Breaking

Saturday, June 9, 2018

រឿង មិត្ត១០០ឆ្នាំ ភាគទី ៥

រឿង មិត្ត១០០ឆ្នាំ

 ភាគទី ៥

និពន្ធដោយ នេត្រា
#Khmer_Novel-69

.ស្គាល់គ្នាមិនទាន់បានមួយអាទិត្រល្អផងបងមេសាតែងតែនាំខ្ញុំដើរលេងតាមទីកន្លែងផ្សេងពេលដែលយើងទំនេរពីការងារ ហើយគាត់តែងតែព្យាយាមចង់ដឹងពីពត៍មានផ្ទាល់ខ្លួនខ្ញុំនិងដូចជាចូលចិត្តខ្ញុំជ្រុលជាហេតុធ្វើអោយខ្ញុំមិនសូវទុក្ខចិត្តគាត់ប៉ុន្នានទេ កាលពីថ្ងៃសុក្រគាត់បានបបួលខ្ញុំទៅលេងភ្នំសំពៅនិងឈាងចូលលេងផ្ទះគាត់ពេលនោះខ្ញុំក៏បានស្គាល់គាត់ឬតតែច្បាស់គាត់ជាកូនប្រុសអ្នកមានជីវភាពធូធាម្នាក់ដែលប្រកបរបេលក់ជីនិងលក់របស់របធ្វើកសិកម្មផ្សេងៗ ហើយបងប្អូនគាត់សុទ្ធតែមានគ្រួសារអស់ហើយនៅតែគាត់ម្នាក់ដែលមិនទាន់យកប្រពន្ធនិងគេ គាត់បាននែនាំខ្ញុំអោយឱពុកម្ដាយគាត់ បានស្គាល់និងទទួលខ្ញុំយ៉ាងរាក់ទាក់ តាមមើលប្រហែលជាគាត់ចង់អោយខ្ញុំបានយល់ពីបំណងអ្វីមួយរបស់គាត់មកកាន់ខ្ញុំ។ ពេលត្រឡប់មកវិញគាត់បានសួរខ្ញុំថាគិតមិុចដែរចំពោះគ្រួសារគាត់និងចង់អោយខ្ញុំនាំគាត់ទៅលេងផ្ទះខ្ញុំវិញ ខ្ញុំក៏ប្រាប់ថាមានអីគ្រួសារ គាត់ល្អតើតែរឿងចង់ស្គាល់គ្រួសាខ្ញុំមិនទាន់បានទេព្រោះផ្ទះប៉ាម៉ែខ្ញុំនៅបន្ទាយមានជ័យឯនោះខ្ញុំមិនទាន់ទំនេរនិងនាំគាត់ទៅបានចាំថ្ងៃណាមានពេលចាំនាំគាត់ទៅលេង។ក្រោយពីរាប់អានគាត់យូទៅខ្ញុំឬតតែច្បាស់ថាគាត់ដូចជាស្រលាញ់ខ្ញុំហើយចង់បង្កើតស្នេហាជាមួយខ្ញុំតែខ្ញុំគ្មានអារម្មណ៍ជាមួយគាត់សោះព្រោះទើបតែមានមេរៀនថ្មីៗ។ ស្អែកឡើងពេលខ្ញុំកំពង់តែអង្គុយធ្វើការនៅក្រោយផ្ទះក៏លេចមុខមិត្តចាស់(នេត្រា)មកលេងដល់កន្លែងនេត្រា ហ្វាក់អើខ្ញុំក៏បែរមុខទៅមើលមនុស្សដែលមកពញ្ញាក់ខ្ញុំ
រតនា ហាក់នេត្រាមកដល់ពីអង្កាល
នេត្រា មកដល់មិុញនិង
រតនា ហើយមកអត់មានប្រាប់គ្នាសោះចឹង
នេត្រា មើលគេនិយាយអែងប្រាប់តាំងកន្លះខែមុនថាគ្នាជិតមកស្រុកវិញហើយ ហើយម្សិលម្ងៃខំផ្ញើសារមកប្រាប់ថាគ្នាមកហើយចង់អោយអែងទៅទទួលតែមិនឃើញអែងបើកសោះទៅជាបានអារិទ្ធណាណុះទៅទទួលគ្នាវិញទៅ
រតនា អើរសុំទោសផងគ្នារវល់ការងារភ្លេចបាត់ហើយ
ហើយអាតារិទ្ធនិងទៅទទួលអែងក៏មិនទេមកប្រាប់គ្នាអីម៉ាមាត់សោះ
នេត្រា ហើយរវល់ការងារឬក៏រវល់រឿងអីផ្សេង
រតនា មានរឿងអីក្រៅពីការងារហ្វី ហើយចឹងភ្លេចមើលគេទៅកូរេប៉ាមាន់ឆ្នាំមកវិញស្អាតដូចតារាកូរេហ្វី
នេត្រា ចេះសរសើរទៀតណ៎ តែគ្នាស្អាតប៉ុន្នឹងដែរនៅ តែស្អាតមិនដល់ពួកអាព្រាយITនិងអាព្រាយថតរូបនៅស្រុកខ្មែរទៀតណាស
រតនា អើអគុណហើយដែលអែងដឹងខ្លួន
នេត្រា ហើយកំពង់ថ្វើអីនិង
រតនា មានអីមើលគេសរសេរកូដលេងៗនិង
នេត្រា អើរប្រឹងទៅប្រយ័ត្នហែលទឹកតាមថ្នល់ដូចក្នុងហ្វេសបុកហ្វើយ
រតនា ហាស់ហាយលច្រឡំហើយអាប្អូន និយាយចឹងតារិទ្ធទៅទទួលអែងហើយវាទៅសៀមរៀបវិញហើយអី
នេត្រា វាមាននៅសៀមរៀបណាវា វានៅបាត់ដំបងនិងតើ
រតនា ស្អីគេអាឆ្កួតនិងមកនៅបាត់ដំបងពីអង្កាល
នេត្រា គ្នាមិុចដឹងបើឃើញវាធ្វើការនៅហាងបងវាហើយលឺថាវាដូរមកធ្វើនៅបាត់ដំបងវិញហើយតើ
រតនា ចុំមើលគេធ្វើមកបាត់ដំបងគ្មានប្រាបគ្នាអីម៉ាមាយ់ ចាំមើលអានឹងដឹងបញ្ហាហើយ
នេត្រា អើមិុញគ្នាហៅវាអោយមកជាមួយគ្នាតែវាថារវល់កាត់តរូបតិចអោយគ្នាមកតែអែងទៅ ហើយរតនាអែងនិងអារិទ្ធកើតរឿងអីហី
រតនា មានរឿងស្អីគ្នាទើបមកពីលេងវានៅសៀមរៀបកន្លះខែមុននិងហើយមានដឹងថាវាមកធ្វើការនៅបាត់ដំបងវិញណា
នេត្រា អើអត់ល្អហើយមិត្តភក្តិតិចផង! យាយចឹងគ្នាគិតជបលាងជួបជុំគ្នាយើងម្ដង
រតនា មានអីល្អតើខានជុំគ្នាយូហើយបានជុំគ្នាម្ដងក្រែងរំលឹកអនុស្សាវរីបានខ្លះ ហើយគិតធ្វើកាល
នេត្រា គិតថាល្ងាចថ្ងៃស្អែកនិងហ្មងព្រោះចុងសប្ដាហ៍ពួកអែងទំនេហើយគិតថាធ្វើនៅនេះតែម្ដងទៅអែងចាំជួយសុំយាយម៉ាងៃផង
រតនា អឺមានអីយាយដែលថាអី និយាយចឹងអែងមកមិុញជួបគាត់នៅ
នេត្រា ជួបគាតហើយ់បានមកជួបអែងនិង
រតនា ហើយអែងមកមិុញតារិទ្ធវានៅហាងទេអី
នេត្រា អឺវានៅហាងតើ
រតនា តោះចឹងគ្នាគិតទៅរករឿងអាមួយនិងតិច
នេត្រា អើតោះទៅនិយាយរឿងជប់លាងជាមយយវាផង
(ខ្ញុំក៏រៀបចំខ្លួនចេញពីផ្ទះទៅរកសារិទ្ធនៅហាង
ជាមួយនិងនេត្រា ពេលទៅដល់អត់ជួបគេជួបតែបងស្រីគេខ្ញុំក៏សួរ)
រតនា ជំរាបសួរចែ
អឺជំរាបសួរ! និយាយចឹងរតនាមិនដែលឃើញមកលេងបងសោះអាឡូវ 
រតនា បាតចែរវល់តិចតួច
អឺហើយទៅណាមកណីដែរនិងមករកសារិទ្ធមេន
រតនា បាតចែ!សារិទ្ធនៅផ្ទះអត់ចែ
អឺវានៅក្នុងស្ទីយូកំពង់ថតរូបកាតអោយគេចូលទៅមើលទៅ
រតនា បាតអគុណហើយចែរ
(ពេលខ្ញុំដើរចូលជាមួយនេត្រាក៏ជួនចំពេលគេដើរចេញមកជាមួយដៃកានកាមេរា គ្រាន់តែឃើញខ្ញុំគេញញឹមពភាយដាក់ខ្ញុំរួចប្រាបខ្ញុំនិងនេត្រាទៅអង្គុយលេងខាងក្រោយសិនចាំគេរៀបចំរួចគេទៅតាមក្រោយ ខ្ញុំនិងសារិទ្ធក៏ទៅអង្គុយចាំគេបានប្រហែល៥នាំទីក៏ឃើញគេដើរមកជាមួយនិងដៃកាន់ទឹកអំពៅពីរកែវនិងទឹកក្រូចមួយកំប៉ុងមកតាមផងគេហុចទឹកអំពៅអោយខ្ញុំនិងទឹកក្រូចអោយទៅនេត្រា)
សារិទ្ធ នេះអាប្អូនផឹកទឹកអំពៅបន្ធូបន្ធូអារម្មណ៍សិនទៅចាំនិយាយជាមួយបង
រតនា ស្អីគេបន្ធូអារម្មណ៍ហើយចាំនិយាយស្អី
សារិទ្ធ ទៅផឹកទឹកអំពៅតិចសិនទៅ
(ខ្ញុំក៏យកទឹកអំពៅពីគេមកផឹកតិច)
នេត្រា អានេះយល់ចិត្តមិត្តភក្តទៀតហ្វី
សារិទ្ធ មានអីគ្នាមិនដឹងហ្អាបើស្អីក៏បង្ហាញលើមុខតែទាំងអស់និង
នេត្រា ខិខិ
រតនា ស្អីបង្ហាញលើមុខស្អី
សារិទ្ធ មានអីបងនិយាយលេងតើ ហើយមិុចផ្អែមអត់
រតនា អឺគ្រាន់បើតើ!! តែឈប់ដល់វគ្គចូលបញ្ហាយើងម្ដង
សារិទ្ធ បញ្ហាអីគេ
រតនា ហើយបាកាចមកបាត់ដំបងពីកាល
សារិទ្ធ សួរបងអី
រតនា អើមានពីណាទៀត
សារិទ្ធ ស្មានសួរនេត្រាតើព្រោះវាទើបមកពីក្រៅប្រទេសម្សឹលមិុញ
រតនា កុំបូបាច់ច្រើនពេក(ខ្ញុំសម្លុតសួរគេ)
សារិទ្ធ បងមកនៅ់ជិត២០ថ្ងៃហើយនិង
រតនា ហើយមកជិត២០ថ្ងៃហើយគ្មានមាត់ប្រាប់អីម៉ាមាត់ បើគ្នាជាលោកត្របងក្រញូងកាច់អែងបាកលករហើយម៉ោគ្មានចេះប្រាប់ម្ចាស់ទឹកម្ចាស់ដី
សារិទ្ធ និងហើយ បងចង់ប្រាបអាប្អូនអែងដែរហើយចង់សាបប្រាយអាប្អូនអែងទៀតផងតែពេលទៅរកឃើញផ្ទះអាប្អូនអែងបិតទ្វារហូតហើយលឺថាអាប្អូនអែងរវល់ការងារក្រុមហ៊ុនទើបអត់ចង់រំខាន
រតនា ខ្មោច!! វាមិនដែលអាណារវល់គ្រប់ពេលទេ
ហើយទូរស័ព្ទមានមិចមិនទេប្រាបទៅចុះ
សារិទ្ធ បា្របហើយថាបងចង់សុបប្រាយអាប្អូនអែងទើបមិនចង់ទេទៅ
រតនា ប្រូបានណាស់ហើយរឿងទៅទទួលនេត្រាមិុចមិនប្រាបគ្នាអោយទៅផង
សារិទ្ធ អរថ្ងៃនិងបងទៅយកអាប្អូនអែងដល់ផ្ទះតែអត់ជួបអាប្អូនអែងទេជួបតែយាយហើយសួរយាយគាត់ថាអាប្អូនអែងទៅលេងភ្នំសំពៅជាមួយមិត្តភក្តិទើបបងទៅទទួលនេត្រាតែអែងទៅ បើតាមស្មានប្រហែលអាប្អូនអែងទៅលេងជាមួយបងមេសាអាប្អូនអែងក៏មិនដឹង
រតនា អឺមែន!! ហើយទូរស័ព្ទមិុចមិនទេប្រាប់ពីយប់មុនផង(ខ្ញុំនិយាយជាមួយគេទាំងកុំហក)
សារិទ្ធ ប្រាប់ហើយថាចង់ពញ្ញាក់អាប្អូនអែង
ហើយបងទាយអីចេះខុស
នេត្រា មេសាណាហ្វី
សារិទ្ធ មិត្តដឹងចិត្តថ្លើមរបស់អាប្អូន
រតនា កុំចេះតែបាលើសមនុស្សទើបស្គាល់គ្នាសោះនិង
នេត្រា អ៎ស្មានតែមិត្តចាស់យើង តែគ្នាភ្លេចតើ
សារិទ្ធ ទើបតែស្គាល់គ្នាមែនតែអារឿងដឹងចិត្តថ្លើមអីនិងចាំបាច់ស្គាល់យូអីអ្នកខ្លះស្គាល់តែមួយថ្ងៃពីរគេហៀនណាត់គ្នាដើលេងឬសីុចុកតាមសួន ដល់ស្គាល់ត្រឹមមួយអាទិត្រឬកន្លះខែអីគេហៀននាំគ្នាដើលេងអោយស្គាល់ចិត្តគំនិតនិងផ្ទះរបស់គេរៀងៗខ្លួនទៀតផង(គេនិយាយបណ្ដើរដៀងភ្នែកមកខ្ញុំបណ្ដើរ)
រតនា ទេតារិទ្ធនិយាយដូចចេះតែខើចលើសមិុចមិនដឹងហ្អាស់
នេត្រា អើអែងនិយាយស្អីគ្នាមិនសូវយល់
សារិទ្ធ នេត្រាអែងមិនយល់តែមានអ្នខ្លះគេយល់ មិនចឹងអីអាប្អូន
នេត្រា ស្អីគេ
រតនា អីយ៉ាស់ចូលមេនទេនតើនាគ ហើយមិុចចុះបើគ្នាដើរលេងចឹងវាមិុចមានបញ្ហាអី
សារិទ្ធ គ្មនអីទេតែគ្រាន់ចង់ប្រាបថារវល់ពេករហូតភ្លេចគិតអំពីមិត្តចាស់ៗហើយធ្វើមកថាអោយគេទៀត
រតនា នែ៎កុំចេះតែមូលបង្កាចអាតារិទ្ធ អាណាភ្លេចអីប្រាបហើយតើថាគ្នារវល់បានបើកត្រជៀកស្ដាប់អត់ហ្វី(ខ្ញុំនិយាយទាំងកំហឹងទៅកាន់សារិទ្ធ)
នេត្រា អេបានហើយ គ្នាយល់សាច់រឿងខ្លះហើយមកប្រកែកគ្នាអី ចឹងហាស់
សារិទ្ធ អត់ទេបងគ្រាន់ចង់បញ្ជាក់រឿងខ្លះតើចាំបាច់កំហ៊កដាក់បងអាប្អូន
រតនា បញ្ជាក់?តែនិយាយស៊កសៀតដៀមដាមរហូតនិយាយត្រង់ឬសួរត្រង់ៗវាងាប់អី
សារិទ្ធ បងសុំទោសគ្មានចេតនាទេ
នេត្រា និងហើយបន្ធូរខ្លះទៅខ្លាចមិត្តបែកគ្នារាប់ឆ្នាំមកជួបគ្នា គ្នាមិនចង់លឺចឹងទេហើយអែងនិយាយស្អីបណ្ដើរស្អីណាណីនោះតារិទ្ធគ្នាមិនសូវយល់មេនហើយដូចជាបង្កប់ពាក្យប្រច័ណ្ឌនៅនឹងផង(សារិទ្ធនិយាយទាំងងឿងឆ្ងល លឺពាក្យនេត្រាថាមិុញខ្ញុំរៀងស្រលាំងកាំងតិចតែសារិទ្ធគេប្រញាប់បដិសេធន៍)
សារិទ្ធ ឆ្កួតទេអី ប្រច័ន្ទស្អីគ្រាន់គ្នាបារម្មណ៍តើ
នេត្រា បារម្មណ៍អី
សារិទ្ធ អាប្អូនវាទើបមានបញ្ហារឿងនិងហើយ គ្នាខ្លាចវាចឹងទៀតទើបគ្នាបារម្មណ៍(សារិទ្ធនិយាយទាំងមើលមុខខ្ញុំមិនចំ គេរៀងអៀនខ្ញុំ)
នេត្រា អើរល្អហើយចឹង!យើងត្រូវចាំថាការបារម្មណ៍ឬចង់ជួយរបស់យើងមិនអាចក្លាយជាបន្ទុកឬគំនាបដល់មនុស្សដែលយើងបារម្មណ៍ឬចង់ជួយទេវាត្រូវតែជាការផ្ដល់ក្ដីសុខអោយគេ
សារិទ្ធ អើគ្នាដឹងហើយ
នេត្រា ហើយរតនាអែងក៏ចឹងដែរគ្នាដឹងថាអែងចូលចិត្តយកបេះដូងជាងខួរក្បាលមកប្រើពេលខឹងក៏បង្ហាញពេលសប្បាយក៏បង្ហាញភ្លាមៗ ចឹងគួរតែរៀនធ្វើអារម្មណ៍ខ្លះទៅព្រោះការប្រតិកម្មរហ័សពេកដោយមិនបានគិតដឹកដល់អាចធ្វើអោយយើងខុសបាននិងមានភាពសោកស្ដាយនៅពេលក្រោយដូចមិុចចឹងបើគ្នាមិនសួរតារិទ្ធអោយច្បាស់ទេពួកអែងមិនស្រួលឈ្លោះគ្នាឈប់និយាយរកគ្នាផងក៏មិនដឹង
(ខ្ញុំនៅតែស្រលាំងកាំងនិងពាក្យរបស់នេត្រាដដែល ហើយមើលទៅសារិទ្ធរហូត តែគេលេងហៀនមើលមុខខ្ញុំចំហើយគេដាក់មុខចុះរហូត)
នេត្រា ហើយប៉ុន្នឹងបានហើយមកគិតគូគម្រងជប់លាងរបស់យើងវិញ
សារិទ្ធ ជប់លាងអី
នេត្រា គ្នាចង់ជប់លាងជួបជុំមិត្តភក្តិយើង ហើយគ្នានិយាយជាមួយរតនាហើយហើយ....
(នេត្រានិយាយដោយបែរមកកាន់ខ្ញុំភ្លាមនោះគេក៏ស្រែកដាក់ខ្ញុំ)
រតនា រតនា រតនា.......
រតនា អឺមានការអីចាំបាច់ស្រែក
សារិទ្ធ https://static.xx.fbcdn.net/images/emoji.php/v9/f51/1/16/1f603.png
នេត្រា អឺហឺមើលគេធ្វើគ្នាហៅច្រើនមាត់តែអែងមិនឆ្លើយតបបានជាស្រែកចឹង ហើយអារម្មណ៍ទៅណាមិុញ
រតនា មានទៅណាទេតែភ្លេចខ្លួនហើយនិយាយរឿងអីមិុញ
នេត្រា រឿងជុបលាងរបស់យើងនិង
រតនា អឺហើយតារិទ្ធគិតមិុចហើយ(ខ្ញុំនិយាយទាំងបែរទៅសារិទ្ធបែបធម្មតា គេក៏ហៀនមើលមកមុខខ្ញុំវិញ)
សារិទ្ធ មានអីបងប៉ងយូហើយតែយើងគិតថ្ងៃណាដែរបើអាប្អូនអែងរវល់តែរហូតនិង
រតនា កុំទាញចូលទៀត
នេត្រា អឺគិតល្ងាចថ្ងៃស្អែកទៅព្រោះប៉ះថ្ងៃអាទិត្ររតនាគេទំនេហើយ ហើយធ្វើនៅផ្ទះរតនាតែម្ដង
សារិទ្ធ អឺល្អតើ
រតនា និងហើយសម្រេចចឹងទៅ
នេត្រា និងហើយនិយាយចឹងមានពីណាមានស្រីស្នេហ៍ឬពួកម៉ាក់ថ្មីនាំមកអត់ហ្វីគ្នាអត់យូហើយចង់ស្គាល់គេខ្លះ
សារិទ្ធ គ្នាគ្មានទេតែអាប្អូនប្រហែលជាមាន(គេនិយាយទាំងដៀងភ្នែកដាក់ខ្ញុំ)
រតនា មានតើចាំគ្នាណែនាំបងមេសាអោយអែងស្គាល់ និងកុំអោយមានអ្នកខ្លះយល់ច្រឡំ
នេត្រា អើល្អតើតែបើមានស្រីឬតតែពិសេស
សារិទ្ធ នាំមកបងចង់មើលថាបងមេសារបស់អាប្អូនអែងនិងវាគ្រាន់បើប៉ុន្នា
រតនា បានចាំតែមើលទៅ(ខ្ញុំក៏និយាយឌឺគេវិញ)
(ក្រោយពីសន្ទាយ៉ាងតឹងសរសៃករនៅដើមតឹកនិងលេងកំផ្លែងនៅនាទីចុងក្រោយរួចមកពួកយើងក៏ណាត់គ្នាចេញទៅញាំអីនៅខាងក្រៅរួចក៏បែកគ្នាទៅដោយនេត្រាទៅដេកនៅហាងជាមួយសារិទ្ធ ហើយខ្ញុំត្រឡប់ទៅផ្ទះវិញការពិតពួកគេបបួលខ្ញុំទៅដេកលេងជាមួយព្រោះបែកគ្នាយូនឹកគ្នាណាស់តែខ្ញុំអត់ទៅព្រោះមានយាយនៅផ្ទះ ណាមួយអត់សូវស្រួលខ្លួននិងពាក្យដែលនេត្រាគេថាសារិទ្ធប្រច័ណ្ឌខ្ញុំនិងបងមេសាផង)
សូមរងចាំតាមដានភាគបន្ត!

2 comments:

  1. សាច់រឿងរញ៉េរញ៉ៃដល់ហេីយ
    ខ្ញុំអានមួយថ្ងៃហេីយ​អានមិនយល់ ជាពិសេសកន្លែងសន្ទនារវាងតួអង្គមួយ​ និងតួអង្គមួយ

    ReplyDelete
  2. សុំទោសផងចំពោះកំហុសពីមុន តែញុំកែររួចហើយៗ

    ReplyDelete