Breaking

Thursday, January 9, 2020

រឿង សមុទ្រ ភាគទី២


រឿង សមុទ្រភាគទី២
និពន្ធដោយ Narong Sok
#Khmer_Novel69




ក្រោយពីយល់សប្តិនៅយប់នោះរួចសមុទ្រតែងតែស្រមៃថាថ្ងៃណាមួយគេនិងបានជួបមេសាម្តងទៀតដូចនៅក្នុងសុបិនរបស់ខ្លួន។តែចិត្តមួយទៀតតែងតែប្រាប់ខ្លួនឯងថាមេសាមិនបាននឹកខ្លួនដូចដែលខ្លួននឹកមេសានោះទេ វាប្រហែលគ្រាន់តែជាអារម្មណ៏រវើរវាយមួយពេលរបស់មេសាតែប៉ុណ្ណោះ (បើសិនគេនឹកយើងមែនប្រហែលមិនមែនបាត់ការទាក់ទងដល់ថ្ងៃនេះនោះទេ)។ សមុទ្រតែងតែដេកយកដៃគងថ្ងាសនៅលើក្បាលទូករៀងរាល់យប់ហើយសំលឹងមើលទៅចន្ទ័ដែលរះតែម្នាក់ឯងប្រៀបដូចជាខ្លួនដែលកំពុងតែឯការហើយនឹកដល់មេសាមិនអាចភ្លេចបាន។ មេសាបងនៅទីណា?? មានដែលនឹកដល់ខ្ញុំខ្លះទេ? ហេតុអ្វីបានជាបាត់ខ្លួនដោយគ្មានដំនឹងបែបនេះ?😔😔😔😔 ជាវាចាររបស់សមុទ្រសួរទៅកាន់ច័ន្ទតែម្នាក់ឯងស្ទើរតែរៀងរាល់យប់ ទោះបីជាដឹងថាសំនួរនេះគ្មានចម្លើយក៏ដោយ។ យប់មួយពេលដែលសមុទ្រកំពុងតែគេងមើលច័ន្ទដូចរាល់ដងស្រាប់តែមានព្យុះភ្លៀងលាយលំនិងខ្យល់ព្យុះកន្រ្តាក់បានបោកបក់យ៉ាងខ្លាំងធ្វើអោយទូកនេសាទរបស់សមុទ្រអណ្តែតរសាត់បោកបក់ទៅតាមកំលាំងខ្យល់និងភ្លៀង ហើយមិនយូរប៉ុន្មានទូកនេសាទរបស់សមុទ្របានខូចខាត បាក់បែកជាចំរៀកៗហើយបានលិចបាត់ចូលទៅក្នុងសមុទ្រ។ ក្រលេកទៅមើលសមុទ្រវិញនៅពេលដែលទូកនេសាទរបស់ខ្លួនខូចខាតស្ទើរតែទាំងស្រុងហើយនោះ គេបានហក់ចេញពីទូកធ្វើយ៉ាងណាដើម្បីអោយខ្លួនរស់រានមានជីវិត។ ដោយសារតែកំលាំងខ្យល់ព្យូះបោកបក់មកខ្លាំងក្លាហួសពីការស្មាន ទោះបីជាសមុទ្រមានជំនាញខាងហែលទឹកក៏ដោយ ក៏ពិបាកនិងហែលទៅរកទីដែលមានសុវត្ថិភាពណាស់ព្រោះពេលនេះខ្លួនកំពុងតែនៅកណ្តាលសមុទ្រដែលមើលមិនឃើញកោះត្រើយ។ មិនយូរប៉ុន្មានសមុទ្រក៏អស់កំលាំងពីខ្លួនហើយសន្លប់បាត់បង់ស្មារតីនៅក្នុងសមុទ្រដ៏ធំល្វឹងល្វើយនោះដោយមិនដឹងថាស្លាប់រឺរស់នោះទេ។ ក្រោយពីការបាត់ខ្លួនរបស់សមុទ្រជាច្រើនថ្ងៃ ហើយទាក់ទងតាមទូរស័ព្ទទៅសមុទ្រមិនចូល និង ទទួលបានព៍តមានពីការលិចទូក គ្រួសាររបស់សមុទ្រចាប់ផ្តើមបារម្ភពីសុវត្ថិភាពរបស់សមុទ្រហើយបាននាំគ្នាចេញទូកជាមួយអ្នកភូមិទៅរកសមុទ្រ។ពេលទៅដល់កន្លែងដែលសមុទ្រធ្លាប់នេសាទរាល់ដងមិនបានឃើញទូកនេសាទរបស់សមុទ្រនោះទេ តែពួកគាត់បានប្រទះឃើញតែស្បែកជើង អាវ និង បំណែកទូកដែលរងការខូចខាតតែប៉ុណ្ណោះ។ក្រោយពីឃើញបំនែកទូកដែលរងការខូចខាតហើយ ពួកគាត់បានព្យាយាមជិះទូករកសមុទ្រនៅជុំវិញនោះអស់រយះពេល បីថ្ងៃ បីយប់ តែនៅតែរកមិនឃើញ។អ្នកភូមិដែលចេញទូកទៅរកសមុទ្រជាមួយឪពុកម្តាយរបស់គេបានប្រាប់ទៅពួកគាត់អោយកាត់ចិត្តព្រោះបើមើលតាមបំណែកទូកដែលខូចខាចនោះ សមុទ្រគឺគ្មានសង្ឃឹមថានៅមានជីវិតរស់នោះទេ។ដោយនាំគ្នារកអស់លទ្ធភាពហើយពួកគាត់ក៏បានត្រលប់មកផ្ទះវិញ ហើយបានរៀបចំពិធីបុណ្យសពអោយសមុទ្រទៅតាមប្រពៃណី😭😭😭😭😭
ក្រលេកទៅមើលមេសាវិញ ក្រោយពីត្រលប់ពីដើរលេងនៅកោះរ៉ុងវិញ គ្រូសាររបស់គាត់បានបង្ខំអោយគាត់គិតគូររឿងរៀបការ(ព្រោះអាយុកាន់តែច្រើន)ជាមួយនារីម្នាក់ដែលត្រូវជាកូនរបស់មិត្តភក្កិឪពុកម្តាយរបស់គាត់។គ្រាន់តែលឺដំនឹងនេះចេញពីមាត់ឪពុកម្តាយរបស់ខ្លួនភ្លាម មេសាមិនបាននិយាយអីច្រើនទេ គ្រាន់តែប្រាប់ទៅកាន់ឪពុកម្តាយគាត់ថា មិនទាន់គិតគូររឿងគូរស្រករនោះទេ
🙁🙁☹️ តែឪពុកម្តាយរបស់គាត់នៅតែទទូចអោយមេសាសម្រេចចិត្តចំពោះរឿងនេះ។ ចាប់ពីថ្ងៃដែលឪពុកម្តាយរបស់គាត់និយាយរឿងរៀបការមក ក្រោយពីចេញពីធ្វើការគឺ មេសាតែងតែទៅផឹកស៊ីជាមួយមិត្តភក្កិរហូតដល់យប់ជ្រៅហើយស្រវឹងខ្លាំងបានគាត់ត្រលប់មកផ្ទះវិញ។ថ្ងៃមួយក្រោយពេលដែលចេញពីផឹកស៊ីជាមួយមិត្តភក្កិដូចរាល់រង ស្រាប់តែមេសាជួបគ្រោះថ្នាក់ចរាចរណ៏ដែលធ្វើអោយគាត់សន្លប់បាត់បង់ស្មារតីហើយមានរបួសពេញខ្លួន(សំភារះដែលនៅជាប់ខ្លួនមេសាត្រូវបានបាត់បង់ទាំងអស់) ត្រូវសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យឯកជនមួយនៅក្នុងក្រុងភ្នំពេញ។ដោយសាររបួសមេសាមានសភាពធ្ងន់ធ្ងរខ្លាំងពេក គ្រួសាររបស់មេសាសម្រេចបញ្ជូនមេសាទៅព្យាបាលនៅមន្ទីរពេទ្យល្បីមួយនៅប្រទេសថៃ។ក្រោយពីសន្លប់បាត់បង់ស្មារតីអស់រយះពេលមួយអាទិត្យ មេសាក៏បានដឹងខ្លួនតែមេសានៅឈឺមុខរបួសពេញខ្លួន គ្រាន់តែអាចកំរើកបានតិចៗតែប៉ុណ្ណោះ។ពេលបានឃើញមេសាដឹងខ្លួនគ្រួសាររបស់គាត់ពិតជាសប្បាយចិត្តខ្លំាងណាស់គឺត្រេកអររកអ្វីប្រៀបផ្ទឹមមិនបាននោះទេ។ ថ្វីត្បិតតែដឹងខ្លួនវិញមែន តែស្ថានភាពរបួសរបស់មេសាត្រូវការព្យាបាលប្រហែល២សប្តាហ៏ទៀតទើបធូរស្រាលហើយត្រូវពិនិត្យតាមស្ថានភាពជាក់ស្តែងថាអាចចេញទៅផ្ទះបានរឺមិនបាន។ ពីមួយថ្ងៃទៅមួយថ្ងៃស្ថានភាពមុខរបួសកាន់តែប្រសើរឡើង ប៉ុន្តែបញ្ហាផ្លូវអារម្មណ៏របស់មេសាគឺមិនបានស្រាកស្រាននោះទេព្រោះមិនដឹងថាគួរប្រឈមមុខនឹងគ្រួសារយ៉ាងម៉េចព្រោះតែធម្មជាតិរបស់ខ្លួនខុសពីអ្នកដទៃ ណាមួយចិត្តក៏កំពុងតែនឹកដល់សមុទ្រ មិនដឹងថាពេលនេះសមុទ្រសុខសប្បាយរឺទេ?? ពេលនេះមេសាពិតជាច្របូកច្របល់នៅក្នុងចិត្តណាស់ ហើយក៏មិនដឹងថាគួរធ្វើបែបណាល្អដែរ មិនចង់អោយគ្រួសារបាត់បងមុខមាត់ កិត្តិយសដោយសារតែមានកូនដូចជាខ្លួន ហើយក៏មិនអាចកែប្រែធម្មជាតិរបស់ខ្លួនឯងបាន រឹតតែមិនចង់ធ្វើបាបមនុស្សស្រីម្នាក់ដែលគាត់មិនដឹងអី ហើយ រឹតតែខ្លាចបាត់បង់សមុទ្រ🙁🙁😟😟😞😞😫😞🥺🥺។ពេលនេះមេសាវិលវល់អស់ហើយ មិនដឹងថាផ្លូវណាមួយដែលជាច្រកចេញដ៏ល្អសំរាប់ខ្លួននោះទេ។ ពេលនេះមេសាមិនអាចធ្វើអ្វីបានហើយក្រៅពីដកដង្ហើមធំនោះទេ។ ដោយសារតែជាតិថ្នាំ ធ្វើអោយមេសាគេងលក់ដោយមិនដឹងខ្លួន។
-មេសា: សមុទ្រ ហេតុអីអូនមកទីនេះបាន?🤔🤔🤔
-សមុទ្រ: អូនមកមើលបងជាលើកចុងក្រោយ មុនពេលដែលអូនចាកចេញទៅ។
😥😥😰😰😓😓
-មេសា: អូនចង់ទៅណា??? កុំទៅណាចោលបង
..!!!! សមុទ្រ សមុទ្រ សមុទ្រ…….!😭😭😭😭😭
មេសាបានភ្ញាក់ដឹងខ្លួនជាមួយអារម្មណ៏រវើរវាយ ហើយបែកញើសពេញក្បាលជាមួយនិងសម្លេងដែលស្រែកដង្ហោយហៅរកឈ្មោះសមុទ្រ នៅចំពោះមុខឪពុកម្តាយរបស់គេ។ក្រោយពីលួងលោមមេសាអោយសម្រួលអារម្មណ៏ហើយ ម្តាយរបស់មេសាចាប់ផ្តើមសួរមេសា
សមុទ្រជាអ្នកណា???មិញហ្នឹងលឺហៅគេអូនពេញៗមាត់…….អឹម! មិនដែលស្គាល់ទេម៉ាក់ វាគ្រាន់តែជាសុបិនទេ មេសាបានឆ្លើយតបទៅកាន់ម្តាយរបស់គេ។
-ម៉ាក់: មិនចាំបាច់លាក់ជាមួយម៉ាក់ទេ ម៉ាក់ដឹង បើគេមិនមែនមនុស្សពិសេសរបស់កូន ហេតុអីក៏ដល់ថ្នាក់ដេកស្រមៃហៅឈ្មោះគេមិនដាច់ពីមាត់នោះ?
-មេសា: អ
……អឹម! វាពិតជាគ្រាន់តែជាសុបិនមែនណាម៉ាក់។
-ម៉ាក់: ឯងមិនចង់ប្រាប់ម៉ាក់ ពេលនេះក៏ម៉ាក់មិនបង្ខំឯងដែរ។ មិនអីទេ ថែសុខភាពអោយបានល្អសិនទៅណា ចាំពេលណាចង់ប្រាប់ម៉ាក់ ប្រាប់មកចុះ។ ម៉ាក់ចឹញ្ចឹមឯងមករាប់ឆ្នាំម៉ាក់ដឹង មិនបាច់មកកុហកម៉ាក់នោះទេ។
-មេសា: អ
..អឹម! គិតក្នុងចិត្តតែម្នាក់ឯង (ដល់ពេលដែលលាតត្រដាងពីការពិតហើយ) ម៉ាក់ សមុទ្រគឺជាឈ្មោះរបស់មនុស្សម្នាក់ដែលកូនស្រលាញ់។ ត………តែសមុទ្រមិនមែនជាមនុស្សស្រីទេ គេគឺជាមនុស្សប្រុស។ កូនគ្មានអារម្មណ៏ស្រលាញ់មនុស្សស្រីទេម៉ាក់ វាជាធម្មជាតិរបស់កូនតាំងពីកំណើត។ សុំទោសផងណាម៉ាក់! ហ៊ីៗៗៗៗៗៗៗៗៗ😓😓😥😥😭😭😭😭😭😭
ក្រោយពីលឺមេសានិយាយបែបនេះ ម៉ាក់របស់មេសាមិនបាននិយាយអីនោះទេ គាត់បានធ្វើមុខស្មើហើយគាត់ក៏ដើរចេញពីបន្ទប់របស់មេសា ហើយមេសាក៏មិនបាននិយាយអីដែរព្រោះមេសាដឹងច្បាស់ថាពេលដែលគេសារភាពពីសារជាតិរបស់ខ្លួនឯងហើយ វាប្រាកដជាធ្វើអោយគាត់មិនសប្បាយចិត្តនោះទេ។ម្តាយរបស់មេសានៅតែចេញចូលមើលមេសាដូចរាល់ដងតែគ្រាន់តែគាត់មិននិយាយជាមួយមេសាដូចមុននោះទេ ហើយរាល់ពេលដែលមេសាក្រលេកមើលមុខគាត់គឺមេសាដឹងថាគាត់មិនសប្បាយចិត្តចំពោះរឿងនេះទេ។ កន្លងទៅបាន 2 3ថ្ងៃ ដោយសារតែឃើញម្តាយរបស់ខ្លួននៅតែមានសភាពដដែល:
-មេសា: សុំទោសណាម៉ាក់ដែលធ្វើអោយម៉ាក់មិនសប្បាយចិត្តដោយសារតែកូនម្នាក់នេះ កូនក៏មិនចង់ចឹងដែរតែនេះជាធម្មជាតិរបស់កូន វាពិតជាពិបាកនិងកែប្រែណាស់។ សុំទោសដែលមិនអាចកសាងគ្រូសារមួយពេញលេញដូចគេបាន។
-ម៉ាក់: ហ៊ឹម
..!! មិនអីទេកូន! ម៉ាក់យល់ពីអ្វីដែលកូននិយាយ (និយាយបណ្តើរយកដៃទៅអង្អែលក្បាលមេសាដែលដេកនៅលើគ្រែបណ្តើរ) ម៉ាក់យល់នៅអ្វីដែលកូនចង់បាន ម៉ាក់គិតថាកូនម៉ាក់ធំហើយអាចយល់ច្បាស់អ្វីដែលល្អ អ្វីដែលមិនល្អ។ ចាប់ពីថ្ងៃនេះទៅម៉ាក់ឈប់លូកដៃរឿងជីវិតគូស្រកររបស់កូនទៀតហើយ អ្វីដែលសំខាន់ម៉ាក់មិនចង់ឃើញកូនម៉ាក់ម្នាក់នេះរស់នៅដោយមិនសប្បាយចិត្តនោះទេ អ្វីដែលធ្វើអោយកូនសប្បាយចិត្ត កូនធ្វើវាចុះ ម៉ាក់នឹងនៅជួយជាកំលាំងចិត្តពីក្រោយកូនជានិច្ច។កូនត្រូវចាំថាគ្មានឪពុកម្តាយណាដែលមិនស្រលាញ់កូនខ្លួនឯងនោះទេ ហើយក៏គ្មានឪពុកម្តាយណាដែលចង់ឃើញកូនខ្លួនឯងរស់នៅដោយមិនសប្បាយចិត្តដែរណាមេសា។ ម៉ាក់ពិតជាសប្បាយចិត្តដែលកូនមានភាពក្លាហានគ្រប់គ្រាន់និយាយរឿងនេះចេញមក ហើយសូមកូនរស់នៅជាខ្លួនឯងចុះពីថ្ងៃនេះតទៅ។
-មេសា:
😭😭😭😭😭 .ម៉ាក់! កូនពិតជាអរគុណខ្លាំងណាស់ដែលម៉ាក់យល់ពីកូន (ស្ទុះទៅអោបម្តាយរបស់ខ្លួនយ៉ាងណែន)។
-ម៉ាក់: មិនអីទេ យ៉ាងណាកូននៅតែជាកូនរបស់ម៉ាក់! ម៉ាក់ព្រមទទួលស្គាល់គ្រប់យ៉ាងអោយតែកូនម៉ាក់រស់នៅដោយមានក្តីសុខ។ ល្មមសំរាកហើយ អាងឆាប់ជាបានទៅផ្ទះយើងវិញ។
ដោយសារតែទទួលបានកំលាំងចិត្តពីម្តាយរបស់ខ្លួន មុខរបួសមេសាមានសភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ នៅថ្ងៃទី 01 ខែ មិថុនា ឆ្នាំ 2019 មុខរបួសរបស់មេសាបានជាសះស្បើយ ហើយមេសានិងគ្រួសាររបស់គេក៏បានធ្វើដំនើរត្រលប់មកផ្ទះរបស់គេវិញនៅក្រុងភ្នំពេញ។ ក្រោយពីមកដល់ផ្ទះហើយសម្រាកព្យាបាលប៉ុន្មានថ្ងៃមុខរបួសរបស់មេសាបានជាសះស្បើយហើយមេសាបានព្យាយាមទាក់ទងទៅកាន់សមុទ្រ
តែលេខទូរស័ព្ទដែលខ្លួនធ្លាប់ទាក់ទងនោះគឺខលមិនចូលសោះ។ មេសាចាប់ផ្តើមនឹកឃើញពីសុបិនរបស់ខ្លួនកាលពេលដែលគេសំរាកព្យាបាលនៅពេទ្យនៅប្រទេសថៃ ហើយចាប់ផ្តើមមានអារម្មណ៏វិលវល់បារម្ភខ្លាចមានរឿងមិនល្អកើតឡើងចំពោះសមុទ្រ។ដោយសារតែក្តីស្រលាញ់ ការនឹករលឹក ក្តីបារម្ភ មានពេញបេះដូង នៅថ្ងៃទី05 ខែ មិថុនា ឆ្នាំ 2019 មេសាបានធ្វើដំនើរទៅកាន់កោះរ៉ុងដើម្បីទៅរកសមុទ្រដោយផ្ទាល់។ ក្រោយពីចំនាយពេលសឹងតែមួយថ្ងៃ សមុទ្របានទៅដល់កោះរ៉ុងដែលជាគោលដៅរបស់ខ្លួនដូចបំណង។ ពេលដល់គោលដៅភ្លាមមិនបង្អង់យូរ មេសាបានសួរទៅកាន់អ្នករត់ទូកម្នាក់:
-មេសា: ពូ ពូ ពូមានស្គាល់ផ្ទះរបស់ក្មេងប្រុសម្នាក់ដែលឈ្មោះសមុទ្រទេ?
-ពូ: អូ
ស្គាល់តាស ហើយចុះប្អូនមានការអី?? ហើយរកផ្ទះគាត់ធ្វើអីដែរ?
-មេសា: បាទ គឺថាខ្ញុំជាមិត្តភក្កិរបស់គាត់មកពីភ្នំពេញ ខ្ញុំមកលេងគាត់។
-ពូ: មកលេងគាត់????
😳😳😳😳
-មេសា: ហេតុអីពូដូចជាភ្ញាក់ផ្អើលខ្លាំងម៉េះ?
-ពូ: ក្មួយពិតជាមិនដឹងមែន????
-មេសា: មានរឿងចំពោះគាត់មែនពូ???? (ទឹកមុខមេសាចាប់ផ្តើមស្លេកស្លាំង) ខ្ញុំពិតជាមិនដឹងមែនណាពូ។
-ពូ: ពេលក្មួយទៅដល់ផ្ទះរបស់គាត់ ក្មួយនឹងដឹងដោយខ្លួនឯង។ អាអូន(កូនរបស់ពូនេសាទ)ជូនបងឯងទៅផ្ទះរបស់សមុទ្រតិចទៅ។
-មេសា: បាទ អរគុណហើយពូ! ចឹងខ្ញុំជំរាបលាពូសិនហើយ។
និយាយរួចមេសាក៏បានចាកចេញហើយដើរទៅតាមកូនពូនេសាទដើម្បីឆ្ពោះទៅកាន់ផ្ទះរបស់សមុទ្រ។ដើរតាមផ្លូវបណ្តើរ មេសាគិតពីសម្តីរបស់ពូបណ្តើរ តើមានរឿងអីបានពេលសួររកសមុទ្រគាត់ដូចជាភ្ញាក់ផ្អើលយ៉ាងនេះ? មេសាមានអារម្មណ៏អន្ទះអន្ទែងរឹតតែចង់ដឹងថាមានរឿងអីកើតឡើង។
ជិតដល់នៅអាអូន?? ជាសំនួរដែលមេសាសួរទៅកាន់កូនរបស់ពូនេសាទ។ ជិតដល់ហើយបង នៅខាងមុខនេះឯង កូនរបស់ពូនេសាទតបទៅកាន់មេសា។នេះផ្ទះរបស់បងសមុទ្របងចូលទៅខ្ញុំសុំលាទៅវិញហើយបងប្រុស។និយាយរួចក្មេងម្នាក់នោះក៏បានដើរចេញទៅ។
តុកៗៗៗៗៗៗ សំលេងគោះទ្វាររបស់មេសាបានលឺទៅដល់ម្តាយសមុទ្រដែលកំពុងតែសម្រាកនៅក្នុងផ្ទះ។ ម្តាយរបស់សមុទ្របានបើកទ្វារហើយសួរទៅកាន់មេសា:
-ម្តាយ: ក្មួយមករកអ្នកណាគេ ហើយមានការអីដែរ? មីងដូចមិនដែលឃើញក្មួយនោះទេពីមុនមក
-មេសា: បាទ ជំរាបសួរមីង! ខ្ញុំមេសាជាមិត្តភក្កិរបស់សមុទ្រមកពីភ្នំពេញ។ សមុទ្រនៅផ្ទះទេមីង?? ខ្ញុំបានព្យាយាមទាក់ទងគេជាច្រើនថ្ងៃមកហើយ តែលេខទូរស័ព្ទរបស់គេទាក់ទងមិនបានសោះ។
-ម្តាយ: គ្រាន់តែលឺសំនួរចេញពីមាត់មេសា ទឹកភ្នែករបស់គាត់ហូរស្រក់ចុះមកដោយមិនដឹងខ្លួន
😭😭😭😭😭
-មេសា: មានរឿងអីបានជាអ្នកមីងយំ? ខ្ញុំនិយាយអីខុសមែន?
-ម្តាយ: អត់ទេក្មួយ ប្រហែលមានរឿងខ្លះក្មួយនៅមិនទាន់ដឹង។តោះចូលមកខាងក្នុងសិនមក ចាំមីងប្រាប់ក្មួយ។
-មេសា: បាទ! អរគុណមីង។
គ្រាន់តែចូលដល់ក្នុងផ្ទះរបស់សមុទ្រភ្លាម ទឹកភ្នែករបស់មេសា
😭😭😭😭ចាប់ផ្តើមរមៀលហូរស្រោចស្រព្វពាសពេញផែនផ្ទាល់ទាំងសងខាងរបស់គេ នៅពេលដែលមេសាបានឃើញរូបថតមួយផ្ទាំងរបស់សមុទ្រដែលដាក់តាំងនៅលើតុរួមជាមួយកំប៉ុងជើងធូបមួយនៅចំពីមុខ។
- មេសា: មីង មានរឿងអីកើតឡើងចំពោះសមុទ្រ???
នេះមីងកុំប្រាប់ខ្ញុំថាសមុទ្រស្លាប់ណាមីង។😭😭😭😭
- ឪពុកសមុទ្រ: ត្រូវហើយក្មួយសមុទ្របានស្លាប់បាត់ទៅហើយ។ក្រោយពីឧបត្ថវហេតុភ្លៀងខ្យល់និងមានព្យុះនៅយប់នោះមក សមុទ្របានបាត់ខ្លួនសូន្យឈឹងរហូតមកដល់ថ្ងៃនេះនៅតែគ្មានដំនឹង។ ពូនិងអ្នកនេសាទដែលរស់នៅទីនោះបានដើររកគេអស់លទ្ធភាពហើយតែនៅតែរកមិនឃើញ។ បើតាមបទពិសោធន៏របស់ពូដែលជាអ្នកប្រកបរបរនេសាទសមុទ្រអស់ជាច្រើនឆ្នាំមកហើយនោះ សមុទ្រប្រហែលជាស្លាប់បាត់បង់ជីវិតបាត់ទៅហើយ គ្រាន់តែយើងមិនដឹងថាសពរបស់សមុទ្រអណ្តែតដល់ណាតែប៉ុណ្ណោះ។
- មេសា: ស្លាប់បណ្តើរ យំបណ្តើរ
😭😭😭😭😭😭ដូចជាមនុស្សដែលបាត់បង់អ្វីម្យ៉ាងដែលខ្លួនស្រលាញ់ចឹង។ ចឹងខ្ញុំសុំទៅអុជធូបជូនដំនើរសមុទ្រតិចសិនលោកពូ។
និយាយរួចមេសាក៏ងើបទៅអុជធូបនៅចំពោះមុខរូបថតរបស់សមុទ្រ។ សុំអោយព្រលឹង
សមុទ្របានទៅកាន់សុគតិភពផងចុះ។ ក្រោយពីអុជធូបរួចហើយ មេសាក៏បានលាឪពុកម្តាយរបស់សមុទ្រហើយបានចាកចេញពីផ្ទះសមុទ្រដើម្បីមកសំរាកនៅផ្ទះសំណាក់ដែលនៅជាប់នឹងឆ្នេរកោះរ៉ុង។បន្ទាប់ពីញ៉ាំអាហារពេលល្ងាចជាមួយស្រាបៀរអស់ប្រហែល៦ដបរួចហើយ មេសាបានដើរទៅគេងនៅលើក្បាលទូកដោយយកដៃគងថ្ងាសភ្នែកសំលឹងទៅមើលច័ន្ទហើយនិយាយតែម្នាក់ឯង
សមុទ្រអូននៅទីណា?? អូននៅទីណាអូន? ពេលនេះបងមកដល់ហើយ? ហេតុអីអូនទុកអោយបងនៅតែឯងបែបនេះ??ហេតុអីអូនទៅចោលបងយ៉ាងឆាប់រហ័សបែបនេះ? ហេតុអីអូនមិនយកបងទៅជាមួយបងផង?😭😭😭😭😭។មេសាងើបអង្គុយហើយយកដៃខ្ទប់មុខច្រត់ក្បាលជង្គង់ហើយអោនមុខចុះយំយកៗនៅក្រោមពន្លឺច័ន្ទជាមួយខ្យល់បក់មកតិចៗមើលទៅមានអារម្មណ៏ថាស្រងេះស្រងោចនិងឯការណាស់។ ស្របពេលដែលមេសាកំពុងតែយំ មេឃចាប់ផ្តើមប្រែប្រួលភ្លាមៗគឺខ្យល់បក់មកខ្លាំង រកកលចង់ភ្លៀង តែមេសាមិនបានចាប់អារម្មណ៏ជាមួយវានោះទេ។ មិនយូរប៉ុន្មានភ្លៀងក៏ចាប់ផ្តើមបង្អុរចុះមក មេសាដើរកាត់ភ្លៀងទាំងទទឹកខ្លួនជោក។ ហេតុ…….......អី😭😭😭😭😭😭😭? ជាសំលេងស្រែកទាំងដែលមេសាកំពុងយំទាំងកណ្តាលរាត្រីស្ងាត់ប្រជែងនឹងគ្រាប់ភ្លៀងដែលកំពុងតែធ្លាក់មកយ៉ាងខ្លាំង។ សងមនុស្សដែលខ្ញុំស្រលាញ់មកវិញមកជាសម្រែកទាមទាររបស់មេសាទៅកាន់ព្រហ្មលិខិតដែលកំណាចឃោរឃៅដែលបានឆក់យកជីវិតមនុស្សដែលខ្លួនស្រលាញ់ចេញពីរូបគេ។បន្ទាប់ពីស្រែកយំអស់ចិត្តហើយ មេសាក៏បានដើរទៅកាន់ផ្ទះសំណាក់វិញហើយគេងទាំងខោអាវនិងខ្លួនសើមជោគ(ដោយសារតែយំខ្សោះខ្លួន ហើយថែមទាំងស្រវឹងស្រឿងៗផង គ្រាន់តែដាក់ខ្លួនលើពូកគឺសន្លប់ស្តូកស្តឹងគ្មានដឹងខ្លួននោះទេ។)
សូរិយាចែងចាំងចូលដល់ក្នុងបន្ទប់របស់មេសាធ្វើអោយកំលោះយើងដឹងខ្លួនដោយសារពន្លឺសូរិយាចែងចាំងពាសពេញបន្ទប់ទៅហើយ។បើកភ្នែកស្រវាយកទូរស័ព្ទមកមើលម៉ោង នេះម៉ោងជាង១០ទៅហើយ មេសាចាប់ផ្តើមរៀបចំទៅងូតទឹកសំអាតកាយ ហើយរៀបចំបង្វិចខោអាវមុនពេលចាកចេញ Check out។ បន្ទាប់ពី check out ចប់សព្វគ្រប់អស់ហើយ មេសាបានដើរទៅកាន់ផ្ទះសមុទ្រម្តងទៀត ដើម្បីជម្រាបលាឪពុកម្តាយរបស់សមុទ្រ ហើយក៏មិនភ្លេចអុជធូបនៅរូបថតសមុទ្រហើយនិយាយតែមា្នក់ឯង
ប្រសិនបើអភិនិហារមានមែន យើងនឹងបានជួបគ្នាម្តងទៀតក្នុងថ្ងៃណាមួយ បងនៅតែនឹកអូនជានិច្ច សមុទ្រ។ មុនពេលចាកចេញពីផ្ទះរបស់សមុទ្រ មេសាបានទុកលេខទូរស័ព្ទរបស់ខ្លួន ហើយក៏បានសុំលេខទូរស័ព្ទរបស់ម្តាយសមុទ្រទុកផងដែរដើម្បីងាយស្រួលក្នុងការទាក់ទង។ ជម្រាបលាលោកពូអ្នកមីង! ប្រសិនបើបានដំណឹងអីពីសមុទ្រ កុំភ្លេចទាក់ទងទៅខ្ញុំផង សម្តីចុងក្រោយមុនពេលដែលមេសាចាកចេញទៅ។ ក្រោយពីទទួលទានអារហារថ្ងៃត្រង់រួចហើយ មេសាក៏បានឡើងកប៉ាល់ពីកោះរ៉ុងមកកាន់ក្រុងព្រះសីហនុវិញ។នៅលើកប៉ាល់សមុទ្រអង្គុយជាប់មាត់បង្អួចក្នុងទឹកមុខយ៉ាងស្រងូតស្រងាត់ភ្នែកសំលឹងទៅមើលផ្ទៃសមុទ្រយ៉ាងធំល្វឹងល្វើយដាច់កន្ទុយភ្នែកយ៉ាងកណ្តោចកណ្តែងគួរអោយសង្វេគ។
អនុស្សាវរីយ៏នៅតែដិតដាមពេញបេះដូងរបស់មេសា គ្មានថ្ងៃណាដែលមេសាមិននឹកដល់សមុទ្រនោះទេ។ មេសាបានចាកចេញពីប្រទេសកម្ពុជាទៅកំសាន្តនៅប្រទេសបារាំងដើម្បីបន្ធូរអារម្មណ៏ និង ភាពតានតឹងរបស់គេកាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩នេះហើយ មេសានឹងត្រលប់មកវិញនៅពេលដែលអ្វីៗបានប្រសើរ។ ស្នេហាមួយនេះវានៅសល់តែការចងចាំនៅក្នុងចិត្តតែប៉ុណ្ណោះ។
តើសមុទ្រស្លាប់ រឺនៅមានជីវិត បើស្លាប់មែនហេតុអ្វីមិនឃើញសាកសព??? ហើយបើសមុទ្រនៅរស់ហេតុអីបានជារហូតមកដល់ពេលនេះ សមុទ្រមិនទាក់ទងមកក្រុមគ្រួសារ? គ្មានអ្នកណាម្នាក់អាចដឹងនោះទេ មានតែរង់ចាំពេលវេលាទៅមុខតែប៉ុណ្ណោះ៕

No comments:

Post a Comment