ស្នេហាភេទដូចគ្នាជាស្នេហាខុសធម្មជាតិឬ?
ទាក់ទងទៅនឹងពាក្យដែលគេបានប្រើប្រាស់នៅក្នុងសង្គមយើងសព្វថ្ងៃ
ដែលគេបានប្រើប្រាស់ដើម្បីមាគ់ងាយ ឬពោលតិះដៀលមកលើក្រុមមនុស្សស្រលាញ់ភេទដូចគ្នាមិនថាប្រុសស្រលាញ់ប្រុសឬក៏ស្រីស្រលាញ់ស្រីទេ
គេថាក្រុមទាំងនេះបានបង្កើតនៅស្នេហាដែលខុសនឹងច្បាប់ធម្មជាតិមិនយូទេពួកគេនឹងត្រូវរន្ទះបាញ់ស្លាប់ជាមិនខាន។
ទីនេះយើងនឹងពន្យល់អ្នកទាំងអស់គ្នាថាតើ
ស្នេហារបស់ក្រុមមនុស្សស្រលាញ់ភេទដូចគ្នាវាជាស្នេហាដែលខុសនឹងច្បាប់ធម្មជាតិឬយ៉ាងណា។
យើងវិភាគទាំងអស់គ្នាថា ការពិតនៅក្នុងសកលលោកយើងនេះសភាវះ មានជីវិតក្ដី
រុក្ខជាតិក្ដីកើតឡើងមកនេះ បើខុសច្បាប់ធ្មជាតិវាមិនអាចកើតឡើងបានទេ
គឹគ្រប់សភាវះទាំងអស់ដែលអាចកកើតមកមានវត្តមាននៅក្នុងសកលលោកយើងនេះ
ដាច់ខាត់គឺទាល់តែស្របទៅនឹងច្បាប់ធម្មជាតិជាដំបូងសិនទើបអាចកើតមានបាន។ ឧទាហរណ៍
ពពួកមានជិវិតដែលរស់នៅក្នុងទឹកទាំងឡាយ ដូចជាត្រី ក្ដាម ខ្យងជាដើម
គឺសភាវះមានជីវិតទាំងនេះមិនអាចទៅចាប់កំណើតឬកើរ
នឹងរស់នៅលើសមុទ្យខ្សាច់ដែលជាកន្លែងគ្មានទឹកគ្រប់គ្រាន់ដើម្បីពួកវារស់នៅនឹងបន្តពូជបានទេ
គឺពពួកសត្វដែលរស់នៅក្នុងទឹកគឹវាចាប់កំណើតនឹងរស់នៅបានតែនឹងកន្លែងដែលមានទឹកប៉ុន្នោះ
ក៏ដូចគ្នាដែស្នេហារបស់មនុស្សស្រលាញ់ភេទដូចគ្នាក៏គ្មានអ្វីដែលខុសច្បាប់ធម្មជាតិដែរ គឹជាការស្របនឹងច្បាប់ធម្មជាតិហើយ
ទាំងពីរការចាប់កំណើត ការកើតចេញពីផ្ទៃម្ដាយ
មកនេះគឺវាស្របនឹងច្បាប់ធម្មជាតិមកហើយទើបអាចកកើតមកបាន។ ប៉ុន្តែសួរថា ហេតុអ្វីក៏កើតមករបស់ក្រុមមនុស្សទាំងនោះដូចគេដុចឯងដែរ
តែហេតុអ្វីបានជាពួកគេទៅជាចាប់អារម្មណ៍នឹងស្រលាញ់ភេទដូចគ្នា
ដែលវាខុសផ្លែកពីមនុស្សទូទោដ៏ច្រើន? ចម្លើយ៖
រឿងកើតឡើងបែបនេះវាកើតពីអារម្មណ៍របស់មនុស្សរៀងៗខ្លួន
គ្មានមនុស្សណាម្នាក់ចង់ធ្វើអ្វីអោយផ្លែកឬខុសប្រក្រដី ពីមនុស្សដ៏ទៃជុំវិញខ្លួន នាំអោយគេសើចចំអកគេប្រមាធមាគ់ងាយទេ
មានឧទាហរណ៍ ដូចជាទារកមួយចំនួនដែលកើតឡើងមកមានអាវះយុវះមិនគ្រប់គ្រន់
ពិការឬគថ្លង់ពីកំណើត ជាដើមនោះ
នេះជាធម្មជាតិរបស់គាត់ដែលបានផ្ដល់អោយគាត់ពីកំណើតមករបៀបនឹង
យើងសួរថាពួកគាត់ចង់កើតមកបែបនឹងទេ? អត់ទេ! គ្មានអ្នកណាចង់ទេ! ក្រុមមនុស្សស្រលាញ់ភេទដូចគ្នាក៏បែបនោះដែរគាត់មិនចង់កើតឡើងមកនាំយកមកនៅអត្តចរិតដែលត្រូវបានមនុស្សជាច្រើនជុំវិញខ្លួនពេពជ្រាយ
ប្រមាទមើលងាយមើលថោក នឹងមិនអោយតំលៃឡើយ បែបនោះឡើយ
តែគាត់មិនអាចបោះវាចោលបាននៅចរិតពីធម្មជាតិមួយនេះឡើយ។
ចឹងការកើតឡើងនៅអារម្មណ៍ស្នេហាភេទដូចគ្នានេះវាមិនមែនជាការខុសនឹងច្បាប់ធម្មជាតិទេ
ហើយចំពោះកត្តាដែលនាំអោយមនុស្សមានការស្រលាញ់ភេទដូចគ្នានេះវាអាចមកពីកត្តា
ហ្សែនរបស់ឪពុកម្ដាយបានផ្ដល់មកអោយកូនតាំងពីកំណើតក៏មាន
(មានន័យថាម្ដាយឪពុកខ្លះក៏មានអារម្មណ៍ស្រលាញ់ភេទដូចគ្នាដែ
តែដោយសាហ្សែនបែបនោះមានតិចពេកទើបពួកគាត់មិនបង្ហាញ តែហ្សែននោះក៏បានផ្ដល់មកអោយកូនតាំងពីកំណើតមកម្លេះ)
ហើយក៏មានកត្តាពីរបបអាហារទទួលទាន ឬកត្តាសង្គមទូទៅអូសទាញក៏មាន
ហើយកត្តាខ្លះៗនេះហើយដែលអាចធ្វើអោយមនុស្សម្នាក់ងាគមកស្រលាញ់ភេទដូចគ្នា។
ចឹងការកកើតទាំងអស់នេះគ្មានអ្នកណាម្នាក់ចង់អោយកើតមកខុសប្រក្រតីបែបនេះឡើយ ហើយក្រុមមនុស្សស្រលាញ់ភេទដូចគ្នា
ក៏ចង់ផ្លាស់ផ្ដូរធ្វើខ្លួនអោយស្រលាញ់មនុសុ្សភេទផ្ទុយដូចមនុស្សជាច្រើនផងដែរ
តែពួកគេមិនអាចធ្វើបាន ពួកគេផ្លាស់ផ្ដូអារម្មណ៍ពីធម្មជាតិមួយនេះមិនបាន
វាអាចត្រឹមតែលាក់ទុកឬបង្ហាញកាយវិការចរិតលក្ខណះដើម្បីកុហកមនុស្សជំវិញខ្លួន
នឹងខ្លួនឯងមួយភ្លេតៗតែប៉ុន្នោះ តែយូឬឆាប់ក៏គង់តែបង្ហាញចរិតពិតចេញមកជាដដែល។
សរ៉ុបមកត្រង់ថាស្នេហាភេទដូចគ្នាជាស្នេហាខុសច្បាប់ធម្មជាតិគឺមិនពិតឡើយ
វាស្របនឹងច្បាប់ធម្មជាតិហើយទើបអាចកកើតមកបាន៕
Be yourself
but do not selfish!!
#Khmer_Novel69
No comments:
Post a Comment