Breaking

Saturday, June 9, 2018

#របាំងមុខ



#របាំងមុខ

✒️✒️ធ្លាប់មើលរឿងចិនមួយគេនិយាយថា(បើអ្នកពាក់របាំងមុខបែបណាហើយមិនយូមិនឆាប់អ្នកនិងប្ដូរទៅជារបាំងមុខនោះតែម្ដង)ពិតណាស់ថារបាំងមុខគេពាក់ដើម្បីបិតមុខមាត់ពិតរបស់គេនិងចង់បង្ហាញពីមុខមាត់ខ្លែងខ្លាយដែលគេបានពាក់ហើយគេក៏ត្រូវតែសម្ដែងចរិតលក្ខណះអោយដូចទៅនិងរបាំងមុខចឹង ដូចជាអ្នកពាក់មុខយក្ខត្រូវតែធ្វើខ្លួនអោយដូចយក្ខមានកាចឆ្នាស់ឃោឃៅចឹងទៅ....តែយើងមិុចនិងដឹងថាយើងត្រូវពាក់វាដល់ពេលណាហើយដោះវាចោលនៅពេលណានោះការពាក់យូៗទៅវានិងធ្វើអោយយើងស៊ាំទៅហើយលេងចង់ដោះវាចោលតែម្ដងឬបើចង់ក៏មិនអាច 
✒️ដូចខ្ញុំចឹងខ្ញុំមិនដែលគិតថាខ្លួនអែងមានថ្ងៃធ្វើរឿងបែបនេះឬចង់បែបនេះទេទើបខ្ញុំធ្វើវាទាំងពាក់របាំងមុខដើម្បីកុំអោយគេស្គាល់ពីមុខមាត់ពិតរបស់ខ្ញុំ និងដើម្បីបង្ហាញពីចរិតរបស់របាំងមុខតែប៉ុន្នោះ តែចុងក្រោយរបាំងមុខបានកែប្រែខ្លួនខ្ញុំអោយក្លាយទៅវាតែម្ដង ខ្ញុំចង់ដោះវាចេញនិងចង់ឈប់ពាក់វាណាស់តែខ្ញុំធ្វើមិនកើតទេ ព្រោះខ្ញុំបានក្លាយទៅជារបាំងមុខបាត់ហើយបកក្រោយមិនកើតទេ!! 
🌿🌿ពីដំបូងខ្ញុំបង្កើតអាខោនហ្វេសបុកក្លែងក្លាយមួយលេង ដើម្បីតែស្វែងយល់ពីក្រុមមនុស្សប្រុសស្រលាញ់ប្រុសដូចគ្នានិងជាការកំសាន្តប៉ុន្នោះ តែលេងយូៗទៅខ្ញុំបែជាញាននិងវាហើយឈប់លេងអាខោនពិតផ្ទាល់ខ្លួនទៅវិញ ណាមួយនៅខាងក្រៅអត្តចរិតខ្ញុំក៏ដូចជាប្រែជាងមុនឆ្ងាយដែរ ដែលធ្វើអោយគេអាចសម្គាល់បានតាមលក្ខណះខាងក្រៅមួយចំនួនថាខ្ញុំជាមនុស្សស្រលាញ់ភេទដូចគ្នានេះគឺមកពីខ្ញុំបានពាក់របាំងមុខបែបនិងហើយបានជាយូទៅរបាំងមុខនិងបានកែប្រែខ្ញុំទៅជាវាតែម្ដង។ខ្ញុំក៏ចង់ដោះវាចេញខ្លាំងដែរ តែមិនដឹងជាពេលណាអាចដោះវាបានទេ បើពេលនេះខ្ញុំក្លាយជាវាទៅហើយនោះ។
#សម្រាប់អ្នកដែលទើបចាប់ផ្ដើមបញ្ឈប់ទៅល្អជាង
#សម្រាប់អ្នកដែលមិនទាន់កុំសាក់ល្បងពាក់វាអី

No comments:

Post a Comment