Breaking

Saturday, June 9, 2018

រឿងមិត្ត១០០ឆ្នាំ ភាគទី ៧ (ភាគបញ្ចប់)

រឿងមិត្ត១០០ឆ្នាំ

ភាគទី ៧ (ភាគបញ្ចប់)

និពន្ធដោយ នេត្រា

#Khmer_Novel-69

..ក្រោយពីដឹងខ្លួនខ្ញុំក៏ទៅងូតទឹកងូតអីរួចចុះទៅខាងក្រោមដើម្បីជួយរៀបចំផ្ទះក្រោយពីជប់លាងម្សឹលមិុញ។ម៉ោងខ្ទង់៦ព្រឹកជាងទើបឃើញសារិទ្ធនិងនេត្រាគេចុះមក។
រតនា មិុចហើយស្វាងហើយអី
នេត្រា អឺុយប់មិុញគ្នាដាក់រៀងជ្រុលតិចទើបដេកនិងកន្លែងចឹង
រតនា ហើយតារិទ្ធយប់មិុញស្មាណាបានឈប់ហើយបងមេសានៅដល់ស្មាណាដែរ
សារិទ្ធ យប់មិុញឈប់ម៉ោងខ្ទង់១១យប់និងអី បងមេសាអាប្អូនអែងវាសុំបងចាញ់កណ្ដាលទី បើកុំអីទាស់ភ្លឺដឹង
រតនា ខ្លាំងណាស់អាខាងផឹកចឹង
សារិទ្ធ មានអន់អីប៉ាម៉ានហើយមើលទេទៅលេងមេសាផងប្រយ័ត្នដេកនិងកន្ទេលទៅឃើញយប់មិុញប្រឹងផឹកសម្បើមដែរនិង
រតនា អើកុំចេះ!គេទេទៅលេងហើយៗ(និយាយឌឺ)
សារិទ្ធ ហាស់ហាហេតុតែគេសំខាន់ចឹងអែង
រតនា អឺមិុច
នេត្រា អេបានហើយហើយមានអីហូបអត់ឃ្លានបាយណាស់ហ្វី
រតនា ម្ហូបបាយគ្រប់ទុកយូហើយចាំតែពីរអ្នកឯងនិងតើ
(យើងក៏ទៅហូបបាយព្រឹកជាមួយគ្នាដោយមានលាយនិងការនិយាយគ្នាលេងយ៉ាងសប្បាយ តែក្រោយពីហូបបាយព្រឹកហើយនេត្រាក៏លាពួកយើងត្រឡប់ទៅពោធិសាត់វិញ។ក្រោយពីជូនគេឡើងឡានហើយខ្ញុំក៏ជូនសារិទ្ធទៅហាងរួចត្រឡប់មកផ្ទះនិងទៅធ្វើការធម្មតា។ការពិតគឺបែបនេះគ្មានការជួបជុំណាដែលមិនបែកគ្នាឡើយ ដូចពួកយើងចឹងយូៗជួបគ្នាម្ដងជួបតែម៉ាភ្លេតក៏បែកគ្នាវិញដោយសាមនុស្សម្នាក់ៗត្រូវខ្វល់ពីអនាគត់រៀងៗខ្លួន ចឹងដែលសំខាន់គឺថាតើយើងអាចរក្សាមិត្តភាពរបស់ពួកយើងបានរហូតដែលឬអត់និងមានការចងចាំគ្នាជារៀងរហូតឬទេ?? )
បន្ទាប់ពីហូបបាយថ្ងៃហើយខ្ញុំក៏នឹកឃើញទេទៅលេងបងមេសាព្រោះមិនទាន់បានអរគុណគាត់ដែលបានមកចូលរួមកម្មវិធីរបស់ខ្ញុំពីល្ងាចម្សឹលមិុញផង។ ពេលទេទៅគាត់ក៏បានជួបម្ដាយគាត់ជាអ្នកទទួលនិងប្រាប់ថាបងមេសាកំពង់តែព្យួសារ៉ូមនៅនិងពេទ្យសុវណ្ណ គ្រាន់តែលឺដំនឹងនេះខ្ញុំប្រញាប់សុំ ច្បាប់គេម៉ាល្ងាចដើម្បីទៅមើលគាត់។ ពេលទៅដល់មន្ទីពេទ្យខ្ញុំឃើញគាត់អង្គុយនិយាយលេងជាមួយម្ដាយគាត់ដោយដៃជាប់សារ៉ូមនៅឡើយ គ្រាន់តែឃើញខ្ញុំគាត់ព្យាយាមញញឹមដាក់ខ្ញុំទាំងមុខរាងស្លេកៗ។ក្រោយពីអង្គុយស្រួលបួលហើយខ្ញុំក៏សួរពីអាការះគាត់ការពិតគាត់មានជំងឺក្រពះពោះវៀនហើយវាប្រតិកម្មជាមួយនិងស្រាដែលផឹកពីម្សឹលមិុញទើបត្រូវមកពេទ្យទាំងយប់ តែគាត់មិនចង់អោយខ្ញុំដឹងទើបមិនផ្ដល់ដំនឹងអោយខ្ញុំតែនេះដោយសាតែម្ដាយគាត់ទទួលទូរស័ព្ទខ្ញុំពេលគាត់ចូលបន្ទប់ទឹកទើបខ្ញុំដឹងរឿងនេះ។
ដោយសាម្ដាយគាត់រវល់និងការងារនៅផ្ទះណាមួយអាការះបងមេសាធូស្រាលហើយទើបដាច់ចិត្តផ្ញើរបងមេសាអោយខ្ញុំមើលរួចគាត់ក៏ត្រឡប់ទៅផ្ទះវិញ។ ពេលនៅជាមួយគាត់គាត់មិនសូវហៀនមើលមុខខ្ញុំទេហើយគាត់ចេះតែទាចេញពីពេទ្យដោយគាត់រអូ៊ខ្លាំងពេកខ្ញុំក៏ទៅសួរពេទ្យគេក៏អនុញ្ញាតអោយចេញតែប្រាប់អោយនៅព្យួសារ៉ូមអោយអស់ពីរកាផ្លោកទៀតដើម្បីអោយគាត់មានកំលាំង ។ ពេលនាំគាត់ចេញពីពេទ្យខ្ញុំក៏សម្រេចចិត្តនាំគាត់ទៅផ្ទះខ្ញុំព្រោះផ្ទះជួលគាត់នៅតែម្នាក់អែងគ្មានអ្នកមើលថែ មុនដំបូងគាត់ប្រកែកព្រោះខ្លាចរំខានខ្ញុំនិងយាយតែដោយខ្ញុំបង្ខំពេកគាត់ក៏ព្រមទៅ។
ម៉ោងខ្ទង់៦យប់ក្រោយពីរៀបចំគាត់អោយហូបបាយនិងងូតទឹកងូតអីហើយខ្ញំក៏អោយគាត់សម្រាក់នៅលើគ្រែរួចក៏ទាញកុំភ្យូទ័រមកធ្វើការងាររបស់ខ្ញុំ បងមេសាគាត់មិនសម្រាក់ទេគាត់មើលខ្ញុំធ្វើការមិនដាក់ភ្នែកដោយឃើញគាត់ចឹងខ្ញុំក៏សួរទៅគាត់
រតនា បងមិនដេកយកកំឡាំងទៅ
មេសា ផ្លែកកន្លែងដេកមិនលក់ទេណាមួយមិនទម្លាប់ដេកក្បាលល្ងាចទេ ហើយរតនាធ្វើអី
រតនា មើលការងារក្រុមហ៊ុនតិច
មេសា និងហើយកុហក់បងសំណាស់
រតនា កុហក់អីគេ
មេសា កាលមុនដំបូងប្រាប់ថារៀនបានតិចគ្មានការងារធ្វើទេ ទំនេរទាត់ខ្យល់អាឡូវរវល់ការងារជាងបងទៀត
រតនា ហាស់ហាជួបគ្នាដំបូងណាគេហៀនប្រាប់ត្រង់clip_image002
😛clip_image002😛
មេសា ការពិតបងស្មានដឹងតាំងពីដើមមេះ
រតនា ចឹងផងហើយបងអែងគិតមិុចដែរចឹង
មេសា មានអីបងធ្លាប់ប្រាប់តើថាបងរាប់អានមនុស្សអត់ខ្វល់រឿងគេមានក្រឬល្ងង់ចេះអីទេសុំអោយតែគេជាមនុស្សល្អទៅបានហើយ
រតនា បាតប៉ុនញុំអត់អីទេអី
មេសា ចុះរតនាអែងមានអីអាក្រក់
រតនា និយាយចឹងបងអែងដឹងថាខ្លួនអែងអត់ត្រូវធាតុជាមួយស្រាហើយមិុចក៏ប្រឹងដាក់ទាល់តែបានចូលពេទ្យទៀតចឹង
មេសា ការពិតបើដាក់តិចតួចមិនអីទេតែយប់និងបងចង់សាក់ជាមួយមិត្តអូនអែងចាំមើលពីណាខ្លាំងជាងតែចុងក្រោយសុំចាញ់គេទាល់តែបាន
រតនា ហាស់ហាបងអែងចង់ឈ្នះអត់គិតជីវិតទេអី ហើយចង់ឈ្នះពីណាមិនចង់មកចង់ឈ្នះអាតារិទ្ធអត់ដឹងអានិងផឹកស្រាខ្លាំងជាងផឹកទឹកទេអី
មេសា ពីណាដឹងបើកាលនៅសៀមរៀបឃើញដាក់តែទីកដេកស្បាបស្រាប់តែលើកនេះខ្លាំងនោះខ្លាំង
រតនា កាលនិងវាធ្វើពុតទេ
មេសា ហើយចុះយើងកាលនិងនាំមិត្តមកដេកមិុចមិនឃើញទៅផឹកទៀតចឹង
រតនា ទៅអីរួចបើមកដល់លើគ្រែដួលផ្លឹងតែម្ដងនិង
មេសា ហាស់ហាបងស្មានតែខ្លាំងតើហើយ បងមកចឹងអត់រំខានការងាររតនាទេអី
រតនា មិនអីទេចាត់ជាការប៉ះពៅដែលញុំបានធ្វើ អោយបងអែងចូលពេទ្យចុះ
មេសា តែប៉ុន្នឹងអែង
រតនា ប៉ុន្នឹងអីគេ
មេសា គិតថាមើលថែបងនេះគ្រាន់តែចង់ប៉ះពៅបង អត់មានអារម្មណ៍អីផ្សេងទៀតទេ
រតនា អារម្មណ៍អីគេ?
មេសា ហាស់ហាអត់អីទេ បងនិយាយលេងទេហើយកាលបានហើយ
រតនា ជិតហើយៗ បងអែងសម្រាក់ទៅ
មេសា បើរតនាអែងមិនសម្រាក់បងក៏មិនទាន់សម្រាក់ដែរ
រតនា មើលបងអែងនិយាយបងអែងអ្នកជំងឺណាញុំនៅមើលសារ៉ូមបងអែងទៀតមិនងាយដេកទេ
មេសា មិនអីទេការពិតបងមានកម្លាំងវិញហើយដាក់តែមួយនេះទៀតក៏បានដែរ
រតនា អត់ទេពេទ្យថាដាក់ពីអោយអស់ពីនិងទើបឈប់
មេសា មិនអីទេចឹងបន្តការងារទៅចាំបងនិយាយកំដរកុំអោយអផ្សុក
រតនា បាត(ពេលកំពង់និយាយគ្នាជាមួយបងមេសាសារិទ្ធក៏ទេមកខ្ញុំនិងណាត់ខ្ញុំអោយចេញក្រៅគេមានការងារចង់ពឹងខ្ញុំអោយជួយកាត់តរូបតិចព្រោះការងារគេច្រើនពេកគេធ្វើអត់ទាន់ខ្ញុំក៏ប្រាប់គេថាចេញទៅទៅមិនបានទេនិងប្រាប់រឿងរ៉ាវបងមេសាចូលពេទ្យនិងខ្ញុំត្រូវមើលថែគាត់ទាំងអស់អោយគេដឹង និងប្រាប់គេអោយផ្ញើររូបមកចាំខ្ញុំធ្វើហើយផ្ញើរទៅវិញគេក៏ថាមិនអីទេចាំគេផ្ញើមក) ពេលដាក់ទូរស័ព្ទចុះបងមេសាក៏សួរខ្ញុំពីរឿងសារិទ្ធនិងទំនាក់ទំនងយើង ខ្ញុំក៏ប្រាប់គាត់ថាខ្ញុំនិងសារិទ្ធ ជាមិត្តជិតស្និតតាំងពីតូចៗហើយរៀនជាមួយគ្នារហូតដល់ចេញធ្វើការ ពួកយើងធ្លាប់មានគម្រោងមួយរួមគ្នាគឺបើកហាងថតរូបនិងផ្តិតរូបជាមួយគ្នាទើបខ្ញុំចូលរៀនអាយធី និងចាប់យកខាងឌីសាញ់ហើយសារិទ្ធគេក៏រៀនខាងថតរូបអាជីបនិងចេះកាត់តរូបដែរតែមិនសូវជំនាញដូចខ្ញុំតែក្រោយពីបញ្ចប់មហាវិទ្យាល័យយើងក៏មានរឿងបន្តិចបន្តួចទើបខេនសេលគំរោងចោលទើបសារិទ្ធគេទៅថតរូបអោយក្រុមគ្រួសារគេហើយខ្ញុំក៏ចូលធ្វើការអោយក្រុមហ៊ុនមួយផ្នែកខាងវេបឌីវីឡបផើទៅ បងមេសាគាត់ឈ្លីចសួរខ្ញុំថាទំនាក់ទំនងខ្ញុំនិងសារិទ្ធមានតែប៉ុន្នឹងអែងអត់មានលើសពីនិងទេអី ខ្ញុំក៏រាងឆ្ងល់ដែរដែលលឺគាត់សួរចឹងហើយក៏សួរទៅគាត់វិញថាមិុចបានគាត់គិតចឹង
គាត់ថាការពិតមើលមកខ្ញុំអាចមិនដឹងឬធ្វើមិនដឹងចំពោះអ្វីដែលសារិទ្ធគិតមកលើខ្ញុំ
ខ្ញុំថាខ្ញុំមិនដឹងទេ(តែកាពិតខ្ញុំសង្ស័យយូហើយថាសារិទ្ធស្រលាញ់ខ្ញុំតែខ្ញុំធ្វើជាមិនដឹងព្រោះខ្លាចគេខ្មាសខ្ញុំលេងហៀនជួបខ្ញុំ់)
បងមេសាប្រាប់ខ្ញុំថាបើតាមគាត់សង្គេតគឺសារិទ្ធស្រលាញ់ខ្ញុំហើយហើយបើរឿងនេះជារឿងពិតគាត់សួរខ្ញុំថាគិតមិុចចំពោះសារិទ្ធ
ខ្ញុំតបថាគាត់ចេះតែថាហើយហើយក៏មិនតបនិងគាត់ទៀតគិតតែធ្វើការកាតតរូបដែលសារិទ្ធផ្ញើមករួច
បងមេសាគាត់ផ្អាក់និយាយរួចសំងំដេកទៅ
ខ្ញុំកាត់តបានមួយសន្ទុះក៏មកផ្លាស់សីរូមអោយបងមេសារួចក៏បន្តការងារទៀត ខ្ញុំធ្វើបន្ដើរសួរខ្លួនអែង នៅសំនួរដែលបងមេសាសួរខ្ញុំបន្តើរថាតើបើសារិទ្ធស្រលាញ់ខ្ញុំតើខ្ញុំគួរតែតបជាមួយគេយ៉ាងមិុច ខ្ញុំមិនទាន់ច្បាស់ខ្លួនអែងសោះថាស្រលាញ់គេឬអត់ព្រោះពេលខ្លះដូចជាមិនដែលគិតរឿងនិងជាមួយគេទេតែពេលមានបញ្ហាអីតែងតែនិកដល់គេមុនគេ ពេលធ្វើអោយគេខឹងក៏មានអារម្មណ៍ចង់សុំទោសគេនិងត្រូវជាមួយគេវិញ ឯសារិទ្ធមិនដែលចេះប្រកាន់ខ្ញុំម្ដងណាសោះខ្ញុំយល់ពីអារម្មណ៍គេច្បាស់ណាស់ គេជាមនុស្សដែលយំតែមិនបង្ហាញទឹកភ្នែក គេមិនហៀនប្រាប់ការពិតព្រោះខ្លាចបាត់បង់មិទ្ធភាពហើយក៏មិនចង់អោយខ្ញុំគេចមុខពីគេ កាន់តែគិតខ្ញុំកាន់តែខ្វល់ខ្លួនអែងថាអាចទទួលយកគេឬអត់បើថ្ងៃណាគេសារភាពប្រាប់ខ្ញុំ។ ម៉ោងខ្ទង់១២អាធ្រាតក្រោយពីរួចរាល់ការងារខ្ញុំក៏ផ្ញើររូបទៅអោយសារិទ្ធហើយក៏ឆាតសួរគេថាតើរឿងយើងគិតមិុច
គេសួរថារឿងអី ខ្ញុំប្រាប់ថារឿងយើងមានគេយល់ច្រឡំច្រើនណាស់ថាយើងអាចនិងមានអីៗលើសពីមិត្តភក្តិ
គេសួរថាពីណាយល់ច្រឡំបងមេសាមែន
ខ្ញុំប្រាប់ថានិងហើយតែមិនមែនតែគាត់ទេនេត្រាក៏យល់ចឹងដែរ
គេថាកុំខ្វល់រឿងនេត្រាយល់មិុចតែរឿងបងមេសាចាំគេដោះស្រាយក្រោយ
ហើយខ្ញុំក៏សួរគេថាតើសារិទ្ធអែងស្រលាញ់ខ្ញុំដូចគេយល់មែនអត់
គេអត់តបទេពេលខ្ញុំមិនអស់ចិត្តទេទៅគេក៏ទេមិនចូល ខ្ញុំឬតតែមិនស្រួលចិត្តអង្គុយគិតមួយសន្ទុះក៏សម្រេចចិត្តថាព្រឹកទៅជួបគេសួរអោយដឹងរឿងរួចក៏រៀបចំខ្លួនដេកទៅ ។
ព្រឹកឡើងខ្ញុំភ្ញាក់ពីព្រលឹមតែអត់ឃើញបងមេសាទេតែឃើញសំបុត្រមួយច្បាប់ដែលគាត់សរសេរទុកអោយខ្ញុំ ការពិតក្នុងសំបុត្រគាត់បង្ហាញពីអារម្មណ៍គាត់មកលើខ្ញុំទាំងអស់ clip_image004
✒️clip_image004✒️clip_image004✒️clip_image004✒️គាត់ថាគាត់ស្រលាញ់ខ្ញុំមិនមែនមិត្តភក្តឬបងប្អូនធម៌ទេគឺជាសង្សាគាត់ចង់បានខ្ញុំជាគូអនាគត់គាត់លង់ស្រលាញ់ខ្ញុំតាំងពីជួបខ្ញុំដំបូងតែគាត់មិនហៀនសារភាពទេហើយគាត់ព្យាយាមស្វែងយល់ពីខ្ញុំនិងចង់អោយខ្ញុំបង្ហាញ់ពីអារម្មណ៍បែបនេះទៅកាន់គាត់វិញតែគាត់ថាស្ដាយក្រោយដែលគាត់ស្គាល់ខ្ញុំក្រោយសារិទ្ធព្រោះសារិទ្ធបានធ្វើអោយចិត្តខ្ញុំមិនអាចមានអ្នកណាផ្សេងក្រៅពីគេបានឡើយគាត់ថាកាល់ពីជួបសារិទ្ធនៅសៀមរៀបគាត់ដឹងទៅហើយថាសារិទ្ធស្រលាញ់ខ្ញុំតែគាត់មិនបោះបង់ទេព្រោះមិនទាន់ដឹងពីចិត្តខ្ញុំទើបគាត់ព្យាយាមស្និទ្ធស្នាលនិងខ្ញុំតែខ្ញុំនៅតែធម្មតាជាមួយគាត់ clip_image004✒️clip_image004✒️clip_image004✒️clip_image004✒️ពេលជប់លាងយប់នោះសារិទ្ធ ឬតតែបញ្ជេញអាកប្បកិរិយាហួងហែងខ្ញុំកាន់តែខ្លាំងហើយការ់ផឹកភ្នាល់គ្នាជាមួយគាត់គឺគេនិងគាត់បានភ្នាល់ដាក់ខ្ញុំថាបើពីណាចាញ់ត្រូវដកខ្លួនយ៉ាងស្ងាត់ស្ងៀមតែដោយសាសុខភាពគាត់ក៏ចាញ់សារិទ្ធហើយក៏គ្មានសង្ឃឹមថាគេលះបង់ខ្ញុំដែរទើបពេលគាត់ចូលពេទ្យគាត់មិនផ្ដល់ដំណឹងដល់ខ្ញុំព្រោះគាត់គិតថាគាត់ចង់លះបង់ខ្ញុំអោយសារិទ្ធហើយ តែក្រោយពីដឹងថាគាត់ឈឺខ្ញុំទៅមើលគាត់និងយកគាត់មកមើលថែនៅផ្ទះគាត់ក៏មានសង្ឃឹមចង់ប្រកួតជាមួយសារិទ្ធឡើងវិញព្រោះគិតថាខ្ញុំមានចិត្តលើគាត់់ clip_image004✒️clip_image004✒️clip_image004✒️clip_image004✒️តែអ្វីដែលធ្វើអោយគាត់គិតថាត្រូវតែដកចិត្តពីខ្ញុំគឺពេលដែលគាត់ដឹងថាខ្ញុំមើលថែគាត់ព្រោះតែចង់ប៉ះពៅនិងពេលដែលដឹងថាសារិទ្ធស្រលាញ់ខ្ញុំខ្លាំងណាស់គេហៀនធ្វើល្អគ្រប់យ៉ាងដើម្បីខ្ញុំទោះជាពេលដែលគេដឹងថាគាត់នៅជាមួយខ្ញុំគេមិនលឺមាត់ឬបង្ហាញភាពអាក់អន់ចិត្តអីទេព្រោះខ្លាចខ្ញុំខឹងគេនិងមិនស្រួលចិត្តគេព្យាយាមធ្វើធម្មតាទាំងដែលក្នុងខ្លួនគេមានទុក្ខធំទៅហើយ ហើយម៉្យាងទៀតគាត់ដឹងថាចិត្តខ្ញុំក៏ស្រលាញ់គេដែរតែខ្ញុំមិនច្បាស់ខ្លួនអែងគាត់ថាពេលខ្ញុំកំពង់ធ្វើការគាត់មិនបានដេកទេ សូម្បីតែពេលខ្ញុំលេងសា ក៏គាតើដឹងដែរ គាត់ថាទោះជាមិនដឹងថាខ្ញុំលេងសាជាមួយអ្នកណាអត្តន័យថាមិុចក៏ដោយក៏គាត់អាចស្មានតាមរយះទឹកមុខខ្ញុំនបានដែរថាមានបញ្ហានិងគិតពីរឿងទំនាក់ទំនងជាមួយសារិទ្ធនេះជាមូលហេតុដែលធ្វើអោយគាត់ឬតតែច្បាស់ថាគាត់គ្មានលទ្ធភាពប្រកួតជាមួយសារិទ្ធទេ គាត់ថាដែលស្ដាយបំផុតគឺគាត់ ស្គាល់ខ្ញុំក្រោយសារិទ្ធបើគាត់ស្គាល់ខ្ញុំមុនសារិទ្ធគាត់ប្រាកដថាគាត់ធ្វើបានល្អជាងសារិទ្ធទៅទៀតដើម្បីយកបេះដូងខ្ញុំ ហើយគាត់ថាល្មមដល់ពេលខ្ញុំ ធ្វើល្អជាមួយសារិទ្ធវិញហើយកុំអោយសារិទ្ធគេហត់ខ្លាំងពេក ចំពោះគាត់សុំបានស្គាលខ្ញុំនិងរាប់អានគ្នាជាបងប្អូនធម៌គ្រប់គ្រាន់ហើយ គាត់និងព្យាយាមរកអ្នកថ្មី អោយល្អជាងខ្ញុំនិងព្យាយាមធ្វើខ្លួនគាត់អោយដូចជាសារិទ្ធចឹងទើបរកបានមនុស្សស្រលាញ់គេពិតដូចជាខ្ញុំ។ ហើយចុងក្រោយគាត់ថាអោយខ្ញុំព្រមទទួលយកការពិតទៅនិងជូនពរអោយខ្ញុំនិងសារិទ្ធជោគជ័យក្នុងរឿងនេះ។។
ក្រោយពីអានសំបុត្រចប់ខ្ញុំមិនស្រួលខ្លួនសោះក៏យកទូរស័ព្ទទេទៅបងមេសា គាត់ទទួលហើយនិយាយលេងធ្វើធម្មតាខ្ញុំសួរគាត់រឿងសំបុត្រនោះគាត់ថា មានអីគាត់និយាយពាក្យពិតចេញពីចិត្តអស់ហើយនៅតែខ្ញុំតេដែលមិនទាន់ប្រាប់គាត់ពីចិត្តខ្លួនអេង ខ្ញុំក៏ប្រាប់គាត់តាមត្រង់ថាអរគុណគាត់ដែលធ្វើអោយខ្ញុំស្គាល់ច្បាស់ពីចិត្តខ្លួនអែងនិងសុំរាប់អានគាត់ជាបងប្រុសម្នាក់។ ក្រោយពីនិយាយជាមួយគាត់ចប់ខ្ញុំក៏រៀបចំខ្លួនចេញទៅធ្វើការធម្មតាតែមុននិងចេញទៅដល់ក្រុមហ៊ុនខ្ញុំឈាងចូលទៅហាងបងសារិទ្ធដើម្បីជួបគេតែអត់ជួបគេទេពេលសួរចែរគាត់ប្រាប់ថាសារិទ្ធគេទៅសៀមរៀ៣ឬ៤ថ្ងៃ ហើយគេចេញទាំងពីព្រលឹម ខ្ញុំក៏ទៅធ្វើការធម្មតាតែអារម្មណ៍មិននៅក្នុងខ្លួនសោះនឹកតែរឿងសារិទ្ធនិងអែងធ្វើការបណ្ដើរទេទៅគេបណ្ដើតែគេមិនលើកសោះ ខ្ញុំផ្ញើរសាថាអោយគេនិងសួរគេមិចមិនលើកទូរស័ព្ទគេនៅតែមិនតបខ្ញុំរឹតតែខឹងនិងគេខ្លាំងឡើងហើយគិតថាបើគេមិនមករកខ្ញុំខ្ញុំក៏ឈប់ទៅរំខានគេទៀតដែរ។ clip_image004
✒️clip_image004✒️តែក្រោយពីពីរបីថ្ងៃក្រោយមកខ្ញុំឬតតែចង់ជួបសារិទ្ធនិយាយជាមួយគេតែគេនៅតែមិនតប ខ្ញុំតេទៅនេត្រាដើម្បីអោយគេជួយតែនេត្រាគេថាសារិទ្ធប្រាប់គេកុំអោយចេះដឹងរឿងគេនិងខ្ញុំទុក្ខអោយគេនិងខ្ញុំជាអ្នកដោះស្រាយដោយខ្លួនអែងហើយគេថាមិុចខ្ញុំមិនទៅជួបសារិទ្ធភ្ទាល់ទៅ ខ្ញុំប្រាប់ថាមិនចេះយកចិត្តគេទេ។ ក្រោយមកខ្ញុំឬតតែចង់ជួបគេនិយាយអោយដាច់ស្រេចលើសដើមរងចាំអោយដល់ថ្ងៃសៅរ៍ឈប់សំរាក់និងអាលទៅរករឿងគេដល់កន្លែង។
ល្ងាចថ្ងៃសុកខ្ញុំប្រញាប់រៀបចំខ្លួនទៅសៀមរៀបភ្លាមខ្ញុំទៅដល់ផ្ទះសារិទ្ធម៉ោងខ្ទង់ជាង៧យប់តែអត់ជួបសារិទ្ធទេ ជួបតែអុំប្រុសអុំស្រីគាត់ប្រាប់ថាសារិទ្ធចេញទៅលេងក្រៅបាត់ហើយយប់តិចបានមកវិញ ក្រោយពីហូបបាយអីហើយអុំប្រុសអុំស្រីនិងខ្ញុំក៏អង្គុយនិយាយគ្នាលេងដើម្បីរងចាំសារិទ្ធ។
ម៉ោងខ្ទង់៩យប់ទើបសារិទ្ធគេមកដល់ផ្ទះ
គេដើរចូលមកដោយមានទឹក្រឡុកបីបួនកែវមកជាមួយផង គ្រាន់តែឃើញគេភ្លាមខ្ញំប្ដូទឹកមុខពីញញឹមញញែមជាមួយអុំប្រុសអុំស្រីទៅជាសម្លក់ដាក់គេ ឯគេក៏ញញឹមចេញធ្មេញពព្រាយដាក់ខ្ញុំពីចម្ងាយធ្វើដូចគ្មានរឿងអីចឹង ពេលគេដើរមកដល់គេអោយទឹកក្រឡុកទៅអុំប្រុសអុំស្រីនិងខ្ញុំរួចទើបសួរខ្ញុំ
clip_image006
👤សារិទ្ធ អាប្អូនមកដល់ពីថ្មាណា
clip_image006
👤រតនា យូហើយ(ខ្ញុំឆ្លើយទាំកកំបុតពាក្យ)
អើរតនាមកដល់ពីបីម៉ោងហើយអង្គុយចាំអែងយូហើយមើលនាំគ្នាទៅងូតទឹកដេកពួនអីទៅ
clip_image006
👤សារិទ្ធ បាទម៉ែ!តោះអាប្អូនឡើងទៅខាងលើ(គេឆ្លើយជាមួយអុំស្រីទាំងញញឺមហើយធ្វើជាទាញដៃខ្ញុំទៅលើជាមួយគេខ្ញុំក៏លាអុំប្រុសអុំស្រីទៅជាមួយគេពេលដល់បន្ទប់គេខ្ញុំក៏ក្រវាត់ដៃគេ រួចរៀបនិងនិយាយតែគេ)
clip_image006
👤សារិទ្ធ ឈប់សិនផឹកទឹកក្រឡុកអោយត្រជាក់ចិត្តសិនចាំរ៉រឿងបង(គេនិយាយទាំងញញឺមមកកាន់ខ្ញុំ)
clip_image006
👤រតនា ស្អីគេនៅមានអារម្មណ៍លេងទៀត
clip_image006
👤សារិទ្ធ អត់ទេបងអត់លេងទេមែនទេនតើមោះអង្គុយចុះបងធ្វើសរសៃខ្នងអោយ(ថាហើយគេទាញខ្ញុំអោយអង្គុយនិងកៅអីតែខ្ញុំងើបអត់ព្រមអង្គុយ)
clip_image006
👤រតនា នែអាតារិទ្ធ ហើយវាមិុចនិងគ្នាឆ្ងល់អែងដល់ហើយអែងធ្វើអោយគ្នាមានទំនុកចិត្តទិកមើល
clip_image006
👤សារិទ្ធ ទៅបងដឹងកុំហុសហើយអាប្អូន
clip_image006
👤រតនា ដឹងកំហុស!ហើយអែងនិយាយធ្វើដូចគ្មានរឿងអីកើតឡើងសោះ
clip_image006
👤សារិទ្ធ អត់ទេបងសុំទោសមែនតើ
clip_image006
👤រតនា សុំទោសអី?
clip_image006
👤សារិទ្ធ សុំទោសដែលធ្វើអោយអាប្អូនអែងស្កាត់ពី បាត់ដំបងមកជួបបងនៅសៀមរៀបទាំងយប់បែបនេះ
clip_image006
👤រតនា ស្អីគេប៉ុន្នឹងចប់ហើយ
clip_image006
👤សារិទ្ធ អោយបងធ្វើមិុចចុះ
clip_image006
👤រតនា ហាស់ហាមើលគេធ្វើអែងទេរាល់ថ្ងៃផ្ញើសាររាល់ថ្ងៃវាមិនតបសោះហើយដល់មកជួបវាវាធ្វើដូចអត់រឿងអីចឹងណាដល់តែចឹងអត់ដឹងថាចេអាតារិទ្ធអែងថាមិុចទេនាគ
clip_image006
👤សារិទ្ធ អាប្អូនចង់ចេបងថាមុចក៏បានដែរបងទទួលទាំងអស់
clip_image006
👤រតនា បើជួបគ្នាអែងធ្វើមុខក្រញូវខឹងគ្នាអីមិនខ្វះទេពាក្យជេដល់តែអែងមកធ្វើអាញឹមអាញេមសើចដាក់ចេះអោយគ្នាជេអែងថាមិុចទៅហ្អាសclip_image008😬clip_image008😬clip_image008😬
clip_image009
👤សារិទ្ធ បើមិនជេបងទេនិយាយពក្យផ្អែមអោយបងស្ដាប់មកclip_image011😋clip_image012😛clip_image012😛
clip_image009
👤រតនា អូយតារិទ្ធ គ្នាសុំខ្លាចអែងមែនអែងធ្វើការពិតតិចមើលclip_image014😁clip_image014😁
clip_image009
👤សារិទ្ធ ពេលណាក៏បងនិយាយពាក្យពិតជាមួយអាប្អូនអែងដែរតើដូចពេលនេះចឹងបងចាំស្ដាប់អាប្អូនអែងដោយស្មោះត្រង់ហើយតើ(គេនិយាយទាងមុខស្ងួត)
clip_image009
👤រតនា តារិទ្ធអែងពិតជាធ្វើអោយគ្នាពិបាក់ចិត្តមែនតើ
clip_image009
👤សារិទ្ធ បងប្រាប់ហើយថាបងសុំទោសៗៗ ព្រោះបងមិនចង់អោយអាប្អូនអែងខឹងធ្វើមុខក្រញូវដាក់បងទើបបងព្យាយាមបន្ធូសន្ថានការ
clip_image009
👤រតនា មិនចង់អោយធ្វើមុខក្រញូវដាក់ចុះមិុចក៏ទូរស័ព្ទទេមិនបាកាច់លើក សាមិនតប ហើយនៅគេចមុខមិនជួបគ្នាទៀតចឹង
clip_image009
👤សារិទ្ធ មោះកំហឹងមានប៉ាម៉ានជះមកអោយអស់មកបងចាំទទួល
clip_image009
👤រតនា បើគ្រាន់តែជួបគ្នានិយាយអោយដឹងការពិតសរខ្មៅក៏មិនបានដែរចឹងនៅថាមិនចង់អោយញុំធ្វើមុខអាក្រក់ដាក់ទៀត(ខ្ញុំនិយាយទាំងយំដាក់គេ)
clip_image009
👤សារិទ្ធ បានហើយបងសុំទោស កុំយមបងមិនចង់ឃើញអូនអែងយំទេអូនអែងដឹងអត់បងធ្វើគ្រប់យ៉ាងគ្រាន់តែចង់បង្ហាញថាបងស្រលាញ់អូនប្រច័ន្ទអូននិងព្រួយបារម្មណ៍ពីអូន(គេនិយាយបណ្ដើរទាញខ្ញុំទៅអោបបណ្ដើរ)
clip_image009
👤រតនា ស្រលាញ់ញុំ?
clip_image009
👤សារិទ្ធ មោះមើលមុខបងអោយចំ បងស្រលាញ់អូនហើយស្រលាញ់ខ្លាំងណាស់(គេទាញមុខខ្ញុំអោយមើលមុខគេ ទាំងដែលភ្នែកគេពេលនេះមុតណាស់និងមានបង្កប់ទឹកភ្នែករលីងរលោងផង)
អូនដឹងអត់ពីដើមមកបងមិនដែលចាត់ទុកអូនជាមិត្តភក្តធម្មតារបស់បងទេគឺបងតែងតែគិតថាអូនជាសង្សានិងជាមនុស្សជាទីស្រលាញ់របស់បង តែបងដឹងថាអូនមិនដែលចាប់អារម្មណ៍រឿងនេះទេ ប្រោះអូនចាត់ទុក្ខបងជាមិត្តធម្មតាដូចមិត្តឯទៀតដែរ ចឹងតើអោយបងសារភាពប្រាប់អូនថាមិុចទៅបើសារភាពទៅអូនឈប់រាប់អានបងតើអោយបងធ្វើមិុចបងសុខចិត្តលាក់ការស្រលាញ់តែម្នាក់អែងក៏មិនអាចអោយអូនស្អប់ឬមិនជួនមុខបងទៀតឡើយដូចនេះបានជាគ្រប់អ្វីដែលបងធ្វើបានគឺគ្រាន់តែចង់មើលថែអូន តែប៉ុន្នោះ ពេលអូនឈឺចាប់ព្រោះរឿងស្នេហាហើយរត់មករកបងបងស្ទើតែគ្រាំបេះដូងម្ដងៗទៅហើយ តែបងពិតជាមិនអាចមិនអាចនិយាយប្រាប់អូនតាមត្រង់បានឡើយ?បងចង់ថ្នាក់ថ្នមអូនលួងលោមអូនតែបងមិនអាច(គេនិយាយដោយមានលាយទាំងទឹកភ្នែកយ៉ាងច្រើនមកជាមួយ)
clip_image009
👤រតនា បើស្រលាញ់ញុំមិុចក៏ចុងក្រោយរត់ចោលមិនព្រមសារភាពប្រាប់តាមត្រង់ចឹង
clip_image009
👤សារិទ្ធ បងច្បាស់ណាស់ថាទោះបងស្រលាញ់អូនប៉ុន្នាក៏ដោយក៏វាមិនអាចទៅរួចដែរបើអូនគ្មានចិត្តលើបងវិញនោះចឹងបងចង់អោយអូនយល់ពីអារម្មណ៍ខ្លួនអែងអោយច្បាស់និងដឹងពីបេះដូងខ្លួនអែងដែរថាអូនក៏ស្រលាញ់បងវិញ អូនដឹងអត់ពេលដែលអូនទេមកបងបងមិនទទួល សាមកបងមិនតប ថាតើបងឈឺចាប់ប៉ុន្នាបងខ្លាចប៉ុន្នាបងចង់ទៅរកអូនប៉ុន្នាឈឺចាប់ណាស់នៅពេលដែលយើងព្យាយាមធ្វើអាក្រក់ដាក់មនុស្សដែលយើងស្រលាញ់ ហើយខ្លាចណាស់ខ្លាចថាអូនមិនមករកបងបោះបង់បងទៅរកគេផ្សេង បើអូនធ្វើចឹងមែនតើអោយបងធ្វើមិុចបងនិងមានវិប្បដិសារីអស់មួយជីវិត តែយ៉ាងណាបងត្រូវតែជំនះវាដើម្បីអោយបងបានយល់ពីចិត្តអូននិងទទួលបានភក្តីភាពពីអូនត្រឡប់មកវិញ(គេនិយាយទាំងយំកាន់តែខ្លាំង)
clip_image009
👤រតនា ហើយច្បាស់ហើយថាញុំស្រលាញ់បងវិញ
clip_image009
👤សារិទ្ធ អូនដឹងអត់បងភ័យណាស់ខ្លាចអូនមិនស្រលាញ់មិនមករកបងពេលដែលបងចាក់ចេញពីអូនទើបបងចេញទៅខាងក្រៅដើម្បីបន្លប់ទុក្ខ តែពេលបងឈានជើងចូលផ្ទះអំបាញ់មិុញបងឃើញអូនបងញញឺមដាក់មិនមែនបងចង់ឌឺអូនទេ អូនដឹងអត់ថាអារម្មណ៍បងពេលនិងអរស្ទើហោះចង់រត់ទៅអប់អូនចង់បានអូនព្រោះបងដឹងថាអូនមកលើកនេះបងមិនអោយអូនចេញពីបងបានទៀតទេ
បងដឹងថាអោកាស់បងមានហើយហើយបងជឿជាក់ថាបើអូនមិនស្រលាញ់បងអូនមិនមករកបងទេ
clip_image009
👤រតនា ការពិតបងគួរតែដឹងតាំងពីយប់ដែលញុំសួរបងរឿងថាបងស្រលាញ់ញុំអត់ព្រោះពេលនោះញុំត្រៀមសារភាពរួចហើយ
clip_image009
👤សារិទ្ធ បាទការពិតបងសង្ស័យខ្លះៗហើយតែបងពិតជាគ្មានភាពក្លាហានសារភាពប្រាប់អូនទេពេលនោះ
clip_image009
👤រតនា នៅតែញុំបង្ហាញមុនដដែល
clip_image009
👤សារិទ្ធ បងអរគុណណាស់ដែលអូនព្រមធ្វើជាគូអណាគត់របស់បងនិងព្រមឆ្លើយថាស្រឡាញ់បង
clip_image009
👤រតនា ញុំក៏អរគុណដែរដែលបងព្រមមើលថែញុំតាំងពីដើមនិងរហូតតទៅតែប៉ុន្នឹងល្មមលេងញុំហើយស្អុះណាស់
clip_image009
👤សារិទ្ធ អោយបងសុំអោបបន្តិចទៀតទៅបងមិនចង់អោយអូនចេញពីរង្វង់ដៃបងទេ
clip_image009
👤រតនា បានហើយស្អុះណាស់ ងូតទឹកងូតអីសិនទៅ
clip_image009
👤សារិទ្ធ បានចឹងយើងទៅងូតទឹកទាំងអស់គ្នា
clip_image009
👤រតនា បាត
(ក្រោយពីងូតទឹកអីរួចពួកយើងក៏មកដេកអោបគ្នានិងនិយាយរឿងហូហែរតាំងពីចាប់ផ្តើមក្ដីស្រលាញ់ រហូតដល់ថ្ងៃអនាគត់យើងត្រូវធ្វើអ្វីខ្លះប្រឈម មុខនិងអ្វីខ្លះ តែទោះយ៉ាងណាក៏ដោយយើងនៅតែជាយើងគ្មានអ្នកណាមកបំបែកពួកយើងឡើងយើងនិងតស៊ូជាមួយគ្នា និងរស់នៅជាមួយគ្នាជាមិត្ត១០០ឆ្នាំ)៕
clip_image016
💝clip_image016💝clip_image016💝clip_image016💝
ចប់

No comments:

Post a Comment