ហេតុអ្វីបានជាអ្នកស្រលាញភេទដូចគ្នា?
សួរស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះយើងសូមលើកយកប្រធានបទថ្មីមួយមកធ្វើការចែករំលែកជូនអ្នកទាំងអស់គ្នា
ថ្ងៃនេះយើងចង់និយាយពីការប្រឡូកចូលស្នេហាស្រលាញ់ភេទដូចគ្នារបស់ប្រុសៗមួយចំនួន
ប្រធានបទថ្ងៃនេះយើងមានសំនួរពីរចង់សួរទៅអ្នកដែលទើបនឹងឈានជើងចូលមកកាន់ស្នេហា៦៩ទាំងអស់ថា
១.តើហេតុអ្វីបានជាអ្នកដើរចូលមកកាន់ផ្លូវនេះ(ចូលមកស្រលាញ់ភេទដូចគ្នាម្ដេចមិនជ្រើសយកការស្រលាញ់ភេទផ្ទុយដូចជាមនុស្សទូទៅជាច្រើនគេជ្រើសរើស)
២.តើអ្នកច្បាស់លាស់ទេ
ថាអ្នកនឹងដើរផ្លូវមួយនេះអស់មួយជីវិត
យើងសង្គេតឃើញថាមានកត្តាជាច្រើនដែលធ្វើអោយមនុស្សម្នាក់បែរមកស្រលាញ់ឬចាប់អារម្មណ៍មនុស្សភេទដូចគ្នា
រួមដូចជា កត្តាជីវសាស្រ្តពីធម្មជាតិដែលបានផ្ដល់អោយគាត់
កត្តារបបអាហារដែលមនុស្សម្នាក់ៗទទួលទានដើម្បីទ្រទ្រង់ជីវិត កត្តាអូសទាញពីសង្គម
កត្តារស់នៅជាមួយតែមនុស្សភេទដូចគ្នាគ្រប់ពេលវេលានិងជារាងរាល់ថ្ងៃ
កត្តាឈឺចាបសោយសាស្នេហាដែលមនុស្សភេទផ្ទុយបានធ្វើមកលើខ្លួន
ជាដើមរួមនឹងកត្តាផ្សេងៗទៀត។
ប៉ុន្តែយើងត្រូវតែច្បាស់ខ្លួនឯងថាតើយើងចូលប្រឡូកក្នុងផ្លូវមួយនេះមកពីកត្តាអ្វី
ដោយសាអ្វី
បើមិនដូច្នោះទេយើងនឹងត្រូវឈឺចាប់បាត់បង់តំលៃកិត្តិយសនឹងថែមទាំងធ្វើអោយមនុស្សជុំវិញខ្លួនយើងមានគ្រួសារជាដើមត្រូវជួបនៅរឿងអាស្រូវខ្មាស់គេ
ដោយសាតែយើងធ្វើតាមបេះដូងនឹងអារម្មណ៏ភ្លឺតភ្លើន ចង់ដឹងចង់ស្គាល់មួយពេលនេះ។
គ្រប់កត្តាខាងដើមមានតែកត្តាជីវសាស្រ្តតំណពូជ
មកពីធម្មជាតិមួយគត់ដែលមនុស្សមិនអាចកែប្រែវាបាន មានន័យថាបើអ្នកមានហ្សែនពីកំណើតមក
តម្រូវអោយអ្នកមានអារម្មណ៍ស្នេហាឬអារម្មណ៍ផ្លូវភេទ ជាមួយមនុស្សភេទដូចគ្នាហើយ
អ្នកពិតជាមិនអាចប្រកែកឬកែប្រែអារម្មណ៍ផ្ទាល់ខ្លួនមួយនេះអោយទៅចាប់អារម្មណ៍ឬមានចំណង់ជាមួយមនុស្សភេទផ្ទុយបានឡើយ។
តែសម្រាប់កត្តាផ្សេងៗមានកត្តាអូសទាញពីសង្គម
ឬកត្តាធ្លាប់ឈឺចាប់ដោយសាមនុស្សភេទផ្ទុយជាដើម នោះ
គឺសុទ្ធតែអាចកែប្រែអ្នកអោយទៅចាប់អារម្មណ៍ឬស្រលាញ់មនុស្សភេទផ្ទុយដូចដើមវិញបាន
ដូច្នេះ Khmer novel69 សូមណែនាំដល់អ្នកទាំងអស់គ្នាដែលឈានជើងចូលមកកាន់ស្នេហាភេទដូចគ្នា
ថា បើអ្នកទាំងអស់គ្នាមិនមានកត្តាជីវសាស្រ្តឬថា
ស្រលាញ់ភេទដូចគ្នាតាំងពីធម្មជាតិមកទេ សូមកុំចូលប្រឡូកក្នុងវិស័យស្នេហាភេទដូចគ្នាអី
ឬបើចូលមកហើយក៏ប្រញាប់ដកខ្លួនចេញវិញភ្លាមទៅ
ដើម្បីកុំអោយមានវិប្បដិសារីយ៍នៅថ្ងៃក្រោយតកូនតចៅ។
២.តើអ្នកច្បាស់លាស់ទេ
ថាអ្នកនឹងដើរផ្លូវមួយនេះអស់មួយជីវិត
ត្រង់សំណួរនេះញុំចង់អោយអ្នកទាំងអស់គ្នាសួរខ្លួនឯងអោយច្បាស់
នឹងគិតអោយបានល្អិតល្អន់បំផុត
ថាតើយើងប្រកដក្នុងខ្លួនទេថាយើងនឹងជ្រើសយកដៃគូជីវិតជាមនុស្សភេទដូចគ្នា
មកដើរលើផ្លូវជាមួយគ្នាលុះថ្ងៃលាចាក់ផែនដីរៀងៗខ្លួន
ពីព្រោះថាបើអ្នកទាំងអស់គ្នាមិនច្បាស់លាស់ទេអ្នកទាំងអស់គ្នាធ្វើតែតាមអារម្មណ៍ឬបេះដូងមួយពេលៗវានឹងធ្វើអោយអ្នកទាំងអស់គ្នាជួបរឿងអាស្រូវ
ភាពឈឺចាប់ នឹងវិប្បដិសារីយ៍ ដោយសារការឈឺចាប់ព្រោះដៃគូម្ខាងទៀតគេក៏មិនច្បាស់លាស់នឹងអ្នក
ហើយផ្លាស់ផ្ដូរពីមួយទៅមួយធ្វើអោយអ្នកឈឺចាប់មួយគ្រាៗ
ឬក៏អាចធ្វើអោយអ្នកឆ្លងរោគឬជំងឺសាហាវផ្សេងៗ មើលមិនជា
ហើយក៏អាចធ្វើអោយអ្នកបាត់បង់លុយកាក់ពេលវេលាកិត្តិយស់ ផងដែរ។
តែបើអ្នកទាំងអស់គ្នាច្បាស់លាស់ហើយ
ថាអ្នកទាំងអស់គ្នានឹងដើរលើផ្លូវនេះមួយជីវិត សូមចាប់ផ្ដើមធ្វើតាមបេះដូងអ្នកចុះកុំមានការឈឺចាប់ដោយសាពាក្យអ្នកដទៃរីះគន់បន្តុះបង្អាប់
ឬមាគងាយឡើយ
ហើយចូលធ្វើខ្លួនអោយមានតំលៃសំអោយមនុស្សទូទៅគេគោរព្ធរាប់អាននឹងយកគំរូតាមនោះ
អ្នកទាំងអស់គ្នានឹងជួបស្នេហ៍ស្មោះ ស្នេហ៍ពិតពីមនុស្សភេទដូចគ្នាជាមិនខាន។
Be yourself but do not
selfish!!
#Khmer_Novel69
No comments:
Post a Comment