តើរៀបការជាមួយមនុស្សភេទផ្ទុយធ្វើអ្វីបើរៀបការហើយដួងចិត្តនៅឯការដដែល
តើអ្នកទាំងអស់គ្នាទ្រាំរៀបការនឹងមនុស្សភេទផ្ទុយធ្វើអ្វីបើរៀបការហើយដួងចិត្តនៅតែឯការ
មានន័យថាយើងម្នាក់ៗដឹងក្នុងចិត្តយើងច្បាស់ហើយថាយើងជាមនុស្សបែបណា
យើងស្រលាញ់មនុស្សភេទដូចគ្នាឬមនុស្សភេទផ្ទុយ
ប៉ុន្តែពេលខ្លះដើម្បីលាក់បាំងការពិតយើងក៏ទៅរៀបការជាមួយនឹងមនុស្សភេទផ្ទុយទោះជាបេះដូងយើងបានប្រាប់យើងថា
យើងស្រលាញ់មនុស្សភេទដូចគ្នា តើយើងធ្វើចឹងធ្វើអី?
ជាដំបូងយើងត្រូវយល់ពីមិត្តភាព
យើងត្រូវដឹងថា មិត្តភាពរវាងយើងនឹងមិត្តភក្តិរបស់យើងមិនអាចដើរលើផ្លូវជីវិតតែមួយទេ
មានន័យថាយើងនឹងមិត្តភក្តិយើងមានផ្លូវជីវិតពីរផ្សេងគ្នា
មិត្តភក្តិយើងមានផ្លូវជីវិតមួយផ្សេងទៅ ឯយើងមានផ្លូវជីវិតមួយផ្សេងទៅ
ប៉ុន្តែសម្រាប់សេចក្ដីស្នេហាវាខុសពីមិត្តភាព សេចក្ដីស្នេហាលក្ខណ្ឌដាច់ណាត់មិនថា
ប្រុសនឹងប្រុសដូចគ្នា ឬស្រីនឹងស្រីដូចគ្នា ឬក៏ប្រុសនឹងស្រី
គឺត្រូវតែប្រើជីវិតរួមគ្នា អត់មានខ្សែរជីវិតផ្សេងពីគ្នាទេ បានសេចក្ដីថាបើយើង
ដាក់ចិត្តស្រលាញ់គ្នាជាដៃគូជិវិតហើយ គឹយើងមានខ្សែរជីវិតមួយជាមួយគ្នា។
ជួនកាលអ្នកស្រលាញ់ភេទដូចគ្នាមិនបានរួមភេទជាមួយគ្នាទេ ព្រោះពួកគេ ស្រលាញ់គ្នាដោយផ្ដោតសំខាន់លើចិត្ត
មិនបានគិតដល់ការរួមភេទ តែគេនៅតែអាចលះបង់ជិវិតរៀបការមកដើរលើជីវិតតែមួយជាមួយនឹងដៃគូរបស់គេ
ព្រោះក្នុងចិត្តរបស់គេមានតែដៃគូតែម្នាក់នេះឯង ដែលអាចផ្ដល់អារម្មណ៍កក់ក្ដៅ
ផ្ដល់សេចក្ដីត្រូវការ នឹងសេចក្ដីសុខប្រចាំថ្ងៃដែលគេត្រូវការបាន។
ចំពោះការលះបងមិនរៀបការជាមួយជនទីបីណាម្នាក់វាជាការអោយតំលៃមួយយ៉ាងខ្ពស់ចំពោះចំណងក្ដីស្រលាញ់របស់ពួកគេ
ដែលជាហេតុធ្វើអោយគេយល់ថាដៃគូម្ខាងៗមានការលះបង់ខ្ពស់ណាស់ចំពោះគេ
ហើយនេះក៏ជាអារម្មណ៍កក់ក្ដៅមួយក្នុងជិវិតដែលដៃគូទាំងសងខាង ទទួលបានពីគ្នាទៅវិញទៅមក។
បកទៅត្រង់ចំនុចថាពួកគេមិនបានគិតចំពោះការ
ការួមភេទ តើពិតឬអត់? ព្រោះជាធម្មតាមនុស្សសាមញ្ញជាទូទៅតែងតែមានចំណង់ក្នុងរឿងនេះហើយ
ចុះពេលគេចង់បំពេញតណ្ហាមួយនេះតើគេធ្វើរបៀបណា? ចម្លើយគឺថា
បើដៃគូម្នាក់ៗមានចំណង់ក្នុងផ្លូវភេទ
តែពួកគេមិនចូលចិត្តនិងមិនអាចរួមភេទជាមួយដៃគូដែលមានភេទដូចគ្នាទេ
នោះគេនឹងទៅស្វែងរកសេវាផ្លូវភេទខាងក្រៅពីមនុស្សភេទផ្ទុយ។
ហើយនៅពេលដែលគេធ្វើបែបនេះគឺគេគ្រាន់តែ ទៅដោះស្រាយចំណង់ចង់ផ្លូវភេទមួយពេលៗនេះឯង
គេទាំងសងខាងមិនបានបែកគ្នាឬផិតក្បត់គ្នាពីជម្រៅចិត្តខាងក្នងឡើយ ហើយការដាក់សច្ចាថានឹងដើរលើផ្លូវជិវិតជាមួយគ្នារបស់ពួកគេគឹនៅតែមាននឹងបន្តជារៀងរហូត
គេមិនបានបែកចិត្តគំនិតនេះពីគ្នាឡើយ
ព្រោះម្នាក់ៗយល់ច្បាស់ពីអារម្មណ៍ត្រូវការរៀងៗខ្លួន ថាគេត្រូវការដៃគូជិវិតបែបណា
មកដើរលើផ្លូវជីវិតតែមួយជាមួយគ្នា ទើបជីវិតគេទទួលបានការកក់ក្ដៅពិតប្រាកដមួយ។
មួយវិញទៀតដៃគូទាំងសងខាងសុទ្ធតែច្បាស់ក្នុងចិត្តថា ដៃគូភេទផ្ទុយគ្នា មិនអាចយល់ច្បាស់ពីគ្នា
និងមិនអាចចែករំលែកអារម្មណ៍កក់ក្ដៅជាមួយគ្នាបាន ចឹងហើយការលះបង់នឹងការបំពេញភាពសុខដុមរម្យនាជាមួយគ្នាក៏មិនអាចសីុចង្វាក់គ្នាបាន
ដូចមនុស្សភេទដូចគ្នាបានផ្ដល់អោយគ្នាឡើយ។
បើសិនជាអ្នកទាំងអស់គ្នាទទួលដឹង
ទទួលស្គាល់ថាខ្លួនជាមនសុ្សបែបនេះ នឹងត្រូវការបែបនេះហើយ តើអ្នកទាំងអស់គ្នាទៅរៀបការជាមួយមនុស្សភេទផ្ទុយធ្វើអ្វីទៀត
បើរៀបការហើយដួងចិត្តអ្នកនៅតែឯការដដែលនឹង។
ត្រូវចាំថានេះមិនមែនជាអ្វីដែលយើងត្រូវការឡើយ
ការរៀបការជាមួយមនុស្សភេទផ្ទុយដែលគ្រាន់តែ បំពេញមុខមាត់ឪពុកម្ដាយ
រៀបការតាមហ្វូងមនុស្សជាច្រើនដែលគេធ្លាប់ធ្វើដើម្បីកុំអោយគេសើចចំអក
ឬរៀបការដើម្បីតែបន្តពូជពង់វង់ត្រកូលកុំអោយបាត់បង់ ជាដើមនេះ។
ហើយការធ្វើបែបនេះវាគ្រាន់តែអាចបំពេញបាននៅចំណង់អ្នកដ៏ទៃ ឬចំណង់ផ្លូវភេទយើងផ្ទាល់ខ្លួន
បានតែមួយភ្លេតប៉ុន្នោះ
តែការបំពេញនៅចំណង់ផ្លូវចិត្តនឹងបេះដូងរបស់ខ្លួនឯងបែជាមិនអាចធ្វើបាន។
ហើយវាក៏អាចធ្វើអោយដៃគូម្ខាងទៀតដែលយើងរៀបការជាមួយនោះគេទទួលការឈឺចាប់ជាទីបំផុត
និងមិនអាចទទួលឬអនុគ្រោះអោយយើងទៀតផងបើសិនជាគេដឹងរឿងពិតថាយើងជាមនុស្សបែបណា
(ស្រលាញ់និងរៀបការជាមួយគេគឺគ្រាន់តែជាខែល ឬជារនាំងបាំងចរិតពិតរបស់ខ្លួន
នឹងមិនដែលមានសេចក្ដីសុខ ពេលរស់នៅជាមួយគ្នាបែបនេះ)។
ជាចុងក្រោយនេះយើងចង់ប្រាប់អ្នកទាំងអស់គ្នាថា
ស្នេហាពិតមិនប្រាកាន់ថាជាភេទប្រុសឬស្រីឡើយ តែវាជាក្ដីស្រលាញ់តែមួយគត់ដែលអាចលះបង់
នឹងផ្ដល់ភាពសុខក្សេមដល់គ្នាទៅវិញទៅមក នៅលើផ្លូវជិវិតតែមួយជាមួយគ្នា។
ដូច្នេះអ្នកទាំងអស់គ្នាត្រូវតែគិតអោយច្បាស់មុននឹងសម្រេចិត្តរៀបការឬជ្រើសរើសដៃគូជីវិត៕
Be yourself
but Don't selfish!!
No comments:
Post a Comment