតនា ផ្ទះនៅជាយក្រុងនិងបងតែបងអែងមិនមើលផ្លូវវាចង្អៀតមិុច
មេសា ញុំថាអោយញុំទៅយកអត់ទេខ្លាចញុំស្គាល់ផ្ទះមែន
រតនា បាតខ្លាចបងអែងស្គាល់ផ្ទះហើយលែងរាប់អានញុំ
ព្រោះញុំក្រណាស់
មេសា មើលមកញុំចិត្តអាក្រក់ដល់ថ្នាក់និងផង
រតនា និយាយលេងទេ! ហើយបងអែងមកពាក់ខោអាវចឹងអែង
មេសា ចុះមិុចអត់ចូលចិត្តមែនគេពាក់គ្រប់តែគ្នានិងមើលអក(ពិតមែនតើអ្នកមកហាត់ប្រាណគេពាក់ខោអាវចឹងៗច្រើនណាស់)
រតនា តែសម្រាប់ញុំដូចមិុចមិនដឹងទេអាខោអាវចឹងបានតែក្នុងផ្ទះទេ
មេសា បាទធ្វើមិុចយើងពូកែអៀន
រតនា អត់ទេតែមានអីស្អាតតើ
មេសា ញុំស្អាតមែនអី
រតនា មែនតើបងអែងមើលគេមើលបងអែងច្រើនណាស់
មេសា ហាាស់ហាតោះគិតទៅរកទិញទឹកអំពៅហូបអាំងនិងដើរលេង
(ក្រោយពីយើងទិញទឹកអំពៅហើយក៏បន្តើរគ្នាដើរជំវិញសួននិងនិយាយគ្នាលេងពីនេះពីនោះ ពេលកំពង់ដើរខ្ញុំចាប់អារម្មណ៍ថាសម្បូរភ្នែកគេដៀងមើលខ្ញុំនិងបងមេសាណាស់ដោយមានទាំងប្រុសទាំងស្រី ជាពិសេសគឺគេមើលទៅបងមេសាតែ ម្ដងព្រោះគាត់ស្លៀកពាក់ចឹងទៅបញ្ជេញរៀងអស់អាលីង ប្រហែលជាគេអាចនិងគិតថាខ្ញុំនិងគាត់ជាសង្សាផងក៏មិនដឹងព្រោះគេមើលមកខ្ញុំនិងគាត់ដោយខ្សែភ្នែកផ្លែកៗ តែវាមិនអីទេសម្រាប់យើង ព្រោះមិនមែនតែយើងទេដែលបណ្ដើរគ្នាចឹងមានច្រើនគូណាស់ដែលបណ្ដើរគ្នសាសងពេញតែសួន
បណ្ថើរគ្នាម៉ាបែកញើសខ្ញំុនិងគាត់ក៏គិតថាទៅរកហូបសាច់អាំងតាមផ្លូវ
យើងក៏ទាញម៉ូតូមកមុខវត្តកណ្ដាលដើម្បីហូបអីគាត់បានកាហ្មងសាច់ចង្កាក់អាំងនិងពងមាន់ដុតមានអីសុទ្ធតែរបស់ខ្ញុំពេញចិត្តដែលតើយើងហូបបណ្ដើរនិយាយគ្នាលេងបណ្ដើនិងមើលគេបន្ដើរពេលកំពង់ហូបខ្ញុំក៏បានសួរគាត់
រតនា និយាយចឹងបងអ្នកខេត្តបាត់ដំបងដែរមែន
មេសា បាតញុំអ្នកខេត្តនេះអែង អ្នកភ្នុំសំពោយើងនិង
រតនា បើដឹងបងនៅភ្នំសំពៅចឹងពេលទៅលេងម្ដងៗចូលលេងផ្ទះបងអែងបាត់ហើយ
មេសា បាតស្វាគមន៍ជានិច្ច ហើយយើងអ្នកនិងដែរមែន
រតនា បាតញុំអ្នកបន្ទាយមានជ័យតែមកនៅនេះតាំងពីតូចមេះ
មេសា បាតហើយនៅរៀនឬចេញធ្វើការហើយនិង
រតនា បាតរៀនមិនសូវខ្ពស់ទេតែចេញធ្វើការហើយ
មេសា ធ្វើការអីដែរ
រតនា គ្រប់គ្រងផ្ទះសម្បែង
មេសា គ្រប់គ្រងផ្ទះសម្បែងនិងអីគេ
រតនា បាតដេកផ្ទះស្អាត
មេសា កុហក់បានណាស់មើលកាលញុំទេទៅពីរសៀលថារវល់ការងារសោះនិង
រតនា ថាលេងនិងណា
មេសា ហាស់ហាចេះកំផ្លែងទៀតណ៎ ហើយរៀនដល់ណាដែរ
រតនា បាតតិចតួចទេ
មេសា ដល់ណាដែរចប់សកល់អត់
រតនា ហាស់ហា សួរអីសួរមេះបង ញុំរៀនមិនបានខ្ពស់ដូចបងអែងទេ
មេសា ព្រោះតែចង់ដឹងនឹងតែបើមិនចង់ប្រាបក៏មិនអីដែរ ហើយដឹងថាញុំរៀនដល់ណាអត់និងបានថាញុំរៀនខ្ពស់ជាងយើង
រតនា គ្រាន់តែមើលមុខក៏ដឹងដែរថាបងអែងរៀនចប់អនុបណ្ឌិតហើយ
មេសា មិុចដឹងមុខញុំចាស់ណាស់មែន
រតនា អត់ទេតែញុំខ្លាំងប្រូបាបណាស់

មេសា ហាស់ហាគ្រាន់បើតើញុំជាប់អនុបណ្ឌិតមេននិង
រតនា ថាអីចេះខុស
មេសា បាតដឹងថាយើងខ្លាំងហើយទៅហើយនៅបាត់ដំបងនេះនៅជាមួយគ្រួសារឬផ្ទះជួល
រតនា បាតនៅផ្ទះគេជាមួយយាយ
មេសា ហាស់ហាចឹងបានគេមិនអោយស្គាល់ផ្ទះ
រតនា បាតចឹងអែងហើយបងគិតមិុចដែរដល់តែចឹង
មេសា មានអីញុំចង់រាប់អានយើងអត់ខ្វល់រឿងយើងមានឬក្រអីទេតែខ្វល់ពីចិត្តយើងវិញទេ
រតនា ខ្វល់អីគេពីចិត្តញុំ
មេសា ខ្វល់ថាយើងនិងចង់រាប់អានញុំវិញអត់
រតនា អត់អីទេបានរាប់អានជាមួយប្រុសស្អាតមានចំនេះហើយមានលុយចាយទៀតអ្នកណាមិនចង់
មេសា កុំព្យាយាមអោយគេមើលយើងក្នុងផ្លូវមិនល្អពេកញុំគ្រាន់ចង់ដឹងថាយើងចង់រាប់អានញុំអត់
រតនា អត់ទេញុំនិយាយការពិតតើហើយមិុចបានគិតចឹង
មេសា ព្រោះបើតាមញុំមើលទៅយើងមិនទំនងដូចដែលនិយាយទេ
រតនា មិុចគិតចឹង
មេសា គ្រាន់តែញុុំឃើញមិត្តភក្តិយើងនៅសៀមរៀបញុំកាត់ស្មានបានខ្លះហើយថាយើងមែនមនុស្សអន់ទាត់ខ្យល់អត់ការងារឬរៀនបានតិចតួចទេតែចង់អោយយើងប្រាប់ត្រង់ទើបសួរទៅ
រតនា បងចាញ់បោកភ្នែកហើយ
មេសា អត់ទេញុំជឿលើភ្នែកខ្លួនអែងមិនដែលយើងអន់គ្រប់បែបយ៉ាងចឹងទៅសេពគប់មិត្តល្អដែលមានរូបសង្ហានិងជាកូនអ្នកមានបានចឹងទេ
រតនា ហាស់ហាសង្គមសព្វថ្ងៃគេគិតតែរបៀបនិងអាស្អាតរកអាស្អាតអាមានរកអាមានបើយើងក្ររហើយអាក្រក់ទៀតគ្មានអ្នកណាគេចាប់អារម្មណ៍ទេ
មេសា មិនចឹងគ្រប់គ្នាទេ
រតនា អត់ទេតែ៩៩%ហើយ ញុំទទួលស្គាល់ថាមិត្តញុំគេស្អាតនិងមានតែញុំមិនមែនកូនអ្នកមានដូចគេទេញុំជាកូនអ្នកក្រ បើបងរាប់អានបានខ្ញុំក៏រាប់អានបងវិញដែរ តែបើមិនបានទេអត់អីទេ
មេសា អត់ទេញុំអត់ចឹងទេកុំយល់ច្រឡំ គ្រាន់ចង់សួរយើងលេងទេហើយចង់ស្វែងយល់ពីយើងអោយបានច្រើនតែប៉ុន្នឹង
រតនា បាតបើបងរាប់ញុំបានយូតិចទៀតកាន់តែស្គាល់ញិំច្បាស់ហើយថាញុំជាមនុស្សរបៀបណា
មេសា បាតអគុណហើយដែលព្រមរាប់អានញុំវិញនោះ
រតនា បាតនិយាយចឹងបងអែងមកដើរលេងជាមួយញុំចឹងអត់ខ្លាចរំខានពេលបងអែងឬសង្សាឃើញប្រច័ន្ទទេអី
មេសា អត់អីទេ ហើយញុំមានសង្សាពីណាមកនៅទំនេរចេសតើ
រតនា អត់ជឿ
មេសា មិុចចឹង
រតនា បើបងអែងស្អាតហើយមានការងារច្បាស់លាស់ចឹងហើយមិនដែលអត់ស្រីស្រលាញ់ទេ
មេសា ញុំគិតចឹងដែរតើបើញុំប្រាប់គេថាអត់សង្សាគ្មានពីណាជឿទេតែការពិតអត់មែនពីមុនគិតតែពីប្រឹងរៀនមិនដែលគិតរឿងស្នេហាអីផង ទើបចេញធ្វើការថ្មីៗនេះអែងដែលទំនេរហើយចង់គិតរឿងនិងដែរតែរកមិនទាន់បាននិងគេ
រតនា ហាស់ហាមិនអីទេតិចទៀតបានហើយស្អាតដូចបងអែងចឹងមិនបាចទៅរកក៏វាមករកបងអែងវិញដែរ
មេសា សរសើរញុំរហូតហើយយើងនិងអន់ណាស់មែន
រតនា មានអីតែមិនដល់បងអែងទេ
មេសា 

រតនា និយាយចឹងបងម៉ោង៦ជាងហើយញុំគិតលាបងអែងសិនហើយ
មេសា អ៎បាតចឹងអត់អីទេចឹងយើងប៉ុន្នឹងសិនទៅ
ចាំមានពេលដើលេងជាមួយគ្នាទៀត(ពេលគិតលុយគាត់ប៉ៅញុំទាំងអស់ដើរជាមួយអ្នកមានស្រួលចឹង
😂ហើយក្រោយពីគិតលុយហើយយើងក៏បែកផ្លូវទៅផ្ទះរៀងខ្លួន)

No comments:

Post a Comment