Breaking

Saturday, June 9, 2018

រឿង មិត្ត១០០ឆ្នាំ ភាគទី ៦

រឿង មិត្ត១០០ឆ្នាំ

 ភាគទី ៦

និពន្ធដោយ នេត្រា
#Khmer_Novel-69

ព្រឹកឡើងក្រោយពីជូនយាយទៅចូលរួមបុណ្យអ្នកជិតខាងហើយខ្ញុំក៏បានទៅទិញសម្ភារះមានម្ហូបម្ហាភេសជ្ជះនិងស្រាមួយចំនួនដើម្បីទុកជប់លាងល្ងាច
ម៉ោងខ្ទង់៩ព្រឹកពេលខ្ញុំកំពង់តែរៀបចំសម្ភារះដាក់ទូបងមេសាក៏ទេមកខ្ញុំនិងប្រាប់ថាថ្ងៃនេះគាត់ទំនេនិងសួរថាគាត់អាចមកលេងផ្ទះខ្ញុំបានអត់ ខ្ញុំក៏ប្រាបគាត់ថាមិនអីទេ ហើយក៏ប្រាប់ទីតាំងផ្ទះ អោយគាត់មកលេង។ ប្រហែល១០នាទីក្រោយគាត់ក៏មកដល់ខ្ញុំទៅបើកទ្វាទទួលគាត់និងនាំគាត់ចូលអង្គុយលេងក្នុងផ្ទះក្រោយពីយកទឹកអោយគាត់ហូបហើយខ្ញុំក៏អង្គុយនិយាយលេងជាមួយគាត់។ តាំងពីចូលមកគាត់សម្លឹងមើលបរវេនជំវិញផ្ទះខ្ញុំនិងគ្រឿងសង្ហារឹមផ្សេងៗមួយស្របក់ទើបនិយាយមកកាន់ខ្ញុំ
មេសា ហើយផ្ទះគេធំហើយស្អាតចឹងបានមិនចង់អោយញុំស្គាល់ណ៎
រតនា ច្រឡំហើយមិនមែនផ្ទះញុំទេគឺផ្ទះយាយញុំតើ
មេសា ដូចតែគ្នានិង!ហើយចុះណាយាយញុំចូលមកយូដែលហើយមិុចមិនឃើញគាត់
រតនា បាតគាត់ទៅបុណ្យគេហើយល្ងាចបានត្រឡប់មកវិញ
មេសា រតនាពូកែកុហក់ដែលតើសុទ្ធតែផ្ទះតូចអត់ហៀនទទួលញុំអាឡូវមានអីធំជាងផ្ទះញុំផង
រតនា ហាស់ហា ណាហៀនប្រាប់ផ្ទះបើមនុស្សទើបស្គាល់គ្នាថ្មីៗ
មេសា ចឹងផង?ខ្លាចញុុំផ្លន់មែន
រតនា អត់ទេញុំមិនដែលខ្លាចចោរផ្លន់ទេ
មេសា ចឹងមានតែមិនទុកចិត្តញុុំ
រតនា បាតមុនដំបូងចឹងមែនតើ
មេសា ហាស់ហា និយាយពិតមេះហើយចុះអាឡូវមិុចហើយ
រតនា បាតអត់អីទេអាចទុកចិត្តបាន
មេសា ហើយនៅរឿងអីទៀតដែលកុហក់ញុំ
រតនា អត់មានរឿងកុហក់ទេមានតែរឿងមិនទាន់ប្រាប
មេសា រឿងអី
រតនា មានរឿងអីទេគឺរឿងបងមិនតាន់សួរនិង
មេសា ហាស់ហា ហើយនៅតែពីរនាក់យាយនិងអែង
រតនា បាតបងពីមុនបីនាក់តាតែដល់តែពេលតាស្លាប់ទៅក៏នៅតែពីរនាក់យាយទៅ
មេសា ផ្ទះគេធំស្អាតគួរអោយចង់រស់នៅណាស់នាគ
រតនា បាតបងផ្ទះញុំអត់មានជួលទេ
មេសា ញុំមិនបានថាចង់ជួលនៅណា!ហើយថ្ងៃនេះអត់មានទៅណាទេអី
រតនា បាតបងអត់មានទេព្រោះរវល់រៀបចំកម្មវិធី
មេសា កម្មវិធីអីគេ
រតនា អ៎និងហើយភ្លេចប្រាប់បងអែងមិត្តភក្តិចាស់ញុំគេទើបមកពីធ្វើការនៅកូរេគេចង់ជប់លាងជួបជុំមិត្តភត្តិនៅផ្ទះញុំល្ងាចនេះបងអាចមកចូលរួមបានអត់
មាសា ខ្លាចមនុស្សច្រើនពេកដឹងអី
រតមា មានអីបងតែបីបួននាក់និង
មេសា ចឹងបានតើហើយយើងអ្នកចាត់ចែងកម្មវិធីមែន
រតនា បាតបង
មេសា អ៎ហើយមានអីអោយញុំជួយអត់និង
រតនា អត់អីទេញុំរៀបចំទុកដាក់អស់ហើយ
(ពេលយើងកំពង់តែនិយាយកណ្ដឹងទ្វាផ្ទះក៏រោទិឡើងញុំក៏ដើរទៅបើករបងលេចមុខនេត្រាចេញមកញុំក៏នាំគេចូលផ្ទះនិងណែនាំគេអោយស្គាល់បងមេសាក្រោយពីសំនេះសំណាលគ្នាមួយភ្លេតនេត្រាក៏សួរខ្ញុំពីរគំរោងជប់លាងល្ងាចនិងចង់នាំខ្ញុំទៅផ្សាដើម្បីទិញរបស់របដែលត្រូវការក្នុងកម្មវិធី ញុំក៏ប្រាប់គេថាត្រៀមអស់ហើយមិនអីទេ ពេលកំពង់និយាយគ្នាខ្ញុំសង្គេតឃើញបងមេសាគាត់មើលមុខខ្ញុំនិងនេត្រាមិនដាក់ភ្នែកហើយមួយសន្ទុះក្រោយគាត់ក៏សុំលាទៅវិញនិងប្រាប់ថាចាំល្ងាចចាំគាត់មកចូលរួមកម្មវិធី ក្រោយពីបងមេសាចេញផុតនេត្រាក៏ចាប់ផ្ដើមសួរខ្ញុំ)
នេត្រា ម្នាក់និងអែងដែលធ្វើអោយអារិទ្ធវាប្រច័ន្ទរតនាអែង
រតនា អើតែមិុចបាននេត្រាអែងយល់ថា អាតារិទ្ធវាប្រច័ណ្ឌគ្នាហ្វី
នេត្រា គ្រាន់តែមើលដឹងហើយ
រតនា ចេះតែថាហ្មងអែង
នេត្រា អើចាំមើលទៅមកពីរតនាអែងមិនដែលចាប់អារម្មណ៍លើវាបានមើលមិនឃើញថាវាប្រច័ណ្ទ
រតនា ចេះតែមានហើយមិត្តភក្តយើងមានតែគ្នាទេដែលស្រលាញ់ប្រុសហើយអាតារិទ្ធនិងវាស្អីដែរចេះតែថាហ្មងអែង
នេត្រា អើចឹងចាំមើលតទៀតទៅហើយមានអីសីុអត់ហេវណាស់
រតនា អើហើយអត់ទាន់សីុអីទេ
នេត្រា មានស្អីផឹកតែកាហ្វេនិងអាណាដឹងទម្លាប់អារិទ្ធវាមានដែលសីុអីព្រឹកណាអែងនៅជាមួយវាហេវចង់ដាច់ខ្យល់
រតនា អើមិនប្រាប់វាទៅគ្នាមិនជឿថាវាមិនទិញបាយអោយអែងសីុតេ
នេត្រា អាណាហៀនរំខានបើវាភ្ញាក់ពីដេកមិនទាន់ផងរវល់ធ្វើការបាត់ហើយ
រតនា អើចឹងតោះទៅផ្ទះបាយជួយគ្នាដាំបាយធ្វើម្ហូបសីុថ្ងៃបណ្ដោយទៅ
នេត្រា អើទៅប្រញាប់តិច

(ក្រោយពីហូបបាយហូបអីហើយនេត្រាក៏មកដេកលេងនិងបន្ទប់ខ្ញុំហើយខ្ញុំក៏សួរវាពីរឿងជីវភាពវាទៅកូរេនិងថ្ងៃអណាគត់ផ្សេងៗថាវាចង់ធ្វើអី ការពិតក្នុងចំនោមមិត្តទាំងអស់មានតែនេត្រាទេដែលបោះបង់ការសិក្សាត្រឹមឆ្នាំទី១ព្រោះវាអត់មានលទ្ធភាពបន្ដ ទើបវាទៅធ្វើការនៅកូរេដើម្បីរកប្រាក់មកបើកដើមទុនរកសីុវិញ )ក្រោយពីនិយាយលេងជាមួយវាបានមួយសន្ទុះវាក៏ដេកលក់ទៅឯខ្ញុំនៅធ្វើការងារទាក់ទងនិងក្រុមហ៊ុនរហូតទាល់តែយាយត្រឡប់មកពីបុណ្យគេវិញទើបខ្ញុំឡើងទៅដេកជាមួយនេត្រា។
ដេកមិនទាន់បានប៉ុន្នានផងខ្ញុំក៏ត្រូវភ្ញាក់និងសម្លេងមនុស្សម្នាក់
អាប្អូនៗក្រោក
រតនា ស្អីគេពីណាគេ(ខ្ញុំក៏ងើបឡើងឃើញសារិទ្ធគេនៅនិងចុងជើងខ្ញុំ)ហើយស្អីគេមកដល់ពីកាល
សារិទ្ធ មកដល់មិុញនិង
រតនា ហើយម៉ោងម៉ានហើយ
សារិទ្ធ ម៉ោងបីអាឡូវហើយដល់ម៉ោងរៀបចំកម្មវិធីហើយណា
រតនា ស្អីគេម៉ោងបីហើយ
សារិទ្ធ អឺហើយដេកអីក៏ដេកមេះទៅងូតទឹកងូតអីទៅប្រញាប់ឡើង
រតនា អឺចាំម៉ាផ្លេតចឹង(ខ្ញុំក៏ប្រញាប់ដោះខោអាវទាញកន្សែងទាញអីចូលបន្ទប់ទឹកយ៉ាងលឿន តែភ្លាមនោះខ្ញុំក៏ភ្ញាក់និងនេត្រាគេកំពង់ងូតទឹកស្រាតនៅក្នុងបន្ទប់ ខ្ញុំក៏ប្រញាប់ដើរចេញភ្លាម)
រតនា ចង្រៃយ៉អែងងូតទឹកស្រាតអានោលចឹងអែង
នេត្រា អើមានខោអាវណាបើខោអាវនៅហាងអារិទ្ធទាំងអស់និងហើយវាមានយកមកអោយណា
សារិទ្ធ ចុះណាដឹងថាអែងនៅផ្ទះអាប្អូន(គេស្រែកពីចម្ងាយ)
រតនា យីហ្វីចុះកន្សែងមិុចអែងមិនយកមកផ្លះ
នេត្រា អត់ដឹងនៅណាទេហើយគ្នាប្រាប់អារិទ្ធហើយតើថាគ្នាចូលទៅងូតទឹកសិនចាំគ្នាងូតហើយចាំអោយអែងចូល អារិទ្ធវាមិនប្រាបទេអី
រតនា អើនេះកន្សែងងូតអោយលឿនទៅ
នេត្រា អើចាំម៉ាភ្លេតទៅចឹង
ខ្ញុំហុចកន្សែងអោយគេហើយដើរចេញមកឃើញសារិទ្ធគេកំពង់ឈរសើចកក្អឹក
រតនា សើចស្អី
សារិទ្ធ មានអីទេហើយមើលមុខអាប្អូនអែងឡើងក្រហម
រតនា ហើយក្រហមវាមិុច
សារិទ្ធ មានមិចមិុចបងចង់ប្រាបដែរតែអាប្អូនឯងលឿនពេករ៉ប្រាប់មិនទាន់
រតនា គ្រាន់បើណាស់អាខាងនិយាយដោះសានិង
សារិទ្ធ អត់ទេហើយអាប្អូនអែងអៀនខ្លាំងមេះមិត្តភក្តិធ្លាប់ដេកជាមួយគ្នាពីមុនសោះនិង
រតនា ពីមុនផ្សេងអាឡូវផ្សឹង
សារិទ្ធ បងភ្លេចនិកឃើញថាអាឡូវអាប្អូនចេះស្រលាញ់ប្រុសហើយបានអៀននោះអៀន
នេត្រា អៀនអីគេនេះកន្សែង(នេត្រាគេដើចេញមកដោយស្លៀកខោអាវរួចរាល់និងហុចកន្សែងមកអោយខ្ញុំ ខ្ញុំទទួលហើយក៏ប្រញាប់ចូលទៅក្នុងបន្ទប់ទឹក
ពេលនោះញុំដុះធ្មេញបន្ដើរនឹកហួសចិត្តនិងខ្លួនអែងបណ្ដើរថាកាលពីមុនធ្លាប់ងូតទឹកស្រាតដេកស្រាតជាមួយពួកវាមិុចមិនអីតែដល់អាឡូវអោយតែឃើញរបៀបៗនិងដឹងតែអៀនខ្លួននុះអៀន ងូតទឹកបណ្ដើនឹកឆ្ងល់និងខ្លួនបណ្ដើរក៏លឺសម្លេងតារិទ្ធស្រែកពីក្រៅ
សារិទ្ធ អាប្អូនអោយលឿនតិចមកយូមេះ
រតនា ហើយប្រញាប់ទៅណាបើដុះខ្លួនមិនទាន់ហើយផង
សារិទ្ធ ត្រូវការអោយបងចូលទៅជួយដុះអត់
រតនា មិនបាចទេកុំឆ្កួតៗមានដៃដែរតើ
សារិទ្ធ អើមានដៃប្រើអោយលឿនៗទៅ
រតនា អឺហើយអាឡូវហើយ
មួយសន្ទុះខ្ញុំក៏ចេញមកវិញដោយពាក់តែលីអូនិងកន្សែងបង់ករហើយឃើញសារិទ្ធគេមើលមកខ្ញុំនិងញញឺមដាក់ខ្ញុំ
រតនា ហើយមើលអីគេអត់ដែលឃើញ
សារិទ្ធ ខានឃើញអាប្អូនស្រាតយូហើយ់ពីមុនតូចតែមួយអាឡូវធំប៉ុនណាប៉ុនណី
រតនា ស្អីគេធំប៉ាប៉ុនណាណី
សារិទ្ធ អាប្អូនអាប្អូនអែងនិង
រតនា ហើយឆ្កួតទេអីមនុស្សធំប៉ាប៉ុន្នាណីមិនអោយក្ដធំដែរមិុច
សារិទ្ធ មើលគេនិយាយហៀនផងអាឡូវ
រតនា អើខ្លាចអី ហើយអាឡូវដូច់ឆ្ងល់តារិទ្ធអែងដល់ហើយឡាមិុចបានដូចជាប្លែកៗមិុចមិនដឹងចឹង!តិចលតារិទ្ធអែង.....
សារិទ្ធ គ្មានទេកុំគិតផ្ដេសផ្ដាស់ពាក់ខោអាវអោយលឿនទៅគេចាំនៅខាងក្រោម(គេនិយាយកាត់ខ្ញុំយ៉ាងលឿន)
រតនា ពីណាចាំអី
សារិទ្ធ អឺចែបងបងថ្លៃបងនិងអាត្រាគេចាំជប់លាងនិង
រតនា ងាប់ហើយចែមកដែរ!យូណាស់មិនប្រាប់
សារិទ្ធ អឺទៅអោយលឿនទៅ
(ខ្ញុំក៏ប្រញាប់ស្លៀកពាក់យ៉ាងស្អាតហើយក៏ចុះមកក្រោមជាមួយសារិទ្ធ ឃើញចែប្ដីរបស់គាត់និងនេត្រាកំពង់តែអង្គុយនិយាយគ្នាលេងជាមួយយាយ ខ្ញុំក៏ទៅរាក់ទាក់ពួកគាត់មួយភ្លេតហើយយើងក៏ចាប់ផ្ដើមកម្មវិធីនៅក្រោយផ្ទះដោយមានចាក់បទចម្រៀងញាក់ៗកំដរអារម្មណ៍ផង។ ខ្ញុំដើទៅបើកទូយកសាច់បន្លែកូកានិងស្រាអោយពួកគេជួយជញ្ជូនយកទៅក្រោយពេលកំពង់តែជញ្ជូ
បងមេសាក៏មកដល់ខ្ញុំបានណែនាំពួកគាត់អោយស្គាល់បងមេសាតែចៃដន្នអីបងមេសាជាមិត្តភក្តិរបស់បងថ្លៃសារិទ្ធ ពួកគាត់និយាយរកគ្នាយ៉ាងរីករាយដោយមិននឹកស្មានថាបានមកជួបគ្នាជប់លាងនៅផ្ទះខ្ញុំចឹងសោះ ពេលចាប់ផ្ដើមយាយខ្ញុំគាត់នៅអង្គុយនិយាយជាមួយចែបណ្ដើបេះបន្លែបណ្ដើរនៅក្រោមដើមស្វាយ ខ្ញុំជាអ្នកអាំងសាច់ នេត្រាជាអ្នកធ្វើស៊ុប សារិទ្ធអ្នកធ្វើទឹកជ្រលក់ឯបងថ្លៃសារិទ្ធនិងបងមេសាគាត់ចាំជួយពួកយើង ពួកយើងធ្វើបណ្ដើផឹកបណ្ដើរនិយាយគ្នាលេងបណ្ដើរយ៉ាងរីករាយ ភ្លាមនោះសារិទ្ធសួរខ្ញុំ
សារិទ្ធ អឺអាប្អូនហើយនេត្រាវាមកផ្ទះអាប្អូនអែងពីកាល
រតនា នេត្រាមកតាំងពីម៉ោង៩ជាងជិត១០នោះ
សារិទ្ធ អើហើយក៏ប្រញាប់មកមេះ
នេត្រា គ្នាគិតថាមកជួយចាត់ចែងគ្រឿងជប់លាងជាមួយរតនានិង(នេត្រាតប)
រតនា មែនទេនេត្រាថាតារិទ្ធអែងបាអត់បាយវាបានវាមករកបាយផ្ទះគ្នានិង(ខ្ញុំឆ្លើយទាំងសើចឌឺនេត្រា)
សារិទ្ធ មេនអីអាត្រា
នេត្រា អើឃ្លានខ្លាស់ដែរនិងបើម៉ាព្រឹកបានតែកាហ្វេមួយកែវគ្នាមានដែលទំលាប់ផឹកកាហ្វេដូចអែងណា
សារិទ្ធ អឺមើលគេនិយាយហើយបើឃ្លានបាយមិុចមិនប្រាបមានមាត់ដែលតើអី
នេត្រា ប្រាប់អីបើឃើញអែងរវល់រហូតចឹង
សារិទ្ធ អើព្រឹកមិុចប្រញាប់បង្ហើយរូបអោយគេដើម្បីមានពេលមកជប់លាងល្ងាចនិង ដើររបៀបនិងជួនតែដាច់បាយងាប់ទេអាត្រាអែង
នេត្រា អើគ្នាសុំទោស(នេត្រានិយាយទាំងឌឺសារិទ្ធផង)
អេបានហើយកុំគិតតែនិយាយគ្នាដៃអោយធ្វើផង
ប្រយ័ត្នឆ្អិនមិនទាន់សាច់អាំងរតនាបងឃ្លានហើយ(បងថ្លៃសារិទ្ធនិយាយទៅកាន់នេត្រានិងសារិទ្ធព្រោះឃើញពួកគេគិតតែនិយាយដៃអត់ធ្វើម្ហូប)
ពេលយើងកំពង់ធ្វើមានតែបងមេសាទេដែលមិនសូវនិយាយស្ដីគាត់ជួនកាលមកជួយខ្ញុំជួនកាលទៅនិយាយលេងជាមួយបងថ្លៃសារិទ្ធ។ ក្រោយពីចំអិនរួចរាល់យើងក៏ចាប់ផ្ដើមកម្មវិធីដោយមានផឹកស្រាមួយចំនួនដែរតែយាយខ្ញុំមិនបានចូលរួមទេគាត់ទៅក្នុថផ្ទះអង្គុយមើលសៀវភៅធម៌ ដោយទុកអោកាស់អោយពួកយើងក្មេងៗសប្បាយ។ពេលផឹកសីុពួកយើងនិយាយគ្នាពីរឿងមួយទៅរឿងមួយជាពិសេសនាំគ្នាឈ្លីចសួរនេត្រានិងបង្អាប់រឿងគេទៅកូរេ ពួកយើងនិយាយបណ្ដើផឹកសីុបណ្ដើរយ៉ាងសប្បាយរីករាយពេលកំពង់ផឹកសីុខ្ញុំសង្គេតឃើញបងមេសានិងសារិទ្ធមិនសូវផឹកប៉ាម៉ានទេភាគច្រើនគឺសម្លឹងមកកាន់ខ្ញុំ ពេលផឹកសីុដល់ម៉ោងជាង៦ចែជាមួយនិងប្ដីគាត់ក៏សុំលាយើងទៅមុនសល់ពួកយើង៤នាក់ផឹកសីុបន្ដ ផឹកប្រហែលជាដល់ម៉ោង៨ជាងនេត្រាដួលមុនគេដេកនិងកន្លែងខ្ញុំក៏គ្រាវាទៅដេកក្នុងបន្ទប់លើផ្ទះហើយក៏លេងដឹងខ្លួនតែម្ដង។
ម៉ោងប្រហែល៥ភ្លឺខ្ញុំភ្ជាក់ពីដេកឃើញនេត្រានិងខ្ញុំដេកនៅលើគ្រែជាមួយគ្នាពេលឈានជើងចុះពីគ្រែក៏វិះតែនិងជាន់សារិទ្ធដែលដេកនៅក្បែរគ្រែរបស់ខ្ញុំ
ខ្ញុំឆ្ងល់ថាគេមកដេកតាំងពីអង្កាលមិុចខ្ញុំមិនដឹងយប់មិុញខ្ញុំនៅចាំបានត្រឹមថាគ្រានេត្រាមកដេកលើគ្រែហើយខ្ញុំដូចជាដេកជាមួយគេដែរ ហើយក៏លែងដឹងអីទាំងអស់



សូមរងចាំតាមដានភាគបញ្ចប់ 

No comments:

Post a Comment